Category: ព័ត៌មាន

  • ផ្លូវថ្មីពីបឹងកក់មកព្រះមុនីវង្ស រួមចំណែកខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍

    ផ្លូវថ្មីពីបឹងកក់មកព្រះមុនីវង្ស រួមចំណែកខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍

    តម្រាយផ្លូវថ្មី R4 ដែលតភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងកក់ មកមហាវិថីព្រះមុនីវង្ស ដោយឆ្លងកាត់ព្រះវិហារឥស្លាមបឹងកក់ អាល់សារកាល់ និងសណ្ឋាគារភ្នំពេញ ​ត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ហើយនៅពេលនេះ។ ផ្លូវកាត់ថ្មីនេះ មានប្រវែង ១៧១.៣០ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ស្ថាបនាឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសនៅតាមមហាវិថីព្រះមុនីវង្ស។ ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌ មាន AMS ថា ផ្លូវកាត់ថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ និងសាងសង់រួចរាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់។​ ទោះបីយ៉ាងណា ​​​នៅសល់​ការងារសាងសង់​​ផ្លូវថ្មើរជើង​នៅអមសងខាង​ផ្លូវថ្មីនេះ ដែលកំពង់សំរុកធ្វើបន្ត។ បើតាមឯកឧត្តម ខ្លូត រតនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរយៈពេលប្រមាណមួយខែខាងមុខ។​​ ឯកឧត្តម ខ្លូត រតនា បានបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាប៉ុណ្ណោះទេ តែថែមតែជួយបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់នោះផងដែរ។​ ឯកឧត្តម ខ្លូត រតនា បានបន្តដូច្នេះថា ​៖ «កន្លងមកយើងត្រូវការចូលមកតំបន់អភិវឌ្ឍន៍បឹងកក់ គឺយើងត្រូវឆ្លងកាត់រហូតដល់ព្រះសក្យមុនីចេតិយ…

  • ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ ជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ

    ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ ជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ

    ការប្រើប្រាស់ប្រាក់រៀលមិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។​ អ្នកជំនាញយល់ថា ការប្រើប្រាស់ប្រាក់រៀលកាន់កាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ នឹងជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានបង្ហាញពីគំនិតសុទិដ្ឋនិយមចំពោះការពង្រឹងគោលនយោបាយរូបិយវត្ថុកម្ពុជា ដោយលោកបានពន្យល់ថា កាលណាកម្ពុជាបានប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ មានន័យថា កម្ពុជាកាន់តែមានលទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះខ្លួនឯងនៅពេលមានវិបត្តិ។  យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា បានដាក់ផែនការរយៈពេល ៣ឆ្នាំ ​ក្នុងការជំរុញវិស័យឯកជន បើកបៀវត្សបុគ្គលជាប្រាក់រៀលឱ្យបាន ១០០ភាគរយ ដោយចាប់ផ្ដើមអនុវត្តន៍នៅឆ្នាំ២០២៦នេះ។ ផែនការនេះគឺជាការបោះជំហានយ៉ាងប្រុងប្រយ័ត្នមួយទៀតរបស់កម្ពុជា ឆ្ពោះទៅរកការគ្រប់​គ្រង​រូបិយប័ណ្ណរបស់ខ្លួនមកវិញ បន្ទាប់ពីពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកអស់ជាច្រើនទសវត្សរ៍។ ធនាគារអេស៊ីលីដា ភីអិលស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះ។ លោកស្រី ម៉ារ អមរ៉ា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារអេស៊ីលីដា បញ្ជាក់ថា ធនាគារបានគាំទ្រយ៉ាងសកម្ម និងចូលរួមក្នុងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងពង្រឹងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា តាមរយៈការបី្រប្រាស់ប្រាក់រៀល និងការផ្តល់ឥណទានជាប្រាក់រៀល។ ធនាគារអេស៊ីលីដា បានចាប់ផ្ដើមបើកប្រាក់បៀវត្សជាប្រាក់រៀលជូនបុគ្គលិកតាំងដើមឆ្នាំ២០២៦មក។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ។ យោងតាមលោកស្រី ម៉ារ អមរ៉ា ការរួមចំណែករបស់ធនាគារពាណិជ្ជ មិនត្រឹមតែជាការអនុវត្តតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធសេដ្ឋកិច្ចដែលមានភាពធន់។ នៅពេលប្រាក់រៀលត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ វាបង្កើតបានជាខែលការពារសេដ្ឋកិច្ចជាតិពីសម្ពាធខាងក្រៅ និងផ្តល់អំណាចពេញលេញដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជោគវាសនាសេដ្ឋកិច្ចរបស់ខ្លួន។ លោក សុខ…

  • ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធការផ្តល់ទីតាំងឱ្យឧក្រិដ្ឋជន​ធ្វើសកម្មភាពឆបោក

    ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធការផ្តល់ទីតាំងឱ្យឧក្រិដ្ឋជន​ធ្វើសកម្មភាពឆបោក

    លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនកាលពីថ្ងៃទី២១កញ្ញា ដោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋនជនធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា អគ្គស្នងការដ្ឋានគរបាលជាតិនៃក្រសួងមហាផ្ទៃ កំពុងស្នើសុំនីតិវិធីផ្អាកការងាររបស់គាត់ជាបណ្តោះអាសន្ន ដើម្បី​បើកផ្លូវឱ្យតុលាការបន្តនីតីវិធីតាមផ្លូវច្បាប់។    យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញជនជាតិថៃ ១៧៤​នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន ២នាក់, ឥណ្ឌា ២នាក់, ម៉ាឡេស៊ី ១នាក់ ព្រមទាំងជនជាតិខ្មែរ ចំនួន២៣នាក់។ ក្នុងនោះដែរ សមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារ​សង្ស័យ​មួយ​ចំនួន​បញ្ជូន​ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំង​បាន​សម្រេច​បិទ​ទីតាំងអគារពាក់ព័ន្ធទាំងពីរជាបណ្តោះអាសន្ន។ បច្ចុប្បន្ន ជនបរទេស​ទាំង​នោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងនៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ោយប៉ែត ដើម្បីរង់ចាំនីតិវិធីបន្ទាប់៕ សៅ សុខអេង​

  • អ្នកជំនាញប្រតិកម្មរឿងថៃយករូបថតនាដកាខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅអះអាងថាជារបស់ខ្លួន

    អ្នកជំនាញប្រតិកម្មរឿងថៃយករូបថតនាដកាខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅអះអាងថាជារបស់ខ្លួន

    អ្នកជំនាញខ្មែរបានប្រតិកម្មទៅនឹងប្រទេសថៃដែលហ៊ានយករូបថត «នាដកាខ្មែរបុរាណ» ក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅប្រកាសថាជារបស់ខ្លួន។ ជាមួយគ្នានេះ អ្នកជំនាញបានបង្ហាញភស្តុតាង និងកំណត់ត្រាប្រវត្តិសាស្ត្រច្បាស់ៗ ដើម្បីការពារមរតកដូនតាខ្មែរ។ ឆ្លើយតបទៅនឹងការអះអាងមិនត្រឹមត្រូវលើរូបថតប្រវត្តិសាស្ត្ររបស់ភាគីថៃ លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រ បានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់ពីប្រភពដើមនៃនាដកាខ្មែរបុរាណរូបនេះ។ យោងតាមការបញ្ជាក់ក្នុងកំណត់ត្រារបស់លោក តូម៉ាស់ ការ៉ាមេន នារីដែលមានរូបឆោមលោមពណ៌យ៉ាងស្រស់សោភា នៅក្នុងរូបថតប្រវត្តិសាស្ត្រនេះ គឺជា «នាដកាខ្មែរ» មានឈ្មោះថា កញ្ញា ទី សៅ (ឯកសារខ្លះហៅថា នាង សុខ) មានអាយុ ១៨ ឆ្នាំ និងមានស្រុកកំណើតនៅស្រុកផ្សារដែក។ លោកបណ្ឌិតបានបន្ថែមថា រឿងរ៉ាវនៃជីវិតរបស់នាងត្រូវបានបន្សល់ទុកក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ឈ្មោះលោក វីរីយ៉េ បានប្រតិព័ទ្ធស្រឡាញ់រូបនាងយ៉ាងជ្រាលជ្រៅ និងបានរៀបការជាមួយនាង។ ដោយសារលោក តូម៉ាស់ ការ៉ាមេន ត្រូវជាមិត្តភ័ក្តិស្និទ្ធស្នាលរបស់លោក វីរីយ៉េ ផ្ទាល់ លោកបានកត់ត្រាយ៉ាងលម្អិតថា លោក វីរីយ៉េ បានជួយជ្រោមជ្រែងជីវភាពគ្រួសាររបស់កញ្ញា ទី សៅ ហៅនាង សុខ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ៣០ ពីយ៉ាស់ (Piastres) ក្នុងមួយខែ…

