Category: ព័ត៌មាន

  • យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់

    យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សានៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ស្ថិតនៅស្រុកបាកាន ជិត ១,០០០នាក់កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិតក្នុងយុគសម័យឌីជីថល។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសរំលេចថា ព័ត៌មានក្លែងក្លាយជាហានិភ័យធ្ងន់ធ្ងរដែលបំភាន់ការយល់ឃើញរបស់យុវជន និងប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានណែនាំឱ្យសិស្សានុសិស្សចេះរក្សាភាពវៃឆ្លាត និងសួរសំណួរ ៣ គន្លឹះចំពោះខ្លួនឯងមុននឹងសម្រេចចិត្ត «ចែករំលែក (Share)» ព័ត៌មានណាមួយដូចជា ១. តើព័ត៌មាននេះមកពីណា?២. តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?៣. តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងក្លាយជា «ទូតសុឆន្ទៈ» ក្នុងការនាំយកព័ត៌មានពិតទៅកាន់ក្រុមគ្រួសារ និងសហគមន៍…

  • លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

    លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជូនយន្តហោះថ្ងៃអវសាន ឬ “Doomsday Plane” ទៅកាន់ទីក្រុងតេហេរ៉ង់ ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្ទុះភាពតានតឹងខ្លាំង និងប្រឈមមុខដាក់គ្នាសាជាថ្មី ។ បើតាម Los Angeles Times, យន្តហោះថ្ងៃអវសាន ឬ “Doomsday” គឺជាយន្តហោះបម្រើការជាមជ្ឈមណ្ឌលបញ្ជាការហោះហើរពីលើអាកាស ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពអាសន្នបំផុត ដូចជាពេលមានសង្គ្រាមនុយក្លេអ៊ែរ ឬមហន្តរាយពិភពលោក ។ យន្តហោះពិសេសបំផុតនេះ ត្រូវបានរចនាឡើងសម្រាប់បម្រើការជូនថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី ដោយសារតែវាមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំដ៏បំផុត ។ យន្តហោះថ្ងៃអវសាន ឬ “Doomsday” បំពាក់ដោយប្រព័ន្ធបញ្ជូនទិន្នន័យ ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រសម្ងាត់ និងឧបករណ៍ទំនើបៗ ដើម្បីធានាដល់ការចេញបទបញ្ជាការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រតិបត្តិការយោធាក្នុងស្ថានភាពមានវិបត្តិអាសន្ន ។ បើតាមប្រព័ន្ធរ៉ាដាតាមដានជើងហោះហើរ AirNav, យន្តហោះថ្ងៃអវសានរបស់រុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១៣ ខែកក្កដា ។ ក្រោយមក យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់អ៊ីរ៉ង់ និងបានបន្តដំណើរសំដៅទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន…

  • អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

    អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

    វ៉ាស៊ីនតោន ៖ មេបញ្ជាការយោធាកំពូលៗរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជាក់សាជាថ្មី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងប្រទេសទាំង៣ ជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីសាជាថ្មីនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំប្រមុខការពារជាតិត្រីភាគី ហៅកាត់ Tri-Chod នៅឯមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា ។ កិច្ចប្រជុំនោះ មានការចូលរួមដោយលោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Hiroaki Uchikura ប្រធានអគ្គសេនាធិការចម្រុះជប៉ុន និងលោកឧត្តមសេនីយ៍ Jin Yong-sung ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ជំនួបរវាងប្រមុខយោធាកំពូលទាំងបី កើតឡើងបន្ទាប់ពីកូរ៉េខាងជើង ដែលក្តាប់ជាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានប្រកាសបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យស្ទុះឡើងទ្វេដង ហើយគ្រោងនឹងពង្រីកការផលិតមីស៊ីលឱ្យបានច្រើនជាង ២.៥ ដង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីជប៉ុន, ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីឱ្យកាន់តែប្រសើរឡើងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងពង្រីករបស់កូរ៉េខាងជើង ។ ពិសេសបញ្ហាប្រឈម និងការភាពតានតឹងក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព…

  • អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ

    អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ

    អ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជាត្រូវព្យាយាមពង្រឹងខ្លួនឲ្យខ្លាំងមុននឹងទៅពឹងពាក់ឲ្យប្រទេសមហាអំណាចណាមួយជួយ ដល់ខ្លួននៅក្នុងបរិបទដែលពិភពកំពុងឈានទៅរកបាត់បង់សណ្ដាប់ ធ្នាប់។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន AMS ក្រោយពីបញ្ចប់កិច្ចភាក្សាតុមូលមួយស្តីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន ដែលរៀបចំឡើងដោយរាជប ណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថាដើម្បីពង្រឹងខ្លួនឯងឲ្យខ្លាំង កម្ពុជាត្រូវពង្រឹងលើធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធច្បាប់គ្រប់គ្រង។ ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា ការអនុវត្តក៏សំខាន់ដែរ កាលណាមានច្បាប់ហើយ មិនអនុវត្ត មិនអាចធ្វើឲ្យប្រទេសរឹងមាំបានឡើយ។ ជាពិសេស កម្ពុជាត្រូវបង្ហាញអ្វីដែលខ្លួនមាន ដើម្បីឲ្យគេបានស្គាល់កម្ពុជាឲ្យបានច្បាស់ ជាជាងយើងទៅពឹងពាក់គេឲ្យជួយ។ ចំណែកលោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងលើទំនាក់ទំនងការទូតឲ្យបានច្បាស់លាស់។ លោកបន្តថា «តាំងពីទស្សវត្តន៍ឆ្នាំ៦០មកដែលខ្ញុំកើតមកទាន់ដឹងក្ដី យើងឃើញថាមកដល់ឥលូវនេះ នយោបាយការបរទេសរបស់យើងនៅឃ្លីងឃ្លោងនៅឡើយទេ ហើយពិសេសគឺការទំនាក់ទំនងជាមួយមហាអំណាចធំៗ។» បញ្ហាសេដ្ឋកិច្ចជាចំណែកមួយដែលលោកបណ្ឌិត មាស នី បានលើកឡើងផងដែរ ដោយលោកចង់ឲ្យរាជរដ្ឋាភិបាល ពង្រឹងវិស័យណាមួយឲ្យជាក់លាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិវិញ យល់ឃើញថា កម្ពុជាត្រូវកំណត់ភូមិសាស្រ្តនយោបាយឲ្យច្បាស់លាស់នៅក្នុងការទំនាក់ទំនងជាមួយប្រទេសមហាអំណាច។ លោកពន្យល់ថា ៖ «កម្ពុជាមិនគួរចែកមិនគួរកំណត់ថាយើងនៅខាងណាទេ យើងត្រូវនៅឲ្យច្បាស់ ប៉ុន្តែកម្រិតនៃការនៅជាមួយនេះយ៉ាងដូចម្ដេច ឧទាហរណ៍បើយើងនៅជាមួយចិនចំនួន…

  • សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

    សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។ កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិងអន្តរជាតិ។ កម្មវិធីប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិត គឺ៖ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ៕ ដោយ៖ង៉ាន់ ទិត្យ

  • អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា

    អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា

    ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម កំពុងបង្កសម្ពាធ និងការលំបាកកាន់តែខ្លាំងដល់កសិករខ្នាតតូចនៅកម្ពុជា។ បញ្ហាប្រឈមទាំងនេះ បានរារាំងលទ្ធភាពរបស់ពួកគេក្នុងការប្រកួតប្រជែងលើទីផ្សារ ការបង្កើនផលិតភាព និងការរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានផ្តល់ថវិកាគាំទ្រចំនួន ៣,២00000 ដុល្លារអូស្ត្រាលី ឬប្រហែលជាង ២,២០០០០០ ដុល្លារអាមេរិកកាំង ដល់គម្រោងស្រាវជ្រាវមួយក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈដែលកសិករកំពុងប្រើប្រាស់ស្រាប់ ឱ្យទៅជាគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃវិញ។ ការកែច្នៃគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃនេះ គឺជាជម្រើសថ្មីមួយបន្ថែមពីលើការពឹងផ្អែកទំាងស្រុងគោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈ ដែលជាផ្នែកមួយជួយកាត់បន្ថយហានិភ័យពីភាពមិនប្រាកដប្រជានៃតម្លៃប្រេងនៅលើទីផ្សារ និងជួយលើកកម្ពស់ប្រសិទ្ធភាពការងារកសិ កម្ម តា ម រយៈការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ គម្រោងនេះដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី (University of Sydney) សហការជាមួយដៃគូស្រាវ ជ្រាវក្នុងប្រទេសកម្ពុជា ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់កសិករ និងស្របទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ នេះបើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងពង្រីកជម្រើសបច្ចេកវិទ្យាដ៏មានសក្ដានុពលមួយ សម្រាប់កសិករកម្ពុជា ក្នុងការកាត់បន្ថយចំណាយថ្លៃដើម ឆ្លើយតបនឹងភាពប្រែប្រួលនៃទីផ្សារ និងពង្រឹងជីវភាពរស់នៅឱ្យកាន់តែរឹងមាំ។ ជាពិសេសវានឹងជួយឱ្យកសិករមានលទ្ធភាពអភិវឌ្ឍការផលិតប្រកប ដោ យប្រសិទ្ធភាព បង្កើនសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត៕ សេង បារាំង

  • កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន

    កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន ដែលជាកត្តាលីករដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសតំបន់ខាងត្បូង ឱ្យមានសមត្ថភាពប្រើប្រាស់ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយសមធម៌។ សម្តេចធិបតីបានបង្ហាញការគាំទ្រនេះ នៅក្នុងពិធីថ្លែងសុន្ទរកថាបើក«សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក» នៅទីក្រុងសៀងហៃ ប្រទេសចិននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រនេះ បានប្រកាសពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក(WAICO)បន្ទាប់ពីប្រទេសចំនួន២៩ រួមទាំងកម្ពុជាផងដែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះស្តីពីការបង្កើតអង្គការមួយនេះកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។ អង្គការ WAICO នឹងក្លាយជាអង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលមានទីស្នាក់ការនៅទីក្រុងសៀងហៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាប្រទេសដំបូងគេមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងដៃគូទាំងអស់ក្នុងការជំរុញអនាគត AI ដែលមានលក្ខណៈច្នៃប្រឌិត, បរិយាបន្ន, សុវត្ថិភាព និងគោរពអធិបតេយ្យភាពជាតិ។ សម្តេចធិបតី បានលើកឡើងថា កម្ពុជាស្វាគមន៍កិច្ចសហការយុទ្ធសាស្ត្រដែលសម្របសម្រួលដល់ការចែករំលែកចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, ការកសាងសមត្ថភាព, ការស្រាវជ្រាវរួមគ្នា និងការវិនិយោគចំគោលដៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងលេចឡើង។ សម្តេចធិបតី បានបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច, សេវាសាធារណៈ,…

  • អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

    អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ស្ដ្រីគឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ», «ជួយស្ដ្រីគឺជួយខ្លួនឯង» រូមទាំងប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែតថា«ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ សម្តេចមហារដ្ឋសភាធិការធិបតី បានសង្កត់ធ្ងន់បែបនេះនៅក្នុងកម្មវិធី សំណេះសំណាល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ នៃស្ថាប័ននីតិប្បញ្ញត្តិ ជូនដល់សិក្ខាកាមជាមន្ដ្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ទោះបីជា មានវឌ្ឍនភាពក្នុងការលើកកម្ពស់ស្ត្រីក្នុងសេវាសាធារណៈ ក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែយឺតយ៉ាវ ក្នុងការតំណាងនយោបាយស្ត្រី ដោយចំនួនស្ត្រីនៅក្នុងរដ្ឋសភាបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧបសគ្គនយោបាយ កង្វះកូតា និងទំនួលខុសត្រូវគ្រួសារ គឺជាកត្តាសំខាន់ដែលរារាំងស្ត្រីកម្ពុជា ក្លាយជាដឹកនាំ។ នេះបើតាមសង្កេតរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ទិន្នន័យរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៦ ស្ត្រីកាន់កាប់ត្រឹមតែ ១៣,៦ភាគរយ នៃអាសនៈក្នុងរដ្ឋសភាពោលគឺ មានស្រ្តីតែចំនួន ១៧រូបប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភាសរុប ១២៥ រូប។ ចំនួនស្រ្តី ក្នុងរដ្ឋសភាតិចតួចនេះធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ ១៥២ ក្នុងចំណោម ១៨៤ ប្រទេសទូទាំងពិភពលោកដែលមាន…

  • កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

    កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

    មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ ខណៈនៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ គឺគ្រប់រយៈពេល៣០ថ្ងៃសម្រាប់កំណត់ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ប្រទេសទាំងពីរត្រូវការពេលវេលាសម្រាប់ផ្គូរផ្គងបន្ថែមទៀតមុននឹងជ្រើសរើសប្រធាន ដើម្បីឱ្យដំណើរការនីតិវិធីប្រព្រឹត្តទៅដោយរលូនល្អ។ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ថា តាមនីតិវិធីនៃច្បាប់សមុទ្រUNCLOSប្រទេសទាំងពីរអាចនឹងពន្យារពេលបាន៣០ថ្ងៃទៀត ដើម្បីបន្តរើសប្រធាន។ ហើយប្រសិនជាប្រទេសទាំងពីរនៅតែបរាជ័យទៀត មិនអាចរើសប្រធានបាន ប្រទេសទាំងពីរនឹងស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នករើសឲ្យ។ បញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ ត្រូវបានក្រឡាបញ្ជីនៃតុលាការ មជ្ឈត្តិក ម្ម អចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទទួលយកសំណុំរឿងនេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន បញ្ជាក់ថា ការប្រើយន្តការនេះអាចជួយឱ្យមានភាពច្បាស់លាស់ក្នុងការកំណត់ព្រំដែនអធិបតេយ្យដែនទឹករបស់ប្រទេសទាំងពីរ និងបង្កើតបានមូលដ្ឋានស្របច្បាប់និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍឧស្ម័ននិងប្រេងដែលជាគុណប្រយោជន៍របស់កម្ពុជា ថៃ និងអាស៊ានទាំងមូលផងដែរ។ រដ្ឋាភិបាលថៃ បាននិយាយថា ការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាក្រោមច្បាប់អន្តរជាតិនេះ គឺគួរតែផ្តោតទៅលើការកំណត់ដែនសមុទ្រ មិនមែនលើការដោះស្រាយពីរបៀបបែងចែកធនធានឧស្ម័នរួមគ្នានោះទេ៕ 

  • អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

    អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់ ដោយបានកម្ទេចព្រលានយន្តហោះមួយកន្លែងស្ថានីយ៍រថភ្លើងមួយនៅទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់ ជិតច្រកសមុទ្រ Hormuz ។ បើតាមទូរទស្សន៍រដ្ឋ IRIB ចេញផ្សាយក្នុងថ្ងៃ សុក្រនេះ, សំឡេងផ្ទុះចំនួនបីលើក ត្រូវបានបន្លឺឡើងនៅជុំវិញព្រលានយន្តហោះ ហើយគ្រាប់ផ្លោងរបស់អាមេរិកមួយគ្រាប់ បានវាយប្រហារចំអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍ ។ ប៉ុន្មាននាទីក្រោយមក ស្ថានីយ៍រថភ្លើង Bandar Abbas ក៏ត្រូវបានអាមេរិកវាយលុកផងដែរ ។ បើតាមរបាយការណ៍ មានជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ ។ ទីក្រុង Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ហើយក៏ជាមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅជិតច្រកសមុទ្រ Hormuz ។ បន្ថែមលើនេះ អាមេរិកក៏បានវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកលើស្ពានពីរកន្លែង នៅខេត្ត Hormozgan បណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ។ យោធាអាមេរិកនិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅយប់ទី៦ លើអ៊ីរ៉ង់កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត ។ ជាការឆ្លើយតប…