-
អ្នកសារព័ត៌មាន ចូលទៅពិនិត្យអតីតមជ្ឈមណ្ឌលឆបោកនៅស្វាយរៀង

អាជ្ញាធរកម្ពុជាបាននាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៩ អង្គភាព ចូលទៅទស្សនាអគារកាស៊ីណូមួយនៅខេត្តស្វាយរៀង ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ។ នៅទីនេះ ឧក្រិដ្ឋជនមួយចំនួនបានក្លែងបន្លំខ្លួនធ្វើជាមន្ត្រីអនុវត្តច្បាប់របស់ប្រទេសនានា ដើម្បីបោកប្រាស់ជនរងគ្រោះ។ អគារកាស៊ីណូឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអតីតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មមួយនៅកណ្តាលក្រុងបាវិត និងជាទីតាំងដែលជនល្មើសធ្លាប់លាក់ខ្លួន និងក្លែងបន្លំធ្វើជាមន្ត្រីបរទេស ដើម្បីប្រព្រឹត្តបទល្មើស Online Scam។ កាស៊ីណូនេះត្រូវបានសមត្ថកិច្ចបិទឃ្លុំទាំងស្រុង ក្នុងប្រតិបត្តិការចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងចំនួន ៣ នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ។ កុំព្យូទ័រ និងទូរស័ព្ទសរុបជាង ៦០០ គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត ត្រូវបានដកហូត។ ដោយឡែក ជនបរទេសចំនួន ២៤៤ នាក់ មកពី ៤ សញ្ជាតិ រួមមាន ជនជាតិចិន៤៩នាក់ វៀតណាម១៨២នាក់ កូរ៉េខាងត្បូង៩នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានឃាត់ខ្លួន និងប្រគល់ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញពីកម្ពុជា។ បក្សពួកជាជនជាតិខ្មែរ៤នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។ យោងតាមការបញ្ជាក់របស់ ឯកឧត្តម ប៉េង ពោធិ៍សា…
-
ប្រមុខក្រសួងមហាផ្ទៃ ជំរុញឱ្យស្ត្រីឡើងកាន់តំណែងដឹកនាំ និងដាក់ចេញវិធានការទប់ស្កាត់អំពើហិង្សាលើស្ត្រី

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃបានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកំណើនស្ត្រីក្នុងមុខតំណែងដឹកនាំ ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចពីវឌ្ឍនភាពនៃការរៀបចំស្ត្រីឱ្យទទួលបានមុខតំណែងដឹកនាំ ដោយក្នុងនោះ វិស័យមហាផ្ទៃកំពុងខិតខំសម្រេចឱ្យបាននូវផែនការរៀបចំយ៉ាងហោចណាស់ឱ្យមានស្ត្រីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន នៅគ្រប់អង្គភាពចំណុះតាមឋានានុក្រម។ ឯកឧត្តមបានបញ្ជាក់ថា វត្តមានស្ត្រីក្នុងតួនាទីដឹកនាំ គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសម្រេចបាននូវបេសកកម្មទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តផ្តល់ឱកាស វាយតម្លៃខ្ពស់លើសមត្ថភាពស្ត្រី និងបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីលើកទឹកចិត្តស្រ្តីឱ្យមានទំនុកចិត្តក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់…
-
សម្តេចតេជោ ហ៊ុន សែន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

