Category: ព័ត៌មាន

  • ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ

    ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ

    រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង  និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់សម្រាប់លើកស្ទួយជីវភាពគ្រួសារ។ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចាត់ទុកការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការរួមចំណែកកាត់បន្ថយទំនាស់ ធានាសុវត្ថិភាពដី និងជាមូលធនសម្រាប់ពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីបង្កើនជីវភាពគ្រួសារ ។ សម្តេចមហាមន្ត្រីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ ៦០៨គ្រួសារ  ស្មើនឹង ១៤ ២៤០ប័ណ្ណ ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនេះ សម្ដេចមហាមន្ត្រីបានអបអរសាទរ និងកោតសរសើរយ៉ាងស្មោះចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លីទាំងអស់ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រតិបត្តិករផ្ទាល់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅក្នុងស្រុកបរិបូណ៌នេះ ។ ជាមួយគ្នានេះដែរ សម្ដេចមហាមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផ្តល់កិច្ចសហការ…

  • មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី

    មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី

    ប៊ែរឡាំង ៖ អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យអូសទាញចូលទៅក្នុង “សង្គ្រាមស្រមោល” ជាមួយរុស្ស៊ី ខណៈការវាយប្រហារបែប «កូនកាត់» របស់ទីក្រុងមូស្គូកំពុងកើនឡើង ។ នេះជាការព្រមានធ្ងន់ៗរបស់មេធំចារកម្មបរទេសរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ។ ការព្រមាននេះកើតឡើង ស្របពេលដែលអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីជាបន្តបន្ទាប់ថា កំពុងធ្វើយុទ្ធនាការ “សង្គ្រាមកូនកាត់” ក្នុងនោះរួមមាន ការធ្វើចារកម្ម ការបំផ្លិចបំផ្លាញ និងសកម្មភាពរំខានផ្សេងៗ ។ ប៉ុន្តែការចោទប្រកាន់ទាំងនេះ ត្រូវបានរុស្ស៊ីប្រកាសច្រានចោល ។ យ៉ាងណា ប្រធានសេវាចារកម្មសហព័ន្ធអាល្លឺម៉ង់ លោក Martin Jaeger បានប្រាប់សមាជិកសភា អំឡុងសវនាការរបស់គណៈកម្មាធិការត្រួតពិនិត្យសកម្មភាពចារកម្ម នៅទីក្រុងប៊ែរឡាំង ថា “សង្គ្រាមស្រមោល” ដែលរុស្ស៊ីមិនប្រកាសជាផ្លូវការប្រឆាំងនឹងអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងកើនឡើង ហើយបានឈានចូលដំណាក់កាលថ្មីដែលមានគ្រោះថ្នាក់ជាងមុន ។ ជាមួយគ្នានេះ លោក Jaeger ក៏បានព្រមានផងដែរថា អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យត្រូវបានអូសទាញចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ខណៈបច្ចុប្បន្ន គ្មានប្រទេសណាមួយដែលបង្កការគំរាមកំហែងដោយផ្ទាល់ទូលំទូលាយ និងជាក់ស្តែងចំពោះអាល្លឺម៉ង់ ដូចរុស្ស៊ីនោះទេ ។ លោក Jaeger បានប្រាប់មូលហេតុថា អាល្លឺម៉ង់បានក្លាយជា “ឧបសគ្គដ៏សំខាន់” របស់រុស្ស៊ី…

  • លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា

    លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានផែនការតាមកម្ទេចមូលដ្ឋានអាមេរិកដល់ប្រទេសអង់គ្លេស ខណៈដែលទីតាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោនជាច្រើន ត្រូវបានបំផ្លាញយ៉ាងចាស់ដៃ នៅតំបន់មជ្ឈិមបូព៌ា រួចមកហើយនោះ។ បើតាម លោក Donald Trump, ការគំរាមកំហែងមួយដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ទាំង១២គ្រឿង ចេញពីមូលដ្ឋានទ័ពអាកាសមួយរបស់ចក្រភពអង់គ្លេស។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងមានការសង្ស័យថា អាចនឹងមានការគំរាមកំហែង ដូច្នេះ យើងគ្រាន់តែផ្លាស់ប្តូរទីតាំងពួកវាចេញ ជួយកាត់បន្ថយហានិភ័យនោះ។ យើងដឹងថា អ្នកណាជាអ្នកធ្វើការគំរាមកំហែងនោះ»។ នៅពេលត្រូវបានសួរថាតើពួកគេមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែរឬទេ, លោក Trump បានឆ្លើយតបថា «ពួកគេទំនងជាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់»។ បើតាម reuters, យន្តហោះទាំងនោះធ្លាប់ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋាននៅអឺរ៉ុបសម្រាប់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហើយថ្មីៗនេះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ បើតាម aljazeera, របាយការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ឬ CENTCOM ធ្លាប់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កការខូចខាត និងបំផ្លាញអគារព្រមទាំងសំណង់រាប់រយខ្នង នៅតាមមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសកូវ៉ែត…

  • លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក

    លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក

    ហ្ស៊េរុយសាឡិម ៖ ទីក្រុង ហ្ស៊េរុយសាឡិម នឹងក្លាយជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក ទាំងការបាញ់ប្រយុទ្ធនៅលើផ្ទៃទឹក និង ក្រោមទឹក។ នេះគឺជាការនិយាយអួតអាងរបស់ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ អំឡុងពេលចុះទៅពិនិត្យមូលដ្ឋានទ័ពជើងទឹកអ៊ីស្រាអែល នៅក្នុងទីក្រុង Ashdod, លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយលោកលើកហេតុផលថា ការគំរាមកំហែងដល់ដែនសមុទ្ររបស់ប្រទេសមួយនេះមានការកើនឡើង។ លោក Netanyahu បានថ្លែងព្រមានចំៗ អំពីការបង្កព្យុះភ្លៀង នាពេលថ្មីៗនេះ នៅក្នុងច្រកសមុទ្រ Hormuz និង Bab el-Mandeb ដោយលោកចោទថា គឺជាការគំរាមកំហែងពីសំណាក់ប្រទេស អ៊ីរ៉ង់ និង ក្រុមប្រដាប់អាវុធ Houthi មានមូលដ្ឋាន នៅប្រទេសយេម៉ែន។ មេដឹកនាំអ៊ីស្រាអែលវ័យ៧៦ឆ្នាំរូបនេះ បានរៀបរាប់ថា «សត្រូវរបស់យើងចង់គំរាមកំហែងដល់ដែនសមុទ្ររបស់យើង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជា កំពង់ផែ និង ការធ្វើដំណើរតាមផ្លូវសមុទ្ររបស់យើង។ ជាការពិតណាស់ យើងនឹងមិនអនុញ្ញាតឱ្យរឿងទាំងនោះកើតឡើង ជាដាច់ខាត»។…

  • កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ

    កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានអះអាងពីការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងគ្រាប់មីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយមធ្យម ដែលអាចឱ្យមីស៊ីលនេះ ផ្លាស់ប្តូរគន្លងហោះហើរនៅកម្ពស់ទាប និងប្រើប្រាស់របៀបហោះហើរជាច្រើនក្នុងពេលតែមួយ ដើម្បីគេចផុតពីមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ ។ បើតាមកាសែត Liga.net, មីស៊ីលដែលកូរ៉េខាងជើងបំពាក់បច្ចេកវិទ្យា AI នេះ អាចប្រើប្រាស់យ៉ាងហោចណាស់ ៤ របៀបហោះហើរ ដែលអាចជួយឱ្យវាប្រែប្រួលលំនាំហោះ និងផ្លាស់ប្តូរទិសដៅក្នុងពេលប្រតិបត្តិការបុកកម្ទេចគោលដៅ ។ ប្រភពដដែលបញ្ជាក់ថា សមត្ថភាពបែបនេះនឹងធ្វើឲ្យមីស៊ីលអាចហោះហើរគេចចេញពីប្រព័ន្ធខែលការពារដែនអាកាស ជាពិសេសវាធ្វើឲ្យការព្យាករណ៍ពីគន្លងផ្លូវហោះហើររបស់សំណាញ់មេឃសត្រូវ ពិបាកក្នុងការប៉ាន់ស្មាន ។ បើតាមប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មីស៊ីលបំពាក់ AI នេះត្រូវបានបាញ់សាកល្បង ចេញពីតំបន់ជិតទីក្រុងវ៉ុនសាន ស្ថិតនៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែតុលា ។ ការបាញ់សាកល្បងនេះធ្វើឡើង ក្រោមការត្រួតពិនិត្យផ្ទាល់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ បើតាម KCNA, ការបាញ់សាកល្បងនេះ គឺជាការស្ទាប់ស្ទង់ប្រព័ន្ធអាវុធយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើង ដើម្បីត្រៀមដាក់ពង្រាយវានៅមានសង្គ្រាមផ្ទុះឡើង ។ ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះនោះ, យោធាកូរ៉េខាងត្បូងរាយការណ៍ថា មីស៊ីលបំពាក់ AI នេះបានហោះក្នុងចម្ងាយជាង ៧០០…

  • អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

    អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា មីស៊ីលផ្លោង FP-9 ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងនោះ អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ។ បើតាម RBC-Ukraine, មីស៊ីល FP-9 ត្រូវបានធ្វើទំនើបកម្មចេញពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ FP-7 ដែលអ៊ុយក្រែនទើបបានប្រើប្រាស់វាយប្រហាររុស្ស៊ីជាលើកដំបូងកាលពីដើមខែតុលានេះ ។ មីស៊ីល FP-9 ផលិតដោយក្រុមហ៊ុនការពារជាតិយក្សអ៊ុយក្រែន Fire Point ។ វាមានដងខ្លួនប្រវែងប្រហែល ៩ ម៉ែត្រកន្លះ និងអង្កត់ផ្ចិតជាង ១ ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងមីស៊ីលផ្លោង ATACMS និងមីស៊ីលផ្លោង Iskander-M ។ មីស៊ីល FP-9 មានសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយចន្លោះពី ៨៥០ ទៅ ៨៥៥ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់មានទម្ងន់រហូតដល់ ៨០០ គីឡូក្រាម ជាមួយនឹងកម្លាំងល្បឿនជាង ២ គីឡូម៉ែត្រក្នុងមួយវិនាទី ។…

  • លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

    លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

    តូក្យូ ៖ ជាលើកដំបូង តាំងពីរិះគន់ធ្ងន់ៗលើប្រទេសចិន ជុំវិញកោះតៃវ៉ាន់, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ស្រាប់តែមកថ្លែងចាត់ទុក ចិន ថា ជាប្រទេសជិតខាងដ៏សំខាន់ របស់ទីក្រុងតូក្យូ ហើយ សន្យាថា នឹងកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសទាំងពីរ អំឡុងសុន្ទរកថា បង្ហាញពីគោលនយោបាយ នៅថ្ងៃចន្ទ ទី៥ ខែតុលានេះ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់សភាថា «ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ហើយទោះបីជាមានការលំបាកក៏ដោយ យើងបានកសាងទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ លោកស្រីបន្តថា «យើងនឹងខិតខំធានាឱ្យមានការទំនាក់ទំនងគ្នា លើបញ្ហាប្រឈមរួម ជំរុញកិច្ចសន្ទនាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព»។ បើតាម CNA, ទំនាក់ទំនងការទូត រវាងមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកស្រី Takaichi បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំមុនថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីមានការវាយប្រហារណាមួយ មកលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប ដោយខឹងសម្បារ,…

  • ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន ​តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម

    ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន ​តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម

    ​អង្ករខ្មែរចំនួន ២ម៉ឺនតោន តម្លៃជាង១០លានដុល្លារ ត្រូវបានលើកដាក់លើនាវាពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីដឹកចេញពីកំពង់ផែពហុបំណងខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែចំនួន៤ នៅប្រទេសហ្វីលីពីន ។​ ការនាំចេញនេះធ្វើឡើងដោយក្រុមហ៊ុនខ្មែរ ស៊ីកនេតឈ័រ រាយស៍ (Signature Rice) ដែលកំពុងពង្រីកការផ្គត់ផ្គង់អង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនក្នុងបរិមាណកាន់តែច្រើន។ តាមការគ្រោងទុក ក្រុមហ៊ុនមានគោលដៅនាំចេញអង្ករ ៦ម៉ឺនតោនទៅកាន់ហ្វីលីពីននៅចុងឆ្នាំ២០២៦ និង១០ម៉ឺនតោនក្នុងឆ្នាំ២០២៧។ លោក ចាន់ ពេជ្រ នាយកគ្រប់គ្រង ស៊ីកនេតឈ័រ រាយស៍ បានលើកឡើងថា៖ « ហ្វីលីពីនជាទីផ្សារដែលមានតម្រូវការអង្ករធំ ហើយយើងមើលឃើញឱកាសសម្រាប់អង្ករកម្ពុជាច្រើនជាងអ្វីដែលយើងកំពុងនាំចេញសព្វថ្ងៃ ។ អ្វីដែលយើងកំពុងធ្វើ គឺបង្កើតផ្លូវផ្គត់ផ្គង់ដែលអាចដឹកបានច្រើនជាប្រចាំ និងមានភាពប្រកួតប្រជែង ដើម្បីឱ្យអង្ករកម្ពុជាអាចចាប់យកចំណែកទីផ្សារនេះបានកាន់តែធំ » ។ ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១ ៦២០តោនក្នុងខែមករា ដល់ ៣៥ ៤៥០តោនក្នុងខែកញ្ញា។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦នេះ ទីផ្សារហ្វីលីពីនទិញអង្ករកម្ពុជាសរុបជាង ១៥ម៉ឺនតោន គឺស្ទើរតែស្មើនឹងវៀតណាមដែលទិញជិត ១៦ ម៉ឺនតោនក្នុងរយៈពេលដូចគ្នា។ ការពង្រីកទីផ្សារទៅហ្វីលីពីនកើតមានឡើងក្រោយពេលដែលអនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ានីល កាលពីខែកុម្ភៈ ឆ្នាំ២០២៥…

  • អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល​

    អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល​

    ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា នាពេលបច្ចុប្បន្ន ដែលបានដាក់លក់នៅលើទីផ្សារកម្ពុជា ហាក់មានតម្លៃទាបជាងមុន ដែលបញ្ហានេះ អាចបង្កើនបន្ទុកលើវិស័យសុខាភិបាលកម្ពុជា និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ដ្បិតអត្រាអ្នកជក់បារីមាននិន្នាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកជក់បារីនៅមានចំនួនច្រើននៅឡើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់​នៅឆ្នាំ២០២៦។ ចំណែកអ្នកប្រើប្រាស់គ្រឿងស្រវឹងវិញ ក៏កាន់តែមានការកើនឡើងដែរ ដែលជាការព្រួយបារម្ភសម្រាប់សង្គមជាតិ។ សម្រាប់លោកវេជ្ជបណ្ឌិត មុំ គង់ ចំនួនច្រើននៃអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹង គឺជាការបង្កើនបន្ទុកសម្រាប់វិស័យសុខាភិបាលកម្ពុជា។ បើតាមលោកវេជ្ជបណ្ឌិត ៖«នៅពេលដែលបារីឡើងថ្លៃ គឺយើងអាចកាត់បន្ថយអ្នកដែលកើតជំងឺ អ្នកពិការភាពដោយសារជក់បារី ហើយក៏រួមចំណែកកាត់បន្ថយការចំណាយ ប.ស.ស របស់រដ្ឋាភិបាលលើការព្យាបាល។ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ក៏ដូចគ្នា»។ បច្ចុប្បន្ន ថ្លៃបារី ដែលដាក់លក់នៅលើទីផ្សារកម្ពុជា មានតម្លៃទាបបំផុតត្រឹមតែ ១,៥០០រៀលក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល។ ចំណែកគ្រឿងស្រវឹងលើទីផ្សារនាពេលបច្ចុប្បន្នវិញ ក៏មានតម្លៃទាបជាងមុន បើធៀបទៅនឹងមុនពេលរាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ…

  • កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

    កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

    អជ្ញាធរកម្ពុជា និងវៀតណាម បានសម្រេចបើកច្រកព្រំដែនអន្តរជាតិផ្លូវគោកថ្មីបន្ថែមមួយទៀត ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការដំឡើងកម្រិត និងបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ប្រទេសកម្ពុជា ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ ខាញ់ប៊ិញ ប្រទេសវៀតណាមនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលស្តែងឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ ពិធីបើកដំណើរការជាផ្លូវការត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ចាត់ទុកការបើកច្រកព្រំដែនអន្តរជាតិថ្មីរវាងកម្ពុជា និងវៀតណាម គឺជាការបោះជំហ៊ានថ្មីនៃការតភ្ជាប់ផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ។ ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកការបើកច្រកព្រំដែនថ្មីនេះថា ជាការឆ្លុះបញ្ចាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសទាំងពីរ។ លោកយល់ឃើញថា ច្រកទ្វារព្រំដែន​នេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាច្រករបៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សកម្ម។ សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ការបើកច្រកនេះនឹងអាចបង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម…