Category: ព័ត៌មាន

  • ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

    ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

    ហ្សាការតា ៖ ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី ហៅកាត់ BNPB កាលពីថ្ងៃចន្ទចាប់ផ្តើមប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើងដែលកើតចេញពីបន្ទុះភ្នំភ្លើង Anak Krakatau ។ លោក Berton SP Panjaitan ប្រធានមជ្ឈមណ្ឌលទិន្នន័យ ព័ត៌មាន និងទំនាក់ទំនងគ្រោះមហន្តរាយរបស់ BNPB និយាយថា យន្តហោះមួយគ្រឿងត្រូវបានរៀបចំរួចរាល់នៅអាកាសយានដ្ឋាន Pondok Cabe ក្នុងទីក្រុង South Tangerang ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះ ដែលគ្រោងធ្វើរហូតដល់យប់ថ្ងៃអាទិត្យ។ លោក Berton អះអាងថា ប្រតិបត្តិការនេះ នឹងប្រើប្រាស់បច្ចេកទេសចំនួនពីរ ដោយអាស្រ័យលើស្ថានភាពអាកាសធាតុ ។ បច្ចេកទេសទីមួយ គឺការបង្កើនឱកាសឱ្យមានភ្លៀងធ្លាក់ ដើម្បីជួយនាំភាគល្អិតផេះភ្នំភ្លើងចុះពីបរិយាកាស ។ វិធីសាស្រ្តនេះ អាចជួយកាត់បន្ថយបរិមាណផេះនៅក្នុងខ្យល់ ដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់គុណភាពខ្យល់ ។ បច្ចេកទេសទីពីរ ប្រសិនបើពពកមិនមានគ្រប់គ្រាន់សម្រាប់បង្កើតភ្លៀងសិប្បនិម្មិត, អាជ្ញាធរនឹងប្រើប្រាស់វិធីសាស្រ្តបាញ់អ័ព្ទទឹកនៅតាមបណ្តាតំបន់នៃទីក្រុងJakarta ខេត្ត Banten និងខេត្ត Lampung ដើម្បីជួយឱ្យភាគល្អិតផេះធ្លាក់ចុះពីបរិយាកាស។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ BNPB រំពឹងខ្ពស់ថា…

  • ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

    ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

    តម្លៃប្រេង នៅថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត របស់ពិភពលោក។ តម្លៃប្រេងឆៅ Brent បានឡើងដល់ ៩៩,២២ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដាមក។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ បានឡើងដល់ ៩៤,៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។ បើតាម CNA, ការឡើងថ្លៃប្រេងយ៉ាងគំហុកនេះ បានកើតឡើង បន្ទាប់ពីប្រតិបត្តិការនៅហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក នៅថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។…

  • កម្ពុជាស្នើគោលការណ៍គ្រឹះ៣ចំណុចសម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព

    កម្ពុជាស្នើគោលការណ៍គ្រឹះ៣ចំណុចសម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព

    ក្នុងពិធីបើក «វេទិកាកូលាំងយូ ២០២៦» ស្ដីពីកិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកល កាលពីថ្ងៃទី៧កញ្ញា នៅខេត្តហ្វូជៀន ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីប្រធានបទដ៏មានសារៈសំខាន់សម្រាប់ពិភពធុរកិច្ចបច្ចុប្បន្ន គឺ «ការបង្ការ និងការគ្រប់គ្រងហានិភ័យមិនមែនពាណិជ្ជកម្ម» ក្នុងបរិបទដែលសហគ្រាសនានាកំពុងពង្រីកប្រតិបត្តិការលើឆាកអន្តរជាតិ។ ឯកឧត្តមបញ្ជាក់ថា នៅពេលការវិនិយោគ ឬអាជីវកម្មដើរចូលទៅកាន់ទីផ្សារសកល វិនិយោគិន ធុរជន ឬអាជីវករមិនត្រឹមតែប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុនៅលើតារាងតុល្យការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងបញ្ហាខាងក្រៅជាច្រើនដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរបទប្បញ្ញត្តិប្លែកៗ ប្រព័ន្ធច្បាប់ចម្រុះ ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគម្លាតនៃការយល់ដឹងរវាងវិនិយោគិន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។ ចេញពីបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឡើងនូវគោលការណ៍គ្រឹះចំនួន ៣ សម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព។ ទី១ គឺការព្យាករណ៍បាន៖ ដោយវិនិយោគិនត្រូវការច្បាប់ទម្លាប់ដែលច្បាស់លាស់ រាជរដ្ឋាភិបាលមានភារកិច្ចផ្តល់ជូននូវច្បាប់ប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងគ្រឹះស្ថានស្ថាប័នដែលអាចពឹងផ្អែកបាន។ ចំណុចទី២ គឺភាពជាដៃគូ៖ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ការវិនិយោគនៅបរទេសដែលជោគជ័យមិនអាចពឹងផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ «ទំនុកចិត្ត» ហើយទី៣ គឺការធ្វើពិពិធកម្ម និងការតភ្ជាប់៖ នៅក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ចំពោះឯកឧត្តម ការធ្វើពិពិធកម្មទីផ្សារ…

  • កម្ពុជានិងអូស្រ្តាលីប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ

    កម្ពុជានិងអូស្រ្តាលីប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ

    កម្ពុជានិងអូស្រ្តាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបក្រៅផ្លូវការរវាងឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោ​បាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមនាយកដ្ឋានព័ត៌មានរបស់ក្រសួងការពារជាតិ​ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមក្នុងវិស័យការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ ការអភិវឌ្ឍសមត្ថភាពរួម និងស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការយោគយល់គ្នាតាមរយៈមធ្យោបាយសន្តិវិធី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។ ជំនួបក្រៅផ្លូវការនេះធ្វើក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅ​កាន់ប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី៧ កញ្ញាម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ដោយមានការទទួលស្វាគមន៍ពីឧត្តមនាវីទោ Bradley Smith មេបញ្ជការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី។ សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី និងពិភាក្សាជា​មួយមន្រ្តីយោធាជាន់ខ្ពស់យោធាអូស្រ្តាលីមួយចំនួនផងដែរ៕…

  • ឯកឧត្តម ស សុខា ស្នើឲ្យពិនិត្យការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក ក្រោយរកឃើញថ្លៃកប់ពពក

    ឯកឧត្តម ស សុខា ស្នើឲ្យពិនិត្យការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក ក្រោយរកឃើញថ្លៃកប់ពពក

    ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឲ្យមានការត្រួតពិនិត្យឡើងវិញ ក្រោយក្រសួងមហាផ្ទៃបានរកឃើញថា ការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹកតាមបណ្ដាខេត្តមួយចំនួនឡើងថ្លៃកប់ពពក ខុសប្រក្រតី។ ឯកឧត្តមលើកឡើងថា ក្នុងការដេញថ្លៃអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ក្រុមហ៊ុនខ្លះបានទម្លាក់តម្លៃធ្វើផ្លូវ ដើម្បីទទួលបានគម្រោងនោះ ប៉ុន្តែដំឡើងតម្លៃលើសេវាបន្ថែមផ្សេង​ ដូចជាបង្គោលសូឡា ឬដាក់លូជាដើម។  ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការ​ងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបញ្ជាក់ថា ការធ្វើប្រព័ន្ធលូ ពេលកប់ក្នុងដីហើយ គ្មាននរណាមើលឃើញទេ ហើយអាជ្ញាធរក៏មិនដឹងថាប្រព័ន្ធលូនោះមានទំហំត្រឹមត្រូវតាមលក្ខខណ្ឌដេញថ្លៃឬយ៉ាងណានោះទេ។ ឯកឧត្តមអំពាវនាវឲ្យមានការរួមគ្នាតាមដានឃ្លាំមើលបញ្ហានេះ ព្រោះការប្រើប្រាស់ថវិកាសម្រាប់ថ្នាក់ក្រោមជាតិ គឺជាថវិការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា ដើម្បីឲ្យមានតម្លាភាព និងមានគុណភាព ព័ត៌មានដេញថ្លៃត្រូវបង្ហាញឲ្យសាធារណជន និងសារព័ត៌មានបានឃើញ ក្រោយការដេញថ្លៃគម្រោងនានារួចរាល់។ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានសង្កត់សម្គាល់ឃើញថា ករណីដេញថ្លៃធ្វើការអភិវឌ្ឍតាមឃុំសង្កាត់មួយចំនួន ពិតជាខ្វះតម្លាភាព និងមានអំពើពុករលួយជាប្រព័ន្ធ។  សូមបញ្ជាក់ថា សាធារណជនមានការចាប់អារម្មណ៍ខ្លាំងលើភាពមិនប្រក្តរតីនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ ជាពិសេសក្រោយមានការបែកធ្លាយករណីដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវមួយដើមមានតម្លៃរហូតដល់ ៨លានរៀលនៅខេត្តកំពង់ឆ្នាំង៕ សេង បារាំង AMS

