-
ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន

ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) រៀបចំ និងកៀរគរពលរដ្ឋ និងសិស្សានុសិស្ស ធ្វើសកម្មភាពប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅទូទាំងប្រទេស ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋថែរក្សា និងសម្អាតបរិស្ថានឱ្យបានស្អាត។ សម្រាប់កម្ពុជា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ហើយ ដែលបានចូលរួមប្រារព្ធទិវាសម្អាតពិភពលោក ដោយសកម្មភាពនេះត្រូវបានរៀបចំឡើងនៅតាមទីតាំងនានាទូទាំងប្រទេសនៅក្នុងអំឡុងខែកញ្ញា ស្របគ្នាជាមួយប្រទេសចំនួន១៩៨ជុំវិញពិភពលោក។ ទិវាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»សំដៅឱ្យមានការចូលរួមសម្អាតសំណល់ ប្លាស្ទិក និងបញ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។ ក្នុងកម្មវិធីទិវាសម្អាតពិភពលោក នៅក្នុងរាជធានីភ្នំពេញដែលធ្វើឡើងនៅសួនច្បារនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការប្រមូលសំរាមក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងនូវប្រធានបទ៖ ការចូលរួម ៥% នៃប្រជាពលរដ្ឋ ដើម្បីដាស់តឿនស្មារតី និងផ្លាស់ប្តូរឥរិយាបថសង្គមប្រកបដោយនិរន្តរភាព។ ឯកឧត្តម បានលើកឡើងថា តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើតចលនាសម្អាតបរិស្ថានដ៏រឹងមាំមួយ ដោយមានប្រជាពលរដ្ឋ និងយុវជនសរុបជាង ៥លាននាក់ចូលរួម។ លោក នូ សុវណ្ណ…
-
ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលសក្តានុពលរបស់កម្ពុជា ច្រើនប្រភេទរួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគ និងទេសចរណ៍ កំពុងបង្ហាញវត្តមាន នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ក្នុងប្រទេសចិន។ ពិព័រណ៍អន្តរជាតិដ៏ធំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។ ផលិតផលសក្តានុពលរបស់កម្ពុជាចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា សរុបចំនួន ៥០ បានចូលរួម ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។ ក្នុងពិព័រណ៌ខាងនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជា។ លើសពីនេះ ក្រសួងបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពីស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម…
-
អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងបានចេញទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ ដើម្បីចូលរួមក្នុង “សប្តាហ៍កម្រិតខ្ពស់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN នៅទីក្រុងញូវយ៉ក ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ anadolu។ អ្នកនាំពាក្យរូបនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្ញើតាមអ៊ីមែលថា «ស្របតាមកាតព្វកិច្ចរបស់យើង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូស្នូលមកពីរដ្ឋាភិបាលអ៊ីរ៉ង់នឹងអាចចូលរួមក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបាន»។ អ្នកនាំពាក្យ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «គណៈប្រតិភូនឹងស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និង ប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត ព្រមទាំង ទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់យើង។ គណៈប្រតិភូនេះមានចំនួនសមាជិកតិចជាងឆ្នាំមុន»។ គណៈប្រតិភូរបស់អ៊ីរ៉ង់ទាំងនោះ ត្រូវបានរាយការណ៍ថា រួមមានទាំង លោកប្រធានាធិបតី Masoud Pezeshkian និង លោក រដ្ឋមន្ត្រីការបរទេស Abbas Araghchi។ សប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅថ្ងៃសុក្រនេះ ហើយបន្តរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។ ការសម្រេចចិត្តចេញទិដ្ឋាការនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានអនុស្សរណៈមួយដែលបានចុះហត្ថលេខា កាលពីខែមិថុនា។ សហរដ្ឋអាមេរិក…
-
រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសចាត់ទុក ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន កាន់តែស្មុគស្មាញ។ ការលើកឡើងនេះ បានធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីសភាអាមេរិកបានអនុម័តច្បាប់ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញបញ្ហាសង្គ្រាម។ វិមានក្រឹមឡាំងបានលើកឡើងថា ការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ជាមួយអ៊ុយក្រែនកាន់តែមានភាពស្មុគស្មាញ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកកាសែតថា «ជាការពិតណាស់ ការដាក់ទណ្ឌកម្មបន្ថែមណាមួយពីសំណាក់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការស្វែងរក និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញជាក់ជាមិនខាន»។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងមូស្គូ, លោក Peskov បានហៅការអនុម័តសេចក្តីព្រាងច្បាប់នេះថា ជាសកម្មភាពមិនមែនមិត្តភាព ហើយបាននិយាយថា វិមានក្រឹមឡាំងកំពុងតាមដានដំណើរការនៃរឿងនេះ។ ការលើកឡើងរបស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានធ្វើឡើង បន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់វិធានការដាក់ទណ្ឌកម្ម កាលពីថ្ងៃពុធ ដែលមានគោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី និងគំរាមកំហែងដាក់ពន្ធគយខ្ពស់លើប្រទេសនានាដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន កំពុងរង់ចាំការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីក្លាយជាច្បាប់៕ ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត
-
កម្ពុជាអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២០២៦ ដោយផ្តោតលើការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង

ក្រសួងសុខាភិបាលបានរៀបចំទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» អមដោយពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត»។ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដៃគូអន្តរជាតិ និងថ្នាក់ដឹកស្ថាប័នពាក់ព័ន្ធវិស័យសុខាភិបាល។ ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ គឺស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាពប្រជាជន ជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះក៏មានការធានាឱ្យបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺមិនឆ្លង។ នៅទូទាំងសកលលោក ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងនៃការស្លាប់ ដែលមានរហូតដល់ប្រមាណ បីភាគបួន ឬ៧៥% នៃករណីស្លាប់សរុប។ ជំងឺទាំងនេះមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ទិន្នន័យពិភពលោកបង្ហាញថា អ្នកជំងឺប្រមាណ ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬការប៉ះពាល់ដោយអចេតនានៅចំណុចណាមួយក្នុងដំណើរនៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺ ជិតពាក់កណ្តាលនៃគ្រោះថ្នាក់ទាំងនោះ គឺជាគ្រោះថ្នាក់ដែលអាចទប់ស្កាត់បាន។ សមិទ្ធផលនៃការប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺថ្នាក់ជាតិនេះ មានការគាំទ្រពីអង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងការគាំទ្របច្ចេកទេសពីគណៈកម្មការអន្តរជាតិទទួលស្គាល់គុណភាពមន្ទីរពេទ្យ (Joint Commission International) និងដៃគូផ្សេងៗទៀត។ ក្នុងការអនុវត្តស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យកម្ពុជា សុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវា គឺជាស្នូលសំខាន់។…
-
ក្រសួងរ៉ែនិងថាមពល ផ្អាកការផ្តល់លិខិតអនុញ្ញាតថ្មីទៅក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

