Category: ព័ត៌មាន

  • រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    មូស្គូ ៖ ប្រទេសរុស្ស៊ី ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអាវុធក្នុងគន្លងតារាវិថី អាចនឹងបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធ ជាពិសេសការផ្ទុះសង្គ្រាមក្នុងលំហអាកាស។ បើតាម The Star, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងកាលពីថ្ងៃ ពុធ ថា ពិភពលោកនៅមានពេលវេលាគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស តាមរយៈការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដែលមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីហាមឃាត់ការដាក់ពង្រាយអាវុធវាយប្រហារនៅក្នុងលំហអាកាស។ ជាមួយគ្នានេះ លោក Ryabkov បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបោះបង់ការស្ទាក់ស្ទើរ និងចូលរួម ក្នុងការបង្កើតក្របខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធក្នុងលំហអាកាស។ ការអំពាវនាវរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីមេបញ្ជាការកងទ័ពអវកាសអាមេរិក លោក Douglas Schiess ប្រកាសថា កងទ័ពអវកាសអាមេរិកកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថី ដើម្បីការពារកងកម្លាំងចម្រុះពីការវាយប្រហារតាមលំហអាកាស។ រុស្ស៊ីដែលជាមហាអំណាចអវកាសកំពូលមួយ ក្នុងចំណោមមហាអំណាចទាំងបីរបស់ពិភពលោក បានជំរុញគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងវត្ថុអវកាសជាយូរមកហើយ។ ទោះជាយ៉ាងណា កិច្ចចរចានៅតែជួបភាពជាប់គាំង ដោយសារការខ្វះទំនុកចិត្ត និងការចោទប្រកាន់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

  • ៨ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្លូវអាកាសកើនឡើង​១៧​ភាគរយ

    ៨ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្លូវអាកាសកើនឡើង​១៧​ភាគរយ

    ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៦នេះ ការដឹកជញ្ជូន​ទំនិញតាមផ្លូវអាកាស មានកំណើន ១៧% បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ចំណែកអ្នកដំណើរចេញ-ចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួនជាង៤លាននាក់។ ផ្អែកតាមរបាយការណ៍ចរាចរណ៍ផ្លូវអាកាស ចាប់ពីខែ​មករា ដល់ខែសីហា អាកាសយានដ្ឋានអន្តរជាតិទាំង៣រ​បស់​កម្ពុជារួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួន ជាង៤ ម៉ឺន២ពាន់ជើង ,ចំនួននេះ​បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​ក្នុងឆ្នាំ២០២៥ ថយចុះបន្តិច។ប៉ុន្តែការដឹកជញ្ជូនទំនិញតាម​ផ្លូវអាកាសបានស្ទុះងើបឡើងយ៉ាងខ្លាំង​រហូត​ដល់ជាង ៦ម៉ឺន ៦ពាន់តោន ពោលគឺកើនឡើង ១៧% ហើយចំនួនជើងហោះ​ហើររំលងដែនអាកាសកម្ពុជា មានចំនួន ៦១ ៦២០ ជើង កើន​ឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ចំនួនអ្នកដំណើរចេញ-ចូលទ្វេទិសមានសរុប ៤លាន ,១៥ម៉ឺន​នាក់ ។តួលេខនេះមានការថយចុះខ្លះបើធៀបនឹងឆ្នាំ២០២៥។ ដោយឡែក សម្រាប់ចំនួនជើងហោះហើរចេញ-ចូលក្នុងខែ​សីហា មានជិត ៥ពាន់ជើង និងការដឹកជញ្ជូនទំនិញមាន​ចំនួនជិត ១ម៉ឺនតោន ដែលរក្សាបាននូវស្ថេរភាពប្រហាក់​ប្រហែលនឹងខែមុន។ រីឯចំនួនអ្នកដំណើរចេញ-ចូលមានចំនួន ៤៤ម៉ឺន ៧ពាន់នាក់ កើនឡើង ១% បើធៀបនឹងខែកក្កដា។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​បាន​ប្រាប់បណ្តាញសារព័ត៌មាន AMS…

  • កម្ពុជាបង្ហាញយុទ្ធសាស្ត្រ និងការអភិវឌ្ឍវិស័យអាកាសចរណ៍ ស៊ីវិល ក្នុងសន្និសីទអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

