Category: ព័ត៌មាន

  • កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ

    កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ

    អ.ស.ប ៖ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារនេះ តំណាងកូរ៉េខាងជើង បានអះអាងថា ប្រទេសរបស់ខ្លួនគឺជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ ហើយថែមទាំង បានចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នករុញច្រានរបៀបរៀបរយនុយក្លេអ៊ែរសកល ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ តាមរយៈសកម្មភាពនៃការរីកសាយភាយអាវុធប្រល័យលោករបស់ខ្លួន ហើយបានប្រើប្រាស់ការចោទប្រកាន់នានាទៅកាន់ប្រទេសដទៃ ដើម្បីតែការពារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឯង។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Son-gyong បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាកម្លាំងដែលមិនអាចជៀសបាន និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ លោកបន្តលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ទៅវិញទេ ដែលបានបោះបង់ចោលដោយគ្មានការទទួលខុសត្រូវនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយអាវុធ ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។ ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងការរីកសាយភាយអាវុធនុយក្លេអ៊ែរយ៉ាងចំហរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីក្រុងព្យុងយ៉ាងគ្មានជម្រើសអ្វីក្រៅពី ដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវនោះទេ។ ជាងនេះទៀត លោកបានចាត់ទុកសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ដោយលើកឡើងពីការបង្កើន និងទំនើបកម្មអាវុធប្រភេទនេះរបស់ខ្លួន និងការដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធប្រល័យលោក។ បើតាម koreatimes, កូរ៉េខាងជើងក៏បានចង្អុលបង្ហាញផងដែរ អំពីកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្រមទាំងកិច្ចព្រមព្រៀង AUKUS ដែលជាភាពជាដៃគូសន្តិសុខរវាងទីក្រុងវ៉ាស៊ីនតោន, អង់គ្លេស…

  • លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី

    លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទត្រូវបានគេវាយប្រហារតាមរយៈបណ្តាញសង្គម ដោយចាត់ទុកថាជា «កូនអុករបស់លោក Vladimir Putin» បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះជំរុញដោយផ្ទាល់ទៅកាន់លោក Volodymyr Zelensky ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើរោងចក្រចម្រាញ់ប្រេងម៉ាស៊ូត របស់រុស្ស៊ី ។ គណនីបណ្តាញសង្គម X ឈ្មោះ Shaun Pinner រៀបរាប់ថា «លោក Trump មិនបានស្នើឱ្យលោក Putin បញ្ឈប់ការសម្លាប់កុមារអ៊ុយក្រែននោះទេ ។ ប៉ុន្តែលោកបែរជាប្រាប់លោក Zelensky ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង ដែលជាប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមរបស់រុស្ស៊ីទៅវិញ ។ ម្ចាស់គណនីនោះបញ្ជាក់ថា តាមពិតទៅ លោក ត្រាំ គ្រាន់តែជាកូនអុករបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ»។ គណនីមួយទៀតឈ្មោះ Jürgen Nauditt រៀបរាប់ស្រដៀងគ្នាថា «លោក Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សមិនដឹងអីដែលស្នើឱ្យលោក Zelensky បញ្ឈប់ការវាយប្រហារទៅលើរោងចក្ររបស់មិត្តភក្តិខ្លួនឯង គឺ លោក Putin ទៅវិញ ។ ការជាប់ឈ្មោះជាកូនអុករបស់លោក Putin…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញធុរកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចលំហអាកាសកម្ពុជា-ជប៉ុន

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញធុរកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចលំហអាកាសកម្ពុជា-ជប៉ុន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan “Co-Creation” Networking Symposium and Business Matching) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននិងដៃគូសហការរវាងប្រទេសជប៉ុននិងកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថាន ធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មក្នុងវិស័យលំហអាកាសជាតិនិងអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក.ប.ទ. បាននិងកំពុងរៀបចំគោលនយោបាយជាតិស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល ៥ឆ្នាំ…

  • ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន

    ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលនៅថ្ងៃអង្គារ៍នេះ  កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅស្ថានីយទំនប់៧មករា បាន និងកំពុងហក់ឡើងដល់១១.៨០ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្នគឺ១២,៤០ម៉ែត្រ។ ​កម្ពស់ទឹកស្ទឹងព្រែកត្នោតនេះ អាចនឹងបន្តហក់ឡើងជាគំហុកបន្ថែមទៀត ដោយសារកម្ពុជានៅបន្តរងឥទ្ធិពលព្យុះ ស៊ូរីហ្គាអេ ដែលធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃបន្ថែមទៀត ក្នុងនោះខេត្តកណ្តាល និងកំពង់ស្ពឺអាចមានភ្លៀងគ្រប់ដណ្តប់ចំនួន៧០ភាគរយ។ ហេតុនេះ ទឹកភ្លៀងនឹងហូរចូលស្ទឹងព្រែកត្នោតបង្កជាជំនន់ទឹកភ្លៀង។ ចំពោះមុខស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ត្រៀមបង្ការជាមុន ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ចាស់ជរា សត្វពាហនៈ សត្វចិញ្ចឹម និងត្រៀមរៀបចំសម្ភារៈ និងទ្រព្យសម្បតិ្តមានតម្លៃទុកដាក់ឱ្យបានត្រឹមត្រូវ។  ជាមួយគ្នានេះ អាជ្ញាធរណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស រូតរះប្រមូលផលកសិកម្ម ត្រៀមបង្ការរកទីទួលសុវត្ថិភាព និងថែទាំសុខភាពប្រចាំថ្ងៃផងដែរ៕ សៅ សុខអេង

  • កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាកើនដល់ជាង ៩ពាន់លានដុល្លារ  

    កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាកើនដល់ជាង ៩ពាន់លានដុល្លារ  

    វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ខណៈទ្រព្យសកម្មសរុបរបស់វិស័យនេះ បានកើនឡើងពីប្រមាណជាង ៣ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៩ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណជាង ១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកកំណើនទ្រព្យសកម្មសរុបដ៏សម្បើមនេះថា បានឆ្លុះបញ្ចាំងពីការគាំទ្រសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ដូច្នេះ នៅក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី ១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំណើននេះមិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា វិស័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ដោយចំនួនការងារបានកើនទ្វេដង ពីប្រមាណ ៨ ពាន់នាក់ ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណ ១៦ពាន់នាក់ ក្នុងឆ្នាំ…

  • ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃជួបគ្នាក្រៅផ្លូវការនៅថ្ងៃនេះ

    ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃជួបគ្នាក្រៅផ្លូវការនៅថ្ងៃនេះ

    ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្នុងជំនួបក្រៅផ្លូវការនេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា រីឯគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ និងមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសទាំងពីរផងដែរ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦…

  • បុរសដែលប្រើអំពើហិង្សាលើកុមារនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​

    បុរសដែលប្រើអំពើហិង្សាលើកុមារនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​

    ជនសង្ស័យជាឪពុកចុងដែលបានប្រើអំពើហិង្សា​លើកុមារជាកូនចុងនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។  លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រងខេត្ត​កំពង់​ឆ្នាំង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា​ ពេលនេះសមត្ថកិច្ចកំពុងតែសាកសួរ ដើម្បីបន្តចាត់វិធានការតាមនិតិវិធី​ច្បាប់​។ ចំណាត់ការនេះធ្វើឡើងក្រោយពីវីដេអូនៃអំពើហិង្សានេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ហេតុការណ៍នេះបានកើតឡើងនភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ថា ករណីវាយដំលើកុមារនេះ គឺបណ្តាលមកពីបុរសជាឪពុកចុង បានប្រើកុមារឱ្យទៅឃ្វាលគោ ប៉ុន្តែកុមារមិនព្រមទៅទេ បែរជាចងគោទុកចោល ដោយមិនឱ្យគោស៊ីចំណីឆ្អែត។ បន្ទាប់មក កុមារបានទៅជីកជន្លេន ដែលជាហេតុធ្វើឱ្យបុរសជាឪពុកចុងរូបនេះខឹងសម្បារ និងបានវាយលើកុមារនោះឥតត្រាប្រណីតែម្តង។ បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ចំពោះស្ថានភាពកុមារដែលរងអំពើហិង្សាពីឪពុកចុង មកដល់ពេលនេះ កុមារមិនទាន់មានអាការធ្ងន់ធ្ងរនៅឡើយទេ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពរបួសរបស់កុមារ។ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព បានអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះករណីនេះ។​ ជាមួយគ្នានេះ លោកបានណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ឱ្យជៀសវាងការប្រើអំពើហិង្សា ឬការវាយដំដែលបង្កឱ្យកុមាររងរបួស ក្នុងពេលអប់រំ ឬប្រដៅកូន។…

  • ស្ថានភាពទឹកជំនន់នៅបាត់ដំបងចាប់ផ្តើមធូរស្រាល សកម្មភាពទេសចរណ៍រំពឹងវិលទៅប្រក្រតីភាពវិញ

    ស្ថានភាពទឹកជំនន់នៅបាត់ដំបងចាប់ផ្តើមធូរស្រាល សកម្មភាពទេសចរណ៍រំពឹងវិលទៅប្រក្រតីភាពវិញ

    ទឹកជំនន់ ដែលបានគ្របដណ្តប់ខេត្តបាត់ដំបងស្ទើរតែទាំងមូល បានបង្កផល​ប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តនៅប៉ុន្មានថ្ងៃចុងក្រោយនេះ​។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់បានជន់លិចតំបន់ទំនាបនៃក្រុងស្រុកស្ទើរតែទូទាំងខេត្ត ជាពិសេសបណ្តាក្រុងស្រុកជាប់ដងស្ទឹងសង្កែ និងបឹងទន្លេសាប។ ការវាយប្រហារដោយគ្រោះធម្មជាតិនេះ បានបណ្តាលឱ្យជន់លិចផ្លូវ ផ្តាច់ផ្លូវ លិចផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋ ប្រឡាយទឹក ជាពិសេសតំបន់ទេសចរណ៍នៅជាប់ប្រភពទឹក ដែលបានរារាំងដល់ភ្ញៀវទេសចរធ្វើដំណើរទៅកាន់តំបន់ទាំងនោះ។ មន្រ្តីមន្ទីរទេសចរណ៍បានលើកឡើងដូច្នេះ ៖ ទឹកជំនន់នៅប៉ុន្មានថ្ងៃនេះ តំបន់ទេសចរណ៍ខ្លះរងផលប៉ះពាល់ខ្លាំង ទឹកលិចតាំងពីផ្លូវទៅដល់នោះ(តំបន់ទេសចរណ៍) នៅមានកន្លែងមួយចំនួននៅមានភ្ញៀវមកបន្ត។ ជាក់ស្តែងភ្ញៀវនៅរយៈពេលប៉ុន្មានថ្ងៃនេះធ្លាក់ចុះខ្លាំងមែនទែន ដោយសារផ្លូវទៅតំបន់រមណីយដ្ឋានលិចពិបាកធ្វើដំណើរ ស្ងាត់ កន្លែងខ្លះប៉ះពាល់ដោយសារទឹកជំនន់អត់បើកតែម្តង ខូចផ្លូវ ប៉ះពាល់ដល់សម្ភារមួយចំនួន បាក់ដើមឈើ កន្លែងខ្លះអត់រងផលប៉ះពាល់ តែផ្លូវទៅកាន់តំបន់ហ្នឹងត្រូវបានលិច។ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​ មិនទាន់អាចកំណត់ចំនួនតំបន់ទេសចរណ៍ដែលរងផលប៉ះពាល់នៅឡើយទេ តែគ្រាន់តែបញ្ជាក់ថា តំបន់ទេសចរណ៍ដែលរងផលប៉ះពាល់តិចតួចជាងគេ គឺមានតែនៅភ្នំសំពៅប៉ុណ្ណោះ។​ បើតាម​ការបញ្ជាក់របស់លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មកដល់ថ្ងៃអង្គារ៍នេះ ទឹកជំនន់ចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយកន្លែងខ្លះទឹកបានស្រកអស់ ហើយ​តំបន់ខ្លះទៀតនៅបន្តមានទឹកជំនន់នៅឡើយ។ ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួនជាង៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង ៣៨ម៉ឺននាក់ និងភ្ញៀវអន្តរជាតិចំនួនជាង ២ម៉ឺន៣ពាន់នាក់​។ ខេត្តបាត់ដំបង…

  • កម្ពុជានឹងចូលរួមពិព័រណ៍អន្តរជាតិនៅទីក្រុងប៉ារីស ដើម្បីជំរុញទីផ្សារអង្ករ

    កម្ពុជានឹងចូលរួមពិព័រណ៍អន្តរជាតិនៅទីក្រុងប៉ារីស ដើម្បីជំរុញទីផ្សារអង្ករ

    ក្រុមហ៊ុននាំចេញអង្ករ​ចំនួន១២នៅកម្ពុជា នឹងយកអង្ករប្រណិតកម្ពុជាទៅបង្ហាញនៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ដើម្បីជំរុញទីផ្សារនាំចេញ។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះគ្រោងប្រព្រឹត្តទៅចាប់ថ្ងៃទី១៧ រហូតថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមតាំងបង្ហាញផលិតផលអង្ករកម្ពុជាក្នុងពិព័រណ៍នេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ​ សហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំការតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាក្រុមរួមគ្នា ក្រោមពន្លាជាតិកម្ពុជាដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៩៦ ម៉ែត្រការ៉េ ស្ថិតនៅស្តង់ C006 អាគារ Hall 8។​ នេះជាការចូលរួម​ជាលើកទី៣ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី២ ក្នុងឆ្នាំ២០២៤ និងលើកទី១ ក្នុងឆ្នាំ២០១៤។ គោលបំណងចម្បងនៃការចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 គឺដើម្បីផ្សព្វផ្សាយអំពីអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាព និងស្តង់ដាររបស់កម្ពុជា ជំរុញការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងធ្វើពិពិធកម្មទីផ្សារ។ ព្រឹត្តិការណ៍នេះនឹងបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅទីផ្សារទ្វីបអឺរ៉ុប។​ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL Paris…

  • អន្តរជាតិថ្កោលទោសការប្រើគ្រាប់បែកចង្កោម ខណៈកម្ពុជារងគ្រោះដោយសារថៃ

    អន្តរជាតិថ្កោលទោសការប្រើគ្រាប់បែកចង្កោម ខណៈកម្ពុជារងគ្រោះដោយសារថៃ

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សន្និសិទត្រួតពិនិត្យឡើងវិញលើកទី៣នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវកន្លងទៅថ្មីៗនេះ បានថ្កោលទោសប្រទេស ដែលប្រើគ្រាប់បែកចង្កោម។ សន្និសិទត្រួតពិនិត្យឡើងវិញលើកទី៣នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគី ឬតួអង្គណាមួយក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ដោយយល់ឃើញថា អត្ថប្រយោជន៍ខាងយោធាមិនអាចប្រៀបផ្ទឹមនឹងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបង្កឡើងដោយអាវុធទាំងនេះ អង្គសន្និសិទអន្តរជាតិបានអំពាវនាវឱ្យបញ្ឈប់តាមគ្រប់មធ្យោបាយ នូវការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការផ្ទេរគ្រាប់បែកចង្កោម ដោយទាមទារដល់រដ្ឋ និងភាគីពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធទាំងអស់ ឱ្យបញ្ឈប់សកម្មភាពទាំងនេះចាប់ពីពេលនេះតទៅ ហើយអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានរំលឹកពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះលើបណ្តាញសង្គមនៅថ្ងៃទី២៨កញ្ញា ដោយបញ្ជាក់ថា ក្នុងសង្រ្គាមឈ្លានពានរបស់ថៃកន្លងមក កងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ប្រមាណ៦-៧លានគ្រាប់មកលើបូរណភាពទឹកដីកម្ពុជា ដោយប៉ះពាល់ភូមិចំនួន៣៤៩ភូមិ ក្នុងនោះស៊ីម៉ាក់បានស្រាវជ្រាវរួចរាល់៣៣៥ភូមិ។ ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្ថែមថា មានផ្ទៃដីរងផលប៉ះពាល់ជិត៣០ម៉ឺនហិកតា និងប្រជាពលរដ្ឋរងផលប៉ះពាល់ជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង៣៥ម៉ឺននាក់ ក្នុងនោះក៏រងប៉ះពាល់ធ្ងន់ធ្ងរដល់សាលារៀន មន្ទីរពេទ្យ…