-
ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់

បរទេស ៖ ក្រុមអ្នកតវ៉ានៅជុំវិញពិភពលោកកាលពីថ្ងៃអង្គារបានចាប់ផ្តើមនាំគ្នាចេញមកតាមដងផ្លូវ ដើម្បីបញ្ចេញកំហឹងចំពោះការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ខណៈវិបត្តិទាំងនេះកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បើតាម CNN, តម្លៃប្រេងបានកើនឡើងលើសកម្រិត ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មីម្តងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែម ទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ ខណៈការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន ដែលបង្កជាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវទឹក នៅច្រកសមុទ្រ Bab al-Mandab ក៏ជាដើមចមធ្វើឲ្យតម្លៃប្រេងកើនឡើងផងដែរ ។ សម្រាប់សហរដ្ឋអាមេរិក, ស្ថានភាពនេះបាននាំឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងមានការព្រមានយ៉ាងខ្លាំងដល់គ្រួសារដែលពឹងផ្អែកលើប្រេងសម្រាប់កម្តៅផ្ទះសម្បែងក្នុងរដូវរងា ខណៈដែលអ្នកវិភាគព្យាករណ៍ថា តម្លៃនឹងកើនឡើងដល់ ៣០% ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់នេះ ។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចមិនសូវរឹងមាំវិញ, ផលប៉ះពាល់ទៅលើហិរញ្ញវត្ថុជាតិ និងជីវភាពរបស់ប្រជាជនគឺកាន់តែធ្ងន់ធ្ងរ ហើយការអត់ធ្មត់របស់ពួកគេក៏កាន់តែអស់ទៅៗផងដែរ។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង, កំហឹងរបស់ប្រជាជនក៏កើនឡើងតាមនោះដែរ ដោយសារពួកគេលែងមានលទ្ធភាពទិញប្រេង, ធ្វើដំណើរទៅធ្វើការ, ប្រកបអាជីវកម្ម ឬ សូម្បីតែផ្តល់សេវាកម្មចាំបាច់នានា។ នៅក្នុងប្រទេសស៊ីរី, ក្រុមអ្នកតវ៉ាបានដុតសំបកកង់រថយន្ត នៅលើផ្លូវហាយវេ ដែលមានចរាចរណ៍មមាញឹក។ នៅប្រទេសហ្គាតេម៉ាឡា, ពួកគេបានបិទផ្លូវដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់។ ចំណែកនៅប្រទេសព័រទុយហ្គាល់ ដែលស្ថិតក្នុងតំបន់អឺរ៉ុបវិញ, ថៅកែអាជីវកម្មក្នុងស្រុក និងកម្មករបាននាំគ្នាដើរហែក្បួនតវ៉ាទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។ ក្រៅប្រទេសស៊ីរីនៅតំបន់មជ្ឈិមបូព៌ា, ហ្គាតេម៉ាឡានៅតំបន់អាមេរិកកណ្តាល…
-
អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ

ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបកំពុងជំរុញឲ្យបង្កើត «ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប» ថ្មីផ្ទាល់ខ្លួន ជាមួយនឹងសមត្ថភាពអាចជួយអន្តរាគមន៍ប្លុកមួយនេះ ទាន់សភាពការណ៍ ឬលឿនជាងអង្គការណាតូ ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រព័ត៌មានអឺរ៉ុប Euractiv នៅថ្ងៃពុធនេះ ។ លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិយាយថា លោកស្រីគ្រោងនឹងអំពាវនាវដល់មេដឹកនាំនៃសហភាពអឺរ៉ុប, អ៊ុយក្រែន ចក្រភពអង់គ្លេស ន័រវែស កាណាដា និងប្រទេសផ្សេងៗទៀត ឱ្យជួបប្រជុំគ្នាក្នុងទម្រង់ថ្មីមួយ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើង ។ លោកស្រីរៀបរាប់ថា «យើងនឹងបង្ហាញគំនិតរបស់អឺរ៉ុប ដើម្បីធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខផ្ទាល់ខ្លួនរបស់ប្លុកដែលមានសមាជិក ២៧ ប្រទេសមួយនេះ ក្លាយជាការពិត» ។ យ៉ាងណា គេមិនទាន់ច្បាស់ទេថាតើអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមានប្រតិកម្មយ៉ាងណាចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារតែក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប «អាចនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់អង្គការណាតូ»។ Euractiv បានបន្ថែមថា សំណើរបស់លោកស្រី von der Leyen រួមមានការបង្កើតពិធីសារសន្តិសុខថ្មីមួយ…
-
ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន កើនឡើងជាង ៣ពាន់ភាគរយ នៅរយៈពេល ៨ខែឆ្នាំនេះ

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងស្ថាប័នពាក់ព័ន្ធ កម្ពុជាបាននាំចេញអង្ករជាង ១២ម៉ឺន ២ពាន់តោន ទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ឬស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុបជាង ៧៩ ម៉ឺនតោន។ តួលេខនេះបង្ហាញថា ការនាំអង្ករទៅហ្វីលីពីនមានការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅជាង ៣ពាន់ភាគរយ បើធៀបនៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមទិន្នន័យរបស់សហព័ន្ធអង្ករកម្ពុជា។ កំណើននៃការនាំចេញនេះកើតមានស្របពេលដែលរាជរដ្ឋាភិបាលខិតខំធ្វើពិពិធកម្មមធ្យោបាយដឹកជញ្ជូន ដើម្បីលើក កម្ពស់ការប្រកួតប្រជែងនៃអង្ករកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ ខែកញ្ញានេះ កម្ពុជាបានបង្ហាញមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ពិធីសម្ពោធ “ការដឹកជញ្ជូនអង្ករ ១ម៉ឺនតោនតាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាងក្រុមហ៊ុន City Rice និង Dilai Trading នេះ ធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការនាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានចំនួនជាង ៨ម៉ឺន ៧ពាន់តោនបន្ថែមទៀត…
-
ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ

ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម័យឌីជីថល និងផ្តល់ភាពងាយស្រួលបំផុតជូនដល់សាធារណជន។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំសេវាអនឡាញ បន្តពង្រឹងគុណភាព និងសហការជាមួយដៃគូ ពិនិត្យលទ្ធភាពបង្កើនមុខងារ និងភាពចាំបាច់របស់សេវាសាធារណៈអនឡាញ តាមរយៈការចងក្រងព័ត៌មានលម្អិតចាំបាច់ទាំងអស់នៅលើគេហទំព័រ Portal រួមមួយ ដែលអាចឆ្លើយតបបានគ្រប់លក្ខខណ្ឌតម្រូវរបស់ភាគីពាក់ព័ន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម័យឌីជីថល ។ កិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទិន្នន័យឌីជីថល និងស្ថាបត្យកម្មបច្ចេកវិទ្យា ដើម្បីធានាថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងវិស័យឯកជន អាចធ្វើឡើងប្រកបដោយភាពរហ័សរហួន តម្លាភាព និងសុវត្ថិភាពខ្ពស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់លើការវាយតម្លៃអចលនវត្ថុ ឬសំណង់ដែលជាទ្រព្យបញ្ចាំ ដោយសារកង្វះខាតទិន្នន័យច្បាស់លាស់ក្នុងពេលជាក់ស្ដែង។ ដូច្នេះ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធសេវាសាធារណៈអនឡាញនេះ ក្រសួងរំពឹងថា…
-
សម្តេចធិបតី ៖ ខេត្តសៀមរាបមិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ខេត្តសៀមរាបមិនត្រូវបានអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូនោះឡើយ។ រាជរដ្ឋាភិបាលសុខចិត្តឲ្យមានការអភិវឌ្ឍវិស័យអ្វីផ្សេង តែការអភិវឌ្ឍកាស៊ីណូដាច់ខាតមិនត្រូវបានអនុញ្ញាតឡើយ ទោះជាដួលរលំដោយសារតែគ្មានកាស៊ីណូក៏ដោយ។ ការបញ្ជាក់របស់សម្តេចធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យឡើងវិញនូវអាជីវកម្មកាស៊ីណូនៅកម្ពុជា ដែលជាផ្នែកតូចមួយប៉ុណ្ណោះនៃវិស័យសេវាកម្ម និងទេសចរណ៍។ ជំហរដ៏ម៉ឺងម៉ាត់នេះត្រូវបានអ្នកឃ្លាំមើលសង្គម និងអ្នកជំនាញខាងវិស័យទេសចរណ៍ស្វាគមន៍ និងគាំទ្រផងដែរ ដោយអ្នកខ្លះថែមទាំងស្នើឲ្យលុបចោលល្បែងស៊ីសងនៅទូទាំងប្រទេសតែម្តង។ មិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) ក៏ស្នើឲ្យលុបកាស៊ីណូទាំងអស់ចោលដែរ។ សូមបញ្ជាក់ថា នៅកម្ពុជាមានកាស៊ីណូស្របច្បាប់សរុបចំនួន ១៩៥ទីតាំង។ ក្នុងរយៈពេល១ឆ្នាំកន្លងទៅ សមត្ថកិច្ចបានចាត់វិធានការច្បាប់លើកាស៊ីណូចំនួន ២៧កន្លែង ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានដកហូតអាជ្ញាបណ្ណ ១៨កាស៊ីណូ និងព្យួរអាជ្ញាបណ្ណ ៩កាស៊ីណូ។ អាជ្ញាធរ ក៏កំពុងបន្តត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ចំពោះទីតាំងពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងអនឡាញដោយខុសច្បាប់។ ចាប់ពីខែតុលា ខាងមុខតទៅ ការភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស នឹងត្រូវហាមឃាត់៕ សេង បារាំង AMS
-
កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋានឯកឧត្តម ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្តមបានរំលឹកពីតួនាទីរបស់បារាំងក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្និសីទទីក្រុងប៉ារីស ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើនផងដែរ។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ តាមរយៈអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាច្រើន ជាពិសេសការបណ្តុះបណ្តាលសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ឯកឧត្តម វង្ស ពិសេន បានបង្ហាញពីបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន បទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការចូលចតនាវា និងលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានកោតសរសើរសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការបន្សាបគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ…
-
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង គ្រោងបើកដំណើរការឆាប់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង ដែលគ្រោងនឹងបើកឱ្យសាធារណជនចូលទស្សនាកម្សាន្តលេងនៅឆាប់ៗខាងមុខនេះ។ ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ សួនច្បារដ៏ធំមួយនេះ កន្លងមកបានបើកដំណើរការសាកល្បងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋជាច្រើន ដោយមានអ្នកចូលមកកម្សាន្តរាប់ពាន់នាក់។ សម្តេចធិបតី មានប្រសាសន៍ថា សួនច្បារពោធិ៍ចិនតុងនេះ នឹងអនុញ្ញាតឱ្យមានការរៀបចំការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និងកម្មវិធីផ្សេងៗ។ ជាក់ស្តែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៦ នឹងមានការរៀបចំពិធីរត់ម៉ារ៉ាតុង និងពិព័រណ៍រថយន្តនៅក្នុងសួនច្បារដ៏ធំនេះ។ ដោយឡែក នៅក្នុឱកាសរដូវបុណ្យភ្ជំបិណ្ឌខាងមុខនេះ អតីតព្រលានយន្តហោះពោធិ៍ចិនតុងក៏នឹងបើកជាថ្មីឲ្យប្រជាពលរដ្ឋអាចចូលដើរលេងកម្សាន្តផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទីតាំងសួនច្បារពោធិ៍ចិនតុង ឬអតីតព្រលានយន្តហោះពោធិ៍ចិនតុង គឺមានភាពអំណោយផល សម្រាប់ស្រូបយកខ្យល់អាកាស ពីព្រោះទីតាំងនោះមានខ្យល់អាកាសបរិសុទ្ធជាងទីតាំង ផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ សម្តេចធិបតី បានថ្លែងថា កាលពីសប្តាហ៍មុន សម្តេចទើបតែបានទៅត្រួតពិនិត្យមើលពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសួនច្បារពោធិ៍ចិនតុងនេះ។ សម្តេចក៏បានណែនាំឱ្យមានការរៀបចំទីតាំងស្ថានីយអ្នកដំណើរ ឬ Terminal ដែលទុកចោល ទៅជាកន្លែងប្រជុំនានាសម្រាប់ជួលឱ្យវិស័យឯកជន ជាជាងទុកចោលឧបភោគបរិក្ខារអគ្គិសនីដែលបណ្តាលឱ្យខូច។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥៤ ដែលមានទំហំផ្ទៃដី…
-
អតីតទាហានជើងគោកនឹងមកដឹកនាំស្ថានទូតអាមេរិកនៅភ្នំពេញ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ

លោក Christopher Anderson អតីតទាហាននៃកងទ័ពជើងគោកអាមេរិក នឹងមកធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក បន្ទាប់ពីកៅអីនេះនៅទំនេរអស់រយៈពេលរហូតជាង២ឆ្នាំ។ យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានរៀបចំពិធីស្បថចូលកាន់តំណែងជូនលោកឯកអគ្គរដ្ឋទូត Christopher Anderson មុនពេលលោកចូលខ្លួនមកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ បេសកម្មរបស់លោក គឺជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជាឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។ ក្នុងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម អាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយដៃគូអន្តរជាតិសរុប សម្រេចបានជាង ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារ គឺកើនឡើងជិត ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាអតីតទាហាននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Anderson នឹងមកដល់រាជធានីភ្នំពេញ ដោយបំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការរួមគ្នាជាមួយដៃគូកម្ពុជា ដើម្បីកម្ចាត់បណ្តាញឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក និងប្រជាជននៅជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិក។ សហរដ្ឋអាមេរិក ក៏បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន…
-
ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ L3Harris Technologies ទទួលបានកិច្ចសន្យារយៈពេល ៧ ឆ្នាំ តម្លៃ ៤,៧ ពាន់លានដុល្លារ ពី Lockheed Martin ដើម្បីផលិតប្រព័ន្ធរុញច្រានសម្រាប់គ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE របស់សំណាញ់មេឃ Patriot។ កិច្ចសន្យានេះ រួមមានការផលិតម៉ូទ័ររ៉ុក្កែតរឹងពីរ ម៉ូទ័រគ្រប់គ្រងទិសដៅហោះហើរ និងប្រព័ន្ធបង្កើនប្រសិទ្ធភាពបំផ្លាញគោលដៅ ដែលជាសមាសធាតុសំខាន់របស់មីស៊ីលស្ទាក់ចាប់ PAC-3 MSE។ បើតាម Defense news, ក្រុមហ៊ុន Lockheed Martin មានផែនការបង្កើនផលិតកម្មផលិតមីស៊ីលស្ទាក់ចាប់ PAC-3 ពី ៦០០ គ្រាប់ ទៅ ២.០០០ គ្រាប់ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន L3Harris កំពុងសាងសង់រោងចក្រថ្មីចំនួន ២ នៅរដ្ឋ Arkansas ដែលគ្រោងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ដើម្បីបង្កើនសមត្ថភាពផលិតប្រព័ន្ធរុញច្រានមីស៊ីល PAC-3។ តម្រូវការគ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE កំពុងកើនឡើងខ្លាំង…
-
អាមេរិកចាយ ៣៨ពាន់លានដុល្លារលើសង្គ្រាមអ៊ីរ៉ង់ ហើយអាចបន្តកើនឡើង ៣ពាន់ដុល្លារ ជាប្រចាំខែ

វ៉ាស៊ីនតោន ៖ ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់បានឡើងដល់ ៣៨ ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើង ៣ ពាន់លានដុល្លារ ក្នុងមួយខែ។ នេះបើតាមការិយាល័យថវិការបស់សភា ហៅកាត់ CBO រាយការណ៍ កាលពីថ្ងៃអង្គារ។ ស្ថាប័នឯករាជ្យផ្នែកគណនេយ្យរបស់អាមេរិកមួយនេះ បានរៀបរាប់ថា សង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ដែលបានអូសបន្លាយរយៈពេល ៦ ខែមកនេះ បានចំណាយថវិកាអស់ ៣៨ ពាន់លានដុល្លាររួចហើយ ហើយចំនួននេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣ ពាន់លានដុល្លារក្នុងមួយខែ។ បើតាម straitstimes, តួលេខចំណាយនេះគឺប្រហាក់ប្រហែលនឹងទឹកប្រាក់ ៣៧,៥ ពាន់លានដុល្លារ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានរាយការណ៍ នៅក្នុងកិច្ចប្រជុំសវនាការរបស់ព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែកក្កដា។ របាយការណ៍នេះចេញផ្សាយ នៅពេលដែលរដ្ឋបាលរបស់លោក Trump កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និងបើកផ្លូវទឹកដ៏សំខាន់ឡើងវិញ នោះគឺ ច្រកសមុទ្រ Hormuz។ យោងតាមការគណនារបស់ CBO ដែលបានបូកសរុបរាល់ការចំណាយរហូតដល់ថ្ងៃទី១ ខែសីហា, សង្គ្រាមនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង ០,៥% នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៧។…