-
ន័រវេស ព្រមាន លោក ណេតាន់យ៉ាហ៊ូ កំពុងអូស អ៊ីស្រាអែល ធ្លាក់ចូលទៅក្នុង “កន្លែងដ៏គ្រោះថ្នាក់ខ្លាំង”

អូស្លូ ៖ ប្រមុខការទូតកំពូលន័រវេស កាលពីថ្ងៃ សុក្រ ព្រមានថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអូសទាញប្រទេសអ៊ីស្រាអែលទាំងមូល ធ្លាក់ជ្រៅទៅកាន់ “ស្ថានភាពគ្រោះថ្នាក់ខ្លាំង”។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Euronews អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡេតូនី រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បានពិពណ៌នារដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នថា ជារដ្ឋាភិបាលស្តាំនិយមជ្រុលបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ប៉ុន្តែលោកសង្ឃឹមថា ទីបំផុត អ៊ីស្រាអែលនឹងទទួលស្គាល់ថា ប្រទេសខ្លួនបានដើរលើ “ផ្លូវដ៏គ្រោះថ្នាក់ខ្លាំង” ទោះបីជាលទ្ធផលនៃការបោះឆ្នោតដែលគ្រោងធ្វើនៅខែតុលាខាងមុខ នឹងទៅជាយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ លោក Eide ក៏បានរិះគន់មិនសំចៃមាត់ ជុំវិញការឆ្លើយតបរបស់ប្រទេសលោកខាងលិចមួយចំនួន ដែលមានជំហរទន់ជ្រាយ មិនច្បាស់លាស់ និងគ្មានគោលការណ៍ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។ ប្រមុខការទូតកំពូលន័រវេសរូបនេះ សង្កត់ធ្ងន់ថា ប្រទេសទាំងនោះ មានការរអាក់រអួល ក្នុងការរិះគន់អ៊ីស្រាអែល ដោយសារតែខ្លាចគេចោទប្រកាន់ថា ជាអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។ ការរិះគន់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីន័រវេសបានចាប់ដៃគូជាមួយប្រទេសចំនួន ១១ ផ្សេងទៀត រួមមានអង់គ្លេស និងបារាំង ប្រកាសរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយអ្នកតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
ជប៉ុន បង្អួតដ្រូនបំបាំងកាយថ្មីរហស្សនាម “ប្រចៀវបិសាច”

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានបង្អួតអាវុធប្រភេទថ្មីរបស់ខ្លួនជា យន្តហោះដ្រូន ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា យន្តហោះដ្រូនថ្មីនេះនឹងជួយបង្កើនសមត្ថភាពការពារឆ្នេរសមុទ្រ និងកោះដាច់ស្រយោលរបស់ជប៉ុន ។ បើតាមគេហទំព័រយោធា Army recognition, យន្តហោះដ្រូនថ្មីនេះមានឈ្មោះ MQ-28 និងមានរហស្សនាមថា ប្រចៀវបិសាច ។ វាជាប្រភេទយន្តហោះដ្រូនបំបាំងកាយ ផលិតឡើងដោយក្រុមហ៊ុន Boeing របស់អូស្រ្តាលី សហការជាមួយកងទ័ពអាកាសអូស្រ្តាលី ។ ដ្រូន MQ-28 មានដងខ្លួនជិត ១២ ម៉ែត្រ ស្លាប់ទាំងសងខាងប្រវែងជាង ៧ ម៉ែត្រ និងអាចផ្ទុកទម្ងន់ពេលហោះហើរសរុបប្រមាណ ៨ ពាន់គីឡូក្រាម ។ ជាមួយគ្នានេះ វាមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនទាន់យន្តហោះចម្បាំងល្បឿនលឿនមួយចំនួន និងអាចហោះហើរសំកាំងលើអាកាសក្នុងរយៈកម្ពស់រហូតដល់ជាង ១២ គីឡូម៉ែត្រ ។ បើតាម Defence-blog, បេសកកម្មស្នូលរបស់ដ្រូន MQ-28 គឺមានតួនាទីហោះអមដំណើរ និងគាំទ្រយន្តហោះចម្បាំងដែលមានមនុស្សបើក ដូចជាយន្តហោះចម្បាំង F-35 ឬ F-A-18 តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។ ចំណែកចំណុចពិសេសរបស់ដ្រូនប្រចៀវបិសាចនេះ អាចហោះពាំគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាស…
-
យន្តហោះលោក Zelensky បិះតែនឹងត្រូវវាយប្រហារដោយដ្រូន រុស្ស៊ី

កៀវ ៖ នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store ទម្លាយថា យន្តហោះដែលដឹកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីប្រទេសម៉ុលដាវី ឆ្ពោះទៅកាន់់ប្រទេសន័រវេស ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់រុស្ស៊ីហោះបុក។ ឧប្បត្តិហេតុនេះ កើតឡើងមុនពេលលោក Zelensky ដែលប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានទៅដល់រដ្ឋធានីអូស្លូ កាលពីល្ងាចថ្ងៃ អង្គារ ដើម្បីចូលរួមពិធីបុណ្យសពរបស់ព្រះមហាក្សត្រ Harald V នៃប្រទេសន័រវេស ដែលសោយទិវង្គតកាលពីចុងខែសីហា។ បើតាម Aljazeera, លោកនាយករដ្ឋមន្រ្តី Store បានប្រាប់ទូរទស្សន៍រដ្ឋន័រវេស NRK កាលពីថ្ងៃ ពុធ ថា ជើងហោះហើររបស់លោក Zelensky ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿងបុក នៅពេលយន្តហោះរបស់គាត់ កំពុងហោះឡើងពីប្រទេសម៉ុលដាវី។ លោក Store អះអាងថា សំណាងល្អណាស់ លោក Zelensky នៅមានជីវិត ប៉ុន្តែលោកមិនបានបង្ហើបថាតើទទួលបានប្រភពព័ត៌មានមកពីណា ឬយន្តហោះដ្រូននេះហោះជិតយន្តហោះរបស់លោក Zelensky…
-
ដ្រូន អ៊ុយក្រែន ហោះជាង ៣ ពាន់គីឡូម៉ែត្រទៅកម្ទេចរោងចក្រ រុស្ស៊ី, លោក Zelensky អរគុណកងកម្លាំងរបស់ខ្លួន

