Category: ព័ត៌មាន

  • លោក ត្រាំ ប្តូរចិត្ត ងាកមកចង់ចរចាជាមួយ អ៊ីរ៉ង់ វិញ ក្រោយបដិសេធសំណើកិច្ចព្រមព្រៀង

    លោក ត្រាំ ប្តូរចិត្ត ងាកមកចង់ចរចាជាមួយ អ៊ីរ៉ង់ វិញ ក្រោយបដិសេធសំណើកិច្ចព្រមព្រៀង

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានថ្លែងរំពឹងថា នឹងមានការចរចាថ្មីជាមួយអ៊ីរ៉ង់ ទោះបីជាមេដឹកនាំរូបនេះ ទើបតែទាត់ចោលសំណើកិច្ចព្រមព្រៀងរបស់ទីក្រុងតេហេរ៉ង់ក៏ដោយ។ លោក Trump បានប្រាប់សារព័ត៌មាន Axios ដោយជឿជាក់ថា ការចរចាជាមួយអ៊ីរ៉ង់នឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍នេះ ទោះបីជាលោកបានបដិសេធសំណើបទឈប់បាញ់ដែលស្នើឡើងដោយអ៊ីរ៉ង់ក៏ដោយ។ បើតាម AFP, មន្ត្រីអ៊ីរ៉ង់បាននាំយកផែនការមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលស្នើឱ្យមានបទឈប់បាញ់ រយៈពេល ៧ ថ្ងៃ ហើយបន្ទាប់មក នឹងបើកផ្លូវដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រ Hormuz ឡើងវិញ។ ភ្លាមៗលោក Trump បានបដិសេធផែនការនេះ ហើយធ្លាប់បានពិចារណាអំពីការបន្តការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើគោលដៅនានារបស់អ៊ីរ៉ង់។ ប៉ុន្តែ ដោយហាក់បានបន្ទន់ឥរិយាបថបន្តិចវិញ, មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Axios ថា លោករំពឹងថា ការចរចានឹងចាប់ផ្តើមឡើងវិញ។ លោក ត្រាំ រៀបរាប់ថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែ វាមិនមែនជាកិច្ចព្រមព្រៀងដែលខ្ញុំចង់ធ្វើនោះទេ។ វាជាអ្វីដែលយើងប្រហែលជាអាចយល់ព្រមបាន កាលពីមួយឆ្នាំមុន»។ លោកបាននិយាយ នៅក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញាថា «ពួកគេបានវាយតម្លៃស្ថានភាពខុស…

  • អ៊ីស្រាអែល ពិចារណាទិញយន្តហោះល្បាតដែនសមុទ្រ អាមេរិក ដើម្បីពង្រឹងសង្គ្រាមប្រឆាំងនាវាមុជទឹក

    អ៊ីស្រាអែល ពិចារណាទិញយន្តហោះល្បាតដែនសមុទ្រ អាមេរិក ដើម្បីពង្រឹងសង្គ្រាមប្រឆាំងនាវាមុជទឹក

    ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ Boeing P-8 Poseidon ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ក៏ដូចជាពង្រីកវិសាលភាពប្រតិបត្តិការសម្ងាត់ឱ្យបានកាន់តែឆ្ងាយហួសពីព្រំដែនប្រទេស។ បើតាម Jerusalem Post,  យន្តហោះល្បាតដែនសមុទ្រ P-8 Poseidon អាចហោះហើរក្នុងល្បឿនប្រហែល ៨៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានមុខងារចាក់សាំងតាមអាកាស ដើម្បីបន្តបេសកកម្មរយៈពេលវែង។ យន្តហោះល្បាតដែនសមុទ្រនេះ រចនាឡើងបំពាក់ដោយរ៉ាដាចាប់សញ្ញាដ៏មានឥទ្ធិពល, ប្រព័ន្ធបញ្ជូនសញ្ញាសូណា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមប្រមាញ់នាវាមុជទឹកបានយ៉ាងត្រឹមត្រូវ។ ចំណុចខ្លាំង គឺវាអាចពាំក្បាលគ្រាប់មីស៊ីលដ៏កំណាច Torpedoes សម្រាប់បាញ់កម្ទេចនាវាមុជទឹក ព្រមទាំងមីស៊ីលទំនើបៗផ្សេងទៀត ដើម្បីវាយប្រហារនាវាចម្បាំង និងគោលដៅសត្រូវនៅលើដៅគោក។ ប្រភពដដែលឱ្យដឹងថា មូលហេតុដែលអ៊ីស្រាអែលកំពុងពិចារណាបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ P-8 Poseidon ​គឺដោយសារតែមើលឃើញការកើនឡើងយ៉ាងគំហុក ពីវត្តមាននាវាមុជទឹករបស់បរទេស និងការគំរាមកំហែងសន្តិសុខក្នុងតំបន់សមុទ្រក្រហម ឈូងសមុទ្រពែក្ស និងសមុទ្រមេឌីទែរ៉ាណេ ជាពិសេសពីសំណាក់អ៊ីរ៉ង់ និងក្រុមហ៊ូធី។ ម្យ៉ាងវិញទៀត កងទ័ពជើងទឹកអ៊ីស្រាអែលក៏មានបំណងបញ្ចូលតម្រូវការទិញយន្តហោះ P-8 Poseidon ទៅក្នុងផែនការយុទ្ធសាស្ត្រសម្រាប់ទសវត្សរ៍ក្រោយ ដែលនឹងត្រូវដាក់ជូនអគ្គសេនាធិការដ្ឋានពិនិត្យនៅចុងឆ្នាំ២០២៦នេះផងដែរ។ ហើយប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត និងយល់ព្រមដោយរដ្ឋាភិបាលអាមេរិកនោះ អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានសិទ្ធិដំណើរការ និងប្រើប្រាស់យន្តហោះប្រឆាំងនាវាមុជទឹកដ៏ទំនើបប្រភេទនេះ៕ ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖…

  • ជប៉ុន ត្រៀមពង្រាយប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ក្នុងសមយុទ្ធឈុតធំជាមួយ អាមេរិក ខែក្រោយ

    ជប៉ុន ត្រៀមពង្រាយប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ក្នុងសមយុទ្ធឈុតធំជាមួយ អាមេរិក ខែក្រោយ

    តូក្យូ ៖ សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងជប៉ុន និងសហរដ្ឋអាមេរិក មានឈ្មោះថា “Keen Sword” ដែលគ្រោងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាខាងមុខនេះ នឹងរួមបញ្ចូលការដាក់ពង្រាយប្រព័ន្ធមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ Type 12 របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូង។ បើតាម Kyodo News, ប្រព័ន្ធមីស៊ីល Type 12 គឺជាប្រភេទមីស៊ីលនាំផ្លូវបាញ់ពីដីគោកកម្ទេចនាវាចម្បាំង ដែលទើបតែត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋាន Camp Kengun ក្នុងខេត្ត Kumamoto កាលពីខែមីនា ឆ្នាំ២០២៦។ មីស៊ីលនាំផ្លូវនេះ មានសមត្ថភាពវាយប្រហារចម្ងាយរហូតដល់ ១,០០០ គីឡូម៉ែត្រ ដែលអាចបាញ់ដល់តំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសចិន និងតំបន់ជុំវិញកោះតៃវ៉ាន់។ ទោះបីមិនមានការបាញ់គ្រាប់ពិតក៏ដោយ ប៉ុន្តែកងទ័ពជប៉ុន និងសហរដ្ឋអាមេរិក នឹងធ្វើការចែករំលែកព័ត៌មាន អំពីគោលដៅសត្រូវរួមគ្នា និងអនុវត្តរួមគ្នានូវនីតិវិធីនៃការបាញ់មីស៊ីល។ យោងតាម SBS News, ការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងក្រោមសេណារីយ៉ូការពារការប៉ុនប៉ងចូលលុកលុយ និងវាយប្រហារលើប្រជុំកោះ Nansei របស់ជប៉ុន។ ប៉ុន្តែប្រភពបញ្ជាក់ថា នេះជាការវិវត្តដ៏សំខាន់មួយក្នុងសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ ដោយសារសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ជប៉ុន ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលយោធារបស់ចិន និងកម្មវិធីនុយក្លេអ៊ែរ រួមទាំងមីស៊ីលរបស់កូរ៉េខាងជើង។ ល្បែងសង្គ្រាមនេះទៀតសោត ក៏ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយសន្តិសុខក្រោយសម័យសង្គ្រាមរបស់ជប៉ុន…

  • លោក Trump ច្រានចោលសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញរបស់ អ៊ីរ៉ង់

    លោក Trump ច្រានចោលសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញរបស់ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់ភាគីអ៊ីរ៉ង់ ដែលស្នើបើកច្រកសមុទ្រ ហ័រមូស ឡើងវិញចំនួន ៧ ថ្ងៃ នេះបើតាមប្រភពពីមន្រ្តីអាមេរិកសុំមិនបញ្ចេញឈ្មោះប្រាប់កាសែត The Wall Street Journal។ ការបដិសេធនេះ កើតឡើងស្របពេលដែលភាគីអ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះសណើរបស់ខ្លួនតាមរយៈអ្នកសម្របសម្រួលកាតា ដោយស្នើឱ្យបើកច្រកសមុទ្រ ហ័រមូស ចំនួនមួយសប្តាហ៍ និងបន្តការចរចារឿងនុយក្លេអ៊ែរឡើងវិញ ជាថ្នូរនឹងការដកការបិទខ្ទប់ច្រកកំពង់ផែរបស់ប្រទេសខ្លួន។ ប្រភពដដែលឱ្យដឹងថា ក្រៅពីបដិសេធសំណើរបស់ភាគីអ៊ីរ៉ង់ មន្រ្តីអាមេរិកបានបង្ហើបថា លោកប្រធានាធិបតី ត្រាំ បានប្រាប់ជំនួយការផ្ទាល់ខ្លួនថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវាយប្រហារជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែ វិច្ឆិកា ចប់រួចរាល់។ ជាងនេះទៅទៀត កាលពីល្ងាចថ្ងៃ សុក្រ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហោះសារមួយលើបណ្តាញសង្គម Truth Social ដោយភ្ជាប់ជាមួយរូបភាពផែនទីដែលបង្ហាញពីរូបច្រកសមុទ្រ Hormuz ត្រូវបានប្តូរឈ្មោះទៅជា «ច្រកសមុទ្រ Trump»។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់។…

  • អ៊ីតាលី ចាយលុយជិត ៥,៩ ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងជំនាន់ថ្មី

    អ៊ីតាលី ចាយលុយជិត ៥,៩ ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងជំនាន់ថ្មី

