Category: ព័ត៌មាន

  • អ្នកឃ្លាំមើលសង្គម៖ ថៃសម្ដែងធ្វើល្អក្នុងសន្និបាត UN តែធាតុពិតមានគំនិតអាក្រក់លើកម្ពុជា

    អ្នកឃ្លាំមើលសង្គម៖ ថៃសម្ដែងធ្វើល្អក្នុងសន្និបាត UN តែធាតុពិតមានគំនិតអាក្រក់លើកម្ពុជា

    អ្នកឃ្លាំមើលសង្គម និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានហៅការឡើងថ្លែងរបស់នាយករដ្ឋមន្ត្រីថៃនៅក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយកម្ពុជា គ្រាន់តែជាការសម្ដែងធ្វើល្អនៅចំពោះមុខសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែធាតុ​ពិត ថៃនៅតែធ្វើសកម្ម​ភាពផ្គើន រំលោភបំពានកាន់កាប់ដីខ្មែរដោយខុសច្បាប់ មិនគោរពកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ និងច្បាប់អន្តរជាតិឡើយ​។ ប្រតិកម្មនេះធ្វើឡើងក្រោយពីលោក អានុទីន ឆានវីរ៉ាកុល នាយករដ្ឋមន្ត្រីថៃ នៅ​ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ កញ្ញា ២០២៦ បាននិយាយថា លោកបានជួបសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែឧសភា ដើម្បីស្វែងរកការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចសន្ទនាទ្វេភាគី កសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីឈានទៅមុខជាមួយគ្នា។ ប៉ុន្តែលោកថ្លែងចោទប្រកាន់ថា កម្ពុជាមិនបានផ្តល់ឱកាសពិតប្រាកដដល់កិច្ចសន្ទនាទេ ហើយបានជ្រើសរើសផ្លូវមួយផ្សេងដោយផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ លោកពោលថា ប្រទេសថៃកំពុងចូលរួមដោយស្មោះត្រង់តាមយន្តការនេះ ប៉ុន្តែដំណើរការនេះ គឺទាក់ទងនឹងការកំណត់ព្រំដែនសមុទ្រតែប៉ុណ្ណោះ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលថៃបានអះអាងថា ប្រទេសថៃមិនដែលចង់មានជម្លោះនោះទេ។ លោកស្នើកម្ពុជាធ្វើការជាមួយថៃ ដើម្បីពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងការដោះមីន។ លោកនិយាយយកល្អថា ព្រំដែនកម្ពុជាថៃត្រូវតែជាកន្លែងនៃវិបុលភាពរួមគ្នា មិនមែនជាកន្លែងដែលបន្តបន្សល់នូវស្លាកស្នាមនៃជម្លោះនោះទេ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោ​បាយ យល់ឃើញថា ការលើកឡើងរបស់លោក អានុទីន លើវេទិកា UN គឺជាល្បិចការទូត និងការបង្កើតនិទានកថានយោបាយដើម្បីគ្រប់​គ្រងស្ថានការណ៍ និងទាញចំណេញផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេសសម្រាប់ខ្លួនប៉ុណ្ណោះ។ ចំណែកលោកបណ្ឌិត យង់…

  • លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

    លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំពិធីជប់លៀងអាហាសពេលល្ងាចកម្រិតប្រមុខរដ្ឋដ៏ធំមួយនៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping និងលោកជំទាវទី១ ស្ថិតក្រោមការបិទបាំងពីភាពតានតឹងខ្លាំងរវាងមហាអំណាចគូប្រជែងទាំងពីរ។ ក្នុងពិធីជប់លៀងនេះ ក៏មានការចូលរួមពីមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើន ដូចជាលោក Elon Musk, លោក Tim Cook, លោក Jensen Huang និងលោក Sam Altman ដែលនេះបង្ហាញថា បញ្ហាពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិត (AI) គឺជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi។ ថ្លែងនាឱកាសនោះ លោក Trump អះអាងថា សហរដ្ឋអាមេរិក និងចិនមានប្រព័ន្ធនយោបាយខុសគ្នា ប៉ុន្តែទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរនៅតែបន្ត។ ចំណែកលោក Xi វិញ បានអំពាវនាវឱ្យប្រទេសទាំងពីរ «រស់នៅរួមគ្នាដោយសន្តិភាព» និងដើរតួនាទីជាប្រទេសមហាអំណាចប្រកបដោយការទទួលខុសត្រូវ។ បើតាម AFP, លោកប្រធានាធិបតី Xi បានលើកឡើងពីបញ្ហាសំខាន់ៗមួយចំនួន រួមមាន បញ្ញាសិប្បនិម្មិត AI,…

  • នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល

    នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល

    អ.ស.ប ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងប្រទេសរបស់លោក កាលពីខែមុន ដែលបណ្តាលឲ្យស្លាប់មនុស្ស ជាង១ពាន់នាក់គឺជាការព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងនៃការប្រែប្រួលអាកាសធាតុ។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ​អំឡុងសប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់, លោក Shah ដោយពាក់វ៉ែនតាពណ៌ខ្មៅ បានលើកឡើងថា ការឡើងកម្ដៅនៃអាកាសធាតុ កំពុង​ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយ នៅតំបន់ហិម៉ាឡៃយ៉ា​ ដោយធ្វើឱ្យស្រទាប់ដីកក ឬ permafrost​ និងផ្ទាំងទឹកកករលាយ ហើយបង្កើនហានិភ័យផ្សេងៗ។ ប្រទេសនេះបានជួបប្រទះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ​ នៅចុងខែសីហា នៅពេលដែលទឹកជំនន់ដ៏ខ្លាំងក្លាប្រៀបដូចជា ស៊ូណាមិ ដែលបង្កឡើងដោយការបាក់រលំនៃផ្ទាំងទឹកកកនៅលើភ្នំខ្ពស់តាមបណ្តោយព្រំដែននេប៉ាល់-ចិន បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មនុស្សជាង ១,៤០០នាក់បានស្លាប់ ហើយ មនុស្ស ៦,០០០នាក់នៅតែបាត់ខ្លួន ខណៈដែលការខូចខាតផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ​ក្នុងន័យនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយសម្រាលបន្ទុកចំណាយក្នុងការជួយប្រទេសរបស់លោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារតែ ​នេប៉ាល់ មិនអាចកសាងភាពធន់ដោយខ្លួនឯងបានទេ ប្រឆាំងនឹងវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបរាជ័យនៃអភិបាលកិច្ចសកល​។ កាលពីដើមសប្តាហ៍នេះ, ​អាមេរិកបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៣១លានដុល្លារសម្រាប់ការស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់។ ប្រទេស G7 ត្រូវបានរាយការណ៍ថា សន្យាផ្តល់ការគាំទ្រក្រៅផ្លូវការ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ…

  • ចិន ព្រមានពី “សមរភូមិប្រកួតប្រជែងថ្មី” ក្នុងលំហអាកាស រវាងប្រទេសមហាអំណាចពិភពលោក

    ចិន ព្រមានពី “សមរភូមិប្រកួតប្រជែងថ្មី” ក្នុងលំហអាកាស រវាងប្រទេសមហាអំណាចពិភពលោក

    ប៉េកាំង ៖ យោធារបស់ប្រទេសចិន បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា លំហអាកាសនឹងក្លាយជា “សមរភូមិប្រកួតប្រជែងថ្មី” រវាងប្រទេសមហាអំណាចពិភពលោក ក្រោយសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងអវកាសរបស់ភពផែនដី។ បើតាម Anadolu, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានរិះគន់មិនសំចៃមាត់ ជុំវិញការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយអាវុធនៅក្នុងគន្លងអវកាសរបស់ភពផែនដី។ លោកអះអាងថា ការធ្វើបែបនេះ អាចនឹងបង្កើនការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស ព្រមទាំងធ្វើឱ្យទីអវកាសក្លាយជាតំបន់ប្រឈមមុខគ្នាថ្មីរវាងមហាអំណាចនានា ហើយនៅទីបំផុត ក៏នឹងប៉ះពាល់ជារួមដល់មនុស្សជាតិផងដែរ។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ប្រទេសចិនតែងតែតស៊ូមតិជានិច្ច នូវការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិសុខលំហអាកាស ក៏ដូចជាលើកកម្ពស់សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិនៅក្នុងលំហអាកាស។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងបន្ទាប់ពីលោក Troy Meink រដ្ឋមន្ត្រីកងទ័ពអវកាសអាមេរិក បានប្រកាសកាលពីដើមខែ កញ្ញា ថា កងកម្លាំងអវកាសអាមេរិក មាន “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងផែនដី ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់គូប្រជែង។ យ៉ាងណា លោកមិនបានបញ្ជាក់លំអិតថាតើជាអាវុធប្រភេទអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថា អាវុធនេះ នឹងត្រូវប្រើដើម្បីគ្រប់គ្រងទីអវកាស និងការពារកងកម្លាំងអាមេរិកពីសកម្មវាយប្រហាររបស់សត្រូវ៕ ប្រភព…

  • លោក ហ្សេលេនស្គី និងមេធំ NATO ពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

    លោក ហ្សេលេនស្គី និងមេធំ NATO ពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

    ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃ ព្រហស្បតិ៍ អះអាងថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ទីក្រុងកៀវ ក្នុងអំឡុងជំនួបជាមួយអគ្គលេខាធិការអង្គការ NATO លោក ម៉ាក រុតតេ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។ បើតាម Anadolu, មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ៊ុយក្រែនបានស្វែងយល់ពីវិធីសាស្ត្រស្ទាក់ចាប់មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនរបស់រុស្ស៊ីរួចហើយ។ លោកថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្វែងរកដំណោះស្រាយ ដើម្បីទប់ទល់នឹងយន្តហោះដ្រូនប្រភេទ Shahed ដើរដោយម៉ាស៊ីនប្រតិកម្ម (Jet-powered) ដែលធ្វើឱ្យដ្រូនមានល្បឿនលឿនខ្លាំង ខណៈអ៊ុយក្រែនក៏ទទួលបានលទ្ធផលល្អជាបណ្តើរៗរួចហើយដែរ។ យ៉ាងណា លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា ការស្ទាក់ចាប់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីសម្រាប់ពេលនេះ ជម្រើសដែលមានប្រសិទ្ធភាពតែមួយគត់ គឺប្រព័ន្ធខែការពារដែនអាកាស Patriot ដែលអ៊ុយក្រែនត្រូវការជាចាំបាច់ស្ទើរតែរៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ ប្រមុខដឹកនាំអង្គការ NATO លោក រុតតេ ក៏បានបញ្ជាក់តាមបណ្តាញសង្គម X ដែរថា អង្គការ NATO នឹងបន្តពង្រឹងសមត្ថភាពបន្ថែមទៀត…

  • វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី

    វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី

    មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសជាផ្លូវការ កាលពីថ្ងៃ ព្រហស្បតិ៍ ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានអញ្ជើញឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានបង្ហើបប្រាប់សារព័ត៌មាន TASS ថា ទីក្រុងមូស្គូតែងតែរីករាយជានិច្ច ក្នុងការស្វាគមន៍មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយកាលបរិច្ឆេទជាក់លាក់ នឹងត្រូវសម្រេចតាមរយៈបណ្តាញការទូត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់ការអញ្ជើញនេះ តាំងពីការជួបជាមួយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ក្នុងខែមិថុនា ឆ្នាំ២០២៤ និងបានលើកឡើងជាថ្មី ក្នុងអំឡុងពេលជួបគ្នានៅប្រទេសចិន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ លោក គីម ធ្លាប់បានមកបំពេញទស្សនកិច្ចនៅរុស្ស៊ីចំនួនពីរលើកមកហើយ ដោយលើកចុងក្រោយ គឺក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលលោកបានជួបជាមួយលោកប្រធានាធិបតី ពូទីន នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ លោក…

  • អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច

    អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច

    ញូវយ៉ក ៖ ប្រភពនានាបានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានទម្លាយភាពជាប់គាំង ដោយកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្មបិទខ្ទប់ផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃសុក្រនេះ។ ប្រភពដែលស្និទ្ធនឹងកិច្ចពិភាក្សាទម្លាយភាពជាប់គាំងនេះ បានឱ្យដឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលស្ថិតនៅទីក្រុងញូវយ៉ក កំពុងស្វែងរកផ្លូវចេញពីជម្លោះជាដំណាក់កាល ដោយនឹងតម្រូវឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ ហើយ ឱ្យទីក្រុងវ៉ាស៊ីនតោនដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់នៃការចរចា ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានអូសបន្លាយពេលជិត ៧ ខែមកហើយ។ អ៊ីរ៉ង់ចង់ឱ្យមានការបន្ធូរបន្ថយការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យមានការធ្វើដំណើរដោយសេរីសម្រាប់នាវាដឹកប្រេងនៅលើផ្លូវដឹកជញ្ជូនប្រេងពិភពលោក ដែលបច្ចុប្បន្ន ត្រូវបានបិទដោយទីក្រុងតេហេរ៉ង់។ យោងតាមការលើកឡើងរបស់ប្រភពអ៊ីរ៉ង់ចំនួន ២, មន្ត្រីក្នុងតំបន់ចំនួន ២ និងប្រភពការទូតលោកខាងលិចចំនួន ២ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចចរចានេះកំពុងជួបឧបសគ្គធំមួយ ដោយសារភាគីទាំងពីរមិនចង់ក្លាយជាអ្នកដំបូងគេ ដែលបោះបង់ចោលអំណាចតថ្លៃរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយជំហររបស់អ៊ីរ៉ង់ គឺការទទួលស្គាល់អំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការប្រឈមមុខដាក់គ្នាដ៏យូរអង្វែងនេះ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា វិធីដែលអាចធ្វើទៅបានបំផុតដើម្បីបញ្ចប់ភាពជាប់គាំងនេះ គឺការរៀបចំជាដំណាក់កាល ដោយអ៊ីរ៉ង់អនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកហ័រមូស ជាថ្នូរនឹងការដែលសហរដ្ឋអាមេរិកដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច និងលទ្ធភាពដែលអ៊ីរ៉ង់អាចទទួលបានមកវិញនូវទ្រព្យសម្បត្តិដែលត្រូវបានបង្កក។ ប្រភពបានថ្លែងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «វិធីមួយដើម្បីឆ្ពោះទៅមុខ…

  • អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី

    អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ថា ខ្លួនអាចនឹងពង្រីកសង្គ្រាមនៅមជ្ឈិមបូព៌ា ទៅកាន់មហាសមុទ្រឥណ្ឌា ព្រមទាំងអាចហួសលើសពីនេះទៅទៀត ប្រសិនបើអាមេរិកហ៊ានតែធ្វើការវាយប្រហារមកខ្លួនជាថ្មីម្តងទៀត។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សា មេដឹកនាំកំពូល Mojtaba Khamenei ។ លោក Yahya Rahim Safavi ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយ នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ថា «ដោយសារជម្លោះបានរីករាលដាលពីឈូងសមុទ្រពែរ្ស និង ច្រកសមុទ្រ Hormuz ទៅកាន់សមុទ្រក្រហម… នោះវាអាចទៅរួចដែលថា មានការឆ្លើយតបទៅនឹងសង្គ្រាមបន្ថែមទៀត ខណៈជួរមុខនៃការប្រយុទ្ធនឹងពង្រីកកាន់តែទូលំទូលាយ ដោយឈានទៅដល់មហាសមុទ្រឥណ្ឌា និងអាចលើសពីនេះទៅទៀត»។ បើតាម AFP, សម្រាប់ការព្រមាន កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកដំបូងហើយដែលទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានលើកឡើងយ៉ាងច្បាស់លាស់អំពីមហាសមុទ្រឥណ្ឌា ដែលជាទីតាំងមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិក និង អង់គ្លេស នៅតំបន់ Diego Garcia ដែលមានចម្ងាយជិត ៤ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់។ ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីមន្ត្រីនៃប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នាទល់មុខ ជាលើកដំបូង នៅទីក្រុងញូវយ៉ក…

  • អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា

    អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា

    អ.ស.ប ៖ អំឡុងការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯអង្គការសហប្រជាជាតិ មានអ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានងើបដើរចេញពីសាលប្រជុំ។ នេះបើតាមការចេញផ្សាយ របស់កាសែតសង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមប្រភព, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ​បានថ្លែងសុន្ទរកថាដ៏ក្តៅគគុកមួយនៅ UN កាលពីថ្ងៃព្រហស្បតិ៍ ​ដោយវាយប្រហារទាំងសត្រូវ និងសម្ព័ន្ធមិត្ត ហើយបានបង្កឱ្យមានភាពចលាចលនៅក្នុងសាលប្រជុំ។ ខណៈកំពុងប្រកួតប្រជែងយ៉ាងតឹងរ៉ឹងដើម្បីរក្សាតំណែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៧ ខែតុលា, លោក Netanyahu បានប្រើប្រាស់វេទិកាពិភពលោកនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីវាយប្រហារគ្រប់ភាគី ចាប់តាំងពីមេដឹកនាំ អ៊ីរ៉ង់ រហូតដល់អភិបាលក្រុងញូវយ៉ក និងប្រទេស ដៃគូ ដូចជា អង់គ្លេស បារាំង និង តួកគី។ យ៉ាងណាមិញ អ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានដើរចេញពីសាលប្រជុំ ដោយខ្លះបានស្រែកចំអក និងបង្ហាញការមិនពេញចិត្ត ខណៈដែលក្រុមការងាររបស់លោក Netanyahu បានក្រោកឈរឡើង និងទះដៃអបអរសាទរ ហើយប្រធានអង្គប្រជុំបានជំរុញភ្លាមៗ ឲ្យរកសណ្តាប់ធ្នាប់។ លោក Netanyahu បាននិយាយទៅកាន់អ្នកដែលកំពុងងាកខ្នងដាក់លោកថា​ «ប្រសិនបើមានអ្នកកំសាកខាងសីលធម៌ផ្សេងទៀត ដែលមិនទាន់បានចាកចេញពីសាលប្រជុំនេះ សូមធ្វើដូច្នេះឥឡូវចុះ»។ ជាការកត់សម្គាល់ លោកបាន​វាយប្រហារយ៉ាងខ្លាំង ទៅលើអភិបាលក្រុងញូវយ៉ក ​​ចោទប្រកាន់ថាមន្ត្រីដែលជាជនជាតិមូស្លីមរូបនេះថាមាន «អាកប្បកិរិយាប្រឆាំងនឹងជនជាតិជ្វីហ្វ»។…

  • អេស្ប៉ាញ ទទូចឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ហើយថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

    អេស្ប៉ាញ ទទូចឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ហើយថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

    ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃ ពុធ បានអំពាវនាវឱ្យធ្វើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដើម្បីធានានូវសមាសភាពតំណាងប្រកបដោយសមធម៌សម្រាប់គ្រប់តំបន់ និងលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍ ។ លោក Pedro Sanchez ក៏ទទូចឱ្យពិភពលោកថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សាផងដែរ ។ បើតាម Anadolu, មេដឹកនាំអេស្ប៉ាញរូបនេះ បាននិយាយរិះគន់មិនសំចៃមាត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីឱ្យគ្រប់តំបន់ទាំងអស់នៅលើពិភពលោក មានសមាសភាពតំណាងប្រកបដោយសមធម៌ ។ លោកថា ការធ្វើបែបនេះ នឹងអាចលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍បាន ។ លោក Sanchez សង្កត់ធ្ងន់ថា ដោយអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានរដ្ឋណាមួយត្រូវធ្វើជាចៅក្រមកាត់ក្តីលើបញ្ហាពាក់ព័ន្ធនឹងខ្លួនឯងឡើយ ទោះបីជារដ្ឋនោះមានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ ព្រមានធ្ងន់ៗថា គោលការណ៍គ្រឹះនៃប្រព័ន្ធអន្តរជាតិ ដូចជា សន្តិភាព ចីរភាព និងកាលានុវត្តភាពស្មើគ្នា កំពុងរងការវាយប្រហារកាន់តែខ្លាំងឡើង ពីតួអង្គនយោបាយ និងរដ្ឋាភិបាល ដែលព្យាយាមអូសទាញពិភពលោកវិលត្រឡប់ទៅរក “អតីតកាលដ៏ខ្មៅងងឹត”។ លោក Sanchez អះអាងទៀតថា អេស្ប៉ាញបានចាត់វិធានការជាច្រើនរួចមកហើយ ក្នុងការឆ្លើយតបទៅនឹងជម្លោះនានា ក៏ដូចជាប្រឆាំងនឹងសកម្មភាពទាំងឡាយណា…