-
ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍគួរកត់សម្គាល់របស់សាធារណរដ្ឋកូរ៉េ ទៅជាប្រទេសនាំមុខក្នុងពិភពលោក ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវេជ្ជសាស្ត្រ ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃតំបន់ទាំងមូលផងដែរ។ សម្ដេចតេជោ ចាត់ទុកសមិទ្ធផលដែលគួរឱ្យកោតសរសើរនេះ ឆ្លុះបញ្ចាំងនូវទស្សនវិស័យ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំកូរ៉េ ក៏ដូចជាការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផងដែរ។ សម្ដេចជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េនឹងបន្តលើកកម្ពស់ការអភិវឌ្ឍជាតិកាន់តែខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន…
-
ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយនៅថ្ងៃសុក្រទី២តុលានេះ ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកយន្តការរៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់នៅតំបន់ភាគពាយ័ព្យជាប់ព្រំដែន ជាពិសេសការពង្វាងទឹក និងការទាញយកទឹកដែលហូរធ្លាក់ពីប្រទេសថៃ រក្សាទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ កិច្ចពិភាក្សាបានផ្តោតលើគម្រោងរំដោះទឹក និងពង្វាងទឹកនៅតំបន់អូរខៃដន និងបឹងកន្សែង ព្រមទាំងផែនការពង្រីកសមត្ថភាពរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ចាប់ពីស្ទឹងបត់ អូរបីជាន់ និងតំបន់រណប រហូតធ្លាក់ចូលបឹងទន្លេសាប។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងនូវគ្រោះទឹកជំនន់ ដោយទឹកមួយផ្នែកគឺហូរមកពីប្រទេសថៃ។ មកដល់ថ្ងៃសុក្រនេះ ទឹកជំនន់នៅតំបន់ខ្លះបានចាប់ផ្តើមស្រក ខណៈនៅតំបន់ខ្លះទៀតនៅក្នុងខេត្តបន្ទាយមានជ័យនៅបន្តជន់លិច។ នៅព្រឹកថ្ងៃទី២តុលា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ៣៤០ ដល់គីឡូម៉ែត្រ ៣៦១។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ គឺត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូឱ្យបានគ្រប់គ្រាន់ ព្រមទាំងរក្សាទុកអាងស្តុកទឹក បឹង និងស្រះ។ ជាមួយគ្នានេះ ត្រូវបង្កើនការដាំដើមឈើ ការការពារព្រៃឈើ ដើម្បីស្រូបទឹក និងកាត់បន្ថយការហូរច្រោះ។ ឯកឧត្តមបានថ្លែងថា ការអភិវឌ្ឍដែលមិនគិតពីធម្មជាតិ អាចបង្កើតបញ្ហាសម្រាប់មនុស្សនៅថ្ងៃអនាគត។ ការអភិវឌ្ឍដែលគោរពធម្មជាតិ គឺជាការការពារជីវិត និងទ្រព្យសម្បត្តិរបស់មនុស្សគ្រប់គ្នា។ បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២…
-
ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ

លោកបណ្ឌិត ហេង គង់ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលវារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ន ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបចំនួន ១១៨ក្បាលត្រូវបានកិបស្លាកលែងចូលទឹកទន្លេវិញ ដើម្បីសិក្សាពីជម្រកសំខាន់ៗ និងការបំលាស់ទីរបស់ពួកវា។ នាយកវិទ្យាស្ថានស្រាវជ្រាវរូបនេះបានគូសបញ្ជាក់ថា ត្រីកម្រជិតផុតពូជខាងលើ ដែលត្រូវនេសាទបានដោយចៃដន្យ ហើយប្រលែងចូលទឹកទន្លេវិញ រួមមាន ត្រីគល់រាំងចំនួន ៤៥ក្បាល ត្រីរាជចំនួន ៣៥ក្បាល ត្រីត្រសក់ចំនួន ៣៧ក្បាល និងត្រីប៉ាសាណាកចំនួន ១ក្បាល។ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល វារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ជាមួយអច្ឆរិយភាពទន្លេមេគង្គ និងអគ្គនាយកដ្ឋានជលផលបានសហការណ៍សិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅតាមដងទន្លេ និងទីជម្រកសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសប្រភេទត្រីកម្រ។ លោក បណ្ឌិត ហេង គង់ បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទវារីសត្វកម្រកំពុងរងគ្រោះថ្នាក់នៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្លេះ។ លោកសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ន អ្នកនេសាទនៅតាមដងទន្លេសំខាន់ៗ និងសាធារណជនមានការយល់ដឹង និងចូលរួមខ្លាំងក្នុងការរាយការណ៍ និងអភិរក្សប្រភេទត្រីកម្រ។ វិទ្យាស្ថានស្រាវជ្រាវ…
-
ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងតាមដានបញ្ហាទឹកជំនន់ ដោយសារតាមបណ្ដាខេត្តខ្លះទឹកនៅលិចនៅឡើយ ខណៈដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា បញ្ហាទឹកជំនន់ធ្វើឲ្យ គ.ជ.ប មានការព្រួយបារម្ភខ្លះចំពោះដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ យ៉ាងណា ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹងធ្វើនៅតាមការិយាល័យឃុំ សង្កាត់ទូទាំងប្រទេសមានចំនួន ១ ៦៥២ឃុំ/សង្កាត់។ ក្នុងករណីទឹកជំនន់លិចការិយាល័យឃុំ សង្កាត់ណា នោះ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរធ្វើការផ្លាស់ប្ដូរទីតាំងដែលមានសុវត្ថិភាព។ សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានឈ្មោះអ្នកបោះឆ្នោតចំនួនជាង ១០លាននាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់…
-
លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសស្វាគមន៍លទ្ធភាពនៃកិច្ចប្រជុំត្រីភាគីជាមួយលោក ត្រាំ និង លោក ស៊ី នៅប្រទេសចិន ដោយចាត់ទុកថា ជំនួបរវាងពួកលោកទាំងបីពិតជាមាន «ប្រយោជន៍»។ លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយមេដឹកនាំសហរដ្ឋអាមេរិក និង ចិន អាចនឹងកើតឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន នាពេលខាងមុខ។ ថ្លែងក្នុងវេទិកាប្រចាំឆ្នាំ Valdai នៅទីក្រុងមូស្គូ, លោក ពូទីន បានវាយតម្លៃថា កិច្ចប្រជុំនេះមាន «ប្រយោជន៍» ប្រសិនបើមានការកំណត់របៀបវារៈច្បាស់លាស់។ លោក ពូទីន បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយបាននិយាយលេងសើចថា សម្រាប់រូបលោក និងលោក ស៊ី យល់ចិត្តគ្នាទៅវិញទៅមក…
-
អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់កិច្ចសន្យាដែលមានតម្លៃ ២៤ពាន់៤០០លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលប្រភេទ SM-6 ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងខិតខំជំនួសស្តុកគ្រាប់រំសេវ និងអាវុធមួយចំនួនធំដែលត្រូវបានប្រើប្រាស់អស់ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់។ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនេះគឺជាគ្រាប់រំសេវដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគោលដៅលើអាកាស និងលើផ្ទៃទឹក។ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនេះ ដែលមានជម្រើសបន្តរយៈពេល ២ ឆ្នាំទៀត នឹងជំរុញឱ្យមានការផលិតកាន់តែឆាប់រហ័ស។ ក្រសួងការពារជាតិអាមេរិកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ ផ្តល់ឱ្យឧស្សាហកម្មការពារជាតិ នូវភាពអាចព្យាករណ៍បាន ក្នុងរយៈពេលវែង