Category: ព័ត៌មាន

  • រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

    រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

    មូស្គូ ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអាទិត្យបានចោទប្រកាន់បណ្ដាប្រទេសអឺរ៉ុបនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា គឺជាអ្នកបង្ខាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ ការចោទប្រកាន់នេះកើតឡើង ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុត ចាប់តាំងពីផ្ទុះសង្គ្រាមនាឆ្នាំ ២០២២ មក ។ បើតាម CBS News, លោក Sergei Lavrov សង្កត់ធ្ងន់ថា បណ្តាប្រទេសអឺរ៉ុបកំពុងព្យាយាមបំផ្លាញឱកាសចរចា ដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងមានចំណាប់អារម្មណ៍ចង់សម្របសម្រួល ។ យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ អះអាងថា ទោះបីអឺរ៉ុបព្យាយាមធ្វើបែបនេះក៏ដោយ ក៏ទីក្រុងមូស្គូនឹងព្យាយាមសម្រេចឱ្យខានតែបាន នូវគោលដៅ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ដើម្បីលុបបំបាត់ការគំរាមកំហែងចំពោះសន្តិសុខរុស្ស៊ី ព្រមទាំងនាំយកសន្តិភាពត្រឡប់មកវិញផងដែរ ។ មកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់អចិន្ត្រៃយ៍ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។ ប៉ុន្តែលោក Trump កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានសង្ឃឹមយ៉ាងមុតមាំថា រូបលោកចង់ឃើញមេដឹកនាំទាំងពីរ គឺលោក Zelensky…

  • ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

    ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

    ប៉េកាំង, វ៉ាស៊ីនតោន ៖ ប្រទេសចិន និង សហរដ្ឋអាមេរិក បានយល់ព្រមកាត់បន្ថយពន្ធដែលបានដាក់លើទំនិញនាំចូលពីគ្នាទៅវិញទៅមកក្នុងតម្លៃ ៦០ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិយាយថា ការយល់ព្រមកាត់បន្ថយពន្ធលើមុខទំនិញទាំងនេះ គឺគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ រាប់ចាប់ពីផ្លែពោតរបស់អាមេរិក រហូតដល់គ្រឿងសម្អាង, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ចិន និងរួមទាំងប្រដាប់ប្រដាក្មេងលេង ផលិតនៅប្រទេសទាំងពីរផងដែរ ។ លោក Jamieson Greer អះអាងថា នេះគឺជាការបើកផ្លូវឱ្យមានលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែប្រសើរសម្រាប់ទំនិញនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិន ប្រហែល ៣០% ។ បើតាម Reuters, ការកាត់បន្ថយពន្ធទៅវិញទៅមកនេះ បានកើតមានជាមួយនឹង ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ ។ ជាមួយគ្នានេះ វាក៏ជាសមិទ្ធផលដែលកើតចេញពីកិច្ចប្រជុំកំពូល លើកទីពីរ រវាងលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនផងដែរ ។ ក្រសួងពាណិជ្ជកម្មចិននិយាយនៅថ្ងៃចន្ទនេះថា ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម…

  • ទឹកជំនន់នៅ ថៃ ផ្តើមផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់, អ្នកបាងកកដើរលុយទឹកដល់ត្រឹមភ្លៅ

    ទឹកជំនន់នៅ ថៃ ផ្តើមផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់, អ្នកបាងកកដើរលុយទឹកដល់ត្រឹមភ្លៅ

    បាងកក ៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានប្រកាសពីការស្លាប់មនុស្សចំនួន ៨ នាក់ ដោយសារតែគ្រោះទឹកជំនន់ដ៏មហន្តរាយ កំពុងវាយប្រហារនៅទូទាំង ២៨ រាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ។ បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ, អ្នកស្លាប់ទាំង ៨ នាក់នេះគឺ ស្ថិតនៅខេត្តភាគខាងកើតប្រទេស ដោយក្នុងនោះ មនុស្ស ៥ នាក់នៅខេត្ត Sa Kaeo, ២ នាក់នៅខេត្ត Chanthaburi និងម្នាក់ទៀតនៅខេត្ត Saraburi ។ ចំណែកនៅក្នុងទីក្រុងបាងកកដែលកំពុងប្រកាសអាសន្នពីស្ថានភាពគ្រោះមហន្តរាយមួយនេះ មិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ បើទោះបីជាទីក្រុងមួយនេះមានភ្លៀងធ្លាក់ខ្លាំងជាងគេក៏ដោយ ។ បើតាម Bangkok Post, មានប្រជាជនជាង ៥០ ម៉ឺនគ្រួសារ ស្មើនឹងមនុស្ស ១ លាន ៧ សែននាក់ នៅទូទាំង ២៧ ខេត្ត បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មួយនេះ ។ សម្រាប់ទីក្រុងបាងកកតែឯង, មានប្រជាជន ៥ ម៉ឺន ២ពាន់គ្រួសារ…

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងកែប អញ្ជើញកាន់បិណ្ឌវេនទី២

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងកែប អញ្ជើញកាន់បិណ្ឌវេនទី២

    កំពត-កែប៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និង​ខេត្តកែប បានដឹកនាំក្រុមការងារ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចូលរួមកាន់បិណ្ឌ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃ នាឱកាសពិធីបុណ្យកាន់បិណ្ឌ​វេនទី២ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងពិធីបុណ្យប្រពៃណីជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបានអញ្ជើញកាន់បិណ្ឌនៅទីតាំងសំខាន់ពីរ រួមមានវត្តជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត និងវត្តចរិយាវង្ស ក្នុងក្រុងកែប ខេត្តកែប ដោយបានរៀបចំពិធីរាប់បាត វេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំង ៧ សន្តាន និងយុទ្ធជនពលី ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ។ ការជួបជុំធ្វើបុណ្យកាន់បិណ្ឌនាឱកាសនេះ មិនត្រឹមតែជាការចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងចេញនូវកតញ្ញូកតវេទិតាធម៌ និងពង្រឹងស្មារតីសាមគ្គី​ភាពយ៉ាងរឹងមាំ រវាងក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងខេត្តទាំងពីរផងដែរ៕ដោយ៖វណ្ណលុករូបភាព៖គ្រី សម្បត្តិ

  • ផ្លូវជនបទ៨៤​ ខ្សែ​រងផលប៉ះពាល់ដោយទឹកជំនន់

    ផ្លូវជនបទ៨៤​ ខ្សែ​រងផលប៉ះពាល់ដោយទឹកជំនន់

    ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២៨កញ្ញា ឆ្នាំ២០២៦នេះថា គិតមកដល់ថ្ងៃ​២៧​ កញ្ញា​ ឆ្នាំ​២០២៦​ ខ្សែផ្លូវជនបទចំនួន៨៤​ ខ្សែ​ ស្មើនឹង​ ៩៣​គីឡូវម៉ែត្រ ​បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានអះអាងថា មន្ទីអភិវឌ្ឍន៍ជនបទ​បានសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​នៅប្រចាំការ​ និងដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋ​ ដោយកន្លែងខ្លះមន្ទីរបានលុបបំពេញដីដើម្បីតភ្ជាប់ចរារចណ៍ ​ និងកន្លែងខ្លះមន្ទីរបានធ្វើស្ពានឆ្លងបណ្តោះអាសន្ន ក្នុងការសម្រួលចរាចរ​ណ៍ឡើងវិញផងដែរ​។ ចំពោះផ្លូវជាតិវិញ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកំពុងបន្តតាមដាន ខណៈមានផ្លូវខ្លះទឹកហូរកាត់ និងមួយចំនួនទៀតទឹកបានហូរច្រោះតួផ្លូវ និងចិញ្ចើមផ្លូវ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តែស្ថានភាពចរាចរណ៍នៅដំណើរធម្មតា មិនមានការកាត់ផ្តាច់ទេ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានវាយប្រហារក្នុងខេត្តចំនួន១០ ប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៤ម៉ឺន ៤ពាន់គ្រួសារ៕ សេង បារាំង AMS

  • សហគ្រាសកម្ពុជាពង្រឹងសមត្ថភាពវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទីផ្សារ

    សហគ្រាសកម្ពុជាពង្រឹងសមត្ថភាពវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទីផ្សារ

