-
កម្ពុជាជឿជាក់ខ្លាំងលើសមត្ថភាព និងអព្យាក្រឹតភាពរបស់គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ

តំណាងភាគីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ថាមានសមត្ថភាពខ្ពស់ បទពិសោធន៍ជ្រាលជ្រៅ និងមិនលម្អៀង។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងដូច្នេះ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកម្មនៃការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នៅប្រទេសសិង្ហបុរី។ បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សមាសភាពគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ទាំង ៥រូប សុទ្ធសឹងជាបុគ្គលជំនាញផ្នែកច្បាប់ដ៏ល្បីល្បាញ ដែលមានបទពិសោធន៍ទាំងផ្នែកច្បាប់អន្តរជាតិ និងការទូត។ ក្នុងនោះ មានគណៈកម្មការចំនួន ៣នាក់ធ្លាប់បានចូលរួមផ្សះផ្សាវិវាទរវាងប្រទេសទីម័រឡេស្ត និងអូស្រ្ដាលីផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានត្រូវបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០២៦។ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាខាងមុខ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្រជាមួយថៃ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្ពុជា ជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្ត ពេញលេញលើដំណើរការផ្សះផ្សានេះ៕ ខន ណារី AMS
-
ទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត កុំភ្លេចឲ្យក្រុមការងារអាវលឿងជួយថតរូបស្អាតៗជូនដោយឥតគិតថ្លៃ

បើពលរដ្ឋ ឬភ្ញៀវទេសចរ បានទៅទស្សនាថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយចង់ថតរូបសា្អតៗជាមួយព្រឹត្តិការណ៍សមរាត្រី អាចស្វែងរកក្រុមការងាររបស់ក្រសួងទេសចរណ៍ដែលមានសញ្ញាសម្គាល់ ឬពាក់អាវពណ៌លឿង ដើម្បីជួយឱ្យថតរូបជូនពលរដ្ឋដោយឥតគិតថ្លៃ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន AMS ថាទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី គឺថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹងអាចកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ទិដ្ឋភាពដ៏អស្ចារ្យនេះ គឺមានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយនៅក្នុងរដូវប្រាំង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០កញ្ញា ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»។ អ្នកជិះកង់នឹងចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ បន្ទាប់មកឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រួចបត់ស្តាំឡើងទៅអតីតៈរាជធានីអង្គរធំ និងបន្តជិះជុំវិញកំពែង មុននឹងត្រឡប់មកបញ្ចប់នៅមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ជិះកង់នេះទទួលបានការចាប់អារម្មណ៍លើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់បានចុះឈ្មោះចូលរួម ដែលតម្រូវឲ្យការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់៕ សៅ សុខអេង
-
ដុតបំផ្លាញចោលបារីក្លែងក្លាយប៉ះពាល់សុខភាព និងបរិស្ថានប្រមាណ ៨០០តោននៅខេត្តតាកែវ

បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រមាណ ៨០០តោន ត្រូវបានដុតបំផ្លាញចោលនៅក្នុងភូមិសាស្រ្តខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ពិធីដុតបំផ្លាញនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្រ្តីមកពីក្រសួងស្ថាប័នមួយចំនួនផងដែរ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងរោងចក្រនោះ។ ជននេះក៏ជាមុខសញ្ញានៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័យសន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីននៅទីតាំងរោងចក្រមានអគារចំនួន៧។ ក្នុងនោះមានម៉ាស៊ីនចម្រុះបម្រើការងារផលិតបារីចំនួន ៩១គ្រឿង កុំព្យូទ័រចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាកចំនួនជាង ១ពាន់តោន និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែងចំនួនជាង ២៣០តោន។ ចំណែកនៅទីតាំងឃ្លាំងស្តុកវិញ សមត្ថកិច្ចចាប់យកបារីពាក់ម៉ាកក្លែងចំនួន ៣១ប្រភេទសរុបជាង ១លានសុង ស្មើនឹងប្រមាណជាង ៣៧ម៉ឺនគីឡូក្រាម ភាគច្រើនជាបារីម៉ាក ESSE,…
-
បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ស្របគ្នានឹងការប្រកាសការប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦។ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកសារព័ត៌មានមកពី៤ប្រទេសផងដែរ។ វេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានប្រារព្ធឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ«តំបន់មេគង្គ-ឡានឆាង» ដោយមានការចូលរួមពីអ្នកសារព័ត៌មានមកប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ប្រកបដោយទំនួលខុសត្រូវខ្ពស់ លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មានច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់សង្គមជាតិ ក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាការបន្តដំណើរពិភាក្សាទៅមុខទៀត។ យើងកំពុងបោះជំហានពីកិច្ចសន្ទនាទៅកាន់កិច្ចសហប្រតិបត្តិការជាក់ស្តែង ពីការឆ្លើយតបទៅកាន់ការការពារ និងពីគំនិតផ្តួចផ្តើមដាច់ដោយឡែកទៅកាន់ភាពធន់រួមគ្នា និងកាន់តែរឹងមាំ។ ទន្ទឹមនឹងការជជែកវែកញែកក្នុងអង្គវេទិកា ក៏ការរៀបចំកម្មវិធីប្រកួតប្រកួតពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយព្រមគ្នាផដែរ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ជាផ្នែកមួយដ៏សំខាន់នៃវេទិកាថ្ងៃនេះ។ ឯកឧត្តមលើកឡើងថាយើងមិនត្រឹមតែពិភាក្សាអំពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងទទួលស្គាល់និងចាត់ទុកអ្នកសារព័ត៌មាន អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្ទៀងផ្ទាត់ការពិត យុវជន និងអ្នកផលិតមាតិកា ជាផ្នែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសព័ត៌មានសកលលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន។ បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិតឬអេអាយ (AI) បានបង្កើតឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ នវានុវត្តន៍ ការអប់រំ ការចូលរួមរបស់សាធារណជន ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ បច្ចេកវិទ្យាក៏បានបង្កផលប៉ះពាល់ថ្មីៗផងដែរ។…
-
អឺរ៉ុបនឹងកំណត់ការចូលប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ

កូប៉ិនហាក ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីនឹងស្នើច្បាប់មួយទៅកាន់បណ្តាប្រទេសជាសមាជិក ដើម្បីកំណត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ។ បើតាម NHK, លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីចំណុចនេះ នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហភាព ឬ State of the Union នៅទីក្រុង កូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ។ លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្តាញសង្គម។ លោកស្រីបានមានប្រសាសន៍ថា «ទាំងយប់ ទាំងថ្ងៃ ឪពុកម្តាយបានឃើញពីផលប៉ះពាល់អវិជ្ជមាន ដែលរួមមានដូចជា ការបាត់បង់ដំណេក ការថប់បារម្ភ និងសូម្បីតែការធ្វើបាបខ្លួនឯង»។ លោកស្រីបានបន្ថែមថា «ក្នុងករណីជាច្រើនកំពុងកើនឡើងនោះ, ថែមទាំងឈានទៅដល់សោកនាដកម្មដែលបណ្តាលឱ្យបាត់បង់ជីវិតទៀតផង»។ យោងតាមសំណើនេះ, ការប្រើប្រាស់បណ្តាញសង្គមនឹងត្រូវបានហាមឃាត់សម្រាប់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ។ ចំណែកកុមារដែលមានអាយុ ១៣ និង ១៤ ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីបានលុះត្រាតែមានការត្រួតពិនិត្យពីឪពុកម្តាយ…
-
លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រជាជន ឲ្យចូលរួមការបោះឆ្នោត នាពេលខាងមុខ ដើម្បីបង្ហាញពីភាពឯកភាពគ្នាជាមួយនឹងប្រទេសជាតិ។ ប្រទេសមួយនេះចាប់ផ្តើមរៀបចំការបោះឆ្នោតសភា ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះ ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាប ឬ State Duma ដែលមានអាសនៈចំនួន ៤៥០ ហើយស្ថាប័ននេះតែងតែអនុម័តគំនិតផ្តួចផ្តើមនានារបស់វិមានក្រឹមឡាំងដោយស្មោះត្រង់។ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ, លោកប្រធានាធិបតីបានអំពាវនាវឱ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត និងបង្ហាញពីភាពឯកភាពគ្នាជាមួយប្រទេសជាតិ។ លោក ពូទីន ចាត់ទុកការបោះឆ្នោត នាពេលខាងមុខនេះថា នឹងក្លាយជា «ការរួមចំណែករួមគ្នាឆ្ពោះទៅរកជ័យជម្នះរបស់រុស្ស៊ី» ទាំងនៅលើសមរភូមិ និងក្នុងការប្រឈមមុខដាក់គ្នាជាមួយគូប្រជែងនយោបាយរបស់ប្រទេស។ បើតាម AFP, នេះគឺជាការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការបោះឆ្នោតដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ត្រូវបានវិមានក្រឹមឡាំងចាត់ទុកថា ជាឧបករណ៍វាស់ស្ទង់មតិសាធារណៈជុំវិញសង្គ្រាមជាមួយអ៊ុយក្រែន ដែលកំពុងអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយនោះ។ ប្រព័ន្ធនយោបាយត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយគេរំពឹងយ៉ាងទូលំទូលាយថា គណបក្សកាន់អំណាច «United Russia» ដែលទទួលបានការគាំទ្រពីលោក ពូទីន នឹងបន្តរក្សាឥទ្ធិពលរបស់ខ្លួន៕ ប្រភព ៖…
-
សិស្សានុសិស្សមកពីគ្រួសារក្រីក្រ ជិត ៤៣ម៉ឺននាក់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល

សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ ជិត៤៣ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលតាំងពីដើមឆ្នាំ២០២៥មក។ គោលនយោបាយនេះមិនត្រឹមតែចូលរួមចំណែកសម្រាលជីវភាពគ្រួសារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមពង្រឹងការសិក្សារបស់សិស្ស ដែលឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈលទ្ធផលប្រឡងបាក់ឌុបនាពេលកន្លងទៅ។ ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សានេះ ស្ថិតក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិស្សានុសិស្សនៅបឋមសិក្សា និងមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ សរុបចំនួនជិត ៤៣ម៉ឺននាក់នៅទូទាំងប្រទេស។ ដើម្បីអនុវត្តកម្មវិធីនេះ រាជរដ្ឋាភិបាលគ្រោងវិភាជថវិកាប្រមាណ ៣០លានដុល្លារ ក្នុង១ឆ្នាំៗ ។ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយសម្ពាធថវិកាក្នុងគ្រួសារ ព្រមទាំងជួយទប់ស្កាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ។ ជាការកត់សម្គាល់, នៅក្នុងឆ្នាំ២០២៦នេះ សិស្សានុសិស្សដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ចំនួន ៦ ២៩១…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋនឹងបន្ថែមគោលនយោបាយលើកទឹកចិត្តដល់ឧស្សាហកម្មធុនធ្ងន់

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើឱ្យក្រុមហ៊ុនមួយចំនួនដូចជា ការផលិតរថយន្តជាដើម អាចជួយទៅដល់ឧស្សាហកម្មទាំងនេះ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រផ្តុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង ។ ទន្ទឹមគ្នានេះដែរសម្ដេចធិបតីបានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើលការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថា ក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយ នឹងឈានទៅដល់ការផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះការផលិត ។សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥.០០០ គ្រឿងរួចទៅហើយ។ សម្ដេចធិបតីបានបន្តដោយលើកជាសំណួរថា ដូច្នេះត្រូវពិនិត្យមើលថា តើត្រូវផ្ដល់បន្ថែមទៀត…
-
កិច្ចប្រជុំផ្សះផ្សាក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ តែភាគីទាំងពីរ នៅបន្តកិច្ចប្រជុំចំនួន ៥ បន្ថែមទៀត

កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបិទបញ្ចប់ហើយ តែភាគីទាំងពីរនឹងបន្តកិច្ចប្រជុំ៥លើកបន្ថែមទៀត ដើម្បីរកច្រកចេញនៃជម្លោះព្រំដែនសមុទ្រនេះ។ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាខាងមុខ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី ១៦កញ្ញា ឆ្នាំ២០២៦ ក្រោយដំណើរការ៣ថ្ងៃនៅប្រទេសសិង្ហបុរី។ ក្រោយពេលត្រឡប់មកដល់ភ្នំពេញវិញកាលពីល្ងាចថ្ងៃទី ១៦ កញ្ញា ឯកឧត្តម ប្រាក់ សុខុន ភ្នាក់ងារតំណាងកម្ពុជា បានមានប្រសាសន៍ថា ក្នុងថ្ងៃទី១នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាទៅលើលក្ខខណ្ឌការងាររបស់គណៈកម្មការ ហើយបានធ្វើសេចក្តីថ្លែងការណ៍ជាសាធរណៈនៅថ្ងៃបន្ទាប់។ នៅថ្ងៃបិទបញ្ចប់កិច្ចប្រជុំដំបូងនេះ ភាគីទាំងពីរបានបន្តជជែកគ្នាអំពីសេចក្តីព្រាងកម្មវិធីសម្រាប់កិច្ចប្រជុំចំនួន៥បន្តទៀត ដោយបានផ្តោតជាសំខាន់ទៅលើទម្រង់ និងកម្មវិធីសម្រាប់កិច្ចប្រជុំបន្ទាប់ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះធ្វើឡើងទាំងចំហ និងបិទទ្វារ រវាងភាគីទាំងពីរជាមួយគណៈកម្មការផ្សះផ្សា ដើម្បីបង្ហាញអំពីគោលបំណង និងគោលជំហររៀងៗខ្លួនពាក់ព័ន្ធទៅនឹងដែនជម្លោះព្រំដែនសមុទ្រ។ រាល់កិច្ចប្រជុំបិទទ្វារជាកិច្ចប្រជុំសម្ងាត់ មិនអាចបញ្ចេញព័ត៌មានក្នុងកិច្ចពិភាក្សាបាននោះទេ ហើយភាគីនីមួយៗមានឱកាសជួបគណៈកម្មាធិការដោយឡែករៀងៗខ្លួនរយៈពេល៣ម៉ោង។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ ហើយអះអាងថា គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។ ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា…
-
ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី ប្រកាសអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-15 មួយគ្រឿងមានតម្លៃប្រហែល ១០០ លានដុល្លាររបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត នៅលើដែនអាកាសខេត្ត Marib ប្រទេសយេម៉ែន។ ភ្លាមៗ ខាងភាគីអារ៉ាប៊ីសាអូឌីតនៅពុំទាន់ធ្វើការឆ្លើយតបចំពោះការអះអាងរបស់ក្រុមឧទ្ទាមហ៊ូធីនៅឡើយទេ។ បើតាម Jerusalem Post, អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានអះអាងកាលពីថ្ងៃ ពុធ ថា យន្តហោះចម្បាំង F-15 ត្រូវបានបាញ់ទម្លាក់ដោយប្រើ មីស៊ីលពីដីទៅអាកាស (SAM) ដែលផលិតក្នុងស្រុក។ យ៉ាងណា លោកមិនបានបញ្ជាក់ថាតើហេតុការណ៍នេះ កើតឡើងនៅពេលណាទេ ប៉ុន្តែអះអាងថា យន្តហោះរបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារតាមអាកាសច្រើនជាង ៤៥០ លើក នៅក្នុងសប្តាហ៍នេះ។ លោក Saree បន្ថែមថា ក្រុមប្រដាប់អាវុធរបស់ខ្លួន បានរារាំងក្រុមយន្តហោះចម្បាំងចំនួនពីរក្រុម រួមមានយន្តហោះចម្បាំង F-15 និង Eurofighter Typhoon ហើយកំពុងស្វែងរកទីតាំងធ្លាក់របស់យន្តហោះ F-15។ ទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ បានច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ូធីបានវាយប្រហារគោលដៅនៅទីក្រុង Mecca ដោយយន្តហោះដ្រូន…