-
លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានទម្លាយការសម្ងាត់ដល់ពិភពលោកថា រុស្ស៊ីចង់កម្ចាត់អ៊ុយក្រែនជាយូរណាស់មកហើយ ពីព្រោះទីក្រុងកៀវ គឺជា “ផ្នែកសំខាន់” នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Vladimir Putin ដើម្បីស្តារឥទ្ធិពលឡើងវិញទៅលើបណ្តារដ្ឋអតីតសហភាពសូវៀត ។ អតីតសហភាពសូវៀត គឺជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលបង្កើតឡើងដោយលោក Valadimir Lenin នៅឆ្នាំ១៩២២ ។ ក្រោយមក អតីតសហភាពសូវៀតបានដួលរលំទៅវិញជាផ្លូវការនៅឆ្នាំ១៩៩១ ដោយបានបន្សល់ទុកប្រទេសឯករាជ្យចំនួន ១៥ រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ ។ លោក Zelensky និយាយថា គោលបំណងចម្បងរបស់លោកប្រធានាធិបតី Putin គឺការប្រមូលផ្គុំឡើងវិញនូវអ្វីៗដែលបានដួលរលំទៅហើយ ដោយលោកចង់សំដៅលើអតីតសហភាពសូវៀត ។ លោកថា កាលណា បណ្តាប្រទេសអតីតសហភាពសូវៀតកាន់តែរឹងមាំ និងឯករាជ្យជាងមុន នោះវានឹងកាន់តែបង្កការលំបាកខ្លាំងឡើងដល់លោក Putin ។ ដូច្នេះហើយ សម្រាប់រុស្ស៊ី, អ៊ុយក្រែនគឺជាផ្នែកសំខាន់ ដើម្បីអាចគ្រប់គ្រងលើបណ្តាប្រទេសអតីតសហភាពសូវៀត ។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ, លោក Putin ចង់បំបាក់អ៊ុយក្រែន…
-
ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានអះអាងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានបើកការវាយប្រហារតាមរយៈយន្តហោះដ្រូនមកលើតំបន់ឆ្នេរសមុទ្រ Gelendzhik ស្របពេលមានអ្នកទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកកកុញ បណ្តាលឲ្យស្លាប់មនុស្ស ៧ នាក់ ក្នុងនោះមានកុមារ ៣ នាក់ ខណៈមនុស្ស ៤០ នាក់ផ្សេងទៀតរងរបួស ។ លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូង ប្រទេសរុស្ស៊ី ជាទីតាំងរបស់តំបន់រមណីដ្ឋានឆ្នេរសមុទ្រ Gelendzhik បានហៅហេតុការណ៍នេះថា ជាសោកនាដកម្ម និង ជាការវាយប្រហារដោយចេតនា ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ មកលើប្រជាជនស៊ីវិល ដែលមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធយោធា ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានចោទប្រកាន់សកម្មភាពបែបនេះរបស់អ៊ុយក្រែនថា ជាអំពើភេរវកម្ម ផងដែរ ។ ជុំវិញហេតុការណ៍នេះ អ៊ុយក្រែនមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ ។ យ៉ាងណា អ៊ុយក្រែនតែងតែអះអាងថា ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំ ដែលផ្តើមចេញពីទីក្រុងមូស្គូបើកការវាយប្រហារ ចូលទឹកដីអ៊ុយក្រែន កាលពីឆ្នាំ២០២២ មក ខ្លួនមិនដែលមានចេតនាកំណត់គោលដៅវាយប្រហារលើប្រជាជនស៊ីវិលនោះឡើយ ។។…
-
រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់

វ៉ាស៊ីនតោន ៖ សម្ព័ន្ធរដ្ឋអាមេរិកចំនួន២៥ កាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹង នៅឯតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ដើម្បីរារាំងការប៉ុនប៉ង ពីសំណាក់រដ្ឋបាល របស់លោក Trump ក្នុងការដាក់ពន្ធគយជាសកល ក្នុងកម្រិតពី ១០% ទៅ ១២,៥% ដោយចោទថា ជារឿងខុសច្បាប់។ បើតាម anadolu, ពាក្យបណ្តឹងនេះចោទប្រកាន់ថា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ហៅកាត់ USTR បានប្រើប្រាស់ការស៊ើបអង្កេតមួយ ដែលគ្រាន់តែជា “លេស” ពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំនៅទូទាំងពិភពលោក ដើម្បីធ្វើជា “ល្បិចកល” ផ្លូវច្បាប់ ក្នុងការដាក់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុន វិធានការបែបនេះ ធ្លាប់ត្រូវបានតុលាការសហព័ន្ធ លុបចោលរួចមកហើយ។ ភាគីដើមចោទអះអាងថា USTR បានធ្វើការស៊ើបអង្កេតមួយដោយ “ប្រញាប់ប្រញាល់” ទៅលើដៃគូសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ខណៈដែលដំណើរការបែបនេះ ជាធម្មតា ទាមទារពេលវេលាជាងមួយឆ្នាំ។ បណ្តារដ្ឋ ដែលរួមមានទាំង California, Washington និង Massachusetts ផងដែរនោះ បានស្នើសុំដីកាពីតុលាការ ដើម្បីប្រកាសថា…
-
ការសង្គ្រោះបឋមរបស់គ្រូពេទ្យ លើយុវតីម្នាក់ក្នុងរូបភាពមិនសមរម្យ កំពុងស្ថិតក្រោមការស៊ើបអង្កេត

មន្ទីរសុខាភិបាលខេត្តកណ្តាលកំពុងស្រាវជ្រាវ និងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជុំវិញសកម្មភាពរបស់ប្រធានមណ្ឌលសុខភាពសិត្បូ ខេត្តកណ្ដាល ដែលសង្គ្រោះបឋមលើយុវតីជំងឺអាយុ១៧ឆ្នាំនៅលើរថយន្តសង្គ្រោះបន្ទាន់ ដែលបង្កឱ្យមានការរិះគន់ពីអ្នកប្រើប្រាសើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ ការរិះគន់នេះបន្ទាប់ពីមានវីដេអូបង្ហោះលើបណ្តាញសង្គមយ៉ាងព្រាងព្រាត បង្ហាញពីលោកគ្រូពេទ្យធ្វើ CPR សង្គ្រោះបឋមដល់យុវតីម្នាក់កំពុងតែបាត់បង់ស្មារតី ដោយកាយវិការមិនសមស្របទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងរូបភាពបំពានលើស្ត្រី។ លោក គាម ពិសិដ្ឋ ប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា មន្ទីរសុខាភិបាលខេត្តបានធ្វើការផ្អាកការងាររបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ដើម្បីធ្វើការស៊ើបអង្កេតតាមក្រមសីលធម៌គ្រូពេទ្យ។ លោកបញ្ជាក់ថា ប្រសិនជាការស្រាវជ្រាវបង្ហាញថាសកម្មភាពរបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិដែល មានជាធរមាន។ តាមមាត្រា២ នៃអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ត្រង់ជំពូកទី២ ករណីយកិច្ចទូទៅរបស់គ្រូពេទ្យបានចែងថា ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះក្នុងលក្ខណៈជាឯកជន ជាសាធារណៈ គ្រូពេទ្យ ត្រូវតែគោរព ជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕ដោយ៖សៅ សុខអេង
-
រដូវបិទនេសាទឆ្នាំនេះ៖ បង្ក្រាបបទល្មើសនេសាទបាន ៤៤៣ករណី,ជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ

ក្នុងរដូវបិទការនេសាទចាប់ពីខែមិថុនា ដល់ខែ កក្កដា ឆ្នាំ២០២៦ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទប់ស្កាត់ និងបង្ក្រាបបានបទល្មើសជលផលសរុបចំនួន៤៤៣ករណី និងកសាងសំណុំរឿងចំនួន២៣ករណី,បញ្ជូនជនសង្ស័យចំនួន៦នាក់ទៅតុលាការ។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ផ្ដល់ឱ្យបណ្ដាញព័ត៌មានAMS នៅថ្ងៃអង្គារទី៤ ខែសីហា នេះ។ ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមការបង្រ្កាបបទល្មើសជលផលទាំងនេះ ក្នុងនោះសំណុំរឿងរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានចំនួន៤២០ករណីនិងសំណុំរឿងចំនួន២៣ករណី ដែលមានជនសង្ស័យ ០៦នាក់ត្រូវបានបញ្ជូនទៅតុលាការដាក់ពន្ធនាគារ។ ដោយឡែកឧបករណ៍នេសាទដែលបង្រ្កាបបានរួចបំផ្លាញចោលមានដូចជា របាំងស្បៃមុង និងសាច់អួនប្រវែង១៣ម៉ឺន ២ពាន់ ១១១ម៉ែត្រ បង្គោលឬចម្រឹងចំនួន ៧ម៉ឺន ៦ពាន់ ៩៨៤ដើម និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗទៀត ជាពិសេសឧបករណ៍ឆក់ត្រី ១០៧គ្រឿង ក្នុងនោះឧបករណ៍ឆក់ដែលជនល្មើសប្រព្រឹត្តជាក់ស្ដែងចំនួន៧០គ្រឿង បង្ក្រាបទីតាំងផលិតចែកចាយ ១កន្លែងស្មើនឹង ១២គ្រឿង និងស្ម័គ្រចិត្តប្រគល់ជូនសរុបចំនួន ២៥គ្រឿង។ គួររំលឹកថា ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិនិងលែងកូនត្រីចំនួន ១,៥លានក្បាលនៅទន្លេវ៉ៃគោ នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១ ខែកក្កដាកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យកងកម្លាំងរួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ ដោយត្រូវចាប់ខ្លួនមេខ្យល់ ដែលនាំឱ្យមានបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ គឺដើម្បីការពារ និងធ្វើឱ្យផលនេសាទមានការកើនឡើង…
