Category: ព័ត៌មាន

  • ប្រាសាទតុបខាងលិច៖ បេតិកភណ្ឌប្រវត្តិសាស្ត្រឆ្លងកាត់ ១,០០០ ឆ្នាំ កណ្តាលក្រុងអង្គរធំ

    ប្រាសាទតុបខាងលិច៖ បេតិកភណ្ឌប្រវត្តិសាស្ត្រឆ្លងកាត់ ១,០០០ ឆ្នាំ កណ្តាលក្រុងអង្គរធំ

    ស្ថិតនៅស្ងប់ស្ងាត់ក្នុងព្រៃទិសនិរតីនៃប្រាសាទបាយ័ន បរិវេណក្រុងអង្គរធំ ខេត្តសៀមរាប «ប្រាសាទតុបខាងលិច» គឺជាសាក្សីប្រវត្តិសាស្ត្រដ៏រស់រវើកមួយនៃការប្រែប្រួលសាសនា និងវប្បធម៌ខ្មែរ។ ប្រាសាទបុរាណមួយនេះ មិនមែនត្រូវបានសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយនោះទេ ប៉ុន្តែបានឆ្លងកាត់ការសាងសង់បន្ថែម កែប្រែពីទីសក្ការបូជាព្រហ្មញ្ញសាសនា មកជាព្រះពុទ្ធសាសនា និងបន្តប្រើប្រាស់ចាប់ពីសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៩។ ប្រាសាទតុបខាងលិច ត្រូវបានចុះបញ្ជីសារពើភណ្ឌស្ថាបត្យកម្មបុរាណដោយសាលាបារាំងចុងបូព៌ា ក្រោមលេខ ៤៨៦ គឺជាប្រាសាទបុរាណមួយដែលមានទីតាំងស្ថិតនៅទិសនិរតីនៃប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ ក្នុងបរិវេណក្រុងអង្គរធំ ខេត្តសៀមរាប។ តាមរយៈការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម និងសិលាចារឹក បានបង្ហាញថាប្រាសាទនេះមិនមែនត្រូវបានសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយនោះទេ ប៉ុន្តែមានការសាងសង់បន្ថែម កែប្រែ និងបន្តប្រើប្រាស់យ៉ាងមានជីវិតចាប់ពីសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៩។ ក្នុងដំណាក់កាលដំបូងរវាងចុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១០ នាគ្រាសម័យអង្គរដើម ភស្តុតាងសិលាចារឹក K.576 ចារជាភាសាសំស្ក្រឹត និងភាសាខ្មែរបុរាណ ដែលរកឃើញនៅជ្រុងអាគ្នេយ៍នៃខឿនប្រាសាទខាងជើងក្នុងឆ្នាំ១៩២៤ បានបញ្ជាក់ថា ប្រាសាទនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ ៨៨៩ ដល់ ៩០៨ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទយសោវម៌ទី១។ ដើមឡើយ ប្រាសាទនេះជាតួប្រាសាទទោល ដោយមានគ្រឿងលម្អស្ថាបត្យកម្មនៅតួកណ្តាល ដូចជា សសរពេជ្រ និងផ្តែរទ្វារ ធ្វើអំពីថ្មភក់ពណ៌ផ្កាឈូកសាច់រឹង ដែលមានលក្ខណៈបច្ចេកទេស និងរចនាបថស្រដៀងគ្នានឹងសិល្បៈប្រាសាទបន្ទាយស្រី។ លុះឈានដល់ដំណាក់កាលទីពីរ ចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៩ ប្រាសាទនេះត្រូវបានប្រែប្លែកពីសំណង់ព្រហ្មញ្ញសាសនា…

  • កាតា ៖ ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ ប្រៀបដូចគ្រោះរញ្ជួយដី

    កាតា ៖ ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ ប្រៀបដូចគ្រោះរញ្ជួយដី

    ដូហា ៖ នាយករដ្ឋមន្ត្រីប្រទេសកាតា កាលពីថ្ងៃអាទិត្យ បានប្រកាសប្រៀបធៀបផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹង «គ្រោះរញ្ជួយដី» ។ នេះបើតាមការចេញផ្សាយរបស់ Aljazeera។ ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍មួយរបស់វេទិកាសេដ្ឋកិច្ចថ្នាក់ជាតិ, នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានអំពាវនាវឱ្យបណ្តារដ្ឋនានាគោរពអធិបតេយ្យភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខ នៅមជ្ឈិមបូព៌ា។ លោកថា តំបន់មួយនេះត្រូវការ «ក្របខ័ណ្ឌមួយដែលអធិបតេយ្យភាពត្រូវបានគោរព» ហើយគ្មានរដ្ឋណាមួយអាចបង្ក «ការគំរាមកំហែងដល់រដ្ឋមួយទៀត» បានឡើយ។ លោក ពណ៌នាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជម្លោះ រវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ថា ជាគ្រោះរញ្ជួយដី ដែលមានរលកនៃការប៉ះទង្គិច ឬ shock waves រីករាលដាលហួសពីព្រំដែននៃតំបន់មជ្ឈិមបូព៌ា ដោយបង្កជាបញ្ហាប្រឈមដល់ការយល់ឃើញនានាអំពីសន្តិសុខ និងស្ថិរភាព។ បើតាមលោកនាយករដ្ឋមន្ត្រី, ប្រទេស កាតា ដែលធ្លាប់ត្រូវបានអ៊ីរ៉ង់វាយប្រហារទុកជាការសងសឹកលើអាមេរិកមួយនេះ បានឆ្លងកាត់ការសាកល្បងលើ «គ្រឹះនៃសេដ្ឋកិច្ច និងសន្តិសុខ» របស់ខ្លួនដោយជោគជ័យ ប៉ុន្តែ លោកក៏បានទទួលស្គាល់ថា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់នេះពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរ។ លោក…

  • រដ្ឋមន្ត្រីអធិការកិច្ចប្រកាសដាក់ឱ្យដំណើរការតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅស្វាយរៀង

    រដ្ឋមន្ត្រីអធិការកិច្ចប្រកាសដាក់ឱ្យដំណើរការតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅស្វាយរៀង

    ឯកឧត្តម សុខ សូកេន និង លោកជំទាវ ចម ក្រស្នា អញ្ជើញ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅខេត្តស្វាយរៀង។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» នៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងពេលជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ដែលត្រូវបានប្រសិទ្ធនាមថា «ភូមិមិត្តភាព» ដើម្បីជានិមិត្តរូបនៃសាមគ្គីភាព ការចូលរួម ការជឿទុកចិត្ត និងការរួមគ្នាកសាងសហគមន៍ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិសាស្ត្រនៃទីតាំងសហគមន៍ព្រៃឈើត្រពាំងពិការនេះ ទាំងផ្នែកសង្គម វប្បធម៌ និងធម្មជាតិ ដោយសារទីនេះគឺជាស្រុកកំណើតរបស់ឥស្សរជននយោបាយជាន់ខ្ពស់ គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានរំលេចឡើងវិញពីទស្សនវិស័យ និងកេរដំណែលដឹកនាំរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែផ្តល់តម្លៃខ្ពស់លើការអភិរក្ស…

  • សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនពីរនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២០កញ្ញា បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ ០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១លាន ២សែនដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។

    សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនពីរនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២០កញ្ញា បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ ០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១លាន ២សែនដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។

    យោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិករចំនួន ៣៤៩ គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា លើផ្ទៃដីសរុប ១ ៥១៧ ហិកតា។ កិច្ចសន្យានេះធ្វើឡើងដើម្បីផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាលជូនក្រុមហ៊ុន បៃតងកម្ពុជា ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង បូករួមទាំងការផ្តល់បុព្វលាភ គឺប្រាក់លើកទឹកចិត្តបន្ថែម ពី ៣០ ទៅ ៦០ រៀលក្នុងមួយគីឡូក្រាម។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម បងប្អូនកសិករជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា ទទួលបានតម្លៃសមរម្យ និងការការពារពីហានិភ័យទីផ្សារ ព្រមទាំងធាតុចូល មានជាអាទិ៍ ពូជ ជី និងថ្នាំ មានគុណភាពខ្ពស់ និងតម្លៃទាបជាងទីផ្សារ។ ជាពិសេសទៅទៀតនោះ កសិករអាចទទួលបានទុនបង្វិលមានអត្រាការប្រាក់ទាប ពេញមួយរដូវកាលផលិតកម្ម៕

  • ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

    ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

    ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយផលិតផលទេសចរណ៍កីឡា និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់បេះដូងអ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗដែលមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ»។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមស្គាល់ និងស្រឡាញ់ទឹកដី ព្រមទាំងរួមគ្នាថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី»…

  • អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

    អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

    ឡុងដ៍ ៖ តំបន់អឺរ៉ុបត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនូវការខ្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះយ៉ាងខ្លាំងរហូតដល់ ៥១០,០០០ បារ៉ែលក្នុងមួយថ្ងៃនៅត្រីមាសទី៤ ឆ្នាំ២០២៦ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។ ផ្អែកតាម CNA, ទោះបីជាការកើនឡើងការនាំចូលពីបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺកូរ៉េខាងត្បូង ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំចុងក្រោយបង្អស់ក៏ដោយ ក៏វានៅតែមិនទាន់អាចបំពេញតម្រូវការ ដែលកំពុងខ្វះខាតទាំងស្រុងនៅតំបន់អឺរ៉ុបបានឡើយ។ មូលហេតុដែលតំបន់អឺរ៉ុបប្រឈមមុខនឹងកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរបែបនេះ គឺដោយសារជម្លោះ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដឹកជញ្ជូន និងកាត់ផ្តាច់ការនាំចូលប្រេងស្ទើរតែពាក់កណ្តាលពីតំបន់នោះមកកាន់អឺរ៉ុប។ ដើម្បីដោះស្រាយវិបត្តិកង្វះប្រេងឥន្ទនៈយន្តហោះ អឺរ៉ុបបានបង្កើនការទិញប្រេងឥន្ធនៈយន្តហោះពីកូរ៉េខាងត្បូង កើនឡើងដល់ ១២៩,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែកញ្ញា ដែលនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០២២ រួមទាំងការនាំចូលពីនីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា។ យ៉ាងណា ក្រុមអ្នកវិភាគមកពីស្ថាប័នថាមពល ដូចជា អ៊ីនណឺជី អាស់ស្ពិច (Energy Aspects) អះអាងថា តំបន់អឺរ៉ុបនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដែលបណ្តាលមកពីការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាប្រឈមមុខនឹងសម្ពាធតម្លៃប្រេងយន្តហោះខ្ពស់ដដែលនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦នេះ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

  • អាមេរិក ប្រកាសពីការចរចាដោយជោគជ័យជាមួយ ចិន លើពាណិជ្ជកម្ម និង AI

    អាមេរិក ប្រកាសពីការចរចាដោយជោគជ័យជាមួយ ចិន លើពាណិជ្ជកម្ម និង AI

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានលើកឡើងថា កិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ជាមួយមន្ត្រីចិន លើប្រធានបទពាណិជ្ជកម្ម និង បញ្ញាសិប្បនិម្មិត ហៅកាត់ AI ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោក Bessent បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានការចរចាពេញមួយថ្ងៃ ជាមួយលោក He Lifeng ដែលជាឧបនាយករដ្ឋមន្ត្រីចិនថា «យើងទើបតែបានបញ្ចប់កិច្ចពិភាក្សាដ៏ជោគជ័យមួយជាមួយភាគីចិន»។ លោក Bessent បាននិយាយទៀតថា សហរដ្ឋអាមេរិកបានស្នើឱ្យមានយន្តការជូនដំណឹងរវាងប្រទេសទាំងពីរ ចំពោះហេតុការណ៍នានា ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខជាដើម។ មន្ត្រីអាមេរិកក៏កំពុងស្វែងរកធានានូវការបន្តផ្គត់ផ្គង់ម៉ាញេទិក ដែលផលិតពីលោហៈធាតុដ៏កម្រ និងរ៉ែសំខាន់ៗ ហើយ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតរបស់អាមេរិក។ ប្រភពមួយដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កិច្ចប្រជុំអាចនឹងបន្តរហូតដល់ថ្ងៃចន្ទនេះ។ នៅក្នុងការចរចាពីមុន, ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក ហើយការអនុវត្តតាមលក្ខខណ្ឌទាំងនោះ ក៏អាចជាចំណុចមួយដែលនឹងត្រូវពិនិត្យមើលផងដែរ។ បើតាម AFP, កិច្ចពិភាក្សានេះ ចំណាយពេលប្រហែល ៨ម៉ោង និង បានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន លើបញ្ហាពាណិជ្ជកម្ម,…

  • លេសនៃសង្គ្រាមរបស់ថៃ ៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

    លេសនៃសង្គ្រាមរបស់ថៃ ៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

    ជាថ្មីម្តងទៀត លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរិះគន់ប្រទេសថៃ ដែលបានយកលេសនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា។ ជាជាងការឆ្លើយតបស្របច្បាប់ចំពោះបញ្ហាឧក្រិដ្ឋកម្ម ឬការគំរាមកំហែងពិតប្រាកដដល់សន្តិសុខជាតិ ភាគីថៃបានប្រើប្រាស់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងទឹកដីកម្ពុជា ជាលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវក្នុងការកាន់កាប់ទឹកដីកម្ពុជា ដែលខ្លួនបានព្យាយាមចង់បានមកគ្រប់គ្រង អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ នេះគឺជាការលើកឡើងរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមើលឃើញថា លេសនៃសង្គ្រាមនេះ គឺជារបៀបវារៈនយោបាយពិតប្រាកដរបស់ថៃ។ អ្នកស្រាវជ្រាវឯករាជ្យរូបនេះបន្ថែមថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ មិនមានវត្តមាននៅក្នុងតំបន់ប្រាសាទព្រះវិហារឡើយ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធថៃបានធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់នេះ ព្រមទាំងនៅតំបន់ប្រាសាទបុរាណជាទីសក្ការៈច្រើនទីតាំងរបស់កម្ពុជា។ លោក ឆាំង យុ បានគូសបញ្ជាក់ថា សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញដែលមានអង្គការចាត់តាំង និងបណ្តាញពាក់ព័ន្ធ គឺជាទម្រង់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើមបំផុត ព្រោះបានកេងប្រវ័ញ្ចលើក្រុមមនុស្សងាយរងគ្រោះ និងជនចាស់ជរា ព្រមទាំងពឹងផ្អែកយ៉ាងខ្លាំងលើការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ដូច្នេះ រាល់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ ត្រូវតែទទួលបានចំណាត់ការជាអាទិភាពបំផុតពីស្ថាប័នអនុវត្តច្បាប់ ខណៈរដ្ឋាភិបាលនានា និងសហគមន៍អន្តរជាតិ ត្រូវតែមានការទទួលខុសត្រូវរួមគ្នាក្នុងការលុបបំបាត់ជំងឺមហារីកសង្គមមួយនេះ។ ទោះជាយ៉ាងណា លោក ឆាំង យុ បានពន្យល់ថា មជ្ឈមណ្ឌលឆបោកតាមអនឡាញ គ្រាន់តែជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការឧក្រិដ្ឋកម្មសកលប៉ុណ្ណោះ។ សកម្មភាពទាំងនេះគឺជារោគសញ្ញានៃវិបត្តិនៃអភិបាលកិច្ច និងការឆ្លើយតបយឺតយ៉ាវនៃក្របខណ្ឌគ្រប់គ្រង ទាំងថ្នាក់មូលដ្ឋាន និងសកល…

  • ក្រោយរថភ្លើងធ្លាក់ផ្លូវនៅបាត់ដំបង អាជ្ញាធរ និងក្រុមហ៊ុន Royal Railway បើកការស៊ើបអង្កេត ​

    ក្រោយរថភ្លើងធ្លាក់ផ្លូវនៅបាត់ដំបង អាជ្ញាធរ និងក្រុមហ៊ុន Royal Railway បើកការស៊ើបអង្កេត ​

    ក្រុមហ៊ុន Royal Railway Cambodia អះអាងថា ខ្សែរថភ្លើងដឹកប្រេងនៅបាត់ដំបង ត្រូវបានជួសជុល និងបើកចរាចរណ៍ឡើងវិញបណ្តោះអាសន្ន ខណៈអាជ្ញាធរ និងក្រសួងជំនាញ បន្តស៊ើបអង្កេត និងគ្រប់គ្រងផលប៉ះពាល់បរិស្ថាន។ ខ្សែរថភ្លើងដែលជួបឧបទ្ទវហេតុក្រឡាប់ទូធ្លាក់ផ្លូវនៅក្នុងខេត្តបាត់ដំបង ត្រូវបានជួសជុល និងបើកឱ្យដំណើរការចរាចរណ៍ជាធម្មតាវិញ ដោយមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។ លោក ចន កឺរី (John Guiry) អគ្គនាយកក្រុមហ៊ុន Royal Railway Cambodia បានប្រាប់បណ្តាញព័ត៌មាន AMS ថា ហេតុការណ៍រថភ្លើងបើកធ្លាក់ផ្លូវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ លោកបានបញ្ជាក់ថា៖ គ្មានអ្នករងរបួសនោះទេ ហើយទីតាំងកើតហេតុបច្ចុប្បន្ន មានសុវត្ថិភាពហើយ។ ខ្សែរថភ្លើងត្រូវបានបើកឱ្យដំណើរការចរាចរណ៍ជាធម្មតាវិញ ចាប់តាំងពីម៉ោង ១០:០០ យប់ថ្ងៃទី ១៩ កញ្ញា។ កងកម្លាំងនគរបាល និងមន្ត្រីពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ផ្ទាល់នៅទីតាំងកើតហេតុ ដើម្បីធានាថាគ្មានគ្រោះថ្នាក់ដល់សាធារណជន ឬកម្មករឡើយ។ បន្ថែមលើនេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំណាត់ផ្លូវដែកដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី២០…

  • កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

    កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

    ព្យុងយ៉ាង ៖ គិតត្រឹមចុងឆ្នាំ២០២៥ មានកម្មករកូរ៉េខាងជើងចន្លោះពី ១៥,០០០ ទៅ ៣០,០០០ នាក់ កំពុងបម្រើការងារនៅក្នុងទឹកដីប្រទេសរុស្ស៊ី ហើយពួកគេភាគច្រើនបំពេញការងារផ្នែកផលិតយន្តហោះដ្រូនសម្រាប់យោធាប្រើក្នុងសង្គ្រាមអ៊ុយក្រែន។ បើតាម NHK, ក្រុមការងារតាមដានការគេចវេះពីទណ្ឌកម្មរបស់កូរ៉េខាងជើង រាយការណ៍ថា ចំនួនកម្មករមកពីកូរ៉េខាងជើងដែលកំពុងធ្វើការនៅរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ក្រុមការងារពហុភាគីដែលតាមដានការអនុវត្តទណ្ឌកម្ម មានសមាជិក ១១ ប្រទេស រួមមានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អះអាងថា ក្នុងចំណោមនោះ ក្រុមមួយត្រូវបានបញ្ជូនទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស Alabuga។ ទីនោះជាកន្លែងដែលពួកគេបានចូលរួមផលិតយន្តហោះដ្រូន សម្រាប់វិស័យយោធា ដើម្បីផ្គត់ផ្គង់កងកម្លាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ យោងតាមរបាយការណ៍, ការកើនឡើងកម្មករកូរ៉េខាងជើងអាចពាក់ព័ន្ធនឹងការកែប្រែច្បាប់របស់រុស្ស៊ីក្នុងឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការសិក្សា អាចធ្វើការបាន។ ការកែប្រែច្បាប់នេះ ត្រូវបានអ្នកជំនាញនិយាយថា អាចត្រូវបានប្រើជាមធ្យោបាយក្លែងបន្លំស្ថានភាពកម្មករកូរ៉េខាងជើងថា ជាសិស្ស។ ក្រៅពីកម្មករ, កូរ៉េខាងជើងក៏បានបញ្ជូនទាហានចម្លោះពី ៣០,០០០ ទៅ ៥០,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ នេះបើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជប៉ុន NHK កាលពីសប្តាហ៍មុន៕ ប្រភព…