Category: ព័ត៌មាន

  • សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ

    សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ

    កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើក​ប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមេក្លោងជាជនជាតិថៃ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន ៥៩១នាក់​ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់, ថៃ ២២នាក់ និងខ្មែរ ៥១នាក់។ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបនេះ សមត្ថ​កិច្ចបានចាប់យកសម្ភារជាច្រើនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​​ផ្អាក​ហ្គេមភ្នាល់​អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកល្បែងស៊ីសង​​ប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ ហើយចាត់ទុកហ្គេមភ្នាល់អនឡាញជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួង ម៉ែ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យកាស៊ីណូនៅកម្ពុជាឡើងវិញ ខណៈនៅកម្ពុជាមានកាស៊ីណូ​ស្របច្បាប់សរុបចំនួន ​១៩៥ទីតាំង៕ សេង បារាំង AMS

  • សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ

    សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ

    ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញជាមួយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាផ្តល់សារសំខាន់លើការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំក្នុងការកសាងសន្តិភាព។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ជំ​ហរការទូតរបស់កម្ពុជាដែលបញ្ជាក់ដោយសម្ដេចធិបតីនេះ គឺមានភាពច្បាស់លាស់ និងប្រកាន់ខ្ជាប់មកជានិច្ចតាំងពីដើមមក។ ជាមួយគ្នានេះ លោកបណ្ឌិតជំរុញ​ឲ្យសម្រួចផ្នែកការទូតនេះបន្ថែមនៅក្នុងវេទិការអន្តរជាតិ និងពង្រឹងវិស័យផ្សេងៗទៀតឲ្យមានភាពរឹងមាំផងដែរ។ ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ ក៏ជំរុញឲ្យមានការពិចារ​ណាពង្រឹងលើវិស័យសំខាន់ៗមួយចំនួនដែរ។ បើតាមលោកបណ្ឌិត ៖ «ខ្ញុំគិតថាយើងគួរពិចារណានូវចំណុច៣សំខាន់ៗទៀត គឺទី១ការពង្រឹងការទូតសាធារណៈ និងការគ្រប់គ្រងនិទានកថា កន្លែងនេះត្រូវតែពិចារណា ហើយទី២ គឺការបង្កើននូវការទូតសេដ្ឋកិច្ច និងថាមពល ហើយនឹងចំណុចទី៣ ខ្ញុំគិតថាជាចំណុចសំខាន់ គឺបន្តជំរុញដើរតួក្នុងនាមជាស្ពានចរចានៅក្នុងអាស៊ានមួយដែរ ក្នុងនាមជាប្រទេសតូច។» ក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា គ្មាននរណាម្នាក់យល់ច្បាស់ពីតម្លៃនៃសន្តិភាព…

  • មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

    មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

    បរទេស ៖ លោក Sam Altman នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI ព្រមានថា ការផ្តល់ឱ្យបញ្ញាសិប្បនិម្មិត នូវអំណាចបែបសាសនា ឬ ការប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យ AI ដោយចាត់ទុកការអនុវត្តបែបនេះថា ជាបញ្ហាសុវត្ថិភាពពិតប្រាកដ។ លោក Altman បានសរសេរ នៅលើបណ្តាញសង្គម X ថា «ខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំង ចំពោះការដែលមនុស្សព្យាយាមផ្តល់អំណាចបែបសាសនា ឬ ប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យគំរូ AI ហើយខ្ញុំគិតថា វាជាបញ្ហាសុវត្ថិភាពពិតប្រាកដមួយ»។ បើតាម anadolu, ការលើកឡើងរបស់លោក បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Anthropic ដែលជាគូប្រជែងក្នុងវិស័យ AI បានរៀបចំកិច្ចប្រជុំឯកជន ជាមួយអ្នកគិតផ្នែកសាសនា និងទស្សនវិជ្ជា អំពីស្មារតី និង សីលធម៌របស់ AI។ ក្រុមហ៊ុន Anthropic ក៏បាននិងកំពុងសិក្សាអំពីអ្វីដែលខ្លួនហៅថា សុខុមាលភាពរបស់គំរូ AI រួមទាំង សំណួរថាតើប្រព័ន្ធ AI កម្រិតខ្ពស់អាចមានបទពិសោធន៍ដែលទាមទារឱ្យមានការគិតគូរផ្នែកសីលធម៌ដែរឬទេ។…

  • អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

    អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

    បាកដាដ ៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមហោះហើរឡើងវិញ ទៅកាន់ទីក្រុងដ៏ពិសិដ្ឋ របស់អ៊ីរ៉ាក់ បន្ទាប់ពីទទួលបានការលើកលែងទណ្ឌកម្មផ្នែកអាកាសចរណ៍ពីសហរដ្ឋអាមេរិក។ ការបន្ធូរបន្ថយនេះ បានកើតឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើក្រុមហ៊ុនអាកាសចរណ៍ អ៊ីរ៉ង់ ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។ អ្នកយកព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់បានចាប់ផ្តើមជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុង Najaf របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងដល់ទីក្រុងបាកដាដ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម អាចធ្វើប្រតិបត្តិការ ហោះហើរទៅកាន់ទីក្រុងដ៏ពិសិដ្ឋ សម្រាប់អ្នកកាន់សាសនាឥស្លាមនិកាយ Shia មួយនេះ។ លោក Hussein Muhanna មន្ត្រីប្រចាំព្រលានយន្តហោះ Najaf បានប្រាប់ AFP ថា «ជើងហោះហើររវាងប្រទេសអ៊ីរ៉ាក់ និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញតាមរយៈព្រលានយន្តហោះអន្តរជាតិ Najaf»។ ជើងហោះហើរដំបូងត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Caspian Airlines ដោយអ្នកយកព័ត៌មានរបស់ AFP ប្រចាំនៅព្រលានយន្តហោះបានរាយការណ៍ថា បានឃើញយន្តហោះចុះចតនៅម៉ោង ៥:១៥ ល្ងាច។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ (លើកលែងតែក្រុមហ៊ុន Mahan…

  • អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

    អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

    តេហេរ៉ង់ ៖ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់បានអះអាងយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃអាទិត្យថា នឹងមិនមានដំណោះស្រាយតាមផ្លូវយោធា សម្រាប់សង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះទេ ខណៈដែលការចរចាប៉ុនប៉ងបញ្ចប់ជម្លោះហាក់ដូចជាកំពុងជាប់គាំង។ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតបរទេសថា «ប្រសិនបើពួកសត្រូវរបស់យើងជ្រើសរើសផ្លូវនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាម្តងទៀតនោះ ការឆ្លើយតបរបស់យើងនឹងខ្លាំងក្លាជាងមុន ហើយយើងនឹងការពារខ្លួនដោយកម្លាំងខ្លាំងក្លាជាងមុនទៅទៀត»។ លោកបានបន្តថា «គ្មានដំណោះស្រាយតាមផ្លូវយោធា ឬ ដំណោះស្រាយណាមួយដែលផ្អែកលើការដាក់ទណ្ឌកម្ម ថ្មីៗនោះទេ» ដោយបន្ថែមថា «មានតែការចរចាដែលផ្អែកលើយុត្តិធម៌ និងសមធម៌ប៉ុណ្ណោះ» ទើបអាចបញ្ចប់ជម្លោះនេះបាន។ បើតាម CNA, ភាគីទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីខែមិថុនា ដែលបានកំណត់ក្របខ័ណ្ឌសម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍ ប៉ុន្តែ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាផ្សេងៗនៅច្រកសមុទ្រហ័រមូស បានជំរុញឱ្យមានការវិលត្រឡប់ទៅរកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកវិញ។ អ៊ីរ៉ង់បានព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួនលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់នេះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក ដោយបានវាយប្រហារទៅលើនាវាទាំងឡាយណាដែលព្យាយាមធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយប្រតិបត្តិការយោធា ដើម្បីងាកមកប្រើប្រាស់សម្ពាធសេដ្ឋកិច្ចវិញ។ ចំណុចចម្រូងចម្រាសដ៏សំខាន់នៅតែជាការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការបិទផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នពីតំបន់ឈូងសមុទ្រ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

  • ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១

    ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១

    ក្នុងឱកាសនៃការប្រារព្ធទិវាគ្រូបង្រៀនឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បន្តរួមគ្នាលើកកម្ពស់តួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការសម្រួចអ្នកសិក្សាសតវត្សទី២១។ ទិវាគ្រូបង្រៀនត្រូវបានប្រារព្វឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ថា ប្រធានបទ នេះឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥតឈប់ឈរ។ ឯកឧត្តមលើកឡើងថា យើងទាំងអស់គ្នាកំពុងរស់នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានបច្ចេកវិទ្យាឌីជីថល អ៊ុនធឺណិត បញ្ញាសិប្បនិម្មិត AI និង Big Data ព្រមទាំងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខស្បៀង និងបញ្ហាសង្គមជាច្រើនទៀត។ ក្នុងបរិបទនេះ ចំណេះដឹងមិនមានភាពថេរដូចកាលពីមុនទៀតទេ។ ការងារមួយចំនួនកំពុងត្រូវបានបច្ចេកវិទ្យា និងម៉ាស៊ីនជំនួស ខណៈការងារថ្មីៗក៏កំពុងកើតឡើង។ ដូច្នេះ សាលារៀនមិនអាចផ្តោតត្រឹមតែដំណើរការផ្ទេរចំណេះដឹងពីគ្រូទៅសិស្ស ឬការរៀនសូត្រ ដើម្បីតែប្រឡងនោះទេ។ រដ្ឋមន្រ្តីក្រសួងអប់រំបានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំសិស្សឱ្យមានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា ចេះសហការជាមួយអ្នកដទៃ ធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវ…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១

    កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះលើកទី២រៀបចំព្រឹត្តិការណ៍មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បន្ទាប់ពីលើកទី១ បានធ្វើឡើងនៅឆ្នាំ២០១៩។ មហាសន្និបាត VECONAC លើកទី២៥នេះ គឺជាវេទិកាយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនក្នុងតំបន់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ដើម្បីលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍អាស៊ាន។ ព្រឹត្តិការណ៍លើកនេះត្រូវបានកត់សម្គាល់ដោយការទទួលស្គាល់ និងបញ្ចូល «ក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិ» នៃប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកថ្មីទី១១ របស់សហព័ន្ធ។ ការពង្រីកសមាជិកភាពនេះបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើន និងស្មារតីរួបរួមគ្នាក្នុងការថែរក្សាសន្តិភាព និងការលើកកម្ពស់គុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់។​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មហាសន្និបាតលើកទី២៥នេះ នឹងក្លាយជាបង្គោលចរក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃអតីយុទ្ធជនបណ្តាប្រទេសអាស៊ាន និងបន្តលើកកម្ពស់តួនាទីរបស់មហាសន្និបាតឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។ បង្កើតឡើងនៅឆ្នាំ១៩៨០ សហព័ន្ធអតីតយុទ្ធជនអាស៊ាន បានដើរតួនាទីយ៉ាងសកម្មអស់រយៈពេលជាង ៤ទសវត្សរ៍ ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍជំនាញ និងការគាំទ្រគ្នាទៅវិញទៅមក។ ដោយឡែក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

  • រដ្ឋមន្ត្រីសុខាភិបាលចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

    រដ្ឋមន្ត្រីសុខាភិបាលចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

    រដ្ឋមន្ត្រីសុខាភិបាលបានចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅទីទួលសុវត្ថិភាពមួយនៅខេត្តបន្ទាយមានជ័យ ដែលបានរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាព ចំការតាដោក ខេត្តបន្ទាយមានជ័យ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលកំពុងស្នាក់នៅទីនោះ។ ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខាភិបាលនៅសហគមន៍ផងដែរ។ យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋបានបង្ហាញការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាពរបស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា ដោយធានាថា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។ ម៉្យាងទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យត្រូវត្រៀមលក្ខណៈជាមុនក្នុងការទុកដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំង…

  • វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

    វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

    ក្នុងពេលដែលវត្តអារាមនានាកំពុងមានពុទ្ធបរិស័ទ និងពលរដ្ឋច្រើនកុះករ វត្តដំបូកខ្មៅលើខ្នងភ្នំត្បែងដាច់ស្រយាល ក្នុងខេត្តព្រះវិហារ បែរជាកំពុងស្ងាត់ជ្រងំ ក្នុងរដូវភ្ជុំបិណ្ឌនេះ។ ស្ថិតនៅលើខ្នងភ្នំខ្ពស់ដាច់ស្រយាលនៃខេត្តព្រះវិហារ វត្តដំបូកខ្មៅ កំពុងមានភាពស្ងប់ស្ងាត់ ក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយសារពុំសូវមានពុទ្ធបរិស័ទធ្វើដំណើរឡើងទៅដល់។​ព្រះតេជគុណ សេង កំពូល ចៅអធិការវត្តដំបូកខ្មៅ មានថេរដីកាថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌមក ស្ទើរតែគ្មានពុទ្ធបរិស័ទឡើងប្រគេនចង្ហាន់ដល់វត្តលើភ្នំនេះឡើយ ដោយសារការធ្វើដំណើរឡើងចុះមានការលំបាក ហើយបញ្ហានេះបានកើតឡើងជារៀងរាល់ឆ្នាំ។ បើតាមព្រះអង្គ វត្តលើភ្នំនេះមានជណ្តើរ ១ ៣៤៥កាំ ដែលត្រូវចំណាយពេលឡើងពី ៣០ ទៅ ៤០នាទី ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ពិបាកធ្វើដំណើរឡើងចុះ ខណៈបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ៣ អង្គ។ ដោយសារភ្នំត្បែងជាទីសក្ការៈបុរាណ និងជាតំបន់បេតិកភណ្ឌធម្មជាតិពោរពេញដោយសត្វកម្រ និងជីវៈចម្រុះ ទាក់ទាញភ្ញៀវទេសចរជាច្រើន ព្រះចៅអធិការវត្តដំបូកខ្មៅមានថេរដីកាថា ទោះបីជាមានការខ្វះខាតខ្លះ ប៉ុន្តែវត្តនៅមានចង្ហាន់គ្រប់គ្រាន់នៅឡើយ ដោយសារបានបច្ច័យ និងស្បៀងអាហារទ្រទ្រង់ពីភ្ញៀវទេសចរដែលមកកម្សាន្ត។ ព្រះតេជគុណ សេង កំពូល បានអំពាវនាវដល់ពុទ្ធបរិស័ទឱ្យចូលរួមធ្វើបុណ្យនៅវត្តដំបូកខ្មៅ ដើម្បីរួមចំណែកកសាងវត្ត និងធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ព្រះអង្គបន្ថែមថា ក្រៅពីបានធ្វើបុណ្យ ពលរដ្ឋដែលឡើងមកកាន់ទីនេះ ក៏អាចទស្សនាកម្សាន្តជាមួយធម្មជាតិ និងសត្វព្រៃជាច្រើនទៀតផង។ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរ…

  • ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

    ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

    កំពត ៖ ដូចការគ្រោងទុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានជួបជុំគ្នារត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍បៃតង និងទេសចរណ៍កីឡាកម្ពុជា។ ព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» គឺជាសកម្មភាពដ៏លេចធ្លោមួយក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃតង​តំបន់ឆ្នេរ ឆ្នាំ២០២៦» រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា នៅខេត្តកំពត ដោយមានការចូលរួមពីរដ្ឋបាលខេត្តកែប ព្រះសីហនុ និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជាម្ចាស់ផ្ទះ។ មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើ​ឡើងដើម្បីជំរុញការផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤ ទៅកាន់ពិភពលោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម​ផ្សព្វផ្សាយទេសចរណ៍ ក្រោមទិសស្លោក «ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»។…