Category: ព័ត៌មាន

  • កូរ៉េខាងជើង ចោទ អាមេរិក ជាមេខ្លោងជំរុញខ្លួនឱ្យបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

    កូរ៉េខាងជើង ចោទ អាមេរិក ជាមេខ្លោងជំរុញខ្លួនឱ្យបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃ ពុធ នេះថា ការជំរុញរបស់សហរដ្ឋអាមេរិកឱ្យសម្ព័ន្ធមិត្ត ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ពិចារណាអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាហេតុផលសម្រាប់ទីក្រុងព្យុងយ៉ាងបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការអះអាងនេះ កើតឡើងក្នុងឱកាសខួប ៥ ឆ្នាំនៃកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។ បើតាមកាសែត KCNA, កូរ៉េខាងជើងបានរិះគន់កិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដោយអះអាងថា វាអាចរួមចំណែកដល់ការរីករាលដាលបច្ចេកវិទ្យានុយក្លេអ៊ែរ និងបង្កហានិភ័យដល់សន្តិសុខនុយក្លេអ៊ែរសកល។ កូរ៉េខាងជើងយល់ថា កិច្ចព្រមព្រៀង AUKUS ដែលសហរដ្ឋអាមេរិក និងអង់គ្លេសជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាគំរូមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមពង្រីកទៅកាន់សម្ព័ន្ធមិត្តផ្សេងទៀត ដូចជា កូរ៉េខាងត្បូង និងជប៉ុន។ ជាការឆ្លើយតប កូរ៉េខាងជើងត្រូវបានរាយការណ៍ថា ក៏កំពុងជំរុញគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងបំពាក់អាវុធនុយក្លេអ៊ែរផងដែរ។ ជាក់ស្តែង កាលពីខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញរូបភាពលោក គីម ជុងអ៊ុន ចុះពិនិត្យមើលផ្ទាល់នាវាមុជទឹកមួយគ្រឿង ដែលស្ទើរតែសាងសង់រួចរាល់ ហើយត្រូវបានគេជឿថា វាទំនងជាមានទម្ងន់ប្រហែល ៨,៧០០ តោន។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នារក្សាអភិវឌ្ឍកោះកេរ ប្រកបដោយចីរភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នារក្សាអភិវឌ្ឍកោះកេរ ប្រកបដោយចីរភាព

    ក្នុងឱកាសអបអរសាទរខួប ៣ឆ្នាំ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមដៃគ្នាក្នុងស្មារតីតែមួយ ដើម្បីថែរក្សា ផ្សព្វផ្សាយ និងការពារសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រមួយនេះឱ្យគង់វង្ស។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមោទនភាពរួមរបស់ប្រជាជាតិកម្ពុជា ដែលបង្ហាញឱ្យពិភពលោកឃើញពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ អរិយធម៌ និងស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ។ ក្នុងសារអបអរខួប ៣ឆ្នាំនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ»ក្នុងបញ្ជីយូណេស្កូ ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៧ ខែកញ្ញា សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ និងលើកកម្ពស់តម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងចូលរួមទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចបង្កផលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចធិបតីបញ្ជាក់ថា ជោគជ័យនៃការចុះបញ្ជីប្រាសាទកោះកេរ មិនត្រឹមតែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតកាតព្វកិច្ចរួមក្នុងការអភិរក្ស និងគ្រប់គ្រងតំបន់នេះឱ្យមានប្រសិទ្ធភាពផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីរំលឹកថា ការការពារបេតិកភណ្ឌត្រូវការកិច្ចសហការរវាងរាជរដ្ឋាភិបាល អាជ្ញាធរជាតិព្រះវិហារ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងដៃគូអន្តរជាតិ។ លើសពីនេះទៀត សម្តេចបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលដៅធានាថា ការអភិរក្សបេតិកភណ្ឌដើរទន្ទឹមនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច…

  • ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

    ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

    កៀវ ៖ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន ហៅកាត់ HUR ទម្លាយឱ្យដឹងកាលពីថ្ងៃ ចន្ទ ថា មានក្រុមហ៊ុនចំនួន ១៩ របស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងការផលិតគ្រឿងបន្លាស់ សម្រាប់ផលិតមីស៊ីល យន្តហោះដ្រូន និងយន្តហោះយោធា នៅមិនទាន់រងទណ្ឌកម្មអន្តរជាតិនោះទេ។ បើតាម Kyiv post, ក្រុមហ៊ុនទាំងនេះ ស្ថិតក្នុងចំណោមសហគ្រាសចំនួន ៥៤ របស់ក្រុមហ៊ុន KRET ដែលជាផ្នែកមួយនៃសាជីវកម្មការពារជាតិរដ្ឋ Rostec របស់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន អះអាងថា សហគ្រាសមួយចំនួនបានផ្គត់ផ្គង់ឧបករណ៍ និងប្រព័ន្ធអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងមីស៊ីលចម្ងាយឆ្ងាយ Iskander-M និងមីស៊ីល Zircon ព្រមទាំងមីស៊ីល Kh-59 និងយន្តហោះដ្រូន Orion។ ក្នុងចំណោមក្រុមហ៊ុនទាំង ១៩ របស់រុស្ស៊ី រួមមានក្រុមហ៊ុន Inertial Technologies of Technocomplex, Tambov Elektropribor និង Ulan-Ude Instrument-Making Production Association ជាក្រុមហ៊ុនរ៉ាប់រងការផលិតប្រព័ន្ធរុករក…

  • រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបចរចាជាមួយសមភាគីចិន ដល់ប៉េកាំង នៅថ្ងៃនេះ

    រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបចរចាជាមួយសមភាគីចិន ដល់ប៉េកាំង នៅថ្ងៃនេះ

    ប៉េកាំង ៖ ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ហើយនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងថ្ងៃនេះ។ ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីររូបនេះ នឹងធ្វើការចរចា នៅថ្ងៃទី១៦ ខែកញ្ញានេះ ខណៈដែលទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួល នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានអូសបន្លាយពេលជាច្រើនខែមកហើយ។ បើតាម CNA, ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ដោយបានទិញផលិតផលប្រេងភាគច្រើនរបស់អ៊ីរ៉ង់ ហើយក៏ជាអ្នកគាំទ្រផ្នែកការទូតដ៏សំខាន់ផងដែរ។ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ ត្រូវធ្វើឡើង នៅត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងក្លាយជាប្រធានបទមួយដែលត្រូវបានគេតាមដានយ៉ាងដិតដល់នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក Abbas Araghchi និង លោក Wang Yi រួមជាមួយនឹងបញ្ហាស្មុគស្មាញផ្សេងទៀត រាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម រហូតដល់ការប្រកួតប្រជែង លើវិស័យបញ្ញាសិប្បនិម្មិត ឬ…

  • អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

    អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

    វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump កំពុងរៀបចំកញ្ចប់អាវុធតម្លៃ ២,៨ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ដែលរួមមានគ្រាប់បែកទម្ងន់ប្រហែល ៩០០ គីឡូក្រាម ចំនួនរាប់ពាន់គ្រាប់។ នេះនឹងក្លាយជាការលក់គ្រាប់បែកដ៏មានអានុភាពពីសហរដ្ឋអាមេរិកទៅឱ្យអ៊ីស្រាអែលក្នុងចំនួនច្រើនបំផុត អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post កាលពីថ្ងៃអង្គារ។ មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ The Washington Post ថាកញ្ចប់អាវុធនេះរួមមានគ្រាប់បែក MK-84 ចំនួន ២ម៉ឺនគ្រាប់ និងគ្រាប់បែក BLU-117 ចំនួន ២ម៉ឺនគ្រាប់ ព្រមទាំង ក្បាលគ្រាប់ប្រភេទ I-2000 Penetrator ចំនួន២ម៉ឺនគ្រាប់។ អាវុធទាំងនេះនឹងត្រូវទិញ តាមរយៈកម្មវិធីហិរញ្ញប្បទានយោធាបរទេស ឬ Foreign Military Financing ជាកម្មវិធីមួយដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ថវិកា ឱ្យអ៊ីស្រាអែល យកទៅទិញសម្ភារៈយោធាអាមេរិកវិញ។ ការលក់ដែលបានស្នើឡើងនេះត្រូវបានជូនដំណឹងជាក្រៅផ្លូវការ ទៅកាន់គណៈកម្មាធិការនានារបស់សភា ដែលជាជំហានដំបូងក្នុងដំណើរការអនុម័ត។ រដ្ឋបាលកំពុងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ។ ស្ថានទូតអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់កាសែតនេះ ដើម្បីសុំការអត្ថាធិប្បាយនោះទេ។ បើតាម Yahoo,…

  • ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

    ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

    ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃ ចន្ទ ក្តៅស្លឹកត្រចៀកខ្លាំង ដោយបានរិះគន់មិនសំចៃមាត់ ចំពោះការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្តអាមេរិកនៅលើទឹកដីជប៉ុន ពិសេសការបញ្ចេញសាច់ដុំយោធារួមគ្នាជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងអូស្រ្តាលី ដោយព្រមានធ្ងន់ៗថា សកម្មភាពទាំងនេះ អាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នានៅក្នុងតំបន់។ បើតាមកាសែត China Daily, លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានព្រមានបែបនេះ ក្រោយមានសេចក្តីរាយការណ៍ថា កងកម្លាំងស្វ័យការពារជើងគោកជប៉ុន កំពុងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពសហរដ្ឋអាមេរិក និងអូស្ត្រាលី នៅតំបន់ Hokkaido និង Kagoshima របស់ប្រទេសជប៉ុន។ ល្បែងសង្គ្រាមដែលមានឈ្មោះថា «Orient Shield 26» បានចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខ។ អ្វីដែលនាំឱ្យចិនក្តៅស្លឹកត្រចៀកនោះ គឺការយកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិកមកចូលរួមក្នុងសមយុទ្ធនៅលើទឹកដីជប៉ុនជាលើកដំបូង។ Typhon ជាប្រព័ន្ធបាញ់មីស៊ីលចល័តសម្រាប់ដាក់ពង្រាយនៅលើដីគោក ដែលអាចបាញ់គោលដៅក្នុងរយៈចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រ ក្នុងនោះរួមមានទាំងមីស៊ីល SM-6 និងមីស៊ីល Tomahawk។ លោក Jiang អះអាងថា សមយុទ្ធនេះមានគោលបំណងជំរុញការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្ត្រទៅកាន់តំបន់ជួរមុខ…

  • អ៊ុយក្រែន បង្អួតសំណាញ់មេឃថ្មីផលិតផ្ទាល់ដៃ អាចបាញ់មីស៊ីលច្រើនប្រភេទ

    អ៊ុយក្រែន បង្អួតសំណាញ់មេឃថ្មីផលិតផ្ទាល់ដៃ អាចបាញ់មីស៊ីលច្រើនប្រភេទ

    កៀវ ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានបង្អួតសំណាញ់មេឃថ្មីមួយប្រភេទ ដែលជាផលិតផលផលិតឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីត្រៀបទប់ទល់ជាមួយនឹងមីស៊ីលផ្លោងរបស់រុស្ស៊ី ។ បើតាម Ukrainska Pravda, សំណាញ់មេឃថ្មីនេះមានឈ្មោះថា Shershen ផលិតឡើងដោយក្រុមហ៊ុនអ៊ុយក្រែន Luch Design Bureau ។ វាមានសមត្ថភាពបាញ់គ្រាប់មីស៊ីលច្រើនប្រភេទផ្សេងៗគ្នា ពោលទាំងមីស៊ីលផលិតដោយអ៊ុយក្រែនផ្ទាល់ និងប្រទេសលោកខាងលិច ដូចជាមីស៊ីល R-27, R-73, AIM-9 និង AIM-132 ជាដើម ។ សំណាញ់មេឃថ្មី Shershen នេះ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារយន្តហោះ, កម្ទេចមីស៊ីលនាំផ្លូវ និងយន្តហោះដ្រូន ក្នុងចម្ងាយរហូតដល់ ២៥ គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់រហូតដល់ ១០ គីឡូម៉ែត្រ ។ ជាមួយគ្នានេះ សំណាញ់មេឃថ្មី Shershen បំពាក់ដោយប្រព័ន្ធរ៉ាដាអាចស្វែងរកឃើញ និងតាមដានគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រ ហើយអាចបាញ់មីស៊ីលស្ទាក់ចាប់រហូតដល់ ៦ គ្រាប់ក្នុងពេលតែមួយ ។ ដើម្បីអាចដំណើរការសំណាញ់មេឃថ្មីនេះបាន អ៊ុយក្រែនត្រូវការជើងទម្របាញ់មីស៊ីល Borei ចំនួន…

  • អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

    អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

    ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសដាក់ពង្រាយក្រុមទាហានជើងទឹកទ្រង់ទ្រាយធំទៅកាន់តំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ដើម្បីតាមកម្ទេចក្រុមប្រដាប់អាវុធហ៊ូធី កុំឲ្យបានដៃរំខានដល់ផ្លូវទឹកដឹកជញ្ជូនទំនិញបន្តទៅទៀត ។ នេះបើតាមការចេញផ្សាយរបស់កាសែតអ៊ីស្រាអែល Yedioth Ahronoth កាលពីថ្ងៃចន្ទ ។ ការប្រកាសចេញមុខកម្ចាត់ក្រុមហ៊ូធីបានកើតមានឡើង បន្ទាប់ពីមន្ត្រីអ៊ីស្រាអែល បានរិះគន់ចំៗ លើការចុះខ្សោយនៃសមត្ថភាពរារាំង និង ការបរាជ័យរបស់ភាគីពាក់ព័ន្ធក្នុងតំបន់ ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមហ៊ូធី ។ បើតាមការវាយតម្លៃរបស់អ៊ីស្រាអែល, ក្រុមហ៊ូធីដែលគេជឿថាមានអ៊ីរ៉ង់នៅពីក្រោយខ្នង អាចប្រើប្រាស់មីស៊ីល និងទូកផ្ទុកគ្រឿងផ្ទុះ ដើម្បីវាយប្រហារលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ។ ស្ថានការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល អំពីការគំរាមកំហែងដែលអាចកើតមានចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម តាមរយៈច្រក Bab el-Mandeb ដែលមានទទឹងចង្អៀតត្រឹមតែប្រហែល ១៨ គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំពេលដែលមានការព្រួយបារម្ភទាំងនោះ, មេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល លោកអនុឧត្តមនាវីឯក Eyal Harel បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួន ក្នុងចំណោមកងកម្លាំងជើងទឹក ព្រមទាំង បណ្តាមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ខណៈពេលដែលកងកម្លាំងបន្ថែមត្រូវបានដាក់ពង្រាយ នៅឯសមុទ្រ។ មន្ត្រីអ៊ីស្រាអែលក៏មានការព្រួយបារម្ភផងដែរថា ជំហរដ៏រឹងមាំរបស់ក្រុមហ៊ូធី នៅជុំវិញច្រក Bab el-Mandeb…

  • អារ៉ាប៊ីសាអូឌីត ប្រទះឃើញរ៉ែអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរ ១១០ លានតោន ក្រោយចុះកុងត្រាជាមួយ អាមេរិក

    អារ៉ាប៊ីសាអូឌីត ប្រទះឃើញរ៉ែអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរ ១១០ លានតោន ក្រោយចុះកុងត្រាជាមួយ អាមេរិក

    រីយ៉ាត ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញរ៉ែអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរក្នុងបរិមាណប្រហែល ១១០ លានតោននៅក្នុងតំបន់ Madinah ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman កាលពីថ្ងៃចន្ទ ។ បើតាម arabnews, ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល កាលពីថ្ងៃទី២២ ខែកក្កដា ។ ព្រះអង្គម្ចាស់ Abdulaziz bin Salman មានព្រះបន្ទូលនៅក្នុងសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា «ការរុករក និងការសិក្សាផ្នែកភូគព្ភសាស្ត្រនៅគម្រោង Jabal Sayid ក្នុងតំបន់ Madinah បានបង្ហាញពីធនធានរ៉ែដែលប៉ាន់ស្មានថា មានចំនួនប្រហែល ១១០ លានតោន ។ ព្រះអង្គម្ចាស់ថា ធនធានដែលរកឃើញនេះមានផ្ទុកសារធាតុរ៉ែដីកម្រក្នុងកម្រិតខ្ពស់ ជាពិសេស ធាតុផ្សំធ្ងន់ៗ ព្រមទាំង មានផ្ទុកអ៊ុយរ៉ាញ៉ូមក្នុងកម្រិតដ៏ល្អប្រសើរផងដែរ ។ យោងតាមការវិភាគរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS, ទីតាំងអារ៉ាប៊ីសាអូឌីតរកឃើញរ៉ែនេះត្រូវបានចាត់ទុកជាតំបន់សម្បូររ៉ែ ជាប់ចំណាត់ថ្នាក់លេខ ៤ នៅទូទាំងពិភពលោក ។…

  • កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ និងទាមទារឱ្យបញ្ឈប់ការរំលោភលើទីតាំងបេតិកភណ្ឌ

    កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ និងទាមទារឱ្យបញ្ឈប់ការរំលោភលើទីតាំងបេតិកភណ្ឌ

    បន្ទាប់ពីភាគីថៃបន្តចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ពិសេសប្រាសាទព្រះវិហារ ជាមូលដ្ឋាយោធា ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនៅថ្ងៃទី ១៥ ខែកញ្ញាថា ការចោទប្រកាន់នេះ គឺជាចេតនាកែច្នៃព័ត៌មាន ដើម្បីបង្វែរការទទួលខុសត្រូវពីការវាយប្រហារ និងបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរ ព្រមទាំងដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយ ភូតភរ និងបង្កការយល់ច្រឡំដល់សាធារណជន។ ក្រសួងវប្បធម៌សង្កត់ធ្ងន់ថា កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ តែងតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវខ្ពស់ក្នុងការអភិរក្ស ស្រាវជ្រាវ និងលើកតម្លៃបេតិកភណ្ឌជាតិ និងពិភពលោក ដោយមិនដែលប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រទាំងនោះជាមូលដ្ឋានយោធាឡើយ។ ផ្ទុយទៅវិញ យោធាថៃបានបើកការវាយប្រហារជាមួយអាវុធធុនធ្ងន់ដោយមិនរើសគោលដៅ រហូតបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ តាក្របី តាមាន់ធំ និងប្រាសាទខ្នារ។ ក្រសួងបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការបំផ្លាញចំនួន ៥៦២ទីតាំង ធ្វើឱ្យថ្មប្រាសាទខ្ទេចរូបរាងជាង ៧ម៉ឺនបំណែក។ ការវាយប្រហារ ដោយអាវុធធន់ធ្ងន់នេះបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងអន្តរជាតិជាង ១០ ឆ្នាំ និងបានបង្ខំឱ្យប្រជាពលរដ្ឋជាង ១ម៉ឺន ៦ពាន់នាក់ភៀសខ្លួនចេញពីតំបន់បេតិកភណ្ឌ។ បច្ចុប្បន្ន ទីតាំងតំបន់បេតិកភណ្ធមួយចំនួនត្រូវបានថៃកាន់កាប់ដោយខុសច្បាប់។ កម្ពុជាថ្កោលទោសដាច់អហង្ការចំពោះការគ្រប់គ្រងទីតាំងទាំងនេះតាមរយៈការប្រើប្រាស់កម្លាំងយោធា ហើយទាមទារឱ្យភាគីថៃដកកម្លាំងចេញពីតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារជាបន្ទាន់ ព្រមទាំងប្រគល់មកវិញនូវវត្ថុបុរាណទាំងអស់ ដែលត្រូវបានយកចេញពីប្រាសាទខ្នារទៅកាន់ប្រទេសថៃដោយខុសច្បាប់នាពេលកន្លងមក។ កម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គ្រប់ទីតាំងបេតិកភណ្ឌទាំងអស់មិនមែនជាមូលដ្ឋានយោធាទេ និងមិនត្រូវប្រើប្រាស់ជាខែលការពារយោធាឡើយ។ កម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ និងអភិរក្សកេរមរតកបេតិកភណ្ឌទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិទាំងមូល។ កម្ពុជាក៏បានទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការ…