Category: ព័ត៌មាន

  • AirAsia reaffirms confidence in its business and long-term strategy

    AirAsia reaffirms confidence in its business and long-term strategy

    18 September 2026 – AirAsia Group Berhad (formerly known as AirAsia X Berhad) (“AirAsia”, or the “Group”) today reaffirmed its focused and prudent approach in navigating the current operating environment, as airlines globally continue to face geopolitical uncertainty, fuel volatility, cost pressures and shifting market dynamics. While these challenges are industry-wide and not unique to…

  • UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    អ.ស.ប ៖ បេសកកម្មស្វែងការពិតរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានមូលដ្ឋានសមហេតុផលក្នុងការជឿជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយការវាយប្រហារយោធាចំនួន ២ លើកទៅលើសាលារៀន និងកន្លែងលេងកីឡានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់ក៏បានចាត់ទុកសកម្មភាពទាំងនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវតែបញ្ជូនសំណុំរឿងទៅកាត់ទោសនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ផងដែរ ។ បន្ទាប់ពីមានមូលដ្ឋានសមហេតុផលនេះ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់គ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនាថ្ងៃទី២១ ខែកញ្ញា ។ បើតាម straitstimes, បេសកកម្មស្វែងរកការពិតរបស់ UN គឺជាស្ថាប័នស៊ើបអង្កេត មិនមែនជាស្ថាប័នតុលាការនោះទេ ដូច្នេះស្ថាប័នមួយនេះមិនមានសិទ្ធិចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌណាមួយនោះឡើយ ។ យ៉ាងណា ការរកឃើញចុងក្រោយនេះ អាចត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយតុលាការជាតិ ឬតុលាការអន្តរជាតិ ដូចជា តុលាការ ICC ជាដើម ។ ជាមួយគ្នានេះ បណ្តារដ្ឋនានាក៏នឹងពិភាក្សាអំពីការរកឃើញ នៅក្នុងរបាយការណ៍នេះផងដែរ នៅពេលដែលវាត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស នាសប្តាហ៍ក្រោយ ។ បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ, មានការរកឃើញមូលហេតុសមស្របដែលនាំឱ្យជឿថា កងកម្លាំងសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលាបឋមសិក្សា Shajareh Tayyebeh ក្នុងទីក្រុង…

  • ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

    ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

    បាងកក ៖ បន្ទាប់ពីការតស៊ូប្រយុទ្ធរយៈពេល ២ ទសវត្សរ៍ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃស្លាប់បាត់បង់ជីវិត, មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមបានប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះថា ពួកគេនឹងបន្តការតស៊ូប្រយុទ្ធជាមួយកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងបាងកក រហូតទាល់តែសម្រេចបាននូវគោលដៅរបស់ខ្លួន ។ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុមបំបែកខ្លួន BRN បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូរហូតដល់ទីបញ្ចប់» ។ លោកថា «គោលដៅរបស់យើងនៅតែដដែល គឺ ការទាមទារឯករាជ្យភាពពីរដ្ឋាភិបាលថៃ» ។ បើតាម AFP, ក្រុមសកម្មប្រយុទ្ធ BRN បានតស៊ូដើម្បីបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ប៉ុន្តែភាពចលាចលដ៏ខ្លាំងក្លា បានចាប់ផ្ទុះឡើងនៅឆ្នាំ ២០០៤ ។ ប្រទេសថៃបាននិងកំពុងចរចាជាមួយក្រុម BRN ដោយមានប្រទេសម៉ាឡេស៊ីជាអ្នកសម្របសម្រួលចាប់តាំងពីឆ្នាំ ២០១៣ មក ហើយ កិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុតបានធ្វើឡើង កាលពីខែធ្នូ។ ប៉ុន្តែ ដំណើរការនេះបានជាប់គាំង ជាច្រើនលើកច្រើនសារ ហើយទីក្រុងបាងកកបានផ្អាកកិច្ចសន្ទនានៅខែកក្កដា បន្ទាប់ពីមានការវាយប្រហារមួយដែលបានសម្លាប់ទាហានចំនួន ៥ នាក់។ តំបន់ភាគខាងត្បូងធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ប៉ាតានី…

  • កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៨ ខែកញ្ញា ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីឆន្ទៈនយោបាយដ៏មុតមាំ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកចំហយ៉ាងទូលំទូលាយ និងអំពាវនាវឱ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះបញ្ហានេះគឺជាការប្រឈមរួមទាំងនៅក្នុងតំបន់ និងលើពិភពលោក។ យោងតាមឯកឧត្តមរដ្ឋមន្រ្តី កម្ពុជាទទួលស្គាល់ថា ការឆបោកតាមអនឡាញគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានាលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។  កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ ផងដែរ។ ឯកឧត្តម ហាយ មករា…

  • ថៃចង់កំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យច្បាស់ជាមុនសិន ចាំនិយាយពីរឿងបែងចែងធនធាន​

    ថៃចង់កំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យច្បាស់ជាមុនសិន ចាំនិយាយពីរឿងបែងចែងធនធាន​

    លោក ស៊ីហាសាក់ ភូតកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃនៅតែប្រកាន់ជំហរថា ត្រូវកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងឈានទៅពិភាក្សាអំពីការអភិវឌ្ឍធនធានរួម ឬការបែងចែកផលប្រយោជន៍ពីធនធានបាតសមុទ្រ។ ថ្លែងនៅវិមានរដ្ឋាភិបាលថៃ លោក ស៊ីហាសាក់ បានបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា​ដោយ​បង្ខំក្រោមអនុសញ្ញា UNCLOS បានប្រព្រឹត្តទៅដោយរលូន។ នេះបើយោងតាមការដកស្រង់សម្តីរបស់លោក​ពីកាសែត​ខៅសុត។ ប្រមុខការទូតថៃបានបន្ថែមថា ភាគីកម្ពុជាក៏ផ្តល់អាទិភាពលើការកំណត់ព្រំដែនសមុទ្រផងដែរ ប៉ុន្តែ ប្រសិនបើដំណើរការនេះត្រូវការពេលវេលាយូរ កម្ពុជាចង់ឱ្យមានការអភិវឌ្ឍធនធានរួមសិន ក្នុងអំឡុងពេលរង់ចាំដំណោះស្រាយ។ ទោះបីយ៉ាងណា លោក ស៊ីហាសាក់ យល់ឃើញថា ទំនាក់ទំនងកម្ពុជា-ថៃកំពុងដំណើរការទៅមុខល្អ ហើយកម្ពុជាបានបង្ហាញជំហរបត់បែន និងកាន់តែសម្របសម្រួល ដែលអាចបង្កើតលទ្ធភាពសម្រាប់ការចរចាបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃនៅប្រទេសសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមកម្ពុជា បានស្នើឲ្យគណៈកម្មការជួយជ្រោមជ្រែងប្រទេសទាំងពីរឈានទៅសម្រេចបានការចុះសន្ធិសញ្ញាមួយ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ប៉ុន្តែ ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ចរចាគ្នានៅពេលក្រោយ ដោយអនុលោកតាមអនុសញ្ញា UNCLOS ៕ សៅ សុខអេង

  • ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត

    ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត

    ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា សព្វថ្ងៃនេះ ផលិតផលម្ហូបអាហាររបស់កម្ពុជាបានចូលមកទីផ្សារកូរ៉េប្រមាណ ៣០មុខ និងមានផលិត​ផលជាច្រើនទៀតកំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការនាំចូលផងដែរ។ ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបញ្ជាក់ថា ផលិតផលម្ហូបអាហារនាំទៅកូរ៉េ មានជាប្រភេទគ្រឿងទេស ដូចជា ទឹកត្រី, ទឹកស៊ីអីវ, ទឹកម្ទេស, ទឹកសៀង, ម្ទេសឆា, ម្ស៉ៅស៊ុប, ព្រមទាំងអាហារមួយចំនួន ជាអាទិ៍ មីបន្លែ, គុយទាវស្ងួត, មីសួរ, នំបញ្ចុកស្ងួត និងប្រហុក ផ្អក។ ក្រៅពីនេះ កម្ពុជាក៏នាំផលិតផលភេសជ្ជៈជំនួយកម្លាំង ស្រាបៀរ, ​ទឹកដោះគោខាប់ ​​ក៏ដូចជាដំណាប់ស្វាយ, ស្វាយចន្ទី, ​ត្រីប្រឡាក់ និងខ្ទិះដូងជាដើម ទៅលក់នៅកូរ៉េផងដែរ។ ឯកឧត្តម មៀវ សុខទ្រី បានឲ្យដឹងថា ការដឹកជញ្ជូនម្ហូបអាហារទាំងនេះ គឺដឹកតាមកប៉ាល់ ជាមធ្យមពីរទូកុងតឺន័រតូចក្នុងមួយខែ ដែលមានប្រហែលចំនួន ៣ ទៅ ៤ក្រុមហ៊ុនជាអ្នកនាំចេញទៅកូរ៉េនេះ។ សម្រាប់សមា​គ​ម​វិញគឺបានជួយសម្របសម្រួល និងប្រមូលផ្តុំទំនិញទៅកូរ៉េជាមធ្យម ១ទូកុងតឺន័រក្នុងមួយខែសម្រាប់ទំនិញទូទៅ។ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី១១…

  • ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

    ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

    នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា វិស័យកសិកម្មនៅតែជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជនបទ និងជាផ្នែកសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងផែនការសកម្មភាពអាស៊ាន-ចិន ឆ្នាំ២០២៦-២០៣០ ដែលបានរួមចំណែកក្នុងការកសាងបណ្តាញកសិកម្មប្រកបដោយសមាហរណកម្ម និងពង្រឹងភាពធន់របស់កសិករខ្នាតតូច តាមរយៈការលើកកម្ពស់កសិកម្មបៃតង ពាណិជ្ជកម្មបៃតង និងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS)។ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន កំពុងមានការរីកចម្រើនយ៉ាងសកម្ម ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាពិសេស គម្រោង «ច្រករបៀងមច្ឆា និងអង្ករ» ត្រូវបានជំរុញតាមរយៈផែនការកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើការផលិតដំណាំ ការចិញ្ចឹមសត្វ ជលផល ការលើកកម្ពស់ជីវភាព ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការឧស្សាហកម្មអង្ករទំនើបកម្ពុជា-ចិន នៅខេត្តកំពង់ឆ្នាំង ត្រូវបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិ-អាហារ។ តាមរយៈការផ្ទេរបច្ចេកវិទ្យា…

  • ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា​ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) រៀបចំ និងកៀរគរពលរដ្ឋ និងសិស្សានុសិស្ស ធ្វើសកម្មភាពប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅទូទាំងប្រទេស ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋថែរក្សា និងសម្អាតបរិស្ថានឱ្យបានស្អាត។ ​ សម្រាប់កម្ពុជា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ហើយ ដែលបានចូលរួមប្រារព្ធទិវាសម្អាតពិភពលោក ដោយសកម្មភាពនេះត្រូវបានរៀបចំឡើងនៅតាមទីតាំងនានាទូទាំងប្រទេសនៅក្នុងអំឡុងខែកញ្ញា ស្របគ្នាជាមួយប្រទេសចំនួន១៩៨ជុំវិញពិភពលោក។ ទិវាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»សំដៅឱ្យមានការចូលរួមសម្អាតសំណល់ ប្លាស្ទិក និងបញ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។ ក្នុងកម្មវិធីទិវាសម្អាតពិភពលោក នៅក្នុងរាជធានីភ្នំពេញដែលធ្វើឡើងនៅសួនច្បារនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ​ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការប្រមូលសំរាមក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងនូវប្រធានបទ៖ ការចូលរួម ៥% នៃប្រជាពលរដ្ឋ ដើម្បីដាស់តឿនស្មារតី និងផ្លាស់ប្តូរឥរិយាបថសង្គមប្រកបដោយនិរន្តរភាព។ ឯកឧត្តម បានលើកឡើងថា តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើតចលនាសម្អាតបរិស្ថានដ៏រឹងមាំមួយ ដោយមានប្រជាពលរដ្ឋ និងយុវជន​សរុបជាង ៥លាននាក់​ចូលរួម។​ លោក នូ សុវណ្ណ…

  • ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

    ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

    ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលសក្តានុពលរបស់កម្ពុជា ច្រើនប្រភេទរួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគ និងទេសចរណ៍ កំពុងបង្ហាញវត្តមាន នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ក្នុងប្រទេសចិន។ ពិព័រណ៍អន្តរជាតិដ៏ធំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។ ផលិតផលសក្តានុពលរបស់កម្ពុជាចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា សរុបចំនួន ៥០ បានចូលរួម ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។ ក្នុងពិព័រណ៌ខាងនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជា។ លើសពីនេះ ក្រសួងបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពីស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម…

  • អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

    អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

    វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងបានចេញទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ ដើម្បីចូលរួមក្នុង “សប្តាហ៍កម្រិតខ្ពស់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN នៅទីក្រុងញូវយ៉ក ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ anadolu។ អ្នកនាំពាក្យរូបនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្ញើតាមអ៊ីមែលថា «ស្របតាមកាតព្វកិច្ចរបស់យើង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូស្នូលមកពីរដ្ឋាភិបាលអ៊ីរ៉ង់នឹងអាចចូលរួមក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបាន»។ អ្នកនាំពាក្យ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «គណៈប្រតិភូនឹងស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និង ប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត ព្រមទាំង ទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់យើង។ គណៈប្រតិភូនេះមានចំនួនសមាជិកតិចជាងឆ្នាំមុន»។ គណៈប្រតិភូរបស់អ៊ីរ៉ង់ទាំងនោះ ត្រូវបានរាយការណ៍ថា រួមមានទាំង លោកប្រធានាធិបតី Masoud Pezeshkian និង លោក រដ្ឋមន្ត្រីការបរទេស Abbas Araghchi។ សប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅថ្ងៃសុក្រនេះ ហើយបន្តរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។ ការសម្រេចចិត្តចេញទិដ្ឋាការនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានអនុស្សរណៈមួយដែលបានចុះហត្ថលេខា កាលពីខែមិថុនា។ សហរដ្ឋអាមេរិក…