Category: ព័ត៌មាន

  • ចិនប្រកាសផ្លូវការថា លោក Xi Jinping បំពេញទស្សនកិច្ចនៅអាមេរិក ខានស្អែកនេះ ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក»

    ចិនប្រកាសផ្លូវការថា លោក Xi Jinping បំពេញទស្សនកិច្ចនៅអាមេរិក ខានស្អែកនេះ ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក»

    ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការថា លោកប្រធានាធិបតី Xi Jinpingនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃពុធ ដល់ ថ្ងៃសុក្រ សប្តាហ៍នេះ ដោយរបៀបវារៈសំខាន់ គឺផ្តោតលើ «សន្តិភាពពិភពលោក»។ តាមរយៈសេចក្តីថ្លែងការណ៍, ក្រសួងការបរទេសចិនបានរៀបរាប់ថា «តបតាមការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald J. Trump, លោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា»។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងបន្ថែមថា «ប្រធានាធិបតី Xi នឹងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ ជាមួយប្រធានាធិបតី Trump អំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជា សន្តិភាព និងការអភិវឌ្ឍពិភពលោក»។ លោក Guo បានមានប្រសាសន៍ទៀតថា «ការទូតកម្រិតប្រមុខរដ្ឋដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបាន ក្នុងការផ្តល់ការណែនាំជាយុទ្ធសាស្ត្រដល់ទំនាក់ទំនងចិន-អាមេរិក។…

  • អាមេរិក ពិចារណាទិញយន្តហោះចម្បាំង F-16 ថ្មីជាលើកដំបូងក្នុងពេលជាង ២០ ឆ្នាំ

    អាមេរិក ពិចារណាទិញយន្តហោះចម្បាំង F-16 ថ្មីជាលើកដំបូងក្នុងពេលជាង ២០ ឆ្នាំ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិចារណាទិញយន្តហោះចម្បាំង F-16 Fighting Falcon កញ្ចប់ថ្មី ដើម្បីបំពេញតម្រូវការបង្កើនចំនួនយន្តហោះចម្បាំងក្នុងជួរកងទ័ពអាកាសរបស់ខ្លួន ហើយនេះគឺជាការបញ្ជាទិញលើកដំបូងក្នុងពេលជាង ២០ ឆ្នាំផងដែរ ។ បើតាមសារព័ត៌មានយោធា Mezha, មូលហេតុដែលអាមេរិកពិចារណាទិញយន្តហោះចម្បាំង F-16 កញ្ចប់ថ្មី គឺដោយសារតែយន្តហោះចម្បាំង F-16 បច្ចុប្បន្នមានអាយុកាលច្រើន, បញ្ហាខ្វះចំនួនយន្តហោះចម្បាំង, ភាពយឺតយ៉ាវនៃការផលិតយន្តហោះចម្បាំង F-35A និង F-15EX ស្របពេលខែ្សសង្វាក់ផលិតយន្តហោះ F-16 នៅអាចបំពេញចន្លោះប្រហោងនេះបាន ។ បច្ចុប្បន្នកងទ័ពអាកាសសហរដ្ឋអាមេរិកមានយន្តហោះចម្បាំង F-16 ប្រមាណ ៨២៦ គ្រឿង ប៉ុន្តែមានតែ ៤៨៤ គ្រឿងប៉ុណ្ណោះអាចបំពេញបេសកកម្មបាន ខណៈពួកវាមានអាយុកាលប្រើប្រាស់ជាមធ្យមបានត្រឹមតែ ៣៤ ឆ្នាំ ។ ក្នុងករណីនេះ ប្រសិនបើសហរដ្ឋអាមេរិករង់ចាំយន្តហោះ F-35A និង F-15EX ដើម្បីជំនួសយន្តហោះស៊េរីចាស់ៗ នោះចំនួនយន្តហោះចម្បាំងសរុបនឹងមិនអាចកើនឡើងលឿនគ្រប់គ្រាន់នោះឡើយ ។ ការពិចារណានេះកើតមានឡើង ចំពេលកងទ័ពអាកាសកំពុងរៀបចំសំណើថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៨ ។ យន្តហោះចម្បាំង F-16…

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BDS)

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BDS)

    ខេត្តហ៊ូណាន ប្រទេសចិន៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅក្រុងជូចូវ ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន និងវិស័យលំហអាកាសនៃបណ្តាប្រទេស ព្រមទាំងតំណាងក្រុមហ៊ុន សាស្ត្រាចារ្យ និងយុវជនក្នុងប្រទេសចិន សរុបជាង៧០០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមក៏បានអញ្ជើញទស្សនាពិព័រណ៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិតផ្កាយរណបមួយរបស់ប្រទេសចិនផងដែរ៕ ដោយ៖ ង៉ាន់ ទិត្យ

  • អ្នកវិភាគ៖ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ជាឱកាសស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

    អ្នកវិភាគ៖ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ជាឱកាសស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។  ក្រុមអ្នកវិភាគយល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​កំពុងជួយបង្កើនទំនុកចិត្ត និងស្ដារកេរឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសវិស័យទេសចរណ៍ និងការវិនិយោគ។  បណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាជំហានដ៏ត្រឹមត្រូវ និងជាយុទ្ធសាស្រ្ត ក្នុងការបង្ហាញឆ្ឆន្ទៈនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដោយលោកបានពន្យល់ថា កម្ពុជាបានប្រែក្លាយពីជនរងគ្រោះទៅជាអ្នករកដំណោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅវិញ។ សម្រាប់បណ្ឌិត ញិល រដ្ឋា ការរៀបចំសន្និសីទអន្តរជាតិនេះនឹងជួយស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។  ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញឆ្ឆន្ទៈនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់បណ្ឌិត គិន ភា ការរៀបចំសន្និសីទនេះ មិនត្រឹមជាការស្ដារមុខមាត់កម្ពុជាប៉ុណ្ណោះទេ ក៏ជាការកាត់ផ្ដាច់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ តាមគម្រោង សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សន្និសីទនេះនឹងមានការចូលរួមពីតំណាង​រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់…

  • ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ យុវជន និងកីឡា សហការពង្រីកឱកាសសិក្សាសម្រាប់កុមារកម្ពុជានៅក្នុងសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន តាមរយៈការសាងសង់សាលារៀន ក្នុងខេត្តឧត្តរមានជ័យ

    ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ យុវជន និងកីឡា សហការពង្រីកឱកាសសិក្សាសម្រាប់កុមារកម្ពុជានៅក្នុងសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន តាមរយៈការសាងសង់សាលារៀន ក្នុងខេត្តឧត្តរមានជ័យ

    ភ្នំពេញ  ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Smart Axiata និង ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានប្រកាសជាផ្លូវការនូវភាពជាដៃគូក្នុងការគាំទ្រ «គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ» នៅខេត្តឧត្តរមានជ័យ។ គម្រោងនេះមានគោលបំណងពង្រីកលទ្ធភាពទទួលបានការអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗកន្លងមកនេះ។ កិច្ចសហការនេះ គឺជាការប្រកាសបើកដំណើរការ «គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ» ដើម្បីសម្រួលដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតបឋមភូមិ នៅសាលាបឋមសិក្សាចំនួន ៥ ដែលមានទីតាំងនៅជុំវិញទីតាំងគម្រោង រួមមាន សាលាបឋមសិក្សាស្រះកែវ សាលាបឋមសិក្សាអាតោ សាលាបឋមសិក្សាបាក់វែក សាលាបឋមសិក្សាបាត់ថ្កៅ និងសាលាបឋមសិក្សាស្រះទឹក ឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការបន្តការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ។ ជាពិសេសនោះ គឺផ្តល់លទ្ធភាពដល់សិស្សានុសិស្សមកពីគ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះតាមព្រំដែន និងកំពុងរស់នៅក្នុងតំបន់នៃគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ឱ្យទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិផងដែរ។តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Smart មានគោលបំណងចូលរួមពង្រីកលទ្ធភាពទទួលបានការអប់រំ និងគាំទ្រសហគមន៍ក្នុងការស្តារ និងអភិវឌ្ឍរយៈពេលវែង។ លោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart…

  • ក្រុមហ៊ុនចិនជាង ៤២ សម្លឹងឃើញឱកាស​វិនិយោគបន្ថែមនៅកម្ពុជា

    ក្រុមហ៊ុនចិនជាង ៤២ សម្លឹងឃើញឱកាស​វិនិយោគបន្ថែមនៅកម្ពុជា

    ក្រុមហ៊ុនចិនប្រមាណ ៤២ បានសម្លឹងឃើញពីឱកាស​វិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ជាក់ពីគោលបំណងក្នុងការបោះទុនវិនិយោគជាមួយទំហំវិនិយោគដ៏ច្រើន នៅក្នុង​ខេត្តកំពង់ស្ពឺ។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ។ កាលពីពេលថ្មីៗ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានរួមដំណើរជាមួយគណៈប្រតិភូកម្ពុជា ជាច្រើនរូបផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន – ហួយហ្វា នៅទីក្រុងណាននីង ប្រទេសចិន។ ក្នុងអំឡុងកិច្ចប្រជុំនេះ អភិបាលខេត្តកំពង់ស្ពឺបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសប្រមាណ ៤២ នៅក្នុងវិស័យចំនួន ៩ ដែលបានសន្យាថា នឹងមកធ្វើទស្សនកិច្ចស្វែងយល់ និងបោះទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងចំណោមក្រុមហ៊ុន សហគ្រាស ដែលចាប់អារម្មណ៍លើខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគដែលមានស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មី ហើយគ្រោងបង្កើតរោងចក្រនៅក្នុងខេត្តនេះ។ វិស័យសំខាន់ៗដែលក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍មានដូចជា កសិកម្ម និងកែច្នៃកសិផល, ឧស្សាហកម្ម និងផលិតកម្ម, សំណង់ និងសម្ភារៈសំណង់, ទេសចរណ៍ និងវប្បធម៌, វិនិយោគ និងពាណិជ្ជកម្ម, បច្ចេកវិទ្យា និងឌីជីថល, រ៉ែ, ឡូជីស្ទីក និងដឹកជញ្ជូន ព្រមទាំងថាមពលថ្មី និងបរិស្ថាន។ កត្តាដែលធ្វើឲ្យខេត្តកំពង់ស្ពឺ ទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនកាន់តែច្រើនជាបន្តបន្ទាប់ គឺដោយសារខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍…

  • បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ

    បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ

    រយៈពេល ៨ខែឆ្នាំ២០២៦នេះ មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទបានចំនួន ១ ៥១៨ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន ៥៤នាក់បញ្ជូនទៅតុលាការ ក្នុងនោះមាន ៤៧នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ នេះបើយោងតាមរបាយការ​ណ៍​របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងការសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។ របាយការណ៍ដដែលបញ្ជាក់ថា បទល្មើសនេសាទមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈបទល្មើសភាគច្រើនកើតមាននៅតំបន់ទំនាបលិចទឹកជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ។ ឧបករណ៍នេ​សាទខុសច្បាប់ដែលត្រូវរឹបអូសបានមានស្បៃមុងចំនួនជាង ២ម៉ឺនពាន់មាត់របាំងស្បៃមុង សាច់អួនប្រវែងជាង ៤០ម៉ឺនម៉ែត្រ និងឧបករណ៍ឆក់ត្រីចំនួន ៣០៣គ្រឿងផងដែរ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីក្រសួងកសិកម្មសហការជាមួយនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង អធិការដ្ឋានជលផល និងសហគមន៍នេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ​ល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន របាំងស្បៃមុងប្រ​វែង ៣៥០ម៉ែត្រ លបកន្ទុយកណ្តុរ ៣៥គ្រៀង លូស្បៃមុង ៤០មាត់ បង្គោល ១៤០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ដែលស្ថិតនៅចំណុចអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕ សេង បារាំង AMS