ដែលចាំបាច់សម្រាប់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម និងធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នានា។ ក្រុមហ៊ុន Raytheon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា មីស៊ីល SM-6 របស់ពួកគេត្រូវបានបាញ់សាកល្បងដោយជោគជ័យពីវេទិកា និងឧបករណ៍បាញ់ផ្សេងៗនៅលើនាវាចម្បាំងអាមេរិក និងនៅលើដីគោក ដោយហៅវាថាជា «អាវុធដែលបានឆ្លងកាត់ការសាកល្បងជាក់ស្តែងក្នុងសមរភូមិ»។ ក្រុមហ៊ុនផលិតអាវុធនេះក៏បានទទួលស្គាល់ផងដែរ អំពីការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ ការប្រកាសចាយ ជាង២៤ពាន់លានដុល្លារ ឲ្យក្រុមហ៊ុនមួយនេះផលិតមីស៊ីលថ្មីៗ បានកើតមានឡើង បន្តាប់ពីអគ្គអធិការនៃក្រសួងការពារជាតិបាននិយាយ កាលពីខែមុនថា ការប្រើប្រាស់គ្រាប់រំសេវនៅក្នុងប្រតិបត្តិការ Epic Fury បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និង បានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវឡើងវិញ ព្រោះតែប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់មួយនេះ។ របាយការណ៍មួយ…
-
រដ្ឋាភិបាល កាណាដា រងការវាយប្រហារដោយ AI , ចង្អុលមុខសង្ស័យលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយ

អូតាវ៉ា ៖ ក្រុមហ៊ុនស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត Transluce និយាយ កាលពីថ្ងៃពុធថា ភ្នាក់ងារ AI អនាមិក បានព្យាយាមវាយប្រហារចូលទៅក្នុងគេហទំព័ររបស់រដ្ឋាភិបាលប្រទេសកាណាដា ខណៈដែលមានការសង្ស័យថា ជាស្នាដៃរបស់ក្រុមហ៊ុន OpenAI ព្រោះសហគ្រាសបច្ចេកវិទ្យាអាមេរិកដ៏ធំមួយនេះ ធ្លាប់មានប្រវត្ថិបង្កបញ្ហាស្រដៀងគ្នា ទៅលើរដ្ឋាភិបាលទីក្រុង អូតាវ៉ា ដូចគ្នា កាលពីពេលមុន។ បើតាមប្រភព, ភ្នាក់ងារបញ្ញាសិប្បនិម្មិតទាំងនោះបានប៉ុនប៉ងចូលទៅកាន់ប្រព័ន្ធរបស់បណ្ណាល័យ និងបណ្ណសារជាតិ នៅថ្ងៃទី២៨ ខែឧសភា និងថ្ងៃទី៩ ខែមិថុនា។ ប៉ុន្តែ មិនមានសញ្ញាណាមួយបង្ហាញថា ប្រព័ន្ធរបស់រដ្ឋាភិបាលកាណាដាទាំងនោះ ត្រូវបានរំលោភបំពាន ឬ ជ្រៀតចូលបានសម្រេច នៅពេលនេះទេ។ នៅក្នុងរបាយការណ៍អំពីសកម្មភាពនេះ ហើយដែលផ្ញើទៅកាន់រដ្ឋាភិបាល, ក្រុមហ៊ុន Transluc រៀបរាប់ថា ហេតុផលដែលមានការសង្ស័យ លើក្រុមហ៊ុន OpenAI ព្រោះថា កម្មវិធី AI របស់ក្រុមហ៊ុនអាមេរិកមួយនេះបានជ្រៀតចូលទៅក្នុងប្រព័ន្ធទិន្នន័យសុខាភិបាលរបស់រដ្ឋាភិបាល កាលពីខែមិថុនាផងដែរ ដោយបានចូលទៅបំពានលើឯកសារនានា ដោយគ្មានការអនុញ្ញាត។ ក្រោយមក ក្រុមហ៊ុន OpenAI បានចេញសេចក្តីសុំទោស ចំពោះបញ្ហានេះ កាលពីសប្តាហ៍មុន ដោយលើកហេតុផលថា…
-
ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC-ព្រះវិហារ បានស្នើឲ្យភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី លើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋានសម្រាប់ការបោសសម្អាតមីន និងអាវុធជាតិផ្ទុះ។ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១នៅខេត្តសៀមរាបកាលពីថ្ងៃទី៣០ កញ្ញា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ឬ ICC-ព្រះវិហារសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងន័យនេះ អង្គប្រជុំបានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា សម្រាប់បម្រើឲ្យការងារការស្តារសុវត្ថិភាពឡើងវិញនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ កំណត់ និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាតសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកពីការប៉ះទង្គិចប្រដាប់អាវុធ និងគ្រាប់បែកចង្កោម។ពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥កន្លែង គ្រាប់នៅលើដីចំនួន ៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។ អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទ ដែលបានបាក់បែកចំនួនជិត ៨ម៉ឺន ៥ពាន់ដុំ ចុះបញ្ជីនិងរក្សាទុក ព្រមទាំងទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ចំនួន ២៣ទីតាំង ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន ៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន ៤កន្លែង…
-
អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទី៣ ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី៣ និងនាវារបស់កងម៉ារីនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចបង្កើនចំនួនកងទ័ពអាមេរិកក្នុងតំបន់ពី ៩,០០០ ទៅ ១០,០០០នាក់ ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ ។ ការបង្កើនកម្លាំងយោធានេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសំណើបទឈប់បាញ់រយៈពេល ៧ថ្ងៃរបស់អ៊ីរ៉ង់ និងកំពុងពិចារណាអំពីលទ្ធភាពបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានកិច្ចព្រមព្រៀង ។ បើតាមកាសែត Wall Street Journal, នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានចាកចេញពីទីក្រុង San Diego កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈក្រុមនាវាចម្បាំង USS Makin Island ដែលដឹកកងទ័ពជើងទឹកពីកងពលរហ័សលេខ១៣ ក៏បានចាកចេញកាលពីថ្ងៃទី២៨ ខែកញ្ញា ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មន្រ្តីអាមេរិកបានប្រាប់កាសែតនេះ កាលពីថ្ងៃព្រហស្បតិ៍ ថា នាវាផ្ទុកយន្តហោះ កងម៉ារីន និងនាវិក រួមទាំងនាវា និងយន្តហោះចម្បាំង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។…
-
សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតែបន្តកើនឡើង ដោយវិស័យអប់រំកើន ៤.៧% និងសុខាភិបាលកើន ១.៥% ដោយមិនមានការកាត់បន្ថយឡើយ ទោះជាមានការដំឡើងថវិកាក្នុងវិស័យការពារជាតិក៏ដោយ។ អាន ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការបង្កើនថវិកាការពារជាតិមិនបានធ្វើឱ្យប៉ះពាល់ ឬកាត់បន្ថយកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ លើវិស័យអាទិភាពផ្សេងទៀតនោះឡើយ។ បើធៀបនឹងឆ្នាំ២០២៦ ថវិកាសម្រាប់វិស័យអប់រំត្រូវបានបង្កើនប្រមាណ ៤.៧% ឬស្មើនឹងជាង ៥០លានដុល្លារ ដែលសរុបជាង ១ពាន់ ១រយនលានដុល្លារក្នុងមួយឆ្នាំ រីឯវិស័យសុខាភិបាលកើនឡើង ១.៥% ឬប្រហែលជាង ១០លានដុល្លារ ដែលធ្វើឱ្យថវិកាសរុបកើនដល់ជាង ៦៨០លានដុល្លារក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កំណើនថវិកាក្នុងវិស័យការពារជាតិ ពុំបានធ្វើឱ្យប៉ះពាល់ដល់ថវិការបស់ក្រសួងស្ថាប័នផ្សេងៗឡើយ ជាពិសេសក្រសួងអប់រំ និងក្រសួងសុខាភិបាល។ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់វះកាត់ចេញពីក្រសួងណាមួយនោះទេ ហើយប្រសិនបើមានករណីចាំបាច់ត្រូវកាត់បន្ថយថវិកា ក៏ក្រសួងសុខាភិបាល និងក្រសួងអប់រំជាក្រសួងចុងក្រោយគេដែរ ប៉ុន្តែជាក់ស្តែងពុំមានករណីបែបនេះកើតឡើងឡើយ។ ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីធ្វើឡើង ដើម្បីបកស្រាយ…