Category: ព័ត៌មាន

  • សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ

    សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ

    ក្នុងអាណត្តិថ្មីនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាដាក់គោលដៅសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ។ អាន ៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកបង្ហាញនូវអនុសាសន៍៥ចំណុចសំខាន់ៗក្នុងការបន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ របស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រួចគោលដៅអភិវឌ្ឍន៍ជំនាញកីឡានេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អនុសាសន៍របស់ឯកឧត្តមប្រធានបានធ្វើឡើង នៅក្នុងឱកាសសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។ ឯកឧត្តម សុខ ពុទ្ធិវុធ បានប្តេជ្ញាដ៏មោះមុត ក្នុងការបន្តដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ នូវអនុសាសន៍៥ចំណុច រួមមាន ជំរុញការអភិវឌ្ឍឱ្យខ្លាំងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, និងបង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនីកាន់តែសម្បូរបែប។ ក្រៅពីនេះ ឯកឧត្តមជំរុញសហព័ន្ធកីឡាបាញ់កាំភ្លើងបង្កើតទីលានស្តង់ដាអន្តរជាតិឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ ក៏ដូចជាបង្កើតផេក ឬ វេបសាយសហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងពីគោលដៅសំខាន់ៗ ជាពិសេសការសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក…

  • បេក្ខជនប្រឡងមេធាវី៣នាក់ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ

    បេក្ខជនប្រឡងមេធាវី៣នាក់ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ

    អង្គភាពប្រឆាំងអំពើពុករលួយ ( ACU) បានរកឃើញថា អ្នកដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួន៣នាក់ បានប្រើប្រាស់ឯកសារក្លែងក្លាយ។ ពួកគេស្ថិតនៅក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យចូលប្រឡងសរុបចំនួន​ ៥៧៤នាក់។  ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បេក្ខជនទាំង៣នាក់នោះបានក្លែងបន្លំ​សញ្ញាបត្រច្បាប់។​​ ឯកឧត្តមបានឲ្យដឹងទៀតថា បេក្ខជន​ទាំង៣នាក់នោះ នឹងត្រូវកោះហៅមកបំភ្លឺនៅអង្គភាព ដើម្បីបន្តការស្រាវជ្រាវ ផ្ទៀងផ្ទាត់ភស្តុតាង និងអនុវត្តនីតិវិធីពាក់ព័ន្ធ។ ក្នុងករណីរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អង្គភាព ACU នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់។​ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យពី ថ្ងៃទី៣ ខែសីហា និងបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ប៉ុន្តែដើម្បីសម្រួលដល់បេក្ខជន ដែលខកខានមិនទាន់មកដាក់ពាក្យតាមកាលបរិច្ឆេទដំបូង គណៈមេធាវីក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានបញ្ជាក់ថា ក្រុមការងារ ACU នឹងចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសនេះ ពីដំណាក់កាលដាក់ពាក្យសុំប្រឡង រហូតប្រកាសលទ្ធផលស្ថាពរ។ ​អង្គភាព ACU អំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ…

  • ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

    ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

    ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំ​ដែន​ខ្មែរ​-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន៤៧% កុមារជាង៤១% និងជនមានពិការភាព១.៤%។ នេះបើយោងតាមរបាយការណ៍របស់អង្គការយូ​នីសេហ្វប្រចាំកម្ពុជាផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ UNICEF បានសហការជាមួយក្រ​សួងធម្មការ និងសាសនា និងអង្គការចិត្តសង្គម TPO កម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្រះសង្ឃចំនួន ៣៧១អង្គនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ដោយសារជម្លោះរវាងកម្ពុជា-ថៃ រួមមាន ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ នៅក្នុងការផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមនេះ។ ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការពិគ្រោះយោបល់ ឬការស្តាប់ធម៌ទេសនារបស់ព្រះសង្ឃធ្វើឱ្យពួកគាត់មានអារម្មណ៍មានសុវត្ថិភាព និងភាពកក់ក្តៅជាងការនិយា​យជាមួយអ្នកដទៃ។ ព្រះសង្ឃអាចប្រើប្រាស់ធម៌អាថ៌ និងវិធីសាស្រ្តចម្រើនសមាធិ ដើម្បីជួយឱ្យប្រជាពល​រដ្ឋស្ងប់ចិត្ត កាត់បន្ថយការភ័យខ្លាច ភាពស្លន់ស្លោ និងការថប់បារម្ភចំពោះស្ថានភាពមិនច្បាស់​លាស់នៅជុំវិញខ្លួន។ ឯកឧត្តមគូសបញ្ជាក់ទៀតថា វត្តអារាមនៅតាមតំបន់ព្រំដែនមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលបង្អែកសម្រាប់ជួយបង្រួបបង្រួមស្មារតីប្រជាជនឱ្យចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលបង្កើតបានជាកម្លាំងចិត្តដ៏រឹងមាំមួយ។ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងនៅសប្ដាហ៍មុនថា ស្លាកស្នាមពីជម្លោះព្រំដែនកម្ពុជា-ថៃ ចំ​នួន២លើកនៅឆ្នាំ២០២៥ នៅតែបន្សល់​ទុកទិដ្ឋភាពសង្វេគនៅឡើយ។ លោកស្រី ដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេស​កកម្មផ្ទាល់នៅខេត្តចំ​នួន ​៣…

  • អ្នកជំនាញ៖ ជំនួបផ្សះផ្សាលើកដំបូងនៅសិង្ហបុរី គឺជាជំហានឆ្ពោះទៅរកដំណោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃ

    អ្នកជំនាញ៖ ជំនួបផ្សះផ្សាលើកដំបូងនៅសិង្ហបុរី គឺជាជំហានឆ្ពោះទៅរកដំណោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃ

    កម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាតំបន់សមុទ្រទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែកញ្ញានេះ។ លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ជំនួប UNCLOS លើកដំបូងរវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី គឺជាកលានុវត្តភាពប្រវត្តិសាស្ត្រមួយក្នុងការរំកិលបញ្ហាវិវាទសមុទ្រដែលជាប់គាំងជាយូរមកហើយ ឱ្យចូលទៅក្នុងដំណើរការច្បាស់លាស់មួយតាមផ្លូវច្បាប់អន្តរជាតិ។ សម្រាប់លោកបណ្ឌិត ព្រឹត្តិការណ៍នេះស្តែងឱ្យឃើញថា ប្រទេសទាំងពីរ គឺកម្ពុជា និងថៃ គាំទ្រការដោះស្រាយជម្លោះព្រំដែនទឹកដោយសន្តិវិធី ព្រមទាំងចាត់ទុកសិង្ហបុរីជាដៃគូដ៏គួរឱ្យទុកចិត្ត។ ទោះជាយ៉ាងណា បញ្ហាប្រឈមចម្បងគឺថា ដំណើរការផ្សះផ្សាដោយបង្ខំនេះមិនមានឥទ្ធិពលបង្ខំផ្លូវច្បាប់ឱ្យភាគីទាំងពីរត្រូវតែអនុវត្តតាមនោះទេ។ លោកបណ្ឌិត ថុង ម៉េងដាវីត យល់ថា ដំណើរការនេះទាមទារឆន្ទៈនយោបាយខ្ពស់ ខណៈដែលជម្លោះសមុទ្រមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិវាទព្រំដែនគោក ហើយចរន្តជាតិនិយមក្នុងប្រទេសទាំងពីរអាចធ្វើឱ្យការធ្វើសម្បទាន ឬការយោគយល់គ្នាទៅវិញទៅមកជួបការលំបាក។ ប៉ុន្តែ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា កម្ពុជាគួរតែផ្តោតលើការបន្តចរចាជាមួយថៃ ដើម្បីព្រមព្រៀងផែនទីបង្ហាញផ្លូវជាក់ស្តែងមួយ ឈានទៅរកការខណ្ឌសីមា និងកិច្ចសហប្រតិបត្តិការ ដោយមានការគាំទ្រពីសិង្ហបុរី។ វិធីសាស្ត្រនេះនឹងធានាថា ទាំងជម្លោះព្រំដែនទឹក និងព្រំដែនគោក ត្រូវបានដោះស្រាយតាមរយៈការសន្ទនា ច្បាប់អន្តរជាតិ និងយន្តការអាស៊ាន ជំនួសឱ្យការប្រឈមមុខដាក់គ្នាជាថ្មី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​កិច្ចប្រជុំលើកដំបូង…

  • កម្ពុជា​ ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម

    កម្ពុជា​ ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម

    គណៈប្រតិភូ​កម្ពុជា​ បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសជុំវិញការវាយប្រហារដោយគ្រាប់បែបចង្កោមរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា។ ថ្លែង​ទៅកាន់ពិភពលោ​កតាមរយៈ​កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ទោះកម្ពុជា​មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពី​គ្រាប់បែក​ចង្កោម​នេះ​ក៏ដោយ ប៉ុន្តែកម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ។ គណៈប្រតិភូ​កម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាបានចំណាយពេលជាង​ ៣៣ឆ្នាំក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃ​ដីជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោល​យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់​លានគ្រាប់។ ក្នុងន័យនេះ កម្ពុជាក៏​ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាតគ្រឿងផ្ទុះ ការអប់រំអំពីហានិភ័យ និងជំនួយជនរងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ​ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​ឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ​​ ដូចដែលកម្ពុជាបានឆ្លងកាត់កន្លងមក​។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ​។ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥ ក្នុង​បរិបទជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅ​តាម​សហគមន៍របស់​កម្ពុជា ដែល​​បាន​បង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣ពាន់ គីឡូម៉ែត្រការ៉េរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។…