    អ្នកជំនាញជាតិ និងអន្តរជាតិ ណែនាំឲ្យម្ចាស់សហគ្រាស ក្នុងប្រទេសកម្ពុជា ពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ដើម្បីជំរុញការ​កែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពផលិតផលខ្មែរចូលទៅកាន់ទីផ្សារបន្ថែម។ ក្រុមអ្នកជំនាញបានចាត់ទុកការវេចខ្ចប់ គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលមានសារសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់​តែ​រឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នកផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់មានសារៈសំខាន់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។ ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងពិធីបើកវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Informa Markets។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ​ក្រោម​ប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ» ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។…

  • ប្រទេសឥណ្ឌា ពន្យារ​ពេលនាំយកសត្វខ្លាដំបងមកកាន់កម្ពុជា ​

    ប្រទេសឥណ្ឌា ពន្យារ​ពេលនាំយកសត្វខ្លាដំបងមកកាន់កម្ពុជា ​

    ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានសម្រេចពន្យារពេលនាំយកសត្វខ្លាដំបង ឬខ្លាធំ មកកាន់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០២៨វិញ ដោយសារតែសត្វព្រៃ ដែលជាចំណីខ្លានៅក្នុងតំបន់គោលដៅនៅមានចំនួនតិចតួចមិនទាន់អាចទ្រទ្រង់សត្វខ្លាប្រកបដោយនិរន្តរភាព​នៅឡើយ​។​ ដើមឡើយ ការនាំចូលនេះត្រូវបានគ្រោងធ្វើនៅឆ្នាំ២០២៥។ សារព័ត៌មាន​ Mongabay បានចុះផ្សាយថា ជម្រកសត្វខ្លាដំបង ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ជួរភ្នំក្រវាញភាគនិរតីនៃប្រទេស​កម្ពុជាក្នុងទំហំផ្ទៃដីជាង៩២​ម៉ឺនហិកតា។ ប្រភពដដែលបានឱ្យដឹងថា ​ការសិក្សាមួយនៅឆ្នាំ២០២០ បានវាយតម្លៃថា ដង់ស៊ីតេនៃសត្វជាចំណីរបស់សត្វខ្លាគឺមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់​ចំនួនសត្វខ្លាឱ្យមាននរិន្តរភាពនោះទេ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានលទ្ធភាពតិចជាង ២៥% ប៉ុណ្ណោះដែលតំបន់នេះអាចទ្រទ្រង់សត្វខ្លាពេញវ័យចំនួន ២៥ ក្បាលបាន។ បើតាមការសិក្សានោះ មានលទ្ធភាព ៨០% ដែលព្រៃឈើតំបន់នោះមានសត្វជាចំណីគ្រប់គ្រាន់ដើម្បីទ្រទ្រង់ចំនួនសត្វខ្លាតិចតួច ត្រឹម ៥ ក្បាល។ ការពន្យារពេលនាំ​យកសត្វខ្លាពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជាដល់ឆ្នាំ២០២៨ គឺសម្រាប់ផ្តល់ពេលវេលាបន្ថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីបង្កើនចំនួនសត្វជាចំណី និងពង្រឹងការការពារទីជម្រកសត្វខ្លា ជាមួយការដើរល្បាត និងការខិតខំប្រឹងប្រែងលុបបំបាត់ការដាក់អន្ទាក់។ វត្តមានសត្វខ្លាធំត្រូវបានថតជាប់លើកចុងក្រោយនៅឆ្នាំ២០០៧ ហើយសត្វខ្លាធំត្រូវបានប្រកាសថាផុតពូជពីព្រៃធម្មជាតិកម្ពុជានៅឆ្នាំ២០១៦។ សត្វត្រកូលខ្លាចំនួន៧ប្រភេទដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា រួមមាន ខ្លារខិន ខ្លាពពក ខ្លាត្រី ខ្លាលឿនមាស ខ្លាភ្ញីថ្មកែវ ឆ្មារព្រៃ​ និងឆ្មាដាវ។  ប្រទេសឥណ្ឌា មានចំនួនសត្វខ្លាជាង ៣ ៦០០ក្បាល ពោលច្រើនជាងគេនៅលើពិភពលោក ដែលមានជាង៥…

  • ខេត្តចំនួន១០​រងគ្រោះទឹកជំនន់ ក្នុងនោះបាត់ដំបងប៉ះពាល់ធ្ងន់ធ្ងរជាងគេ

    ខេត្តចំនួន១០​រងគ្រោះទឹកជំនន់ ក្នុងនោះបាត់ដំបងប៉ះពាល់ធ្ងន់ធ្ងរជាងគេ

    ​​គិតត្រឹមថ្ងៃចន្ទនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន​បានចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ ប៉ុន្តែ​តំបន់មួយចំនួននៅបន្តជន់លិច។ ​កម្ពស់ទឹកនៅតាមដងស្ទឹង​ក្នុងបណ្តាខេត្តខ្លះ​នៅប្រឈមហានិភ័យហក់ឡើងជាបន្តទៀត។​  ​ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ពលរដ្ឋសរុបជាង៤ម៉ឺន៤ពាន់គ្រួសារ ក្នុងខេត្តចំនួន១០ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ពលរដ្ឋរងគ្រោះទាំងនោះស្ថិតនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមពលរដ្ឋរងគ្រោះនោះ មានពលរដ្ឋ ៣ ៦៨៥ គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ផ្ទះជាង៤ពាន់ខ្នង ស្រូ​វជិត ៥ម៉ឺនហិកតា ក៏រងផលប៉ះពាល់ផងដែរ ក្នុងនោះពលរដ្ឋក្នុងខេត្តបាត់ដំបងរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួនជិត២ម៉ឺនខ្នង  ស្មើនឹង ២១,៨០៧គ្រួសារ នៅ ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់។ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកនៅទីទួលសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ។ ទឹកជំនន់ក្នុងខេត្តបាត់ដំបងនេះបានប៉ះពាល់ហេដ្ឋារចនាស័ម្ពន្ធទាំងសរុបចំនួន ៧៨០កន្លែង និងមានដំណាំស្រូវរងផលប៉ះពាល់សរុបជាង ៣ម៉ឺនហិកតា។  លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក…

  • ក្រសួងការពារជាតិប្រកាសជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា​

    ក្រសួងការពារជាតិប្រកាសជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា​

    ក្រសួងការពារជាតិ តាមរយៈគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រកាសឱ្យពលរដ្ឋគ្រប់អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលចង់ចូលបំពេញកាតព្វកិច្ចយោធា ត្រូវទៅទទួលពាក្យ និងដាក់ពាក្យសុំចូលចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្ដើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី ១០ ខែតុលា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បេក្ខជនផ្ទាល់។ យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ក្នុងមួយខែ ព្រមទាំងគោលរបបផ្សេងៗទៀតដូចយោធិនអាជីពដែរ ក្នុងនោះមានប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួនទៀត។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ព្រោះការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម…

  • អគ្គនាយកដ្ឋានជលផលប្រកាសកាលបរិច្ឆេទរដូវបើកនេសាទទឹកសាបចាប់ផ្ដើមពីខែតុលា  

    អគ្គនាយកដ្ឋានជលផលប្រកាសកាលបរិច្ឆេទរដូវបើកនេសាទទឹកសាបចាប់ផ្ដើមពីខែតុលា  

    អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបើករដូវនេសាទទឹកសាបឡើងវិញចាប់ពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទៅតាមតំបន់នីមួយ ប៉ុន្តែឧបករណ៍នេសាទត្រូវស្របតាមច្បាប់កំណត់។ យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥កញ្ញា រដូវបើកនេសាទគឺចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ សម្រាប់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃ​លិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ។ ដោយឡែក ការនេសាទនៅខេត្តស្ទឹងត្រែង ត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំក្រោយ។ ចំណែករដូវបើកនេសាទសម្រាប់ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខវិញ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ នៅក្នុងរយៈពេលបើកនេសាទនេះ អគ្គនាយកដ្ឋានជលផលណែនាំឲ្យអ្នកនេ​សាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទស្របតាមច្បាប់។ ឯកឧត្តម…