    កម្ពុជាបង្ហាញយុទ្ធសាស្ត្រ និងការអភិវឌ្ឍវិស័យអាកាសចរណ៍ ស៊ីវិល ក្នុងសន្និសីទអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

    ក្នុងសន្និសីទថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ នៅប្រទេសម៉ាឡេស៊ី, កម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងយុទ្ធសាស្ត្រក្នុងការលើក កម្ពស់សុវត្ថិភាព សន្តិសុខ និងចីរភាពនៃ​វិស័យ​អាកាសចរណ៍ ស៊ីវិលរបស់ខ្លួន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល បានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំថ្នាក់ អគ្គនាយកអាកាសចរណ៍ស៊ីវិលប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ ដោយជោគជ័យ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ីពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា និងបានផ្សព្វផ្សាយ​ជាសាធារណៈ នៅថ្ងៃអង្គារទី១៦ ខែកញ្ញានេះ។ អាកាសចរណ៍ស៊ីវិលបានគូសរំលេចថា ព្រឹត្តិការណ៍លំដាប់​តំបន់នេះ រៀបចំឡើងក្រោមប្រធានបទ «មេឃវៃឆ្លាត៖ បច្ចេកវិទ្យា​​កំពុងលេចឡើង សម្រាប់អាកាសចរណ៍​ដែលមាន​សុវត្ថិភាព សន្តិសុខ ចីរភាព និងប្រសិទ្ធភាព» ដោយ​បាន​ប្រមូល​ផ្តុំថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍ ដើម្បីពិភាក្សាលើ​និន្នាការថ្មីៗ និងដំណោះស្រាយសម្រាប់ឧស្សាហកម្ម​អាកាសចរណ៍។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃទី១៦ កញ្ញាថា នៅក្នុង​កិច្ចប្រជុំយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងការ​ប្តេជ្ញាចិត្តសំខាន់ៗ ដូចជា ការលើកកម្ពស់សុវត្ថិភាព​អាកាសចរណ៍ ដោយរៀបចំប្រព័ន្ធគ្រប់គ្រងស្របតាមស្តង់ដា​របស់ ICAO ព្រមទាំងផែនការធ្វើទំនើបកម្ម…

  • កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិនៅក្នុងវេទិកាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

    កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិនៅក្នុងវេទិកាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

    នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កម្ពុជាបានទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន និងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនកិច្ចការពារលើស្ត្រី និងកុមារដែលជាជនងាយរងគ្រោះនៅក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ និងក្រោយជម្លោះ។ កម្ពុជាបានទាមទារឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ ព្រមទាំងអំពាវនាវឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួម និងច្បាប់អន្តរជាតិជាធរមាន។ នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី១៦ ខែកញ្ញា នាទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបទអន្តរាគមន៍យ៉ាងសំខាន់ក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរកម្មលើរបាយការណ៍វិភាគរបស់ឧត្តមស្នងការអំពីសិទ្ធិមនុស្សរបស់ស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។ ឯកឧត្តមឯកអគ្គរាជទូតបានរំលេចយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសក្រុមជនងាយរងគ្រោះដូចជាស្ត្រី និងកុមារ។ ឯកឧត្តមបានលើកឡើងពីបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ៩ ៤០០នាក់ និងកុមារ ៦ពាន់នាក់ ដែលបន្តស្ថិតក្នុងស្ថានភាពភៀសខ្លួននៅឡើយ ព្រមទាំងផ្ទៃដីកម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកថ្មីៗនេះដោយយោធាថៃ។ ចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ការអង្កេតនៅតាមខេត្តចំនួនប្រាំពីររបស់កម្ពុជាបានរកឃើញផ្ទៃដីរងផលប៉ះពាល់ជិត ៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣ពាន់គីឡូម៉ែត្រការ៉េ មានការបំពុលដោយគ្រាប់បែកចង្កោម។ គ្រាប់បែកចង្កោមមិនទាន់ផ្ទុះទាំងនេះ មិនត្រឹមតែរារាំងដល់ការវិលត្រឡប់មកវិញដោយសុវត្ថិភាពនៃសហគមន៍ភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ដោយបន្សល់ទុកនូវផលវិបាករយៈពេលវែងសម្រាប់ជំនាន់ក្រោយៗទៀត។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌…

  • យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

    យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

    សាណា ៖ ត្រឹមតែ២សប្តាហ៍, ប្រជាជនជាង ១២ម៉ឺន២ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងប្រទេសយេម៉ែន ដោយសារតែការកើនឡើងនៃជម្លោះ រវាងពួកហ៊ូធី និង ក្រុមកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍មួយពីអង្គភាពប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនយេម៉ែន បានបញ្ជាក់ថា មនុស្សសរុបចំនួន ១២ម៉ឺន២,២៩៧នាក់ មកពី ១ម៉ឺន៧,៨៥២គ្រួសារ ត្រូវបានគេរកឃើញថា បានភៀសខ្លួន នៅចន្លោះថ្ងៃទី១ និងថ្ងៃទី១៥ ខែកញ្ញា។ សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់អំពីវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយកត់សម្គាល់ថា ការវាយលុករបស់ក្រុមហ៊ូធី (Houthi) និងការដណ្តើមយកទីតាំងដែលធ្លាប់កាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាល បាននាំឱ្យមានការផ្លាស់ប្តូរខ្សែបន្ទាត់នៃការគ្រប់គ្រងនៅជិតសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះគឺជាអត្រានៃការផ្លាស់ទីលំនៅខ្ពស់បំផុត។ ក្នុងនោះដែរ គ្រួសារចំនួន ១ពាន់៤៧១គ្រួសារ ដែលធ្លាប់បានភៀសខ្លួនរួចម្តងហើយ នៅតំបន់ខ្លះ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ បន្ថែមទៀត ទៅកាន់ទីក្រុង Aden ជាលើកទីពីរ ដោយសារតែជម្លោះដែលកំពុងកើនឡើង។ ពួកគេបានសង្កត់ធ្ងន់ថា តម្រូវការបន្ទាន់បំផុតរបស់ជនភៀសខ្លួនទាំងនោះគឺ ជម្រក ជំនួយមនុស្សធម៌បន្ទាន់ ស្បៀងអាហារ ទឹកស្អាតសម្រាប់ផឹក អនាម័យ សេវាសុខភាព និងជំនួយជាសាច់ប្រាក់។ សេចក្តីថ្លែងការណ៍បានអំពាវនាវដល់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ អង្គការជំនួយអន្តរជាតិ…

  • លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

    លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

    តេហេរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានទទូចសុំបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងថា ទីក្រុងតេហេរ៉ង់ក៏កំពុងចង់បានកិច្ចព្រមព្រៀមសន្តិភាពជាខ្លាំង ដូចគ្នាដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងរដ្ឋ North Carolina, មេដឹកនាំអាមេរិកវ័យ៨០ឆ្នាំរូបនេះបានរៀបរាប់ថា ជម្លោះជាមួយអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ ដោយសារតែយោងតាមទស្សនៈរបស់លោក ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ «យើងសង្ឃឹមថា កំពុងឈានទៅរកទីបញ្ចប់នៃជម្លោះនេះ។ ពួកគេចង់សម្រេចកិច្ចព្រមព្រៀងមួយ។ យើងនឹងរង់ចាំមើលថាតើវានឹងដំណើរការទៅយ៉ាងដូចម្តេច»។ បើតាម Tass, ការអះអាងបែបនេះ របស់លោក ត្រាំ បានធ្វើឡើង នៅបន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបោះឆ្នោតក្នុងសំឡេង ២២០ ទល់នឹង ២០៤ ដើម្បីអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលទាមទារឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ យ៉ាងណា សេចក្តីសម្រេចចិត្តនេះមិនមានកាតព្វកិច្ចអនុវត្តតាមផ្លូវច្បាប់ទេ ហើយគ្រាន់តែជាការផ្តល់អនុសាសន៍ប៉ុណ្ណោះ។ ជាធម្មតា សមាជិកសភាតែងតែបង្ហាញជំហររបស់ពួកគេនៅក្នុងឯកសារបែបនេះ ខណៈដែលរដ្ឋាភិបាលមានសិទ្ធិមិនអើពើនឹងឯកសារទាំងនោះ។ មួយវិញទៀត, ការអះអាងចង់ឲ្យសង្គ្រាមមួយនេះ ឈានដល់ទីបញ្ចប់បែបនេះ ក៏កើតមានឡើង ស្របពេលដែល មនុស្សជុំវិញពិភពលោកចេញមកតវ៉ាទាំងកំហឹង នៅតាមទីសាធារណៈប្រឆាំងការឡើងថ្លៃប្រេងឥន្ធនៈ ក្នុងសប្តាហ៍នេះ ដោយគេដឹងថា ជាការឡើងថ្លៃខ្លាំង ព្រោះតែសង្គ្រាមអាមេរិកប្រឆាំងអ៊ីរ៉ង់។…

  • ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

    ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល។ ការអះអាងនេះ កើតឡើងនៅពេលប្រមុខការទូតកំពូលចិន និងអ៊ីរ៉ង់ ជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ពោលគឺមួយសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក។ លោក ស៊ី ត្រូវបានរាយការណ៍ថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ក៏ដូចជាស្ថានភាពនៅច្រកសមុទ្រហ័រមូស។ បើតាម Aljazeera, លោក វ៉ាង បានអំពាវនាវឱ្យអ៊ីរ៉ង់ និងអាមេរិករក្សាភាពអត់ធ្មត់ និងសមហេតុផល ព្រមទាំងជំរុញបើកច្រកសមុទ្រហ័រមូសឡើងវិញឱ្យបានឆាប់រហ័ស ក៏ដូចជាចៀសវាងការរាលដាលជម្លោះថែមទៀតទៅកាន់យេម៉ែន និងសមុទ្រក្រហម។ បន្ថែមលើនេះ លោក វ៉ាង សង្កត់ធ្ងន់ថា ចិនក៏ជំរុញឱ្យអ៊ីរ៉ង់-អាមេរិកស្តារយន្តការចរចាឡើងវិញ ដោយផ្អែកលើការយល់ព្រមដែលភាគីទាំងពីរធ្លាប់សម្រេចបាន ដោយលោកបានចាត់ទុកជម្លោះបច្ចុប្បន្ន ជាសញ្ញាបង្ហាញថា រចនាសម្ព័ន្ធសន្តិសុខនៅមជ្ឈិមបូព៌ាត្រូវការការកែទម្រង់ និងពង្រឹងថែមទៀត។…

  • ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០»

    ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០»

    កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០» ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ សំដៅលើផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹង​ប្រែង​រួមគ្នា ដើម្បីប្រែក្លាយសក្តានុពលដែលមានស្រាប់ឱ្យទៅជាផលិតផល និងបទពិសោធន៍ទេសចរណ៍ដែលមាន​តម្លៃ​បន្ថែមខ្ពស់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានឱ្យដឹងថា ខេត្តកំពង់ចាមមានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ចំនួន ១៣កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិ៤កន្លែង​ ,រមណីយដ្ឋានប្រវត្តិសាស្ត្រ៦កន្លែង​ និងកែច្នៃ ៣​កន្លែងនិងមានប្រាសាទបុរាណចំនួន ១៥កន្លែង។ខេត្តមានសណ្ឋាគារ ១៨កន្លែង​ ,ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយ​ដ្ឋាន៣៥កន្លែង ,អាហារដ្ឋាន ៧៥កន្លែង ,ហាងលក់វត្ថុអនុស្សាវរីយ៍ចំនួន ៧កន្លែង ,ផ្សាររាត្រី ១កន្លែង ,សហគមន៍ ១កន្លែង ។ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាខេត្តកំពង់ចាម​​ជាង​…

  • រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

    រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

    មូស្គូ ៖ លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃ អង្គារ បានបោះសម្តីគំរាមធ្ងន់ៗថា ប៉ូឡូញ ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO នឹងរលាយបាត់សូន្យពីផែនទីត្រឹមតែពីរ ទៅបីថ្ងៃប៉ុណ្ណោះ ប្រសិនបើហ៊ានលូកដៃក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ បើតាម RT, ការព្រមាននេះកើតឡើង ក្រោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorksi បានប្រើវោហាសាស្រ្តព្រមានធ្ងន់ៗថា ប្រសិនបើរុស្ស៊ីហ៊ានបើកការវាយប្រហារពិតមែន នោះប៉ូឡូញ និងសម្ព័ន្ធភាពណាតូនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត ហើយអាចផ្តួលរុស្ស៊ីបានយ៉ាងឆាប់រហ័ស។ មិនទុកយូរ លោក Patrushev បានបោះសម្តីគំរាមវិញថា ប្រសិនបើប៉ូឡូញហ៊ានធ្វើបែបនោះមែន រុស្ស៊ីនឹងបញ្ចេញគ្រប់អាវុធយុទ្ធភណ្ឌ ដែលកងកម្លាំងរបស់ខ្លួនមាន ក៏ដូចជាប្រើធនធានទាំងអស់ ដើម្បីធ្វើឱ្យប៉ូឡូញរលាយបាត់សូន្យពីផែនដីត្រឹមចន្លោះពីពីរទៅបីថ្ងៃប៉ុណ្ណោះ។ ជំនួយការរបស់លោកប្រធានាធិបតី Putin រូបនេះ បានចាត់ទុកការវាយតម្លៃរបស់លោក Sikorksi ថា ជាការមើលស្រាលចំពោះសមត្ថភាពពេញលេញរបស់រុស្ស៊ី ដោយលោកអះអាងថា ទីក្រុងមូស្គូមិនទាន់ប្រើប្រាស់អស់សក្តានុពលយោធាទាំងមូលរបស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែននៅឡើយទេ។ លោក Patrushev ដែលមានវ័យ៧៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ប៉ូឡូញកំពុងភ្លេចមេរៀនប្រវត្តិសាស្ត្រ ហើយមិនព្រមរកសន្តិភាពជូនជាតិទេ តែបែរចង់អូសទាញឱ្យប្រទេសជាតិខ្លួនឯង លេចលង់ទៅរកគ្រោះថ្នាក់ទៅវិញ។ សង្គ្រាមពាក្យសម្តីរវាងទីក្រុងមូស្គូ…

  • អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

    អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

    ប៊ែរឡាំង ៖ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានប្រាប់អ៊ីរ៉ង់កុំឱ្យនាំសង្គ្រាមចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ តាមរយៈក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រ ហើយត្រូវបញ្ឈប់សកម្មភាពបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ាជាបន្ទាន់។ បើតាម Anadolu, មេដឹកនាំអាល្លឺម៉ង់រូបនេះ បានជំរុញដូច្នេះ នៅពេលធ្វើសន្និសិទកាសែតរួមគ្នាមួយ ជាមួយលោក Ali Al-Zaidi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅទីក្រុងប៊ែរឡាំង។ មិនបង្អង់យូរ លោក Merz ទាមទារថា ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមប្រដាប់អាវុធនានានៅទូទាំងតំបន់ត្រូវតែបញ្ចប់ភ្លាមៗ និងប្រាប់ឱ្យទីក្រុងតេហេរ៉ង់កុំពង្រីកសង្គ្រាមថែមទៀតចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់។ លោក Merz ដែលមានវ័យ៧០ឆ្នាំរូបនេះ ថែមទាំងជំរុញអ៊ីរ៉ង់ត្រូវតែបញ្ចប់ការបិទផ្លូវទឹកនៅច្រកសមុទ្រហ័រមូសទាំងស្រុង ហើយសំខាន់បំផុតនោះ គឺត្រូវបញ្ឈប់កម្មវិធីនុយក្លេអ៊ែរយោធារបស់ខ្លួនជាបន្ទាន់។ អធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានអះអាងផងដែរថា ទីក្រុងប៊ែរឡាំងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការដកហូតអាវុធពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារសន្តិភាព និងសន្តិសុខ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានជជែកពីស្ថានភាពនៅសមុទ្រក្រហម ជាផ្លូវទឹកដែលក្រុមឧទ្ទាមហ៊ូធីពង្រីកការគ្រប់គ្រងនៅតាមបណ្តោយឆ្នេរសមុទ្រយេម៉ែន និងបានកាន់កាប់កោះ Mayyun នៅច្រកសមុទ្រ Bab el-Mandeb។ លោក Merz សង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រុមហ៊ូធីកំពុងត្រួតត្រាទីតាំងយុទ្ធសាស្ត្រជុំវិញច្រកសមុទ្រ Bab el-Mandab និងកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអារ៉ាប៊ីសាអូឌីត…