-
ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO

មូស្គូ ៖ មេដឹកនាំស្លូវ៉ាគី បានថ្លែងអះអាងថា ប្រទេសលោកខាងលិចកំពុងព្យាយាមដុតបញ្ឆេះជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការ NATO។ បើតាម Staits Times, នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថ្មីៗនេះ និយាយថា អ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងស្វែងរកការបង្កជម្លោះរវាងអង្គការ NATO និងរុស្ស៊ី បន្ទាប់ពីយុទ្ធសាស្ត្រដែលលោកចាត់ទុកថា “បរាជ័យ” ក្នុងការយកឈ្នះរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Fico ដែលជាមេដឹកនាំស្លូវ៉ាគីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងច្រានចោលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អះអាងថា អឺរ៉ុបកំពុងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Fico, មេដឹកនាំអឺរ៉ុបមួយចំនួន ដូចជាបារាំង និងប៉ូឡូញ ទើបតែបានព្រមានអំពីការវាយប្រហារបែបសង្រ្គាមកូនកាត់របស់រុស្ស៊ីផងដែរ។លោក Fico ដែលមានវ័យ៦២ឆ្នាំរូបនេះ បញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមរបស់ស្លូវ៉ាគី ឬរបស់អង្គការ NATO នោះទេ ប៉ុន្តែលោកថា អ្នកគាំទ្រសង្គ្រាមមួយចំនួននៅក្នុង NATO កំពុងព្យាយាមដោយមិនខ្វល់ពីតម្លៃដែលត្រូវខាតបង់ ដើម្បីបង្វែរសង្គ្រាមនេះឱ្យក្លាយជាជម្លោះរវាងរុស្ស៊ី និង NATO។ ទោះបីជាសមាជិកអង្គការ NATO ក៏ដោយ លោក…
-
ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO

មូស្គូ ៖ ចារកម្មលោកខាងលិច បានចោទប្រកាន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមខ្លួនពង្រីកសង្គ្រាមនៅអ៊ុយក្រែន និងការវាយប្រហារកូនកាត់ប្រឆាំងសមាជិកអង្គការណាតូ បន្ទាប់ពីការបោះឆ្នោតសភាជាន់ទាប។ ការពង្រីកសង្គ្រាមរបស់រុស្ស៊ី ត្រូវបានប្រភពរាយការណ៍ថា រួមមាន ការកេណ្ឌទ័ពកាន់តែច្រើន ការពន្លឿនការចល័តកម្លាំងយោធា និងការបង្កើនការវាយប្រហារលើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលជាសមាជិកអង្គការណាតូនៅអឺរ៉ុប។ ប្រភពចារកម្មលោកខាងលិចទម្លាយប្រាប់កាសែត The Telegraph ថា រុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈការប៉ាន់ស្មានមួយចំនួនអះអាងថា មានអ្នកស្លាប់រហូតដល់ ៥០០,០០០ នាក់។ ប្រភពទាំងនោះបញ្ជាក់ថា នៅពេលដែលសង្គ្រាមជាប់គាំង លោកប្រធានាធិបតី ពូទីន ត្រូវបានរាយការណ៍ថា កំពុងជ្រើសរើសបង្កើនសកម្មភាពយោធា ជាជាងឈានទៅរកកិច្ចចរចាសន្តិភាព ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ បើតាម Jerusalem Post, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានប៉ាន់ស្មានថា រុស្ស៊ីកំពុងរៀបចំផែនការកេណ្ឌទាហានបន្ថែមចំនួន ៣០០,០០០ នាក់ទៀត ។ ឮយ៉ាងណា ប្រភពចារកម្មលោកខាងលិចមួយចំនួន បានសម្តែងការសង្ស័យចំពោះតួលេខកេណ្ឌទាហាននេះ ដោយសារតែបញ្ហាតម្រូវការសម្ភារៈ និងបរិក្ខារយោធាដ៏ច្រើន៕ ប្រភព ៖…
-
អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន

តេហេរ៉ង់ ៖ ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា លក្ខខណ្ឌសម្រាប់ការវិលត្រឡប់ទៅរកការចរចា និងការបញ្ចប់សង្គ្រាម ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេស កាតា។ ប៉ុន្តែ មន្ត្រីរូបនេះឆ្លៀតព្រមានដែរថា ទីក្រុងតេហេរ៉ង់អាចកំដរប្រយុទ្ធគ្នា បន្ថែមទៀតបាន។ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បានប្រាប់បណ្តាញព័ត៌មាន Al Jazeera នៅក្នុងបទសម្ភាសន៍ផ្តាច់មុខថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំណុំលក្ខខណ្ឌជាផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល កាតា ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការឆ្លើយតបពីលោក ត្រាំ។ លោក Mohsen Rezaei រៀបរាប់ថា «យើងនៅតែរក្សាទំនាក់ទំនងជាមួយអ្នកសម្របសម្រួលគឺប្រទេសកាតា ដែលបានបញ្ជូនលក្ខខណ្ឌរបស់យើងទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណងបញ្ចប់សង្គ្រាម។ យើងកំពុងរង់ចាំការឆ្លើយតបពីប្រធានាធិបតី Donald Trump»។ លោក Rezaei បានមានប្រសាសន៍ទៀតថា «លក្ខខណ្ឌរបស់យើងគឺការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ការដោះលែងមូលនិធិដែលត្រូវបានបង្កករបស់យើង និងការបញ្ចប់សកម្មភាពបិទខ្ទប់ផ្លូវសមុទ្រ»។ លោកបានបន្ថែមថា «វាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលយកលក្ខខណ្ឌទាំងនេះ។ ការគំរាមកំហែងរបស់លោក Trump នឹងមិនទទួលបានលទ្ធផលអ្វីឡើយ។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមដ៏ដាច់ណាត់មួយ»។ បើតាម Al Jazeera , ប្រទេសកាតា និង ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការចរចាឡើងវិញរវាងភាគីទាំងពីរ…
-
ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

ព្យុងយ៉ាង ៖ កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រកាសបដិសេធសេចក្តីសម្រេចចិត្តថ្មីមួយរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ ហៅកាត់ IAEA និងប្តេជ្ញារក្សាកម្លាំងនុយក្លេអ៊ែរ ចំពេលដែលមានការគំរាមកំហែងពីសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, លោកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានបដិសេធសេចក្តីសម្រេចចិត្តថ្មី របស់ទីភ្នាក់ងារ IAEA ដែលប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោកស្រីបានប្តេជ្ញាថា នឹងរក្សានូវសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសខ្លួនឱ្យនៅតែមានប្រសិទ្ធភាព និងគួរឱ្យជឿជាក់ ទោះបីជាមានអ្វីដែលលោកស្រីហៅថា ជាការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងភាគីផ្សេងទៀតក៏ដោយ។ បើតាម Yonhap , ទីភ្នាក់ងារ IAEA បានអនុម័តសេចក្តីសម្រេចចិត្តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៧០ របស់ខ្លួននៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញថា កូរ៉េខាងជើងមិនអាចមានឋានៈជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរឡើយ ក្រោមសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT និងបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធទាំងអស់ជាបន្ទាន់។ យ៉ាងណា លោកស្រី Kim Yo-jong ធ្លាប់បានបញ្ជាក់ នៅ២ថ្ងៃមុនមានការអនុម័តនេះថា ឋានៈរបស់ប្រទេសលោកស្រី ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជារឿង «ដាច់ខាត» និងមិនអាចផ្លាស់ប្តូរត្រឡប់ក្រោយបានឡើយ។ លោកស្រី…
-
រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅប្លុកអឺរ៉ុប។ នេះគឺជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍។ បើតាម TASS, លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការឧស្សាហកម្មយោធា ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញ ជាមួយប្រទេសជិតខាងនៅអឺរ៉ុប។ ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងនៅអឺរ៉ុបរបស់យើង»។ លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រជាជនអឺរ៉ុបមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ ប៉ុន្តែ បញ្ហានៅត្រង់អ្នកនយោបាយ នៅប្លុកមួយនេះ។ លោករៀបរាប់ថា «ប្រជាជនអឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបោះឆ្នោត នៅក្នុងប្រទេសរបស់ពួកគេថា ពួកគេមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីឡើយ ប៉ុន្តែ ជំនួសឱ្យការស្តាប់មតិរបស់ប្រជាពលរដ្ឋ អ្នកនយោបាយបែរជាព្យាយាមរក្សាកម្រិតប្រជាប្រិយភាពរបស់ពួកគេទៅវិញ»។ ប្រមុខរដ្ឋរូបនេះបានលើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុងប្រកាសយ៉ាងចំហថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី។ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំ ពួកគេគ្រាន់តែព្យាយាមរក្សាកម្រិតប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះរបស់ពួកគេ ដោយព្យាយាមបិទបាំងកំហុសឆ្គងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះ។ ប៉ុន្តែវាមិនសូវទទួលបានលទ្ធផលល្អទេ ហើយវាមិនបានជួយអ្វីឡើយ»។ លោកបន្តថា…
-
អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់

បរទេស ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សហរដ្ឋអាមេរិកបានប្រកាសថា កាលពីថ្ងៃសៅរ៍ ខ្លួនបានសម្លាប់មនុស្ស ៤ នាក់ នៅក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់សមុទ្រការាបៀន។ ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់កម្ទេច ដែលបានចាប់ផ្តើមតាំងពីឆ្នាំមុន។ កងទ័ពអាមេរិកបានឱ្យដឹងថា ពួកគេបានសម្លាប់មនុស្ស ៤ នាក់ក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់ការាបៀន កាលពីថ្ងៃទី១៩ ខែកញ្ញា ដែលខ្លួនចោទប្រកាន់ថា ទូកមួយគ្រឿងនេះមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ បញ្ជាការដ្ឋានភាគខាងត្បូង ឬ Southern Command របស់កងទ័ពបានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «ព័ត៌មានសម្ងាត់ដែលបានបញ្ជាក់ បង្ហាញថា នាវានោះមានជាប់ពាក់ព័ន្ធយ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀន»។ បើតាម straitstimes , ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ដោយកំណត់លើគោលដៅដែលរដ្ឋបាលរបស់លោក ត្រាំ ចាត់ទុកថាជា «ក្រុមភេរវករជួញដូរគ្រឿងញៀន»។ សេចក្តីប្រកាស កាលពីថ្ងៃសៅរ៍នេះ បានធ្វើឡើង នៅ១០ថ្ងៃ បន្ទាប់ពីមានការវាយប្រហារមួយផ្សេងទៀត នៅក្នុងតំបន់ការាបៀននេះដូចគ្នា ដែលបានសម្លាប់មនុស្ស ៣ នាក់ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពអាមេរិក។ ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមមក, ការវាយប្រហាររបស់អាមេរិកលើនាវានានា នៅតំបន់ការាបៀន…
-
អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនបានជួយឲ្យមានសកម្មភាពដឹកជញ្ជូនប្រេងឆៅ ចំនួនជាង១ពាន់លានបារ៉ែល ចេញពីតំបន់ឈូងសមុទ្រ។ មេបញ្ជាការ CENTCOM គឺឧត្តមនាវីឯក Brad Cooper បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់កងទ័ពអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz បង្ហោះលើបណ្តាញសង្គម X។ នៅក្នុងវីដេអូនោះ, លោក Cooper បានបញ្ជាក់ថា «ផ្លូវដឹកជញ្ជូនសំខាន់ៗឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានបោសសម្អាតគ្រាប់មីនរួចរាល់ហើយ។ នាវាជាច្រើនពាន់គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះ»។ លោកបន្តថា «ខណៈពេលដែលដៃគូរបស់យើងនៅក្នុងតំបន់ឈូងសមុទ្របានដឹកជញ្ជូនប្រេងឆៅជាង ១ ពាន់លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះ ប្រទេសអ៊ីរ៉ង់វិញមិនបាននាំចេញប្រេងសូម្បីតែមួយបារ៉ែលឡើយ ដោយសារតែការបិទខ្ទប់ដ៏រឹងមាំរបស់យើង»។ លោក Cooper បានលើកឡើងថា ការអនុវត្តវិធានការតឹងរ៉ឹងនៅក្នុងតំបន់នេះបានផ្តល់លទ្ធផលល្អ ដោយលោកបានរាយការណ៍ថា បរិមាណប្រេងឆៅ ទំនិញ និងឧស្ម័នធម្មជាតិរាវ LNG ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ យ៉ាងណាមិញ ប្រទេសអ៊ីរ៉ង់បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិកដែលថា មានប្រេងឆៅជាង ១ ពាន់លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, លោកឧត្តមសេនីយ៍ត្រី Abolfazl Shikarji…
-
កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម

ហ្គាហ្សា ៖ កុមារប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បានត្រឡប់ទៅចូលរៀននៅតាមសាលាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៣ ឆ្នាំ ព្រោះតែសង្គ្រាម។ បើតាម anadolu, សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន ដោយឆ្លងកាត់អគារ ដែលរងការបំផ្លាញដោយសង្គ្រាម និងផ្លូវថ្នល់ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលការខ្វះខាតសម្ភារៈសិក្សាមូលដ្ឋានធ្វើឱ្យការត្រឡប់ទៅសាលារៀនរបស់ពួកគេ កាន់តែលំបាកថែមទៀត។ ជាមួយនឹងការចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅហ្គាហ្សា, សិស្សមិនត្រឹមតែប្រឈមមុខនឹងបញ្ហាអគារសាលាមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរទៀតផង។ គ្រួសារជាច្រើនដែលត្រូវផ្លាស់ទីលំនៅកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការរបស់កូនៗសម្រាប់ឯកសណ្ឋានសាលា សៀវភៅ សម្ភារៈសិក្សា និងរបស់ចាំបាច់ផ្សេងទៀតសម្រាប់ការសិក្សា។ កុមារ Ahmed Zahir សិស្សថ្នាក់ទី៩ ដែលកាន់សៀវភៅដោយប្រើឈើច្រត់ពីរ ដើម្បីជួយទ្រទ្រង់ខ្លួន បានប្តេជ្ញាមិនបោះបង់ការទៅសាលារៀន និងការសិក្សានោះទេ ទោះបីជាខ្លួនបានរងរបួសក្នុងអំឡុងពេលសង្គ្រាមក៏ដោយ។ កុមារ Ahmed Zahir បានប្រាប់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ AA ថា ខ្លួនសប្បាយចិត្តដែលបានត្រឡប់មកសាលារៀនវិញ បន្ទាប់ពីការផ្អាកដ៏យូរ។ រូបគេនិយាយថា «ពួកយើងសប្បាយចិត្តខ្លាំងណាស់ ព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនកាល។ ពួកខ្ញុំមិនបានទៅសាលារៀនអស់រយៈពេលជាយូរមកហើយ។ អស់រយៈពេល ២ ឆ្នាំកន្លះ យើងគ្មានការសិក្សា ហើយខ្វះខាតធនធាន សៀវភៅ និងសម្ភារៈសិក្សា»៕ ប្រភព…
-
រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ៥ទូនៅបាត់ដំបង ក្នុងនោះ 3ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់

