Category: ព័ត៌មាន

  • កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិតមួយពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

    កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិតមួយពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

    សៀមិន៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក រវាងធនាគារ China Exim Bank និង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ពិធីដ៏មានសារសំខាន់ និងជាប្រវត្តិសាស្ត្រនេះបានប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange) ដោយមានវត្តមានចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។ តាមរយៈវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • កម្ពុជាអំពាវនាវឱ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិ​

    កម្ពុជាអំពាវនាវឱ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិ​

    កម្ពុជា បានអះអាងជាថ្មីពីសារៈសំខាន់នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយចាត់ទុកថា គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ​បានថ្លែងថា ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ត្រូវតែជាមគ្គុទ្ទេសក៍តម្រង់ទិសសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយប្រជាធិបតេយ្យ និងសមធម៌។ ឯកឧត្តមលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ត្រូវផ្អែកលើសមភាពអធិបតេយ្យ បូរណភាពដែនដី ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី  មិនមែនផ្អែកលើភាពខុសគ្នាផ្នែកយោធា នយោបាយ ឬសេដ្ឋកិច្ចនោះទេ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា យន្តការសន្តិវិធីត្រូវតែបន្តជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះ។ កិច្ចសន្ទនា និងការចរចាមានភាពចាំបាច់។ ការសម្រុះសម្រួល ការផ្សះផ្សា ការប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយសន្តិវិធី​ គួរយកមកអនុវត្តក្នុងពេលសមស្រប។ សម្រាប់កម្ពុជា ការស្វែងរកការប្រើប្រាស់យន្តការទាំងនេះ មិនគួរចាត់ទុកជាការប្រឈមមុខដាក់គ្នា ឬជាការបង្កើនកំដៅជម្លោះនោះទេ ប៉ុន្តែជាមធ្យោបាយស្របច្បាប់ និងប្រកបដោយស្ថាបនា ដើម្បីបង្ការកុំឱ្យមានតានតឹងបន្ថែមទៀត និងរួមចំណែកដល់ការស្វែងរកដំណោះស្រាយមួយ ប្រកបដោយភាពយុត្តិធម៌ និងយូរអង្វែង។​​ក្រៅពីនេះ តំណាងកម្ពុជាក៏បានសង្កត់ធ្ងន់ថា ការគោរពកាតព្វកិច្ចអន្តរជាតិទាំងនេះ មានផលប៉ះពាល់ដោយផ្ទាល់ដល់ការគោរពសិទ្ធិមនុស្ស ព្រោះជារឿយៗ ប្រជាពលរដ្ឋស៊ីវិលគឺជាអ្នករងផលប៉ះពាល់មុនគេ នៅពេលវិវាទកាន់តែធ្ងន់ធ្ងរ និងឈានទៅរកជម្លោះ៕

  • កងវិស្វកម្មកម្ពុជាហ្វឹកហ្វឺនបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប

    កងវិស្វកម្មកម្ពុជាហ្វឹកហ្វឺនបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការបន្តធ្វើកំ​ណែទម្រង់វិស័យការពារជាតិ ពិសេសការងារហ្វឹកហ្វឺនដែលជាស្នូលនៃការកសាងកងទ័ពឲ្យរឹងមាំ។ មេទ័ពកម្ពុជាលើកឡើងពី​កិច្ចការអាទិភាពចំនួន ៣ គឺ ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មគ្រឿងបំពាក់ និងទំ​នើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការសេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រ​តិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែនដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់​តែទំនើប និងមានប្រសិទ្ធភាព៕ សេង បារាំង…

  • ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានការវាយតម្លៃកម្រិតខ្ពស់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានការវាយតម្លៃកម្រិតខ្ពស់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance

    លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់ៗគ្នាចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។ ការវាយតម្លៃនេះ ផ្ដោតសំខាន់ទៅលើសមត្ថភាពគ្រប់គ្រងអតិផរណា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ស្ថិរភាពរូបិយប័ណ្ណ ការគ្រប់គ្រងអត្រាការប្រាក់ និងឯករាជ្យភាពរបស់ធនាគារកណ្ដាល។ មានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ។ សម្រាប់កម្ពុជា លោកជំទាវ ជា សិរី ត្រូវបានដាក់ឈ្មោះក្នុងក្រុមទេសាភិបាលធនាគារ ដែលទទួលបានចំណាត់ថ្នាក់ A- នៅឆ្នាំ ២០២៦នេះ រួមជាមួយទេសាភិបាលមកពីប្រទេស និងសេដ្ឋកិច្ចមួយចំនួន ដូចជា អាល់បានី អាហ្សង់ទីន សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនីកែន ហ្វីលីពីន តៃវ៉ាន់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួម ជាដើម។ លោកជំទាវ ជា សេរី បានសម្តែងក្តីត្រេកអរចំពោះការទទួលស្គាល់នេះ ហើយក៏បានកោតសរសើរដល់ក្រុមការងារដ៏អស្ចារ្យនៅធនាគារជាតិនៃកម្ពុជា ដែលលោកជំទាវបញ្ជាក់ថា បានត្រៀមខ្លួនជាស្រេចដើម្បីរួមគ្នាធ្វើកិច្ចការដ៏អស្ចារ្យ ដើម្បីជាតិ…

  • អង្គការ UNESCO និង ICOMOS ចុះវាយតម្លៃការខូចខាត និងដាក់ចេញផែនការសង្គ្រោះប្រាសាទព្រះវិហារ

    អង្គការ UNESCO និង ICOMOS ចុះវាយតម្លៃការខូចខាត និងដាក់ចេញផែនការសង្គ្រោះប្រាសាទព្រះវិហារ

    ក្រុមបេសកកម្មអន្តរជាតិមកពីអង្គការ UNESCO និង ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន(ICOMOS) ដឹកនាំដោយលោកស្រី Mechtild Rössler និងលោកសាស្ត្រាចារ្យ Pierre Smars បានចុះបំពេញបេសកកម្មផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារដែលបានរងការបំផ្លិចបំផ្លាញដោយភាគីថៃក្នុងជម្លោះព្រំដែននៅឆ្នាំ២០២៥។  បេសកកម្មវាយតម្លៃផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌពិភពលោក​​នៃប្រាសាទព្រះវិហារ ធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ដើម្បីកំណត់វិធានការការពារបន្ទាន់ និងការអភិរក្ស​តំបន់ប្រាសាទព្រះវិហារ ជាពិសេសតម្រូវការជំនួយអន្តរជាតិសម្រាប់គាំទ្រដល់ការស្តារប្រាសាទព្រះវិហារឡើងវិញ។ របាយការណ៍បានបង្ហាញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បាន​បណ្តាលឱ្យខូចខាត​តំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ សរុបចំនួន ​៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។ ក្នុងរបាយការណ៍បានលើកឡើងថា ទោះបីជាស្ថានភាពជម្លោះបានស្ងប់ស្ងាត់ ប៉ុន្តែស្ថានភាពនៅតែមានភាពផុយស្រួយ ដែលទាមទារឱ្យមានការចរចាពហុភាគី​ដើម្បីធានាថា​នឹងមិនមានសកម្មភាពនៃអរិយភាពបន្ថែមទៀត ហើយការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាមទារឱ្យមានការដោះស្រាយជាបន្ទាន់​។​ ជាមួយគ្នានេះ អង្គការ UNESCO និង ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានវាយតម្លៃថា ប្រាសាទព្រះវិហារ គឺស្ថិតក្រោមកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការប្រតិបត្តិការគាំទ្រដល់ការអភិរក្សដ៏សំខាន់ជាបន្ទាន់។ ប្រាសាទព្រះវិហារ ដែលដូនតាខ្មែរបានសាងសង់ឡើងនៅលើកំពូលភ្នំដងរែក​ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០៨៕ សៅ សុខអេង

  • កម្ពុជា ចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​

    កម្ពុជា ចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​

    ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ បានចាប់ផ្ដើមបើកកិច្ចប្រជុំលើកទី១ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​នៅកម្ពុជា។ យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិនេះទទួលបានជំនួយបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា។ កិច្ចប្រជុំលើកដំបូងនេះ ដឹកនាំដោយឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍​នានា ដូចជា UNDP, FAO​ និង UNIDO ជាដើម។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ឱ្យអនុវត្តគោល​នយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ក្នុង​គោល​បំណង​ពង្រឹង ​និង​អភិវឌ្ឍខ្សែច្រវាក់តម្លៃដំឡូងមីកម្ពុជា។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា គោលនយោបាយជាតិស្តីពីដំឡូងមី ខាងលើនេះ បានជំរុញឲ្យការនាំចេញដំឡូងមីសើមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​បានជាង ១៥លានតោន នៅក្នុងឆ្នាំ២០២៥។ វៀតណាម គឺជាទីផ្សារនាំចូលដំឡូងមីស្រស់ធំជាងគេរបស់កម្ពុជា។ ក្នុងមួយឆ្នាំៗ កម្ពុជា បាននាំចេញដំឡូងមីស្រស់ប្រមាណ ៤លានតោនទៅកាន់ប្រទេសវៀតណាម ហើយក្នុងឆ្នាំ២០២៦នេះ ប្រទេសវៀតណាម បានសន្យាថានឹងទិញដំឡូងមីស្រស់បន្ថែមពីកម្ពុជា ចំនួន ៩លានតោន។ ​ដោយឡែក គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៦ ​កម្ពុជា ​រក​ចំណូល​បាន​ជាង​ ៣៧៦លានដុល្លារ ​ពីការនាំចេញដំឡូងមី ​គឺកើនឡើង ១៦…

  • ក្រសួងពីរបដិសេធការផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងគម្រោងវារីអគ្គិសនី​

    ក្រសួងពីរបដិសេធការផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងគម្រោងវារីអគ្គិសនី​

    ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន បានបដិសេធរការផ្សព្វផ្សាយព័ត៌មានអំពីការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្តុកទឹកដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល​ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល កម្លាំង៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត កម្លាំង១០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ក្នុងសេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី៩កញ្ញា ក្រសួងទាំងពីរបញ្ជាក់ថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនីទាំងពីរនេះ មានគោលបំណងចូលរួមពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្រសួងអះអាងថា គម្រោងទាំងពីរត្រូវបានអនុវត្តដោយគោរពតាមបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ស្ថាប័នមានសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យ និងតាមដានជាប្រចាំទៅលើវឌ្ឍនភាពសាងសង់ ស្តង់ដារសុវត្ថិភាព លក្ខណៈបច្ចេកទេស និងវិធានការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គម។ ចំពោះការឈូសឆាយផ្លូវចូល ការរៀបចំទីតាំងស្តុកឈើ និងទីតាំងយកថ្ម ព្រមទាំងទីតាំងយកដីគ្រួសក្រហមនៅក្នុងតំបន់គម្រោង ក្រសួងទាំងពីរបញ្ជាក់ថា សកម្មភាពទាំងនេះមានគោលបំណងប្រមូល និងដឹកជញ្ជូនផល និងអនុផលព្រៃឈើចេញពីតំបន់អាងស្តុកទឹក មុនពេលទឹកជន់លិច ដើម្បីប្រមូលជាចំណូលរបស់រដ្ឋ។ ក្រសួងបញ្ជាក់ថា សកម្មភាពទាំងនេះត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល និងធ្វើឡើងសម្រាប់បម្រើដល់ការសាងសង់គម្រោងវារីអគ្គិសនីទាំងពីរតែប៉ុណ្ណោះ។ ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Mongabay និងដកស្រង់ទៅផ្សាយបន្តដោយ RFI ជាខេមរភាសា ដោយចាត់ទុកថា ការផ្សាយនេះ គឺជាការសន្និដ្ឋានដែលមានរបៀបវារៈនយោបាយនៅពីក្រោយ។ ក្រសួងទាំងពីរបញ្ជាក់ថា ការវាយតម្លៃដោយផ្អែកលើរូបភាពផ្កាយរណបតែមួយមុខ អាចមិនឆ្លុះបញ្ចាំងបានពេញលេញពីវិសាលភាព និងបរិវេណជាក់ស្តែងរបស់គម្រោងឡើយ។ ដោយឡែក ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានវាយបកយ៉ាងចាស់ដៃចំពោះការចុះផ្សាយរបស់សារព័ត៌មាន…

  • រាជរដ្ឋាភិបាល ណែនាំឱ្យផ្អាកការបូមខ្សាច់នៅតំបន់បាក់ច្រាំងទន្លេ

    រាជរដ្ឋាភិបាល ណែនាំឱ្យផ្អាកការបូមខ្សាច់នៅតំបន់បាក់ច្រាំងទន្លេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរផ្អាកសកម្មភាពបូមខ្សាច់នៅ​តំបន់ណាដែលកំពុងជួបបញ្ហាបាក់ច្រាំងទន្លេ។ សម្តេចធិបតីបានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ តែទើ​បត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ។   វិធានការផ្អាកការបូមខ្សាច់នៅ​កន្លែងបាក់ច្រាំងជាបណ្តោះអាសន្ននេះ ស្របពេលដែលពលរដ្ឋមួយចំនួនតែងតែដាក់បន្ទុកថា រាល់ពេលដែលមានបញ្ហាបាក់ច្រាំង គឺមូលហេតុតែមួយគត់ គឺការបូមខ្សាច់។ ម្យ៉ាងទៀត មានជនខិលខូចមួយចំនួន បានយករូបភាព ឬវីដេអូសកម្មភាពបូមខ្សាច់ និងទីតាំងបាក់ច្រាំងទន្លេដែលកើតឡើងនៅកន្លែងផ្សេងគ្នាមកកាត់តបញ្ជូលគ្នា រួចបង្ហោះលើបណ្តាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។​ ស​ម្តេចធិបតិ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ចុះត្រួតពិនិត្យវាយតម្លៃ អំពីមូលហេតុនៃការបាក់ច្រាំង​ ឆ្លើយតប និងធ្វើការបំភ្លឺដល់សាធារណជន។ ជាពិសេសត្រូវទប់ស្កាត់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការបាក់ច្រាំង។ កាលពីខែសីហាកន្លងទៅ ខេត្តមួយចំនួនដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេបាសាក់ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្តាល​ និងខេត្តព្រៃវែង បានរងការបាក់ស្រុតច្រាំងទន្លេ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋាន ស្រែចម្ការ ​និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕សៅ សុខអេង

  • អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត

    អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត

    កៀវ ៖ ប្រទេសអ៊ុយក្រែនកំពុងចុះកិច្ចសន្យាទិញមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ១,០០០ គ្រាប់ ដោយមានជំនួយពីប្រទេសសម្ព័ន្ធមិត្ត និងតាមរយៈកម្ចីពីសហភាពអឺរ៉ុប។ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara នៅថ្ងៃ អង្គារ និយាយថា មីស៊ីលសំណាញ់មេឃដែលបញ្ជាទិញទាំងនេះ ភាគច្រើននឹងត្រូវប្រគល់នៅឆ្នាំបន្តបន្ទាប់ៗ ដូច្នេះអ៊ុយក្រែននៅតែត្រូវការជំនួយបន្ទាន់បន្ថែម ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ លោក Khmara បញ្ជាក់ថា អ៊ុយក្រែនក៏កំពុងស្នើឱ្យប្រទេសលោកខាងលិចផ្តល់ មីស៊ីលសំណាញ់មេឃពីស្តុកដែលមានស្រាប់ ដើម្បីបំពេញតម្រូវការបន្ទាន់ ខណៈកិច្ចសន្យាទិញថ្មីនេះ ត្រូវការពេលវេលាយូរ ដើម្បីផលិត និងដឹកជញ្ជូន។ ទន្ទឹមគ្នា ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ ក៏ទទួលស្គាល់ផងដែរថា ទីក្រុងកៀវក៏កំពុងប្រឈមមុខនឹងកង្វះថវិកាប្រមាណ ២៧០ លានដុល្លារ សម្រាប់ការផ្គត់ផ្គង់យន្តហោះដ្រូន ដែលជាអាវុធយុទ្ធសាស្រ្តសំខាន់មួយក្នុងសង្គ្រាមបច្ចុប្បន្ន។ លោក Khmara អះអាងថា រុស្ស៊ីមិនទាន់អាចសម្រេចបាននូវផលប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ៗ តាមខ្សែត្រៀមជួរមុខប្រវែង ១,២០០ គីឡូម៉ែត្រនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូកំពុងប៉ះប៉ូវការបរាជ័យនៅលើសមរភូមិ តាមរយៈការប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងក្រោយរុស្ស៊ីបញ្ជូនទ័ពចូលលុកលុយទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់បង្ហាញសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ…

  • កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ

    កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ

    រាជធានីភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានដែលប្រព្រឹត្តចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។…