-
ថៃបន្តរំលោភបំពានឈូសឆាយដី និងជីកប្រឡាយក្នុងទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញមុខតវ៉ាយ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលនៅតែបន្តសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការប្រើប្រាស់គ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយចូលក្នុងដែនដីខ្មែរនៅតាមបណ្តោយព្រំដែន។ កម្ពុជា បានធ្វើការតវ៉ាថ្មីមួយទៀតកាលពីថ្ងៃទី១៧កញ្ញា ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការចេញមុខតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រើគ្រឿងចក្រធុនអ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១លើ ២០០ពាន់ (១:២០០.០០០) ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញារបស់បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃក៏ជាការរំលោភផងដែរលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំ GBC…
-
រដ្ឋបាលឃុំកញ្ចំបញ្ជាក់ថា នារីដែលលេងហ្គេមពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ មិនមែនជាមន្រ្តីសុរិយោដី ឬមន្រ្តីជាប់កិច្ចសន្យាទេ

ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលើបណ្តាញសង្គមអំពីករណីនារីម្នាក់ឆ្លៀតលេងហ្គេមទូរសព្ទក្នុងពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ រដ្ឋបាលឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានបំភ្លឺថា នារីរូបនោះមិនមែនជាមន្ត្រីសុរិយោដី ឬក៏ជាមន្ត្រីកិច្ចសន្យាទេ។ យោងតាមអាជ្ញាធរឃុំ នាងឈ្មោះ ណាក់ ស្រីនិច ដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចប់ ហើយបានមកសុំជួយបំពេញការងារខ្លះៗទុកជាបទពិសោធន៍ ដោយទទួលភារកិច្ចជាអ្នកជួយផ្តិតមេដៃប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ក្នុងសេចក្តីបំភ្លឺចុះថ្ងៃទី១៧កញ្ញា រដ្ឋបាលឃុំកញ្ចំរៀបរាប់ថា រឿងហេតុកើតឡើងនៅវេលាម៉ោងប្រហែលពីររសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយនារីរូបនោះ«ឆ្លៀតពេលប្រើទូរសព្ទបន្តិច» ក្រោយពេលសម្រាកបាយថ្ងៃត្រង់ ហើយពេលនោះ ឯកសារក៏មិនទាន់មកដល់ដែរ៕
-
ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានធ្ងន់ៗ នៅចំពោះមុខសមភាគី អ៊ីរ៉ង់ ដោយបញ្ជាក់ថា អរិភាពដែលអូសបន្លាយពេលយូរមិនផ្តល់ផលប្រយោជន៍ដល់តំបន់ ឬ ស្ថិរភាពអន្តរជាតិនោះទេ ហើយ ប្រមុខការទូតទីក្រុងប៉េកាំងរូបនេះ បានជំរុញទាំងទីក្រុងតេហេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោន ត្រូវតែត្រឡប់ទៅគោរព MoU ដើមឡើងវិញ ឱ្យបានឆាប់ជាទីបំផុត។ ការព្រមាននិងការអំពាវនាវរបស់លោក Wang Yi បានធ្វើឡើង អំឡុងពេលទទួលស្វាគមន៍លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃពុធ ហើយ ដំណើររយៈពេល១ថ្ងៃ ទៅកាន់រដ្ឋធានីប៉េកាំងរបស់ប្រមុខការទូតទីក្រុងតេហេរ៉ង់ បានធ្វើឡើង នៅមុនពេលមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក Xi Jinping និង លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។ លោក Wang Yi បានប្រាប់សមភាគី Abbas Araghchi ថា ការបន្តអូសបន្លាយជម្លោះរវាងអាមេរិក…
-
អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ

នីញ៉ាម៉េ ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិកបានអនុម័តគម្រោងវិនិយោគលើរ៉ែអ៊ុយរ៉ាញ៉ូម តម្លៃ៤១៤លានដុល្លារ ក្នុងប្រទេសនីហ្សេ នៅរយៈពេលពីរឆ្នាំ បន្ទាប់ពីការដកកងទ័ពទីក្រុងវ៉ាស៊ីនតោន ចេញពីប្រទេសនៅអាហ្វ្រិកមួយនេះ។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, នេះគឺជាកញ្ចប់ហិរញ្ញប្បទាន ក្នុងទម្រង់ជាប្រាក់កម្ចី សម្រាប់គម្រោង Dasa របស់ក្រុមហ៊ុនរុករករ៉ែកាណាដា Global Atomic ខណៈដែលសហគ្រាសមួយនេះអះអាងថា ជាប្រភពរ៉ែអ៊ុយរ៉ាញ៉ូមដែលមានគុណភាពខ្ពស់បំផុតនៅអាហ្វ្រិក។ បើតាម Aljazeera, ការវិនិយោគនេះអាចជួយពង្រឹងលទ្ធភាពរបស់សហរដ្ឋអាមេរិក ក្នុងការទទួលបានការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នៅពេលដែលប្រទេសនីហ្សេ ដែលជាអ្នកផលិតអ៊ុយរ៉ាញ៉ូមធំជាងគេទី ៧ របស់ពិភពលោក កំពុងជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនរុករករ៉ែបារាំង Orano ដែលជាក្រុមហ៊ុនទទួលបានការគាំទ្រពីរដ្ឋ និងបានគ្របដណ្តប់លើវិស័យអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះអស់រយៈពេលជាយូរមកហើយ។ ប្រភពព័ត៌មានដែលបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងនេះបាននិយាយថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនីហ្សេ លោកស្រី Kathleen FitzGibbon បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសនីហ្សេ និងគាំទ្រគម្រោងនេះ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានចូលកាន់តំណែង ដោយផ្តោតការយកចិត្តទុកដាក់ជាថ្មីលើការបង្កើតកិច្ចព្រមព្រៀងនានានៅក្នុងទ្វីបអាហ្វ្រិក។ នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានយល់ព្រមដកកងទ័ពប្រហែល ១ពាន់នាក់ចេញ បន្ទាប់ពីរដ្ឋាភិបាលយោធាដែលបានឡើងកាន់អំណាចនៅនីហ្សេ តាមរយៈរដ្ឋប្រហារឆ្នាំ២០២៣ បានចាត់ទុកវត្តមានរបស់កងទ័ពអាមេរិកថា “ខុសច្បាប់” ហើយបានងាកទៅរកប្រទេសរុស្ស៊ីដើម្បីសុំការគាំទ្រផ្នែកសន្តិសុខ។ ទាហានបារាំងក៏ត្រូវបានបញ្ជាឱ្យចាកចេញផងដែរ នៅឆ្នាំ២០២៣។ បើផ្អែកតាមប្រភពទាំងនោះ, គម្រោងនេះត្រូវបានគេមើលឃើញថា…
-
ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត

អ៊ីស្លាម៉ាបាត ៖ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញឱ្យអ៊ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កុំឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ការជំរុញរបស់ប្រមុខកងទ័ពប៉ាគីស្ថាន ធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចំពេលដែលប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។ បើតាម Anadolu, កិច្ចសន្ទនានេះ បានផ្តោតសំខាន់លើស្ថានការណ៍ក្នុងតំបន់ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី និងការចាប់ផ្តើមឡើងវិញនូវការចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជាប់គាំង។ ឆ្លើយតបការអំពាវនាវរបស់ភាគីប៉ាគីស្ថាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញក្តីសង្ឃឹមយ៉ាងវិជ្ជមាន ប៉ុន្តែមិនទាន់មានការផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ យ៉ាងណា កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ងធ្លាប់បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសយេម៉ែនឡើយ ដោយចាត់ទុកក្រុមឧទ្ទាមហ៊ូធីជាតួអង្គឯករាជ្យ។ ការជំរុញរបស់ប៉ាគីស្ថាននេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្ទាក់ចាប់យន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់ក្រុមហ៊ូធី នៅជិតទីក្រុងបរិសុទ្ធ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារនេះ បានបង្កឱ្យមានការខឹងសម្បារពីសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសមូស្លីមផងដែរ។ ប៉ុន្តែភ្លាមៗ ក្រុមឧទ្ទាមហ៊ូធីបានប្រកាសច្រានចោល៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ី បានចោទប្រកាន់កាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសលោកខាងលិចកំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈព្យាយាមផ្សព្វផ្សាយនូវអ្វីដែលខ្លួនហៅថា “រឿងមិនពិត” អំពីការគំរាមកំហែងរបស់ទីក្រុងមូស្គូ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អះអាងថា រុស្ស៊ីមិនមានបំណងវាយប្រហារអឺរ៉ុបឡើយ ប៉ុន្តែជម្លោះណាមួយដែលបង្កឡើងដោយការវាយប្រហារពីសំណាក់បណ្តាប្រទេសអឺរ៉ុប នោះនឹងមានលក្ខណៈខុសគ្នាទាំងស្រុងពីសង្គ្រាមអ៊ុយក្រែន និងបញ្ចប់ទៅវិញយ៉ាងលឿនបំផុត។ លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមខាងក្រៅ ដែលលោកចាត់ទុកថា ប៉ះពាល់ដល់សន្តិសុខជាតិរបស់ទីក្រុងមូស្គូ។ ជាមួយគ្នានេះ លោក Lavrov បានបង្ហាញភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈរក្សាការសន្ទនាជាមួយរុស្ស៊ី ទោះបីមានការខ្វែងគំនិតគ្នាខ្លាំងក៏ដោយ។ លោក Lavrov សង្កត់ធ្ងន់ថា រុស្ស៊ីនៅតែបើកទ្វារចំហ ចំពោះការសន្ទនាប្រកបដោយអត្ថន័យ ជាមួយគ្រប់ភាគីដែលមានឆន្ទៈចូលរួម ហើយមិនចង់ឱ្យមន្ត្រីបរទេសមករុស្ស៊ី ដើម្បីតែធ្វើការរិះគន់ជាសាធារណៈនោះទេ។ យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ ទទួលស្គាល់ថា ការសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅពុំទាន់នាំឱ្យមានការផ្លាស់ប្តូរជាក់ស្តែងណាមួយនោះទេ ហើយលោកក៏មិនរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងដំបូងបង្អស់ ដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់កាណុងកាំភ្លើងអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ បើតាម South China Morning Post, មហិច្ឆតាផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះ ត្រូវបានបញ្ចេញដោយក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Inner Mongolia First Machinery Group ដែលជាក្រុមហ៊ុនផលិតរថក្រោះឈានមុខរបស់ចិន និងវិទ្យាស្ថានបច្ចេកវិទ្យាក្រុងប៉េកាំង។ ដៃគូទាំងពីរបានស្នើឡើងនូវគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៦០ តោន បំពាក់ដោយកាណុងកាំភ្លើងអេឡិចត្រូម៉ាញ៉េទិច Railgun ជាមួយនឹងកម្លាំង ៥០ មេហ្គាជូល (MJ)។ កាណុង Railgun ខុសពីកាណុងកាំភ្លើងរថក្រោះធម្មតា ព្រោះវាប្រើថាមពលអគ្គិសនី និងកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីបង្កើនល្បឿនគ្រាប់ផ្លោង ជំនួសឱ្យការប្រើសារធាតុផ្ទុះគីមី ដើម្បីវាយប្រហារគោលដៅរឹងមាំរបស់សត្រូវ ដូចជា រថពាសដែក បន្ទាយបេតុង និងទីតាំងការពារក្រោមដីជាដើម។ កាណុងកាំភ្លើងនេះ អាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនរហូតដល់ ៣,៥ គីឡូម៉ែត្រក្នុងមួយវិនាទី ឬលឿនសំឡេងជាង ១០.២ដង ដែលអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ ប្រភពដដែលឱ្យដឹងថា ផែនការអភិវឌ្ឍរថក្រោះចម្បាំងរបស់ចិន…
-
លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ភ្លើងសង្គ្រាមដែលកំពុងហែកហួរនៅ អ៊ុយក្រែន អាចនឹងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាស៊ីបូព៌ា ដោយសារតែការពង្រឹងផ្នែកយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន NHK នៅទីក្រុងកៀវកាលពីថ្ងៃពុធ, លោក Zelensky បញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅចូលរួមក្នុងសមរភូមិជាមួយរុស្ស៊ី ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធនឹងអ៊ុយក្រែន។ លោកថា ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យយោធាកូរ៉េខាងជើង អាចរៀនសូត្រ និងទទួលបានបទពិសោធន៍សង្គ្រាមសម័យទំនើបដោយផ្ទាល់ ដោយមិនចាំបាច់រងការខាតបង់ធំដុំ ដែលវានឹងក្លាយជាការគំរាមកំហែងសន្តិសុខដ៏ធំមួយសម្រាប់តំបន់អាស៊ីបូព៌ា។ ជាមួយគ្នានេះ លោក Zelensky ក៏បាននិយាយផ្លែផ្កាឱ្យចិនផងដែរថា បើទោះបីជាមិនធ្លាប់ឃើញមីស៊ីលរបស់ចិនផ្ទាល់ ប៉ុន្តែគ្រឿងបន្លាស់ជាច្រើនរបស់ចិន ត្រូវបានរកឃើញនៅក្នុងមីស៊ីល និងយន្តហោះដ្រូន ដែលរុស្ស៊ីប្រើប្រាស់វាយប្រហារមកលើអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ថែមទាំងបានរិះគន់ជំហរផ្នែកការទូតរបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរថា មហាយក្សចិនមិនបានឈរនៅខាងទីក្រុងកៀវផ្នែកនយោបាយនោះទេ ។ លោកសង្កត់ធ្ងន់ថា មហាអំណាចដូចជាប្រទេសចិនអាចដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែលោកយល់ថា ជំហររបស់ចិនបច្ចុប្បន្នមានភាពលំអៀងទៅរករុស្ស៊ី ជាជាងការរក្សាជំហរកណ្តាល ។ នៅក្នុងបទសម្ភាសន៍ដដែលនោះ ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានបង្ហាញពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសជប៉ុន…
-
អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក

បរទេស ៖ ក្រុមមន្ត្រីអាមេរិក និងក្រុមប្រដាប់អាវុធហ៊ូធីរបស់ប្រទេសយ៉េមែន បានណាត់ជួបចរចាគ្នាដោយផ្ទាល់ នៅក្នុងប្រទេសអូម៉ង់ ដោយបានព្រមព្រៀងថា នឹងមិនវាយប្រហារគ្នាទៅវិញទៅមកទៀតឡើយ ។ នេះបើតាម Reuters ចេញផ្សាយកាលពីថ្ងៃពុធ ។ ការណាត់ជួបគ្នានេះបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម អំឡុងប្រតិបត្តិការវាយលុកដ៏ធំមួយ ជាហេតុធ្វើឱ្យកងកម្លាំងប្រទេសយ៉េមែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ។ បើតាម Reuters, ដំណឹងអំពីការណាត់ជួបគ្នាដ៏កម្រនេះ ស្របទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយ កាលពីថ្ងៃសៅរ៍ ថា ក្រុមហ៊ូធីបានទាក់ទងតាមទូរស័ព្ទ មកកាន់រដ្ឋបាលរបស់លោក ដោយស្នើសុំទីក្រុងវ៉ាស៊ីនតោន កុំលូកដៃចូលក្នុងសង្គ្រាម នៅប្រទេសយេម៉ែន ។ គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានចាត់ថ្នាក់ក្រុមហ៊ូធីថាជា «អង្គការភេរវករបរទេស» នៅខែមីនា ឆ្នាំ២០២៥ ដោយចាត់ទុកការគាំទ្រដល់ក្រុមនេះថាជាបទល្មើសព្រហ្មទណ្ឌ។ នៅពេលនោះ អាមេរិកក៏បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេល២ខែ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើនាវាដឹកជញ្ជូននានា នៅក្នុងសមុទ្រក្រហមផងដែរ ។ យ៉ាងណាមិញ…
-
សូមប្រយ័ត្ន! កម្ពុជារកឃើញមេរោគគ្រុនឈាមប្រភេទទី៣ច្រើនជាងគេ មានការវិវត្ត និងឆ្លងលឿន

នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ ជំងឺគ្រុនឈាមបានកើតឡើងចំនួនជិត ៤ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះក្នុងមន្ទីរពេទ្យគន្ធបុប្ផាទទួលព្យាបាលអ្នកជំងឺគ្រុនឈាមច្រើនជាងគេ គឺមានរហូតដល់ជាង ២ម៉ឺន៦ពាន់នាក់។ ចំពោះអត្រាស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមានចំនួន ០,៣ភាគរយ កើនឡើងបន្តិចបើធៀបនឹងពេញមួយឆ្នាំ ២០២៥ ដែលមានត្រឹម០,២៥ភាគរយ។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា វីរុសជំងឺគ្រុនឈាមមានចំនួន៤ប្រភេទ គឺប្រភេទ ១, ប្រភេទ ២, ប្រភេទ ៣, និងប្រភេទ ៤។ វីរុសគ្រុនឈាមទាំង៤ប្រភេទនេះ គឺសុទ្ធតែធ្លាប់កើតមានជាយូរលង់មកហើយនៅកម្ពុជា។ ក្នុងចំណោមមេរោគគ្រុនឈាមទាំង៤ប្រភេទនោះ ប្រភេទទី៣កើតមានច្រើនជាងគេ បន្ទាប់មកប្រភេទទី១។ ប៉ុន្តែ វីរុសប្រភេទទី៣ និងទី១ មានស្ថានភាពខុសប្លែកពីមុន ដែលងាយឆ្លងរាលដាលលឿនជាងមុន។ បើតាមលោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បើកាលណាអ្នកជំងឺធ្លាប់កើតវីរុសគ្រុនឈាមក្នុងចំណោមវីរុសទាំង៤ប្រភេទនោះហើយ ការឆ្លងជាលើកទី២ជាមួយវីរុសផ្សេងទៀតខុសពីការឆ្លងពីមុន ពួកគេប្រឈមហានិភ័យខ្ពស់ចំពោះការកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ ដែលតម្រូវឱ្យរួតរះបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់មិនឱ្យលើស៤៨ ម៉ោងឡើយ។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា មូលហេតុដែលវីរុសគ្រុនឈាមប្រភេទទី៣ និងប្រភេទទី១ ឆ្លងច្រើនជាងគេ គឺពាក់ព័ន្ធនឹងការប្រែប្រួលតាមធម្មជាតិរបស់វីរុស រួមជាមួយកត្តាបរិស្ថាន អាកាសធាតុ…