-
អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទី៣ ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី៣ និងនាវារបស់កងម៉ារីនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចបង្កើនចំនួនកងទ័ពអាមេរិកក្នុងតំបន់ពី ៩,០០០ ទៅ ១០,០០០នាក់ ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ ។ ការបង្កើនកម្លាំងយោធានេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសំណើបទឈប់បាញ់រយៈពេល ៧ថ្ងៃរបស់អ៊ីរ៉ង់ និងកំពុងពិចារណាអំពីលទ្ធភាពបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានកិច្ចព្រមព្រៀង ។ បើតាមកាសែត Wall Street Journal, នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានចាកចេញពីទីក្រុង San Diego កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈក្រុមនាវាចម្បាំង USS Makin Island ដែលដឹកកងទ័ពជើងទឹកពីកងពលរហ័សលេខ១៣ ក៏បានចាកចេញកាលពីថ្ងៃទី២៨ ខែកញ្ញា ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មន្រ្តីអាមេរិកបានប្រាប់កាសែតនេះ កាលពីថ្ងៃព្រហស្បតិ៍ ថា នាវាផ្ទុកយន្តហោះ កងម៉ារីន និងនាវិក រួមទាំងនាវា និងយន្តហោះចម្បាំង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។…
-
សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតែបន្តកើនឡើង ដោយវិស័យអប់រំកើន ៤.៧% និងសុខាភិបាលកើន ១.៥% ដោយមិនមានការកាត់បន្ថយឡើយ ទោះជាមានការដំឡើងថវិកាក្នុងវិស័យការពារជាតិក៏ដោយ។ អាន ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការបង្កើនថវិកាការពារជាតិមិនបានធ្វើឱ្យប៉ះពាល់ ឬកាត់បន្ថយកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ លើវិស័យអាទិភាពផ្សេងទៀតនោះឡើយ។ បើធៀបនឹងឆ្នាំ២០២៦ ថវិកាសម្រាប់វិស័យអប់រំត្រូវបានបង្កើនប្រមាណ ៤.៧% ឬស្មើនឹងជាង ៥០លានដុល្លារ ដែលសរុបជាង ១ពាន់ ១រយនលានដុល្លារក្នុងមួយឆ្នាំ រីឯវិស័យសុខាភិបាលកើនឡើង ១.៥% ឬប្រហែលជាង ១០លានដុល្លារ ដែលធ្វើឱ្យថវិកាសរុបកើនដល់ជាង ៦៨០លានដុល្លារក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កំណើនថវិកាក្នុងវិស័យការពារជាតិ ពុំបានធ្វើឱ្យប៉ះពាល់ដល់ថវិការបស់ក្រសួងស្ថាប័នផ្សេងៗឡើយ ជាពិសេសក្រសួងអប់រំ និងក្រសួងសុខាភិបាល។ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់វះកាត់ចេញពីក្រសួងណាមួយនោះទេ ហើយប្រសិនបើមានករណីចាំបាច់ត្រូវកាត់បន្ថយថវិកា ក៏ក្រសួងសុខាភិបាល និងក្រសួងអប់រំជាក្រសួងចុងក្រោយគេដែរ ប៉ុន្តែជាក់ស្តែងពុំមានករណីបែបនេះកើតឡើងឡើយ។ ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីធ្វើឡើង ដើម្បីបកស្រាយ…
-
អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ

អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីសម្រេចជាផ្លូវការ កំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល សម្រាប់គណនាថ្លៃប៉ះប៉ូវចំពោះករណីដែលមិនទាន់មាននាឡិកាស្ទង់ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តទៅ។ អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្សព្វផ្សាយសេចក្តីសម្រេចចុះថ្ងៃទី២៩កញ្ញា២០២៦ ស្តីពីការកំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានកំណត់លើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនាថ្លៃប៉ះប៉ូវជូនអ្នកផ្គត់ផ្គង់អគ្គិសនី។ ការសម្រេចនេះធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា។ ផ្អែកតាមការសង្កេតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កន្លងមកមានអ្នកប្រើប្រាស់មួយចំនួនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងមានកាតព្វកិច្ចត្រូវបង់ថ្លៃប៉ះប៉ូវ ប៉ុន្តែពុំទាន់បានដំឡើងប្រព័ន្ធនាឡិកាស្ទង់សម្រាប់កត់ត្រាបរិមាណថាមពល ឬពុំមានឧបករណ៍អាំងវែរទ័រដែលអាចបង្ហាញទិន្នន័យជាក់ស្តែង។ កត្តានេះបានធ្វើភាគីអ្នកផ្គត់ផ្គង់អគ្គិសនីជួបការលំបាក និងមិនអាចចេញវិក្កយបត្រថ្លៃប៉ះប៉ូវបាន តាមបទប្បញ្ញត្តិស្តីពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។ អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់រូបមន្តប៉ាន់ស្មានថាមពលជាបទដ្ឋានបណ្តោះអាសន្ន ដើម្បីដោះស្រាយ និងផ្តល់មូលដ្ឋានច្បាស់លាស់ដល់អ្នកផ្គត់ផ្គង់ក្នុងការចេញវិក្កយបត្រ។ សម្រាប់ថាមពលអគ្គិសនីផលិតចេញពីប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលក្នុងមួយខែ គឺត្រូវគណនាដោយយកអានុភាពរបស់អាំងវែរទ័រ គុណនឹង ៥ម៉ោង និងគុណនឹង ៣០ថ្ងៃ។ ដោយឡែកចំពោះបរិមាណថាមពលបញ្ចេញពីប្រព័ន្ធអាគុយផ្ទុកថាមពលក្នុងមួយខែ គឺត្រូវយកទំហំអាគុយផ្ទុកថាមពល គុណនឹង ៨០ភាគរយ គុណនឹង ៩០ភាគរយ និងគុណនឹង ៣០ថ្ងៃ។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការប៉ាន់ស្មានតាមរូបមន្តខាងលើនេះ នឹងអនុវត្តតែក្នុងករណីដែលពុំទាន់មាននាឡិកាស្ទង់ ឬទិន្នន័យវាស់ដែលអាចផ្ទៀងផ្ទាត់បានប៉ុណ្ណោះ។ នៅពេលដែលអ្នកប្រើប្រាស់បានដំឡើងនាឡិកាស្ទង់ ឬមានទិន្នន័យវាស់ជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន ការទូទាត់ត្រូវផ្លាស់ប្តូរមកប្រើប្រាស់ទិន្នន័យជាក់ស្តែងជំនួសការប៉ាន់ស្មាននេះភ្លាមៗ។ តាមសេចក្តីសម្រេចនេះ អ្នកផ្គត់ផ្គង់អគ្គិសនីអាចចាប់ផ្តើមចេញវិក្កយបត្រថ្លៃប៉ះប៉ូវ ស្របតាមលក្ខខណ្ឌ និងរូបមន្តដែលបានកំណត់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦…
-
លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលាថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើយន្តហោះរបស់ក្រុមហ៊ុន flydubai ដែលដឹកអ្នកដំណើរជាង១៧០នាក់ ហើយគំរាមថា អ៊ីរ៉ង់នឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធមែននោះ។ ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាកាសយានិកម្នាក់បង្កបញ្ហា នៅលើជើងហោះហើរ ដោយផ្តើមវាយប្រហារលើអ្នកបើកយន្តហោះ អំឡុងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា, ក្នុងចំណោមអ្នកដំណើរ ១៧៤នាក់, មានចំនួន១៦៦នាក់ គឺជាពលរដ្ឋអ៊ីស្រាអែល។ យ៉ាងណា ជើងហោះហើរ FZ 1073 បានចុះចតជាបន្ទាន់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយ ចុងក្រោយ អ្នកដំណើរទាំងជាង១៧០នាក់ក៏បានទៅដល់អាកាសយានដ្ឋាន Ben Gurion នៅអ៊ីស្រាអែលដោយសុវត្ថិភាព។ ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន, លោក Trump បានមានប្រសាសន៍ថា «យើងកំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ»។ ចំពោះសំណួរថាតើអាមេរិកនឹងសងសឹកអ៊ីរ៉ង់ដែរឬទេ ប្រសិនបើទីក្រុង តេហេរ៉ង់ ជាអ្នកធ្វើរឿងនេះនោះ? លោក Trump បានឆ្លើយតបថា «ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។ ជុំវិញការចោទប្រកាន់ដែលថា អាកាសយានិកជំនួយ…
-
AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

ទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅតែបន្តរក្សាតំណែងយ៉ាងរឹងមាំជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី ដោយបានឈ្នះពានរង្វាន់កំពូលចំនួនពីរនៅក្នុងកម្មវិធី World Travel Awards ក្នុងតំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌាសម្រាប់ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋម៉ាល់ឌីវ (Maldives) កាលពីរាត្រីយប់មិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីសម្រាប់ ឆ្នាំ២០២៦ លើកទី ១៤ និងទទួលពានរង្វាន់ក្រុមបាហុនិកាផ្តល់សេវាកម្មលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបន្តពង្រឹងភាពជាក្រុមហ៊ុននាំមុខ ក្នុងការផ្តល់សេវាកម្មធ្វើដំណើរតាមផ្លូវអាកាសមួយដែលមានតម្លៃសមរម្យបំផុត និងសេវាកម្មគួរជាទីពេញចិត្ត។ ជាមួយនឹងបណ្តាញហោះហើរយ៉ាងទូលំទូលាយដែលអាចតភ្ជាប់ទៅកាន់គោលដៅជាង ១៣០ ក្នុងតំបន់អាស៊ីអូស្ត្រាលី និងតំបន់ផ្សេងៗទៀត គួបផ្សំនឹងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានរក្សាតំណែងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃសមរម្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយតភ្ជាប់ទីក្រុង និងសហគមន៍ឱ្យកាន់តែច្រើននៅទូទាំងតំបន់ និងជុំវិញពិភពលោក។ អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់សេវាកម្មហោះហើរតភ្ជាប់ជូនអ្នកដំណើរទៅកាន់គោលដៅនានាជុំវិញពិភពលោក ហើយបានបម្រើសេវាកម្មហោះហើរជូនអ្នកដំណើរជិត មួយពាន់លាននាក់ ដោយតួលេខនេះបានឆ្លុះបញ្ចាំងពីវិសាលភាពនៃបណ្តាញហោះហើរដ៏ធំទូលាយ…
-
លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ និយាយថា រុស្ស៊ីអាចនឹងវាយដណ្តើមកាន់កាប់តំបន់ដែលនៅសល់ក្នុងតំបន់ Donetsk ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានលឿនជាងការគិតទុករបស់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ។ លោក Putin បានថ្លែងក្នុងវេទិកា Valdai Discussion Club នៅទីក្រុងមូស្គូ ថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន និងអឺរ៉ុប ជឿថា កងទ័ពអ៊ុយក្រែនអាចបន្តទប់ទល់ និងរក្សាការគ្រប់គ្រងតំបន់ទាំងនោះបានរយៈពេលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំទៀត ។ ប៉ុន្តែលោកអះអាងថា យោធារុស្ស៊ីនឹងអាចសម្រេចផែនការដណ្តើមយកបានលឿនជាងនេះឆ្ងាយ។ លោក Putin បន្ថែមថា យោធារុស្ស៊ីបានគ្រប់គ្រងទឹកដីថែមទៀតប្រមាណ ១,៣០១ គីឡូម៉ែត្រការ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ពោលច្រើនជាងមុនប្រហែល ២,៥ ដង បើធៀបនឹងខែមុនៗ ។ ជាមួយគ្នានេះ ប្រមុខវិមានក្រឹមឡាំងរូបនេះ បានអះអាងជាថ្មីថា ទីក្រុងមូស្គូចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់តាមអាចធ្វើបាន តាមរយៈការចរចា ។ ប៉ុន្តែលោកថា…
-
អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

ពិធីអញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ ត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំឡើងយ៉ាងអធិកអធមនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ព្រះមហាក្សត្រខ្មែរ ប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់មហានគរខ្មែរ ដោយបាននាំព្រលឹងដូនតាមកជួយថែរក្សាអង្គរ និងថែរក្សាសន្តិភាពឡើងវិញ។ ខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្ត្រសំខាន់ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈទាំងនេះ មិនត្រឹមតែបន្ថែមសោភ័ណភាព និងបង្កើតជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវជាតិ-អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើសក្ការបូជាផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា ចម្លាក់ទេវៈ និងអសុរៈដែលនៅអមខ្លោងទ្វារជ័យ បានឆ្លងកាត់ប្រវត្តិសាស្ត្រទាំងគ្រាលំបាក និងគ្រារុងរឿង ព្រមទាំងឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់ ដោយនៅតែបន្តរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរគ្រប់កាលៈទេសៈ ទោះបីជាចម្លាក់ជាច្រើនត្រូវបាត់បង់ផ្នែកខ្លះនៃរាងកាយយ៉ាងណាក៏ដោយ។ នៅអមខ្លោងទ្វារជ័យនៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុបចំនួន ១០៨។ ដោយសារសង្គ្រាមបំផ្លិចបំផ្លាញ ព្រះសិរចម្លាក់ធ្វើអំពីថ្មភក់ទាំងនេះបានបាត់បង់ស្ទើរទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងនានាក្នុងប្រទេស និងមួយចំនួនទៀតនៅក្រៅប្រទេស។ យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…
-
វិមានក្រឹមឡាំង ព្រមានថា ការពង្រាយអាវុធនុយក្លេអ៊ែរក្បែរព្រំដែន រុស្ស៊ី ប្រៀបដូចចាក់សាំងថែមលើភ្លើង

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ ព្រមានធ្ងន់ៗថា ប្រទេសទាំងឡាយណាដែលព្រមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្បែរព្រំដែនរុស្ស៊ី ប្រៀបដូចកំពុងចាក់សាំងបន្ថែមលើភ្លើង ក៏ដូចជាការអុជបញ្ឆេះការប្រឈមមុខគ្នាផ្នែកយោធា ។ បើតាម Anadolu, លោក Peskov អះអាងថា ប្រទេសទាំងឡាយដែលជឿថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតរុស្ស៊ី អាចធ្វើឱ្យខ្លួនមានសុវត្ថិភាពជាងមុន គឺកំពុងយល់ខុសដ៏ធ្ងន់ធ្ងរ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ សង្កត់ធ្ងន់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតព្រំដែនរុស្ស៊ី នឹងមិនអាចជួយបង្កើនសន្តិសុខសម្រាប់ប្រទេសទាំងនោះបានទេ ។ តែផ្ទុយទៅវិញ វានឹងនាំទៅរកការកើនឡើងភាពតានតឹង និងការប្រឈមមុខគ្នាផ្នែកយោធាកាន់តែខ្លាំងជាងមុនប៉ុណ្ណោះ ។ បន្ថែមលើនេះ លោក Peskov ក៏បានរំលឹកឡើងវិញអំពីលិខិតថ្មីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់អង្គការណាតូ ដែលបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការប៉ុនប៉ងបិទខ្ទប់ ឬកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី ។ ទន្ទឹមគ្នា លោក Peskov ដែលមានវ័យ៥៨ឆ្នាំរូបនេះ ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា តំបន់ Kaliningrad គឺជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូនឹងធានាសន្តិសុខសម្រាប់តំបន់នេះ ស្របតាមច្បាប់របស់រុស្ស៊ី ។…
-
ជប៉ុន អំពាវនាវឱ្យបង្កើនសន្ទុះការទូត ដើម្បីបញ្ចប់សង្គ្រាមរវាង អាមេរិក និងអ៊ីរ៉ង់

តូក្យូ ៖ ប្រទេសជប៉ុនបានអំពាវនាវឱ្យបង្កើន “សន្ទុះការទូត” និងជំរុញឱ្យទីក្រុងតេហេរ៉ង់បង្ហាញ “ភាពបត់បែនជាអតិបរមា” ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Anadolu, លោក Motegi និយាយថា កិច្ចចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមតាំងពីសប្តាហ៍មុន ហើយជប៉ុនចង់រួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីបង្កើន “សន្ទុះការទូត” ។ លោក Motegi អះអាងថា ជប៉ុនបានខិតខំជាបន្តបន្ទាប់ ដើម្បីជំរុញការបន្ថយភាពតានតឹង ការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងការស្វែងរកដំណោះស្រាយតាមផ្លូវការទូត ។ បន្ថែមពីលើការចរចា ប្រមុខការទូតកំពូលជប៉ុនរូបនេះ ក៏បានលើកឡើងពីសារៈសំខាន់នៃការស្តារឡើងវិញ នូវការធ្វើនាវាចរណ៍ដោយសេរី និងមានសុវត្ថិភាព តាមច្រកសមុទ្រសំខាន់ៗ រួមមាន ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab el-Mandeb ។ ជាមួយគ្នានេះ លោក…
-
អ៊ុយក្រែន ថា មីស៊ីល Flamingo ធ្វើឱ្យទឹកដី រុស្ស៊ី ទាំងមូលលែងមានសុវត្ថិភាពទៀតហើយ

កៀវ ៖ មេធំក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែនបានព្រមានកាលពីថ្ងៃពុធថា មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo កំពុងធ្វើឱ្យទឹកដីទាំងមូលរបស់ប្រទេសរុស្ស៊ី លែងមានសុវត្ថិភាពទៀតហើយ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធលាក់កំបាំង ដែលកំពុងជំរុញម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូតែម្ដង ។ បើតាម The Guardian, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។ មីស៊ីល Flamingo មានតម្លៃក្រោម ៦០ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ធូរថ្លៃជាងមីស៊ីល Tomahawk ដល់ទៅ ៦ ដង ពោលមីស៊ីលរបស់អាមេរិកមួយនេះមានតម្លៃរហូតដល់ ៣ លាន ៥ សែនដុល្លារឯណោះនៅក្នុងមួយគ្រាប់ ។ មីស៊ីលដ៏កំណាចនេះ ត្រូវបានកងទ័ពអ៊ុយក្រែនយកទៅវាយប្រហារសាកល្បង និងប្រតិបត្តិការជាក់ស្តែងជាច្រើនលើក លើរោងចក្រផលិតអាវុធយោធា ឃ្លាំងរំសេវ និងរោងចក្រចម្រាញ់ប្រេងធំៗដែលនៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ខណៈការវាយប្រហារទាំងនេះ បានកាត់បន្ថយទិន្នផលប្រេងរបស់រុស្ស៊ីរហូតដល់ ២០% ។ លោកស្រី Iryna Terekh…