-
អឺរ៉ុប បញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទុកច្បាំងជាមួយក្រុម ហ៊ូធី ដើម្បីសុវត្ថិភាពនាវាដឹកប្រេង

ព្រុចសែល ៖ សហភាពអឺរ៉ុបបានប្រកាសពីការត្រៀមបញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទៅការពារសុវត្ថិភាព ដល់បណ្តានាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតនៅសមុទ្រក្រហម ខណៈដែលក្រុមសកម្មប្រយុទ្ធ ហ៊ូធី បាននិងកំពុងមានប្រៀបយ៉ាងខ្លាំងនៅក្នុងដែនទឹកមួយនេះ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ, លោកស្រី Kaja Kallas ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបអះអាងថា បេសកកម្មជើងទឹករបស់សហភាពអឺរ៉ុប ដើម្បីការពារនាវាចរណ៍នៅសមុទ្រក្រហម ហៅកាត់ Aspides ត្រូវការបន្ថែមនូវនាវាចម្បាំងរបស់ខ្លួន ឱ្យបានច្រើនជាង ១០គ្រឿង ខណៈបច្ចុប្បន្នបេសកកម្មមួយនេះមាននាវាត្រឹម ៦ គ្រឿងប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការតាំងពីឆ្នាំ ២០២៤ មក ។ លោកស្រីថា ដំបូងឡើយ ប្រតិបត្តិការ Aspides ត្រូវការនាវាយ៉ាងហោចណាស់ ១០ គ្រឿងប៉ុណ្ណោះ ប៉ុន្តែ ស្ថានភាពនៅពេលនេះ លោកស្រីគិតថា ត្រូវតែបង្កើនការចូលរួមចំណែកនូវនាវាចម្បាំង បន្ថែមទៀត ។ ជាមួយគ្នានេះ លោក Kaja Kallas ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិកសហភាពអឺរ៉ុប ទាំង ២៧ ប្រទេស កាលពីថ្ងៃទី១៩ ខែកញ្ញា…
-
តម្លៃប្រេងធ្លាក់ចុះភ្លាមៗ ក្រោយ អាមេរិក និងអ៊ីរ៉ង់ ជួបចរចាទល់មុខលើកដំបូង, អ្នកវិភាគថា នេះជាសញ្ញាវិជ្ជមាន

បរទេស ៖ តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃពុធនេះ បានធ្លាក់ចុះមកក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលវិញ បន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ីរ៉ង់បានជួបមុខចរចាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមជិត ៧ ខែមកនេះ ។ បើតាម CNA, តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,០៧ ភាគរយ ឬ ៧ សេន ដោយដាក់លក់ត្រឹម ៩៩ ដុល្លារ ១៨ សេនក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុន WTI បានធ្លាក់ចុះ ០,៣៩ ភាគរយ ឬ ៣៥ សេន ដោយជួញដូរក្នុងតម្លៃត្រឹម ៩០ ដុល្លារ ១៧ សេនក្នុងមួយបារ៉ែល ។ ការធ្លាក់ចុះប្រេងពិភពលោកក្រោម ១០០ ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញានេះ បានកើតមានឡើង បន្ទាប់ពីបេសកជនអាមេរិក ២ រូបបានធ្វើការចរចាប្រកបដោយលទ្ធផលល្អជាមួយអ្នកសម្របសម្រួលរបស់ អ៊ីរ៉ង់ នៅឯទីក្រុងញូវយ៉ក ដើម្បីបញ្ចប់ជម្លោះមួយនេះ ។…
-
ក្រសួងបរិស្ថានចុះ MOU ជាមួយអង្គការ CI ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិកម្ពុជា

ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ដល់២០៣១។ កិច្ចសហការនេះផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការស្រាវជ្រាវ និងបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាព និងនិរន្តរភាពហិរញ្ញវត្ថុ។ អង្គការ CI បញ្ជាក់ថា អនុស្សរណៈនេះក៏មានគោលបំណងធ្វើឱ្យយុទ្ធសាស្ត្ររបស់អង្គការ CI ស្របគ្នាយ៉ាងពេញលេញជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» របស់ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS ថា កិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា តាមរយៈការពង្រឹងគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សធជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងទៀតថា កន្លងមក ភាពដៃគូរវាងក្រសួងបរិស្ថាន និងអង្គការ CI បានចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៤ នៅកម្ពុជា រួមមាន តំបន់បឹងទន្លេសាប នៅឧទ្យានជាតិតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលមានផ្ទៃដីសរុបប្រមាណជាងមួយលានហិកតា៕…
-
ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងPegasus មានជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូង និងបង្កើនជើងហោះហើរទៅទីក្រុងអ៊ីស្តង់ប៊ុល (ប្រទេសទួរគី) ជារៀងរាល់ថ្ងៃ

ការពង្រីកវិសាលភាពហោះហើរ៖ ភាពជាដៃគូសហការថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ពង្រីកផ្លូវហោះហើរបន្ថែមជាង ១០០ ខ្សែទៀត ក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ការពង្រឹងទំនាក់ទំនងរវាងអាស៊ី – អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបង្កើនការតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល រហូតដល់ចំនួន ៧ ជើងហោះហើរក្នុងមួយសប្តាហ៍។ កូឡាឡាំពួរទៅកាន់អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកផ្លូវហោះហើរទៅកាន់ Stansted (ទីក្រុងឡុងដ៍), Vnukovo (ទីក្រុងម៉ូស្គូ), Esenboga (ទីក្រុងអង់ការ៉ា), Zurich (ប្រទេសស្វីស) និង ទីក្រុង Athens (ប្រទេសក្រិក) តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងតម្លៃសំបុត្រពិសេសចាប់ពី ៧៩៩* រីងហ្គីតម៉ាឡេស៊ីសម្រាប់ការហោះហើរមួយជើង។ នៅទីក្រុងសេប៉ាំង (Sepang) ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia កំពុងបោះជំហានដ៏សំខាន់មួយទៀតក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិរបស់ខ្លួន ជាមួយនឹងការដាក់ឱ្យដំណើរការប្រើប្រាស់ជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូងបង្អស់ ក្រោមរូបភាពជាដៃគូប្រើប្រាស់ជើងហោះហើររួមតែមួយជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ (LCC) ដ៏ធំបំផុតរបស់ប្រទេសទួរគី ក្រុមហ៊ុនអាកាសចរណ៍ Pegasus ដែលបើកផ្លូវតភ្ជាប់ជើងហោះហើរឱ្យរលូនរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល។ ភាពជាដៃគូនេះបានប្រមូលផ្តុំក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ (LCC) ដ៏មានសក្តានុពលចំនួនពីរមកពីអាស៊ាន និងអឺរ៉ុប ដោយភ្ជាប់បណ្តាញហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង ៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចពីមូលហេតុចម្បងចំនួន ៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។ នេះបើតាមការថ្លែងពីប្រមុខក្រសួងមហាផ្ទៃ ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត មូលហេតុចម្បងនោះ រួមមាន ១-មធ្យោបាយនៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិតនិងឧបករណ៍អេឡិចត្រូនិចមួយ ២-ភាពចន្លោះប្រហោងនៃច្បាប់និងយុត្តាធិការរវាងប្រទេសនីមួយៗ ៣-ការចំណាយដើមទុនតិចទទួលបានផលច្រើន និង៤-ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនងនិងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។ ប្រឈមមុខនឹងបញ្ហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើស Online scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាពិសេសក៏បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ដែលក្នុងនោះមានជាអាទិ៍ ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស…
-
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាដើម្បីបោសសម្អាតស្កេម!

នាឱកាសចូលរួមថ្លែងសុន្ទរកថា លើប្រធានបទ «ការឆ្លើយតបក្នុងតំបន់និងសាកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្លើយតបនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បណ្តាប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានខិតខំប្រឹងប្រែងដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងថា ការឆ្លើយតបក្នុងតំបន់និងសាកលលោក រួមទាំងកម្លាំងអនុវត្តច្បាប់កម្ពុជាក៏មានការវិវឌ្ឍន៍ទៅតាមបទល្មើសនេះដូចគ្នាដែរ។ បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការឆ្លើយតបបញ្ហានេះ ដំបូងឡើយផ្តោតលើការការពារជនរងគ្រោះពីការឆបោក តាមរយៈការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការដទៃទៀត ប៉ុន្តែវិធានការទាំងនេះ មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះមិនឱ្យរីកធំធាត់បាននោះឡើយ ដូច្នេះបានជាមានការផ្លាស់ប្តូរពីការការពារប្រជាពលរដ្ឋរៀងៗខ្លួន ទៅជាការធ្វើសកម្មភាព រួមគ្នាដើម្បីបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ទើបអាចធានានូវសន្តិសុខ-សុវត្ថិភាពសម្រាប់ប្រជាជន និងសង្គម។ «ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាខាងលើ បានឈានមួយជំហាន ដែលបានទៅមុខ ក្នុងការរៀបចំក្របខណ្ឌច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅ»។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្ថែមយ៉ាងដូច្នេះ ដោយបានបន្តទៀតថា ការបង្កើតច្បាប់ថ្មីនេះ បានបំពេញនូវចន្លោះប្រហោងនៃច្បាប់កន្លងមក និងលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅចំពោះមុខ អង្គវេទិកាមានការចូលរួមថ្លែងសុន្ទរកថា និងវាគ្មិនពីតំណាងលេខាធិការដ្ឋានមេគង្គ ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នគរបាលសហព័ន្ធអូស្រ្តាលី អគ្គលេខាធិការអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ…
-
កម្ពុជាធ្វើម្ចាស់ផ្ទះ GX Conference ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកជំនាញទេសចរណ៍ ១៧០ ប្រទេស

ប្រតិភូនៃក្រុមហ៊ុនអន្តរជាតិដែលរកស៊ីលើវិស័យទេស ចរណ៍ប្រមាណជាង៧០០នាក់ មកពី១៧០ប្រទេស បានមក ចូលរួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦(GX Conference)ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា វត្តមានរបស់អ្នកវិនិយោគ និងតំណាង ក្រុមហ៊ុនទេសចរណ៍អន្តរជាតិពីបណ្តាប្រទេសជាច្រើនមកចូល រួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦ គឺជាឱកាសរបស់កម្ពុជា ក្នុង ការបង្ហាញពីសក្តានុពលទេសចរណ៍ និងផលិតផល ទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបញ្រ្ជាប ការយល់ដឹងរបស់ភ្ញៀវ និងដៃគូអន្តរជាតិអំពីកម្ពុជា លោកជំទាវបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ជំនាញ ក៏មានអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង Influencers អន្តរជាតិចូលរួមផងដែរ។ វត្តមានរបស់ក្រុមអ្នកផលិតព័ត៌មាន និងមាតិកាទាំងនេះ អាចជួយផ្សព្វផ្សាយអំពីគោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ ធម្មជាតិ និង ផលិតផលទេសចរណ៍របស់កម្ពុជាទៅកាន់អ្នកទស្សនានៅ តាមទីផ្សារអន្តរជាតិ។ លោកជំទាវបានឱ្យដឹងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះក៏មានការរៀបចំជាដំណើរទស្សនកិច្ចពិរព័ណ៍ម្ហូបអាហារខ្មែរនៅវត្តភ្នំ,ការលេងល្បែងប្រជាប្រិយខ្មែរជាដើម។ក្រៅពីនោះ ក៏មានការដំណើរទស្សនាសារមន្ទីរជាតិ ,…
-
សហភាពអឺរ៉ុបផ្តល់ជំនួយ ១,៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា

សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណងចំនួន ១លាន ៨សែនដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។ សហភាពអឺរ៉ុបបានអនុម័តផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១លាន ៨សែនដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាព CMAC សហការជាមួយអង្គការ APOPO សម្រាប់រយ:ពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំតំបន់ ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារគោលនយោបាយការបរទេស (FPI) នៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦។ អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គម្រោងនេះត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ជំនួយនេះនឹងត្រូវប្រើប្រាស់សម្រាប់បោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង ៦ពាន់ហិកតា ការអប់រំពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌ”។ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះការកោតសរសើរ និងការគាំទ្ររបស់សហភាពអឺរ៉ុប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយAPOPO និងសហគមន៍អឺរ៉ប ដើម្បីកម្ចាត់ភាពគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម កសាងក្តីសង្ឃឹម និងអនាគតរុងរឿងសម្រាប់ប្រជាជនខ្មែរ៕ ដោយ៖ម៉ាដេប៉ូ
-
ដាណឺម៉ាក និង Greenland ថា កិច្ចព្រមព្រៀងអាក់ទិកថ្មីជាមួយ អាមេរិក គឺ “ល្អ” សម្រាប់គ្រប់ភាគី រួមទាំង NATO និងអឺរ៉ុប

ញូវយ៉ក ៖ មេដឹកនាំដាណឺម៉ាក និង Greenland កាលពីថ្ងៃ អង្គារ បានសម្តែងការសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិសុខតំបន់អាក់ទិកថ្មីជាមួយសហរដ្ឋអាមេរិកថាជាផលប្រយោជន៍សម្រាប់ភាគីទាំងបី ក៏ដូចជាអង្គការ NATO និងអឺរ៉ុបផងដែរ។ បើតាម Anadolu, មេដឹកនាំដាណឺម៉ាក និង Greenland អះអាងថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងការរារាំង ព្រមទាំងបង្ការកុំឱ្យគូប្រជែងទទួលបានឥទ្ធិពលសំខាន់ៗនៅក្នុងដែនដីកោះ Greenland។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្លូវការ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដាណឺម៉ាក ក៏ដូចជាសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់កោះ Greenland ផងដែរ។ ចំណែកនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen អះអាងថា កិច្ចព្រមព្រៀងនេះ បាននាំយកកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ១៩៥១ មកកាន់ឆ្នាំ ២០២៦។ លោក Nielsen បានពិពណ៌នាកិច្ចព្រមព្រៀងនេះថា ជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” និងជា “កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងសងខាង”។ ជាពិសេសជួយពង្រឹងសន្តិសុខរបស់អង្គការណាតូ…
-
ជប៉ុន ព្រមាន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃ អង្គារ ព្រមានថា កម្មវិធីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ បើតាម Anadolu, លោកស្រី Takaichi បានព្រមានទៅកាន់មេដឹកនាំដឹកនាំពិភពលោក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នៅទីក្រុងញូវយ៉ក ថា ការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត ដូចជាការលួចរូបិយប័ណ្ណឌីជីថល ដើម្បីរកមូលនិធិ គឺជាការរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន។ ជាមួយគ្នានេះ លោកស្រី Takaichi បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសការរីកសាយភាយបច្ចេកវិទ្យាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ ជាការឆ្លើយតប មេដឹកនាំជប៉ុនរូបនេះ បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងទាំងស្រុង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការព្រមានរបស់ជប៉ុនកើតឡើង ក្រោយកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង៕…