Category: ព័ត៌មាន

  • សម្ដេចធិបតីស្នើកុំឲ្យរិះគន់បំបាក់ទឹកចិត្តកងទ័ព និងឲ្យកងទ័ពផ្ញើសារបើខ្វះខាតអាហារហូបចុក

    សម្ដេចធិបតីស្នើកុំឲ្យរិះគន់បំបាក់ទឹកចិត្តកងទ័ព និងឲ្យកងទ័ពផ្ញើសារបើខ្វះខាតអាហារហូបចុក

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានសម្តែងក្តីមន្ទិលចំពោះការផ្សព្វផ្សាយព័ត៌មានថា កងទ័ពជួរមុខកម្ពុជាមានការខ្វះខាតអាហារ រហូតដល់ហូបបាយជាមួយអំបិលម្ទេស ដោយសម្តេចអះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពកងទ័ព។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ ក្នុងខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០២៦ សម្ដេចធិបតីបានព្រមានថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសពីកងទ័ព មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យប្រទេសឈ្លានពានមើលឃើញ និងទាញយកទៅកេងចំណេញ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាកាន់តែខ្លាំង។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់បណ្ដាបក្ស និងក្រុមដែលមាននិន្នាការប្រឆាំង សូមកុំរិះគន់បំបាក់ទឹកចិត្តកងទ័ព ព្រោះកងទ័ពជារបស់ជាតិ។ សម្តេចធិបតីប្រកាសថា​ ប្រសិនបើជួបបញ្ហាខ្វះខាតអាហារហូបចុកពិត​ប្រាកដមែន កងទ័ពអាចផ្ញើសារមកហ្វេសប៊ុករបស់សម្ដេចផ្ទាល់។ សម្ដេចធានាថា នឹងមិនឲ្យមេទ័ពណាដឹងរឿងផ្ញើសារនោះឡើយ ហើយសម្ដេចនឹងបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់នៅកន្លែងខ្វះខាតនោះ។ សម្ដេចធិបតីអះអាងថា ការផ្គត់ផ្គង់ស្បៀងអាហារជូនកងទ័ពមិនមានការខ្វះខាតឡើយ។ របបអាហារហូបចុករបស់យោធា គឺក្នុងមួយថ្ងៃចំនួន ៤ ៥០០រៀល សរុបក្នុងមួយខែចំនួន ១២ម៉ឺនរៀល សម្រាប់ធ្វើម្ហូបអាហាររួមឲ្យកងទ័ពហូបចុក។ សម្ដេចបន្ថែមថា របបអាហារនេះមិនពាក់ព័ន្ធប្រាក់ខែរបស់កងទ័ពឡើយ។ ជាងនេះទៀត សម្ដេចក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្ថែមចំនួន ៣ពាន់រៀលទៀតក្នុងមួយថ្ងៃសម្រាប់ការហូបចុកបំប៉នដល់បងប្អូននៅជួរមុខ ហើយកងទ័ពនៅជួរមុខមានការហូបចុក ១៧៥% គឺច្រើនជាងអ្នកនៅជួរក្រោយចំនួន ៧៥%។ បន្ថែមពីនេះ ការធានាអាហារហូបសម្រាប់កងទ័ពនៅជួយមុខ ក្រសួងការពារជាតិបានធ្វើជាប្រចាំ ហើយបងប្អូនសប្បុរសជនក៏បានចូលរួមឧបត្ថម្ភបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ…

  • ដំណាំកសិកម្មជិត១៦ម៉ឺនហិកតាបានរងផលប៉ះពាល់ពីទឹកជំនន់ តែមិនគំរាមកំហែងដល់សន្តិសុខស្បៀងឡើយ

    ដំណាំកសិកម្មជិត១៦ម៉ឺនហិកតាបានរងផលប៉ះពាល់ពីទឹកជំនន់ តែមិនគំរាមកំហែងដល់សន្តិសុខស្បៀងឡើយ

    ទោះបី គ្រោះទឹកជំនន់នៅកម្ពុជា បង្កការលំបាកដល់បងប្អូនកសិករមួយចំនួនក៏ពិតមែន ប៉ុន្តែ វាមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជាឡើយ។ មិនគំរាមកំហែង ដោយសារតែផ្ទៃដី ដែលរងផលប៉ះពាល់មានទំហំតូចនៅឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករសរុបជាង ១៥ម៉ឺន ៧ពាន់ហិកតា ក្នុងខេត្តចំនួន ១១ នៅទូទាំងប្រទេស ស្មើនឹង ៤%ប៉ុណ្ណោះនៃផ្ទៃដីអនុវត្ត សរុប។ យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម ដំណាំកសិកម្មចំនួន ២៦៨ហិកតា ត្រូវបានខូចខាត។ ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួនជាង ១៤ម៉ឺន ១ពាន់ហិកតា ក្នុងនោះខូចខាតអស់ចំនួន ២៦៨ហិកតា។ ថ្វីដ្បិតដំណាំកសិកម្ម និងដំណាំស្រូវជាង ១៥ម៉ឺន ៧ពាន់ហិកតា ត្រូវរងផលប៉ះពាល់ ប៉ុន្តែមិនមែនមានន័យថា ត្រូវខូចខាតទាំងស្រុងនោះទេ ពោលគឺទំហំនៃការខូចខាតមានចំនួនតិចតួចប៉ុណ្ណោះ។ ដូច្នេះ កម្ពុជានៅតែអាចធានាបាននូវបរិមាណស្រូវ-អង្ករគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម…

  • គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

    គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

    ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីគម្រោងបំពាក់ អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិជំហានទី១ ដែល មានប្រវែងសរុប១.២០០ គីឡូម៉ែត្រ គ្របដណ្តប់លើ ភូមិសាស្រ្ត១៣ រាជធានី-ខេត្ត។ គម្រោងដំឡើងអំពូលភ្លើងសូឡាឬពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវជាតិជំហានទី១ នឹងគ្របដណ្តប់លើរាជ ធានី-ខេត្តចំនួន១៣ ដោយ​គ្រោង​ចំណាយប្រមាណ ៦លានដុល្លារអាម៉េរិក លើប្រវែងផ្លូវ១.២០០គីឡូម៉ែត្រ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង កាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២៦។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ផែនការនេះសម្តេច បានពិភាក្សាជាមួយឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយ​គម្រោង​ដាក់ភ្លើងសូឡាបំភ្លឺតាម ផ្លូវជាតិនេះ មិនមែនធ្វើតែ ២ ទៅ ៣ ខេត្ដនោះទេ ពោលគឺក្នុងជំហានទី១នេះ គ្រោងពង្រីកដល់ ១៣​រាជធានី-ខេត្ដ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង…

  • ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក​  

    ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក​  

    ទឹកជំនន់​បានគំរាមកំហែងខេត្តចំនួន១០នៅកម្ពុជា បង្កឱ្យពលរដ្ឋ៨ពាន់គ្រួសារត្រូវជម្លៀសចេញពីលំនៅឋាន ទៅរកជម្រកបណ្តោះអាសន្ន​។ ពលរដ្ឋរងគ្រោះដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពច្រើនជាងគេ គឺ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់បណ្តាញព័ត៌មាន AMSថា  ខេត្តបាត់ដំបងមានពលរដ្ឋជម្លៀសចំនួន ៣ ៦២០គ្រួសារ ខេត្តបន្ទាយមានជ័យចំនួន ២ ៧៣៣គ្រួសារ ហើយខេត្តសៀមរាបចំនួន ២១គ្រួសារ។ ឯកឧត្តម​បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តបាត់ដំបងនៅផ្នែកខាងលើ និងនៅតាមដងស្ទឹងសង្កែ ទឹកបានស្រកមកជាស្ថានភាពធម្មតាវិញហើយ ប៉ុន្តែទឹកនៅផ្នែកខាងក្រោម ក្នុងស្រុកថ្មគោល ស្រុកសង្កែ មានការកើនឡើងវិញ។​​ ចំណែកស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតវិញ ចាប់ផ្តើមស្រកតិចៗ តែនៅក្នុងស្រុកមង្គលបូរី ទឹកបានកើនឡើង​ដោយសារទឹកធ្លាក់ពីប៉ោយប៉ែតតាមស្ទឹងសិរីសោភ័ណ និងពីប៉ៃលិនតាមស្ទឹងមង្គលបូរី។ ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានផ្តល់ស្បៀងដល់ពលរដ្ឋចំនួន ២ ០០០គ្រួសារ ខណៈកាកបាទក្រហមកម្ពុជាជួយ ១ ៥០០គ្រួសារ និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយ UNICEF ផ្តល់សម្ភារៈអនាម័យ និងទឹកស្អាតដល់ ១ ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា​…

  • អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង

    អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង

    វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃពុធថា លោក រដ្ឋមន្ត្រីការបរទេស Marco Rubio បានបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ដែលមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំង លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi ផងដែរនោះ ឲ្យចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ បន្ទាប់ពីការចរចាផ្នែកការទូតបានជាប់គាំង។ យោងតាមគេហទំព័រព័ត៌មាន Axios ដែលបានចុះផ្សាយរឿងនេះមុនគេ, បេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN បានជូនដំណឹងទៅកាន់បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំទីនោះដូចគ្នា កាលពីល្ងាចថ្ងៃចន្ទ អំពីបទបញ្ជារបស់លោក Rubio ដែលតម្រូវឱ្យគណៈប្រតិភូ របស់លោក Araghchi ចាកចេញពីទីក្រុងញូវយ៉ក “ជាបន្ទាន់”។ គេហទំព័រនេះបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា «គណៈប្រតិភូនេះ បានស្នាក់នៅហួសពេលកំណត់» ដោយបន្ថែមថា «មហាសន្និបាត UN បានបញ្ចប់ហើយ ដូច្នេះ វាដល់ពេលដែលពួកគេត្រូវចាកចេញ»។ មន្ត្រីអាមេរិកខាងលើបាននិយាយថា គណៈប្រតិភូនេះបានឡើងយន្តហោះចេញពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងដូហា នៅថ្ងៃអង្គារ។ ប្រភពព័ត៌មានទីពីរ ដែលត្រូវបានគេដកស្រង់សម្តីដូចគ្នា បានឲ្យដឹងថា លោក Araghchi ត្រូវបានគ្រោងទុកជាស្រេចរួចហើយ ក្នុងការធ្វើដំណើរត្រឡប់ទៅទីក្រុងតេហេរ៉ង់វិញ នៅយប់ថ្ងៃចន្ទ។…

  • រដ្ឋាភិបាលទម្លាក់ថវិកា ១០៨ លានដុល្លារ អន្តរាគមន៍គាំពារសង្គម ដើម្បីទប់ទល់នឹងសម្ពាធថ្លៃប្រេង និងវិបត្តិនានា

    រដ្ឋាភិបាលទម្លាក់ថវិកា ១០៨ លានដុល្លារ អន្តរាគមន៍គាំពារសង្គម ដើម្បីទប់ទល់នឹងសម្ពាធថ្លៃប្រេង និងវិបត្តិនានា

    រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ថវិការដ្ឋបន្ថែមរហូតដល់ប្រមាណ ១០៨ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ គាំពារ សង្គមឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្លើយតបបន្ទាន់ចំពោះសម្ពាធ សេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ បណ្តាលមកពី វិបត្តិជម្លោះ ព្រំដែន និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រារព្ធកាលពីថ្ងៃទី៣០ ខែកញ្ញា ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខា​ធិការ​​ក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ថវិការដ្ឋបន្ថែមចំនួន ១០៨ លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យ។ បើតាមឯកឧត្តម ចន ណារិទ្ធ កញ្ចប់ថវិការប្រមាណ ១០៨ លានដុល្លារនេះ នឹងត្រូវបែងចែកលើកម្មវិធីអន្តរាគមន៍ អាទិភាពចំនួន ៤ រួមមាន៖ការជួយឧបត្ថម្ភដល់ គ្រួសារ ភៀសសឹក,ការគាំទ្រ ពលករទេសន្តរប្រវេសន៍ វិលត្រឡប់មកពីប្រទេសថៃ,ការផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ដល់​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះ ដែលរងផល ប៉ះពាល់ពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈនិងការ គាំទ្រផលិតកម្មកសិកម្ម នៅតាម​សហគមន៍។ ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីឆ្លើយតបទៅនឹង ស្ថានភាព…

  • ទោះត្រូវចាក់ច្រើនកាំបិត, ភីឡុត ឥណ្ឌា សង្គ្រោះយន្តហោះទៅ អ៊ីស្រាអែល មិនឲ្យកើតភេរវកម្ម, លោក Netanyahu ចាត់ទុកជា វីរបុរស

    ទោះត្រូវចាក់ច្រើនកាំបិត, ភីឡុត ឥណ្ឌា សង្គ្រោះយន្តហោះទៅ អ៊ីស្រាអែល មិនឲ្យកើតភេរវកម្ម, លោក Netanyahu ចាត់ទុកជា វីរបុរស

    ញូវដែលី ៖ បើទោះបីជាត្រូវគេចាក់ជាច្រើនកាំបិតក៏ដោយ ប៉ុន្តែភីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Flydubai នៅតែតស៊ូតតាំងជាមួយសហការីរបស់ខ្លួនដែលប៉ុនប៉ងធ្វើភេរវកម្ម រហូតអាចដោះគន្លឹះសោរបើកទ្វារបន្ទប់ភីឡុតដើម្បីឲ្យអ្នកដំណើរចូលមកជួយគ្រប់គ្រងលើយន្តហោះទាន់ពេលវេលា ។ បើតាម BBC, ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើជើងហោះហើររបស់ក្រុមហ៊ុន Flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទៅកាន់ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ។ ប្រភពដដែលបញ្ជាក់ថា ភីឡុតដែលត្រូវសហការីរបស់ខ្លួនចាក់នោះមានឈ្មោះ Smit Machchhar ជាពលរដ្ឋឥណ្ឌា ។ ក្នុងអំឡុងការប្រតាយប្រតប់គ្នាដើម្បីប្លន់យកយន្តហោះនោះ, លោក Machchhar ត្រូវបានសហការីរបស់ខ្លួនចាក់ចំក្បាល និងដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ បើតាម CNN, បច្ចុប្បន្នយន្តហោះរបស់ក្រុមហ៊ុន Flydubai បានចុះចតជាបន្ទាន់នៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយភីឡុតជនជាតិឥណ្ឌារូបនេះបានទទួលការសង្គ្រោះបឋមពីគ្រូពេទ្យ និងជាអ្នកដំណើរម្នាក់នៅលើជើងហោះហើរនោះ ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោតសរសើរលោក Machchhar និងបានហៅគាត់ថាជា «វីរបុរស» បន្ទាប់ពីបានជួយការពារមិនឲ្យមានគ្រោះមហន្តរាយផ្លូវអាកាសកើតឡើង ។ លោកថា វីរបុរសរូបនេះបានជួយសង្គ្រោះជីវិតមនុស្ស ១៧៤ នាក់…

  • អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា

    អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា

    ពេញមួយខែកញ្ញាឆ្នាំ២០២៦ដែលទើបបញ្ចប់​ទៅនេះ អ្នកនេសាទនៅខេត្តសៀមរាប និងពោធិ៍សាត់ បានប្រទះឃើញ និងរាយការណ៍​ពីការចាប់បាន ត្រីរាជ ដែលជាប្រភេទត្រីកម្រជិតផុតពូជចំនួន ៦ក្បាល។ក្នុងនោះ ក្រុមការងារចម្រុះបានរួមគ្នាសង្គ្រោះ និងលែង​ត្រឡប់​ទៅ​ក្នុង​បឹងទន្លេសាបវិញចំនួន ៥ក្បាល ដែលជា​ចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹង​រយៈ​ពេលដូចគ្នាកាល​ពីឆ្នាំ​មុន។ត្រី​ទាំង​មានទម្ងន់ចាប់ពី ១៤ ដល់ ១៣៦ គីឡូក្រាម។ កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រីរាជយក្សទម្ងន់ ១៣៦ គីឡូក្រាម និងប្រវែង ២.៣១ ម៉ែត្រ ត្រូវបានលែង​ចូលទៅ​ក្នុងបឹងទន្លេសាបវិញ​ដោយ​សុវត្ថិភាពដែលជា​លទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន សហគមន៍​នេសាទ និងអង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)។ ត្រីរាជទម្ងន់ ១៣៦ គីឡូក្រាមនេះ គឺជាត្រី ១ក្បាល ក្នុងចំណោម​ត្រីរាជសរុប ៦ក្បាល ដែលត្រូវបានអ្នក​នេសាទប្រទះឃើញ និងរាយការណ៍​នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងនោះ ៥ក្បាលត្រូវបានជួយសង្គ្រោះ និងលែងទៅក្នុងធម្មជាតិវិញដោយជោគជ័យ ខណៈ ១ក្បាលបានងាប់។ បើតាមការបញ្ជាក់ពីអង្គការអច្ឆរិយៈនៃទន្លេមេគង្គ ត្រីរាជទាំង ៦ក្បាលដែលប្រទះឃើញក្នុងខែនេះ មានទម្ងន់ចន្លោះពី ១៤ ដល់…

  • គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា

    គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា

    គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខលើដងផ្លូវ ដោយបានឆក់យកជីវិតប្រជាពលរដ្ឋរហូតដល់ ១១៦នាក់ ត្រឹមតែក្នុងរយៈពេលមួយខែកញ្ញានេះប៉ុណ្ណោះ។ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ គ្រោះថ្នាក់ពាក់កណ្តាលកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់​ ហើយក្រៅពីនោះ គឺបណ្តាលមកពីការមិនគោរពសិទ្ធិអាទិភាព​ មិនប្រកាន់ស្តាំ​ បត់មិនប្រុងប្រយ័ត្ន​ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ បើកបរជែង​មិនគោរពសញ្ញាចរាចរណ៍៥ករណី ព្រមទាំងកត្តាយានយន្ត​ ងងុយដេក និងកត្តាផ្លូវថ្នល់ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទទូចឱ្យពលរដ្ឋរក្សាស្មារតីគោរពច្បាប់ និងបើករប្រកបដោយការអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។ ការរឹតបន្តឹងនេះ ធ្វើឡើងដំបូងក្នុងភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ ដែលនាំឱ្យមានការព្រួយបារម្ភដល់សេដ្ឋកិច្ច និងវិស័យធនាគារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល បន្ទាប់ពីសម្តេចសង្កេតឃើញថា ប្រជាពលរដ្ឋមានការព្រួយបារម្ភលើវិស័យសេដ្ឋកិច្ច និងធនាគារ។ ការបកស្រាយនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបំផុសព័ត៌មានមិនពិត និងការបង្កើតការយល់ច្រឡំផ្សេងៗ។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងពិធី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០” ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែតុលានេះថា ការចេញក្រដាសប្រាក់គំរូថ្មីនេះ គឺដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើនប្រព័ន្ធសុវត្ថិភាព ក្នុងការទប់ស្កាត់ការធ្វើលុយក្លែងក្លាយពីសំណាក់ក្រុមទុច្ចរិត ដោយសារក្រដាសប្រាក់ប្រភេទធំៗជាគោលដៅចម្បងនៃការបន្លំ។ ទន្ទឹមគ្នានេះ ការបោះពុម្ពក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលខូចខាត និងត្រូវប្រមូលយកទៅកិនកម្ទេចចោលតែប៉ុណ្ណោះ។ តាមរបាយការណ៍ ធនាគារជាតិបានប្រមូល និងកម្ទេចក្រដាសប្រាក់ចាស់ៗជាច្រើនរយលានសន្លឹកជាបន្តបន្ទាប់ ដោយសរុបមានជាង ៤០០លានសន្លឹក គិតត្រឹមខែកញ្ញា ដែលត្រូវដុតកម្ទេចចោល ហើយតម្រូវឱ្យមានការបោះពុម្ពជំនួសវិញតាមចរន្តធម្មតា។ សម្តេចនាយករដ្ឋមន្ត្រី បានបដិសេធដាច់អហង្ការចំពោះការបន្លាចរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលចោទថា រដ្ឋអស់លុយទើបបោះពុម្ពថ្មី។ សម្តេចបានព្រមានថា ការបំភ័យបែបនេះមានចេតនាជំរុញឱ្យពលរដ្ឋរត់ទៅដកប្រាក់ពីធនាគារ ខណៈដែលប្រព័ន្ធធនាគារកម្ពុជាកំពុងដំណើរការយ៉ាងល្អ និងរឹងមាំ។ ជាមួយគ្នានេះ…