Category: ព័ត៌មាន

  • លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានចេញមុខទាត់ចោលព័ត៌មានដែលកាសែត Wall Street Journal ផ្សាយថា អ៊ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិន មុនការវាយប្រហារសម្លាប់ទាហានអាមេរិក ៣ នាក់ កាលពីខែកក្កដា។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរទេ? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។ លោក ត្រាំ បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ លោកថា ប្រសិនបើចិនស៊ើបការណ៍លើសហរដ្ឋអាមេរិក នោះសហរដ្ឋអាមេរិកក៏ធ្វើដូចគ្នាចំពោះចិនផងដែរ។ ការអះអាងរបស់លោក ត្រាំ កើតឡើងស្របពេលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ទៅលើបញ្ហាជាច្រើន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភ ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងចិន និងអ៊ីរ៉ង់។ យ៉ាងណា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃ អាទិត្យ បានបញ្ជាក់សាជាថ្មីថា លោកមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី…

  • អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

    អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

    អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការអនុស្ថានីយចល័ត (Mobile Substation) ចំនួន២កន្លែង នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ និងពង្រឹងសមត្ថភាព ព្រមទាំងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ដែលមានតម្រូវការកើនឡើង។ ការដាក់ឱ្យដំណើរការនេះបានធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុស្ថានីយចល័តទី២ តង់ស្យុង ១១៥/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយសៀមរាបខាងត្បូង ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកអនុស្ថានីយចល័តទី១ តង់ស្យុង ២៣០/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយបារាយណ៍ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្រាប់អនុស្ថានីយចល័តនៅសៀមរាបខាងត្បូង វានឹងក្លាយជាប្រភពផ្គត់ផ្គង់អគ្គិសនីថ្មីមួយ ដែលស្ថិតនៅជិតកណ្តាលក្រុងសៀមរាប។ ការដាក់ឱ្យដំណើរការអនុស្ថានីយនេះ នឹងជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងកាត់បន្ថយការបាត់បង់ថាមពល ដោយកាត់បន្ថយចម្ងាយបញ្ជូនអគ្គិសនី បើធៀបនឹងការផ្គត់ផ្គង់ពីប្រភពដែលមានចម្ងាយឆ្ងាយពីទីរួមខេត្ត។ អនុស្ថានីយចល័តនេះ ត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈអនុស្ថានីយអចិន្ត្រៃយ៍នៅតំបន់នេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។ ដោយឡែក នៅខេត្តកំពង់ធំ អនុស្ថានីយចល័តទី១ នៅបារាយណ៍…

  • Untitled post 1330448

    កម្ពុជាប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនបំផុតរបស់ BYD មុនគេ បន្ទាប់ពីចិនគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដើម្បីស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយថ្មីៗ ជាពិសេសពិសេសបច្ចេកវិទ្យាសាកថ្មយានយន្តអគ្គិសនីល្បឿនលឿនបំផុត ដែលកំពុងត្រូវបានរៀបចំដំឡើងនៅតាមតំបន់សំខាន់ៗរបស់កម្ពុជា ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។ កម្ពុជា គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន BYD មកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ន ការរៀបចំ និងដំឡើងស្ថានីយ Flash Charging នេះកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ របស់កម្ពុជា រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ តាមគម្រោង ស្ថានីយចំនួន១៨ទីតាំងនឹងបើកឱ្យដំណើរការផ្តល់សេវាកម្មនៅដំណាច់ឆ្នាំ២០២៦នេះ។ ក្នុងបេសកកម្មគោះទ្វារទាក់ទាញវិនិយោគចិន កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD នាក្រុងស៊ិនជិន ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានសិក្សាអំពីការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាយានយន្តអគ្គិសនី ដោយផ្តោតជាពិសេសលើស្ថានីយ Flash Charging ដែលមានសមត្ថភាពកាត់បន្ថយពេលវេលាសាកថ្មមកត្រឹមប្រមាណ ១០នាទីប៉ុណ្ណោះ។ ដូច្នេះ បច្ចេកវិទ្យានេះជួយកាត់បន្ថយពេលរង់ចាំ និងសម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយ…

  • ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

    ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

    ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ “ពាណិជ្ជកម្មឌីជីថល” ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។ កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្មបានរៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»។ ការប្រកួតប្រជែងនេះមានគោលដៅបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ វគ្គផ្តាច់ព្រ័ត្រនេះ គឺជាការប្រកួតតស៊ូមតិរវាងក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) ជាក្រុមបដិសេធ ទល់នឹងក្រុមនិស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាក្រុមស្រប លើប្រធានបទ «កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្មតាមប្រព័ន្ធឌីជីថល ជាជាងការពង្រីកការនាំចេញទំនិញរូបវន្ត ដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០៣០»។ ជាលទ្ធផល ក្រុមខេមអេដបានដណ្ដើមជ័យលាភីលេខ១ បន្ទាប់ពីបានតទល់មតិយ៉ាងស្វិតស្វាញប្រកបដោយហេតុផលច្បាស់លាស់។ ថ្លែងក្នុងពិធីវគ្គផ្តាច់ព្រាត់នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមជ័យលាភី ព្រមទាំងក្រុមការងារ និងគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានសហការរៀបចំ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងយ៉ាងផុសផុល។…

  • កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ និងមីស៊ីល

    កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ និងមីស៊ីល

    ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃ ចន្ទ នេះ រាយការណ៍ថា កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពរបស់កងកម្លាំងកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ សមយុទ្ធដែលមានឈ្មោះថា «ការវាយប្រហារដោយកម្លាំងបាញ់រួមគ្នា» បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ដោយមានការចូលរួមពីកងកម្លាំងយោធាចំនួន៥ និងប្រើប្រាស់ប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះដ្រូនពិឃាត មីស៊ីលនាំផ្លូវ មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ខ្នាតធំ។ ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីមន្ត្រីកាំភ្លើងធំម្នាក់ថា ការបញ្ចេញសាច់ដុំយោធានេះ មានគោលបំណងពង្រឹងស្មារតីប្រយុទ្ធ និងសមត្ថភាពរបស់កងទ័ព ដើម្បីអាចវាយប្រហារសត្រូវបានយ៉ាងមានប្រសិទ្ធភាព នៅពេលទទួលបានបញ្ជា។ ជាមួយគ្នានេះ គណៈអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្រ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ការបាញ់សាកល្បងមីស៊ីលនេះកើតឡើង បន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នា ដែលជាហេតុធ្វើឱ្យភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េបន្តកើនឡើងកំដៅ។ កន្លងមក កូរ៉េខាងជើងតែងតែអះអាងថា ល្បែងសង្គ្រាមរបស់ខ្លួន គឺជាការហាត់សមការពារខ្លួន និងជាការព្រមានដល់ការគំរាមកំហែងពីសត្រូវ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម…

  • លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

    លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិត និងចម្រាញ់ប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ អះអាងថា ការវាយប្រហារទាំងនោះ កំពុងនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់ពិភពលោកទាំងមូល។ លោក ត្រាំ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនចម្ងាយឆ្ងាយរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានកាត់បន្ថយការផលិតប្រេងឥន្ធនៈ និងបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ី។ ជាក់ស្តែង រុស្ស៊ីបានកែសម្រួលការព្យាករណ៍ផលិតកម្មប្រេងរបស់ខ្លួនសម្រាប់ឆ្នាំនេះ ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៧ ឆ្នាំ និងបានកែប្រែការព្យាករណ៍នាំចេញប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៦–២០២៧ ដោយសារផលប៉ះពាល់ពីសង្គ្រាម។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ ព្រមានថា ការវាយប្រហារលើរោងចក្រប្រេងម៉ាស៊ូតកំពុងប៉ះពាល់ដល់ទីផ្សារពិភពលោក ដោយសារតែប្រេងម៉ាស៊ូតជាឥន្ធនៈសំខាន់សម្រាប់រថយន្តដឹកទំនិញ រថភ្លើង នាវា និងឧបករណ៍កសិកម្មផ្សេងៗ។ យោងតាមទិន្នន័យពី GasBuddy ដែលជាស្ថាប័នតាមដានតម្លៃប្រេងឥន្ធនៈ បានឱ្យដឹងថា តម្លៃមធ្យមប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានកើនលើស ៦ ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូង កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន៕ ប្រភព ៖ The…

  • សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

    សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

    វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិកបក្សប្រជាធិបតេយ្យមួយរូប នៅថ្ងៃ អាទិត្យ បានអំពាវនាវឱ្យរដ្ឋាភិបាលបបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “ការសមគំនិត” របស់សហរដ្ឋអាមេរិក ក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ក្រោយមានសេចក្តីរាយការណ៍អំពីការវាយប្រហារនៅសាលាមេត្តយ្យមួយកន្លែង។ បើតាម Anadolu, លោកស្រី Rashida Tlaib ដែលជាសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ នៃរដ្ឋ Michigan បានបញ្ជាក់តាមបណ្តាញសង្គម X ថា អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមាន ហើយមិនដែលមានបទឈប់បាញ់ទេ។ លោកស្រីអះអាងថា កុមារនៅតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរពីប្រតិបត្តិការយោធា ហើយថា កុមារមួយចំនួនត្រូវបានសម្លាប់ដោយគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក ខណៈអ្នកដែលនៅរស់ ត្រូវប្រឈមនឹងផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររយៈពេលយូរ។ ជុំវិញបញ្ហានេះ លោកស្រី Tlaib បានទាមទារឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បញ្ឈប់ការចូលរួមសមគំនិតក្នុងអំពើដ៏ឃោរឃៅនៃការបោសសម្អាតជាតិសាសន៍ទាំងនេះ។ ការលើកឡើងរបស់លោកស្រី Tlaib ត្រូវបានអមដោយវីដេអូ ដែលបង្ហាញថា កងកម្លាំងអ៊ីស្រាអែលបានចូលឆ្មក់ក្នុងសាលាមត្តេយ្យមួយនៅតំបន់ហ្គាហ្សា ហើយកុមារតូចៗប្រមាណ ២០០ នាក់ ត្រូវបានរាយការណ៍ថា ជាប់នៅខាងក្នុង ខណៈមានការបាញ់ប្រហារ។ យោងតាមតួលេខដែលបានលើកឡើងក្នុងសេចក្តីរាយការណ៍, អំពើហិង្សានៅហ្គាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧៣,០០០ នាក់ស្លាប់ និងជាង ១៧៤,០០០ នាក់ទៀតរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។…

  • តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

    តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

    បរទេស ៖ តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើង បន្ទាប់ពីមានការវាយប្រហារថ្មីៗ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត និង លើនាវាចរណ៍នៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។ បើតាម CNA, តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៦២ ដុល្លារ ឬ ៣,៤៦ ភាគរយ ពោលគឺដល់ ១០៨,២៣ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើង ៣,១៥ ដុល្លារ ឬ ៣,១៥ ភាគរយ ពោលគឺដល់ ១០៣,២០ ដុល្លារក្នុងមួយបារ៉ែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូ បង្ហាញពីការខូចខាតផ្ទះសម្បែង និង វិហារឥស្លាមមួយកន្លែង ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) លើខេត្ត Jazan ភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែ ក្រុមហ៊ូធីក៏បានអះអាងផងដែរថា ពួកគេបានវាយប្រហារមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីតមួយកន្លែងនៅក្នុងខេត្តជិតខាង។ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹង…

  • លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

    លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកអាចនឹងប្រមូលចំណូលពីប្រេងរបស់អ៊ីរ៉ង់ យកមកទូទាត់ថ្លៃធ្វើសង្គ្រាម ដូចករណីកិច្ចព្រមព្រៀង ដែលធ្វើជាមួយប្រទេសវេណេស៊ុយអេឡា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល Irish Open, លោក ត្រាំ បានបញ្ជាក់ឡើងវិញដោយជឿជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅឆ្នាំនេះ ហើយអាចនឹងកើតឡើងភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ លោកបានបន្ថែមថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់។ មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបាននិយាយទៀតថា លោកនឹងធ្វើតែកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវប៉ុណ្ណោះ ហើយនឹងមិនធ្វើកិច្ចព្រមព្រៀងដែលមិនល្អនោះទេ ដោយបន្ថែមថា ប្រទេសអ៊ីរ៉ង់ បានទាក់ទងមកជាបន្តបន្ទាប់ ដើម្បីស្នើសុំការចរចាសន្តិភាព ដែលជាការអះអាងមួយ ធ្លាប់ត្រូវបានទីក្រុងតេហេរ៉ង់បដិសេធ កាលពីពេលកន្លងទៅ។ ប៉ុន្តែ ប្រធានាធិបតីរូបនេះក៏បានលើកឡើងពីជម្រើសមួយផ្សេងទៀតផងដែរ គឺការបន្តពាក់ព័ន្ធជាមួយអ៊ីរ៉ង់។ ក្នុងនោះ លោកបានប្រៀបធៀបករណីនេះទៅនឹងកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានប្រកាស កាលពីខែសីហា។ លោក Trump បាននិយាយថា «នៅទីបំផុត យើងនឹងដកខ្លួនចេញ ពីអ៊ីរ៉ង់ លើកលែងតែយើងខ្លួនឯងជាអ្នកសម្រេចចិត្តថា បន្តឬអត់ ហើយអាមេរិកអាចនឹង រក្សាទុកប្រេងដូចករណីប្រទេសវេណេស៊ុយអេឡា»។ លោកបានបន្ថែមទៀតថា ប្រាក់ចំណូលរបស់អាមេរិកដែលទទួលពីវេណេស៊ុយអេឡា បានចំណាយគ្របដណ្តប់លើថ្លៃសង្គ្រាម ជាច្រើនដងរួចមកហើយ។ បើតាម…

  • រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

    រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយគិតត្រឹមឆ្នាំ ២០២៦នេះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី កើនឡើងចំនួន ១,៧៩៦ គ្រាប់ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតក្នុងពេល ៩ ឆ្នាំ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៦ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៊ីដាក់ពង្រាយបានកើនឡើងប្រហែល ១,៥៨៨ គ្រាប់ក្នុងឆ្នាំ ២០២២, កើន ១,៦៧៤ គ្រាប់ក្នុងឆ្នាំ ២០២៣, កើន ១,៧១០ គ្រាប់ក្នុងឆ្នាំ ២០២៤, កើន ១,៧១៨ គ្រាប់ក្នុងឆ្នាំ ២០២៥ និងកើន ១,៧៩៦ គ្រាប់ក្នុងឆ្នាំ ២០២៦។ ផ្អែកតាមអ្នកវិភាគរបស់វិទ្យាស្ថាន SIPRI, គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មានក្បាលគ្រាប់សរុបចំនួន ៥,៤២០ គ្រាប់។ ក្នុងចំណោមនោះ មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២,៦០៤ គ្រាប់ត្រូវបានរក្សាទុកនៅឃ្លាំងកណ្តាល, ១,០២០…