-
បក្សប្រឆាំង អ៊ីស្រាអែល ចោទលោក Netanyahu ថា កំពុងអុជបញ្ឆេះសត្រូវមកវាយប្រហារ មុនថ្ងៃបោះឆ្នោត

ហ្ស៊េរុយសាឡឹម ៖ មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃពុធ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តអុជបញ្ឆេះឱ្យសត្រូវមកវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលនឹងឈានចូលមកដល់នៅដើមខែតុលានេះ ។ បើតាម Aljazeera, ការចោទប្រកាន់នេះកើតមានឡើង បន្ទាប់ពីលោក Netanyahu បានចេញវីដេអូព្រមានមួយកាលពីថ្ងៃអង្គារ ថា ខ្មាំងសត្រូវអាចនឹងប៉ុនប៉ងវាយប្រហារមកលើប្រទេសអ៊ីស្រាអែល នៅមុនការបោះឆ្នោតខិតជិតមកដល់ ។ យ៉ាងណា លោក Netanyahu មិនបានបង្ហើបថាតើសត្រូវមកពីប្រទេសណាមួយនោះទេ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយ មេដឹកនាំចាស់វស្សាអ៊ីស្រាអែលរូបនេះ ធ្លាប់បានព្រមានពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស ក្រុមហេសបូឡា និងអាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាសន្យាសងសឹកទៅវិញ ក្នុងករណីអ៊ីស្រាអែលរងការវាយប្រហារផងដែរ ។ បញ្ហានេះលោក Yair Lapid ដែលជាមេដឹកនាំបក្សប្រឆាំងព្រមានទៅកាន់លោក Netanyahu ថា មិនគួរធ្វើឲ្យប្រជាជនភ័យស្លន់ស្លោឡើយ ដោយសារតែអ៊ីស្រាអែលជិតឈានដល់ការបោះឆ្នោតទៅហើយ ។ លោកថា ព័ត៌មានទាក់ទងនឹងការគំរាមកំហែងសន្តិសុខជាតិ គួរតែត្រូវបានផ្សព្វផ្សាយដោយស្ថាប័នជំនាញផ្លូវការ មិនមែនបង្ហោះពាសវាលពាសកាលតាមបណ្តាញសង្គម ដើម្បីកេងចំណេញសន្លឹកឆ្នោតនោះទេ ។ ជាមួយគ្នានេះ លោក Lapid…
-
បំពង់បង្ហូរឧស្ម័ន ថៃ នៅប្លុកក្រុមបះបោរឈប់ដំណើរការ ទំនងជាលែងមានសុវត្ថិភាព

បាងកក ៖ ក្រុមហ៊ុន TTM Thailand ដែលជាសហគ្រាសបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន PTT របស់ថៃ និង ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas បានឈប់ដំណើរការជាបណ្តោះអាសន្ន នូវបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline បន្ទាប់ពីបានរកឃើញថា មិនមានសុវត្ថិភាព ។ ការរកឃើញនេះកើតមានឡើង ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំលើបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline ដែលមានទីតាំងស្ថិតនៅខេត្ត សុងក្លា និងជាតំបន់មានក្រុមបះបោររបស់ប្រទេសថៃ ។ ក្រុមហ៊ុន Petronas បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកដំណើរការនេះគឺជាវិធានការបង្ការ ដើម្បីការពារសុវត្ថិភាព និងភាពរឹងមាំនៃបំពង់បង្ហូរឧស្ម័ន ព្រមទាំងធានាឱ្យបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ។ ក្រុមហ៊ុនបន្តថា បំពង់បង្ហូរឧស្ម័ននេះនឹងចាប់ផ្តើមដំណើរការឡើងវិញ លុះត្រាតែមានការបញ្ជាក់ថាវាមានសុវត្ថិភាព ។ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ការរំខាននេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នជូនអតិថិជនទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ។ យ៉ាងណាមិនមានការបញ្ជាក់អំពីពេលវេលាជាក់លាក់ សម្រាប់ការចាប់ផ្តើមដំណើរការបំពង់បង្ហូរឡើងវិញនោះទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា បណ្តាញផ្គត់ផ្គង់ដែលបានតភ្ជាប់គ្នារួចហើយនោះ នឹងជួយរក្សាការផ្គត់ផ្គង់ឧស្ម័ន ខណៈក្រុមហ៊ុនក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងអតិថិជនរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពនៃបំពង់បង្ហូរឧស្ម័នមួយនេះផងដែរ ។ បើតាម…
-
សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ ជាបេសកកម្មយុទ្ធសាស្ត្រសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសមធម៌

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ការកែទម្រង់វិស័យយុត្តិធម៌ គឺជាបេសកកម្ម យុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពចម្បងក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងធានាឱ្យប្រជាពលរដ្ឋគ្រប់ រូបទទួលបាន យុត្តិធម៌ប្រកបដោយសមធម៌។ ការថ្លែងនេះបានធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» កាលពីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា រដ្ឋសភា និងក្រសួងយុត្តិធម៌ ដោយមានអ្នកចូលរួមសរុបជាង ៣០០នាក់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗនៃកំណែទម្រង់នេះរួមមាន៖ការកែលម្អក្របខ័ណ្ឌច្បាប់ ពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ឱ្យឆ្លើយតបនឹងការវិវត្តនៃសង្គម ស្របតាមស្តង់ដាយុត្តិធម៌ទំនើប។ វិស័យយុត្តិធម៌ជាយន្តការការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ធានាការអនុវត្តច្បាប់ដោយស្មើភាព ដោះស្រាយវិវាទ រក្សាសណ្តាប់ធ្នាប់សង្គម និងពង្រឹងស្ថិរភាពសន្តិភាពប្រកបដោយចីរភាព។ទន្ទឹមនេះ អង្គនីតិប្បញ្ញត្តិបំពេញមុខងារស្នូលក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការបង្កើត និងធ្វើទំនើបកម្មច្បាប់ឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យមានវេទិកាបែបនេះបន្តទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្ដេចចាត់ទុកវេទិកាអន្តរស្ថាប័ននេះ ជាយន្តការមួយដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យការអនុវត្តច្បាប់ កាន់តែមានប្រសិទ្ធភាព…
-
ផ្លូវជាតិលេខ១០៖ សរសៃឈាមសេដ្ឋកិច្ចថ្មី កាត់បន្ថយចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ

ពោធិ៍សាត់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៃ «ផ្លូវជាតិលេខ១០» ដែលជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ថ្មីមួយ ដោយបានដើរតួនាទីយ៉ាងសកម្មក្នុងការកាត់បន្ថយចម្ងាយធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ តភ្ជាប់ផ្ទាល់ពីតំបន់ភ្នំទៅកាន់តំបន់សមុទ្រ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ខ្សែផ្លូវប្រវត្តិសាស្ត្រដែលតភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុងនេះ ត្រូវបានសាងសង់ឡើង ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនៅលើខ្សែផ្លូវនេះ គឺវត្តមានស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់រហូតដល់ ៩០ម៉ែត្រ ដោយត្រូវ បានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។សម្ដេចធិបតីបានហៅការប្រសិទ្ធនាមនេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ និងដឹកនាំនាវាកម្ពុជាចេញពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណង់ប្រភេទផ្លូវ DBST និងបេតុងសរសៃដែកចំនួន ២គន្លងទៅមកនេះក៏បានចូលរួមកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រផងដែរ។សម្តេចធិបតីបញ្ជាក់ថា បើគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង៖ កាត់បន្ថយបានប្រមាណ៣០៦ គីឡូម៉ែត្រ, ពីខេត្តពោធិ៍សាត់…
-
កម្ពុជាទទួលការកោតសរសើរពីអន្តរជាតិ ចំពោះការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។ វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រង និងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២ ៨៣៩ ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត។ ជាមួយគ្នានេះ ឆ្មាំទន្លេចំនួន ៧២នាក់ កំពុងបំពេញភារកិច្ចការពារផ្សោតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ នៅខេត្តក្រចេះ និងស្ទឹងត្រែង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត ដោយឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលកម្ពុជាគ្មានករណីផ្សោតទន្លេមេគង្គស្លាប់ ចាប់តាំងពីការតាមដាននៅឆ្នាំ២០០២។ ទន្ទឹមនឹងនេះ ចំនួនផ្សោតបានកើនពី ១០៤ក្បាល នៅចុងឆ្នាំ២០២៤ ដល់ ១១៦ក្បាលនាពេលបច្ចុប្បន្ន ខណៈ ដ្រូន កាមេរ៉ាស្វ័យប្រវត្តិ ការតាមដានសំឡេងក្រោមទឹក និង…
-
កម្ពុជា-បេឡារុស ប្ដេជ្ញារួមគ្នាជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ប្រទេសកម្ពុជា និងបេឡារុស បានប្ដេជ្ញារួមគ្នា ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ចំនួន ៩ ដែលសុទ្ធសឹងជាវិស័យដែលមានសក្ដានុពលសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ហាក់នៅមានកម្រិតនៅឡើយ។ វិស័យសំខាន់ៗ ទាំង ៩ នោះ រួមមាន ឧស្សាហកម្ម, ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ ,ឱសថសាស្ត្រ និងការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ, អាកាសចរណ៍ស៊ីវិល និងការអភិវឌ្ឍការតភ្ជាប់តាមផ្លូវអាកាស, ហិរញ្ញវត្ថុ និងធនាគារ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទេសចរណ៍ អប់រំ និងវប្បធម៌, ពាណិជ្ជកម្មទ្វេភាគី និង ព្រឹត្តិការណ៍ធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ កម្ពុជា និងបេឡារុស បានបើកកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅថ្ងៃទី ៣០ កញ្ញា ២០២៦ ក្រោមការដឹកនាំរបស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Leonid RYZHKOVSKY អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពិភាក្សា…
-
ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីជននោះយកដែកវែងទៅដាក់កាត់ទទឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បណ្តាលឱ្យខូចខាតរថយន្តរបស់អ្នកដំណើរ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសជាជនសង្ស័យបានលួចដែកមូលប្រវែង៦ម៉ែត្រចំនួន២ដើមពីម្ចាស់ចម្ការមួយកន្លែងនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏បានដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន ដោយបានទុកដែកនោះនៅកណ្តាលទ្រូងផ្លូវ ស្របពេលដែលមានរថយន្តមួយគ្រឿងបើកមកដល់ ក៏សន្និដ្ឋានថាជាករណីស្ទាក់ប្លន់រថយន្ត។ ហេតុការបានកើតឡើងនៅលើផ្លូវល្បឿនលឿនទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ការឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះម្នាក់បង្ហោះវីដេអូករណីនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ ទោះបីយ៉ាងណា ករណីនេះមិនបង្ករបួសស្នាមធ្ងន់ធ្ងរនោះទេ តែបានបង្កការខូចខាតដល់រថយន្តមួយគ្រឿង ហើយម្ចាស់រថយន្តក៏បានដាក់ពាក្យបណ្តឹងផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកដែកចំនួន២ដើមនោះ សមត្ថកិច្ចក៏បានប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕ សៅ សុខអេង
-
សម្ដេចធិបតីស្នើកុំឲ្យរិះគន់បំបាក់ទឹកចិត្តកងទ័ព និងឲ្យកងទ័ពផ្ញើសារបើខ្វះខាតអាហារហូបចុក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីមន្ទិលចំពោះការផ្សព្វផ្សាយព័ត៌មានថា កងទ័ពជួរមុខកម្ពុជាមានការខ្វះខាតអាហារ រហូតដល់ហូបបាយជាមួយអំបិលម្ទេស ដោយសម្តេចអះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពកងទ័ព។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០២៦ សម្ដេចធិបតីបានព្រមានថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសពីកងទ័ព មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យប្រទេសឈ្លានពានមើលឃើញ និងទាញយកទៅកេងចំណេញ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាកាន់តែខ្លាំង។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់បណ្ដាបក្ស និងក្រុមដែលមាននិន្នាការប្រឆាំង សូមកុំរិះគន់បំបាក់ទឹកចិត្តកងទ័ព ព្រោះកងទ័ពជារបស់ជាតិ។ សម្តេចធិបតីប្រកាសថា ប្រសិនបើជួបបញ្ហាខ្វះខាតអាហារហូបចុកពិតប្រាកដមែន កងទ័ពអាចផ្ញើសារមកហ្វេសប៊ុករបស់សម្ដេចផ្ទាល់។ សម្ដេចធានាថា នឹងមិនឲ្យមេទ័ពណាដឹងរឿងផ្ញើសារនោះឡើយ ហើយសម្ដេចនឹងបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់នៅកន្លែងខ្វះខាតនោះ។ សម្ដេចធិបតីអះអាងថា ការផ្គត់ផ្គង់ស្បៀងអាហារជូនកងទ័ពមិនមានការខ្វះខាតឡើយ។ របបអាហារហូបចុករបស់យោធា គឺក្នុងមួយថ្ងៃចំនួន ៤ ៥០០រៀល សរុបក្នុងមួយខែចំនួន ១២ម៉ឺនរៀល សម្រាប់ធ្វើម្ហូបអាហាររួមឲ្យកងទ័ពហូបចុក។ សម្ដេចបន្ថែមថា របបអាហារនេះមិនពាក់ព័ន្ធប្រាក់ខែរបស់កងទ័ពឡើយ។ ជាងនេះទៀត សម្ដេចក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្ថែមចំនួន ៣ពាន់រៀលទៀតក្នុងមួយថ្ងៃសម្រាប់ការហូបចុកបំប៉នដល់បងប្អូននៅជួរមុខ ហើយកងទ័ពនៅជួរមុខមានការហូបចុក ១៧៥% គឺច្រើនជាងអ្នកនៅជួរក្រោយចំនួន ៧៥%។ បន្ថែមពីនេះ ការធានាអាហារហូបសម្រាប់កងទ័ពនៅជួយមុខ ក្រសួងការពារជាតិបានធ្វើជាប្រចាំ ហើយបងប្អូនសប្បុរសជនក៏បានចូលរួមឧបត្ថម្ភបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ…
-
ដំណាំកសិកម្មជិត១៦ម៉ឺនហិកតាបានរងផលប៉ះពាល់ពីទឹកជំនន់ តែមិនគំរាមកំហែងដល់សន្តិសុខស្បៀងឡើយ

ទោះបី គ្រោះទឹកជំនន់នៅកម្ពុជា បង្កការលំបាកដល់បងប្អូនកសិករមួយចំនួនក៏ពិតមែន ប៉ុន្តែ វាមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជាឡើយ។ មិនគំរាមកំហែង ដោយសារតែផ្ទៃដី ដែលរងផលប៉ះពាល់មានទំហំតូចនៅឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករសរុបជាង ១៥ម៉ឺន ៧ពាន់ហិកតា ក្នុងខេត្តចំនួន ១១ នៅទូទាំងប្រទេស ស្មើនឹង ៤%ប៉ុណ្ណោះនៃផ្ទៃដីអនុវត្ត សរុប។ យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម ដំណាំកសិកម្មចំនួន ២៦៨ហិកតា ត្រូវបានខូចខាត។ ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួនជាង ១៤ម៉ឺន ១ពាន់ហិកតា ក្នុងនោះខូចខាតអស់ចំនួន ២៦៨ហិកតា។ ថ្វីដ្បិតដំណាំកសិកម្ម និងដំណាំស្រូវជាង ១៥ម៉ឺន ៧ពាន់ហិកតា ត្រូវរងផលប៉ះពាល់ ប៉ុន្តែមិនមែនមានន័យថា ត្រូវខូចខាតទាំងស្រុងនោះទេ ពោលគឺទំហំនៃការខូចខាតមានចំនួនតិចតួចប៉ុណ្ណោះ។ ដូច្នេះ កម្ពុជានៅតែអាចធានាបាននូវបរិមាណស្រូវ-អង្ករគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម…
-
គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីគម្រោងបំពាក់ អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិជំហានទី១ ដែល មានប្រវែងសរុប១.២០០ គីឡូម៉ែត្រ គ្របដណ្តប់លើ ភូមិសាស្រ្ត១៣ រាជធានី-ខេត្ត។ គម្រោងដំឡើងអំពូលភ្លើងសូឡាឬពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវជាតិជំហានទី១ នឹងគ្របដណ្តប់លើរាជ ធានី-ខេត្តចំនួន១៣ ដោយគ្រោងចំណាយប្រមាណ ៦លានដុល្លារអាម៉េរិក លើប្រវែងផ្លូវ១.២០០គីឡូម៉ែត្រ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២៦។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ផែនការនេះសម្តេច បានពិភាក្សាជាមួយឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយគម្រោងដាក់ភ្លើងសូឡាបំភ្លឺតាម ផ្លូវជាតិនេះ មិនមែនធ្វើតែ ២ ទៅ ៣ ខេត្ដនោះទេ ពោលគឺក្នុងជំហានទី១នេះ គ្រោងពង្រីកដល់ ១៣រាជធានី-ខេត្ដ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង…