Category: ព័ត៌មាន

  • លោក ពូទីន សន្យាសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អ៊ុយក្រែន បន្តវាយចូលជ្រៅក្នុងទឹកដី រុស្ស៊ី

    លោក ពូទីន សន្យាសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អ៊ុយក្រែន បន្តវាយចូលជ្រៅក្នុងទឹកដី រុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានធ្ងន់ៗថា រាល់ការវាយប្រហារណាមួយពីសំណាក់ភាគីអ៊ុយក្រែនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវប្រឈមមុខនូវការវាយបកសងសឹកវិញ ក្នុងកម្រិតកាន់តែខ្លាំងក្លាជាងមុនឆ្ងាយណាស់ ។ ការព្រមានរបស់លោក ពូទីន ធ្វើឡើងនៅពេលចូលរួមវេទិកា “អ្វីៗគ្រប់យ៉ាងដើម្បីជ័យជម្នះ!” កាលពីថ្ងៃ ចន្ទ ដោយលោកបានលើកឡើងពីបញ្ហាជម្លោះនៅអ៊ុយក្រែន និងការឆ្លើយតបរបស់រុស្ស៊ី ចំពោះការគាំទ្រនៃប្រទេសលោកខាងលិចដល់ទីក្រុងកៀវ ។ បើតាម RT, លោក ពូទីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការឆ្លើយតបរបស់យើងតែងតែឆ្លុះបញ្ចាំងពីការវាយប្រហារណាមួយមកលើទឹកដីរុស្ស៊ី ។ យើងនឹងវាយបកវិញក្នុងទម្រង់ដូចគ្នា ប៉ុន្តែមានឥទ្ធិពលខ្លាំងជាងមុនជាច្រើនដង ។ លោកបន្ថែមថា សត្រូវនឹងដឹងពីឥទ្ធិពលនេះ ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងកាន់តែដឹងច្បាស់បន្ថែមទៀតនាពេលអនាគត ។ ពាក់ព័ន្ធនឹងការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន មេដឹកនាំរុស្ស៊ីរូបនេះ បានអះអាងថា កម្លាំងរុស្ស៊ីបានស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ ទោះបីជាត្រូវប្រឈមមុខនូវការលំបាកក៏ដោយ ។ លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា ទោះបីជាមានសម្ពាធសេដ្ឋកិច្ច និងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានក៏ដោយ ក៏រុស្ស៊ីកំពុងតែប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឧស្សាហកម្មការពារជាតិ ។ លោកថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ កំពុងតែផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិរួចស្រេចទៅហើយ…

  • ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

    ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

    ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រទេសប្រេស៊ីល លោក Lula បានហៅផែនការរបស់អាមេរិក ដែលចង់គិតថ្លៃ នាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ថាជាទង្វើរបស់ក្រុមចោរសមុទ្រ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅរដ្ឋ Sao Paulo កាលពីថ្ងៃចន្ទ, លោក Luiz Inacio Lula da Silva បានបន្ថែមថា «ប្រទេសធំមួយ ដូចជា សហរដ្ឋអាមេរិក ដែលខ្ញុំជឿថា បានប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ អស់រយៈពេលជាយូរមកហើយ ឥឡូវនេះ មិនអាចក្លាយជាចោរសមុទ្របានទេ» ដោយលោកព្រមានថា ជម្លោះនេះកំពុងជំរុញឱ្យតម្លៃស្បៀងអាហារជាមូលដ្ឋាន នៅក្នុងប្រទេសប្រេស៊ីលកើនឡើង រួមទាំង សណ្តែក អង្ករ ប៉េងប៉ោះ និង ខ្ទឹមបារាំង ក៏ដូចជា ប្រេងឥន្ធនៈផងដែរ។ ការលើកឡើងនេះ ធ្វើឡើង ភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកនឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ក្នុងពេលស្ថានការណ៍ រវាងគូរ ជម្លោះអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅឡើងវិញ។ ថ្លែងនៅសេតវិមាន…

  • លោក ត្រាំ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះផ្ទុះអាវុធដាក់គ្នាជាថ្មី