ក្រសួងរ៉ែនិងថាមពល ផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ដោយហេតុថា នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹងតម្រូវការបានគ្រប់គ្រាន់រួចហើយ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែកញ្ញា ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា ក្នុងការអនុវត្តគោលការណ៍សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ក្រសួងបានផ្តល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានចំនួន ៦៨ ក្រុមហ៊ុនរួចហើយ ហើយក្រុមហ៊ុនចំនួន ៥៨ បានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។ ផ្អែកលើស្ថានភាពនៃការអនុវត្តគោលការណ៍ខាងលើ និងតម្រូវការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ។ ដូច្នេះ ដើម្បីទុកពេលវេលាសម្រាប់ការតាមដាន និងវាយតម្លៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការជាក់ស្តែងសម្រាប់ការផ្តល់សេវាកម្មខាងលើនេះ ក្រសួងរ៉ែនិងថាមពល សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ជាមួយគ្នានេះ ក្រសួងកំណត់ថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ ត្រូវអនុវត្តការងារដំឡើងដោយផ្ទាល់ ដោយមិនត្រូវផ្ទេរ ឬប្រថាប់ត្រា ឬប្រគល់ការទទួលខុសត្រូវលើការងាររបស់ខ្លួនឱ្យទៅក្រុមហ៊ុន ឬបុគ្គលដទៃដែលពុំមានការអនុញ្ញាតឡើយ ព្រមទាំងមិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការជាក់ស្តែងនោះទេ។ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងសហការគ្នាចុះត្រួតពិនិត្យ តាមដាននិង វាយតម្លៃជាក់ស្តែងលើការអនុវត្តការងាររបស់ក្រុមហ៊ុនទាំងនោះ តាមការចាំបាច់។ ក្នុងករណីរកឃើញថា ក្រុមហ៊ុនណាមួយមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ស្តង់ដាបច្ចេកទេស…
-
អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបង្ហាញការព្រួយបារម្ភថា ប្រទេសចិនអាចនឹងស្វែងរកវិធីទទួលបានបច្ចេកវិទ្យាដ៏រសើប នៃយន្តហោះចម្បាំង F-35 តាមរយៈការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតនេះ ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ពុធ។ ជាមួយគ្នានេះ អ្នកវិភាគអាមេរិកក៏បានព្រមានផងដែរថា ចិនអាចទទួលបានសិទ្ធិចូលប្រើបច្ចេកវិទ្យាពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-35 តាមរយៈការធ្វើចារកម្មលើអារ៉ាប៊ីសាអូឌីត ឬតាមរយៈកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខរវាងប្រទេសទាំងពីរ។ ការព្រួយបារម្ភនេះ លេចឡើងស្របពេលដែលសហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត ខណៈជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមឧទ្ទាមហ៊ូធីកាន់តែពុះកញ្ជ្រោល។ បើតាមទីភ្នាក់ងារសារព័ត៌មាន Mehr, យន្តហោះចម្បាំង F-35 ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ អំឡុងសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក។ F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០…
-
ស្លែពណ៌បៃតងប្រៀបដូចត្បូងមរកត បង្កើនសោភណភាព ប្រាសាទឱ្យកាន់តែមានមន្តស្នេហ៍

នារដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំ បង្កើតបាននូវភាពអស្ចារ្យមួយ ។នោះគឺស្លែពណ៌បៃតងស្រស់ដូចត្បូងមរកត ដែលដុះតោងលើផ្ទាំងថ្ម និងរូបចម្លាក់សិលាចំណាស់ មិនត្រឹមតែបន្ថែមសោភណភាពបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានប្រែប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរឱ្យមានជីវិតរស់រវើក និង ឆក់យកបេះដូងភ្ញៀវទេសចរឱ្យចូលទស្សនាមិនជិនណាយ។ រៀងរាល់ នាពេលរដូវវស្សាឈានចូលមកដល់ ស្លែពណ៌បៃតងខ្ចីប្រៀបបាននឹងត្បូងមរកត បានផុសឡើងគ្របដណ្ដប់ផ្ទាំងថ្មប្រាសាទ ឬរូបចម្លាក់នានា បង្កើតបានជាទស្សនីយភាពប្លែកភ្នែក និងស្រស់ត្រកាល។ ជាកម្រាលព្រំធម្មជាតិដ៏មានមន្តស្នេហ៍ឆក់យកអារម្មណ៍ និងក្រសែភ្នែកភ្ញៀវទេសចរឱ្យលង់លក់ក្នុងភាពស្ងប់ស្ងាត់នៃបុរាណដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានទេសចរជាច្រើនបានចំណាយពេលគយគន់ និងផ្តិតយករូបភាពរូបចម្លាក់ដែលគ្របដណ្ដប់ដោយស្លែពណ៌បៃតងទាំងនោះ ទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃ។ លើសពីភាពទាក់ទាញផ្នែកសោភណភាព «ស្លែ» ដែលដុះរុំស្រោបលើផ្ទាំងសិលាប្រាសាទបុរាណ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏គួរឱ្យកត់សម្គាល់ផងដែរ។ អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណបានពន្យល់ថា ស្លែធម្មជាតិទាំងនេះ មិនត្រឹមតែជាប្រភពនៃភាពអស្ចារ្យប៉ុណ្ណោះទេ តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផ្ទាំងថ្មពីកម្តៅថ្ងៃ និងជួយបន្សុទ្ធខ្យល់ អាកាសឱ្យបរិសុទ្ធ ខណៈបច្ចុប្បន្ន ទីក្រុងធំៗនៅលើពិភពលោកកំពុងខិតខំបណ្តុះស្លែដើម្បីជួយបរិស្ថាន ។កម្ពុជាពិតជាមានសំណាងដែលធម្មជាតិបានផ្តល់នូវប្រព័ន្ធការពារដ៏រឹងមាំនេះដោយឯកឯង។ អាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ទោះក្នុងរដូវវស្សា ឬរដូវប្រាំង ស្លែនៅតែបន្តបំពេញតួនាទីជាស្រទាប់ការពារ កាត់បន្ថយកម្តៅដែលជះមកលើផ្ទាំងថ្មប្រាសាទ ដែលមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំ។ បច្ចុប្បន្នគេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនា និងទទួលយកបទពិសោធន៍ដ៏ស្រស់បំព្រងនេះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ ភ្ញៀវទាំងឡាយមិនដែលរំលងការផ្តិតយករូបភាព ឬស្ទាបអង្អែលកម្រាលព្រំមរកតនេះឡើយ ។ យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៨ខែឆ្នាំនេះ រមណីយដ្ឋានអង្គរ…
-
វិភាគ ៖ ភាពយន្ត និងសំឡេង AI វាយលុកលើបណ្តាញសង្គមកម្ពុជា ខណៈក្រសួងវប្បធម៌កំពុងធ្វើវិសោធនកម្មច្បាប់

ការកើនឡើងនៃភាពយន្ត និងវីដេអូបញ្ចូលសំឡេងបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) នៅលើបណ្តាញសង្គមកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារភាពចម្លែកថ្មី ការកម្សាន្តលឿនរហ័ស និងភាពងាយស្រួលក្នុងការផលិត។ ក្រសួងវប្បធម៌បានព្រមានពីផលប៉ះពាលល់ និងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ផងដែរ។ បច្ចុប្បន្ន វីដេអូ និងភាពយន្តដែលបង្កើតឡើងដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការបញ្ចូលសំឡេង AI កំពុងទទួលបានការពេញនិយម និងទាក់ទាញអារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមកម្ពុជា។ កត្តាចម្បងដែលធ្វើឱ្យទម្រង់នេះរីកដុះដាលយ៉ាងឆាប់រហ័ស គឺដោយសារភាពចម្លែកប្លែកអារម្មណ៍ និងសមត្ថភាពក្នុងការផលិតបានលឿនរហ័ស ដោយមិនបាច់ចំណាយពេល ឬថវិកាច្រើនលើអ្នកបញ្ចូលសំឡេងពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាក់ព័ន្ធ និងអ្នកជំនាញបានសង្កេតឃើញថា ការប្រើប្រាស់ AI លើការងារនេះបានកំពុងផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមាន។ឮ ហើយក្រសួងវប្បធម៌ ក៏កំពុងរៀបចំវិសោធនកម្មច្បាប់ពាក់ព័ន្ធសិទ្ធិអ្នកនិពន្ធផងដែរ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានអំពីផលប៉ះពាល់នៃការប្រើ AI បញ្ចូលសំឡេងខុសឆ្គង និងកាតព្វកិច្ចច្បាប់របស់អ្នកប្រើប្រាស់។ ផលប៉ះពាល់លើភាសាជាតិ ការអានខុសសំនៀង និងឃ្លាប្រយោគមិនត្រឹមត្រូវ បង្កការភាន់ច្រឡំក្នុងការប្រើប្រាស់ភាសាខ្មែរទៅថ្ងៃអនាគត ដោយប៉ះពាល់ខ្លាំងជាពិសេសលើអនីតិជន និងអ្នកពុំមានការអប់រំជ្រៅជ្រះ។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា កាតព្វកិច្ច និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ថ្វីបើ AI ផ្តល់ឱកាសទូលំទូលាយក្នុងការច្នៃប្រឌិត និងផលិតមាតិកាថ្មីៗ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវតែមានទំនួលខុសត្រូវខ្ពស់។ ប្រសិនបើការប្រើប្រាស់នោះទៅប៉ះពាល់…
-
ថៃបន្តរំលោភបំពានឈូសឆាយដី និងជីកប្រឡាយក្នុងទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញមុខតវ៉ាយ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលនៅតែបន្តសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការប្រើប្រាស់គ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយចូលក្នុងដែនដីខ្មែរនៅតាមបណ្តោយព្រំដែន។ កម្ពុជា បានធ្វើការតវ៉ាថ្មីមួយទៀតកាលពីថ្ងៃទី១៧កញ្ញា ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការចេញមុខតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រើគ្រឿងចក្រធុនអ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១លើ ២០០ពាន់ (១:២០០.០០០) ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញារបស់បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃក៏ជាការរំលោភផងដែរលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំ GBC…