រថភ្លើងចំនួន5ទូបានក្រឡាប់ធ្លាក់ផ្លូវនៅភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះ 3 ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់ ចំណែកទូសាំង២ទូរទៀត មិនមានការលេចធ្លាយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តពិនិត្យលើការគ្រប់គ្រងបរិស្ថាន យ៉ាងយកចិត្តទុកដាក់ចំពោះករណីឧបទ្ទវហេតុដែលបានកើតឡើង ដើម្បីទប់ស្កាត់ការលេចធ្លាយប្រេងចូលទៅក្នុងប្រភពទឹកធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ផន រីម រដ្ឋលេខាធិការក្រសួងសារធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នៅប្រហែលម៉ោង១២:៣៧នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងលេខ៦៦៩៧ ដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូ និងប្រេងសាំងចំនួន១៣ទូ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្តបាត់ដំបង ជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូប្រេងចំនួន៤ទូ បានក្រឡាប់ ក្នុងនោះមានទូប្រេងម៉ាស៊ូត ៣ទូ(លេខ០៩,លេខ១២ និងលេខ១៣ និងទូសាំង១ទូ( លេខ ១៤)។ បើតាមរបាយការណ៍បឋម មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ គ្រាន់តែខូចខាតផ្លូវដែកនៅចំណុចនោះ។ នាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការងារជាមួយក្រុមហ៊ុន Royal Railway Cambodia លើបញ្ហានេះ។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង…
-
លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី

មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានថ្លែងចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតសភា របស់ប្រទេសរុស្ស៊ី។ បើតាម straitstimes, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការឧស្សាហកម្មយោធារុស្ស៊ីថា ថ្នាក់ដឹកនាំអ៊ុយក្រែនមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែបែរជាព្យាយាមរំខានដល់ការបោះឆ្នោតរបស់រុស្ស៊ីទៅវិញ ដោយលោកមិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយឡើយ។ បើតាម លោក ពូទីន, អ៊ុយក្រែនបានក្លាយទៅជា “របបផ្តាច់ការ” ដោយសារតែមិនបានរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីផុតអាណត្តិ របស់លោក Volodymyr Zelenskiy។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានចង្អុលបង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែន រួមទាំងការវាយប្រហារនៅតំបន់មួយ ដែលទើបតែបានសម្លាប់ទាំងប្រធានគណៈកម្មាធិការបោះឆ្នោត ប្រចាំនៅមូលដ្ឋាន បង្ហាញថា ការផ្តល់ជូននូវកិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែនគឺមិនពិតប្រាកដនោះទេ។ ការឆ្លើយតបពីខាងទីក្រុងកៀវវិញ, លោក ហ្សេលេនស្គី និងមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការបោះឆ្នោតមិនអាចធ្វើទៅបានទេ ក្នុងអំឡុងពេលប្រកាសអាជ្ញាសឹក ដែលបានអនុវត្តចាប់តាំងពីការមានព្រឹត្តិការណ៍ ដែលទីក្រុងកៀវហៅថា «ការឈ្លានពានរបស់រុស្ស៊ី» ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ, ទីក្រុងកៀវបានចំអកឱ្យការបោះឆ្នោតរុស្ស៊ីថាជា “ការបោះឆ្នោតបោកប្រាស់” ដែលលទ្ធផលត្រូវបានកំណត់ទុករួចជាស្រេច។ ប្រជាជនរុស្ស៊ីបានចាប់ផ្តើមបោះឆ្នោត កាលពីថ្ងៃសុក្រ…