  • អាមេរិកផ្ដល់ជំនួយ ៣លានដុល្លារសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣របស់កម្ពុជា

    អាមេរិកផ្ដល់ជំនួយ ៣លានដុល្លារសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣របស់កម្ពុជា

    សហរដ្ឋអាមេរិកផ្ដល់ជំនួយមូលនិធិចំនួន ៣លានដុល្លារ ដើម្បីបោសសម្អាតមីន និងសំណល់មិនទាន់ផ្ទុះនៅខេត្តចំនួន ៣ របស់កម្ពុជា​ គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងមណ្ឌលគិរី ក្នុងក្របខ័ណ្ឌនៃគម្រោងថ្មីរបស់មជ្ឈមណ្ឌល APOPO ដែលមានរយៈពេល ៣ឆ្នាំ។                                                                             ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានបំពេញទស្សនកិច្ចការងារលើសកម្មភាពកម្ចាត់មីនរបស់នៅមជ្ឈមណ្ឌល APOPO ក្នុងទឹកដីខេត្តសៀមរាប ក្រោយពីប្រកាសផ្ដល់មូលនិធិសម្រាប់គម្រោងថ្មីបោសសម្អាតមីនខាងលើនេះ។ ក្នុងដំណើរទស្សនកិច្ចនោះ ភារធារីស្ថានទូតអាមេរិកបានឃើញដោយផ្ទាល់ពីការប្តេជ្ញាចិត្ត និងបច្ចេកវិទ្យាច្នៃប្រឌិតរបស់ក្រុមការងារមជ្ឈមណ្ឌល APOPO ដែលនៅពីក្រោយបេសកកម្មដ៏មានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។ ​ បើតាមស្ថានទូត គម្រោងនេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងផ្តល់ដីដែលមានសុវត្ថិភាព និងបង្កើតឱកាសថ្មីៗដល់គ្រួសារកម្ពុជា ដែលជាផ្នែកមួយជួយកម្ពុជាឱ្យឈានដល់ការគ្មានមីននៅថ្ងៃអនាគត ព្រមទាំងជំរុញ​កំណើនសេដ្ឋកិច្ច និងបើកចំហឱកាសថ្មីៗសម្រាប់សហគមន៍នៅទូទាំងប្រទេស។ សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ បន្ទាប់ពីជម្លោះតាមព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្ររបស់ខ្លួនដល់ ១៣លានដុល្លារក្នុងឆ្នាំ២០២៦ លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឱ្យទឹកប្រាក់គាំទ្រសរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៣ មកឈានដល់ ២៣៥លានដុល្លារ៕ សេង បារាំង AMS

  • ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងរហូតដល់ជិត៤ម៉ឺនករណីនៅទូទាំងប្រទេសរយៈពេល៨ខែឆ្នាំនេះ

    ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងរហូតដល់ជិត៤ម៉ឺនករណីនៅទូទាំងប្រទេសរយៈពេល៨ខែឆ្នាំនេះ

    នៅត្រឹមរយៈពេល៨ខែឆ្នាំ២០២៦នេះ ជំងឺគ្រុនឈាមកើតឡើងចំនួន ៣៩​ ៨៤២ករណី ដែលជាអត្រាប្រហែលប្រហាក់គ្នានឹងឆ្នាំ២០២៥ទាំងមូល។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។​ដោយឡែកនៅត្រឹមមួយខែសីហា ឆ្នាំ២០២៦នេះ កុមារកើតជំងឺគ្រុនឈាម​ចំនួន ៩ ៦៣១នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ​ពោលគឺកើនឡើងចំនួន ២១៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៥ ដែលមានចំនួន ​តែ៣ ០៥២នាក់។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅក្នុងការតាមដាន និងគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត ព្រមទាំងមានអន្តរាគមន៍ឆ្លើយតបយ៉ាងសស្រាក់សស្រាំទូទាំងប្រទេសប្រកបដោយបុរេសកម្ម។​ លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ថា អត្រាស្លាប់របស់អ្នកជំងឺគ្រុនឈាមត្រូវបានគ្រប់គ្រងយ៉ាងល្អ ១០០% ពីព្រោះរាល់អ្នកជំងឺបា​នមកទទួលសេវាត្រឹមត្រូវទាន់ពេលវេលា។​ តែយ៉ាងណា​ ក្នុងស្ថានភាពនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាល ត្រូវចូលរូមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា និងយកចិត្តទុកដាក់ការពារកុមារ ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយបោសសម្អាតជុំវិញផ្ទះ ជីកកប់ឬដុតវត្ថុដក់ទឹក និងដាក់ថ្នាំអាបែត ឬចិញ្ចឹមត្រីក្នុងពាង ឱ្យកូនៗស្លៀកពាក់ជិតៗ ត្រូវសម្រាកនៅក្នុងមុងជានិច្ច។  កុមារដែលកើតជំងឺគ្រុនឈាម មានអាការៈ ក្តៅខ្លួនខ្លាំងរយៈពេល ២ ទៅ…

  • រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ

    រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនចង់ឃើញប្រទេសយេម៉ែន មានស្ថិរភាពឡើងវិញ ស្របពេលដែលក្រុមប្រដាប់អាវុធហ៊ូធី និង កងកម្លាំងរដ្ឋាភិបាលកំពុងបង្កើនការប្រយុទ្ធគ្នាកាន់តែខ្លាំង។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងថា រុស្ស៊ីនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅប្រទេសយេម៉ែន ដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹងយ៉ាងខ្លាំង។ លោកបានថ្លែងបែបនេះនៅពេលដែលទីភ្នាក់ងារព័ត៌មាន TASS សួរថាតើទីក្រុងមូស្គូមានគម្រោងពិនិត្យឡើងវិញនូវជំហររបស់ខ្លួនថា តើរដ្ឋាភិបាលយេម៉ែនមួយណា ដែលត្រូវចាត់ទុកថាស្របច្បាប់។ លោកបានមានប្រសាសន៍ថា «សូមរង់ចាំមើលថាតើស្ថានភាពនឹងវិវត្តទៅជាយ៉ាងណា។ ពេលនេះ ស្ថានភាពកំពុងស្ថិតក្នុងភាពមិនស្ថិតស្ថេរយ៉ាងខ្លាំង និងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការធ្វើឱ្យស្ថានភាពមានស្ថិរភាពឡើងវិញ»។ បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាម Houthi បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤មក។ ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅរដូវក្តៅនេះ។ ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើកំពង់ផែ Mokha នៅសមុទ្រក្រហម កាលពីថ្ងៃទី ១៤ ខែសីហា ដែលបណ្តាលឱ្យប្រតិបត្តិការរបស់កំពង់ផែនេះត្រូវផ្អាកទាំងស្រុង។ នៅដើមខែកញ្ញា ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកមួយ…

  • លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានចេញមុខទាត់ចោលព័ត៌មានដែលកាសែត Wall Street Journal ផ្សាយថា អ៊ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិន មុនការវាយប្រហារសម្លាប់ទាហានអាមេរិក ៣ នាក់ កាលពីខែកក្កដា។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរទេ? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។ លោក ត្រាំ បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ លោកថា ប្រសិនបើចិនស៊ើបការណ៍លើសហរដ្ឋអាមេរិក នោះសហរដ្ឋអាមេរិកក៏ធ្វើដូចគ្នាចំពោះចិនផងដែរ។ ការអះអាងរបស់លោក ត្រាំ កើតឡើងស្របពេលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ទៅលើបញ្ហាជាច្រើន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភ ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងចិន និងអ៊ីរ៉ង់។ យ៉ាងណា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃ អាទិត្យ បានបញ្ជាក់សាជាថ្មីថា លោកមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី…

  • អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

    អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

    អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការអនុស្ថានីយចល័ត (Mobile Substation) ចំនួន២កន្លែង នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ និងពង្រឹងសមត្ថភាព ព្រមទាំងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ដែលមានតម្រូវការកើនឡើង។ ការដាក់ឱ្យដំណើរការនេះបានធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុស្ថានីយចល័តទី២ តង់ស្យុង ១១៥/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយសៀមរាបខាងត្បូង ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកអនុស្ថានីយចល័តទី១ តង់ស្យុង ២៣០/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយបារាយណ៍ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្រាប់អនុស្ថានីយចល័តនៅសៀមរាបខាងត្បូង វានឹងក្លាយជាប្រភពផ្គត់ផ្គង់អគ្គិសនីថ្មីមួយ ដែលស្ថិតនៅជិតកណ្តាលក្រុងសៀមរាប។ ការដាក់ឱ្យដំណើរការអនុស្ថានីយនេះ នឹងជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងកាត់បន្ថយការបាត់បង់ថាមពល ដោយកាត់បន្ថយចម្ងាយបញ្ជូនអគ្គិសនី បើធៀបនឹងការផ្គត់ផ្គង់ពីប្រភពដែលមានចម្ងាយឆ្ងាយពីទីរួមខេត្ត។ អនុស្ថានីយចល័តនេះ ត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈអនុស្ថានីយអចិន្ត្រៃយ៍នៅតំបន់នេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។ ដោយឡែក នៅខេត្តកំពង់ធំ អនុស្ថានីយចល័តទី១ នៅបារាយណ៍…