    លោក ត្រាំ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះផ្ទុះអាវុធដាក់គ្នាជាថ្មី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា នៅតែអាចធ្វើទៅបាន ទោះបីជាបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ និង ដាក់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ឡើងវិញក៏ដោយ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា «មែនហើយ ខ្ញុំគិតថា កិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ពិតណាស់ ខ្ញុំធ្វើបាន …យើងមានកិច្ចព្រមព្រៀងជាមួយពួកគេ កាលពី ២ថ្ងៃមុន ហើយបន្ទាប់មក ពួកគេបាននិយាយថា យើងមិនអាចធ្វើកិច្ចព្រមព្រៀងនោះបានវិញ ដូច្នេះ យើងត្រូវតែចរចា បន្ថែមទៀត »។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីព្រឹកថ្ងៃចន្ទដែរថា អនុស្សរណៈនៃការយោគយល់គ្នា ខែមិថុនា ដែលបានបង្កើតជាមូលដ្ឋានសម្រាប់ការចរចា និង បានលើកការបិទផ្លូវរបស់សហរដ្ឋអាមេរិក គឺ «ស្ថិតក្នុងវិបត្តិ»។ លោក Baqaei បាននិយាយថា អ៊ីរ៉ង់នឹងមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា…

  • លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ

    លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ បានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិកអាចនឹងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz និងទាមទារឱ្យមានការទូរទាត់ប្រាក់កម្រៃ ចំពោះការការពារសន្តិសុខនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។ ការគ្រប់គ្រងច្រកសមុទ្រ Hormuz បានក្លាយជាសមរភូមិដ៏សំខាន់មួយនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ប្រៀបបាននឹងសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ។ ប៉ុន្តែវាត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតដៃគ្នាវាយប្រហារមកលើសាធារណៈរដ្ឋឥស្លាមមួយនេះ កាលពីចុងខែកុម្ភៈ ។ យ៉ាងណាមិញ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃទី១៣ ខែកក្កដា ថា យើងនឹងក្លាយជាអ្នកថែរក្សាច្រកសមុទ្រនេះ ។ យើងគួរតែទទួលបានការបង់ប្រាក់យ៉ាងច្រើន ព្រោះប្រទេសដែលនៅខាងយើង សុទ្ធតែជាប្រទេសអ្នកមាន ហើយយើងមិនអាចធ្វើកិច្ចការនេះដោយឥតគិតថ្លៃឡើយ ។ ជាមួយគ្នានោះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់អ៊ីរ៉ង់ចំៗថា ជាអ្នកបំពានកិច្ចព្រមព្រៀងសន្តិភាព និងបានគំរាមវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យចាស់ដៃបំផុត ។ មិនបង្អង់យូរ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានត្រឡប់ទៅវិញថា ការធ្វើនាវាចរណ៍នឹងអាចដំណើរការជាប្រក្រតីឡើងវិញ…

  • ហ៊ូធី បាញ់មីស៊ីលនិងដ្រូន ចូលព្រលាន្ត អារ៉ាប៊ី សាអូឌីត សងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់

    ហ៊ូធី បាញ់មីស៊ីលនិងដ្រូន ចូលព្រលាន្ត អារ៉ាប៊ី សាអូឌីត សងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់

    សាណា ៖ ពួកហ៊ូធីនិយាយកាលពីថ្ងៃចន្ទថា ពួកគេបាញ់មីស៊ីលនិងដ្រូន ទៅលើអាកាសយានដ្ឋាន អាបា របស់ប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីសងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់ នៅក្នុងរដ្ឋធានី សាណា ប្រទេសយេម៉ែន។ ក្រុមប្រដាប់អាវុធ ហ៊ូធី ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ មានមូលដ្ឋាន នៅក្នុងប្រទេសយេម៉ែន។ តាមរយៈសេចក្តីថ្លែងការណ៍ផ្សាយលើទូរទស្សន៍, លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានព្រមានថា «ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កុំឱ្យឆ្លងកាត់ដែនអាកាស អារ៉ាប៊ី សាអូឌីត ហើយជំរុញឱ្យពួកគេយកចិត្តទុកដាក់ ចំពោះការព្រមានទាំងនេះ រហូតដល់ការបិទផ្លូវអាកាសយានដ្ឋានអន្តរជាតិ នៅសាណា ត្រូវបានលើកលែង»។ លោកអះអាងថា ប្រតិបត្តិការវាយប្រហារនេះ សម្រេចបាននូវគោលបំណងរបស់ខ្លួន ដោយជោគជ័យ។ បើតាម Xinhua, ការវិវត្តន៍នេះ បានធ្វើឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើងដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដោយមានការវាយប្រហារ លើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដែលដឹកគណៈប្រតិភូជាន់ខ្ពស់ Houthi ចាកចេញពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុង សាណា (Sanaa)។ យ៉ាងណា រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយ…

  • ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់

    ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់

    អាមេរិក ៖ ក្រុមទាហានអាមេរិក ដែលនៅរស់រានមានជីវិតពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសឈូងសមុទ្រ កូវ៉ែត បានអះអាងថា ថ្នាក់ដឹកនាំរបស់ពួកគេមិនអើពើនឹងការព្រមានវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ របស់ the jerusalem post។ ទាហានអាមេរិក ដែលឈរជើង នៅកំពង់ផែ Shuaiba ប្រទេសកូវ៉ែត បានអះអាងថា ឧត្តមសេនីយ៍ ដែលទទួលបន្ទុកមូលដ្ឋានទ័ព បានព្រងើយនឹងព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលបានព្រមានថា ទីតាំងនោះជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមចុងក្រោយបង្អស់ ពោលគឺ មុនពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិក ចំនួន៦នាក់ នៅថ្ងៃទី១ ខែមីនា នេះបើយោងតាមអត្ថបទស៊ើបអង្កេតរបស់ The Washington Post ចេញផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា។ ផ្អែកលើរបាយការណ៍ ដែលបានដកស្រង់ប្រភពចំនួន១៧នាក់ រួមទាំង ទាហានដែលបានរួចផុតពីការវាយប្រហារ និងសាក្សីផ្ទាល់ភ្នែកផ្សេងទៀត, ឧត្តមសេនីយ៍ឯក Clint Barnes បានចាកចេញពីទីតាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលទាហានក្រោមបញ្ជា ត្រូវបានបង្គាប់ ឲ្យនៅទីនោះ។ របាយការណ៍នេះបានលើកឡើងពីទាហានទាំងនោះដែលបង្ហាញអារម្មណ៍ថា ត្រូវបានគេក្បត់ ខណៈដែល ថ្នាក់ដឹកនាំទាំងនោះមិនបានធ្វើអ្វីគ្រប់គ្រាន់…

  • អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

    អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមានថា អ៊ីរ៉ង់នៅតែមានអាវុធគីមីនៅក្នុងដៃ បើទោះបីជារដ្ឋឥស្លាមមួយនេះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងប្រតិបត្តិយោធា “Operation Roaring Lion” ក៏ដោយ ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Newsmax កាលពីសប្តាហ៍មុន លោក Netanyahu លើកឡើងថា អ៊ីរ៉ង់ពិតជាមានអាវុធគីមីនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនប្រាកដមែន ហើយវាគឺជាការគំរាមកំហែងដ៏ធំមួយផ្សេងទៀត ដែលពួកគេកំពុងបង្កឡើង ។ នេះជាលើកដំបូងហើយ ដែលមេដឹកនាំអ៊ីស្រាអែលរួបនេះ លើកឡើងអំពីអាវុធគីមី ខណៈកន្លងមក មិនធ្លាប់មានរបាយការណ៍ណាមួយបង្ហាញថា អ៊ីរ៉ង់បានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នោះឡើយ ។ បើតាម Jerusalem post, លោក Netanyahu ក៏បានទម្លាយឱ្យដឹងអំពីវិបត្តិផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយលោកបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ថា កំពុងធ្វើបាប និងកៀបសង្កត់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ។ លោកថា ក្នុងចំណោមប្រជាជនអ៊ីរ៉ង់ប្រមាណ ៩០លាននាក់ មានរហូតដល់ទៅ ៨០% ដែលស្អប់ខ្ពើមការដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ ដោយពួកគេចាត់ទុកមេដឹកនាំទាំងនោះថា បានប្លន់យកប្រទេស ដូច្នេះលោកជឿថា ពេលនេះ អ៊ីរ៉ង់កំពុងរង្គោះរង្គើជិតដួលរលំហើយ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវ័យ ៧៦…

  • អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ

    អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ

    កៀវ ៖ ប្រទេសចិនបានព្រមានដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី កុំឲ្យឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារសងសឹកទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី Volodymyr Zelensky។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍, លោក Volodymyr Zelenskyyបានរៀបរាប់ថា លោកបានដឹងពីការអន្តរាគមន៍របស់ទីក្រុងប៉េកាំង លើរឿងនេះ ក្នុងពេលជួបណ្តាមេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល ណាតូ នាទីក្រុងអង់ការ៉ា ប្រទេសតួកគី។ លោក Zelensky បាននិយាយថា មេដឹកនាំអឺរ៉ុបជាច្រើនបានប្រាប់លោកថា ថ្មីៗនេះ ពួកគេទើបតែបានពិភាក្សាអំពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ជាមួយមន្ត្រីចិន ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្តថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ចំពោះវោហាសាស្ត្ររបស់រុស្ស៊ី អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមលោក Zelensky, មេដឹកនាំអឺរ៉ុបមួយចំនួនក៏បានលើកឡើងពីតួនាទីដ៏មានសក្តានុពលរបស់ប្រទេសចិន ក្នុងការជួយបញ្ចប់សង្គ្រាម អំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីនានា នៅឯវេទិកាកំពូល ណាតូ ផងដែរ។ បើតាម Politico, ការលើកឡើង របស់លោក Zelensky បែបនេះ ធ្វើឡើង បន្ទាប់ពីទីក្រុងមូស្គូបានធ្វើការបណ្តុះបណ្តាលយោធានុយក្លេអ៊ែរ នៅប្រទេសបេឡារុស ក្បែរខាង…

  • អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

    ភ្នំពេញ៖រចនាសម្ព័ន្ធច្រាំងកសិន្ធុ ឬស្រះខាងលិចនៃប្រាសាទអង្គរវត្ត ដែលជាចំណុចយុទ្ធសាស្ត្រដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ក្នុងការឈរផ្ដិតយករូបភាពដ៏ស្កឹមស្កៃរបស់តួប្រាសាទពីចម្ងាយ ពេលនេះកំពុងត្រូវបាននាយកដ្ឋានអភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមដំណើរការជួសជុលឡើងវិញហើយ។ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាង​លិច​ប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាល ប្រវែង ២០ ម៉ែត្រ។ ទីតាំងនេះបានរងការដួលរលំជាបន្តបន្ទាប់នាពេល​កន្លងមកដោយសារតែកត្តាធម្មជាតិ និងអាយុកាលដ៏យូរលង់នៃតួថ្ម។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរា។ លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ការសម្រេចចិត្តបើកការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់​ដឹកនាំស្ថាប័នបានចុះពិនិត្យផ្ទាល់ និងឃើញពីស្ថានភាពទ្រុឌទ្រោមខ្លាំង។ ម្យ៉ាងវិញទៀត ទីតាំងច្រាំងកសិន្ធុនេះ គឺជាចំណុច​យុទ្ធសាស្ត្រ​ដ៏មានប្រជាប្រិយភាព ដែលភ្ញៀវទេសចរតែងតែនិយមមកឈរថតរូបផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ​វត្តពីចម្ងាយ។ ប្រភពដដែលរំលេចឱ្យដឹងថា ផ្អែកតាមប្រវត្តិជួសជុល ទីតាំងនេះធ្លាប់ត្រូវបានស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា ធ្វើការជួសជុលរួចម្ដងមកហើយ នៅចន្លោះឆ្នាំ ១៩៨៦ ដល់ ១៩៩៣ ដែលមានប្រវែងសរុប ១៤០ ម៉ែត្រ គិតចាប់ពីស្ពាន​ហាលទៅ។ ទោះជាយ៉ាងណា ដោយសារ​ប្រព័ន្ធបង្ហូរទឹកដោះទឹកភ្លៀងបុរាណរងការខូចខាត មិនអាចរំដោះទឹកបានទាន់ពេល ធ្វើឱ្យទឹកហូរច្រោះដីពីផ្នែក​ខាងក្រោមរចនាសម្ព័ន្ធ បណ្ដាលឱ្យច្រាំងកសិន្ធុដួលរលំនៅផ្នែកខាងចុងប្រវែងប្រហែល ៨ ម៉ែត្រ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតគម្រោងជួសជុលបន្តពីកន្លែងដួលរលំ សរុបប្រវែង ២០ ម៉ែត្រ ដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់ទទួលបានជោគជ័យពីការជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅ។ ទោះ​យ៉ាងណា…

  • យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

    យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបន្តជំរុញយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៤ថ្ងៃ នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថានបាន ចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានរហូតដល់ជាង ១លានដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងធំធេង។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានចែកកូនឈើជូនសាធារណជន​យកទៅ​ដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស បានសរុបប្រមាណ ៥,៣ លានដើមហើយ ដើម្បីរួម​ចំណែក​ដល់ការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។ ដោយឡែក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» លើកទី៣ ដែលបានប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះអស់ចំនួន ១,២លានដើម បន្ថែមទៀត។ អ្វីដែលជាការកត់សម្គាល់ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការរួមបញ្ចូលទាំងការប្រកាសយុទ្ធនាការ «ដាំដើមត្នោតមួយ​លានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន មានអ្នកចូលរួមយ៉ាងច្រើនកុះករ។ មានប្រសាសន៍នៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ក្នុងការលើកកម្ពស់ការចូលរួម​របស់​ប្រជាពលរដ្ឋគ្រប់រូប…