សម្តេចតេជោ ហ៊ុន សែន បានស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគកូរ៉េ មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ស្របពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនកំពុងបន្តចាប់អារម្មណ៍ និងត្រៀមខ្លួនមកសិក្សាឱកាសវិនិយោគថ្មីៗនៅកម្ពុជាក្នុងឆ្នាំ២០២៦។ គិតត្រឹមឆ្នាំ២០២៥ មានក្រុមហ៊ុនកូរ៉េប្រមាណ ២០០ បានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងក្តីរីករាយដោយបានជួបជាមួយឯកឧត្តម គីម ជីនផ្យូ ជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ ដែលជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានជំរុញឱ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឱ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា កូរ៉េ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច…
-
អាមេរិក និង Boeing ចុះកិច្ចព្រមព្រៀងដ្រូនចាក់សាំងយន្តហោះចម្បាំងតាមអាកាស ក្នុងតម្លៃជាង ៥៦០ លានដុល្លារ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កិច្ចសន្យាតម្លៃ ៥៦២ លានដុល្លារ ដល់ក្រុមហ៊ុន Boeing សម្រាប់ការផលិតដំណាក់កាលដំបូងកម្រិតទាប នៃយន្តហោះគ្មានមនុស្សបើក ឬដ្រូន MQ-25A Stingray ដែលមានតួនាទីសំខាន់ ក្នុងការចាក់បំពេញសាំងឱ្យយន្តហោះចម្បាំងនៅលើអាកាស។ បើតាម Naval News, កិច្ចសន្យានេះ នឹងគាំទ្រដល់ការផលិតដ្រូន MQ-25A ចំនួន ៣ គ្រឿងក្នុងដំណាក់កាលដំបូង។ ចំណែកថវិកាមួយផ្នែកទៀត នឹងត្រូវវប្រើសម្រាប់បញ្ជាទិញគ្រឿងបន្លាស់សំខាន់ៗទុកមុន ដើម្បីត្រៀមផលិតយន្តហោះដ្រូនចំនួន ៣ គ្រឿងទៀតក្នុងដំណាក់កាលទី២។ ប្រភពបង្ហើបថា ការប្រគល់យន្តហោះដ្រូន MQ-25A នៅក្នុងដំណាក់កាលដំបូង ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៩ខាងមុខ។ ការឈានដល់កិច្ចសន្យាផលិតកម្មនេះ ធ្វើឡើងបន្ទាប់ពីកម្មវិធីយន្តហោះដ្រូន MQ-25A ទទួលបានការអនុម័តកាលពីដើមឆ្នាំ ២០២៦ ដែលអនុញ្ញាតឱ្យផ្លាស់ប្តូរពីដំណាក់កាលអភិវឌ្ឍន៍ និងសាកល្បង ឈានចូលទៅកាន់ដំណាក់កាលផលិតកម្ម និងដាក់ពង្រាយជាផ្លូវការ។ ដ្រូន MQ-25A Stingray គឺជាយន្តហោះគ្មានមនុស្សបើកដំបូងគេនៅលើពិភពលោក ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះ។ យន្តហោះដ្រូននេះ មានដងខ្លួនប្រវែង ១៥ ម៉ែត្រកន្លះ និងស្លាបប្រវែងជិត…
-
ជប៉ុន ៖ ព្យុះទីហ្វុង Dujuan ធ្វើឱ្យជើងហោះហើររាប់រយលុបចោល និងមនុស្សជាង ១ លាននាក់ត្រៀមជម្លៀសខ្លួន

តូក្យូ ៖ ព្យុះទីហ្វុង Dujuan ដែលកំពុងហោះបោះពួយសំដៅទៅវាយប្រហារទីក្រុងតូក្យូ ត្រូវបានរំពឹងថា នឹងបង្កជាហានិភ័យភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ហើយមនុស្សជាង ១ លាននាក់ក៏ត្រូវបានណែនាំឱ្យត្រៀមជម្លៀសខ្លួនជាបន្ទាន់ កាលពីថ្ងៃ ចន្ទ។ បើតាម Japan Today, ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះទីហ្វុង Dujuan ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់ Kanto-Koshin នៅយប់ថ្ងៃ ចន្ទ ម្សិលមិញ (ម៉ោងក្នុងតំបន់)។ ជាមួយគ្នានេះ អាជ្ញាធរជប៉ុនថែមទាំងបានព្រមានផងដែរថា តំបន់ Kanto-Koshin និងប្រជុំកោះ Izu អាចប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា។ ចំណែកប្រភពពី Kyodo News, ព្យុះទីហ្វុង Dujuan ត្រូវបានព្យាករថា នឹងពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានការបាក់ដីនៅក្នុងតំបន់ជិតខាងទីក្រុងតូក្យូ ក្នុងគ្រាដែលខ្យល់ព្យុះដ៏កំណាចនេះ កំពុងហោះបោះពួយឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃភាគខាងកើតប្រទេសជប៉ុន។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត ពោលគឺកម្រិតទី៥ អំពីគ្រោះថ្នាក់រអិលបាក់ដី នៅភាគខាងជើងនៃប្រជុំកោះ Izu និងកម្រិតទី៤ សម្រាប់តំបន់មួយចំនួនទៀត នៃទីក្រុងTokyo, Chiba,…
-
ប្រធានគោលនយោបាយការបរទេស អឺរ៉ុប ជំរុញឱ្យបន្តដាក់ទណ្ឌកម្ម រុស្ស៊ី ខណៈមានការខ្វែងគំនិតគ្នាក្នុងប្លុក

ញូវយ៉ក ៖ លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលប្លុកមួយនេះកំពុងខិតខំប្រឹងប្រែងដើម្បីពន្យារពេលអនុវត្តទណ្ឌកម្ម ប៉ុន្តែ មានការខ្វែងគំនិតគ្នាខ្លះៗ ក្នុងចំណោមសមាជិកទាំង២៧ប្រទេស។ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU , លោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងញូវយ៉កថា «ទណ្ឌកម្មគឺជាសសរស្តម្ភដ៏សំខាន់នៃការឆ្លើយតបរបស់យើងចំពោះសង្គ្រាមរបស់រុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ»។ លោកស្រីបានបន្ថែមថា មន្ត្រីនានាកំពុងមានគោលបំណងបញ្ចប់ការចរចាលើការបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ី ក្នុងពេលឆាប់ៗនេះ និងចង់ឱ្យការបន្តនោះកើតឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការពិភាក្សាលើបញ្ហានេះនៅតែបន្ត ខណៈដែលប្រទេសសមាជិកមួយចំនួនបានព្យាយាមដកបុគ្គលខ្លះចេញពីបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប។ ជាក់ស្តែង នៅថ្ងៃទី២១ ខែកញ្ញា បណ្តាប្រទេសសហភាពអឺរ៉ុបមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលពាក់ព័ន្ធនឹងការដកទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី គឺ លោក Alisher Usmanov និងលោក Mikhail Fridman នោះទេ។ ប្រទេសបារាំង និងស្លូវ៉ាគី បានជំរុញឱ្យដកមហាសេដ្ឋីរុស្ស៊ី-អ៊ូសបេគីស្ថាន គឺលោក Usmanov ចេញពីបញ្ជីខ្មៅ។ ប្រទេសលុចហ្សំបួរបានឆ្លៀតយកសំណើរបស់ទីក្រុងប៉ារីសមកធ្វើជាមូលដ្ឋាន ដោយទទូចថា ប្រសិនបើទណ្ឌកម្មលើលោក Usmanov ត្រូវបានដកចេញ នោះទណ្ឌកម្មលើលោក Fridman…
-
អាមេរិកគ្រោងបើកមូលដ្ឋានយោធានៅកោះហ្គ្រីនឡែន ខណៈលោក ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង

ហ្គ្រីនឡែន ៖ សហរដ្ឋអាមេរិកមានផែនការបើកដំណើរការ មូលដ្ឋានយោធាថ្មីៗ ចំនួន២នៅតំបន់អាក់តិច ហ្គ្រីនឡែន ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង។ អំឡុងសម័យសង្គ្រាមត្រជាក់ ទីក្រុងវ៉ាស៊ីនតោនធ្លាប់មានមូលដ្ឋានយោធាចំនួន ១៧ កន្លែង និង កងកម្លាំងជាង ១ម៉ឺននាក់ នៅក្នុងដែនដីស្វយ័ត នៅប្រទេសដាណឺម៉ាកមួយនេះ ហើយ បច្ចុប្បន្ន នៅសល់តែមូលដ្ឋានអវកាស Pituffik ប៉ុណ្ណោះ ដែលមានកងកម្លាំងយោធាអាមេរិកប្រហែល ១៥០នាក់។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃអង្គារនេះ។ យោងតាមបុគ្គលចំនួន៣នាក់ ដែលដឹងពីបញ្ហានេះ និងផ្អែកលើកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន នាថ្ងៃទី ២២ ខែកញ្ញានេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។ បុគ្គលពីរនាក់ក្នុងចំណោមនោះបានឱ្យដឹងថា ទីតាំងទាំងនោះរួមមាន Narsarsuaq ដែលចំនួនប្រជាជនបានធ្លាក់ចុះមកនៅត្រឹមតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា Bluie West One របស់ខ្លួន នៅទសវត្សរ៍ឆ្នាំ ១៩៥០ និង ទីតាំង Mestersvig ដែលជាប៉ុស្តិ៍យោធាមួយ បច្ចុប្បន្ន…
-
អ៊ីរ៉ង់ គំរាមបញ្ចេញអាវុធថ្មីៗវាយ អាមេរិក ឱ្យពិភពលោកភ្ញាក់ផ្អើល

តេហេរ៉ង់ ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបោះសម្តីគំរាមធ្ងន់ៗ កាលពីថ្ងៃ ចន្ទ ថា ខ្លួននឹងបញ្ចេញអាវុធថ្មីៗ ដែលមានសមត្ថភាពថ្មីវាយប្រហារសហរដ្ឋអាមេរិក ដើម្បីឱ្យពិភពលោកភ្ញាក់ផ្អើល ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារម្តងទៀតប្រឆាំងនឹងប្រទេសខ្លួន។ បើតាម NBC News, អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) លោក Hossein Mohebbi អះអាងថា ទីក្រុងតេហេរ៉ង់លែងកំណត់គោលដៅដដែលៗទៀតហើយ ពោលគឺខ្លួននឹងកំណត់លើគោលដៅថ្មី ដែលមិនធ្លាប់វាយប្រហារ។ លោកសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះ នឹងជះឥទ្ធិពលខ្លាំងដល់ភូមិសាស្ត្រសង្គ្រាម ដោយអ៊ីរ៉ង់នឹងនាំយកអាវុធថ្មីៗ ដែលមានសមត្ថភាពខ្ពស់មកប្រើក្នុងសមរភូមិថ្មី ហើយពិភពលោកច្បាស់ជាមានការភ្ញាក់ផ្អើលខ្លាំងជាក់ជាមិនខានឡើយ។ យ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លំអិតថាតើអាវុធថ្មីៗទាំងនោះ គឺជាអាវុធប្រភេទអ្វីទេ។ ការព្រមាននេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានគំរាមអ៊ីរ៉ង់ផងដែរថា លោកអាចនឹងបំផ្ទុះកម្ទេចសាធារណរដ្ឋអ៊ីស្លាមមួយនេះចោលតែម្តង។ ប៉ុន្តែលោកថា បច្ចុប្បន្ន លោកកំពុងសម្រេចចិត្តពីរបៀបបន្តសង្គ្រាម និងគិតគូរអំពីវិធានការនានា រួមមាន ការទុកឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំដោយខ្លួនឯង ឬក៏ត្រូវឈានទៅរកការចរចាធ្វើកិច្ចព្រមព្រៀង៕ ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា
-
គណបក្សរុស្ស៊ីរួបរួមរបស់លោក Putin រំពឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី

មូស្គូ ៖ គណបក្សរុស្ស៊ីរួបរួមរបស់លោកប្រធានាធិបតី Vladimir Putin ត្រូវបានរំពឹងថា នឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី បន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីក្នុងឆ្នាំ ២០២៦ ខណៈលទ្ធផលបឋមបង្ហាញថា គណបក្សរបស់លោក Putin ទទួលបានសំឡេងគាំទ្រដល់ទៅ ៥៧.៥% ក្រោយរាប់សន្លឹកឆ្នោតបានជាង ៧១%។ ទន្ទឹមគ្នា តាមពីក្រោយដោយគណបក្សគូប្រជែងធំៗចំនួន២ គឺគណបក្សកុម្មុយនីស្តទទួលបានសំឡេងគាំទ្រចំនួន ១៤% និងគណបក្ស LDPR ទទួលបានសំឡេងគាំទ្រចំនួន ៨.៧%។ បើតាម Euronews, នេះជាការបោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា ឬសភាជាន់ទាបរបស់ប្រទេសរុស្ស៊ីលើកដំបូង ចាប់តាំងពីការចូលឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំក្នុងឆ្នាំ ២០២២។ ការបោះឆ្នោតនេះមានរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា ហើយសូម្បីតែនៅទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីកាត់យកមកធ្វើជារបស់ខ្លួន ក៏ចូលរួមបោះឆ្នោតដែរ។ យោងតាមការព្យាកររបស់ទីភ្នាក់ងារសារព័ត៌មាន TASS, គណបក្សរុស្ស៊ីរួបរួមរបស់លោកប្រធានាធិបតី Putin ត្រូវបានរំពឹងថា ឈានទៅរកការរក្សាបានសំឡេង ២ភាគ៣ នៃសភាឌូម៉ាដែលមាន ៤៥០អាសនៈ ដែលតាមប្រព័ន្ធរដ្ឋធម្មនុញ្ញរុស្ស៊ី អាចអនុញ្ញាតឱ្យសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត អភិបាលក្រុងមូស្គូ លោក Sergei Sobyanin…
-
អាមេរិក ប្រកាសស្វាគមន៍ អ៊ីរ៉ង់ ដែលបង្ហាញឆន្ទៈងាកមករកតុចរចា បិទបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទាំងស្រុង

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសបើកទ្វារស្វាគមន៍ ឆន្ទៈរបស់អ៊ីរ៉ង់ ដែលបង្ហាញបំណងវិលត្រលប់ចូលតុចរចាឡើងវិញ ដើម្បី ឈានទៅដល់ការបិទបញ្ចប់សង្គ្រាមតំបន់មជ្ឈិមបូព៌ាទាំងស្រុង ។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ ។ លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនិយាយថា «ទ្វារនៅតែបើកចំហសម្រាប់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់មកកាន់តុចរចាវិញ» ។ តំណាងអាមេរិកប្រចាំនៅ UN រូបនេះ ក៏បានបញ្ជាក់ពីក្តីសង្ឃឹមដែលថា អ្វីៗនឹងប្រព្រឹត្តទៅដោយសន្តិវិធី និង តាមរយៈផ្លូវការទូត ។ ការបន្ទន់ឥរិយាបថនេះ បានធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់ បានបញ្ជូនសំណើលក្ខខណ្ឌបញ្ចប់សង្គ្រាម ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេស កាតា ដែលជាអ្នកសម្របសម្រួល ។ យ៉ាងណា លោក Mike Waltz បានច្រានចោល ចំពោះដំណឹងដែលលេចលឺថា សំណើលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការចរចាឡើងវិញ របស់ទីក្រុងតេហេរ៉ង់ គឺទាមទារឱ្យមានការបញ្ចប់ការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និង ការផ្តល់សំណងនានា សម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ។ លោក Waltz និយាយថា ការណ៍ដែលអ៊ីរ៉ង់ វិលត្រឡប់មករកការចរចាឡើងវិញ ក៏ព្រោះតែប្រទេសមួយនេះ…