    រ៉ូម ៖ ក្រសួងការពារជាតិអ៊ីតាលីចាប់ផ្តើមបោះទុនវិនិយោគជិត ៥,៩ ពាន់លានដុល្លារ ទៅលើគម្រោងអភិវឌ្ឍន៍ និងទិញរថក្រោះចម្បាំងធុនធ្ងន់ជំនាន់ថ្មី ហៅកាត់ NMBT រួមទាំងរថយន្តយោធាជំនាញផ្សេងទៀត។ បើតាម Defence blog, គម្រោងខ្នាតធំនេះ មានគោលបំណងធ្វើទំនើបកម្មកងទ័ពជើងគោកអ៊ីតាលី ក៏ដូចជាដើម្បីជំនួសហ្វូងរថក្រោះចម្បាំងស៊េរីចាស់ៗម៉ូដែល C1 Ariete ដែលបានប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មកម្ល៉េះ។ រថក្រោះចម្បាំងជំនាន់ថ្មី NMBT នេះ ត្រូវបានរំពឹងថា នឹងត្រូវបំពាក់នូវបច្ចេកវិទ្យាការពារខ្លួនកម្រិតខ្ពស់ប្រឆាំងនឹងយន្តហោះដ្រូនអត្តឃាត (UAV), ប្រព័ន្ធកាំភ្លើងធំទំហំ ១២០ មីលីម៉ែត្រ ដែលអាចតម្លើងដល់ ១៣០ មីលីម៉ែត្រនាពេលអនាគត និងសមត្ថភាពបញ្ជាយន្តហោះដ្រូនស៊ើបការណ៍ចេញពីក្នុងខ្លួនរថក្រោះផងដែរ ។ រថក្រោះចម្បាំងនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរួមទុន ហៅកាត់ LRMV ដែលបង្កើតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុនការពារជាតិ Leonardo របស់អ៊ីតាលី និងក្រុមហ៊ុន Rheinmetall របស់អាល្លឺម៉ង់។ រថក្រោះនេះ មានមូលដ្ឋានគំរូអភិវឌ្ឍន៍ចេញពីរថក្រោះចម្បាំងម៉ូដែល KF51 Panther របស់អាល្លឺម៉ង់ ប៉ុន្តែត្រូវបានកែច្នៃស្របតាមតម្រូវការជាក់ស្តែងរបស់កងទ័ពអ៊ីតាលី។ បើតាមផែនការដំបូង, អ៊ីតាលីមានតម្រូវការទិញរថក្រោះចម្បាំងជំនាន់ថ្មីនេះប្រមាណ ១៣២ គ្រឿង រួមជាមួយនឹងរថយន្តយោធាជំនាញគាំទ្រជាច្រើនគ្រឿងទៀត។…

  • Airbus ព្យាករថា ក្រុមហ៊ុនអាកាសចរណ៍នៅជម្ឈិមបូព៌ា នឹងត្រូវការយន្តហោះថ្មីជិត ៤,០០០ គ្រឿង

    Airbus ព្យាករថា ក្រុមហ៊ុនអាកាសចរណ៍នៅជម្ឈិមបូព៌ា នឹងត្រូវការយន្តហោះថ្មីជិត ៤,០០០ គ្រឿង

    ឌូបៃ ៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប ព្យាករណ៍ថា ក្រុមហ៊ុនអាកាសចរណ៍នៅមជ្ឈិមបូព៌ា នឹងត្រូវការយន្តហោះដឹកអ្នកដំណើរថ្មីប្រមាណ ៣,៨៣០ គ្រឿង ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០៤៥ខាងមុខ ដើម្បីឆ្លើយតបកំណើនតម្រូវការធ្វើដំណើរផ្លូវអាកាស និងជំនួសយន្តហោះចាស់ៗ ។ យោងតាមការព្យាករណ៍ទីផ្សារសកលចុងក្រោយរបស់ Airbus, ក្នុងចំណោមយន្តហោះដឹកអ្នកដំណើរថ្មីទាំង ៣,៨៣០ គ្រឿង ក្នុងនោះមានយន្តហោះចម្ងាយជិត ចំនួន ២,១៦០ គ្រឿង និង យន្តហោះតួខ្លួនធំចម្ងាយឆ្ងាយចំនួន ១,៦៧០ គ្រឿង ។ ក្រុមហ៊ុន Airbus រំពឹងថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា នឹងកើនឡើងជាមធ្យមចំនួន ៤.៧% ក្នុងមួយឆ្នាំ ដែលនឹងធ្វើឱ្យចរាចរណ៍អ្នកដំណើរកើនឡើងជាងទ្វេដង បើធៀបនឹងកម្រិតបច្ចុប្បន្ន។ ប្រធានក្រុមហ៊ុន Airbus លោក Gabriel Semelas ប្រចាំទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា និយាយថា តំបន់មជ្ឈិមបូព៌ា គឺជាទីផ្សារអាកាសចរណ៍មួយដែលមានសក្ដានុពលខ្លាំងបំផុតនៅលើពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានបន្តប្រតិបត្តិការរបស់ខ្លួន ទោះបីមានភាពប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។ ជាមួយគ្នានេះ ក្រុមហ៊ុន…

  • ចិន សំងំសង់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរវែងជាងគេ អាចផ្ទុកយន្តហោះចម្បាំង ៩០ គ្រឿង

    ចិន សំងំសង់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរវែងជាងគេ អាចផ្ទុកយន្តហោះចម្បាំង ៩០ គ្រឿង

    ប៉េកាំង ៖ មុនពេលការសាងសង់ត្រូវបានបញ្ចប់ នាវាផ្ទុកយន្តហោះទី៤ ឈ្មោះថា Type 004 បានក្លាយជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរមានប្រវែងខ្លួននាវាវែងជាងគេ ក្នុងកងនាវាជើងទឹករបស់ប្រទេសចិន ដែលអាចផ្ទុកយន្តហោះចម្បាំងរហូតដល់ ៩០ គ្រឿង។ យោងតាមការរាយការណ៍របស់ The War Zone ដែលវិភាគរូបភាពផ្កាយរណបពីក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Vantor និង Planet Labs ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Type 004 កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅកំពង់ផែមួយកន្លែងរបស់ប្រទេសចិន។ ការវាស់វែងពីផ្កាយរណបបង្ហាញថា នាវា Type 004 នេះ នឹងមានប្រវែងចន្លោះពី ៣៣៦ ម៉ែត្រ ទៅ ៣៣៩ ម៉ែត្រ។ ប្រវែងនេះបានវ៉ាដាច់បន្តិចបន្តួច បើធៀបនឹងនាវាផ្ទុកយន្តហោះធំបំផុតរបស់សហរដ្ឋអាមេរិក គឺ USS Gerald R. Ford ដែលមានប្រវែងពី ៣៣៣ ម៉ែត្រ ទៅ ៣៣៧ ម៉ែត្រ។ក្រុមអ្នកជំនាញយោធាប៉ាន់ស្មានថា ផ្ទៃនាវាដ៏ធំធេងនេះអាចអនុញ្ញាតឱ្យមហាយក្សចិន ដាក់ពង្រាយយន្តហោះចម្បាំងបានចន្លោះពី ៧៥ គ្រឿង…

  • លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

    លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍នេះ បានជំរុញជាថ្មីឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចរចាបញ្ចប់សង្គ្រាម បើទោះបីជាលោក ហ្សេលេនស្គី ធ្លាប់បដិសេធសំណើបែបនេះជាច្រើនលើកក៏ដោយ។ ការជំរុញនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនដំណើរការឡើងវិញ។ យ៉ាងណា លោក ហ្សេលេនស្គី បានបដិសេធសំណើនេះ ក្នុងអំឡុងជំនួបជាមួយលោក ត្រាំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ប្រភពដែលដឹងពីជំហររបស់មេដឹកនាំអ៊ុយក្រែន បានបង្ហើបប្រាប់កាសែត Bloomberg ថា លោក ហ្សេលេនស្គី មិនពេញចិត្តនឹងការលើកឡើងរបស់លោក ត្រាំ នោះទេ។ ហើយនៅពេលអ្នកសារព័ត៌មានសួរនាំថាតើលោកនឹងទៅរដ្ឋធានីមូស្គូនៅពេលណា? ភ្លាមៗ លោក ហ្សេលេនស្គី បានឆ្លើយតបដោយប្រើភាសាឌឺដងទៅវិញថា ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូតាមមីស៊ីលរឺ! ហើយថែមទាំងបានពោលពាក្យអសុរសផងដែរ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងកាលពីថ្ងៃ សុក្រ ថា ការចរចាសន្តិភាពផ្នែកបច្ចេកទេសរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ស្នើកាលបរិច្ឆេទជាក់លាក់…

  • អេហ្ស៊ីប ទទូចបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល និងបដិសេធការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ

    អេហ្ស៊ីប ទទូចបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល និងបដិសេធការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ

    ញូវយ៉ក ៖ មេដឹកនាំអេហ្ស៊ីបប្រកាសទទូចឱ្យបញ្ចប់អំពើហិង្សា និងការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាបដិសេធយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងបង្ខំឱ្យប្រជាជនចាកចេញពីតំបន់ហ្គាហ្សាស្រ្ទីប ឬតំបន់ វេស ប៊ែង ដែលកំពុងស្ថិតក្រោមការកាន់កាប់ រួមទាំងតំបន់ហ្ស៊េរុយសាឡឹមខាងកើត។ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ សុក្រ ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវតែអនុវត្តឱ្យបានពេញលេញ, ការរំលោភបំពានរបស់អ៊ីស្រាអែលត្រូវតែបញ្ឈប់ ហើយការដកកងទ័ពចេញត្រូវតែធ្វើឡើងឱ្យបានចប់សព្វគ្រប់។ លោក Madbouly បានអំពាវនាវឱ្យមានការធានាលំហូរជំនួយមនុស្សធម៌ជាប្រចាំ និងការចាប់ផ្តើមដំណើរការស្តារឡើងវិញក្រោយបញ្ចប់ជម្លោះ ព្រមទាំងដំណើរការនយោបាយមួយ ដើម្បីដោះស្រាយឫសគល់នៃជម្លោះ។ នាយករដ្ឋមន្រ្តីអេហ្ស៊ីបរូបនេះ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងគ៊ែរ ចំពោះរដ្ឋប៉ាឡេស្ទីនដែលមានឯករាជ្យភាព អធិបតេយ្យភាព និងមានទឹកដីជាប់គ្នា ដោយផ្អែកលើខ្សែព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ និងមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានី។ បន្ថែមពីលើការគាំទ្រ លោក Madbouly បានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការការពារជនស៊ីវិល, បដិសេធការដាក់ទណ្ឌកម្មជាសមូហភាព និងធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះ លោក Madbouly ក៏បានអះអាងឡើងវិញនូវការទាមទាររបស់អេហ្ស៊ីប ឱ្យមានការកែទម្រង់ដ៏ទូលំទូលាយចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានៃកង្វះតំណាងសមស្របរបស់ទ្វីបអាហ្វ្រិក ព្រមទាំងទទូចឱ្យតំបន់មជ្ឈិមបូព៌ា លុបបំបាត់អាវុធនុយក្លេអ៊ែរ និងអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត៕ ប្រភព ៖ Anadolu…

  • អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

    អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

    ញូវយ៉ក ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់ បានថ្លែងអះអាងថា ប្រទេសខ្លួនបានស្នើផែនការមួយទៅកាន់ភាគីសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ក្នុងរយៈពេល ៧ ថ្ងៃ ។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។ ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង ។ បើតាម AFP, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសប្រាប់អង្គការសហប្រជាជាតិថា ទីក្រុងតេហេរ៉ង់បានបញ្ជូនផែនការជាក់ស្តែងរយៈពេល ៧ ថ្ងៃមួយទៅកាន់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រទេសកាតា ដើម្បីបើកច្រកសមុទ្រ Hormuz ។ លោក Araghchi អះអាងថា ប្រសិនបើលក្ខខណ្ឌចាំបាច់នានាត្រូវបានបំពេញ នោះច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ អាចនឹងបើកដំណើរការឡើងវិញជាបណ្តោះអាសន្ន ហើយការធ្វើនាវាចរណ៍ជាធម្មតា នឹងអាចបន្តឡើងវិញបានក្នុងរយៈពេល ៧ ថ្ងៃ…