-
សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងកាលពីថ្ងៃ ចន្ទ ថា ខ្លួនបានប្រើសំណាញ់មេឃបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ MQ-9 របស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣០លានដុល្លារមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។ បើតាមសារព័ត៌មានអ៊ីរ៉ង់ IRNA, កងឆ្មាំ IRGC និយាយថា យន្តហោះដ្រូន MQ-9 ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានស្ទាក់ចាប់ និងបាញ់ប្រហារដោយប្រព័ន្ធខែលការពារដែនអាកាសនៅឯច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ។ យ៉ាងណា ភ្លាមៗ ទីបញ្ជាការកណ្តាល CENTCOM ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា នៅពុំទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននៃការបាញ់ទម្លាក់ដ្រូន MQ-9 នេះនៅឡើយទេ ។ MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកខ្នាតយក្ស ដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៣០ ទៅ ៣៥ លានដុល្លារក្នុងមួយគ្រឿង ។ MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរយៈកម្ពស់ជាង…
-
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំពង្រឹងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានា ដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ ដើម្បីឱ្យប្រតិបត្តិការការងារកាន់តែរលូន និងមានភាពវិជ្ជមាន។ កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដាន វឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានាដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ពាក់ព័ន្ធនិងវិស័យទេសចរណ៍។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទក្រសួងប្រមាណ ៤០រូប។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំ និង ជំរុញឱ្យក្រុមការងារចំពោះកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់តាមដានប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ សំដៅធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន និងកាន់តែមានទំនុកចិត្តចំពោះដៃគូសហការពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជន ។ សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចសំខាន់ៗក្នុងការប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ ព្រមទាំងទទួលពិនិត្យ អង្កេត ស្រាវជ្រាវ និងសម្របសម្រួល ដោះស្រាយបណ្ដឹងតវ៉ា…
-
អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

ប៉ារីស ៖ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសអ៊ុយក្រែនត្រូវបានបញ្ជូនឲ្យមកជួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ ជាការចូលរួមក្នុងប្រតិបត្តិការដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏ធំ ដែលកំពុងបំផ្លិចបំផ្លាញតំបន់ Gironde ហើយនេះគឺជាការប្រមូលកម្លាំងជួយសង្គ្រោះដ៏ធំធេងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសបារាំង។ ជាមួយនឹងឆន្ទៈជួយគ្នា ទៅវិញទៅមក, លោកស្រី Krystyna Pertsovych ដែលជាមន្ត្រីផ្នែកព័ត៌មានរបស់ក្រុមឆ្លើយតបបន្ទាន់ អ៊ុយក្រែន បាននិយាយថា «នៅពេលដែលយើងត្រូវការជំនួយ ប្រទេសបារាំងបានមកជួយយើង»។ លោកស្រីបញ្ជាក់ថា ក្រុមការងារនេះបានមកដល់ប្រទេសបារាំង បន្ទាប់ពីធ្វើដំណើរតាមផ្លូវគោក អស់រយៈពេល ៥២ម៉ោង។ លោកមេបញ្ជាការ Thomas Mimiague មកពីអង្គភាព SDIS 33 បានពន្យល់ថា ទោះបីជាពួកគេមិនចេះនិយាយភាសាបារាំងក៏ដោយ ក៏ពួកគេអាចធ្វើឱ្យមិត្តរួមការងារ ដែលនិយាយភាសាបារាំង យល់ពីអ្វីដែលពួកគេចង់និយាយបាន។ លោក Thomas Mimiague បានបញ្ជាក់យ៉ាងមុតមាំបន្ថែមថា «នៅនឹងកន្លែងប្រតិបត្តិការ ភាសារបស់អ្នកពន្លត់អគ្គិភ័យ គឺជាភាសាដែលអ្នកពន្លត់អគ្គិភ័យទាំងអស់ អាចយល់គ្នាបាន»៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសអ៊ុយក្រែននឹងស្វែងរកការបង្កើតសម្ពាធពេញទំហឹងលើផ្នែកការទូត សេដ្ឋកិច្ច និងយោធាប្រឆាំងទីក្រុងមូស្គូ ដើម្បីជំរុញបញ្ចប់សង្គ្រាមរបស់រុស្ស៊ី មុនពេលរដូវរងាចាប់ផ្តើម។ លោក ហ្សេលេនស្គី បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅទីក្រុងកៀវ ថា រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ គឺជាពេលវេលាដែលអ៊ុយក្រែនចង់បានបំផុត ដើម្បីបង្ខំឱ្យរុស្ស៊ីឈានទៅរកតុចរចាសន្តិភាព ។ យោងតាម RBC-Ukraine, លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែននឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ីបញ្ចប់ កើតឡើងមុនរដូវរងា ពោលគឺនៅត្រឹមរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែលោកដឹងច្បាស់ថា លោកប្រធានាធិបតី ពូទីន នឹងបន្តអូសបន្លាយសង្គ្រាមនេះ ហើយកំពុងរៀបចំផែនការអូសបន្លាយជម្លោះ តាមរយៈការកៀរគរកងទ័ពបន្ថែម ពិសេសកងទ័ពកូរ៉េខាងជើង និងការវាយប្រហារថ្មីៗ ។ លោក ហ្សេលេនស្គី បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងផលិតឧបករណ៍យោធារបស់រុស្ស៊ី ផ្នែកភស្តុភារ និងទីតាំងថាមពល គឺជាឧបករណ៍សម្រាប់បង្កើនតម្លៃនៃការធ្វើសង្គ្រាម ក៏ដូចជាបង្ខំឱ្យវិមានក្រឹមឡាំងស្វែងរកសន្តិភាព។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងព្យាយាមបង្កើតទម្រង់សម្ពាធផ្សេងៗប្រឆាំងរុស្ស៊ី មានដូចជាសម្ពាធការទូត…
-
អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ៣ពាន់លានដុល្លារជាមួយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Northrop Grumman ដើម្បីពន្លឿនបង្កើនការផលិតគ្រឿងបន្លាស់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot និង THAAD។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កុងត្រាមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin សម្រាប់ការផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot កាលពីសប្តាហ៍មុន។ បើតាម South China Morning Post, តាមរយៈកិច្ចព្រមព្រៀងខាងលើ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកមានបំណងបង្កើនការផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ Patriot ឱ្យបាន ៣ ដង និង THAAD ឱ្យបាន ៤ ដង។ ក្រៅពីមីស៊ីលស្ទាក់ចាប់, សហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុន RTX ដើម្បីបង្កើនការផលិតមីស៊ីលនាំផ្លូវ Tomahawk ពី ៦០ គ្រាប់ក្នុងមួយឆ្នាំ ឱ្យកើនឡើងដល់ ១.០០០គ្រាប់ក្នុងមួយឆ្នាំផងដែរ ។ ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណ ត្រូវបានជំរុញដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យស្តុកអាវុធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែង បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ហៅកាត់ CSIS, យោធាអាមេរិកមានគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ Patriot…