  • ចិន ត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី

    ចិន ត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី

    ប្រទេសចិន បានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តតាមការឯកភាពគ្នារវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក ហាន ចឹង (Han Zheng) អនុប្រធានាធិបតីចិន ​បានលើកឡើងថា កន្លងទៅថ្មីៗនេះ ប្រធានាធិបតីចិន ​ Xi Jinping បានជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានគូសវាសប្លង់មេដ៏ធំធេងមួយសម្រាប់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា ក្នុងយុគសម័យថ្មី។ លោក ហាន ចឹង បានលើកឡើងដូច្នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំឡុងពេលដែលឯកឧត្តមអញ្ជើញទៅចូលរួមក្នុងពិព័រណ៍អន្តរជាតិចិន ស្តីពីការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៦ នៅទីក្រុងសៀមិន ប្រទេសចិន។ ឈ្លៀតក្នុងពិព័រណ៍នោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជួបជាមួយឯកឧត្តម Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហ្វូជៀនផងដែរ។ បច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគី កម្ពុជា ចិន បានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាន តាមរយៈ «កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»…

  • ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

    ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

    ប៉េកាំង ៖ សហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ចិន Jilin Chemical Fiber Group បានរងការចោទប្រកាន់ថា បានបញ្ជូនវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក (UAV) ឬដ្រូនប្រមាណ ៤៦តោន ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី នៅដើមឆ្នាំ២០២៦ ។ នេះបើតាមកាសែត Politico ចេញផ្សាយថ្ងៃ ចន្ទ ។ យោងតាមឯកសារដែលត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ដោយមន្ត្រីលោកខាងលិច ព្រមទាំងអ៊ុយក្រែន បង្ហាញថា សម្ភារៈដែលបានផ្ទេរនោះ រួមមានកាបូនហ្វៃប័រ គឺជាវត្ថុធាតុដើមដ៏រឹងមាំ និងស្រាលខ្លាំង ដែលអាចប្រើសម្រាប់ផលិតយន្តហោះដ្រូន UAV។ អង្គភាពរុស្ស៊ីដែលទទួលបានសម្ភារៈនេះ ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការអភិវឌ្ឍ និងផលិតយន្តហោះដ្រូនប្រភេទវាយប្រហារ។ ឯកសារដែលត្រូវបានលាតត្រដាងនេះ ត្រូវបានគេចាត់ទុកថា ជាភស្តុតាងលម្អិតមួយក្នុងចំណោមភស្តុតាងដំបូងៗ ដែលបង្ហាញពីការផ្ទេរដោយផ្ទាល់នូវសម្ភារៈសម្រាប់ផលិតយន្តហោះដ្រូន UAV ពីសហគ្រាសរដ្ឋចិន ទៅកាន់អង្គភាពដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ី។ បើតាម The New Voice of Ukraine, ការលាតត្រដាងនេះកើតឡើង ខណៈមានរបាយការណ៍កាន់តែច្រើនអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ផលិតនៅចិន នៅក្នុងយន្តហោះដ្រូន UAV វាយប្រហាររបស់រុស្ស៊ី…

  • អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

    អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

    តេហេរ៉ង់ ៖ មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានពី «ការឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន» ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងរវាងភាគីទាំងពីរកំពុងកើនឡើង។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងកាលពីថ្ងៃអាទិត្យថា អាមេរិកត្រូវតែយល់ដឹង មុនពេលដែលវាយឺតដែលថា ច្បាប់នៃល្បែងសង្គ្រាមបានផ្លាស់ប្តូរហើយ។ បើតាម CNA, ការលើកឡើងរបស់លោក Mohammad Bagher Ghalibaf បានធ្វើឡើង នៅជិតមួយសប្តាហ៍ បន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងវិញ និង នៅមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់មកលើនាវាចម្បាំងអាមេរិក នៅក្នុងដែនទឹកនៃតំបន់នោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ កាលពីថ្ងៃអាទិត្យផងដែរថា កងទ័ពជើងទឹករបស់ប្រទេសនេះបានវាយប្រហារលើនាវាអាមេរិកមួយគ្រឿងដែលបញ្ជាពីចម្ងាយ ខណៈដែលវាកំពុងព្យាយាមចូលទៅក្នុងច្រកសមុទ្រ Hormuz។ យ៉ាងណាមិញ យោធាសហរដ្ឋអាមេរិកបានបដិសេធការអះអាងនេះ។ លោកវរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ Centcom បាននិយាយថា «របាយការណ៍នេះមកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ហើយវាគឺជាការកុហកទាំងស្រុង» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press៕ ប្រភព ៖ CNA…

  • លោក Trump គំរាមកំហែងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier

    លោក Trump គំរាមកំហែងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ បានគំរាមឱ្យរារាំងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier នៅអាមេរិក លុះត្រាតែក្រុមហ៊ុនមួយនេះសាងសង់យន្តហោះ នៅក្នុងទឹកដីអាមេរិក ដោយត្អូញត្អែរពីបទប្បញ្ញត្តិពាណិជ្ជកម្មទ្វេភាគី “អយុត្តិធម៌” ចំពេលដែលលោក Trump បង្កើនសង្គ្រាមពន្ធគយ។ លោក Trump បានបង្ហោះនៅលើវេទិកាសង្គម Truth Social ថា «គ្មានការលក់ Bombardier នៅសហរដ្ឋអាមេរិកទៀតទេ!»។ ទោះបីជាមិនបានបញ្ជាក់ពីរបៀបដែលលោកនឹងសម្រេចបាននូវការបញ្ឈប់ការលក់ក៏ដោយ, លោក Trump បាននិយាយថា «ប្រសិនបើពួកគេចង់បានទីផ្សាររបស់យើង ពួកគេត្រូវតែសាងសង់នៅទីនេះ ហើយឈប់ចាត់ទុកអាមេរិកដូចជា ធនាគារជ្រូក។ កាណាដារារាំងធនាគារ និងក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើង ពីការរកស៊ីនៅទីនោះ»។ លោក Trump បាននិយាយបន្ថែមថា «យុគសម័យនោះចប់ហើយ!»។ បើតាម CNA, ទីផ្សារអាមេរិកមានចំនួនច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Bombardier ។ ក្រុមហ៊ុន Bombardier បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា ខ្លួនបានបង្កើតការងាររាប់ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិក តាមរយៈការពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជា តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលមានក្រុមហ៊ុនអាមេរិកប្រហែល…

  • ហ្វីលីពីន ព្រមានថា ចិន អាចឆ្លៀតឱកាសពង្រឹងឥទ្ធិពលនៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈ អាមេរិក-កូរ៉េខាងត្បូង កាត់បន្ថយសមយុទ្ធ

    ហ្វីលីពីន ព្រមានថា ចិន អាចឆ្លៀតឱកាសពង្រឹងឥទ្ធិពលនៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈ អាមេរិក-កូរ៉េខាងត្បូង កាត់បន្ថយសមយុទ្ធ

    ម៉ានីល ៖ ប្រមុខការពារជាតិហ្វីលីពីន បានព្រមានកាលពីថ្ងៃ ចន្ទ ថា ចិនអាចចាត់ទុកការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាឱកាសមួយ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បើតាម Aljazeera, រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយនៅខាងក្រៅវេទិកាកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ថា ចិនមានសមត្ថភាពរហ័សរហួន ក្នុងការទាញយកប្រយោជន៍ពីភាពចន្លោះប្រហោងនានា ដែលកើតឡើងនៅក្នុងបរិបទសន្តិសុខតំបន់។ លោក Teodoro អះអាងថា ប្រសិនបើយើងនិយាយអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល នោះវាអាចជាសញ្ញានៃឱកាសមួយសម្រាប់ប្រទេសចិន ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ។ ប៉ុន្តែលោក Teodoro សង្កត់ធ្ងន់ថា ទីក្រុងម៉ានីលទទួលបានការធានាច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោនថា គ្មានសញ្ញាណាមួយបង្ហាញថា ការផ្លាស់ប្តូរនៅកូរ៉េខាងត្បូង នឹងប៉ះពាល់ដល់ការប្តេជ្ញាចិត្ត ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងសហរដ្ឋអាមេរិក-ហ្វីលីពីននោះទេ។ ការព្រមានរបស់ហ្វីលីពីន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានកាត់បន្ថយរយៈពេល និងទំហំសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Shield កាលពីខែមុន។ ល្បែងសង្គ្រាមនេះ បានបញ្ចប់មុនកាលវិភាគដើមចំនួន ៦ថ្ងៃ ក្រោយលោកប្រធានាធិបតី Donald Trump បញ្ជាឱ្យកាត់បន្ថយទំហំសមយុទ្ធយ៉ាងច្រើន៕ ប្រភព ៖ Aljazeera ប្រែសម្រួល…