មូស្គូ ៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ហៅកាត់ SSO កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាដ្រូនហោះបោះពួយចម្ងាយចន្លោះពី ៣ ពាន់ ទៅ ៣ ពាន់ ៣ រយគីឡូម៉ែត្រ ទៅកម្ទេចរោងចក្រឧស្ម័នរបស់រុស្ស៊ី ។ បើតាម kyiv post, រោងចក្ររុស្ស៊ីដែលត្រូវអ៊ុយក្រែនវាយប្រហារនោះ រួមមាន រោងចក្រ Novy Urengoy និងរោងចក្រ Purovsky មានទីតាំងស្ថិតនៅក្នុងតំបន់ Yamalo-Nenets ភាគខាងជើងប្រទេសរុស្ស៊ី ។ យ៉ាងណា មិនមានការបញ្ជាក់អំពីប្រភេទយន្តហោះដ្រូនដែលអ៊ុយក្រែនបង្ហោះទៅវាយប្រហាររោងចក្ររបស់រុស្ស៊ីនោះទេ ។ ប៉ុន្តែក្រុមហ៊ុនអ៊ុយក្រែន Fire Point ហាក់បានបញ្ជាក់ជាប្រយោលអំពីយន្តហោះដ្រូនដែលចូលរួមក្នុងប្រតិបត្តិការនេះ ។ ក្រុមហ៊ុន Fire Point លើកឡើងថា យន្តហោះដ្រូនប្រភេទ FP-1 របស់ខ្លួនអាចហោះហើរក្នុងរយៈចម្ងាយជាង ៣ ពាន់ ៣ រយ គីឡូម៉ែត្រ កំពុងសម្រេចជោគជ័យក្នុងការវាយប្រហារចំគោលដៅមួយកន្លែង នៅតំបន់ Novy Urengoy…
-
អាមេរិក បដិសេធទម្លាក់គ្រាប់កម្ទេច ក្រុមហ៊ូធី តាមការទទូចពី អារ៉ាប៊ីសាអ៊ូឌីត ហើយប្រាប់ឲ្យចរចាដោយសន្តិវិធី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើមួយលើកជាពីរលើករបស់ស្តេចអារ៉ាប់ប៊ីសាអ៊ូឌីត ដែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនជួយប្រយុទ្ធតតាំងនឹងក្រុមហ៊ូធីនៅប្រទេសយេម៉ែន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌អាមេរិក Axios កាលពីថ្ងៃព្រហស្បតិ៍ ។ មន្ត្រីផ្លូវការអាមេរិក ចំនួន ២ រូប បានប្រាប់ទីភ្នាក់ងារ Axios ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានទូរស័ព្ទទៅកាន់លោក Trump ចំនួន ២ ដង កាលពីថ្ងៃទី១០ ខែកញ្ញា ដោយជំរុញឱ្យលោក បើកការវាយប្រហារប្រឆាំងនឹងក្រុម Houthi របស់ប្រទេសយេម៉ែន ប៉ុន្តែ មេដឹកនាំអាមេរិក វ័យ ៨០ ឆ្នាំដែលធ្លាប់ដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែកកម្ទេចក្រុមហ៊ូធី កាលពីឆ្នាំ២០២៥ រូបនេះ បានបដិសេធសំណើទាំងពីរលើក ដោយមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោកត្រាំមិនមានបំណងចាត់វិធានការយោធាដោយផ្ទាល់ប្រឆាំងនឹងក្រុម Houthi នៅពេលនេះនោះទេ ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកសន្យាជួយបានត្រឹមតែការសម្របសម្រួលដោយសន្តិវិធីប៉ុណ្ណោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនកាន់តែមានការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសយេម៉ែន ។ ជាក់ស្តែង ឧត្តមនាវីឯក Brad…
-
កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញារក្សាចំណងមិត្តភាព ៧១ឆ្នាំ ឱ្យកាន់ តែ រឹងមាំ

ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានា ធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ាបានអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេល២ថ្ងៃ។ មកដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង បានជួប ពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីព្រមទាំងមានជំនួបទ្វេភាគីជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា នៅក្នុង ជំនួប ពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម មីន អោងឡាំង ភាគីទាំងពីរបានជជែកគ្នាលើ ទំនាក់ទំនងទ្វេ ភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា និងចែករំលែកនៅទស្សន ជុំវិញ បញ្ហាតំបន់មួយចំនួន។…
-
យូនីសេហ្វ៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបន្សល់ទុកទិដ្ឋភាពសង្វេគដល់កុមារកម្ពុជានៅឡើយ

អង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថាស្លាកស្នាមពីជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន២លើកនៅឆ្នាំ២០២៥ នាពេលថ្មីៗនេះ នៅតែបន្សល់ទុកទិដ្ឋភាពសង្វេគនៅឡើយ។ សម្រាប់យូនីសេហ្វ អគារសិក្សាដែលរងការខូចខាតដោយសារគ្រាប់ផ្ទុះនៅខេត្តឧត្តរមានជ័យ គឺជាភស្តុតាងបង្ហាញថា ជម្លោះកន្លងមកនេះ បានប៉ះពាល់ដល់សុវត្ថិភាព ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារកម្ពុជា។ សូមបញ្ជាក់ថា មានជនភៀសសឹកកម្ពុជាចំនួនជាង ១ម៉ឺន ៨ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសារការរារាំងពីយោធាថៃ ក្នុងនោះមានស្ត្រី ៩ពាន់៤២៨នាក់ និងកុមារ ៦ពាន់៦៦នាក់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ នៅថ្ងៃនេះ យូនីសេហ្វបានបញ្ជាក់ថា លោកស្រី ដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់នៅខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនានារបស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះទាំងនេះ។ យូនីសេហ្វបានគាំទ្រក្នុងការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីឲ្យជួយកុមារបានបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។ ជាមួយគ្នានេះដែរ យូនីសេហ្វក៏បានជួយសម្រួលដល់គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំសុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គមផងដែរ។ អង្គការយូនីសេហ្វនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាកុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ…
-
កម្ពុជាស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរដោយគ្រាប់បែកចង្កោម ខណៈថៃជាប់ឈ្មោះជាប្រទេសប្រើប្រាស់គ្រាប់បែកចង្កោម