  • អាមេរិក រឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២នាក់ ពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍

    អាមេរិក រឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២នាក់ ពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍

    ក្រសួងការបរទេសអាមេរិក ប្រកាសរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់បុគ្គល ៣២រូប ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ របស់អតីតឧកញ៉ា ចេន ហ្ស៊ី ដែលកម្ពុជា​ បានចាប់​បញ្ជូន​ទៅទេសចិនវិញកាលពីខែមករាកន្លងទៅ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា បុគ្គលទាំង៣២រូប ​គឺជាអ្នកទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។   សេចក្តីប្រកាសដដែលបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ នឹងប្រើប្រាស់រាល់មធ្យោបាយដែលមាន ដើម្បីការពារជនជាតិអាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្មលើអ្នកដែលគាំទ្រសកម្មភាពទាំងនោះ ដោយហាមឃាត់ពួកគេមិនឱ្យចូលសហរដ្ឋអាមេរិកឡើយ។ ទោះបីយ៉ាងណា អាមេរិកមិនបានបញ្ចេញឈ្មោះបុគ្គលទាំង៣២នាក់នោះឡើយ។ ​ ​វិធានការថ្មីរបស់អាមេរិកនេះធ្វើឡើងស្របពេលដែលកម្ពុជាទទួលរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅសប្តាហ៍នេះ ដោយអញ្ជើញប្រទេសនានាមកពីជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ មកពិភាក្សាគ្នា​ដើម្បីអំពីមធ្យោបាយកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសាកល៕ ខន ណារី AMS

  • កម្ពុជាតវ៉ាករណីថៃដំឡើងព្រះពុទ្ធបដិមាមួយអង្គលើដីខ្មែរនៅខេត្តឧត្តរមានជ័យ

    កម្ពុជាតវ៉ាករណីថៃដំឡើងព្រះពុទ្ធបដិមាមួយអង្គលើដីខ្មែរនៅខេត្តឧត្តរមានជ័យ

    រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងជាថ្មីចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដីរួច។ នេះគឺជាករណីមួយទៀតដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោ​ក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបង្កត់ព្រំដែនការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នា ទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ…

  • អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ

    អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានយល់ព្រមតាមសំណើរបស់អារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់ជំនួយការចាក់ប្រេងឥន្ធនៈយន្តហោះលើអាកាស ក្នុងគោលបំណងការពារខ្លួន សម្រាប់រយៈពេលកំណត់មួយ។ ជាជំនួយកើតមាន ចំពេលដែល ក្រុមប្រដាប់អាវុធ ហ៊ូធី នៅយេម៉ែន បង្កើតសកម្មភាពវាយប្រហារ លើអារ៉ាប៊ី សាអ៊ូឌីត។ ទីក្រុងរីយ៉ាដបានស្នើសុំជំនួយនេះ បន្ទាប់ពីក្រុមហ៊ូធី (Houthis) ដែលគ្រប់គ្រងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ពួកគេមកលើអារ៉ាប៊ីសាអូឌីត ហើយវាគឺជាសមរភូមិថ្មីមួយ នៅក្នុងសង្គ្រាមដ៏ធំទូលាយ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «យើងបានទទួលសំណើពី អារ៉ាប៊ី សាអូឌីត សម្រាប់ជំនួយយោធា ហើយដោយផ្អែកលើការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស កាលពីយប់មិញ ខ្ញុំបានយល់ព្រមតាមសំណើនោះ សម្រាប់ការចាក់ប្រេងឥន្ធនៈលើអាកាសក្នុងគោលបំណងការពារខ្លួន»។ លោកបាននិយាយថា «ដោយសារតែអារ៉ាប៊ី សាអូឌីត កំពុងរងការវាយប្រហារ… ហើយយើងចាំបាច់ត្រូវរក្សាច្រកផ្លូវទាំងនោះឱ្យនៅបើកចំហ ដូច្នេះហើយ ទើបយើងយល់ព្រមតាមសំណើនោះ»។ សម្រាប់ជំនួយការចាក់ប្រេងឥន្ធនៈលើអាកាសថ្មីនេះ, ចក្រភពអង់គ្លេសនឹងដាក់ពង្រាយយន្តហោះ…

  • លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន

    លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានជួបពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីជម្លោះនៅអ៊ុយក្រែន និង នៅតំបន់សមុទ្រក្រហម។ លោក Macron បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉កថា «បញ្ហាមួយទៀតដែលយើងបានពិភាក្សា គឺស្ថានភាពនៅសមុទ្រក្រហម… វាមានសារៈសំខាន់ចំពោះតម្លៃទំនិញសកល។ បន្ទាប់មក យើងបានពិភាក្សាគ្នាយ៉ាងលម្អិត អំពីបញ្ហាអ៊ុយក្រែន និង រុស្ស៊ី»។ លោកបានបន្ថែមថា «យើងបានពិភាក្សាគ្នាបានយ៉ាងល្អ។ វាពិតជាមានលក្ខណៈស្ថាបនាខ្លាំងណាស់»។ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន, លោក Macron បានលើកឡើងថា លោកបានជំរុញលោក Trump ឱ្យពិចារណាលើការផ្គត់ផ្គង់ប្រព័ន្ធអាវុធការពារដល់អ៊ុយក្រែន។ លោក Macron បានបញ្ជាក់ថា «តម្រូវការក្នុងការជួយមិត្តភក្តិជនជាតិអ៊ុយក្រែនរបស់យើង ឱ្យបានលឿន និងខ្លាំងក្លាជាងមុន ជាពិសេស លើផ្នែកប្រព័ន្ធស្ទាក់ចាប់មីស៊ីល ព្រោះវាជាវិធានការការពារ»។ ប្រធានាធិបតីបារាំងរូបនេះបាននិយាយថា «លោក Trump មានឆន្ទៈល្អក្នុងការស្តាប់ និងពិភាក្សា ហើយយើងអាចពិភាក្សាបានយ៉ាងលម្អិតអំពីជម្លោះទាំងពីរនេះ ដែលជាក់ស្តែង មានសារៈសំខាន់សម្រាប់សន្តិភាពពិភពលោក និងសន្តិសុខរបស់យើង»។ បើតាម…

  • កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី

    កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA, លោក គីម អះអាងថា ការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីនេះ បានបង្ហាញពីបច្ចេកវិទ្យាការពារជាតិទំនើប និងវឌ្ឍនភាព ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។ ចំណែក NK News រាយការណ៍ថា លោក គីម សង្កត់ធ្ងន់ថា ប្រព័ន្ធអាវុធជំនាន់ថ្មីនេះ នឹងផ្តល់ឱ្យសត្រូវនូវជំងឺឈឺក្បាលដែលមិនអាចព្យាបាលបាន និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលមិនអាចគេចផុតបាន។ បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង។ យោងតាម Straits Times, កងទ័ពកូរ៉េខាងត្បូងក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតចំនួន ២ គ្រាប់ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត។ ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតនេះកើតឡើង ក្នុងបរិបទដែលកូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ ឆ្លើយតបការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ប្រមុខការទូតកំពូលកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ដើម្បីពង្រឹងការសម្របសម្រួលសម្រាប់សន្តិភាព…

  • ប្រមុខការទូតកម្ពុជាចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១

    ប្រមុខការទូតកម្ពុជាចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១

    ក្រសួងការបរទេសប្រកាសថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូយ៉ក។ ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ក្នុងអំឡុងកិច្ចពិភាក្សាទូទៅនេះ ប្រមុខការទូតកម្ពុជា នឹង ចូលរួមធ្វើសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក ព្រមទាំងសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និង ប្រសិទ្ធភាព របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្ត ជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងលើកឡើងផងដែរអំពីអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ដោយឡែក ក្នុងសម័យប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា…