-
អ៊ុយក្រែន ប្រាប់ អាមេរិក ឲ្យដាក់ទណ្ឌកម្មស្ថាប័នដែលគាំទ្រផ្កាយរណបរុស្ស៊ី Rassvet

កៀវ ៖ អ៊ុយក្រែនកំពុងជំរុញឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស្ថាប័នរុស្ស៊ីមួយចំនួន ដែលខ្លួនអះអាងថា បានជួយអភិវឌ្ឍន៍បណ្តាញផ្កាយរណប Rassvet របស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតស្តីទីអ៊ុយក្រែនប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។ លោក Denys Sienik អនុប្រធានបេសកកម្មនៅស្ថានទូតអ៊ុយក្រែនប្រចាំអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីកំពុងពង្រីកបណ្តាញផ្កាយរណប Rassvet យ៉ាងឆាប់រហ័ស ដោយលោកលើកឡើងថា គោលដៅរបស់រុស្ស៊ីក្នុងការចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៧ នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់អ៊ុយក្រែន។ លោក Sienik បាននិយាយថា «ប្រសិនបើពួកគេបាញ់បង្ហោះ Rassvet នៅចុងឆ្នាំ ២០២៦ ពួកគេនឹងអាចកំណត់គោលដៅវាយប្រហារលើទីតាំងនានារបស់អ៊ុយក្រែនបានភ្លាមៗ នៅលើទឹកដីរបស់យើង»។ លោកបានបន្ថែមថា លោកនឹងចែករំលែកព័ត៌មានលម្អិតជាមួយរដ្ឋាភិបាល និងសភាសហរដ្ឋអាមេរិក អំពីក្រុមហ៊ុន និងបុគ្គល ដែលទីក្រុងកៀវចោទប្រកាន់ថា បានជួយគាំទ្រដល់គម្រោង Rassvet នេះ។ បើតាម reuters , បណ្តាប្រទេសលោកខាងលិចបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកទំនាក់ទំនង តាមរយៈផ្កាយរណបរបស់រុស្ស៊ី ប៉ុន្តែ នៅតែមានចន្លោះប្រហោងមួយចំនួន។ ទីក្រុងកៀវបាននិងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនពង្រីកវិសាលភាពទណ្ឌកម្មប្រឆាំងនឹងក្រុមក្រុមហ៊ុន និងបុគ្គលរុស្ស៊ីឱ្យកាន់តែទូលំទូលាយ។ យ៉ាងណាមិញ អ៊ុយក្រែនបាននិងកំពុងទាមទារយ៉ាងខ្លាំងក្លាឱ្យមានការប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់អាមេរិក ដែលមានវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដើម្បីឱ្យខ្លួនអាចវាយប្រហារទៅលើទីតាំងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី៕ ប្រភព…
-
ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកិច្ចប្រជុំពិភាក្សាផ្លូវការមួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីចំនួន ៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ករណីវិវាទទាំង ៣ទីតាំង ដែលអង្គប្រជុំបានយកមកពិនិត្យ និងពិភាក្សារួមាន៖១. វិវាទដីធ្លីក្នុងប្លុកទីតាំងដីទំហំ ៥៧,៥១ ហិកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។២. វិវាទដីធ្លីលើដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៤៧បណ្ណ មានទំហំ ១៧៦,៩ ហិកតា ស្ថិតក្នុងភូមិគីរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។៣. វិវាទដីធ្លីក្នុងប្លុកដីទំហំប្រមាណ ១.១៣៧,៦៣ ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលពាក់ព័ន្ធនឹងបណ្តឹងជំទាស់ របស់ឈ្មោះ រតនៈ សម្បត្តិ លើផ្ទៃដីសរុប ៦៣០,១៩ ហិកតា ។ ជាលទ្ធផល ក្រោមស្មារតីផ្សះផ្សារ…
-
ចិន ជំរុញ ជប៉ុន បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង និងជម្រុញឱ្យប្រទេសជប៉ុនគោរពតាមកាតព្វកិច្ច នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ក៏ដូចជាបោះបង់ចោលរាល់ការប៉ុនប៉ងពង្រឹងកងទ័ពឡើងវិញ និងមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ។ ការថ្កោលទោសរបស់ចិន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងថា ការពិភាក្សាអំពីការបំពាក់អាវុធនុយក្លេអ៊ែរ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ជប៉ុន គួរតែត្រូវបានធ្វើឡើងដោយ “គ្មានការហាមឃាត់”។ បើតាម China Daily, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gou Jiakun អះអាងថា ការលើកឡើងដោយមិនគិតគូរឱ្យបានល្អិតល្អន់របស់ប្រមុខការពារជាតិជប៉ុនរូបនេះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ និងជាការរំលោភបំពានយ៉ាងចំហទៅលើសន្ធិសញ្ញា NPT និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី ២។ លោកបន្ថែមថា ការលើកឡើងទាំងនោះ បង្ហាញពីការងាកចេញយ៉ាងខ្លាំងពី “គោលការណ៍មិននុយក្លេអ៊ែរទាំង៣” ដែលជប៉ុនអះអាងថា ខ្លួនប្រកាន់ខ្ជាប់ ហើយវាក៏បានលាតត្រដាងម្តងទៀតនូវមហិច្ឆតានុយក្លេអ៊ែររបស់ក្រុមនយោបាយស្តាំនិយមនៅក្នុងប្រទេសជប៉ុន។ លោកសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែជំរុញឱ្យជប៉ុនគោរពតាមគោលការណ៍ពាក់ព័ន្ធ, បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា NPT, បោះបង់ចោលការប៉ុនប៉ង “យោធានិយមឡើងវិញ” និងការទទួលបានអាវុធនុយក្លេអ៊ែរ ព្រមទាំងឆ្លើយតបយ៉ាងម៉ត់ចត់ ចំពោះទុក្ខកង្វល់ដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ៕ ប្រភព ៖ China Daily ប្រែសម្រួល ៖…
-
កម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចពិសេសខេត្តជាប់ព្រំដែន

វៀតណាម៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Nguyễn Công Vinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពី លោក ផាម វ៉ាន់ ងី (Phạm Văn Nghì) អធិការ នៃអធិការកិច្ចទីក្រុងហូជីមិញ និងលោក លន់ ប៊ុនវឌ្ឍន៍ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលត្រូវបានថែរក្សា និងពង្រឹងជាបន្តបន្ទាប់លើគ្រប់វិស័យ និងគ្រប់កម្រិត ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
វិមានក្រឹមឡាំង គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើ NATO ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំងបានបោះពាក្យសម្តីគំរាមធ្ងន់ៗទៅកាន់អង្គការណាតូថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធមិត្តលោកខាងលិចមួយនេះ ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរបស់ប្រទេសរុស្ស៊ី ។ Kaliningrad គឺជាតំបន់ដ៏រសើបមួយរបស់ប្រទេសរុស្ស៊ី ដែលស្ថិតនៅតំបន់សមុទ្របាល់ទិក និងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ដែលជារដ្ឋសមាជិអង្គការណាតូ ។ បើតាមឯកសារការទូតមួយ, រុស្ស៊ីបានចោទប្រកាន់អង្គការណាតូថា កំពុងដើរលើ «ផ្លូវដ៏គ្រោះថ្នាក់ និងប្រថុយប្រថាន» ដែលអាចបង្កើនហានិភ័យនៃការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិច ។ ឯកសារនោះ ក៏បានលើកឡើងពីលទ្ធភាពដែលរុស្ស៊ីអាចនឹងវាយប្រហារទៅលើទីបញ្ជាការសំខាន់ៗរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ នៅក្នុងសេណារីយ៉ូសង្គ្រាមផ្ទុះឡើងផងដែរ ។ បន្ថែមលើនេះ ភាគីរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូនឹងប្រើប្រាស់ «ឃ្លាំងអាវុធ និងសមត្ថភាពទាំងអស់ដែលមាន» រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើប្រទេសណាតូណាមួយព្យាយាមធ្វើឱ្យតំបន់ Kaliningrad ដាច់ចេញពីទឹកដីរុស្ស៊ី ។ ឆ្លើយតបការគំរាមរបស់រុស្ស៊ី, ប្រមុខដឹកនាំអង្គការណាតូ លោក Mark Rutte និយាយថា ណាតូគឺជាសម្ព័ន្ធមិត្តការពារ និងអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ខណៈលោកជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការណាតូថែមទាំងទទូចឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ឈប់ការប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដែលខ្លួនចាត់ទុកថា ជាការបង្កើនភាពតានតឹងដែលគ្មានការទទួលខុសត្រូវ…
-
លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានបង្ហាញព័ត៌មានលម្អិតអំពីការវិនិយោគលើវិស័យថាមពលនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ២០០ ពាន់លានដុល្លារពីសំណាក់កូរ៉េខាងត្បូង ដែលក្នុងនោះ រួមមានទឹកប្រាក់ចំនួន ៥៤ ពាន់លានដុល្លារសម្រាប់គម្រោងឧស្ម័នធម្មជាតិរាវ LNG នៅរដ្ឋ Alaska ផងដែរ។ លោក Trump បានមានប្រសាសន៍ថា ក្រៅពីគម្រោង LNG និងបំពង់បង្ហូរឧស្ម័ននៅ Alaska, រដ្ឋបាលរបស់លោកក៏បានប្រកាសអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន ៨ និងរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំមួយនៅរដ្ឋ Texas ដែលនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។ បើតាម AFP, សេចក្តីប្រកាសនេះបង្ហាញពីព័ត៌មានលម្អិតអំពីការសន្យាពីមុនរបស់កូរ៉េខាងត្បូងក្នុងការអនុវត្តកិច្ចព្រមព្រៀងពន្ធគយជាមួយលោក Trump។ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក និងបង្កើនការទិញថាមពលពីអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Trump បន្ទាប់ពីលោកបានកំណត់ពន្ធ ១៥ ភាគរយលើទំនិញកូរ៉េខាងត្បូងដែលនាំចូលមកសហរដ្ឋអាមេរិក។ គម្រោងនៅ Alaska ដែលដឹកនាំដោយក្រុមហ៊ុន Glenfarne Group ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងឧស្សាហកម្ម មានមូលដ្ឋាននៅទីក្រុង New York និង Houston មានផែនការសាងសង់បំពង់បង្ហូរ…
-
អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham កាលពីថ្ងៃពុធ បានចោទប្រកាន់ថា អ៊ីរ៉ង់ពិតជារៀបចំផែនការបំផ្ទុះគ្រាប់បែក នៅលើទឹកដីរបស់ខ្លួន ពោលគឺក្រោយពេលដែលទីក្រុងឡុងដ៍ បានអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ព ទុកសម្រាប់វាយប្រហារទៅលើទីក្រុងតេហេរ៉ង់។ បើតាមលោកនាយករដ្ឋមន្ត្រី, មានសញ្ញាបញ្ជាក់ច្បាស់ថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យមួយ នៅឯមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស ដែលបានបង្កឱ្យមានហេតុការណ៍សន្តិសុខដ៏ធំមួយ កាលពីចុងសប្តាហ៍កន្លងទៅ។ លោក Burnham បានបន្ថែមថា «ជាការពិតណាស់ នេះនៅតែជាការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្តធ្វើឡើង ហើយវាជាករណីដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរ»។ បើតាម CNA, លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសំដៅទៅលើការព្រួយបារម្ភអំពីការគំរាមកំហែងដោយគ្រាប់បែក កាលពីថ្ងៃអាទិត្យ នៅជិតមូលដ្ឋានទ័ពអាកាសក្នុងតំបន់ភាគនិរតីនៃប្រទេសអង់គ្លេស ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ការលើកឡើងរបស់លោក Burnham គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងពីអាជ្ញាធរអង់គ្លេសដែលថា អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ពោលគឺបន្ទាប់ពីករណីរថយន្តវ៉ែនពណ៌សចំនួនបីគ្រឿងហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាន RAF Fairford នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកញ្ញា។ អ្នកស្រុកម្នាក់ដែលបានទូរស័ព្ទទៅប៉ូលិសបាននិយាយថា នាងបានឃើញក្រុមបុរសពាក់ម៉ាស់នៅជិតរថយន្តវ៉ែនទាំងនោះ ដែលកំពុងរារាំងផ្លូវនៅក្នុងភូមិមួយជាប់នឹងមូលដ្ឋានយោធា។ យ៉ាងណាមិញ ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានថ្លែងថា ខ្លួនបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសន្និដ្ឋានថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas…
-
អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក និងអង់គ្លេសប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងគ្រាប់បែក MK 48 មានទម្ងន់ជាងមួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកពិសោធន៍ធំបំផុត។ បើតាម Defense Post, នេះគឺជាការបាញ់សាកល្បងគ្រាប់បែក MK 48 ចេញពីយានមុជទឹកគ្មានមនុស្សបើកលើកដំបូងជាប្រវត្តិសាស្រ្ត សម្រាប់សង្គ្រាមក្រោមទឹកសម័យទំនើប ។ MK 48 គឺជាប្រភេទគ្រាប់បែក Torpedo ទម្ងន់ធ្ងន់ ប្រើប្រាស់ដើម្បីបាញ់ពន្លិចនាវាចម្បាំង និងនាវាមុជទឹកខ្នាតធំ ដែលមានតម្លៃប្រហែល ២,៥ លានដុល្លារក្នុងមួយគ្រាប់ ។ មន្រ្តីនិយាយថា គោលបំណងចម្បងនៃការធ្វើតេស្តនេះ គឺដើម្បីត្រួតពិនិត្យមើលប្រព័ន្ធមេកានិច ប្រព័ន្ធអគ្គិសនី និងកម្មវិធីបញ្ជា ថាតើពួកវាអាចធ្វើការរួមគ្នាបានដែរទេ នៅមុនពេលអនុញ្ញាតឱ្យយានមុជទឹកគ្មានមនុស្សបើករបស់អង់គ្លេស អាចប្រើប្រាស់គ្រាប់បែក MK 48 ដែលផលិតដោយសហរដ្ឋអាមេរិកបាន ។ ការធ្វើតេស្តនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល British Underwater Test and Evaluation Center ក្បែរឆ្នេរសមុទ្រស្កុតឡែន ដែលជាផ្នែកមួយនៃសមយុទ្ធ Project Broadsword ក៏ដូចជាកិច្ចព្រមព្រៀងសន្តិសុខ AUKUS Pillar 2 រវាងអូស្ត្រាលី អង់គ្លេស…
-
អាមេរិក ផ្តល់កុងត្រាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យ Boeing ពន្លឿនផលិតយន្តហោះចម្បាំងជំនាន់ទី ៦

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កុងត្រាមានតម្លៃ ២០ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិខ្នាតយក្ស Boeing ដើម្បីពន្លឿនការផលិតយន្តហោះចម្បាំងជំនាន់ទី៦ F/A-XX សម្រាប់ដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះ ។ មន្ទីរបញ្ចកោណអះអាងកាលពីថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្ថិតក្រោមកម្មវិធី Next Generation Air Dominance ហៅកាត់ NGAD ដែលជាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ ដ៏សំខាន់របស់កងទ័ពអាកាសអាមេរិក ។ ក្នុងនោះរួមបញ្ចូលទាំងការផលិតយន្តហោះសាកល្បងជាច្រើនគ្រឿង សម្រាប់ការធ្វើតេស្តនៅលើដីគោក, ការវាយតម្លៃសមត្ថភាពហោះហើរចម្ងាយឆ្ងាយ, ការសាកល្បងប្រព័ន្ធដំណើរការ និងការដាក់បញ្ចូលប្រព័ន្ធអាវុធទំនើបៗឱ្យកាន់តែខ្លាំងក្លាជាងមុន ។ ប្រភពពីរ៉យទ័រផ្សាយថា យន្តហោះចម្បាំង F/A-XX នឹងចូលខ្លួនមកជំនួសតំណែងយន្តហោះចម្បាំងជំនាន់មុន F/A-18E/F Super Hornet ដែលសព្វថ្ងៃ គឺជាឆ្អឹងខ្នងដ៏សំខាន់របស់កងទ័ពជើងទឹកអាមេរិក ។ យន្តហោះចម្បាំង F/A-XX ត្រូវបានរំពឹងថា នឹងរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់ និងសមត្ថភាពធ្វើការប្រយុទ្ធរួមគ្នាជាមួយយន្តហោះគ្មានមនុស្សបើកពិឃាត ក៏ដូចជាត្រូវបានបង្កើនចម្ងាយហោះហើរកាន់តែឆ្ងាយជាងមុន ។ យន្តហោះចម្បាំងជំនាន់ទី៦នេះដែរ ត្រូវបានអ្នកជំនាញជឿថា នឹងជួយបង្កើនសមត្ថភាពរបស់កងនាវាផ្ទុកយន្តហោះអាមេរិក ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធនៅចម្ងាយឆ្ងាយពីមូលដ្ឋាន និងក្នុងតំបន់ដែលមានការការពារដែនអាកាសរឹងមាំរបស់សត្រូវ ។…
-
កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន

សេអ៊ូល ៖ ហេតុផលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រេចចិត្តទម្លាយព័ត៌មានអំពីការចាប់បញ្ជូនឈ្លើយសឹក កូរ៉េខាងជើង ឲ្យទៅកូរ៉េខាងត្បូង គឺដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលផ្ដល់គ្រឿងសព្វាវុធមកឲ្យអ៊ុយក្រែនទុកបន្តធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើតាមការអះអាងពីសមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ។ លោក Yoo Yeong-ha សមាជិកសភាកូរ៉េខាងត្បូងនិយាយថា ដំណឹងអំពីការបញ្ជូនទាហានកូរ៉េខាងជើង ២ នាក់ ឲ្យទៅកូរ៉េខាងត្បូងនេះ អាចបង្កើតការគាំទ្រពីសាធារណជនទីក្រុងសេអ៊ូល សម្រាប់ការផ្តល់អាវុធធន់ធ្ងន់ និង ជំនួយផ្សេងៗទៀត ដល់ទីក្រុងកៀវ ។ លោក Yoo Yeong-ha បញ្ជាក់ថា អ្នកទោសសឹកទាំង ២ នាក់ត្រូវបានបញ្ជូនចេញពីអ៊ុយក្រែន ទៅដល់កូរ៉េខាងត្បូង នៅពាក់កណ្តាលខែកញ្ញានេះ ដោយគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ។ បើតាម AFP, លោក Zelensky បានទម្លាយព័ត៌មាននេះ នៅអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន។ នៅប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងរបស់លោក Zelensky, ទីក្រុងសេអ៊ូលបានបង្ហាញពីការមិនពេញចិត្តជាខ្លាំង ដោយថែមទាំងកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកូរ៉េខាងត្បូង មកសួរនាំទៀតផង។ ជម្លោះលើរឿងនេះបានបង្កជាភាពស្មុគស្មាញដល់សំណើ របស់ទីក្រុងគៀវ ដែលស្នើសុំឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់សព្វាវុធ ។…