-
រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះ ដោយព្យួរការអនុវត្តពន្ធបន្ថែម និងការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីចូលរួមសម្រួលបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងពន្លឿនការដោះស្រាយបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំណឹងនេះកាលពីព្រឹកថ្ងៃពុធ ទី២៩កក្កដា ក្នុងពេលចុះចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ នៅខេត្តកណ្តាល។ កន្លងមក ឯកសារផ្ទេរកម្មសិទ្ធិអចលនទ្រព្យមួយចំនួន ដែលមានដីការអមហួសរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត តម្រូវឱ្យម្ចាស់កម្មសិទ្ធិត្រូវទទួលរងការផាកពិន័យ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវរហូតដល់ ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់សរុប។ កត្តានេះបានធ្វើឱ្យម្ចាស់អចលនទ្រព្យមួយចំនួនជួបការលំបាក និងគ្មានលទ្ធភាពបង់ប្រាក់ ខណៈមួយចំនួនទៀតត្រូវស្នើសុំបញ្ជាក់ដីការអមសារជាថ្មី ដែលបង្កឱ្យមានការកកស្ទះ និងយឺតយ៉ាវដល់ដំណើរការការងារចេញប្លង់កម្មសិទ្ធិយ៉ាងខ្លាំង។ ឆ្លើយតបនឹងបញ្ហាចំពោះមុខនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចចេញវិធានការអនុគ្រោះ ដោយព្យួរការផាកពិន័យ ១០០ភាគរយនេះ ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រួលដល់កម្មសិទ្ធិករដីធ្លីមានលទ្ធភាពចូលមកបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយរលូន រហូតដល់ដាច់ឆ្នាំ២០២៧។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា អចលនវត្ថុដែលទិញលក់ច្រើនដំណរ ចាប់ពីក្រោយឆ្នាំ២០១៧ ដល់ចុងខែកក្កដា ឆ្នាំ២០២៦ មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាច្រើនដងឡើយ។ ការបង់ពន្ធគឺតម្រូវតែលើប្រតិបត្តិការទិញលក់ចុងក្រោយបង្អស់មួយប៉ុណ្ណោះ។ ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋានគ្រឹះនៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាជម្រក ជាអាជីវកម្ម ជាការវិនិយោគ និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ពីភាពចាំបាច់បំផុតនៃការចុះបញ្ជីដីធ្លីបង្ហើយ…
-
ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានគ្រោះរញ្ជួយដីកម្រិតខ្ពស់មួយ និងការព្រមានពីរលកយក្សស៊ូណាមិ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីខេត្ត Kumamoto នៅភាគខាងត្បូងនៃប្រទេសជប៉ុន ទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,១ រ៉ិចទ័រ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត កាលពីថ្ងែទី២៨កក្កដា។ ស្ថានទូតកម្ពុជា បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឲ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងឲ្យផ្តល់ ព័ត៌មាន ដល់ស្ថានទូត ជាបន្ទាន់ប្រសិនបើមានព័ត៌មានអំពីពលរដ្ឋខ្មែររងផលប៉ះពាល់។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធនេះថា គ្មានពលរដ្ឋខ្មែរណាម្នាក់នៅក្នុងប្រទេសជប៉ុនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះឡើយ។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះផងដែរ ដោយក្រសួងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាបងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅតំបន់រងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដាន ដោយយកចិត្តទុកដាក់លើការវិវឌ្ឍនៃស្ថានការណ៍។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ មនុស្ស យ៉ាងហោចណាស់ ១៣នាក់ បាន ស្លាប់ ក្នុងគ្រោះរញ្ជួយដីកាលពីម្សិលមិញក្នុងប្រទេសជប៉ុន៕ ខន ណារី…
-
ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគ

ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន បានបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក Zhou Wendong អភិបាលរងទីក្រុងអ៊ូស៊ី ដែលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្ដានុពលរបស់ខេត្តព្រះសីហនុដែលមានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ រួមមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍជា៣ដំណាក់កាល ដោយគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ហើយនឹងអាចទទួលនាវាផ្ទុកទំនិញទម្ងន់រហូតដល់ ១៦ម៉ឺនតោន។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានតភ្ជាប់ជាមួយកំពង់ផែទីក្រុងអ៊ូស៊ី ខណៈអាកាសយានដ្ឋានអន្តរជាតិខេត្តមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងអ៊ូស៊ី និងមានបណ្តាញផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកគាំទ្រការដឹកជញ្ជូន។ ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើតំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ទីក្រុងពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងតំបន់កោះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យមានការរៀបចំការដំឡើងស័ក្តិ និងមេដាយជូនវីរកងទ័ពដែលបំពេញភារកិច្ច និងកំពុងឈរជើងនៅជួរមុខទាំងអស់ រួមទាំងកងទ័ព ដែលទើបចូលបម្រើការងារថ្មីហើយបានចូលរួមប្រយុទ្ធផ្ទាល់ការពារទឹកដីកាលឆ្នាំ២០២៥។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឱ្យស្រង់ឈ្មោះយោធិន ជាពិសេសយោធិនទើបចូលបំពេញភារកិច្ចការពារទឹកដី ដែលបានប្រយុទ្ធ ជាមួយយោធាថៃ ចំនួន ២លើកនៅឆ្នាំ២០២៥ ដើម្បីរៀបចំការដំឡើងស័ក្តិជូនពួកគាត់។ បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលក៏នឹងរៀបចំមេដាយពិសេស «មេដាយសមរភូមិ» ដាច់ដោយ ឡែកពីមេដាយការពារជាតិ សម្រាប់យោធិនឈរជើងនៅជួរមុខគ្រប់ទិសផងដែរ។ ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ពទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ សេង បារាំង AMS
-
អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរំលឹកថា កាលពីឆ្នាំមុនការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។ ស្ថានទូតបានលើកឡើងថា បីខែក្រោយមក គឺនៅថ្ងៃទី២៨តុលា ឆ្នាំ២០២៥ លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាប្រវត្តិសាស្ត្រ ដែលបានបង្កើតជាគន្លងការទូតមួយសម្រាប់បញ្ចប់ការប្រយុទ្ធគ្នា និងដោះស្រាយបញ្ហាព្រំដែន ដែលកើតមានជាយូរមកហើយ។ សម្រាប់សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែងនេះ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្តមានសហរដ្ឋអាមរិកក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះ ជាផ្នែកដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជា និងថៃឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលនោះ។ លោកបណ្ឌិតសង្ឃឹមថា សហរដ្ឋអាមរិកនឹងជួយជំរុញឲ្យភាគីថៃគោរពនូវកិច្ចព្រៀងទាំងឡាយ ហើយងាកមកដោះស្រាយព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិ។ ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សង្កេតឃើញថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ ហើយគ្មានរដ្ឋបាលអាមេរិកណាមួយមានការប្តេជ្ញាចិត្តខ្លាំងដូចរដ្ឋបាលលោក ត្រាំ ក្នុងការគាំទ្រផលប្រយោជន៍នៃប្រទេសនីមួយៗលើបញ្ហាព្រំដែននោះទេ។ បើតាមលោក ឆាំង យុ កម្ពុជាគួរតែបន្តផ្តោតទៅលើអាទិភាពទាំងពីរគឺ សន្តិភាព និងសន្តិសុខព្រំដែន ហើយកម្ពុជាអាច និងគួរតែបន្តដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ព្រោះកងទ័ពថៃបានរំលោភបំពានកិច្ចព្រមព្រៀងនេះ តាមរយៈការបន្តកាន់កាប់ ទឹកដីកម្ពុជាដោយខុសច្បាប់៕ សេង បារាំង AMS
-
មេធំសិទ្ធិមនុស្ស UN ៖ សកម្មភាពអ៊ីស្រាអែលនៅលីបង់ អាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម”

បេរូ ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយកាលពីថ្ងៃ ចន្ទ ថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅលីបង់ បានបង្កឱ្យមានការរងទុក្ខវេទនាយ៉ាងទូលំទូលាយដល់ជនស៊ីវិល ហើយអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបេរូត មុនពេលបញ្ចប់ការបំពេញទស្សនកិច្ចនៅលីបង់, លោក Türk និយាយថា ការិយាល័យរបស់លោកបានកត់ត្រាការរំលោភបំពានទ្រង់ទ្រាយធំលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលសកម្មភាពខ្លះអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក Türk បានបន្ថែមថា ការបន្តវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងការប្រើប្រាស់អាវុធផ្ទុះនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើនពីសំណាក់អ៊ីស្រាអែល បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ លោក Türk បានសង្កត់ធ្ងន់ថា បេសកកម្មវាយតម្លៃឯករាជ្យ និងអព្យាក្រឹតមួយ បានចាប់ផ្តើមប្រមូលព័ត៌មាន និងភស្តុតាង ស្តីពីការរំលោភបំពាន ដែលគេចោទប្រកាន់ថា ត្រូវបានប្រព្រឹត្តដោយភាគីនៃជម្លោះចាប់តាំងពីថ្ងៃទ២ ខែមីនាកន្លងមក ។ យោងតាមរបាយការណ៍របស់អាជ្ញាធរលីបង់, លោក Türk បានឱ្យដឹងថា មនុស្សប្រមាណ ៤,៣០០ នាក់ត្រូវបានសម្លាប់ និងច្រើនជាង…
-
ជប៉ុន ៖ មនុស្ស ៩ពាន់នាក់កំពុងស្នាក់ក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីរញ្ជួយដី

តូក្យូ ៖ ជប៉ុនឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់ ត្រូវបានជម្លៀសខ្លួន មកឲ្យស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន ក្រោយហេតុការណ៍រញ្ជួយដី។ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់បានស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសជប៉ុន។ លោក Minoru Kihara អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា «យើងទទួលបានរបាយការណ៍អំពីមនុស្ស ៧នាក់ដែលរងរបួសធ្ងន់ និង ២៩នាក់ទៀតរងរបួសស្រាល។ លើសពីនេះ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃនេះ មានមនុស្សចំនួន ៩,១៨៦នាក់បានទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនចំនួន ៥០៦កន្លែង នៅទូទាំងខេត្ត ចំនួន៥ រួមទាំង ខេត្ត Kumamoto និង Fukuoka ផងដែរ»។ ការថ្លែងនេះធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីហេតុការណ៍រញ្ជួយដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ បាត់បង់ជីវិត។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បានលើកឡើងថា អាជ្ញាធរកំពុងបន្តវាយតម្លៃពីកម្រិតនៃការរងរបួស និងការខូចខាតទ្រព្យសម្បត្តិ។ លោកស្រីបានបន្ថែមថា «ការដាច់ចរន្តអគ្គិសនី និងអគ្គិភ័យកំពុងកើតមានឡើងនៅតំបន់មួយចំនួន ហើយផ្លូវថ្នល់ និងស្ពាននានាបានរងការខូចខាត ព្រមទាំងមានអគារមួយចំនួនបានដួលរលំផងដែរ»។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA…
-
រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់

មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃ ចន្ទ ថា មហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ និងការជំរុញកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន នឹងគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ព្រមទាំងបំផ្លាញស្ថិរភាពនៅក្នុងតំបន់ទាំងមូល ។ លោកស្រី Zakharova បានលើកឡើងថា ការអះអាងនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន អំពីតម្រូវការឱ្យមានការពិភាក្សាដោយចំហលើបញ្ហាអាវុធនុយក្លេអ៊ែរ មិនអាចយកមកធ្វើជាហេតុផលសមស្រប ដើម្បីការពារខ្លួនបានឡើយ ពីព្រោះគ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជប៉ុននោះទេ ។ អ្នកនាំពាក្យរូបនេះនិយាយថា ផ្ទុយទៅវិញ រុស្ស៊ីកំពុងមើលឃើញថា សកម្មភាពរបស់ទីក្រុងតូក្យូ បង្ហាញពីការរស់ឡើងវិញ នូវស្មារតីឈ្លានពាននៃលទ្ធិយោធានិយមជប៉ុន ។ លោកស្រីថែមទាំងបានចោទប្រកាន់ថា ជប៉ុនកំពុងដើរចេញឆ្ងាយពីកាតព្វកិច្ចសន្តិភាពនិយម ដែលខ្លួនបានព្រមព្រៀង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ ជាមួយគ្នានេះ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសូមអំពាវនាវជាថ្មីម្តងទៀតដល់ជប៉ុន ឱ្យចងចាំនូវមេរៀនប្រវត្តិសាស្ត្រ ហើយវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីវិញ ដើម្បីជៀសវាងការបង្កាត់ភ្លើងសង្គ្រាមប្រណាំងប្រជែងអាវុធថ្មី ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា” ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ ១៤៣នាក់ មកពី ៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមានសមត្ថភាពក្នុងការបង្កើតមាតិកា…
-
ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី

ភ្នំពេញ៖ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលនឹងនាំយកទុនវិនិយោគបន្ថែមប្រមាណ ១០៨ លានដុល្លារអាម៉េរិក ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ជិត ៧០០ កន្លែង។ គម្រោងទាំង៣ សម្រាប់ការវិនិយោគក្នុងភូមិភាគឦសានដែលទទួលការអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ,ការចិញ្ចឹមសត្វចម្រុះនិងសត្តឃាតដ្ឋាន, ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីក្នុងកិច្ចប្រជុំលើកទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះបីសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈម ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញវិនិយោគខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនចិនធំៗជាច្រើនបានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំដែលតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង៤ដែលជាខេត្តភាគឦសានជាសមាជិកក្រុមការងារចូលរួមផងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ក្រុមការងារនឹងបន្តសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តជាកញ្ចប់ ប្រកបដោយបុរេសកម្ម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ជាមួយគ្នានេះ វិនិយោគិនក៏ត្រូវខិតខំអនុវត្តគម្រោងឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើការបណ្តុះបណ្តាល ផ្ទេរជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតតម្លៃបន្ថែម។ តាមរយៈស្មារតីនៃកិច្ចប្រជុំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ក្នុងភូមិភាគឦសាន បានប្តេជ្ញាចិត្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យបានរហ័ស និងមានតម្លាភាពដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ធុរកិច្ច និងការវិនិយោគនៅភូមិភាគឦសាន៕ដោយ៖ង៉ាន ទិត្យ