Category: ព័ត៌មាន

  • អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប

    អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប

    ប៊ែរឡាំង ៖ ប្រមុខការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃ ពុធ បានស្នើឱ្យភាគីសហរដ្ឋអាមេរិក បង្កើតខ្សែសង្វាក់ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅក្នុងប្រទេសប្លុកអឺរ៉ុប ដើម្បីជួយឆ្លើយតបទៅនឹងសន្ទុះតម្រូវការយ៉ាងគំហុកនៅទូទាំងពិភពលោក នៃមីស៊ីលស្ទាក់ចាប់មួយនេះ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់។ បើតាម Anadolu, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និយាយថា លោកបានលើកសំណើបង្កើតខ្សែសង្វាក់ផលិតកម្មផលិតមីស៊ីលសំណាញ់មេឃ Patriot ទៅកាន់មន្ត្រីអាមេរិក…

  • អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ

    អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ

    អសប ៖ គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងលោកប្រធានាធិបតី Massoud Pezeshkian ផងនោះអាចនឹងមិនមានយន្តហោះធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ព្រោះតែទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើបណ្តាក្រុមហ៊ុនអាកាសចររបស់ទីក្រុងតេហេរ៉ង់ចាប់ផ្តើមមានប្រសិទ្ធិភាព ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃពុធ ។ លោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានប្រាប់បណ្តាញព័ត៌មាន Fox News ថា «អាមេរិកកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លា ទៅលើប្រជាជនអ៊ីរ៉ង់ ក្នុងកម្រិតមួយដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក ក្នុងនោះ ជើងហោះហើរចេញពីប្រទេសអ៊ីរ៉ង់ ទៅកាន់បរទេស ប្រហែលជាង ៨០ ឬ ៩០ ភាគរយ ត្រូវបានផ្អាកដំណើរការ» ។ បើតាមលោក Scott Bessent, អាមេរិកមិនប្រាកដថា តំណាងរបស់អ៊ីរ៉ង់ ដែលកំពុងមានវត្តមាននៅអង្គការសហប្រជាជាតិ នឹងអាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយរបៀបណានោះទេ»។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបានប្រកាសអនុវត្តទណ្ឌកម្មលើផ្នែកអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ច ដើម្បី ដាក់សំពាធទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យប្រទេសឥស្លាមមួយនេះចុះចាញ់ បន្ទាប់ពីមានសង្គ្រាមអស់រយៈពេលជិត ៧ ខែមកហើយ។ គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ…

  • មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល

    មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល

    អសប ៖ បណ្តាមេក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗមួយចំនួន កាលពីថ្ងៃពុធ បានថ្លែងប្រាប់ចំៗ ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វិស័យ AI របស់ពួកគេត្រូវការបទប្បញ្ញត្តិសកលជាបន្ទាន់ ដើម្បីត្រួតពិនិត្យ ក្នុងបំណងបញ្ចៀសនូវហានិភ័យគ្រប់គ្រងលែងបាន ដែលអាចបង្កជាគ្រោះមហន្តរាយសកល ។ លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន AI Anthropic និយាយថា «ប្រសិនបើមិនមានការគ្រប់គ្រងបានល្អទេនោះ លោកជឿថា AI អាចបង្កជាហានិភ័យដល់មនុស្សជាតិទាំងមូល» ។ លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នានេះដែរ ដោយបានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិកទាំង ១៥ រូបនេះថា មនុស្សជាតិអាចនឹងបាត់បង់ការគ្រប់គ្រងលើអនាគតរបស់ AI ។ បញ្ហានេះទាំង លោក Altman និងលោក Amodei បានអំពាវនាវឱ្យមេដឹកនាំពិភពលោកចាត់វិធានការនេះជាបន្ទាន់ ។ បើតាម Aljazeera, កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដែលធ្វើឡើង ស្របពេលជាមួយមហាសន្និបាត UN នៅទីក្រុងញូវយ៉ក…

  • «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុង​ការ​លុបបំបាត់បទល្មើសអនឡាញ

    «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុង​ការ​លុបបំបាត់បទល្មើសអនឡាញ

    ភ្នំពេញ៖សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់​ដោយ​បាន​អនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើត​ឱ្យមាន​នូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លង​ដែន​ពាក់ព័ន្ធ។ ការប្តេជ្ញាចិត្តទាំងនេះ គ្របដណ្តប់លើការសម្រប​សម្រួល​ក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុស​ច្បាប់ ការប្រមូលទ្រព្យសម្បត្តិ ត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោក​ធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ។ សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំ​ឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ជាង ៦០០នាក់ មកពី ២៨ប្រទេស និង ៧អង្គការ​អន្តរជាតិនៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ។ អញ្ជើញចូលរួមបិទអង្គសន្និសីទឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធ ពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស្អិតរមួត និងរហ័ស ដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ឆ្លងដែន។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានគូសបញ្ជាក់ជា​ពិសេសពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​របស់បណ្តា​ប្រទេស​ពាក់ព័ន្ធ ក្នុងការកាត់ផ្តាច់ច្រវាក់ការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ដោយស្នើឱ្យគ្រប់ភាគីបន្តធ្វើការរួមគ្នា ដើម្បីឈានទៅបញ្ចប់បទល្មើសប្រភេទនេះ។ សូមជម្រាបថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយ​តបថ្នាក់ជាតិ តំបន់ និង សាកលលោកដើម្បី៖ (១)…

  • ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា

    ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា

    ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ UNICEF ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ​បន្ថែមទៀត ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា ទារក និងកុមា​រនៅកម្ពុជា។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ច​សហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងភាគីទាំងពីរ ដែលបានចាប់ដៃគូយ៉ាងជិតស្និទ្ធតាំងពីឆ្នាំ១៩៩៣ មក។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ UNICEF ដែលតែងតែផ្តល់ជំនួយបច្ចេកទេស ថវិកា និងបរិក្ខារសុខា​ភិបាល ព្រមទាំងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារផងដែរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា (ឆ្នាំ២០២៤-២០២៨) ដោយផ្តោតលើ ៦វិស័យអាទិភាព ក្នុងនេះ ៖ទី១. អាហារូបត្ថម្ភ (SUN)គឺ ពន្លឿនការកែ​លម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។ទី២. សុខភាពមាតា ទារក…

  • កម្ពុជា ព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU រួមគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា ព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU រួមគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រីតថេន និងអៀរឡង់ខាងជើង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦រវាងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង។ តាមរយៈ MoU នេះ ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារពិសេសមួយ ដូចក្រុមការងារពិសេសដែលកម្ពុជាមានជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី។ ភាគីទាំងពីរនឹងសម្រួលដល់ការផ្តល់ព័ត៌មានសម្ងាត់ទៅវិញទៅមក ការផ្លាស់ប្តូរទិន្នន័យបទល្មើស ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ព្រមទាំងស៊ើបអង្កេត ស្វែងរកប្រភពដើមនៃបទល្មើស ការទប់ស្កាត់ការលាងលុយ និងការដកហូតទ្រព្យសម្បត្តិដែលបានមកពីការឆបោក និងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជន។ យោងឯកឧត្តម ស សុខា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជនបរទេស៥ម៉ឺននាក់ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ស្រីលង្កា និងបង់ក្លាដេស។ ចំពោះការអនុវត្តច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់…

  • អ្នកជំនាញពន្យល់ពីផលប៉ះពាល់ជុំវិញការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា

    អ្នកជំនាញពន្យល់ពីផលប៉ះពាល់ជុំវិញការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា

    ឥទ្ធិពលជម្លោះនៅមជ្ឈឹមបូព៌ា នៅតែជាក្ដីព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ជាពិសេសការកើនឡើងនូវតម្លៃប្រេងសាកល ដែលជាការដាក់សម្ពាធដល់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា។ អ្នកជំនាញបារម្ភថា បញ្ហានេះ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់ និងមានកំណើនយឺត។ តម្លៃសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា មានតម្លៃ ៥ ២៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៦១០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ តម្លៃនេះត្រូវអនុវត្តចាប់ពីថ្ងៃទី២១កញ្ញា ដល់ថ្ងៃទី១ ខែតុលា។ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម រៀងរាល់១០ថ្ងៃម្តង ឬលឿន ឬយូរជាងនេះតាមការចាំបាច់ ទៅតាមរូបមន្តគណនាច្បាស់លាស់មួយ ដោយប្រែប្រួលទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ប្រេងឆៅ ក្នុងពិភពលោកមានតម្លៃ ១០២ ដុល្លារ ក្នុង១បារ៉ែល ខណៈ មុន ផ្ទុះសង្គ្រាម ប្រេងឆៅមានតម្លៃត្រឹមតែ ៧០ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល។ លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកតាមដានភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ កត់សម្គាល់ឃើញថា បច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តមានការប្រែប្រួលយ៉ាងលឿនស្របតាមទីផ្សារអន្តរជាតិ ដោយសារកម្ពុជា គឺជាប្រទេសនាំចូលប្រេង ១០០ភាគរយ។ ក្នុងន័យនេះ ការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងធ្វើឲ្យកម្ពុជា រងឥទ្ធិពលផ្ទាល់ពីវិបត្តិភូមិសាស្ត្រនយោបាយ សង្រ្គាមនិងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា និងគោលនយោបាយផលិតកម្មរបស់ក្រុមអង្គការOPEC+ ។…

  • កម្ពុជាបន្តរងព្យុះ ស៊ូរីហ្គាអេ នឹងធ្លាក់ភ្លៀងរហូតដល់ចុងខែនេះ

    កម្ពុជាបន្តរងព្យុះ ស៊ូរីហ្គាអេ នឹងធ្លាក់ភ្លៀងរហូតដល់ចុងខែនេះ

    កម្ពុជា នឹងបន្តរងឥទិ្ធពលព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែលវិវត្តមកពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ឆ្ពោះមកអាងទន្លេមេគង្គ សមុទ្រកម្ពុជា។ ឥទិ្ធពលព្យុះទី២៦នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាអាចនឹងបន្តធ្លាក់ភ្លៀង ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យទូទាំងប្រទេសកម្ពុជាអាចមានភ្លៀងបន្តធ្លាក់ ខណៈខេត្តនៅជាប់សមុទ្រអាចនឹងមានរលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕ សៅ សុខអេង

  • ទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងជជុះដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ

    ទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងជជុះដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ

    និយ័តករទូរគមនាគមន៍កម្ពុជាបានអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំបន្ត បញ្ឈប់ការនាំចូល និងចែកចាយទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ វិទ្យុទាក់ទង (Walkie-Talkie) និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផ្សេងទៀតដែលជាឧបករណ៍ក្លែងក្លាយ ឬប្រភេទមួយទឹកពីបរទេស។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពីនិយ័តករទូរគមនា គមន៍កម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នមានពាណិជ្ជករមួយចំនួនបាន និងកំពុងនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និងរបស់របរមួយទឹកខាងលើនេះពីបរទេ ស នៅលើគេហទំព័រ ឬតាម បណ្តាញ ទំនាក់ទំនង សង្គមនានា ។ បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា ពាណិជ្ជករដែលនាំចូលសម្ភារៈ និងគ្រឿងអេឡិចត្រូនិចទាំងនេះពុំមានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរ គម នាគមន៍ទេ ហើយក៏គ្មានវិញ្ញា បនបត្រទទួលស្គាល់ និងគ្មានលិខិតអនុញ្ញាតការនាំចូលពីនិយ័តករទូរគមនាគមន៍ជាដើមដែរ។ ទង្វើទាំងនេះគឺផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ និយ័តករទូរគមនាគមន៍សង្កត់ធ្ងន់ថា គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ ឬប្រភេទមួយទឹកនាំចូលពីបរ ទេស ពិសេសទូរស័ព្ទចល័ត និងវិទ្យុទាក់ទង មានហានិភ័យខ្ពស់ចំពោះសេវាសំខាន់ៗរបស់ជាតិ ដូចជា សេ វាសុវត្ថិភាពសាធារណៈ សង្គ្រោះបន្ទាន់…

  • អាមេរិក ប្រកាសអញ្ជើញលោក ពូទីន ទៅចូលរួមកិច្ចប្រជុំ G20

    អាមេរិក ប្រកាសអញ្ជើញលោក ពូទីន ទៅចូលរួមកិច្ចប្រជុំ G20

    ញូវយ៉ក ៖ សហរដ្ឋអាមេរិកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាពេលខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការទេសអាមេរិក កាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងថា រដ្ឋបាលអាមេរិកបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើលោក ឬ G20 ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ឆ្នាំ២០២៦។ លោក Rubio បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ប្រមុខការទូតអាមេរិកបានរៀបរាប់ថា «យើងបានអញ្ជើញប្រធានាធិបតី ពូទីន ឱ្យចូលរួមកិច្ចប្រជុំ G20។ យើងយល់ឃើញថា នេះគឺជាឱកាសមួយសម្រាប់គាត់ ក្នុងការជួបពិភាក្សា មិនត្រឹមតែជាមួយប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមួយមេដឹកនាំពិភពលោកផ្សេងទៀតផងដែរ»។ បើតាម Tass, ទីស្នាក់ការកណ្តាល UN ដែលមានទីតាំង នៅក្នុងទីក្រុងញូវយ៉កមួយនេះ…