Category: ព័ត៌មាន

  • លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

    លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

    វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើច្បាប់ដ៏ទូលំទូលាយមួយ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី និងប្រទេសដៃគូរកស៊ី ដែលជាការបើកផ្លូវឱ្យមានការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។ បើតាម straitstimes, ច្បាប់នេះកំណត់គោលដៅលើវិស័យថាមពល និង វិស័យការពារជាតិរបស់រុស្ស៊ី ក៏ដូចជា កងនាវាដឹកប្រេងសម្ងាត់ ដែលគេចវេះពីទណ្ឌកម្មកំពុងមានស្រាប់ ដើម្បីកាត់ផ្តាច់ប្រភពថវិកាដែលទីក្រុងមូស្គូប្រើប្រាស់សម្រាប់ចំណាយលើសង្គ្រាមជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ អ្នករិះគន់លើកឡើងថា «ច្បាប់» ដែលក៏មានវិធានការដាក់ពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់រុស្ស៊ីផងដែរនោះ អាចបង្កបញ្ហាដល់ប្រទេសដទៃទៀត ប្រសិនបើពួកគេធ្លាក់ចូលក្នុងគោលដៅរបស់លោក Trump នៅពេលអនាគត។ មូលហេតុគឺតែដោយសារច្បាប់នេះផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពន្ធគយ ដែលអាចបន្តមានសុពលភាព ហួសពីអាណត្តិរបស់លោក Donald Trump ទៅទៀត។ សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន ត្រូវបានគេហៅថា «ច្បាប់ Lindsey O. Graham ស្តីពីការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ ឆ្នាំ ២០២៦»។ គេរៀបចំឡើងដើម្បីជាការគោរពដល់សពរបស់សមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ដែលបានទទួលមរណភាព កាលពីខែកក្កដា ហើយ បានអនុម័តដោយសភាតំណាងរាស្ត្រ…

  • ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

    ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

    វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានថ្លែងកាលពីថ្ងៃទី ១៨ ខែកញ្ញាថា ប្រទេសប៉ូឡូញបានចូលរួមក្នុងសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយនឹងប្រទេសអ៊ុយក្រែន និង សម្ព័ន្ធមិត្តផ្សេងៗទៀត។ លោក Zelensky ឆ្លើយតបថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ។ លោក Tusk បាននិយាយ នៅក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម X ថា «ចាប់ពីថ្ងៃនេះតទៅ ប៉ូឡូញគឺជាផ្នែកមួយនៃគម្រោងដ៏សំខាន់នេះ… យើងបានឯកភាពគ្នាលើទម្រង់ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ»។ លោក Tusk បានចូលរួមកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រ របស់ក្រុមតំបន់ថ្មីមួយដែលរួមមានប្រទេសចំនួន ៨ ក្នុងតំបន់ Carpathian ដែលត្រូវបានរៀបចំឡើងនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងផ្តួចផ្តើមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ បើតាម straitstimes, កាលពីខែកក្កដា អ៊ុយក្រែន និងប្រទេសអឺរ៉ុបចំនួន ៩ បានប្រកាសបង្កើតសម្ព័ន្ធភាពការពារដែនអាកាសមួយ ដែលនឹងរួមបញ្ចូលទាំងការអភិវឌ្ឍរួមគ្នានូវប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងថ្មីមួយ ដើម្បីជាជម្រើស និងជាដំណោះស្រាយដែលមានតម្លៃទាបជាងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក។ លោក…

  • វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

    វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

    ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡាជិតសម្រេចបានកិច្ចព្រមព្រៀងផ្ទេរទុនបម្រុងមាសតម្លៃ ៤ ពាន់លានដុល្លារពីធនាគារអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃសុក្រ។ មានសេចក្តីរាយការណ៍ថា ប្រទេសវេណេស៊ុយអេឡាកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្ទេរមាសដែលមានតម្លៃ ៤ ពាន់លានដុល្លារ ពីធនាគារ Bank of England ទៅកាន់ធនាគារ Federal Reserve របស់អាមេរិក បន្ទាប់ពីមានជម្លោះផ្លូវច្បាប់អូសបន្លាយពេលជាច្រើនឆ្នាំ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez, រដ្ឋាភិបាល និងក្រុមប្រឆាំងបានឈានដល់ការឯកភាពគ្នាដ៏កម្រមួយ កាលពីខែសីហា គឺការសហការគ្នាដើម្បីយកមកវិញនូវមាសចំនួន ៣១ តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងក្រោមដីនៅទីក្រុងឡុងដ៍។ កាសែត Financial Times បានរាយការណ៍ថា យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីស្តីទីនឹងទទួលបានសិទ្ធិគ្រប់គ្រងស្របច្បាប់លើមាសនោះ ប៉ុន្តែមិនអាចលក់វាបានភ្លាមៗនោះទេ។ តំណាងក្រុមប្រឆាំងម្នាក់ដែលត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការចរចានេះ បាននិយាយថា «មាសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែ លោកស្រី Delcy នឹងមិនអាចចូលប្រើប្រាស់វាដោយផ្ទាល់បានទេ។ វាស្ថិតនៅក្រោមការត្រួតពិនិត្យ និងមានការកំណត់លក្ខខណ្ឌជាក់លាក់»។ បើតាម independent ,…

  • អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

    អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

    ហ៊្សេរុយសាឡឹម ៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោលថែមមួយកម្រិតទៀត ស្របពេលដែលអ៊ីស្រាអែលកំពុងពន្លឿនបំពាក់គ្រាប់បែក SPICE 1000 មានទម្ងន់ដល់ទៅ ៤៥០ គីឡូក្រាមដល់យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 របស់ខ្លួន។ បើតាម Jerusalem Post, ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems និងក្រុមហ៊ុនអាមេរិក Lockheed Martin កំពុងចាប់ដៃគ្នាពន្លឿនការបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35I Adir របស់កងទ័ពអាកាសអ៊ីស្រាអែល។ កិច្ចសហការ និងដំណើរការសាកល្បងបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35 កំពុងត្រូវបានធ្វើឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Lockheed Martin នៅលើទឹកដីសហរដ្ឋអាមេរិក។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងបំបាំងកាយ F-35I របស់អ៊ីស្រាអែល អាចទម្លាក់គ្រាប់បែកប្រភេទនេះបានក្នុងពេលឆាប់ៗ។ យោងតាម Defense News, គ្រាប់បែក SPICE 1000 ត្រូវបានរចនាឡើងមានបំពាក់ស្លាបសងខាង ដែលជួយវាឱ្យហោះលើអាកាសទៅបុកបំផ្ទុះគោលដៅបានចម្ងាយជាង ១២០…

  • ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

    ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

    ប៉េកាំង ៖ ប្រទេសចិនកំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី មុនពេលឈានទៅដល់ការហោះហើរសាកល្បងល្បឿនលឿនជាងសំឡេងនៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។ បើតាម Global Times, យន្តហោះគំរូល្បឿនលឿនជាងសំឡេងជំនាន់ថ្មីរបស់ចិន ដែលមានឈ្មោះថា TMS-10 បានឈានចូលដល់ដំណាក់កាលដំឡើងចុងក្រោយបង្អស់ហើយ។ យន្តហោះគំរូ TMS-10 ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Tianmushan ដោយមានការគាំទ្រពីសាកលវិទ្យាល័យ Beihang។ គោលដៅចម្បងនៃគម្រោងនេះ គឺអភិវឌ្ឍយន្តហោះពាណិជ្ជកម្មល្បឿនលឿនជាងសំឡេងជិត ២ ដង ដែលអាចដឹកអ្នកដំណើរចន្លោះពី ១០ ទៅ ១៥ នាក់។ ប្រសិនបើយន្តហោះ TMS-10 ត្រូវបានដាក់ដំណើរការផ្លូវការនោះ ការចំណាយពេលធ្វើដំណើរតាមផ្លូវអាកាសក្នុងចម្ងាយផ្លូវជាង ១,០០០ គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង និងទីក្រុងស៊ាងហៃ ត្រូវបានរំពឹងថា នឹងកាត់បន្ថយមកត្រឹម ៣០ នាទីប៉ុណ្ណោះ បើធៀបនឹងបច្ចុប្បន្នគឺប្រហែល ២ ម៉ោង។ ប្រភពដដែលឱ្យដឹងថា យន្តហោះគំរូ TMS-10 ធ្លាប់បានសាកល្បងហោះហើរល្បឿនយឺតជាងសំឡេង ០,៩ ដងជាលើកដំបូងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយការធ្វើតេស្តពេលនោះ គឺផ្តោតលើការសាកល្បងការហោះឡើង ការចុះចត ស្ថិរភាព…

  • ឯកឧត្តម សុខ សូកាន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨

    ឯកឧត្តម សុខ សូកាន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨

    ភ្នំពេញ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨ វគ្គទី៣ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ទៅកាន់សិក្ខាកាមដែលមកពីក្រសួង ស្ថាប័ន នានាថា៖ «យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច» ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ និងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដោយបានលើកឡើងថា ការបញ្ចប់វគ្គសិក្សានាពេលនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជា «ចំណុចចាប់ផ្តើមនៃការអនុវត្ត» ហើយតម្លៃពិតប្រាកដនៃវគ្គសិក្សានេះ មិនត្រូវបានវាស់វែងត្រឹមតែតាមរយៈវិញ្ញាបនបត្រទេ ប៉ុន្តែត្រូវវាស់វែងតាមរយៈការនាំយកចំណេះដឹង ជំនាញ ករណីសិក្សា និងបទពិសោធដែលបានដកស្រង់ ទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃនៅក្នុងអង្គភាពរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់…

  • ក្រុមហ៊ុនអាកាសចរណ៍ AirAsia បញ្ជាក់អំពីទំនុកចិត្តនៅក្នុងធុរកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន

    ក្រុមហ៊ុនអាកាសចរណ៍ AirAsia បញ្ជាក់អំពីទំនុកចិត្តនៅក្នុងធុរកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន

    ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន AirAsia Group Berhad, ឈ្មោះពីមុន “AirAsia X Berhad” (“AirAsia” ឬ “ក្រុមហ៊ុន”) នៅថ្ងៃនេះ​ បាន​​បញ្ជាក់​ជាថ្មីនូវនូវការយកចិត្តទុកដាក់ និងចំណាត់ការក្នុងការដោះស្រាយបញ្ហានានា ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលប្រេងឥន្ធនៈ ភាពតានតឹងនៃការចំណាយ និងរបត់ទីផ្សារសកល។ ខណៈពេលដែលបញ្ហាប្រឈមទាំងនេះកើតមានឡើងនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូល ហើយមិនមែនជារឿងអ្វីថ្មីសម្រាប់ក្រុមហ៊ុន AirAsia នោះទេ ម៉ូដែលនៃតម្លៃសមរម្យប្រកបដោយភាពធន់របស់ក្រុមហ៊ុន រួមផ្សំជាមួយនឹងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រតម្លៃសំបុត្រយន្តហោះ និងកំណើនប្រាក់ចំណូលគឺជាចលករ ដែលបានជួយឱ្យក្រុមហ៊ុនមានលទ្ធភាពអាចទប់ទល់នឹង​សម្ពាធទាំងអស់ក្នុងស្ថាពភាពនេះ ហើយក្រុមហ៊ុននៅតែបន្តផ្តោតសំខាន់ទៅលើភាពរីកចម្រើនក្នុងរយៈពេលវែង​​​។​ លោក Bo Lingam អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Group បានមានប្រសាសន៍ថា៖ “យើងបានឆ្លងកាត់វិបត្តិជាច្រើនរួចមកហើយអស់រយៈពេល ២៥ ឆ្នាំមកហើយ ដោយក្នុងនោះជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏លំបាកបំផុត។ អ្វីដែលខុសប្លែកគ្នានាពេលបច្ចុប្បន្ននេះគឺថា មនុស្សនៅតែអាចហោះហើរបាន ហើយការធ្វើដំណើរក៏នៅតែបន្ត។ ក្នុងស្ថានភាពបច្ចុប្បន្ន យើងកំពុងប្រកាន់យកអភិក្រមប្រកប​ដោយ​វិន័យក្នុងការគ្រប់គ្រងធុរកិច្ច ដោយកែសម្រួលសមត្ថភាពដឹកជញ្ជូន គ្រប់គ្រងការចំណាយ ធ្វើការពិភាក្សា​ជា​សកម្មជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការពង្រឹងភាពធន់របស់ក្រុមហ៊ុន​។ ខណៈពេលដែលមានការវាយតម្លៃជា​ច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលភាគច្រើនគ្មានភាពច្បាស់លាស់នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនយើងមិនមានការសង្ស័យ ចំពោះការប្តេជ្ញាចិត្តក្នុងបន្តរក្សាស្ថានភាពធុរកិច្ចប្រកបដោយចីរភាព…

  • លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

    លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

    «វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី Donald Trump មានគម្រោងទៅទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping ដល់ព្រលាន្តយន្តហោះ នៅពេលដែលមេដឹកនាំចិនរូបនេះអញ្ជើញទៅដល់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ។» ប្រភពបានបង្ហើបថា យន្តហោះរបស់លោក Xi គ្រោងនឹងចុះចត នៅឯមូលដ្ឋានរួម Andrews ឬ Joint Base Andrews ដែលជាព្រលានយន្តហោះយោធា ស្ថិតនៅក្បែរនឹងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ បើតាម Reuters, វាជារឿងកម្រណាស់ដែលប្រធានាធិបតីអាមេរិកចេញទៅទទួលស្វាគមន៍មេដឹកនាំបរទេស ដល់ព្រលានយន្តហោះ រាល់ពេលបំពេញទស្សនកិច្ចម្តងៗ។ មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បាននិយាយថា កម្មវិធីនឹងរួមបញ្ចូលទាំងពិធីទទួលស្វាគមន៍នៅខាងក្នុងសេតវិមាន, ពិធីត្រួតពលយោធា ធ្វើឡើងនៅឯសួនផ្កាកុលាប ឬ Rose Garden និង ពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។ ពួកគេបាននិយាយថា ក្នុងចំណោមភ្ញៀវដែលនឹងចូលរួមពិធីលៀងសាយភោជន៍នោះ នឹងមាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូប រួមមានលោក Jeff Bezos មកពីក្រុមហ៊ុន Amazon, លោក Sundar…

  • ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពាន​​រង្វាន់ ១៧ ឆ្នាំ​​ជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក

    ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពាន​​រង្វាន់ ១៧ ឆ្នាំ​​ជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក

    ពានរង្វាន់ដែលឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ពីអ្នកដំណើរនេះគឺជាសមិទ្ធផលដ៏អស្ចារ្យក្នុងឱកាសខួប ២៥ ឆ្នាំ​ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានសម្រួលឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ភ្ញៀវរាប់លាននាក់ជុំវិញពិភពលោក ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បាន​បន្ត​ជាប់ឈ្មោះពានរង្វាន់ ១៧ ឆ្នាំជាប់ៗគ្នាជា “ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកនៅឆ្នាំ ២០២៦” នៅ​ក្នុង​កម្មវិធី​ប្រគល់ពានរង្វាន់លំដាប់ពិភពលោកSkytrax​។ ការទទួល​បាន​ពានរង្វាន់នេះ​គឺ​ពិ​ត​ជា សមទ្ធិផលដ៏ល្អដែលមិនអាចកាត់ថ្លៃបាន ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​​តែប្រារព្ធខួប ២៥ ឆ្នាំ នៃ​ការផ្តល់ជូនការធ្វើដំណើរ​តាម​ផ្លូវអាកាសប្រកបដោយភាពងាយស្រួល និង​មាន​តម្លៃ​សមរម្យ​។ “ពានរង្វាន់ Skytrax World Airline Awards” ដែល​គេ​ស្គាល់​​ទូលំ​ទូលាយ​ថា​ជា “​ពានរង្វាន់​អូស្ការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍” គឺ​ជា​ពានរង្វាន់​មួយ​ក្នុង​ចំណោម​​ពានរង្វាន់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់បំផុតនៅក្នុងវិស័យអាកាសចរណ៍ជាសកល ​ ព្រោះលទ្ធផល​គឺ​ផ្អែក​លើ​ការស្ទង់មតិជាប្រចាំឆ្នាំ លើ​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​​ថ្នាក់​ពិភពលោក​ដោយឯករាជ្យ និងត្រូវ​បាន​បោះឆ្នោត​ដោយ​អ្នកដំណើរ​ជុំវិញពិភពលោក។ ការទទួលស្គាល់​​​មួយនេះមានសារៈសំខាន់ពិសេសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ព្រោះ​​ជា​ការ​ស​បញ្ជាក់​ឱ្យឃើញដោយផ្ទាល់ពីទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់អ្នកដំណើរ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ​។ លោកឧកញ៉ា Kamarudin Meranun សហស្ថាបនិករបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែល​បាន​ឡើងទទួលពានរង្វាន់តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅក្នុងពិធីនោះ បាន​មាន​ប្រសាសន៍ថា៖ ​”កាលពី ២៥ ឆ្នាំមុន…

  • តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    បរទេស ៖ តម្លៃប្រេងឆៅបានចុះថោក នៅថ្ងៃទី ១៨ ខែកញ្ញា ដែលជាការធ្លាក់ថ្លៃលើកទីបីជាប់ៗគ្នា ហើយ ត្រៀមនឹងបន្តធ្លាក់ជាប្រចាំសប្តាហ៍ ដោយសារតែការកាត់បន្ថយក្តីបារម្ភជុំវិញការរំខានដល់សកម្មភាពផ្គត់ផ្គង់ ពីសំណាក់ អារ៉ាប៊ី សាអូឌីត ខណៈដែលប្រទេសនាំចេញប្រេងដ៏ធំលើពិភពលោកមួយនេះបង្កើនការដឹកជញ្ជូនប្រេងឆៅ តាមច្រកអូម៉ង់ ព្រមជាមួយនឹង ការបង្កើនស្តុកប្រេងរបស់បណ្តាប្រទេសនានា។ បើតាម straitstimes, តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៥ ដុល្លារអាមេរិក ឬ ១,៦ ភាគរយ មកនៅត្រឹម ១០៣,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទអាមេរិក US West Texas Intermediate ឬ WTI បានធ្លាក់ចុះ ៦១ សេន ឬ ០,៦ ភាគរយ មកនៅត្រឹម ១០១,៣០ ដុល្លារ។ ប្រភពបន្តថា តម្លៃប្រេង Brent ដែលជាតម្លៃគោល កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះប្រចាំសប្តាហ៍ ជាលើកដំបូង ក្នុងរយៈពេលបីសប្តាហ៍ ដោយបានធ្លាក់ចុះ ១,៤…