របាយការណ៍សកលមួយ ដែលរៀបចំឡើងដោយបណ្ដាញក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានទម្លាយថា កម្ពុជាស្ថិតក្នុងបញ្ជីនៃប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារគ្រាប់បែកចង្កោម ខណៈប្រទេសថៃត្រូវបានកត់ត្រាជាផ្លូវការថា ជាប្រទេសបានប្រើប្រាស់គ្រាប់បែកចង្កោមនេះ។ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ គ្រាប់បែកចង្កោមបានផ្តាច់ជីវិត និងបង្កពិការភាពដល់មនុស្សយ៉ាងហោចណាស់ ១ ០៦៣នាក់ នៅលើពិភពលោក ដែលភាគច្រើនលើសលប់ជាជនស៊ីវិល ក្នុងនោះមានកុមារយ៉ាងហោចណាស់ ៣៤នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានប្រជាពលរដ្ឋកម្ពុជាផងដែរ។ ការរងគ្រោះរហូតបាត់បង់ជីវិត និងធ្វើឱ្យមានការពិការភាព ដោយសារគ្រាប់បែកចង្កោមបានកើតឡើងនៅក្នុងប្រទេសចំនួន ៩ រួមមាន៖ អាហ្វហ្គានីស្ថាន កម្ពុជា អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។ ចំណែក បណ្ដាប្រទេសដែលបានកត់ត្រាជាផ្លូវការថាបានប្រើប្រាស់គ្រាប់បែកចង្កោមរួមមាន៖ ប្រទេសអ៊ីរ៉ង់ មីយ៉ាន់ម៉ា រុស្ស៊ី ថៃ អ៊ុយក្រែន និងម៉ាលី។ សូមរំលឹកថា ប្រទេសថៃ ធ្លាប់បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ប្រហារចូលយ៉ាងធ្ងន់ធ្ងរលើទឹកដីកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធតាមព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីខែកុម្ភៈ ឆ្នាំ២០១១ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា រងគ្រោះយ៉ាងអាណោចអាធ័ម និងបន្សល់ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើទឹកដីខ្មែរ។ បន្ថែមលើនេះ កាលពីឆ្នាំ២០២៥ កន្លងទៅ…
-
វត្ថុបុរាណ និងអរិយធម៌ខ្មែរជាង ១៥០ នឹងដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណានប្រទេសចិន

វត្ថុបុរាណ និងអរិយធម៌ខ្មែរ ជាង១៥០ នឹងបើកសម្ពោធដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណាន ទីក្រុងឆាងសា ប្រទេសចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមព័ត៌មានចុះផ្សាយរបស់សារមន្ទីរហ៊ូណាន កាលពីចុងខែសីហា ឆ្នាំ២០២៦។ ពិព័រណ៍នេះនឹងដាក់បង្ហាញវត្ថុបុរាណខ្មែរ និងអរិយធម៌ខ្មែរ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៧ រហូតដល់សម័យអង្គរ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ អរិយធម៌ និងសិល្បៈខ្មែរ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអាស៊ីអាគ្នេយ៍។ ពិព័រណ៍នឹងបើកឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧នៅសាលតាំងពិព័រណ៍ពិសេស នៃសារមន្ទីរខេត្តហ៊ូណាន។ តម្លៃសំបុត្រធម្មតា ៥០យន់ ស្មើនឹង៧,៥ដុល្លារ។ សារមន្ទីរចាប់ផ្តើមទទួលការកក់សំបុត្រចូលទស្សនាសារមន្ទីរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា សារមន្ទីរខេត្តហ៊ូណាន (Hunan Museum) នៅទីក្រុងឆាងសា ជាទីតាំងទី៣ នៃការតាំងពិព័រណ៍ចល័តវត្ថុបុរាណខ្មែរនៅប្រទេសចិន។ សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនវត្ថុបុរាណខ្មែរសម្រាប់ការតាំងពិព័រណ៍ចល័តនៅប្រទេសចិនរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដោយគ្រោងតាំងបង្ហាញនៅតាមសារមន្ទីរចំនួន៥៕ សៅ សុខអេង
-
ជាង៣ឆ្នាំមកនេះ អ្នកជាប់ឃុំទទួលបានការផ្តល់សេវាសុខភាពពីពន្ធនាគារជាង ១លានករណី

