Category: ព័ត៌មាន

  • អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

    អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

    អ.ស.ប ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានជួបគ្នានៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ហើយនេះគឺជាកិច្ចពិភាក្សាទ្វេភាគីលើកដំបូង ចាប់តាំងរុស្ស៊ីបើកប្រតិបត្តិការយោធាលុកលុយចូលទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈទីក្រុងមូស្គូហៅថា ជាប្រតិបត្តិការយោធាពិសេស។ បើតាម Straits Times, ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ុយក្រែន ត្រូវបានកាត់ផ្តាច់ ឬ ជាប់គាំងចាប់តាំងឆ្នាំ២០២២មក ហើយភាពតានតឹងបានកើនឡើងថែមទៀត បន្ទាប់ពីមានហេតុការណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកនៅឯព្រលានយន្តហោះ Leipzig/Halle ក្នុងភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីខែសីហា។ ក្នុងសញ្ញាបង្ហាញពីភាពត្រជាក់ត្រជុំនៃទំនាក់ទំនងដែលនៅតែបន្តនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សន្និសីទសារព័ត៌មានថា លោកមិនទទួលបានព័ត៌មានថ្មីអ្វីឡើយពីសមភាគីអាល្លឺម៉ង់របស់លោក នៅក្នុងកិច្ចពិភាក្សានោះ ដែលខុសប្លែកពីអ្វីដែលទីក្រុងប៊ែរឡាំងបាននិយាយជាសាធារណៈរួចហើយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន។ លោក Lavrov បាននិយាយថា «ខ្ញុំបានប្រាប់គាត់ដោយត្រង់ថា… អ្នកគ្រាន់តែអាចទូរស័ព្ទមកខ្ញុំ ហើយនិយាយថា សូមអានសេចក្តីថ្លែងការណ៍របស់ខ្ញុំទៅ ក៏បានដែរ»។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីមកពីភាគីទាំងពីរ, លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និង…

  • លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

    លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ដេវីដ ភើយូ បានទម្លាយប្រាប់ Fox News ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់សាកសួរប្រមុខដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ចង់ទិញអាវុធពីទីក្រុងវ៉ាស៊ីនតោនដែរឬទេ។ ការអះអាងនេះកើតឡើង ចំពេលដែលបញ្ហាលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ កំពុងក្លាយជាចំណុចដ៏រសើបមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ មូលហេតុ គឺដោយសារតែមហាយក្សចិនតែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងយ៉ាងដាច់អហង្ការជាប្រចាំ ចំពោះការលក់អាវុធណាមួយរបស់សហរដ្ឋអាមេរិកទៅឱ្យកោះមួយនេះ។  ទោះបីមានការជំទាស់តវ៉ារបស់ចិនក៏ដោយ ក៏សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធតម្លៃប្រមាណ ១១,១ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកញ្ចប់អាវុធមួយទៀតមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ នៅតែរង់ចាំការអនុម័តប៉ុណ្ណោះ។ បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន, លោក ត្រាំ តែងតែលើកឡើងថា សហរដ្ឋអាមេរិកបានលក់អាវុធទៅឱ្យប្រទេសជាច្រើនជុំវិញពិភពលោក។ ដូច្នេះហើយ ក្នុងកិច្ចពិភាក្សាជាមួយលោក ស៊ី, លោក Trump ក៏បានសួរថាតើចិនចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ។ ភ្លាមៗបន្ទាប់ពីបទសម្ភាសន៍ត្រូវបានចាក់ផ្សាយ សេតវិមានបានប្រាប់កាសែត New York Times ថា សហរដ្ឋអាមេរិកគ្មានផែនការលក់អាវុធឱ្យចិនឡើយ។ ចំណែកឯក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាមេរិក គឺហាមឃាត់ដាច់ខាតការលក់អាវុធទៅឱ្យចិន។ យ៉ាងណា…

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកទឹកចឹត្តឱ្យសិស្សានុសិស្ស ឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេសភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងខេត្តកំពតជាង ៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពតផងដែ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រឡង។ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រៀបបាននឹងឪពុកម្តាយទីពីរ ក្នុងការអប់រំទូន្មាន ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបីបាច់ថែរក្សាកូនចៅ ឱ្យបានរៀនសូត្រចប់ចុងចប់ដើម ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការកសាង និងពង្រីកទាំងផ្នែកធនធានមនុស្ស វប្បធម៌អប់រំ ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសហគមន៍…

  • មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

    មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបពិភាក្សាគ្នា អំពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ ជាពិសេស ការឈានទៅបើកច្រក ហ័រមូស ឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UN នៅក្រោយជំនួប។ អំឡុងការជួបប្រជុំ នៅក្រៅមហាសន្និបាត UN នាពេលនោះ, អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា។ ប្រភពបញ្ជាក់ថា «អគ្គលេខាធិការបានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz»។ លោក Guterres ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការ «គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត» ផងដែរ។ បើតាម anadolu,ជំនួបដែលគេរៀបចំធ្វើ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នាពេលនោះ បានកើតមានឡើង ស្របពេលដែលអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់ចេញនូវសំណើមួយដែលមានរយៈពេល ៧…

  • បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

    បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

    ប៉ារីស ៖ ប្រទេសបារាំងបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលពេញៗមាត់ ថាបានបើកដៃឱ្យមានអំពើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន និងការបន្តរឹបអូសយកទឹកដីរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ West Bank។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា អំពើហិង្សាកំពុងកើនឡើងមិនធ្លាប់មានពីមុនមក បង្កឡើងដោយជនជាតិអ៊ីស្រាអែល ដែលមានចិត្តគំនិតជ្រុលនិយមប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank។ ប្រមុខការទូតកំពូលបារាំងរូបនេះ ថែមទាំងរិះគន់ធ្ងន់ៗថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងបង្ហាញពីការបណ្តែតបណ្តោយ និងការអត់អោនឱ្យអំពើហិង្សា ដែលគួរឱ្យស្តីបន្ទោស និងគួរឱ្យអាម៉ាស់បំផុត ចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ West Bank។ ការរិះគន់ធ្ងន់ៗរបស់លោក Barrot កើតឡើងក្រោយប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា ការរំលោភបំពានកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅតំបន់ West Bank។ មេដឹកនាំបារាំងរូបនេះ បានចោទសួរបែបឌឺដងអ៊ីស្រាអែលចំៗ ថាតើសកម្មភាពបំពានទាំងនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអ្វីឱ្យពិតប្រាកដ ហើយលោក Macron ថែមទាំងបាននិយាយផ្លែផ្កាថា ក្រុមហាម៉ាសមិនដែលធ្វើប្រតិបត្តិការនៅ តំបន់ West Bank ទេ។ ឆ្លើយតបការនិយាយផ្លែផ្កាធ្ងន់ៗរបស់បារាំង ភាគីអ៊ីស្រាអែលបានរិះគន់ការលើកឡើងរបស់លោកប្រធានាធិបតី Macron ដោយចាត់ទុកថា…

  • ការរួមគ្នាគាំពារសង្គមជួយឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ

    ការរួមគ្នាគាំពារសង្គមជួយឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ

    ការគាំពារសង្គម មានសារៈសំខាន់ក្នុងការជួយប្រជាពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ និងការលំបាកក្នុងជីវភាព ព្រមទាំងរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការវាយតម្លៃយុទ្ធសាស្ត្រទំនាក់ទំនងស្តីពីការគាំពារសង្គមនៅកម្ពុជា» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យការងារទំនាក់ទំនង និងការផ្សព្វផ្សាយស្តីពីការគាំពារសង្គម កាន់តែមានសុខដុមនីយកម្ម សង្គតិភាព និងប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងការអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ សិក្ខាសាលាក៏មានគោលបំណងធានាថា ប្រជាពលរដ្ឋ និងអ្នកទទួលផលពីរបប និងកម្មវិធីគាំពារសង្គម ដែលរាជរដ្ឋាភិបាលបានដាក់ចេញ អាចទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា។ លោកបានបញ្ជាក់ថា មតិយោបល់ និងធាតុចូលដែលទទួលបានពីសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កែលម្អការងារគាំពារសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយឱ្យគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាសាធារណជន កាន់តែយល់ដឹងស៊ីជម្រៅអំពីការផ្តល់សេវាគាំពារសង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលបានចូលរួមក្នុងសិក្ខាសាលា បានប្រាប់បណ្តាញព័ត៌មាន…

  • ប្រាសាទលាក់នាង បង្ហាញភាពរុងរឿងនៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរ

    ប្រាសាទលាក់នាង បង្ហាញភាពរុងរឿងនៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរ

    ស្ថិតនៅខាងលិចប្រាសាទតាកែវ ប្រាសាទលាក់នាង ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលស្តែងពីភាពរីកចម្រើនជឿនលឿននៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្របុរាណក្នុងសម័យអង្គរ។ ប្រាសាទលាក់នាង ដែលត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ មិនមែនត្រឹមតែជាទីសក្ការបូជាខាងសាសនានោះឡើយ។ ប្រាសាទនេះជាភស្តុតាងប្រវត្តិសាស្ត្រយ៉ាងរស់រវើក ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលធ្លាប់គ្របដណ្ដប់ទូទាំងចក្រភពខ្មែរ។ យោងតាមឯកសារដែលបង្ហាញដោយអាជ្ញាធរជាតិអប្សរា ក្នុងសម័យកាលនោះ វិស័យសុខាភិបាលខ្មែរត្រូវបានរៀបចំឡើងដោយឈរលើស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ក្រោមព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌នៃព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកមន្ទីរពេទ្យថា «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់របស់ព្រះរាជាទៅទៀត»។ ប្រព័ន្ធសុខាភិបាលបុរាណនេះមានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ដោយមានការបែងចែកតួនាទីជាប្រព័ន្ធ រួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកថែទាំ និងអ្នកកិនផ្សំថ្នាំ។ លើសពីកន្លែងព្យាបាលជំងឺ មន្ទីរពេទ្យសម័យនោះថែមទាំងជាជម្រកសង្គ្រោះប្រជារាស្ត្រក្រខ្សត់ និងជាទីជួយជ្រោមជ្រែងអ្នកដាច់សង្វែងដោយមានផ្តល់ជូនទាំងម្ហូបអាហាររូបត្ថម្ភទៀតផង។ សម្បុកចំណេះដឹងផ្នែកវេជ្ជសាស្ត្រដ៏អស្ចារ្យត្រូវបានស្តែងឡើងយ៉ាងប្រកដប្រជាតាមរយៈបំណែកហោជាងថ្មភក់ដ៏កម្រនៃប្រាសាទលាក់នាង។ ចម្លាក់នោះបានបង្ហាញពីរូបភាពគ្រូពេទ្យបុរាណកំពុងលូកដៃទៅសង្កត់លើកដៃរបស់អ្នកជំងឺដើម្បី «ស្ទង់ជីពចរ» យ៉ាងល្អិតល្អន់។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងស្ទាត់ជំនាញ ដើម្បីវាយតម្លៃចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុង មុននឹងសម្រេចចិត្តផ្សំថ្នាំបុរាណ ឬជ្រើសរើសវិធីព្យាបាល។ ចម្លាក់នៅប្រាសាទលាក់នាងមិនត្រឹមតែជានិមិត្តរូបនៃសិល្បៈរចនាបថបាយ័នដ៏រស់រវើកប៉ុណ្ណោះទេ ប៉ុន្តែជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបញ្ជាក់យ៉ាងច្បាស់ថាដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះ និងមានក្បួនខ្នាតវេជ្ជសាស្ត្រត្រឹមត្រូវតាំងពីមួយពាន់ឆ្នាំមុនមកម៉្លេះ។ ការឈានជើងចូលទស្សនាប្រាសាទលាក់នាង គឺជាការធ្វើដំណើរត្រឡប់ទៅស្វែងយល់ពីឫសគល់នៃបេតិកភណ្ឌវេជ្ជសាស្ត្រជាតិ ដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងជាកេរដំណែលដូនតាដែលកូនខ្មែរគ្រប់រូបត្រូវរួមគ្នារក្សា ការពារ និងលើកតម្កើងឱ្យបានគង់វង្ស៕ ទួន…

  • កូរ៉េខាងត្បូង ទាមទារឱ្យ អ៊ុយក្រែន សុំទោស ក្រោយទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

    កូរ៉េខាងត្បូង ទាមទារឱ្យ អ៊ុយក្រែន សុំទោស ក្រោយទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

    សេអ៊ូល ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទាមទារឲ្យអ៊ុយក្រែនផ្តល់ការពន្យល់ជាផ្លូវការ និងសុំទោស ចំពោះការទម្លាយការសម្ងាត់អំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើងចំនួន ២ នាក់ទៅកាន់កូរ៉េខាងត្បូង និងការបដិសេធថា ប្រទេសទាំងពីរមិនបានព្រមព្រៀងរក្សាការសម្ងាត់ចំពោះរឿងនេះឡើយ។ បើតាម Straits Times, ជម្លោះរវាងកូរ៉េខាងត្បូង និងអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីលោក Zelensky បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយទម្លាយថា អ៊ុយក្រែនបានផ្ទេរទាហានកូរ៉េខាងជើង ២ នាក់ ដែលត្រូវបានចាប់ខ្លួននៅតំបន់ Kursk កាលពីខែមករា ឆ្នាំ២០២៥ ពេលកំពុងជួយច្បាំងរុស្ស៊ី ទៅឱ្យកូរ៉េខាងត្បូង។ ក្រោយការប្រកាសនេះ ភាគីអ៊ុយក្រែនក៏បានបដិសេធផងដែរថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណាមួយឡើយ ដោយជំនួយការប្រធានាធិបតីអ៊ុយក្រែនអះអាងថា អ៊ុយក្រែនជាប្រទេសបើកចំហ ដូច្នេះខ្លួននឹងលាក់បាំងចំពោះរឿងនេះទេ។ យ៉ាងណា លេខាធិការជាន់ខ្ពស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសាធារណៈ លោក Seong Ghi-hong និយាយថា ការអះអាងរបស់អ៊ុយក្រែន ដែលថា គ្មានកិច្ចព្រមព្រៀងសម្ងាត់ គឺជារឿងមិនពិត។ យោងតាមលោក Seong, ការបដិសេធនោះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរវាងរដ្ឋាភិបាលទាំងពីរ និងអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី ខណៈទីក្រុងសេអ៊ូលកំពុងពិចារណាលើវិធានការបន្ថែម ជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។ យោងតាមការប៉ាន់ស្មានរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង, កូរ៉េខាងជើងបានបញ្ជូនទាហានសរុបចន្លោះពី…

  • លោក Netanyahu ធ្វើដំណើរដោយសម្ងាត់ទៅកាន់ អេមីរ៉ាត់អារ៉ាប់រួម

    លោក Netanyahu ធ្វើដំណើរដោយសម្ងាត់ទៅកាន់ អេមីរ៉ាត់អារ៉ាប់រួម

    អាប៊ុយ ដាប៊ី ៖ មន្រ្តីអ៊ីស្រាអែលបានប្រាប់កាសែតរ៉យទ័រថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើដំណើរដោយសម្ងាត់ តាមយន្តហោះឯកជនមួយទៅកាន់រដ្ឋធានី អាប៊ុយ ដាប៊ី និងជួបប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក មហាម៉ាត់ ប៊ីន សាយីដ អាល់ ណាយ៉ាន់ កាលពីថ្ងៃទី២៧ ខែកញ្ញា។ បើតាម Straits Times, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានចំណាយពេល ៤ម៉ោងនៅរដ្ឋធានី អាប៊ុយ ដាប៊ី មុនពេលហោះហើរត្រឡប់ទៅកាន់អ៊ីស្រាអែលវិញនៅយប់ថ្ងៃដដែល។ ដំណើរទស្សនកិច្ចភ្លាមៗនេះ ធ្វើឡើងចំពេលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានរបាយការណ៍ស៊ើបអង្កេតមួយរបស់កាសែត Haaretz ដែលបានទម្លាយថា ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមធ្លាប់បានផ្ដល់សញ្ញាព្រមានលោក ណេតាន់យ៉ាហ៊ូ អំពីគម្រោងវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស កាលពីមុនព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបដិសេធចំពោះការព្រមាននេះ។ ជាមួយគ្នានេះ លោក ណេតាន់យ៉ាហ៊ូ ក៏កំពុងប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង ដែលចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា បានបរាជ័យផ្នែកសន្តិសុខ មុនការវាយប្រហាររបស់ក្រុមហាម៉ាស។ យ៉ាងណា ទាំងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងក្រសួងការបរទេសរបស់អេមីរ៉ាត់អារ៉ាប់រួម មិនទាន់បានចេញមុខអត្ថាធិប្បាយជាផ្លូវការណាមួយ…

  • រុស្ស៊ី សន្យាចំពោះមុខ UN ថា នឹងចេញមុខជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ

    រុស្ស៊ី សន្យាចំពោះមុខ UN ថា នឹងចេញមុខជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ

    អ.ស.ប ៖ រុស្ស៊ីប្រកាសត្រៀមខ្លួនជួយដល់ដំណើរការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov នៅឯអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិថា ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចរាល់ក្នុងការជួយធ្វើឱ្យស្ថានភាពនៅច្រកសមុទ្រហ័រមូស និងតំបន់ឈូងសមុទ្រទាំងមូលមានស្ថិរភាព ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តអូសបន្លាយ។ លោក Lavrov បានប្រាប់មេដឹកនាំនានា នៅក្នុងកិច្ចប្រជុំ UN កាលពីថ្ងៃសៅរ៍ថា «យើងត្រូវការទំនុកចិត្តនៅក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បណ្តាប្រទេសអារ៉ាប់ និងអ៊ីរ៉ង់។ យើងត្រូវការរចនាសម្ព័ន្ធតំបន់ដែលមានស្ថិរភាព»។ លោកបានបន្ថែមថា «រុស្ស៊ី រួមជាមួយបណ្តាប្រទេសដែលមានការទទួលខុសត្រូវផ្សេងទៀតដែរ នោះគឺ ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមចំណែកប្រកបដោយស្ថាបនា ដើម្បីធ្វើឱ្យតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះមានស្ថិរភាព»។ ការប្រកាសពីសំណាក់ទីក្រុងមូស្គូ ចង់ជួយបើកច្រកយុទ្ធសាស្ត្រដឹកថាមពលដ៏សំខាន់របស់ពិភពលោកបែបនេះ បានធ្វើឡើង ខណៈពេលដែលមន្ត្រីអ៊ីរ៉ង់បាននាំយកផែនការមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលស្នើឱ្យមានបទឈប់បាញ់ រយៈពេល ៧ ថ្ងៃ ហើយបន្ទាប់មក នឹងបើកផ្លូវដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រ Hormuz ឡើងវិញ។ ភ្លាមៗលោក Donald Trump បានបដិសេធផែនការនេះ ហើយធ្លាប់បានពិចារណាអំពីការបន្តការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើគោលដៅនានារបស់អ៊ីរ៉ង់។ ប៉ុន្តែ ដោយហាក់បានបន្ទន់ឥរិយាបថបន្តិចវិញ, ប្រធានាធិបតីអាមេរិករូបនេះបានប្រាប់សារព័ត៌មាន…