Category: ព័ត៌មាន

  • ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

    ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

    ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទឹកប្រាក់ ២៤,៤ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់សមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៥,៦៣ ពាន់លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ចំណែក ការនាំចូលមកវិញ មានទំហំទឹកប្រាក់ ១៨,៨ ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។ របាយការណ៍ដដែលបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជា ដោយគ្របដណ្តប់លើជិត ៦៤ ភាគរយ នៃបរិមាណពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយពិភពលោក ដែលមានតម្លៃ ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។ ប្រទេសចិន វៀតណាម សិង្ហបុរី ជប៉ុន និងថៃ គឺជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា នៅក្នុងប្លុកនេះ។ តួលេខខាងលើបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការនាំចេញក្នុងរយៈពេលវែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ សូមបញ្ជាក់ថា…

  • អ្នករាយការណ៍ពិសេសរបស់ UN  មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

    អ្នករាយការណ៍ពិសេសរបស់ UN  មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ត្រូវមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពនៃការបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា២សប្តាហ៍ លោក អេនឌ្រូ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ស្រ៊ាង ចិន្តា បានលើកឡើងថា អ្នករាយការណ៍ពិសេសរូបនេះនឹងធ្វើដំណើរទៅត្រួតពិនិត្យមើលស្ថានភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពលរដ្ឋជនភៀសសឹកនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។ ឯកឧត្តម ស្រ៊ាង ចិន្តា មានក្តីរំពឹងថា លោក ថម អេនឌ្រូ នឹងធ្វើការកត់ត្រានូវទុក្ខលំបាករបស់ពលរដ្ឋជនភៀសសឹក និងដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យបានជ្រាបកាន់តែច្បាស់ពីស្ថានភាពនៅកម្ពុជាដែលរងការរំលោភបំពានពីភាគីថៃ។ បន្ទាប់ពីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនិកិច្ចលើកទី១របស់លោកនៅកម្ពុជា។   ចំណែករបាយការណ៍នៃបេសកកម្មនេះវិញ អ្នករាយការណ៍ពិសេសនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ…

  • ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ

    ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ

    ឥទ្ធិពលបាតុភូត អែលនីណូ កំពុងបង្ករក្ដីព្រួយបារម្ភខ្លាំងឡើងៗសម្រាប់កសិករទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ តំណាងក្រុមកសិករនៅកម្ពុជា បារម្ភថាឥទ្ធិពលរលកកម្តៅអាចនឹងប៉ះពាល់ដល់ទិន្នផលដំណាំក្នុងឆ្នាំនេះ។ លោក​ ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា គូសបញ្ជាក់ថា ដំណាំកាហ្វេនៅកម្ពុជា ចាប់ផ្ដើមប៉ះពាល់ជាបណ្ដើរៗ ហើយ ដែលធ្វើឲ្យដំណាំកាហ្វេឆ្នាំនេះ លូតលាស់មិនបានល្អ ព្រោះទឹកមិនគ្រប់គ្រាន់។ លោកបន្តថា បច្ចុប្បន្ន ទិន្នផលកាហ្វេរបស់កម្ពុជា មិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការ ១០០ភាគរយនៅឡើយទេ។ បាតុភូតអែលនីណូ អាចនឹងទាញទម្លាក់ទិន្នផលកាហ្វេក្នុងឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់​កាហ្វេក្នុងស្រុក។  បន្ថែមលើនេះ ប្រធានសមាគមកាហ្វេកម្ពុជា ក៏បានជំរុញឲ្យកសិកររៀបចំប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដាំដំណាំកាហ្វេ ឬដំណាំផ្សេងៗ ជៀសវាងខាតបង់ដើមទុន។ ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បញ្ជាក់ថាបញ្ហាអាកាសធាតុនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ លោកយល់ឃើញថា បញ្ហាប្រេង និងវត្ថុធាតុដើមខ្ពស់ រួមទាំងបាតុភូតអែលនីណូ កំពុងធ្វើឲ្យក្រុមកសិករមានការរារែកចិត្តក្នុងការពង្រីកផលិតកម្មរបស់ខ្លួននាឆ្នាំនេះ។ លោកបន្តថា​ «វិស័យកសិកម្មរបស់យើងនៅតែមានបញ្ហាប្រឈមទាក់ទងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ ដើមទុនក្នុងពង្រីកផលិតកម្មរបស់ខ្លួននៅឡើយ»។ ជុំវិញបញ្ហានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានញ្ជាក់ថា ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០គ្រឿង សម្រាប់អន្តរាគមន៍នៅតំបន់ដែលប្រឈមនឹងការខ្វះទឹក។ រដ្ឋមន្ត្រីក្រសួងធនធានទឹក អះអាងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលបាតុភូតនេះ ដែលបានធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅខ្លាំង និងអូសបន្លាយលើសពីធម្មតា។…

  • អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

    អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

    ហ៊្សេរុយសាឡឹម ៖ យោធាអាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងតាមអាកាសចំនួន ១៤ គ្រឿង ក្នុងចំណោម ១០០គ្រឿង ទៅដាក់ពង្រាយនៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ចំពេលមានការវាយប្រហារសងសឹកគ្នាកាន់តែក្តៅគគុក និងការកើនឡើងខ្លាំងភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បើតាម Anadolu ចេញផ្សាយថ្ងៃទី១៩ ខែកក្កដា, កងទ័ពអាកាសអ៊ីស្រាអែល បានទម្លាយឱ្យដឹងថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាសរហូតដល់ ១០០ គ្រឿងទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងអាកាសយានដ្ឋាន Ramon នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។ គោលបំណងចម្បងនៃការដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាស ដែលត្រូវបានអាមេរិកចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់នេះ គឺដើម្បីគាំទ្រដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ និងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដែលអាចកើតមានរបស់កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។ បច្ចុប្បន្ន យោធាអាមេរិកមានយន្តហោះចាក់សាំងតាមអាកាសប្រមាណ ៣៣ គ្រឿងរួចជាស្រេចហើយ នៅឯអាកាសយានដ្ឋាន ប៊េន ហ្គូរៀន (Ben Gurion) ដែលបង្កឱ្យមានការកកស្ទះដល់ជើងហោះហើរពាណិជ្ជកម្មនៅទីនោះ ។ យោងតាម ហ៊្សេរុយសាឡឹម ប៉ុស្តិ៍ (Jerusalem Post), សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយឡើងវិញ នូវកងយន្តហោះចម្បាំងទំនើបៗបន្ថែម ក្នុងនោះរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះចម្បាំង…

  • តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយអាមេរិកវាយប្រហារលើអ៊ីរ៉ង់ ៩ថ្ងៃជាប់គ្នា

    តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយអាមេរិកវាយប្រហារលើអ៊ីរ៉ង់ ៩ថ្ងៃជាប់គ្នា

    បរទេស ៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់ ៩ថ្ងៃ ជាប់ៗគ្នា និង ហេតុការណ៍ឆេះនាវា នៅច្រកសមុទ្រហ័រមូស។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៧២% ពោលគឺដល់ ៩០,៥០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ រីឯ តម្លៃប្រេងអាមេរិកប្រភេទ West Texas Intermediate ហៅកាត់ WTI បានកើនឡើង ២,៣៩% ពោលគឺដល់ ៨៤,៤៦ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ បើតាម CNA, ការកើនឡើងនៃតម្លៃនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា អាចរំខានដល់ការដឹកជញ្ជូនប្រេង ឆ្លងកាត់តាមច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ថាមពលពិភពលោក។ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹងថា មាននាវាមួយគ្រឿងបានឆេះ នៅក្នុងច្រកសមុទ្រហ័រមូស នៅថ្ងៃចន្ទនេះ នៅក្នុងដែនទឹកដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ ភាគពាយព្យនៃប្រទេសអូម៉ង់។ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ពីមូលហេតុនៃការឆេះនោះទេ។ លោកប្រធានាធិបតី ដូណាល់…

  • រុស្ស៊ី ថ្កោលទោសកិច្ចសហការផលិតយន្តហោះដ្រូនរវាង ជប៉ុន-អ៊ុយក្រែន

    រុស្ស៊ី ថ្កោលទោសកិច្ចសហការផលិតយន្តហោះដ្រូនរវាង ជប៉ុន-អ៊ុយក្រែន

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសថ្កោលទោសកិច្ចសហប្រតិបត្តិការផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន រវាងជប៉ុន និងអ៊ុយក្រែន ដោយហៅកិច្ចសហការនេះថា ការជួយជ្រោមជ្រែងសម្លាប់ជីវិតប្រជាជនរុស្ស៊ី ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tass កាលពីថ្ងៃ សៅរ៍ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Andrey Rudenko បានចោទប្រកាន់ប្រទេសជប៉ុន ថាបានជួយជ្រោមជ្រែងរបបទីក្រុងកៀវ ក្នុងការសម្លាប់ប្រជាជនរុស្ស៊ី តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកអភិវឌ្ឍន៍ដ្រូនរបស់អ៊ុយក្រែន ។ លោក Rudenko បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងធ្វើសកម្មភាពភេរវកម្មជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងគោលដៅជនស៊ីវិលនៅក្នុងទឹកដីរុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អ៊ុយក្រែន ត្រូវបានចាត់ទុកថា ជាទង្វើអរិភាពដោយបើកចំហ ។ លោក Rudenko ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានអះអាងថា ដ្រូនរបស់អ៊ុយក្រែនកំពុងសម្លាប់ប្រជាពលរដ្ឋរុស្ស៊ី ហើយជប៉ុនក៏កំពុងជួយពួកគេឱ្យធ្វើបែបនោះផងដែរ ។ អនុប្រមុខការទូតចាស់វស្សារុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា ការចូលរួមកាន់តែខ្លាំងឡើងរបស់ទីក្រុងតូក្យូ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី-ជប៉ុន ដែលកំពុងមានភាពតានតឹងស្រាប់នោះ កាន់តែទ្រុឌទ្រោមថែមទៀត ។ ជាមួយគ្នានេះ លោក Rudenko ថែមទាំងបានព្រមានធ្ងន់ៗផងដែរថា គោលនយោបាយរបស់ជប៉ុន ក្នុងការគាំទ្រដល់អ៊ុយក្រែន អាចនឹងមានផលប៉ះពាល់យូរអង្វែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕ ប្រភព…

  • ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

    ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

    មូស្គូ ៖ អភិបាលរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី អះអាង នៅថ្ងៃចន្ទនេះថា យន្តហោះគ្មានមនុស្សបើក ជាង៤០០គ្រឿងបានវាយប្រហារតំបន់នៃទីក្រុងមួយនេះ ប៉ុន្តែ ភាគច្រើនត្រូវបានស្ទាក់ចាប់ និងកម្ទេចចោល។ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានរៀបរាប់ នៅលើបណ្តាញសង្គម MAX ថា «ចាប់ពីម៉ោង ៨:៣០យប់ រហូតដល់ម៉ោង ៥:០០ព្រឹក មានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ ជាង ៤០០គ្រឿងបានហោះឆ្ពោះទៅកាន់តំបន់ម៉ូស្គូ។ ភាគច្រើនត្រូវបានកងកម្លាំងការពារដែនអាកាសស្ទាក់ចាប់ និងកម្ទេចចោល នៅចម្ងាយឆ្ងាយពីគោលដៅ។ មានយន្តហោះគ្មានមនុស្សបើក UAVs ចំនួន ៨៥គ្រឿងត្រូវបានបំផ្លាញ នៅពេលហោះចូលមកជិតទីក្រុងម៉ូស្គូ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្ស ៦នាក់ រួមទាំង ជនបរទេស ៣នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសពីការផ្ទុះនៅក្នុងតំបន់ម៉ូស្គូ។ តំបន់ Domodedovo ដែលរងការវាយប្រហារស្ថិតនៅភាគខាងត្បូង នៃទីក្រុងម៉ូស្គូ និងជាទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិមួយ ដែលបម្រើដល់រដ្ឋធានីរបស់រុស្ស៊ី។ បើតាម AFP, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទីក្រុងកៀវបានបង្កើនការវាយប្រហារ…

  • ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត

    ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត

     ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿង សម្រាប់ការអន្តរាគមន៍​ជួយ​សង្គ្រោះតំបន់ប្រឈមនឹងការខ្វះខាតទឹក ដោយសារឥទ្ធិពលបាតុភូត អែល នីញូ(El Niño )ដែលកំពុងធ្វើឱ្យកម្ពុជា​ឡើងកម្ដៅ​ខ្លាំង និងអូសបន្លាយពេលយូរជាងធម្មតា។ ដោយមានកិច្ចសហការជាមួយអង្គការឧតុនិយមពិភពលោក (WMO),ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែន​ការ​បម្រុងទុករួចជាស្រេច ដើម្បីអន្តរាគមន៍សង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ឆ្លើយតបទៅ​នឹងការប្រែប្រួលធាតុ​អាកាស និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អែល នីញូ (El Niño)។ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់កាលពីចុងសប្តាហ៍ថា តាមការស្រាវជ្រាវរបស់ក្រុម​ការងារ​បច្ចេកទេស ឥទ្ធិពល El Niño ឆ្នាំនេះបានធ្វើឱ្យសីតុណ្ហភាពនៅកម្ពុជាកើនឡើងរហូតដល់ ២ អង្សាសេ លើសពីកម្រិត​ធម្មតាប្រចាំឆ្នាំ ហើយរលកកម្ដៅនេះនឹងអូសបន្លាយពេលយូរជាងរាល់ឆ្នាំគឺចាប់ពី ១ ខែ ទៅ ១ ខែកន្លះ។ ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេចនូវម៉ាស៊ីនបូមទឹកថ្នាក់ក្រសួងចំនួន ១១៥ គ្រឿង ដើម្បីឆ្លើយតបបញ្ញាចំពោះមុខ និងការពារ​ហានិភ័យនូវនានា។បន្ថែមពីនេះ ក៏មានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តចំនួនជាង ៤០០ គ្រឿងផ្សេងទៀត ដែលត្រូវ​បានជួសជុល និងរៀបចំរួចរាល់ សម្រាប់ចេញអន្តរាគមន៍ភ្លាមៗផងដែរ។…

  • អ៊ីស្រាអែល គំរាមជាថ្មី នឹងសងសឹកយ៉ាងចាស់ដៃ ឱ្យតែ អ៊ីរ៉ង់ ហ៊ានវាយប្រហារមុន

    អ៊ីស្រាអែល គំរាមជាថ្មី នឹងសងសឹកយ៉ាងចាស់ដៃ ឱ្យតែ អ៊ីរ៉ង់ ហ៊ានវាយប្រហារមុន

    ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ អាទិត្យ បានបោះសម្តីគំរាមសាជាថ្មីថា ការសងសឹកយ៉ាងចាស់ដៃមិនធ្លាប់មាន នឹងកើតឡើងភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារមុនលើអ៊ីស្រាអែល ។ លោក Katz បានអះអាងនៅពេលចុះទស្សនកិច្ច ZAKA ដែលជាអង្គភាពសង្គ្រោះបន្ទាន់មួយក្នុងទីក្រុង Tel Aviv ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើអ៊ីស្រាអែលមុន នោះយើងនឹងសងសឹកវិញយ៉ាងចាស់ដៃ ដោយមិនខ្វល់ពីផលប៉ះពាល់អ្វីទាំងអស់ ហើយក៏គ្មានលក្ខខណ្ឌអ្វីទាំងអស់ដែរ ។ ប្រមុខការពារជាតិចាស់វស្សាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រឿងដំបូង ដែលអ៊ីស្រាអែលនឹងវាយបកអ៊ីរ៉ង់ នោះគឺការតម្រង់គោលដៅវាយប្រហារកម្ទេចប្រព័ន្ធបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ។ ការព្រមានទុកមុនរបស់លោក Katz ត្រូវបានធ្វើឡើងបន្ទាប់ពីហ៊្សកដានី ដែលជាប្រទេសមានភូមិផងរបងជាប់ប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ខណៈមានការព្រួយបារម្ភថា បំណែកមីស៊ីលទាំងនោះ អាចនឹងធ្លាក់ចូលទឹកដីរបស់អ៊ីស្រាអែល ។ បើតាម Anadolu, កងទ័ពហ្ស៊កដានីបានរាយការណ៍កាលពីព្រឹកថ្ងៃ អាទិត្យ ថា ពួកគេបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ៣ គ្រាប់ ក្នុងចំណោម ៤ គ្រាប់ ដែលបានបាញ់សំដៅមកកាន់ប្រទេសខ្លួន ។ រីឯគ្រាប់ទី…

  • អ៊ីរ៉ង់ សន្យាសងសឹកវិញ ក្រោយ អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរខ្លួន

    អ៊ីរ៉ង់ សន្យាសងសឹកវិញ ក្រោយ អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរខ្លួន

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីឆ្លើយតបការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅក្នុងខេត្ត Khuzestan ភាគនិរតីនៃប្រទេស ។ អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលកំពុងស្ថិតក្រោមការសាងសង់នៅឡើយ គឺជាការវាយប្រហារដ៏គ្រោះថ្នាក់មួយ លើហេដ្ឋារចនាសម្ព័ន្ធសន្តិភាពរបស់អ៊ីរ៉ង់ ។ លោក Gharibabadi បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកពីការកើនឡើងសកមម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពទាំងនេះ ។ ជាមួយគ្នានោះ អនុប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពាននេះ ហើយប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់អ៊ីរ៉ង់ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា