-
អ៊ីរ៉ង់បាញ់កម្ទេចដ្រូនអាមេរិក ពេលកំពុងប្រមូលទិន្នន័យនៅតំបន់ឈូងសមុទ្រ

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានកំណត់គោលដៅវាយប្រហារលើដ្រូនប្រមូលទិន្នន័យនៅក្នុងតំបន់ឈូងសមុទ្រ របស់អាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Sepah , កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួនបានកំណត់គោលដៅលើនាវាគ្មានមនុស្សបើក USV របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រោមចំណងជើងថា “ការបំផ្លាញដ្រូន Saildrone របស់អាមេរិកនៅច្រកសមុទ្រ Hormuz”, ពួកគេបានបញ្ជាក់ថា «កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានកំណត់គោលដៅលើដ្រូនមានរូបរាង្គដូចនាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer មួយគ្រឿង នៅតំបន់ច្រកសមុទ្រ Hormuz»។ កងកម្លាំងយោធាដែលមានមូលដ្ឋានលើមនោគមវិជ្ជារបស់អ៊ីរ៉ង់មួយនេះ បានបន្ថែមថា ដ្រូនសមុទ្រនោះត្រូវបានប្រើប្រាស់នៅក្នុងតំបន់ដោយកងនាវាចរទី ៥ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានប្រើប្រាស់នាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer ដើម្បីប្រមូលទិន្នន័យ និងរូបភាពនៅក្នុងតំបន់ឈូងសមុទ្រ។ ដ្រូនសមុទ្រទាំងនេះដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ហើយអាចដាក់ឱ្យបំពេញបេសកកម្មនៅក្នុងមហាសមុទ្របានរហូតដល់រយៈពេលមួយឆ្នាំ។ កាលពីថ្ងៃពុធ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចាប់យកដ្រូននាវាមុជទឹកគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿង។ ទោះជាយ៉ាងណា យោធាអាមេរិកបានអះអាងថា ដ្រូនក្រោមទឹកមួយគ្រឿងរបស់ខ្លួនបានជួបបញ្ហាបច្ចេកទេស ឬ ដំណើរការមិនប្រក្រតី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
រុស្ស៊ី បង្អួតយន្តហោះដ្រូនថ្មី អាចបំពាក់លើយន្តហោះចម្បាំង Su-57

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្អួតយន្តហោះដ្រូនអត្តឃាត UAV ថ្មី ដែលអាចបំពាក់លើយន្តហោះចម្បាំងបំបាំង Su-57 ដើម្បីប្រែក្លាយយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ របស់ខ្លួនមួយនេះ ក្លាយជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាត ឬ “Drone Mothership”។ គោលបំណងចម្បងនៃការកែប្រែយន្តហោះចម្បាំង Su-57 ទៅជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាតនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធតាមផ្លូវអាកាសឱ្យកាន់តែខ្លាំងក្លា ជាពិសេសកាត់បន្ថយហានិភ័យចំពោះយន្តហោះ និងអ្នកបើកយន្តហោះ។ បើតាម Military Watch magazine, ក្រុមហ៊ុនការពារជាតិយក្សរបស់រុស្ស៊ី Sukhoi បានសិក្សាលើគម្រោងផលិតយន្តហោះដ្រូនអត្តឃាត UAV សម្រាប់បំពាក់លើយន្តហោះចម្បាំង Su-57 តាំងពីឆ្នាំ២០២៣-២០២៤មកម្ល៉េះ។ ស្ថិតក្រោមផែនការនេះ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥នេះ នឹងដើរតួជាមជ្ឈមណ្ឌលបញ្ជាការ និងបញ្ជូនយន្តហោះដ្រូនទៅធ្វើបេសកកម្មដែលមានហានិភ័យខ្ពស់ជំនួស។ សមត្ថភាពពិសេសរបស់យន្តហោះដ្រូន UAV ថ្មីនេះ គឺអាចធ្វើបេសកកម្មដោយស្វ័យប្រវត្តិ ដូចជា ការឈ្លបយកការណ៍ពីគោលដៅសត្រូវ, ស្វែងរក និងកំណត់ទីតាំងប្រព័ន្ធខែលការពារដែនអាកាស។ បន្ថែមលើនេះ ពួកវាក៏មានសមត្ថភាពប្រឆាំងសង្គ្រាមអេឡិចត្រូនិក និងរំខានប្រព័ន្ធទំនាក់ទំនង ឬឧបករណ៍ចាប់សញ្ញា ជាពិសេសអាចដើរតួជាយន្តហោះដ្រូនអត្តឃាតវាយប្រហារគោលដៅសត្រូវផ្ទាល់តែម្តង។ យុទ្ធសាស្ត្រថ្មីនេះទៀតសោត ក៏ត្រូវបានអ្នកជំនាញមើលឃើញថា ជាបដិវត្តន៍មួយ និងជាទិសដៅផ្លាស់ប្តូរមុខមាត់សង្គ្រាមផ្លូវអាកាសសម្រាប់ពេលអនាគត តាមរយៈការរួមបញ្ចូលគ្នារវាងយន្តហោះចម្បាំងមានមនុស្សបើក និងហ្វូងយន្តហោះដ្រូនអត្តឃាត៕ ប្រភព ៖…
-
ចិន សំងំពង្រីកមូលដ្ឋានសាកល្បងយន្តហោះចម្បាំងជំនាន់ថ្មីប្រជែង អាមេរិក

ប៉េកាំង ៖ ប្រទេសចិនកំពុងសំងំផ្លាស់ប្តូររូបរាងអាកាសយានដ្ឋានមួយកន្លែងយ៉ាងឆាប់រហ័ស ដែលនៅតំបន់វាលខ្សាច់ដាច់ស្រយាល ឱ្យក្លាយទៅជាមូលដ្ឋានសាកល្បងហោះហើរដ៏សំខាន់ សម្រាប់កងយន្តហោះចម្បាំងទំនើបៗជំនាន់ថ្មីរបស់ខ្លួន ដើម្បីប្រជែងនឹងសហរដ្ឋអាមេរិក។ បើតាម Interesting engineering, រូបភាពផ្កាយរណបថ្មីៗ បង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃមូលដ្ឋានទ័ពអាកាសសម្ងាត់ ស្ថិតនៅជិតតំបន់ Lop Nur នៃខេត្តស៊ីនជាំង ដែលធ្លាប់ជាទីតាំងប្រវត្តិសាស្រ្ត នៃការសាកល្បងអាវុធនុយក្លេអ៊ែររបស់មហាយក្សចិន។ មូលហេតុដែលចិនជ្រើសយកតំបន់ Lop Nur គឺដោយសារតែទីតាំងនេះមានប្រជាជនរស់នៅតិច និងស្ថិតនៅតំបន់ដាច់ស្រយាល ដែលអំណោយផលដល់ការសាកល្បងបច្ចេកវិទ្យាយោធារសើបៗ ពិសេសកាត់បន្ថយការទាក់ទាញក្រសែភ្នែកពីមជ្ឈដ្ឋានខាងក្រៅ។ យោងតាម Times of India, ការសាងសង់មូលដ្ឋាននេះ ត្រូវបានរាយការណ៍ថា ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥ ខណៈយន្តហោះគ្មានកន្ទុយ J-36 ដែលជាយន្តហោះចម្បាំងជំនាន់ទី៦ របស់ចិន បានបង្ហាញវត្តមាននៅទីតាំងនេះជាលើកដំបូង។ ក្រោយមក ក៏មានការបែកធ្លាយរូបរាងយន្តហោះជំនាន់ក្រោយមួយទៀត ដែលត្រូវបានគេស្គាល់ជាទូទៅថា J-50 នៅតំបន់នេះ។ ផ្អែកតាមការវាយតម្លៃរបស់ក្រសួងសង្គ្រាមអាមេរិក, យន្តហោះចម្បាំង J-36 និង J-50 កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូង ហើយអាចចូលប្រតិបត្តិការនៅឆ្នាំ២០៣៥។ ប្រភពទម្លាយឱ្យដឹងថា មូលដ្ឋានទ័ពអាកាសសម្ងាត់នេះ មានផ្លូវរត់ប្រវែងប្រហែល ៥ គីឡូម៉ែត្រ…
-
ប៉ាគីស្ថាន ប្រកាសត្រៀមបញ្ចេញកម្លាំងណាតូឥស្លាមដែលមានទ័ពជាង ១ លាននាក់ទៅកម្ចាត់ក្រុមហ៊ូធី

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធបានប្រកាសត្រៀមបញ្ចេញកម្លាំងទ័ពអង្គការណាតូឥស្លាមទៅវាយប្រហារលើក្រុមហ៊ូធី បន្ទាប់ពីក្រុមប្រដាប់អាវុធដ៏មានសក្ដានុពលរបស់ប្រទេសយេម៉ែនមួយនេះ វាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងប្រាប់បណ្តាញព័ត៌មាន Geo News ថា ការវាយប្រហារណាមួយមកលើប្រទេសអារ៉ាប៊ី សាអូឌីត អាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងការពារជាតិរួមគ្នា Mecca ឬ គេស្គាល់ថា ជាអង្គការណាតូឥស្លាម ដែលទើបតែបានចុះហត្ថលេខា ថ្មីៗនេះ ត្រូវចាប់ផ្ដើមអនុវត្តភ្លាមៗ ពោលគឺបន្ទាប់ពីក្រុមហ៊ូធី នៅប្រទេសយេម៉ែន បានបាញ់ប្រហារគ្រាប់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនដីនៃប្រទេស អារ៉ាប៊ី សាអូឌីត។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានរូបនេះបញ្ជាក់ថា «ប្រសិនបើមានការឈ្លានពាន ឬ ការរីករាលដាលនៃជម្លោះពីយេម៉ែន ចូលទៅក្នុងអារ៉ាប៊ី សាអូឌីត, នោះកិច្ចព្រមព្រៀង Mecca នឹងត្រូវយកមកអនុវត្តជាប្រាកដ។ យើងមានកាតព្វកិច្ចតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយយើងនឹងគោរពតាមការប្តេជ្ញាចិត្តនេះ នៅពេលមានតម្រូវការ»។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធី ដែលស្និទ្ធនឹងអ៊ីរ៉ង់ បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៣ នាក់រងរបួស ខណៈជម្លោះរវាងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត កំពុងមានភាពតានតឹងយ៉ាងខ្លាំង…
-
ស៊ីរី ប្រកាសថ្កោលទោសលោក Netanyahu លួចចូលទឹកដីខ្លួន គ្មានការអនុញ្ញាត

ដាម៉ាស់ ៖ ប្រទេសស៊ីរីបានប្រកាសថ្កោលទោស លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានលួចចូលទៅក្នុងចូលទឹកដីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃពុធ ។ ក្រសួងការបរទេសស៊ីរីចាត់ទុកសកម្មភាពនេះថា ជាទង្វើខុសច្បាប់ និង រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនអធិបតេយ្យភាពរបស់ទីក្រុងដាម៉ាស់ ព្រមទាំង បំពានច្បាប់អន្តរជាតិ នៅក្នុងលក្ខណៈបង្កហេតុ ។ ក្រសួងថា ការលួចចូលទឹកដីប្រទេសស៊ីរីពីសំណាក់លោក Netanyahu បានកើតមានឡើង ស្របពេលដែល ការបន្តចូលឈ្លានពាន និងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទឹកដីស៊ីរី កំពុងបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់។ ក្រសួងការបរទេសស៊ីរីព្រមានទៀតថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះផលវិបាកនានា ហើយបានអំពាវនាវដល់អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងបណ្តាប្រទេសដែលមានឥទ្ធិពល ឱ្យចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារទាំងនោះ និងធានាឱ្យមានការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ដែលជាកិច្ចព្រមព្រៀងដកកងកម្លាំងចេញពីតំបន់ Golan Heights ផងដែរ ។ បើតាម Anadolu , អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ស៊ីរី តាំងពីឆ្នាំ១៩៦៧ និងបានបញ្ចូលទឹកដីនោះមកជាផ្នែកមួយនៃខ្លួនឯងជាឯកតោភាគីនៅឆ្នាំ…
-
ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្អែកនេះ

នៅថ្ងៃសុក្រទី១១ ខែកញ្ញាស្អែកនេះ ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ាឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ តបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណាព្រះមហាក្សត្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងអំឡុង ឯកឧត្តមប្រធានាធិបតីមានវត្តមាននៅកម្ពុជា ឯកឧត្តមនឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។ សូមជម្រាបថា ក្នុងអាស៊ាន មុនពេលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានបំពេញទស្សនកិច្ចនៅប្រទេសឡាវ វៀតណាម និង ថៃ ។ឯកឧត្តម មីន អោង ឡាំង បានកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា…
-
រុស្ស៊ី និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទុនបម្រុងប្រេងយុទ្ធសាស្រ្ត

មូស្គូ ៖ ក្រុមហ៊ុនរដ្ឋ Zarubezhneft របស់រុស្ស៊ី និង Petrovietnam របស់វៀតណាម កាលពីថ្ងៃ ពុធ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតទុនបម្រុងប្រេងយុទ្ធសាស្ត្រនៅលើទឹកដីប្រទេសវៀតណាម ។ កិច្ចព្រមព្រៀងថាមពលរវាងទីក្រុងមូស្គូ និងហាណូយនេះ បានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡាំ មកកាន់ទីក្រុងមូស្គូ។ ទស្សនកិច្ចរបស់លោក តូ ឡាំ កើតឡើងចំពេលដែលវិស័យប្រេងរបស់រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធ ដោយសារអ៊ុយក្រែនសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះ។ បើតាម Kyiv post, ក្នុងជំនួបជាមួយមេដឹកនាំវៀតណាម លោកប្រធានាធិបតី ពូទីន បញ្ជាក់ថា ជំហររបស់រុស្ស៊ី និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិភាគច្រើនស្របគ្នា ហើយប្រទេសទាំងពីរគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លោកថា វិមានក្រឹមឡាំងកំពុងពិចារណាអនុញ្ញាតឱ្យពលរដ្ឋវៀតណាម ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការនាពេលអនាគតដ៏ខ្លី។ ប៉ុន្តែលោកមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ យោងតាមការលើកឡើងរបស់លោក ពូទីន, ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាមកើនឡើងជិត ៦% ក្នុងឆ្នាំ ២០២៥ ហើយសន្ទុះកំណើននេះបានបន្តកើនឡើងខ្លាំងនៅឆមាសទី១ ឆ្នាំ២០២៦។ ចំណែកខាងភាគីវៀតណាមវិញ រំពឹងថា…
-
ក្រសួងរៀបចំដែនដីបញ្ជាក់ការពិតជុំវិញការជាប់គាំងគម្រោងបុរី ឡេង ណាវ៉ាត្រា ហើយសន្យាដោះស្រាយរហូតទទួលបានលទ្ធផលចុងក្រោយ

ក្រសួងរៀបចំដែនដី បានចេញសេចក្តីបំភ្លឺជុំវិញការជាប់គាំង «គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា» និង «គម្រោងជ្រែមួយរយ» របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ក្រសួងបញ្ជាក់ពីចំណាត់ការបន្ត ហើយសន្យាដោះស្រាយវិបត្តជាប់គាំងជាច្រើនឆ្នាំនេះ រហូតទទួលបានលទ្ធផលចុងក្រោយ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកញ្ញា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីសាវតានៃគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រៃមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានជាប់គាំង និងមិនអាចអនុវត្តតាមកិច្ចសន្យាលក់ទិញជាមួយអតិថិជន និងម្ចាស់ដីជាច្រើនឆ្នាំ រហូតបណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ រួមទាំង បណ្ដឹងតវ៉ាជាផ្លូវការពីអតិថិជន មកក្រសួងដែនដីទៀតផង។ កន្លងមក ក្រសួងបានព្យាយាមសម្របសម្រួល ដោយទុកឱកាសឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោះស្រាយជាមួយអតិថិជន ប៉ុន្តែក្រុមហ៊ុននៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលាឡើយ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា បានទទួលស្គាល់ថា…
-
កម្ពុជា-ថៃ៖ បើកទំព័រចរចាវិវាទសមុទ្រត្រួតស៊ីគ្នាសប្ដាហ៍ក្រោយ ក្រោមយន្តការ UNCLOS នៅសិង្ហបុរី

តាមការគ្រោងទុកជាផ្លូវការ កម្ពុជា និងថៃ នឹងចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងជាមួយគណៈកម្មការសម្រុះសម្រួល ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះជាជំហានថ្មីមួយតាមយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិវាទដែនសមុទ្រត្រួតស៊ីគ្នាដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS បន្ទាប់ពីមានការប្រកាសពីតុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម (PCA)។ កម្ពុជាបានស្វាគមន៍ដោយចាត់ទុកថា កិច្ចប្រជុំនេះគឺជាសញ្ញាវិជ្ជមាន និងជាឱកាសក្នុងការដោះស្រាយវិវាទ ដើម្បីឈានទៅទាញយកប្រយោជន៍ពីធនធានប្រេង និងឧស្ម័នដ៏ប្រកបដោយសក្តានុពលសម្រាប់ប្រទេសទាំងពីរ។ ក្រសួងការបរទេសដដែលបានឱ្យដឹងទៀតថា នៅក្នុងបេសកកម្មផ្លូវការនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងធ្វើជាភ្នាក់ងារតំណាងឱ្យកម្ពុជា ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់អន្តរជាតិ ដោយមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចូលរួមក្នុងឋានៈជាភ្នាក់ងាររង។ ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ដោយមានការផ្សាយផ្ទាល់ជាសាធារណៈជា ៣ ភាសា គឺភាសាខ្មែរ អង់គ្លេស និងថៃ។…
-
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសមិទ្ធផលលេចធ្លោក្នុងឆ្នាំដំបូង និងដណ្តើមបានចំណាត់ថ្នាក់លំដាប់ពិភពលោក

ក្នុងរយៈពេល ១ឆ្នាំនៃប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទទួលអ្នកដំណើរបានជាង ២,៤ លាននាក់ និងពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិយ៉ាងសកម្ម។ បន្ថែមពីនេះព្រលានតេជោ បានសាងមោទនភាពជាតិ ដោយជាប់ចំណាត់ថ្នាក់លេខ ៥ ជាអាកាសយានដ្ឋានថ្មីល្អបំផុត និងជាអាកាសយានដ្ឋានស្អាតបំផុតមួយលើពិភពលោក 2026 ។ គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានបំពេញតួនាទីជាច្រកចេញចូលផ្លូវអាកាសអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការដោយរលូន ការពង្រីកការតភ្ជាប់អន្តរជាតិ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការទទួលស្គាល់លើឆាកអន្តរជាតិ។ អាកាសយានដ្ឋានដ៏ទំនើបមួយនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រាជធានីភ្នំពេញ ត្រូវបានផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានចាប់ផ្តើមជើងហោះហើរដំបូងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ២ ៦០០ ហិកតា ជាមួយទុនវិនិយោគប្រមាណ ២,៣ ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋានកម្រិត 4F ដែលអាចទទួលយន្តហោះខ្នាតធំដូចជា Airbus A380…