-
អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ យោធាអាមេរិកត្រៀមដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS នៅលើកោះយ៉ូណាគូនី របស់ប្រទេសជប៉ុន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់បំផុតលើកដំបូង ក្នុងអំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលគ្រោងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៦។ ប្រព័ន្ធ NMESIS គឺជាប្រព័ន្ធមីស៊ីលប្រឆាំងនាវា ដែលដាក់ពង្រាយលើដីគោក និងអាចផ្លាស់ទីបាន។ ប្រព័ន្ធនេះរចនាឡើងសម្រាប់ប្រតិបត្តិការនៅតំបន់ឆ្នេរ និងកោះ ដើម្បីរារាំងនាវាសត្រូវមិនឱ្យចូលប្រើប្រាស់តំបន់សមុទ្រសំខាន់ៗ។ ប្រព័ន្ធមីស៊ីលនេះ ប្រើឧបករណ៍បាញ់មីស៊ីលដែលបំពាក់លើរថយន្ត និងប្រើប្រាស់គ្រាប់មីស៊ីល NSM ដែលអាចបាញ់បានចម្ងាយលើសពី ១៨៥ គីឡូម៉ែត្រ។ សមត្ថភាពនេះ អាចជួយឱ្យយោធាអាមេរិកគំរាមកំហែងដល់នាវា ដែលប្រតិបត្តិការនៅតំបន់ដែនសមុទ្រជុំវិញកោះយ៉ូណាគូនី របស់ជប៉ុន និងតំបន់មួយចំនួននៅជិតកោះតៃវ៉ាន់។ បើតាម Interesting Engineering, ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះលើកោះយ៉ូណាគូនី ស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃសមយុទ្ធ «Keen Sword» ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលាខាងមុខ។ ទន្ទឹមគ្នា កងទ័ពជប៉ុនក៏អាចនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួននៅលើកោះយ៉ូណាគូនី ផងដែរ។ កោះនេះមានមូលដ្ឋានកងកម្លាំងស្វ័យការពារជើងគោកជប៉ុនតាំងពីឆ្នាំ ២០១៦។ ការពង្រឹងកម្លាំងយោធានៅតាមបណ្តាកោះរបស់ជប៉ុននេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនសមត្ថភាពរារាំងសត្រូវ នៅតាម «ខ្សែសង្វាក់កោះទីមួយ» ដែលលាតសន្ធឹងពីប្រទេសជប៉ុន…
-
អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន

កៀវ ៖ ប្រទេសអាល្លឺម៉ង់បានប្រកាសផ្តល់ជំនួយយោធាជាង ១,១២ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយបន្ថែមជាង ៣៩៤ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នេះបើតាមកាសែត militarnyi ចេញផ្សាយថ្ងៃអាទិត្យ។ កញ្ចប់ជំនួយថ្មីនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មកបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ លោក Merz និយាយថា អ៊ុយក្រែនត្រូវការការគាំទ្រទាំងអស់ ដែលសម្ព័ន្ធមិត្តអាចផ្តល់ឱ្យក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកព្រមានថា ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់ទេ ម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូអាចនឹងបង្កការគំរាមកំហែងដល់ប្រទេសផ្សេងទៀតនៅពេលអនាគត។ កញ្ចប់ជំនួយថ្មីនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ជាពិសេសប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការបង្កើនសមត្ថភាពវាយប្រហារលើគោលដៅយោធារបស់សត្រូវ។ អាទិភាពសំខាន់មួយ គឺការផលិតដ្រូនស្ទាក់ចាប់ និងបំផ្លាញដ្រូនវាយប្រហាររបស់រុស្ស៊ី ជាពិសេសប្រភេទដ្រូនប្រើម៉ាស៊ីនប្រតិកម្ម ឬ Jet Power និងមានល្បឿនលឿន ដែលបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាសអ៊ុយក្រែន។ ក្រៅពីការផ្តល់ជំនួយ, អាល្លឺម៉ង់ និងអ៊ុយក្រែនក៏កំពុងជំរុញកិច្ចព្រមព្រៀងសហការផលិតដ្រូន មីស៊ីល និងកម្មវិធីបច្ចេកវិទ្យាពាក់ព័ន្ធនឹងអាវុធផងដែរ។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការអភិវឌ្ឍ និងផលិតអាវុធមានរយៈចម្ងាយលើសពី ១.០០០…
-
ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង

ញូវយ៉ក ៖ ប្រមុខការទូតកំពូលឥណ្ឌានិយាយថា សហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោកាន់តែខ្លាំងឡើង ដោយសារតែជម្រើសរបស់ខ្លួនឯង ហើយការប្រែប្រួលគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងជះឥទ្ធិពលដល់សណ្តាប់ធ្នាប់អន្តរជាតិ។ នេះបើតាមសារព័ត៌មាន India Today ចេញផ្សាយថ្ងៃ អាទិត្យ។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា បានប្រាប់កិច្ចប្រជុំសន្តិសុខទីក្រុងមុយនិចលើកទី៦២ ដែលរៀបចំឡើងនៅទីក្រុងញូវដេលីថា នៅពេលដែលសហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោ ប្រទេសចិនបែរជាកំពុងកើនឡើងឥទ្ធិពលលើឆាកអន្តរជាតិ។ លោក ចៃសាន់កា លើកឡើងថា ស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន ត្រូវបានកំណត់ដោយការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងប្រទេសកំពុងរីកចម្រើន និងប្រទេសមហាអំណាចកម្រិតមធ្យម។ លោក ចៃសាន់កា អះអាងថា ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនលែងជាបញ្ហាដែលកំណត់ត្រឹមប្រទេសទាំងពីរទៀតហើយ ប៉ុន្តែបានជះឥទ្ធិពលដល់ប្រទេសដទៃទៀត ដោយធ្វើឱ្យប្រទេសនានាកាន់តែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច បច្ចេកវិទ្យា និងមធ្យោបាយយុទ្ធសាស្ត្រដែលខ្លួនមាន ជាឧបករណ៍ក្នុងការប្រកួតប្រជែង។ យ៉ាងណា លោក ចៃសាន់កា សង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះកើតឡើង ស្របពេលដែលប្រទេសនានានៅតែពឹងផ្អែកគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឱ្យស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ៕ ប្រភព ៖ India Today ប្រែសម្រួល ៖ ឈឹម…
-
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ ដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ។ សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមានជូនសកលវិទ្យាល័យឌីជីថលកម្ពុជាជាប្រចាំរហូតដល់បច្ចុប្បន្ន ដើម្បីរួមចំណែកក្នុងការហូបចុក ជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យ។ ក្នុងមួយត្រីមាស សាកលវិទ្យាល័យឌីជីថលកម្ពុជាទទួលបានអង្ករចំនួន ១៥តោន។ នេះជាលើកទី ១១ហើយ ដែលសាកលវិទ្យាល័យទទួលសរុបចំនួន ១៦៥តោន។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់សិស្សនិស្សិតក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕
-
លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានថ្លែងទទួលស្គាល់ហើយថា អ៊ីរ៉ង់ ស្ទើរតែបោះបង់ចោល នូវអ្វីដែលលោកហៅថា «ផែនការដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ» ខណៈដែលវាគឺជាគោលបំណងមួយ ក្នុងចំណោមហេតុផលធ្វើសង្គ្រាម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលឥឡូវនេះ អូសបន្លាយចូលដល់ខែទី៨។ នេះបើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃអាទិត្យនេះ។ បើតាមប្រភព, លោក ត្រាំ អះអាងប្រាប់អ្នកយកព័ត៌មានថា «អ៊ីរ៉ង់ ដូចដែលអ្នកបានដឹងហើយថា បានបោះបង់ចោលផែនការណាមួយនៃអាវុធនុយក្លេអ៊ែរ»។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធជាយូរមកហើយ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលថា ខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ជំហរនេះត្រូវបានបញ្ជាក់ជាថ្មី ដោយប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េហ្សេសគីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមុន។ លោក ប៉េហ្សេសគីន បាននិយាយថា ទីក្រុងតេហេរ៉ង់មិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដោយសារតែការហាមឃាត់ខាងសាសនា។ អំឡុងការថ្លែង ជឿជាក់ថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរតែទាំងស្រុង នាពេលនោះដែរ,លោក ត្រាំ បានអះអាងទៀតថា តម្លៃប្រេងកំពុងធ្លាក់ចុះ នាពេលបច្ចុប្បន្ន ខណៈដែលតម្លៃបានកើនឡើងជាយូរមកហើយ…
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ

តាកែវ ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្រ្តីនិងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមការងារគណបក្ស និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង១០០ នៃខេត្តតាកែវ សរុបប្រមាណ ៣៦២រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរដល់ឯកឧត្តម សុខ ផេង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងបានផ្ដល់ការណែនាំដល់ក្រុមការងារក្រុង ស្រុក-ទាំង ១០ និងសមាជិកនៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។ ជាកិច្ចបន្ត ឯកឧត្តម ក៏បានលើកឡើងអំពីការបង្កើតក្រុមការងារជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Microsoft ដើម្បីសិក្សាការរៀបចំពុម្ពអក្សរសាស្រ្តខ្មែរលើក្ដារចុចកុំព្យូទ័រ និងទប់ស្កាត់ការក្លែងបន្លំ ឬលួចបង្កើតនិងប្រើប្រាស់ដោយប្រទេសថៃ។ បន្ថែមលើនេះ កាលពី ២ឆ្នាំមុន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក៏បានរៀបចំក្រុមការងារប្រមូលទិន្នន័យ ដើម្បីបង្កើតបញ្ញាសិប្បន្មិតបង្កើតមាតិកា ដែលគិតត្រឹមបច្ចុប្បន្ន ក្រុមការងារនេះទទួលបានបំណេកទិន្នន័យ ឬថូខិន សរុបប្រមាណ ២០ពាន់លាន…
-
រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពចំការតាដោក និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់។ ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខភាព ពីសុខាភិបាលនៅសហគមន៍ផងដែរ ដែលជាការឆ្លើយតប បានពាំនាំនូវការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាព របស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ លោកមិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា ផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយ សមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា កាលពី៣ ខែតុលា ឆ្នាំ២០២៦ រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ « រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ » ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង សុខាភិបាល តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាងអ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០ នាក់ ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖ ១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖…
-
ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម

បរទេស ៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧លើពិភពលោក ហៅកាត់ G7 កាលពីថ្ងៃសៅរ៍ បានប្រកាសថា ប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០លានបារ៉ែលនឹងត្រូវបញ្ចេញ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដែលបានធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ នៅពាសពេញពិភពលោក។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានធ្វើឡើង បន្ទាប់ពីមានការគំរាមកំហែងពីលោក Donald Trump ប្រធានាធិបតីអាមេរិក។ ការប្រកាសបញ្ចេញស្តុកដ៏ច្រើននេះ បានធ្វើឡើង អំឡុងកិច្ចប្រជុំរបស់ ក្រុម G7 ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និង បារាំង ខណៈដែលសហភាពអឺរ៉ុប ឬ EU ក៏មានតំណាងចូលរួមផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, G7 រៀបរាប់ថា «យើងនឹងអនុវត្តការប្តេជ្ញាចិត្ត តាមរយៈការបញ្ចេញប្រេងចំនួន ១០០ លានបារ៉ែល ដោយមានការសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលនឹងចាប់ផ្តើមភ្លាមៗ ក្នុងរយៈពេល ៤ ខែ រួមទាំងការបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណច្រើន នៅដំណាក់កាលបឋម ក្នុងរយៈពេល…
-
ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20

ហែលស៊ីនគី ៖ ប្រទេសហ្វាំងឡង់ ប្រកាសចង់ឃើញ កិច្ចប្រជុំកំពូល G20 អាចនាំលោក Donald Trump, លោក Putin និង លោក Zelensky មកជួបជុំគ្នា បើកការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី។ ថ្លែងនៅក្នុងវេទិកាសន្តិសុខ ហែលស៊ីនគី (Helsinki), ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការចរចាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដោយលោកជឿជាក់ថា គោលបំណងនៃកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ គឺដើម្បីនាំយកលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky មក “អង្គុយតុចរចាជាមួយគ្នា”។ ថ្លែងនៅក្បែរប្រធានាធិបតីម៉ុលដាវី, លោក Stubb បានបញ្ជាក់ថា «ការជួបជុំបែបនេះគឺជាអ្វីដែលប្រធានាធិបតី Zelensky ពិតជាចង់បាន» ខណៈដែលការពិភាក្សាអំពីផ្លូវឆ្ពោះទៅរកសន្តិភាពនៅតែបន្តធ្វើ។ មេដឹកនាំហ្វាំងឡង់ និង លោកស្រីប្រធានាធិបតី ម៉ុលដាវី ក៏បានលើកឡើងផងដែរ…