-
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម សន្និសីទអនុវត្តច្បាប់អាស៊ាន នៅវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងដោយទទួលបានការអនុញ្ញាតពី ឲសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួម «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិ ការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀត ណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ។ អាន៖សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុង ក្របខ័ណ្ឌអាស៊ាន ដោយក្រសួងនគរបាលវៀតណាម ក្នុងគោល បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជា សមាជិក លើការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ដើម្បីបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានគេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។ ក្នុងសន្និសីទអន្តរជាតិនាទីក្រុងហាណូយដដែល តំណាងជាន់ខ្ពស់នៃ បណ្តាប្រទេសសមាជិកអាស៊ាន ក៏នឹងធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងគ្នានិងគ្នា ក្នុងគោលដៅរួមចំណែកថែ រក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍…
-
ACU លាតត្រដាងល្បិចកលមេខ្លោងស្កេមចិន ប្រើប្រាក់គ្រីបតូ និងតូបប្តូរប្រាក់ក្នុងស្រុក លាងលុយកខ្វក់ជាង ២៥០លានដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលាតត្រដាងពីល្បិចកលដ៏ស្មុគស្មាញរបស់ក្រុមឧក្រិដ្ឋជនអនឡាញ ដែលបានប្រើប្រាស់ប្រាក់ឌីជីថល (Crypto) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត( AI) និងភ្នាក់ងារប្តូរប្រាក់ក្នុងស្រុក ដើម្បីបិទបាំងប្រភពថវិកាមិនស្របច្បាប់ និងលាងលុយកខ្វក់រហូតដល់ជាង ២៥០លានដុល្លារអាម៉េរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ACU កាលពីថ្ងៃទី២៨ ខែកញ្ញា បានឱ្យដឹងថា បច្ចុប្បន្នល្បិចកលរបស់ក្រុមឧក្រិដ្ឋជនអនឡាញកាន់តែមានភាពស្មុគស្មាញ និងជឿនលឿន ដោយសារការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ ដែលជួយឱ្យសកម្មភាពឆបោក និងការបិទបាំងអត្តសញ្ញាណមានភាពងាយស្រួល គេចផុតពីការតាមដានរបស់សមត្ថកិច្ច។ បើតាម ACU ក្រុមឧក្រិដ្ឋជនបានបង្វែរការទូទាត់ថវិកាទៅជាប្រាក់និម្មិត ឬគ្រីបតូ ដែលជារូបិយវត្ថុបច្ចេកទេសកុំព្យូទ័រគ្មានរដ្ឋាភិបាលណាគ្រប់គ្រងបាន ដើម្បីលាក់បាំង និងផ្ទេរថវិកាទៅកាន់ទីតាំងសុវត្ថិភាព មុននឹងប្តូរយកជាប្រាក់ពិតប្រាកដដូចជា ដុល្លារអាមេរិក យ៉ន់ចិន ឬប្រាក់រៀល។ ការបើកគណនីគ្រីបតូ ពុំទាមទារអត្តសញ្ញាណបណ្ណ ឬឯកសារផ្លូវការឡើយ ដោយគ្រាន់តែប្រើប្រាស់ឈ្មោះក្លែងក្លាយ និងលេខគណនីសម្ងាត់ ៣៥ តួអក្សរ គឺអាចផ្ទេរ និងទិញទំនិញបានយ៉ាងងាយស្រួល។ ផ្អែកលើការស្រាវជ្រាវរបស់ ACU ប្រាក់គ្រីបតូត្រូវ បានបែងចែកជាពីរប្រភេទសំខាន់ៗ គឺប្រភេទគ្រីបតូថេរ ដែលមានតម្លៃស្មើនឹងប្រាក់ដុល្លារអាម៉េរិកដូចជា USDT, USDC, DAI និងប្រភេទគ្រីបតូអថេរ ដែលមានតម្លៃប្រែប្រួលលឿនដូចជា…
-
ក្រុមអ្នកជំនាញចុះពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ

ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់ប្រហារពីសំណាក់កងទ័ពឈ្លានពានថៃ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈប្រតិភូជំនាញការអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ឬ អាយស៊ីស៊ី ព្រះវិហារ បានចុះទៅធ្វើទស្សនិកច្ចនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ បេសកកម្មនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ ដល់គោបុរៈទី៥ ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធ កាលពីឆ្នាំ២០២៥កន្លងទៅ និងការរៀបចំប្រព័ន្ធរំដោះទឹកចេញពីប្រាសាទព្រះវិហារ។ ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមអ្នកជំនាញការបានផ្តល់អនុសាសន៍បន្ថែមទៅលើទីតាំងមានហានិភ័យខ្ពស់ដែលអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារបានទល់ទ្ររួច និងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការអភរិក្សទល់ទ្របន្តទៀត។ ក្រសួងវប្បធម៌បានបញ្ញាក់ផងដែរថា មួយថ្ងៃមុនទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ក្រុមអ្នកជំនាញទាំងនេះក៏បានចុះទៅពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារផងដែរ។ ក្រុមអ្នកជំនាញការបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារលើការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។ សូមបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់តំបន់ប្រាសាទព្រះវិហារសរុបចំនួន ៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។ សំណង់ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់…
-
អាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យក្រុមហ៊ុន Raytheon បង្កើនការផលិតមីស៊ីលបំពេញស្តុកអាវុធឡើងវិញ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក បានផ្តល់កិច្ចសន្យាមានតម្លៃប្រមាណ ២០,៧ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Raytheon ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RTX ដើម្បីពន្លឿនការផលិតមីស៊ីល AMRAAM ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមបំពេញស្តុកអាវុធឡើងវិញ។ កិច្ចសន្យានេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះស្តុកអាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមីស៊ីល និងគ្រាប់រំសេវជាច្រើនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា និងផ្គត់ផ្គង់ទៅឱ្យសម្ព័ន្ធមិត្ត ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ មីស៊ីល AMRAAM គឺជាប្រភេទមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម បំពាក់ក្នុងយន្តហោះចម្បាំង សម្រាប់វាយប្រហារគោលដៅសត្រូវនៅលើអាកាស។ មីស៊ីល AMRAAM ក៏ត្រូវបានគេប្រើប្រាស់សម្រាប់សំណាញ់មេឃ NASAMS ផងដែរ ដែលជាប្រព័ន្ធខែលការពារដែនអាកាសមួយ ត្រូវបានដាក់ពង្រាយ ដើម្បីការពារតំបន់សំខាន់ៗ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រៅពីសហរដ្ឋអាមេរិក មីស៊ីល AMRAAM ក៏ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន អ៊ុយក្រែន អូម៉ង់ និងកាតាជាដើម។ បើតាម Straits Times, កិច្ចសន្យាផលិតមីស៊ីល AMRAAM ក៏មានលក្ខណៈស្រដៀងគ្នានឹងកិច្ចសន្យាផលិតមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot មានតម្លៃ ៥៨,៦ ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន Lockheed…
-
លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលរបាយការណ៍ចេញផ្សាយកាលពីថ្ងៃ ចន្ទ ដែលថា រូបលោកបានសម្តែងឆន្ទៈបន្ធូរបន្ថយទណ្ឌកម្ម និងការដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។ ការបដិសេធនេះកើតឡើង បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត Jerusalem Post ថា លោកប្រធានាធិបតី ត្រាំ មានឆន្ទៈបន្ធូរបន្ថយសម្ពាធមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ហើយថា ការចរចាដោយប្រយោលរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន និងប្រកបដោយការស្ថាបនា។ យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា សារព័ត៌មាន Axios ដែលទើបតែបានចេញផ្សាយអត្ថបទមួយថា លោក “ត្រាំ” បានផ្តល់ការសម្រាលទណ្ឌកម្ម និងដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅអ៊ីរ៉ង់ ជា “រឿងមិនពិតនោះទេ”… ខ្ញុំមិនបានផ្តល់អ្វីឱ្យពួកគេទាល់តែសោះ។ ក្រៅពីច្រានចោលសេចក្តីរាយការណ៍នេះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបដិសេធសំណើរបស់អ៊ីរ៉ង់ ដែលបញ្ជូនតាមរយៈប្រទេសកាតា ដែលស្នើឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ជាថ្នូរនឹងការដកការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់អ៊ីរ៉ង់។ គួរបញ្ជាក់ថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានចូលដល់ខែទី ៧ ហើយ ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក និងក្នុងសហរដ្ឋអាមេរិកកើនឡើងយ៉ាងគំហុក។ ប៉ុន្តែលោក ត្រាំ…
-
កូរ៉េខាងជើង ព្រមាន មេដឹកនាំពិភពលោក អំពីការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុន

ញូវយ៉ក ៖ តំណាងកូរ៉េខាងជើងបានប្រើប្រាស់វេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ ដើម្បីព្រមានដល់មេដឹកនាំពិភពលោក អំពី ការពិតដ៏ជូរចត់ដែលពោរពេញដោយការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមក។ បើតាម NBC News, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyongបានចោទប្រកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថា កំពុងសហការគ្នាប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជាធ្វើឱ្យឧបទ្វីបកូរ៉េជួបអស្ថិរភាព។ បន្ថែមលើនេះ លោក Kim បានហៅជប៉ុនពេញៗមាត់ថា «ឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A» ហើយថែមទាំងបានរិះគន់នូវអ្វីដែលលោកចាត់ទុកថា ជាការបង្កើត «ប្លុកយោធាដែលមានលក្ខណៈវាយលុក និងឈ្លានពានកាន់តែខ្លាំង ព្រមទាំងមានធាតុផ្សំនុយក្លេអ៊ែរ»។ ឆ្លើយតបភាពតានតឹងជាមួយប្រទេសសម្ព័ន្ធមិត្តទាំង៣ លោក Kim បានអះអាងជាថ្មីថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កងកម្លាំងខាងក្រៅ។ ឆ្លៀតឱកាសនោះ លោក Kim ក៏បានរិះគន់មិនសំចៃមាត់ដល់អង្គការសហប្រជាជាតិផងដែរ ដោយនិយាយថា អង្គការនេះនៅតែជួបភាពជាប់គាំងក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយសារតែអាកប្បកិរិយាផ្តាច់ការ និងសកម្មភាពឯកតោភាគីរបស់ប្រទេសមួយចំនួន ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរវិញ លោក Kim បញ្ជាក់ថា សមត្ថភាពរារាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាអំណាចដាច់ខាត ដែលត្រូវបានបង្កើតឡើង ដើម្បីការពារអធិបតេយ្យភាព…
-
កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ

ទោះបីជាតំបន់មួយចំនួនកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ អ្នកចិញ្ចឹមក្រពើនៅ ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត បានអះអាងថា កសិដ្ឋានរបស់ពួកគាត់នៅតែរក្សាបានសុវត្ថិភាពខ្ពស់ និងគ្មានការព្រួយបារម្ភពីការរួចសត្វក្រពើនោះឡើយ។ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងពីសុវត្ថិភាព ១០០% នៃកសិដ្ឋានរបស់ខ្លួន ដោយធានាថាក្រពើទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ទោះជាមានទឹកជំនន់លិចលង់តំបន់ជុំវិញក៏ដោយ។ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនាឆ្នាំនេះហាក់មានភាពខ្លាំងក្លាជាងឆ្នាំមុនៗ ប៉ុន្តែមិនបានបង្កផលប៉ះពាល់ដល់អាងចិញ្ចឹមក្រពើជាង ១៥០ក្បាលរបស់លោកនោះទេ។ លោកបានប្រាប់បណ្តាញព័ត៌មាន AMS ថា អាងចិញ្ចឹមក្រពើរបស់លោក ត្រូវបានសាងសង់ឡើងប្រកបដោយសុវត្ថិភាព និងមានរបងព័ទ្ធជុំវិញយ៉ាងខ្ពស់រឹងមាំ ដោយធានាថាសត្វក្រពើមិនអាចរួចចេញក្រៅបានឡើយ។ ដូចគ្នានេះដែរ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយរូបទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាងចិញ្ចឹមក្រពើរបស់លោកមានសុវត្ថិភាពខ្ពស់បំផុត ដោយសារកម្ពស់ទឹកនៅឃ្លាតឆ្ងាយពីមាត់អាងជាង ២ម៉ែត្រទៀត ដូច្នេះគ្មានហានិភ័យនៃការលិចនោះឡើយ។ ឯកឧត្តម ប៉ាន់ ខេមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើដោយផ្ទាល់ ដើម្បីសម្រាលការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំឱ្យម្ចាស់កសិដ្ឋានបន្ថែមវិធានការសុវត្ថិភាពភ្លាមៗ ទោះបីជាកម្ពស់ទឹកជំនន់បច្ចុប្បន្ននៅទាបជាងឆ្ងាយពីមាត់អាងក៏ដោយ។ ខណៈស្ថានការណ៍នៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ក្នុងប្រទេសថៃឯណោះវិញ ក្រពើមួយចំនួនបានរួចចេញពីកសិដ្ឋាន ជាពិសេសនៅតំបន់ជាប់ព្រំដែនជាមួយកម្ពុជា ដែលជាហេតុបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតាមព្រំដែនផងដែរ។ គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើប្រមាណ…
-
ព្រះសង្ឃដំឡើងជណ្ដើរយន្តឡើងភ្នំសំបុក ខេត្តក្រចេះ ដើម្បីសម្រួលដល់ពលរដ្ឋ និងអ្នកទេសចរ

រមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ភ្នំសំបុកដ៏ល្បីល្បាញ ក្នុងខេត្តក្រចេះ កំពុងអនុវត្តគំនិតផ្តួតផ្តើមថ្មីមួយទៀត តាមរយៈការដំឡើងជណ្ដើរយន្តឡើងភ្នំប្រវែង ៥០ ម៉ែត្រ ដែលជាស្នាដៃ និងបច្ចេកទេសដំឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ វត្តភ្នំសំបុក ក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បានផ្តួចផ្តើមកសាងជណ្ដើរយន្តមួយឡើងភ្នំប្រវត្តិសាស្រ្តនេះ ដែលមានប្រវែង ៥០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ និងមានប្រអប់សម្រាប់ឡើងមួយ និងចុះមួយ។ ព្រះតេជគុណ អ៊ុន ហេន ចៅអធិការវត្តភ្នំសំបុក មានសង្ឃដីកាថា គម្រោងនេះផ្តើមចេញពីបំណងប្រាថ្នាចង់សម្រួលដល់មនុស្សចាស់ កុមារ អ្នកមានជំងឺ ជាពិសេសអ្នកខ្សោយកម្លាំងជើង ឱ្យមានឱកាសឡើង-ចុះ ដោយងាយស្រួល ដើម្បីធ្វើបុណ្យទាន ឬទស្សនាកម្សាន្តនៅលើកំពូលភ្នំប្រវត្តិសាស្រ្តមួយនេះ។ បើតាមព្រះតេជគុណ អ៊ុន ហេន ការសាងសង់ និងការដំឡើងបច្ចេកទេសគ្រឿងឧបករណ៍ទាំងមូលនៃជណ្ដើរយន្តនេះ គឺធ្វើឡើងដោយក្រុមជាងជាកូនខ្មែរ ដោយមិនបាននាំចូលគ្រឿងសម្ភារពីខាងក្រៅឡើយ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៤ ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនទូទៅ ទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្ន ការសាងសង់សម្រេចបានរហូតដល់ ៩០% ហើយ បន្ទាប់ពីដំណើរការបានរយៈពេល…
-
កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងផលិតបានក្បាលគ្រាប់មីស៊ីលស៊េរីថ្មី ឈ្មោះថា Hwasong-11Ma-1មានល្បឿនលឿនជាងសំឡេង ៧.៣ ដង ដែលអាចបំបែកខែលសំណាញ់មេឃរបស់សហរដ្ឋអាមេរិកចំនួន ២ ប្រភេទ រួមមាន ប្រព័ន្ធខែលការពារដែនអាកាស Patriot និងTHAAD ។ បើតាម Defense Express, កូរ៉េខាងជើងបានអះអាងទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-11Ma-1 កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ ដោយវាអាចហោះជ្រែកមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ និងសម្រេចបានល្បឿនលឿនជាងសំឡេង ៧.៣ ដង នៅរយៈកម្ពស់ជិត ៣៦ គីឡូម៉ែត្រ ។ ការបាញ់សាកល្បងនេះ ត្រូវបានរាយការណ៍ថា ធ្វើឡើងនៅតំបន់ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយមីស៊ីលបានហោះបោះពួយសំដៅទៅទិសឦសាន តាមបណ្តោយតំបន់ឆ្នេររបស់កូរ៉េខាងជើង និងរុស្ស៊ី ។ ការធ្វើតេស្តនេះដែរ ធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ ។ នៅពេលនោះ អេក្រង់ទូរស្សន៍មួយ បានបង្ហាញថា មីស៊ីលនេះ ពិតជាអាចហោះទម្លុះផ្ទៃមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ ក្នុងល្បឿនប្រហែល…
-
អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ

ញូវយ៉ក ៖ ភាគីសម្របសម្រួលមកពីប្រទេសកាតាបាននិងកំពុងបើកកិច្ចពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅទីក្រុងញូវយ៉ក និង ជាមួយភាគីអាមេរិក នៅថ្ងៃចន្ទ ឬ ថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម។ នេះបើតាមការអះអាងរបស់មន្ត្រីផ្លូវការម្នាក់ ដែលបានដឹងពីដំណើរការចរចា ចេញផ្សាយដោយសារព័ត៌មាន straitstimes។ មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចពិភាក្សាទាំងនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើកំណែនៃសំណើ រយៈពេល ៧ ថ្ងៃ ដែលអ៊ីរ៉ង់បានដាក់ជូន កាលពីសប្តាហ៍មុន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក Araqchi ដែលបន្តស្នាក់នៅទីក្រុងញូវយ៉កបន្ទាប់ពីបានចូលរួមកិច្ចប្រជុំមហាសន្និបាត ត្រូវជួបជាមួយភាគីសម្របសម្រួល នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃចន្ទ ម៉ោងក្នុងតំបន់។ ប្រភពបន្ថែមថា ភាគីទាំងពីរនឹង “ពិនិត្យមើលសំណើ និងទស្សនៈចុងក្រោយទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន”។ ផែនការរយៈពេល ៧ ថ្ងៃ របស់អ៊ីរ៉ង់ រួមមានការបញ្ចប់រាល់អរិភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ,ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក, បញ្ចប់ការដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់ ព្រមទាំង…