Category: ព័ត៌មាន

  • រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

    រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

    ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញគោលការណ៍ណែនាំឱ្យរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍​នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ។​ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ក្រៅពីនេះ ឯកឧត្តមបានអំពាវនាវឱ្យអ្នកដំណើរទាំងអស់ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​រយៈពេល៣ថ្ងៃ នឹងឈានមកដល់នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ​ ដែលជាពេលវេលាសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់ទេសចរណ៍នានា។ ថ្ងៃកាន់បិណ្ឌ៩ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន ៧៨ករណី ស្លាប់ចំនួន៤០នាក់ និងរបួសធ្ងន់ស្រាលចំនួន១០៩នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងមិនប្រកាន់ស្តាំ។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៕ សៅ សុខអេង

  • សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

    សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

    សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ បានអរគុណចំពោះពលរដ្ឋម្នាក់ដែលបានចូលខ្លួនមកពិភាក្សាជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរកដំណោះស្រាយពាក់ព័ន្ធការកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចូលខ្លួនរបស់អ្នកស្រី សែម សុខគា គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកាល ពីថ្ងៃទី១តុលា​កន្លងទៅ នៅពេលសម្តេចអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ហើយអំពាវនាវឲ្យអ្នកស្រីចូលមកជួបក្រុមការងាររបស់ខេត្ត បន្ទាប់ពីអ្នកស្រី​បានដើរទាមទាររកយុត្តិធម៌ក្នុង​ទំនាស់ដីធ្លី ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ អ្នកស្រី សែម សុខគា បានសម្តែងការពេញចិត្តចំពោះគោលនយោបាយដោះដូរដី ដែលជាដំណោះស្រាយមួយស្របតាមការចង់បានរបស់អ្នកស្រី។ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពល​រដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្ប​ទាន​សង្គមកិច្ច រួមទាំងការកសាងផ្ទះជូន។ កន្លងមក រដ្ឋបានផ្ដល់ដី និងផ្ទះឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ឡើងវិញថា តំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ…

  • តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី

    តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី

    តៃប៉ិ ៖ កោះតៃវ៉ាន់កំពុងរួមបញ្ចូលគ្នានូវជំនាញសាងសង់នាវាផ្ទាល់ខ្លួន ជាមួយកម្មវិធីសូហ្វ៊ែរ និងបច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតកងនាវាដ្រូនសមុទ្រថ្មីមួយ រួមមាន នាវាគ្មានមនុស្សបើកលើផ្ទៃទឹក (USV) និង ដ្រូនក្រោមទឹក (UUV) ។ យុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់កងនាវាដ៏មានឥទ្ធិពលរបស់ប្រទេសមហាយក្សចិន ដោយដកស្រង់បទពិសោធន៍ជោគជ័យ ពីការប្រើប្រាស់ដ្រូនសមុទ្ររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនៅសមុទ្រខ្មៅ ។ បើតាមកាសែត Taiwan, គម្រោងអភិវឌ្ឍនាវា USV និង ដ្រូនក្រោមទឹក UUV កើតឡើងពីកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិកមួយចំនួន រួមមាន Saronic Technologies, Anduril និង Maritime Tactical Systems ជាមួយក្រុមហ៊ុនឯកទេសសាងសង់នាវាតៃវ៉ាន់ ។ អ្នកនាង Cathy Fang អ្នកវិភាគនៃវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យ សង្គម និងបច្ចេកវិទ្យារបស់តៃវ៉ាន់ និយាយថា កិច្ចសហការនេះ ផ្តោតសំខាន់លើការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធបញ្ជា និងគ្រប់គ្រងដោយស្វ័យប្រវត្តិ, ប្រព័ន្ធសិនស័រ និងបច្ចេកវិទ្យាប្រតិបត្តិការក្រោមទឹក ជាមួយជំនាញសាងសង់នាវារបស់តៃវ៉ាន់ ។ គោលដៅចម្បងនៃផែនការនេះ គឺបង្កើតកងនាវាគ្មានមនុស្សបើក…

  • លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់

    លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់

    ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការដេញតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា រហូតដល់ទីបញ្ចប់ ។ នេះគឺជាសម្តីគំរាមធ្ងន់ៗរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ។ ការគំរាមនេះកើតឡើង ចំពេលដែលប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានព្រមានពីការកើនឡើងការបែកបាក់ និងជម្លោះផ្ទៃក្នុងរបស់រដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន មុនពេលការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីមកដល់នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ។ ទោះបីមានការព្រមានពីការបែកបាក់ផ្ទៃក្នុងក៏ដោយ លោក Netanyahu បានថ្លែងអះអាងក្នុងពិធីមួយនៅឯទីបញ្ចុះសព Mount Herzl ក្នុងទីក្រុងហ៊្សេរុយសាឡឹមខាងលិច ថា អ៊ីស្រាអែលនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវបំពេញ ហើយរដ្ឋាភិបាលរបស់លោកប្តេជ្ញាបញ្ចប់ភារកិច្ចទាំងនោះ ។ លោក Netanyahu ដែលដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ចាប់តាំងពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស នឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងតំបន់ហ្គាហ្សាជាដាច់ខាត ។ បើតាម Anadolu, ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការកំណត់គោលដៅសម្លាប់មេដឹកនាំ និងសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស ទាំងនៅក្នុង និងក្រៅដែនដីប៉ាឡេស្ទីនដែលខ្លួនកាន់កាប់ ។ ប្រតិបត្តិការទាំងនោះ បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងរបួសជាច្រើន ។…

  • ក្រុមហ៊ុន Boeing ទទួលកិច្ចសន្យាតម្លៃ ១៤,៧ ពាន់លានដុល្លារ បង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅរបស់មីស៊ីល PAC-3

    ក្រុមហ៊ុន Boeing ទទួលកិច្ចសន្យាតម្លៃ ១៤,៧ ពាន់លានដុល្លារ បង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅរបស់មីស៊ីល PAC-3

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានទទួលកិច្ចសន្យារយៈពេល ៧ឆ្នាំ ដែលមានតម្លៃប្រមាណ ១៤,៧ ពាន់លានដុល្លារ ពីក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីកការផលិត និងផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ ឬ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដែលជាផ្នែកសំខាន់នៃសំណាញ់មេឃ Patriot ។ កិច្ចសន្យានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Boeing បង្កើនសន្ទុះផលិតកម្មផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដល់ ៣ ដង បើធៀបនឹងសមត្ថភាពផលិតបច្ចុប្បន្ន ។ បើតាម Breaking Defense, ឧបករណ៍ស្វែងរកគោលដៅ Seeker ដែលបំពាក់នៅផ្នែកក្បាលគ្រាប់មីស៊ីល មានតួនាទីជួយឱ្យមីស៊ីលអាចស្វែងរក កំណត់ទីតាំង និងតាមដានគោលដៅ ដើម្បីជួយនាំផ្លូវមីស៊ីលឱ្យស្ទាក់ចាប់គោលដៅបានយ៉ាងជាក់លាក់ ។ ចំណែកសំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា…

  • ណាតូឥស្លាម សម្រេចបញ្ជូនទ័ពទៅការពារសមាជិក អារ៉ាប៊ី សាអូឌីត

    ណាតូឥស្លាម សម្រេចបញ្ជូនទ័ពទៅការពារសមាជិក អារ៉ាប៊ី សាអូឌីត

    រីយ៉ាត់ ៖ តួកគី និង ប៉ាគីស្ថាន ដែលជាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងមេកា (Mecca Agreement) ឬ គេស្គាល់ថា ណាតូឥស្លាម បានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម និង បញ្ជូនកងកម្លាំងយោធាទៅការពារអារ៉ាប៊ី សាអូឌីត ដែលជាសមាជិកសម្ព័ន្ធយោធានេះដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃអង្គារនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ អារ៉ាប៊ី សាអូឌីត បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយរបស់សម្ព័ន្ធភាពនេះ, គណៈកម្មាធិការបានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាក់ស្តែងជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម ព្រមទាំង ចាត់វិធានការចាំបាច់នានាដើម្បីផ្តល់កងកម្លាំងប្រដាប់អាវុធនិងសមត្ថភាពយោធាដែលបានព្រមព្រៀងគ្នា ហើយបញ្ជូនកងកម្លាំងទាំងនោះទៅកាន់ អារ៉ាប៊ី សាអូឌីត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប្រភពបន្ថែមថា ការបញ្ជូនកងកម្លាំងនេះនឹងធ្វើឡើងស្របតាមច្បាប់ជាតិរបស់ប្រទេសជាសមាជិកនីមួយៗ ដើម្បីពង្រឹងភាពត្រៀមខ្លួនប្រយុទ្ធ ការធ្វើសមាហរណកម្មយោធា និងសមត្ថភាពរួមរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងនានា។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រទេសនីមួយៗគឺជា «ផ្នែកមួយដ៏សំខាន់នៃសន្តិសុខរួមរបស់ប្រទេសទាំងបី»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

    អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

    ការរែកត្រីដើរលក់ គឺជាទំនៀមទម្លាប់ និងរបរប្រពៃណីដ៏យូរលង់មួយ ដែលប្រជាពលរដ្ឋនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅតែបន្តរក្សារហូតមកដល់បច្ចុប្បន្ន ទោះបីមធ្យោបាយដឹកជញ្ជូនមានការវិវត្តប្រែ​ប្រួលយ៉ាងណាក៏ដោយ។ ការរែកត្រីលើស្មា ដោយនាំយកត្រីដែលចាប់បានពីធម្មជាតិទៅលក់ បានក្លាយជាទិដ្ឋភាពមួយដែលគេនៅឃើញជាញឹកញាប់នៅក្នុងតំបន់គូលែន ខេត្តព្រះវិហារ។ អ្នកស្រុក និងសូម្បីតែអ្នកមកពីតំបន់ផ្សេង អាចមកទិញត្រីទាំងនេះ ដែលពួកគាត់រកបានពីតាមវាលស្រែ ត្រពាំងទឹក ព្រែក និងបឹង ជាពិសេសនៅពេលរដូវវស្សាឈានចូលមកដល់។ លោក ម៉ក់ មនោរិទ្ធ មន្ត្រីការិយាល័យផ្នែករដ្ឋបាល នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិដាន ស្រុកគូលែន ខេត្តព្រះវិហារ មានប្រពៃណីរែកត្រីដើរលក់តាំងពីដូនតាមក។ របរនេះបានក្លាយជាមុខរបរមួយដែលលេចធ្លោនៅក្នុងតំបន់ ដោយអ្នកលក់ខ្លះដើរជាក្រុម ខ្លះដើរតែម្នាក់ឯងតាមភូមិ ហើយអ្នកខ្លះទៀតរែកត្រីចូលទៅក្នុងផ្សារ ដើម្បីស្វែងរកអតិថិជន។ លោក ម៉ក់ មនោរិទ្ធ បានបន្ថែមថា ចាប់ពីមុនពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ចុងខែវិច្ឆិកា គេតែងឃើញប្រជាពលរដ្ឋរស់នៅស្រុកគូលែន នាំគ្នាចេញទៅរកត្រី ហើយរែកយកមកលក់តាមរបៀបដែលបន្សល់ទុកពីដូនតាមក។ តាមរយៈមុខរបរនេះ ពួកគាត់អាចរកចំណូលបានចាប់ពី ២ម៉ឺនទៅជាង ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយផ្នែក។ នៅពេលរដូវវស្សាបញ្ចប់ ពួកគាត់នឹងប្តូរទៅប្រកបមុខរបរផ្សេងទៀត។ ពោលគឺ ពួកគាត់ប្រកបមុខរបរនេះតាមរដូវកាលប៉ុណ្ណោះ។ សូមបញ្ជាក់ថា ត្រីដែលអ្នកភូមិនៅក្នុងស្រុកគូលែនរែកដើរលក់ គឺសុទ្ធសឹងជាត្រីធម្មជាតិ ដូចជា ត្រីក្រាញ់ ត្រីផ្ទក់…

  • រាជរដ្ឋាភិបាលប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ

    រាជរដ្ឋាភិបាលប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ

    កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីសាសនានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរូប ដើម្បីរួមចំណែកធ្វើបុណ្យទាន និងសន្សំកុសលរួមគ្នា។ ផ្អែកតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានអញ្ជើញអុជធូបបួងសួងនៅសាលាព្រះភូមិ ព្រមទាំងរៀបចំពិធីបង្សុកូល និងអុជធូបនៅបរិវេណផ្នូរទាំង១៤ អគារទាំង៤ និងស្តូបរំលឹកវិញ្ញាណក្ខន្ធក្នុងសារមន្ទីរ។ បន្ទាប់មក គណៈអធិបតី និងពុទ្ធបរិស័ទ បានបន្តប្រារព្ធពិធីដារពិស្តារ និងរាប់បាត្រប្រគេនព្រះសង្ឃនៅក្នុងរោងពិធី ជាកិច្ចបង្ហើយបុណ្យ។ នាឱកាសដ៏ប្រពៃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៩ នេះដែរ…

  • គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

    គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

    រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាមនៅខណ្ឌដង្កោ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈគម្រោងនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះ មានការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា ព្រមទាំងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ។ ក្រៅពីនេះ នឹងមានការជួសជុលបន្ទប់រៀនមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥ ៥០០នាក់។ យោងតាមមេបញ្ជាការយោធាទីក្រុងហូជីមិញ…

  • ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ

    ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ

    ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីឥទ្ធិពលព្យុះ និងសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកបានវិវត្តទៅជាព្យុះសង្ឃរាទី ២៧ ស៊ូរីហ្គេ ព្យុះទី២៨ ណូឡូ និងព្យុះទី ២៩ កូហ្គូម៉ា ដែលកំពុងបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃនេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ធាតុអាកាសនៅតាមតំបន់នានានឹងមានការប្រែប្រួល ក្នុងនោះ តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។ ចំណែកតំបន់ខ្ពង់រាប ដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ…