-
អាមេរិកជួយបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្សប្រើឧបករណ៍ទំនើប ដើម្បីទប់ស្កាត់បទល្មើសដឹកឈើ

អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS)សហការជាមួយការិយាល័យសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ (Homeland Security Investigations-HSI) នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីឧទ្យានុរក្ស អំពីការស៊ើបអង្កេតបទល្មើសដឹកឈើ និងការប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័តដែលដឹកចេញពីតំបន់ការពារធម្មជាតិ។ ឧបករណ៍នេះមានឈ្មោះថា ArborTron។វគ្គបណ្តុះបណ្តាលនេះ មានសិកា្ខកាមចូលរួមសរុបចំនួន ៤៩នាក់ ក្នុងនោះមានមន្ត្រីឧទ្យានុរក្សចំនួន ៣៩នាក់ មកពីតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះជាវគ្គបណ្តុះបណ្តាលដំបូងអំពីការប្រើប្រាស់ឧបករណ៍ ArborTron សម្រាប់មន្ត្រីឧទ្យានុរក្សក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃកន្លងទៅនេះ មន្ត្រីឧទ្យានុរក្សបានស្វែងយល់ពីឧបករណ៍ ArborTron ដែលជាឧបករណ៍សម្រាប់ធ្វើការកំណត់អត្តសញ្ញាណឈើតាមបែបវិទ្យាសាស្ត្រ។ ជាមួយគ្នានេះ វាជួយឱ្យមន្ត្រីជំនាញអាចវាយតម្លៃ និងបែងចែកប្រភេទឈើ ជាពិសេសប្រភេទឈើកម្រ ដើម្បីងាយស្រួលក្នុងការចងក្រងសំណុំរឿង និងចាត់វិធានការច្បាប់។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងបន្តសហការជាមួយដៃគូ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការរៀបចំផែនការ ការចុះល្បាត ទប់ស្កាត់ ប្រឆាំងបទល្មើសធនធានធម្មជាតិ…
-
៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលឆ្លងកាត់ឡាវទៅចិនបានចំនួន ៦៧៤តោន

រយៈពេល៨ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញកសិផលឆ្លងកាត់ប្រទេសឡាវទៅប្រទេសចិនបានចំនួនជាង ៦៧៤តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ របាយការណ៍ដដែលបញ្ជាក់លម្អិតថា ផលិតផលនាំចេញឆ្លងកាត់ឡាវទៅចិននេះ មានផ្លែទុរេនស្រស់ចំនួនជាង ៥៣១តោន និងផ្លែមៀនស្រស់ចំនួនជាង ១៤៣តោន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា និងឡាវបានដាក់ឱ្យដំណើរការជាផ្លូវការនូវការដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ប្រទេសឡាវទៅទីផ្សារចិន សម្រាប់កសិផលចំនួន ៦មុខ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន/មៀនស្រស់ និងទុរេនស្រស់។ ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ផ្លូវថ្មីនេះផ្ដល់ផលប្រយោជន៍ក្នុងការកាត់បន្ថយពេលវេលាដឹកជញ្ជូនផ្លូវគោក អាចធ្វើឱ្យកសិផលស្រស់របស់កម្ពុជាទៅដល់ទីផ្សារចិនលឿនជាងផ្លូវសមុទ្រ។ ពេលវេលាដឹកជញ្ជូនខ្លីជួយកាត់បន្ថយការខូចខាត ការបាត់បង់ទម្ងន់ និងការធ្លាក់គុណភាព ជាពិសេសសម្រាប់ទុរេន មៀន ស្វាយ និងចេក។ បន្ថែមពីនេះ កម្ពុជាមានជម្រើសបន្ថែមក្រៅពីផ្លូវសមុទ្រ និងផ្លូវអាកាស ដែលជួយកាត់បន្ថយការពឹងផ្អែកលើច្រកដឹកជញ្ជូនតែមួយ។ វាក៏ជួយបង្កើនសក្តានុពលទីផ្សារសម្រាប់តំបន់ភាគខាងជើង និងឦសាន តំបន់ផលិតដែលមានភូមិសាស្ត្រជិតឡាវអាចទទួលអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវគោក និងផ្លូវដែកចិន–ឡាវ។ កត្តាទាំងនេះជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម និងភូតគាមអនាម័យ៕ សេង បារាំង AMS
-
កម្ពុជា ពង្រីកការនាំចេញអង្ករ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីនតាមសាឡង់ជាលើកដំបូង

តាមរយៈការចុះកិច្ចសន្យាទិញ-លក់អង្កររវាងក្រុមហ៊ុន CITY RICE Import Export ជាមួយក្រុមហ៊ុន DILAI TRADING CO. របស់ហ្វីលីពីន ប្រទេសកម្ពុជានឹងពង្រីកការនាំចេញអង្ករចំនួន ១ម៉ឺនតោន ទៅកាន់ទីផ្សារហ្វីលីពីន ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង ដែលចំណេញទាំងពេលវេលា និងថវិកា។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនទាំងពីរខាងលើ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចាត់ទុកកិច្ចសន្យានេះ មិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ផងដែរ។ លោកជំទាវ ចម និម្មល ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import…
-
វៀតណាម គ្រោងពង្រីកការវិនិយោគកសិកម្ម និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា

តំណាងវិស័យឯកជនវៀតណាម បានប្រាប់ភាគីកម្ពុជា អំពីគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហារឹម គម្រោងផលិតជីសរីរាង្គ ព្រមទាំងគម្រោងវិនិយោគដាំកាហ្វេ និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជាថែមទៀត។ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកបានដឹកនាំសហគ្រាសវៀតណាមនៅកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ជាការឆ្លើយតបឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ បន្ថែមលើការលើកឡើងពីបរិយាកាសវិនិយោគជារួម និងគោលនយោបាយគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឯកឧត្តម ជា វុទ្ធី បានប្រាប់ភាគីវៀតណាមថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ដូច្នេះ វិនិយោគិនវៀតណាមគប្បីពិចារណាបណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជា ការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំផងដែរ។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មសំខាន់លំដាប់ទី៣របស់កម្ពុជា និងជាទីផ្សារនាំចេញដ៏ធំផុតរបស់កម្ពុជាផងដែរ។ ជាក់ស្ដែង នៅរយៈពេល ៨ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅរយៈពេល ៨ខែ ឆ្នាំ២០២៦…
-
អ្នកជំនាញថា ថៃប្រើសារធាតុគីមីក្នុងសង្គ្រាមបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរ និងបរិស្ថាន

កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ពាក់ព័ន្ធនឹងយោធាថៃបានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី នៅក្នុងអំឡុងជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ ពាក្យបណ្តឹងនេះត្រូវបានដាក់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីអាជ្ញាធរដោះមីនកម្ពុជាបានរកឃើញ ពិនិត្យ និងវិភាគសំណាក់ពាក់ព័ន្ធនឹងអាវុធគីមី និងសារធាតុគីមីទាំងនោះ។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា មានជនស៊ីវិល និងមន្ត្រីសន្តិសុខចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់នៅក្នុងជម្លោះព្រំដែនឆ្នាំ ២០២៥ ខណៈភាគីថៃបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធគីមីនោះទេ។ បើតាមឯកឧត្តម ហេង រតនា សារធាតុគីមីទាំងនោះ ត្រូវបានយោធាថៃទម្លាក់ និងបាញ់ចេញពីយន្តហោះគ្មានមនុស្សបើក (drones) និងតាមរយៈគ្រាប់កាំភ្លើងធំទំហំ ១៥៥មីលីម៉ែត្រ និង១២០មីលីម៉ែត្រ។ សំណល់សារធាតុទាំងនេះត្រូវបានរកឃើញនៅក្នុងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដូចជា ផ្សារ ភូមិ និងដីកសិកម្ម។ អង្គភាព CMAC បានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ មន្ត្រីជំនាញបានធ្វើការវិភាគសំណាកគីមីចំនួន៦១ ហើយរកឃើញថា មានមួយសំណាកដែលជាអាវុធគីមីស្របតាមអនុសញ្ញាស្តីពីអាវុធគីមី ហើយសំណាក២២ទៀត ជាសារធាតុគីមីពុល ប៉ុន្តែមិនស្ថិតក្នុងប្រភេទដែលត្រូវបានហាមឃាត់ដោយអនុសញ្ញានោះទេ។ ជុំវិញការចោទប្រកាន់នេះ ភាគីថៃក៏បានទទួលស្គាល់ហើយថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស…
-
អាមេរិកទទួលស្គាល់ ពីការខ្វះខាតគ្រឿងសព្វាវុធ ព្រោះតែសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធ ដែលជាលទ្ធផលនៃសង្គ្រាមដ៏មានតម្លៃចំណាយខ្ពស់ ជាមួយនឹងប្រទេសអ៊ីរ៉ង់។ នៅក្នុងរបាយការណ៍ជាកាតព្វកិច្ចលើកដំបូង ដែលដាក់ជូនសភា, អគ្គអធិការនៃក្រសួងសង្គ្រាមបានឱ្យដឹងថា ចន្លោះថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការ Epic Fury ឬ OEF មានការចំណាយប៉ាន់ស្មានចំនួន ៣៣,៤ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ២២,៣ ពាន់លានដុល្លារត្រូវបានចំណាយទៅលើគ្រឿងសព្វាវុធ ដែលសំដៅលើកាំភ្លើង គ្រាប់បែកជាដើមនោះ ពោលគឺបានប្រើប្រាស់អស់តែប៉ុណ្ណោះ។ របាយការណ៍នេះបានកត់សម្គាល់ថា «ការប្រើប្រាស់គ្រឿងសព្វាវុធ សម្រាប់ប្រតិបត្តិការ OEF បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និងបានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធឡើងវិញ»។ ប្រភពក៏បានរាយបញ្ជីការខាតបង់របស់កងយន្តហោះអាមេរិកផងដែរ រួមមានយន្តហោះ F-15 ចំនួន ៤ គ្រឿងត្រូវបានបំផ្លាញ, យន្តហោះ F-35 ចំនួន ១ គ្រឿងខូចខាត, យន្តហោះដឹកប្រេងឥន្ធនៈ KC-135 ចំនួន ៧ គ្រឿងខូចខាត និងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ…
-
កម្ពុជា និងក្រុមហ៊ុនជប៉ុន MinebeaMitsumi គ្រោងពង្រីកការវិនិយោគរោងចក្របច្ចេកវិទ្យាទំនើប

ស្ថានទូតកម្ពុជាប្រចាំជប៉ុន បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន MinebeaMitsumi ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើបច្ចេកវិទ្យាទំនើប និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរ។ កម្ពុជា និងក្រុមហ៊ុនយក្សជប៉ុន MinebeaMitsumi បានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការបន្តពង្រីកការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពម្ពុជា ប្រចាំប្រទេសជប៉ុន បានទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន MinebeaMitsumi នាទីក្រុងតូក្យូ នៅថ្ងៃទី ១៤ កញ្ញា និងបានជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi ព្រមទាំងបានចូលទស្សនា X TECH MUSEUM របស់ក្រុមហ៊ុនផងដែរ។ ក្នុងជំនួបនោះ ឯកឧត្តម ជុំ សុន្ទរី បានសម្តែងការកោតសរសើរចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន MinebeaMitsumi លើកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការផ្ទេរបច្ចេកវិទ្យា។ ឯកឧត្តមបានស្វាគមន៍ចំពោះការបន្តពង្រីកសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសនៅខេត្តពោធិ៍សាត់ ដោយគូសបញ្ជាក់ថា វត្តមានរីកចម្រើនរបស់នេះ មិនត្រឹមតែជួយពង្រឹងមូលដ្ឋានឧស្សាហកម្មកម្ពុជាឱ្យផុតពីការប្រមូលផ្តុំនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសេដ្ឋកិច្ចនៅតាមបណ្តាខេត្តទៀតផង។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យផលិតកម្មទំនិញទំនើប ផលិតផលដែលមានភាពជាក់លាក់ខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងផលិតកម្មបៃតង។ ឯកឧត្តមទូត បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឈានទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងតម្រូវការបណ្តុះបណ្តាលវិស្វករ…
-
កម្ពុជា ជឿជាក់លើសមត្ថភាពរបស់គណៈកម្មការផ្សះផ្សាក្នុងការជួយឲ្យកម្ពុជា និងថៃកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

ក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី១ កម្ពុជាបង្ហាញទំនុកចិត្តថា គណៈកម្មការផ្សះផ្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលមួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់ តាមរយៈការកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គោលបំណងចម្បងរបស់កម្ពុជា គឺស្វែងរកដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។ ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥កញ្ញានេះ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។ កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគីតាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានឹងករណីទីម័រឡេស្តេ-អូស្ត្រាលីដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់។ យោងតាមឯកឧត្តម ប្រាក់ សុខុន កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ…
-
លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានរិះគន់ទីក្រុងកៀវ ចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា «អ៊ុយក្រែនបានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់រុស្ស៊ី ហើយ រុស្ស៊ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ!» លោកបញ្ជាក់ដែរថា «ការឡើងថ្លៃប្រេងម៉ាស៊ូតនៅលើពិភពលោក ភាគច្រើនបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនដោយសារអ៊ីរ៉ង់នោះទេ។» យ៉ាងណា ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះ ហើយក៏មិនមានប្រតិកម្មភ្លាមៗពីទីក្រុងមូស្គូដែរ។ បើតាម CNA, ការអះអាងរបស់លោក Trump កើតឡើងនៅពេលដែលតម្លៃប្រេងបន្តកើនឡើងខ្ពស់ក្នុងអំឡុងខែទី ៧ នៃសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអតិផរណានៅអាមេរិកកើនឡើង ពោលគឺនៅត្រឹមតែប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក។ មេដឹកនាំអាមេរិករូបនេះបានទទូចថា សង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយតម្លៃប្រេងនឹងធ្លាក់ចុះ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកហាក់ដូចជាបានរកឃើញគោលដៅថ្មីមួយទៀតដើម្បីបន្ទោសចំពោះតម្លៃប្រេងឥន្ធនៈ។ អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងជាច្រើនរបស់រុស្ស៊ី ដែលស្ថិតនៅឆ្ងាយពីព្រំដែនរុស្ស៊ី ខណៈដែលទីក្រុងមូស្គូក៏បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឱ្យចំនួនជនស៊ីវិលស្លាប់មានការកើនឡើង៕ ប្រភព…
-
អ្នកចុះឈ្មោះជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អ្នកចង់ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់បានចុះឈ្មោះ ដែលតម្រូវឲ្យការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍លើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់ចូលរួម ហើយការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីដំណើរការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់បែបផ្សងព្រេង ដោយអ្នកចូលរួមនឹងជិះកង់កាត់តាមព្រៃប្រឹក្សានៃតំបន់អង្គរ ឆ្លងកាត់កំពែងក្រុងបុរាណ ទស្សនាប្រាសាទលាក់ខ្លួន និងស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលក្នុងរដូវកាលបៃតង។ តាមកម្មវិធី អ្នកជិះកង់នឹងចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ បន្ទាប់មកឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រួចបត់ស្តាំឡើងទៅអតីតៈរាជធានីអង្គរធំ និងបន្តជិះជុំវិញកំពែង មុននឹងត្រឡប់មកបញ្ចប់នៅមុខប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ ក្រៅពីព្រឹត្តិការណ៍ជិះកង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក៏នឹងរៀបចំកម្មវិធីអមជាច្រើនទៀត ដើម្បីបង្កើនភាពអធិកអធម និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ មុនឈានដល់ព្រឹត្តិការណ៍សមរាត្រី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ដែលអាចកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា…