Category: ព័ត៌មាន

  • ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម

    ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម

    សាណា ៖ អ្នកនាំពាក្យរបស់ចលនាហ៊ូធី នៅយេម៉ែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងតំបន់ច្រកសមុទ្រ Bab el-Mandeb នៅតែមានសុវត្ថិភាព និងស្ថិរភាព។ នៅក្នុងសេចក្តីថ្លែងការណ៍, លោក Mohammed Abdel Salam អ្នកនាំពាក្យរបស់ចលនាហ៊ូធីបានសង្កត់ធ្ងន់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងចលនាពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb គឺមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ហើយសហគមន៍អន្តរជាតិមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានេះឡើយ។ អ្នកនាំពាក្យក្រុមហ៊ូធីរូបនេះបានបញ្ជាក់ថា ប្រតិបត្តិការដែលកំពុងធ្វើឡើងនាពេលបច្ចុប្បន្ន មានគោលបំណងកំណត់ និងមានលក្ខណៈការពារខ្លួន។ យោងតាមការអះអាងរបស់លោក, សកម្មភាពយោធានៅតំបន់ឆ្នេរសមុទ្រមួយចំនួន គឺជាប្រតិបត្តិការថ្នាក់ជាតិក្នុងក្របខ័ណ្ឌនៃការបង្កើតអធិបតេយ្យភាព។ បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយ អារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាមហ៊ូធី បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៤មក។ ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅដើមខែកញ្ញា នៅពេលដែលចលនាឧទ្ទាមយេម៉ែនបានបើកការវាយលុក នៅភាគនិរតីនៃប្រទេស។ ទន្ទឹមនឹងការវាយលុកតាមផ្លូវគោក, ក្រុមហ៊ូធីបានចាប់ផ្តើមវាយប្រហារដោយប្រើដ្រូន និងមីស៊ីលទៅលើតំបន់ឆ្នេរសមុទ្រ ក្នុងសមុទ្រក្រហម និង តំបន់ជាយក្រុង Taiz នៅភាគនិរតីនៃប្រទេសយេម៉ែន ក្នុងគោលបំណងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ទៅកាន់ទីក្រុងឆ្នេរសមុទ្រ…

  • រុស្ស៊ី ភ្ជាប់ការគំរាមប៉ាឡេស្ទីនរបស់ក្រុមលោក Netanyahu ទៅនឹងការបោះឆ្នោតអ៊ីស្រាអែល

    រុស្ស៊ី ភ្ជាប់ការគំរាមប៉ាឡេស្ទីនរបស់ក្រុមលោក Netanyahu ទៅនឹងការបោះឆ្នោតអ៊ីស្រាអែល

    មូស្គូ ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានភ្ជាប់ការគំរាមកំហែងទៅលើប៉ាឡេស្ទីន ពីសំណាក់ក្រុមលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅនឹងការបោះឆ្នោត នៅក្នុងប្រទេសអ៊ីស្រាអែល។ លោកស្រី Maria Zakharova បានភ្ជាប់ការគំរាមកំហែងដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ភាពជាអ្នកដឹកនាំរបស់អាជ្ញាធរជាតិប៉ាឡេស្ទីន និង បញ្ចូលទឹកដីប៉ាឡេស្ទីន ទៅក្នុងយុទ្ធនាការបោះឆ្នោត នៅអ៊ីស្រាអែល។ លោកស្រីបានមានប្រសាសន៍ថា «យើងភ្ជាប់ការរឹតបន្តឹងវោហាសាស្ត្រថ្មីៗនេះ ដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលទៅនឹងយុទ្ធនាការបោះឆ្នោត ដែលបង្កើនល្បឿន មុនការបោះឆ្នោតសភានៅអ៊ីស្រាអែល ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២៧ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថា ការតស៊ូដើម្បីសំឡេងឆ្នោតរបស់អ្នកបោះឆ្នោតមិនអាចបម្រើជាយុត្តិកម្មសម្រាប់សេចក្តីថ្លែងការណ៍ញុះញង់ ដែលបង្កើនបរិយាកាសនៃអរិភាពទៅវិញទៅមក និងការមិនអត់ឱនរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបានទេ»។ លោកស្រីបានមានប្រសាសន៍ថា រុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការសន្ទនាដោយផ្ទាល់ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយបន្ថែមថា ទីក្រុងមូស្គូចាត់ទុកការដោះស្រាយដ៏ទូលំទូលាយដោយផ្អែកលើច្បាប់អន្តរជាតិជាមធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាពយូរអង្វែង នៅក្នុងតំបន់។ លោកស្រី Zakharova បាននិយាយថា ដំណោះស្រាយ គួរតែរួមបញ្ចូលការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អាចរស់រានមានជីវិត និងមានទឹកដីជាប់គ្នា ដែលរស់នៅដោយសន្តិភាព និង សុវត្ថិភាពជាមួយអ៊ីស្រាអែល។ បើតាម anadolu,…