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជាង ៣ឆ្នាំមកនេះ អគ្គនាយកដ្ឋានពន្ធនាគារបានផ្តល់សេវាសុខភាពដល់ជនជាប់ឃុំជាង ១លានករណី និងបណ្តុះបណ្តាលជំនាញដល់ទណ្ឌិតជាង ១ម៉ឺន៧ពាន់នាក់។ ឧត្តមសេនីយ៍ទោ ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅតាមមណ្ឌលកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្រ្តីសុខាភិបាលប្រចាំការនៅទីនោះ ជាពិសេសនៅតាមបណ្ឌលកែប្រែ មានប៉ុស្តិ៍សុខភាពមួយសម្រាប់ផ្ដល់សេវាពិនិត្យសុខភាពដល់អ្នកជាប់ឃុំ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយក្រសួងសុខាភិបាល។ ឧត្តមសេនីយ៍ទោបន្តថា៖សម្រាប់ក្របខណ្ឌមន្រ្តីពេទ្យនៅតាមពន្ធនាគារគឺយើងរាយនៅគ្រប់តាមពន្ធនាគាររាជធានីខេត្ត ហើយក្នុងក្របខណ្ឌទូទាំងប្រទេសយើងមានមន្រ្តីពេទ្យប្រហែលជាង ១០០នាក់ជាងដែរនៅតាមបណ្ឌលកែប្រែ ហើយបើតាមគោលការណ៍ដែលប្រមុខរដ្ឋាភិបាលបានឯកភាពនោះក៏យើងមានគោលការណ៍ដើម្បីរើសមន្រ្តីពេទ្យបន្ថែមដែរដើម្បីបំពេញតាមអង្គភាពដែលមានតម្រូវការផងដែរ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ផងដែរថា ការដាក់ប៉ុស្តិ៍ពិនិត្យសុខភាពតាមបណ្ឌលអប់រំកែប្រែ គឺជារឿងចាំបាច់បំផុត និងជាផ្នែកមួយផ្តល់សេវាសុខភាពដល់ជនជាប់ឃុំ ប៉ុន្តែការផ្ដល់សេវាសុខភាពនេះ គឺមានកម្រិត ដោយសារមានប្រភេទជំងឺខ្លះ គឺលើសពីសមត្ថភាពក្រុមគ្រូពេទ្យតាមមណ្ឌលមើលការថែទាំ ដូច្នេះត្រូវសុំគោលការណ៍ដើម្បីបញ្ជូនអ្នកជំងឺទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ សម្រាប់អ្នកជាប់ឃុំថ្មីដែលទើបបញ្ជូនមក ចាំបាច់ត្រូវពិនិត្យសុខភាពបឋមដល់ពួកគាត់ដើម្បីចុះក្នុងបញ្ជីសុខភាពនៅតាមបណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។ ក្រៅពីមន្រ្តីគ្រូពេទ្យប្រចាំមណ្ឌល និងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក៏អនុញ្ញាតឲ្យក្រុមគ្រូពេទ្យមកពីអង្គការផ្សេងៗចូលព្យាបាលអ្នកជាប់ឃុំក្នុងមណ្ឌល និងពន្ធនាគារផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឃៀង សុណាឌីន។ លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា អ្នកជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេសក៏ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ សម្រាប់ជាមុខរបរចិញ្ចឹមជីវិតក្រោយពេលដោះលែង។ ជាក់ស្តែង ជនជាប់ឃុំសរុបចំនួន ១៧ ៧១៤នាក់ ក្នុងនោះស្ត្រីជិត ២ ៥០០នាក់…