  • ខេត្តព្រៃវែងលែងមានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ

    ខេត្តព្រៃវែងលែងមានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ

    មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8 Park ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលធ្លាប់ត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញយ៉ាងសកម្មនាពេលកន្លងមក ពេលនេះបានបិទទ្វារទាំងស្រុងហើយ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអះអាងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី ៣៩អង្គភាពថា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ និងនៅទីតាំងផ្សេងៗទៀតទូទាំងខេត្តព្រៃវែង លែងមានការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ។ ឯកឧត្តម ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យា បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យត្រូវបានសាងសង់ឡើងនៅឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ មានជនបរទេសប្រមាណ ៧ពាន់នាក់បានចូលមកបម្រើការងារនៅទីតាំងនេះ ហើយមួយឆ្នាំក្រោយមក ចំនួននេះបានកើនឡើងដល់ជិត២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់។ ឯកឧត្តមបានបន្ថែមថា នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានបើកការស៊ើបអង្កេតលើបុគ្គល ចេន ហ្ស៊ី រហូតឈានដល់ការដកសញ្ជាតិ និងបញ្ជូនបុគ្គលរូបនេះទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មក ជនបរទេសនៅទីតាំង 8 Park បានចាកចេញជាបន្តបន្ទាប់។ តាមរយៈការស្រាវជ្រាវ ​សមត្ថកិច្ចជំនាញបានរកឃើញថា ទីតាំង 8 Park ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីន គ្រុប។ ចំពោះអ្នកពាក់ព័ន្ធ…

  • អូស្ត្រាលី ប្រកាសស្វែងរកអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខ UN ចាប់ពីឆ្នាំ២០២៩

    អូស្ត្រាលី ប្រកាសស្វែងរកអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខ UN ចាប់ពីឆ្នាំ២០២៩

    ញូវយ៉ក ៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានថ្លែង នៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលីនឹងដាក់សំណើដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ UN ចាប់ពីឆ្នាំ ២០២៩ តទៅ។ លោក Albanese បានលើកឡើងថា ប្រសិនបើជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសន្តិសុខ, អូស្ត្រាលីនឹងមានឱកាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ទម្រង់នៃប្រតិកម្មសកល ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាជនអូស្ត្រាលី។ លោក Albanese បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិថា «អូស្ត្រាលីមានឥទ្ធិពលលើសពីទំហំ ឬ កម្រិតធម្មតារបស់ខ្លួន…ហើយយើងអាចបង្កើតឥទ្ធិពលលើពិភពលោកបាន ដែលនេះគឺជាអ្វីដែលខ្ញុំចង់ឃើញអូស្ត្រាលីធ្វើ»។ លោក Albanese បាននិយាយថា លោករំពឹងថា នឹងទទួលបាន «ការគាំទ្រយ៉ាងខ្លាំងក្លា» ពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និង តំបន់អាស៊ីអាគ្នេយ៍។ លោកបានបន្ថែមថា «ទំនាក់ទំនងដ៏រឹងមាំ របស់លោកជាមួយមេដឹកនាំពិភពលោកនឹងជួយដល់ការដាក់សំណើរបស់អូស្ត្រាលី»។ បើតាម straitstimes, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកមិនអចិន្ត្រៃយ៍ ចំនួន១០រូប ដោយក្នុងនោះ មានសមាជិកចំនួន ៥រូប ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ។ ប្រទេសហ្វាំងឡង់ គឺជាបេក្ខជនមួយទៀត រួមជាមួយ…

  • វេណេស៊ុយអេឡា ចុះកុងត្រាជាមួយក្រុមហ៊ុនថាមពល បារាំង TotalEnergies

    វេណេស៊ុយអេឡា ចុះកុងត្រាជាមួយក្រុមហ៊ុនថាមពល បារាំង TotalEnergies

    ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡា និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ TotalEnergies របស់បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកថាមពល។ នេះគឺជាកុងត្រាវិនិយោគថ្មីមួយទៀត ដែលបន្តមានជាបន្តបន្ទាប់ ក្រោយពេលអាមេរិកទម្លាក់មេដឹកនាំ នីកូឡាស ម៉ាឌូរ៉ូ ចេញពីអំណាច កាលពីដើមឆ្នាំនេះ។ យោងតាមការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតី, លោកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា បានត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកថាមពលមួយ កាលពីថ្ងៃសៅរ៍ រវាងក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA និងក្រុមហ៊ុន TotalEnergies E&P New Ventures ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលយក្សបារាំង TotalEnergies។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា នៅឯវិមាន Miraflores ក្នុងទីក្រុង ការ៉ាកាស ហើយស៊ីញ៉េ ដោយលោក Hector Obregon ប្រធានក្រុមហ៊ុន PDVSA និងលោក Francisco Javier Rielo អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អាមេរិក។ យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ ត្រូវបានបង្ហាញឱ្យដឹងនោះទេ។ កាលពីពេលមុន, លោកស្រី Rodriguez…