Category: ព័ត៌មាន

  • អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត

    អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត

    វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានបញ្ជូនសំណាញ់មេឃ Patriot ចំនួន ២ ឈុតថែមទៀត ទៅការពារទីតាំងប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ខណៈសហរដ្ឋអាមេរិកអាចនឹងបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំម្តងទៀតជាមួយអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Axios កាលពីថ្ងៃព្រហស្បតិ៍ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។ បើតាម Anadolu,…

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង ក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ក្រុង អាជ្ញធរខេត្ត រួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត អញ្ជើញសូត្រមន្ត កាន់វេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅថ្ងៃវេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យប្រគេនព្រះសង្ឃ ប្រគេនចំពោះព្រះសង្ឍ និមន្តមកពី៧៧វត្ត/អាស្រម និងបានបង្សុកូល រាប់បាត ដើម្បីឧទិ្ទសកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។ សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ឬ…

  • លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ

    លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា គុណសម្បត្តិប្រកួតប្រជែងរបស់រុស្ស៊ី គឺស្ថិតនៅលើការពិតដែលថា គ្មានប្រទេសណាផ្សេងទៀតមានសព្វាវុធដ៏បំផ្លិចបំផ្លាញដូចប្រទេសរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃសុក្រ។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី ២៣ របស់ក្លឹបពិភាក្សាអន្តរជាតិ Valdai , លោក ពូទីន បានមានប្រសាសន៍ថា «រុស្ស៊ីយល់ច្បាស់ ក្នុងករណីមានការវាយប្រហារដោយផ្ទាល់ពីសំណាក់បណ្តាប្រទេសណាតូ សត្រូវនឹងមានកម្លាំងច្រើនជាងយើងទ្វេដង។ នេះគឺជាសក្តានុពលសេដ្ឋកិច្ចដ៏ធំ និងសក្តានុពលយោធាដ៏ធំ ពិតណាស់ យើងនឹងមិនមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះឡើយ ហើយយើងនឹងត្រូវប្រើប្រាស់គុណសម្បត្តិប្រកួតប្រជែងរបស់យើងនៅក្នុងការតស៊ូនេះ»។ លោក ពូទីន បន្តថា «តើគុណសម្បត្តិទាំងនោះជាអ្វី? ចំណុចសំខាន់គឺថា យើងមានគុណសម្បត្តិប្រកួតប្រជែងទាំងនេះ ទាក់ទងនឹងមធ្យោបាយការពារខ្លួន»។ លោកប្រធានាធិបតីបញ្ជាក់បន្ថែមថា «ពិតណាស់ ប្រទេសបារាំង និងចក្រភពអង់គ្លេស គឺជាមហាអំណាចនុយក្លេអ៊ែរ ដែលយើងយល់ច្បាស់ និងដឹងយ៉ាងពេញលេញអំពីចំណុចនេះ ប៉ុន្តែ គ្មានប្រទេសណាផ្សេងទៀតមានប្រភេទអាវុធបំផ្លិចបំផ្លាញដូចដែលរុស្ស៊ីមានសព្វថ្ងៃនេះទេ។ ហើយនោះគឺជាគុណសម្បត្តិប្រកួតប្រជែងរបស់យើង»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ

    លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីបានដកហូត អាចនឹងត្រូវបានប្រគល់ជូនវិញ។ ថ្លែងក្នុងវេទិកាមួយ នៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍, មេដឹកនាំវិមានក្រឹមឡាំងរូបនេះរៀបរាប់ថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានដកហូតនោះ គឺគ្រាន់តែត្រូវបានបង្កកទុកប៉ុណ្ណោះ ហើយអាចនឹងមានលទ្ធភាពត្រូវបានប្រគល់ជូនវិញ។ កាលពីខែមុន លោក ពូទីន បានបញ្ជាឱ្យដកហូតអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយក្សផ្នែកចំណីអាហាររបស់ស្វីស គឺ ក្រុមហ៊ុន Nestle, ក្រុមហ៊ុនលក់រាយរបស់បារាំង Auchan, ក្រុមហ៊ុនលក់សម្ភារៈកែលម្អផ្ទះ Leroy Merlin និងក្រុមហ៊ុនលក់ដុំនិងលក់រាយចំណីអាហាររបស់អាល្លឺម៉ង់ Metro។ នៅពេលត្រូវបានសួរថាតើទ្រព្យសម្បត្តិដែលត្រូវបានដកហូតទាំងនោះ នឹងអាចត្រូវបានប្រគល់ជូនវិញដែរឬទេ ប្រសិនបើស្ថិតក្នុងស្ថានភាពអំណោយផលនោះ លោក ពូទីន បានថ្លែងនៅក្នុងវេទិកាប្រចាំឆ្នាំ Valdai ថា «បាទ ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានប្រគល់ជូនវិញ»។ លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមិនបានយក, លួច ឬធ្វើជាតូបនីយកម្ម ឬ រឹបអូសយកជាកម្មសិទ្ធិរដ្ឋ លើអ្វីមួយពីនរណាម្នាក់ឡើយ។ លោក ពូទីន បានមានប្រសាសន៍ថា «យើងដាក់ក្រុមហ៊ុនមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងពីខាងក្រៅ។ ប៉ុន្តែ នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន…ដោយរំលោភយ៉ាងធ្ងន់ធ្ងរលើរាល់ច្បាប់ដែលមាន…

  • អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

    អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តព្រមជាមួយនឹង វិស័យផ្លូវដែករបស់អ៊ីរ៉ង់។ នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនយុទ្ធនាការដាក់សំពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់។ ក្រសួងបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅ លើក្រុមហ៊ុនផលិតឡាន Iran Khodro (IKCO) និង ក្រុមហ៊ុន SAIPA ដោយអះអាងថា ក្រុមហ៊ុនអ៊ីរ៉ង់ទាំងពីរនេះគ្របដណ្តប់លើទីផ្សាររថយន្ត ក្នុងស្រុករបស់ទីក្រុងតេហេរ៉ង់ ជាង៩០%។ ក្រសួងហិរញ្ញវត្ថុក៏បានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផ្លូវដែកអ៊ីរ៉ង់ Islamic Republic of Iran Railway Company, ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Sherkat-E Rah Ahan-E Khamle-O-Naghle ដែលត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនឯកជនឈានមុខគេ ក្នុងការដឹកជញ្ជូនទំនិញ។ កញ្ចប់ទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីដាក់បំរាមលើអាកាសចរណ៍អ៊ីរ៉ង់នេះ ក៏បានកំណត់គោលដៅលើក្រុមហ៊ុនបរទេស នៅក្នុងប្រទេស ឥណ្ឌូណេស៊ី, អេមីរ៉ាត់ អារ៉ាប់រួម និង តួកគី ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ ទីក្រុងតេហេរ៉ង់ ទៀតផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក…

  • UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

    UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

    សាណា ៖ អង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យនៃការរីករាលដាលជំងឺដែលកំពុងកើនឡើង ក្នុងចំណោមជនភៀសខ្លួន ជាង១៩ម៉ឺននាក់ នៅចំពេលដែលមានការកើនឡើងនៃសកម្មភាពយោធា នៅក្នុងប្រទេសយេម៉ែន ដោយអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ និង ការផ្តល់មូលនិធិបន្ថែម។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ OCHA បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈបណ្តាញសង្គម X ថា ក្រុមការងារមនុស្សធម៌កំពុងបន្តផ្តល់ជំនួយចាំបាច់ ដល់ជនស៊ីវិលដែលត្រូវភៀសខ្លួន និង រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា។ ស្ថាប័ននេះបានបញ្ជាក់ថា «ជាមួយនឹងចំនួនជនភៀសខ្លួនរាប់ម៉ឺននាក់ និងហានិភ័យនៃជំងឺដែលកំពុងកើនឡើង អ្នកធ្វើការងារមនុស្សធម៌ត្រូវការការគាំទ្រជាបន្ទាន់ រួមទាំងមូលនិធិ និង លទ្ធភាពក្នុងការចូលទៅដល់តំបន់ទាំងនោះ ដោយសុវត្ថិភាព និង គ្មានការរារាំង»។ ផ្នែកប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនរបស់យេម៉ែន បានឱ្យដឹងថា ចំនួនប្រជាជនដែលត្រូវភៀសខ្លួនដោយសារការកើនឡើងនៃសកម្មភាពយោធា ចាប់តាំងពីខែកក្កដាមក បានកើនឡើងដល់ជិត ១៩ម៉ឺន៨ពាន់នាក់។ ការភៀសខ្លួននេះកំពុងដាក់សម្ពាធបន្ថែមលើសេវាសុខាភិបាល និងសេវាមនុស្សធម៌ នៅក្នុងប្រទេស ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធថែទាំសុខភាព និងការខ្វះខាតស្បៀងអាហារ ទឹក និងសេវាអនាម័យ។ នៅចុងខែមុន មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានព្រមានថា ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារកំពុងកើនឡើង ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង ហើយការភៀសខ្លួនជាមួយនឹងការរំខានដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព បានបង្កើនហានិភ័យសម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់។…

  • អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

    អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

    តេហរ៉ង់ ៖ អ៊ីរ៉ង់ បានអំពាវនាវឱ្យមានការលុបចោលការរឹតបន្តឹងលើជើងហោះហើរ រវាងប្រទេសរបស់ខ្លួន ជាមួយនឹង អ៊ីរ៉ាក់ ហើយជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ប្រទេសរដ្ឋជិតខាងទាំងពីរ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ទោះបីជាគោរពអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ាក់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានអំពាវនាវឱ្យមាន «ការសម្រេចចិត្តសមស្រប» ដើម្បីលុបចោលការរឹតបន្តឹង និងស្តារប្រតិបត្តិការធម្មតារបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ។ ក្រសួងនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ទណ្ឌកម្ម និង អ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» ដើម្បីរំខានដល់ពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវអាកាសរបស់អ៊ីរ៉ង់ ជាមួយប្រទេសដទៃទៀត។ ក្រសួងបានបញ្ជាក់ថា ការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាសរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ គឺផ្ទុយនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើររាប់សែននាក់ រួមទាំងអ្នកធ្វើធម្មយាត្រា, អ្នកជំងឺ, សិស្ស, និស្សិត និង អ្នកជំនួញ។ ក្រសួងបានលើកឡើងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ព្រមទាំង រវាងប្រជាជន និងប្រជាជន ហើយបានបន្ថែមថា ការតភ្ជាប់ផ្នែកដឹកជញ្ជូនគួរតែត្រូវបានគ្រប់គ្រងតាមរយៈ «វិធីសាស្រ្តឯករាជ្យ ប្រកបដោយការទទួលខុសត្រូវ និងមានចក្ខុវិស័យឆ្ពោះទៅមុខ» ដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ បើតាម anadolu,…

  • កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

    កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

    សេអ៊ូល ៖ ការប្រកាន់ជំហរមិនព្រមសុំទោស របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជុំវិញរឿងឈ្លើយសឹកកូរ៉េខាងជើង គឺស្មើនឹងប្រទេសអ៊ុយក្រែនមានចេតនាចង់ដុតបញ្ឆេះភ្លើងសង្គ្រាមឲ្យផ្ទុះឡើង នៅពាសពេញតំបន់ឧបទ្វីបកូរ៉េទាំងមូល ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម BBC, មកដល់ពេលនេះ លោក Volodymyr Zelensky នៅតែមិនសុំទោស បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ័យ ៤៨ ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់ ។ ក្រៅពីមិនសុំទោស, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចេញមុខពណ៌នាថា នេះគឺជាការយល់ច្រឡំផ្នែកការទូតប៉ុណ្ណោះ ហើយទីក្រុងកៀវកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះផងដែរ ។ យ៉ាងណា លោក Lee Jae-myung បានឆ្លើយតបវិញ ដោយបដិសេធចំពោះការពណ៌នារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយថា កូរ៉េខាងត្បូងមិនអាចទទួលយកបានឡើយ…

  • យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

    យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

    នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា យុវជនខ្មែរទាំងពីរភេទជាង​ ៣ពាន់នាក់ បានស្ម័គ្រចិត្តមកទទួលពាក្យ​ នៅតាមបណ្តាទីតាំងចែកពាក្យទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២តុលានេះ។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា​ ការបំពេញកាតព្វកិច្ចយោធានឹងចូលរួមចំណែកកសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ និងមានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬឯកជននោះឡើយ។ ការតព្វកិច្ចយោយានឹងប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម ក៏ដូចជាការរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព។ ដោយឡែក ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃ ទី២ ខែតុលានេះ សម្តេចធិបតីបានលើកឡើងថា ការចែកពាក្យចូលបំពេញកាតកិច្ចយោធាពេលនេះ គឺជាការសាកល្បងលើកទី១ ហើយការសម្រេចយកត្រឹមចំនួនណាមួយក្នុងឆ្នាំនេះ និងឆ្នាំ២០២៧ គឺមិនទាន់បានកំណត់ឡើយ។ ក្រសួងការពារជាតិ នឹងសម្រេចជ្រើសរើសទៅតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។ ​កាលបរិច្ឆេទនៃការចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។…

  • វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

    វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

    អារាមមួយកន្លែងដែលនៅកៀកនឹងព្រំដែនកម្ពុជា ថៃ គឺវត្តតាមាន់សែនជ័យ ដែលធ្លាប់រងការខូចខាត​ដោយ​សារការទម្លាក់​គ្រាប់បែក​ពីយន្តហោះ F-16 ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានពុទ្ធបរិស័ទមក​ធ្វើបុណ្យទានច្រើនឡើយ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌនេះ។ នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ វត្តតាមាន់សែន​ជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពុំសូវមានពុទ្ធបរិស័ទមកធ្វើ​បុណ្យទានច្រើនឡើយ។ តាមថេរដីការបស់ព្រះតេជគុណ ឡាយ លន ព្រះគ្រូសូត្រ​ស្តាំ បច្ចុប្ប​ន្នវត្តនេះមានព្រះសង្ឃគង់នៅ​ចំនួន ៥អង្គ ខណៈការកាន់បិណ្ឌនាពេលនេះ គឺអាស្រ័យ​លើគ្រួសារយោធិនដែលផ្លាស់វេនគ្នាមកជួយឧបត្ថម្ភ និងកាន់បិណ្ឌ ចំណែក​អ្នកមកពី​ចម្ងាយ​មានចំនួនតិចតួច។ ព្រះគ្រូសូត្រស្តាំវត្តតាមាន់សែនជ័យ បានការអំពាវនាវ​ដល់​ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមធ្វើបុណ្យទាន និងចាប់កុសលផលបុណ្យ ដើម្បីទទួលបានបច្ច័យយក​មកទ្រទ្រង់ និងកសាងវត្តឡើងវិញ។ ព្រះអង្គមាន​ថេរដីកា​ថា បច្ចុប្បន្នព្រះសង្ឃបានត្រឹមសាងសង់រោងទំហំ ១២​ម៉ែត្រ​បួនជ្រុង សម្រាប់គង់នៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយពុំទាន់មានលទ្ធភាពកសាងកុដិ ឬសាលាឆាន់​ឡើងវិញ​នៅឡើយ ក្រោយពេលត្រូវរងការទម្លាក់គ្រាប់​បែកខូចខាតទាំងស្រុង។ ជាមួយគ្នានេះ លោក ព្រំ ចិន្តា អាចារ្យវត្តតាមាន់សែន​ជ័យ បានឱ្យដឹងថា វត្តកំពុងជួបប្រទះការខ្វះខាតបច្ច័យ និងទេយ្យទានជាច្រើន ជាពិសេសគឺបញ្ហាប្រព័ន្ធអគ្គិសនី​ដែលត្រូវបានកាត់ផ្តាច់ ដោយបច្ចុប្បន្នត្រូវពឹងផ្អែកលើ​ការ​ប្រើប្រាស់អំពូលសូឡាប៉ុណ្ណោះ។ លោកអាចារ្យ​ក៏បានទទូចសុំឱ្យសប្បុរសជននានា មេត្តាជួយឧបត្ថម្ភ​ជ្រោម​ជ្រែងដល់វត្តនេះផងដែរ។ គួររំលឹកថា វត្តតាមាន់សែនជ័យ ត្រូវបានយន្តហោះ​ចម្បាំង F-16 របស់ភាគីថៃ ទម្លាក់គ្រាប់បែកចំនួន ២លើក…