  • អ៊ុយក្រែន ថា កាណាដា នឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង របស់ អឺរ៉ុប

    អ៊ុយក្រែន ថា កាណាដា នឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង របស់ អឺរ៉ុប

    អូតាវ៉ា ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃ ព្រហស្បតិ៍ ប្រកាសថា ប្រទេសកាណាដានឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង FREYJA របស់អឺរ៉ុប និងផ្តល់មីស៊ីលសំណាញ់មេឃមានតម្លៃប្រហែល ២៥៣ លានដុល្លារដល់អ៊ុយក្រែន។ លោក ហ្សេលេនស្គី អះអាងបែបនេះ ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅទីក្រុង កាល់ហ្គារី ដោយផ្តោតលើការគាំទ្រអ៊ុយក្រែនក្នុងរដូវរងា វិស័យថាមពល ប្រព័ន្ធខែលការពារដែនអាកាស កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច។ លោក ហ្សេលេនស្គី បញ្ជាក់ថា អ៊ុយក្រែន និងកាណាដាកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងយន្តហោះដ្រូន ស្របពេលដែលភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងការពារជាតិ និងសេដ្ឋកិច្ចនាពេលអនាគត។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា កាណាដាក៏កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងធ្វើឱ្យរុស្ស៊ីកាន់តែពិបាក ក្នុងការផលិតមីស៊ីលផោ្លងផងដែរ។ យោងតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូរយៈពេល ១០០ឆ្នាំ ខណៈកិច្ចព្រមព្រៀងនានា ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ៕ ប្រភព ៖ Anadolu ប្រែសម្រួល…

  • អ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    អ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ក្នុងជំនួបជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ, សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឯកឧត្តម ពិភាក្សាបន្ថែមជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

  • របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ

    របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ

    ក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានបុរាណវិទ្យាបានរក ឃើញ សក្ខីកម្មប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅស្ថានីយបុរាណ «ទួលភ្នំតូច» ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលផ្តល់ជា តម្រុយ ថ្មីបង្ហាញពីបច្ចេកទេសសំណង់ និងនិរន្តរភាពនៃការ​តាំង​ទីលំនៅរបស់មនុស្សក្នុងដំណាក់កាលអន្តរកាល ចាប់តាំងពី សម័យភ្នំ រហូតឈានចូលដល់សម័យអង្គរ។ អ្នកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា បានបញ្ចប់ ប្រតិបត្តិការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបុរាណ «ទួលភ្នំតូច» ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។ទីនេះមានចម្ងាយប្រមាណ ៣៥០ម៉ែត្រ ពីកំពែង​បុរាណខាងកើតនៃក្រុងអង្គរបូរី។ ផ្អែកលើការពិនិត្យស្លាកស្នាមបុរាណវិទ្យា ការសិក្សា ឯកសារ ពាក់ព័ន្ធ និងរបកគំហើញថ្មីៗ​ពីកំណាយ មន្ត្រីជំនាញបានរក ឃើញពីបច្ចេកទេសសំណង់និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។ លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់​បណ្តាញ​សារព័ត៌មាន AMS ថា ក្រុមស្រាវជ្រាវបានរកឃើញសភាវដើម នៃទីទួលបុរាណ ដែលមានការរៀបចំជាខឿន​គ្រឹះធំដោយ​ប្រើប្រាស់ថ្មមូលដុំធំៗមកពីទន្លេ ឬស្ទឹង លាយឡំជាមួយថ្មភ្នំ។ តាមការបញ្ជាក់របស់មន្រ្តីជំនាញ ទោះបីជាសំណង់ឥដ្ឋនៅ លើទួលបានបាត់បង់រូបរាងដើម ដោយសារសកម្មភាព​លួចជីក​កកាយកាលពីអតីតកាល និងនៅសល់ត្រឹមបំណែកឥដ្ឋ បន្តិចបន្តួចក្តី ប៉ុន្តែតាមរយៈស្លាកស្នាមឥដ្ឋ និងជើងទម្រថ្មដែល​បន្សល់ទុកក្នុងរណ្តៅ ក្រុមជំនាញសន្និដ្ឋានបឋមថា…

  • ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានពីការកើនឡើង “ដ៏គ្រោះថ្នាក់” នៃសកម្មភាពយោធារបស់ អ៊ីស្រាអែល

    ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានពីការកើនឡើង “ដ៏គ្រោះថ្នាក់” នៃសកម្មភាពយោធារបស់ អ៊ីស្រាអែល

    រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃ ព្រហស្បតិ៍ ព្រមានធ្ងន់ថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងការកើនឡើងដ៏គ្រោះថ្នាក់ នៃសកម្មភាពនយោបាយ និងយោធារបស់រដ្ឋាភិបាលអ៊ីស្រាអែល។ មេដឹកនាំប៉ាឡេស្ទីនរូបនេះ អំឡុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាបដិវត្តន៍នៃចលនារំដោះប្រជាជាតិប៉ាឡេស្ទីន បានអះអាងថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត កំពុងប្រឈមមុខនឹងវិធានការដ៏តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។ ក្នុងនោះរួមមានការពង្រីកតំបន់តាំងទីលំនៅថ្មី, អំពើហិង្សារបស់អ៊ីស្រាអែល, ការរឹបអូសដីធ្លី ការរុះរើផ្ទះសម្បែង និងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយោធាបន្ថែម ដែលរាំងស្ទះដល់ការធ្វើដំណើររវាងទីក្រុង និងភូមិ ព្រមទាំងប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជន។ បន្ថែមលើនេះ លោកប្រធានាធិបតី Abbas ក៏បានចោទប្រកាន់អ៊ីស្រាអែលពេញៗមាត់ថា កំពុងឃាត់ទុកលុយរបស់ប៉ាឡេស្ទីនជាង ៦ ពាន់លានដុល្លារ ដោយលោកចាត់ទុកថា វាជាផ្នែកមួយនៃគោលនយោបាយដែលមានគោលដៅធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចុះខ្សោយ និងជំរុញឱ្យពួកគេចាកចេញពីទឹកដីកំណើតរបស់ខ្លួន។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន, តំបន់ West Bank បានជួបប្រទះការកើនឡើងប្រតិបត្តិការយោធា និងអំពើហិង្សា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ ប្រជាជនអ៊ីស្រាអែលប្រមាណ ៧៥០,០០០នាក់ កំពុងរស់នៅក្នុងតំបន់តាំងទីលំនៅចំនួន ១៥៦កន្លែង និងទីតាំងតាំងទីលំនៅចំនួន ៣៦០កន្លែងនៅតំបន់ West…

  • អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា

    អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា

    គណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្ដាក់​ទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការ​តភ្ជាប់​រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែធំថែមទៀត។ ក្នុងឱកាសដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកស្រីប្រធាន ACBC បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួប​ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានចុះទៅដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្រួល និងការចែករំលែកព័ត៌មានស៊ីជម្រៅអំពីសក្តានុពលកម្ពុជា។ ជាពិសេស បណ្តាក្រុមហ៊ុនជាសមាជិក ACBC បានសម្លឹងឃើញឱកាសវិនិយោគច្បាស់លាស់លើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែស្អិតរមួត…

  • រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង

    រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង

    មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev ព្រមានធ្ងន់ៗថា ទីក្រុងម៉ូស្គូមានសិទ្ធិគ្រប់យ៉ាង ក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរណាមួយដល់អធិបតេយ្យភាពរបស់ខ្លួន។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ អះអាងថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី មិនមែន “គ្រាន់តែជាការបង្ហើបតម្រុយ ឬជាយុទ្ធសាស្ត្របំភ័យ” នោះទេ ប៉ុន្តែវាជាការពិតជាក់ស្តែង។ បើតាម Anadolu, លោក Medvedev បានគំរាមទុកមុនថា ការវាយប្រហាររបស់លោកខាងលិចលើទឹកដីរុស្ស៊ី នឹងអាចក្លាយជាកត្តាដែលបង្កើនហានិភ័យនៃសង្គ្រាមលោកលើកទី៣។ ចំពោះសង្គ្រាមនៅអ៊ុយក្រែនវិញ លោក Medvedev សង្កត់ធ្ងន់ថា រុស្ស៊ីមានសមត្ថភាពវាយប្រហារទីក្រុងកៀវ និងគោលដៅសំខាន់ៗរបស់អង្គការណាតូ ប៉ុន្តែការធ្វើដូច្នេះ នឹងឈានដល់ចំណុចមិនអាចវិលត្រឡប់បាន សម្រាប់ពិភពលោកទាំងមូល។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីរូបនេះ អះអាងថា ទីក្រុងមូស្គូនៅតែចង់ជៀសវាងគ្រោះមហន្តរាយនុយក្លេអ៊ែរជាសកល ហើយចាត់ទុកការប្រើអាវុធនុយក្លេអ៊ែរជា “ជម្រើសចុងក្រោយ” ប៉ុណ្ណោះ។ យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា ការអត់ធ្មត់របស់រុស្ស៊ីមានដែនកំណត់ ហើយបានប្រៀបធៀបស្ថានការណ៍បច្ចុប្បន្ន ទៅនឹងនាឡិកាថ្ងៃអវសាន ឬ Doomsday Clock ដោយលោកនិយាយថា ពិភពលោកកំពុងខិតទៅជិតមាត់ជ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…

  • ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

    ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

    តេហេរ៉ង់ ៖ ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃ ព្រហស្បតិ៍ បានអនុម័សេចក្តីសម្រេចចោទប្រកាន់អ៊ីរ៉ង់ ពីបទមិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានបញ្ជូនបញ្ហានេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ បើតាម Aljazeera, នេះជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដែលក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA អនុម័តសេចក្តីសម្រេចចោទប្រកាន់បែបនេះ។ ទីភ្នាក់ងារ IAEA បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខ្វះព័ត៌មានអំពីសម្ភារៈនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានប្រកាស និងមិនអាចចូលទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរសំខាន់ៗ ដើម្បីផ្ទៀងផ្ទាត់ថា សកម្មភាពទាំងនោះមានលក្ខណៈសន្តិភាព។ ជាមួយគ្នានេះ ទីភ្នាក់ងារ IAEA អំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមការចរចាដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីបង្កើតទំនុកចិត្តអន្តរជាតិលើលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធ និងថ្កោលទោសសេចក្តីសម្រេចនេះ ដោយចាត់ទុកថា មានហេតុផលនយោបាយ និងគ្មានមូលដ្ឋាន។ អ៊ីរ៉ង់អះអាងថា ខ្លួនមិនអាចអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យចូលទីតាំងនុយក្លេអ៊ែរបានពេញលេញ គឺដោយសារតែបញ្ហាសង្គ្រាម និងអសន្តិសុខ។ បន្ថែមលើនេះ ទីក្រុងតេហេរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែមានសិទ្ធិអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT៕ ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម…

  • លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ»

    លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ»

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រត្រាំ ឬ Trump Strait ហើយបានបន្ថែមថា សហរដ្ឋអាមេរិកកំពុង ទទួលបានជ័យជម្នះ ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ លោក Trump បានថ្លែងនៅក្នុងសន្និបាតពាក់កណ្តាលអាណត្តិរបស់គណបក្សសាធារណរដ្ឋ នៅទីក្រុង Dallas រដ្ឋ Texas កាលពីយប់ថ្ងៃពុធថា ៖ «តម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗនៅពេលដែលយើងឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលកំពុងកើតឡើងនៅពេលនេះ យើងនឹងឈ្នះ»។ លោកបន្តថា «យើងគ្រប់គ្រងច្រកសមុទ្រ Hormuz ខ្ញុំគិតថា យើងគួរតែហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រ Trump»។ លោកបាននិយាយបញ្ជាក់បន្ថែមថា «ខ្ញុំនឹងធ្វើការប្រកាសមួយ…យើងនឹងហៅវាថាជាច្រកសមុទ្រ Trump ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ»។ បើតាម anadolu, ការថ្លែងរបស់លោកបានធ្វើឡើង ចំពេលដែលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈមួយកាលពីខែមិថុនា ដែលគ្រោងនឹងមានកិច្ចព្រមព្រៀងបើកច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ដើម្បីជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយក៏ដោយ។ ក្រៅពីបញ្ហាច្រកហ័រមូស, លោក…