-
អូម៉ង់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងដាក់កុងត្រូលយកថ្លៃនាវាជាមួយអ៊ីរ៉ង់

ម៉ាស្កាត ៖ ប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើការប្រមូលថ្លៃសេវារួមគ្នាសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នេះបើតាមកាសែត The New York Post។ សារព័ត៌អាមេរិកមួយនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងតំបន់មួយរូប ដោយគេបញ្ជាក់ថា ប្រទេសអូម៉ង់បានបដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការប្រមូលថ្លៃសេវារួមគ្នាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមមន្ត្រីរូបនោះ ដើម្បីជៀសវាងជម្លោះដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រទេសអូម៉ង់បានបដិសេធសូម្បីតែគំនិតនៃការបង់ថ្លៃដោយស្ម័គ្រចិត្ត ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ធានាសុវត្ថិភាព និងការការពារបរិស្ថាននៅក្នុងច្រកសមុទ្រហ័រមូស។ បើតាម Tass, ការប្រកាសទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពី លោក ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ប្រទេសអូម៉ង់ និងបានគំរាមថា នឹង “ទម្លាក់គ្រាប់បែកវាយប្រហារយ៉ាងធ្ងន់ធ្ងរ” មកលើប្រទេសនេះ ប្រសិនបើអូម៉ង់រារាំងដល់ការដោះស្រាយជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ រដ្ឋបាលអាមេរិកយល់ឃើញថា អាជ្ញាធរអូម៉ង់បានយល់ព្រមផ្តល់ការសម្បទានច្រើនពេកនៅក្នុងការចរចាជាមួយអ៊ីរ៉ង់ជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស។ ជាពិសេស ទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តនឹងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងរួមគ្នារវាងប្រទេសទាំងពីរលើការចេញ-ចូលច្រកសមុទ្រហ័រមូស ក៏ដូចជា ការប្រមូលថ្លៃសេវាឆ្លងកាត់ពីម្ចាស់នាវាផងដែរ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
អនុប្រធានាធិបតីអាមេរិកថា ជម្លោះជាមួយអ៊ីរ៉ង់មិនមែនជា «សង្គ្រាម»

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនចាត់ទុកជម្លោះជាមួយប្រទេសអ៊ីរ៉ង់ថាជា «សង្គ្រាម» នោះទេ បើទោះបីជាការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តកើតមាន បន្ទាប់ពីជម្លោះនេះបានអូសបន្លាយអស់រយៈពេល ៦ ខែមកហើយក៏ដោយ។ ការលើកឡើងរបស់លោក Vance បានធ្វើឡើងចំពេលដែលមានសញ្ញាកាន់តែច្បាស់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចប់ជម្លោះ ដែលជាបន្ទុកដល់រដ្ឋបាលរបស់លោក។ លោក Vance បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន នៅពេលត្រូវបានសួរថា តើសង្គ្រាមនេះនឹងត្រូវបញ្ចប់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិកនាខែវិច្ឆិកាដែរឬទេថា «ខ្ញុំមិនហៅវាថាសង្គ្រាមនោះទេ។ នៅពេលនេះ មិនមានការបាញ់ប្រហារសកម្មឡើយ»។ លោក Vance បានបន្ថែមថា លោកទទួលស្គាល់ថា មានតំបន់មួយចំនួនដែលជម្លោះនេះបានផ្ទុះឡើង ប៉ុន្តែប្រតិបត្តិការប្រយុទ្ធធំៗមានរយៈពេលត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ។ លោកបានបញ្ជាក់ទៀតថា «ប៉ុន្តែនៅពេលអ្នកសួរថា តើរឿងនេះនឹងបញ្ចប់នៅពេលណា អ្នកត្រូវសួរសំណួរមកខ្ញុំ ដូចជា តើនៅពេលណាដែលអ៊ីរ៉ង់នឹងឈប់បាញ់ប្រហារលើនាវា? ខ្ញុំគិតថា ការពិតគឺខ្ញុំមិនដឹងចម្លើយចំពោះសំណួរនោះទេ។ អ្នកត្រូវតែទៅសួរអ៊ីរ៉ង់»។ បន្ទាប់ពីភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានសប្តាហ៍ ការប៉ះទង្គិចគ្នាសារជាថ្មីបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិកកាលពីថ្ងៃអាទិត្យ…
-
សិង្ហបុរី ចាយ ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ចំនួន ២០ គ្រឿង ពី អាមេរិក

សិង្ហបុរី ៖ ក្រសួងសង្គ្រាមអាមេរិកបញ្ជាក់ថា សិង្ហបុរីបានចំណាយប្រមាណ ៤.០៦ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ២០គ្រឿង និងឧបករណ៍យោធាពាក់ព័ន្ធ ។ នេះជាលើកដំបូងដែលតម្លៃសរុបនៃកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ត្រូវបានបង្ហាញជាផ្លូវការ ។ បើតាម Straits Times, ក្នុងចំណោមយន្តហោះទាំង ២០គ្រឿង ក្នុងនោះយន្តហោះចម្បាំង F-35B ចំនួន ១២គ្រឿង នឹងឈរជើងជាអចិន្ត្រៃយ៍នៅមូលដ្ឋានទ័ពអាកាស Ebbing Air National Base នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក ។ រីឯយន្តហោះចម្បាំង F-35A ចំនួន ៨គ្រឿងទៀត នឹងត្រូវដាក់ឱ្យឈរជើងនៅមូលដ្ឋានទ័ពអាកាស Tengah Air Base ប្រទេសសងិ្ហបុរី ។ ប្រភពឱ្យដឹងថា យន្តហោះចម្បាំង F-35 ដំបូងរបស់សិង្ហបុរី ត្រូវបានរំពឹងថា នឹងប្រគល់ទៅឱ្យមូលដ្ឋានអាកាសរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៦ ខណៈការដាក់ពង្រាយយន្តហោះ F-35 ផ្សេងទៀតនៅសិង្ហបុរី នឹងចាប់ផ្តើមនៅឆ្នាំ…
-
រុស្ស៊ី ចោទ ន័រវេស ធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយរឹបអូសនាវាស្រាវជ្រាវខ្លួន

មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃ ព្រហស្បតិ៍ បានចោទប្រកាន់ន័រវេសពេញៗមាត់ថា បានធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយអាជ្ញាធរន័រវេសបានរឹបអូសនាវាមួយគ្រឿងរបស់រុស្ស៊ី ។ បើតាម Anadolu, ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរន័រវែសបានរឹបអូសនាវាស្រាវជ្រាវ Professor Molchanov របស់រុស្ស៊ីនៅតំបន់អាក់ទិក ដើម្បីអនុវត្តតាមសេចក្តីសម្រេចផ្តល់សំណងចំនួន ៤.២២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន Naftogaz ។ ការផ្តល់សំណងនេះ ធ្វើឡើងដើម្បីឆ្លើយតបការដែលរុស្ស៉ីបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ុយក្រែន Naftogaz នៅពេលទីក្រុងមូស្គូកាត់បញ្ចូលតំបន់គ្រីមៀ ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។ យ៉ាងណា លោកស្រី Zakharova អះអាងថា នេះជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសលោកខាងលិច ចំពោះកិច្ចការសមុទ្រ ។ លោកស្រីថា ជាច្រើនទសវត្សរ៍មកហើយ ច្បាប់សមុទ្រ គឺជាគោលការណ៍ណែនាំនៅក្នុងកិច្ចការសមុទ្រ ។ ប៉ុន្តែពេលនេះ អ្វីៗគ្រប់យ៉ាងត្រូវបានច្របូកច្របូល និងបោះបង់ចោល ហើយពួកគេបានឈានទៅរកសកម្មភាពចោរសមុទ្រយ៉ាងពិតប្រាកដ ។ បន្ថែមលើនេះ លោកស្រី Zakharova បានពណ៌នាអំពីការវិវត្តនេះថា ជារឿងគួរឱ្យតក់ស្លុត និងជាការធ្លាក់ចុះសីលធម៌…
-
កាសែត អង់គ្លេស ផ្សាយចោទ រុស្ស៊ី លួចជួយ អ៊ីរ៉ង់ ផលិតមីស៊ីលនាំផ្លូវលឿនជាងសំឡេង ទប់ទល់នាវាចម្បាំង អាមេរិក

ឡុងដ៍ ៖ កាសែត Financial Times របស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានចេញផ្សាយអត្ថបទចោទប្រកាន់ប្រទេសរុស្ស៊ីចំៗថា បានលួចជួយអ៊ីរ៉ង់ដោយសម្ងាត់ ក្នុងការអភិវឌ្ឍមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ដែលអាចគំរាមកំហែងដល់នាវាចម្បាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ បើតាមកាសែតយក្សរបស់ចក្រភពអង់គ្លេសនេះ, ការផ្ទេរបច្ចេកវិទ្យាយោធាទៅឲ្យអ៊ីរ៉ង់ គឺត្រូវតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំកំពូលនៃវិមានក្រឹមឡាំង ។ ប្រភពដដែលបង្ហើបថា កម្មវិធីផ្ទេរបច្ចេកវិទ្យាយោធានេះ ឈ្មោះថា “C340L” បានចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយបន្តពេញមួយសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។ ចំណែកគោលបំណងធំនៃកម្មវិធីនេះ គឺជួយអ៊ីរ៉ង់បង្កើនលទ្ធភាពប្រឆាំងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលប្រតិបត្តិការក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ។ ទន្ទឹមនោះ កម្មវិធីនេះ ក៏ជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធរុញច្រានឈ្មោះថា Ramjet ដែលជាម៉ាស៊ីនសម្រាប់អនុញ្ញាតឱ្យមីស៊ីលហោះលឿនជាងល្បឿនសំឡេងផងដែរ ។ លោក Jim Lamson អតីតអ្នកវិភាគយោធានៃទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក និយាយថា កម្មវិធីនេះនឹងផ្តល់ឲ្យអ៊ីរ៉ង់នូវប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី ដែលមានគុណភាព ហើយអាចគំរាមកំហែងដល់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។ យោងតាម Telegraph, មីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេងពិតជាពិបាកស្ទាក់ចាប់ ដោយសារតែវាអាចហោះជ្រែកមេឃនៅកម្ពស់ទាប ដើម្បីលាក់ខ្លួនពីរ៉ាដា ជាមួយនឹងសមត្ថភាពរត់ក្នុងល្បឿនរហូតដល់ ៣,៥៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ព័ត៌មានដ៏រសើបនេះ ត្រូវបានបញ្ចេញ…
-
លោក ត្រាំ ថា អាមេរិក ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ ដើម្បីការពារ អ៊ីស្រាអែល មជ្ឈិមបូព៌ា និងលោកខាងលិច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីបំផ្លាញផែនការ និងការពារអ៊ីស្រាអែល តំបន់មជ្ឈិមបូព៌ា ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ពីការវាយប្រហារណាមួយដែលអាចកើតមាន។ បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះ បានអះអាងយ៉ាងដូច្នេះថា យើងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយអ៊ីរ៉ង់ គឺដើម្បីជួយដល់តំបន់មជ្ឈិមបូព៌ា… ដើម្បីជួយដល់អ៊ីស្រាអែល និងដើម្បីជួយខ្លួនយើងផ្ទាល់។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានពន្យល់ថា ពីព្រោះបន្ទាប់ពីអ៊ីរ៉ង់បំផ្លាញអ៊ីស្រាអែលរួច ពោលជាអ្វីដែលពួកគេរីករាយនឹងធ្វើបំផុតនោះ ពួកគេនឹងបន្តទៅតំបន់មជ្ឈិមបូព៌ា ។ ហើយបន្ទាប់មក អ៊ីរ៉ង់នឹងវាយប្រហារមកដល់អឺរ៉ុប រួមទាំងបណ្តាទីក្រុងមួយចំនួនរបស់យើង ប៉ុន្តែលោកថា សហរដ្ឋអាមេរិកកំពុងធ្វើបានល្អបំផុតក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ថ្មីៗនេះ លោកប្រធានាធិបតី Trump ក៏ធ្លាប់បានផ្តល់ការធានាឡើងវិញដល់ប្រជាជនអ៊ីស្រាអែលផងដែរ ដោយមេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ទីក្រុងហ៊្សេរុយសាឡឹមមិនគួរមានការព្រួយបារម្ភនោះទេ ពីព្រោះឱ្យតែមានលោកជាប្រធានាធិបតី… លោកនឹងមើលថែអ៊ីស្រាអែល។ កន្លងមក លោក Trump ក៏បានបញ្ជាក់ដដែលៗថា ប្រសិនបើគ្មានរូបលោកទេ នោះក៏គ្មានប្រទេសអ៊ីស្រាអែលដែរ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងបាញ់រ៉ុក្កែតនៅលើកោះ Larak របស់អ៊ីរ៉ង់…
-
ចិន រកឃើញកំណប់រ៉ែមាស និងទង់ដែង ១ លាន ២០០ តោន មានតម្លៃជាង ៤៥ ពាន់លានដុល្លារ

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានប្រកាសពីការរកឃើញកំណប់រ៉ែទង់ដែងជាង ១ លានតោន និងមាសចំនួន ២០០ តោន ដោយគិតជាទឹកប្រាក់មានតម្លៃជាង ៤៥ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានធម្មជាតិចិន ។ ប្រភពដដែលបញ្ជាក់ថា តំបន់រ៉ែកម្រមួយនេះមានឈ្មោះថា Chating ស្ថិតនៅក្នុងខេត្ត Anhui ភាគកណ្តាលនៃប្រទេសចិន ។ វាមានបណ្តោយប្រហែល ១.២ គីឡូម៉ែត្រ និង ទទឹង ១.១ គីឡូម៉ែត្រ ។ សមិទ្ធផលដ៏សំខាន់នេះត្រូវបានសម្រេច ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា ប្រទេសចិនមានតម្រូវការទង់ដែងខ្ពស់ និងនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីខាងក្រៅ ប៉ុន្តែការរកឃើញប្រភពរ៉ែ Chating នៅក្នុងខេត្ត Anhui លើកនេះ បង្ហាញថា ប្រទេសចិននៅតែមានសក្តានុពលយ៉ាងខ្លាំងក្នុងការរុករករ៉ែក្នុងស្រុក។ បើតាម South China morning post, ទង់ដែង គឺជាវត្ថុធាតុមិនអាចខ្វះបាន សម្រាប់បណ្តាញចែកចាយអគ្គិសនី, យានយន្តអគ្គិសនី, ថាមពលកកើតឡើងវិញ និង មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យា AI…
-
ទីក្រុងញូវយ៉ក ផ្តើមអនុវត្តបម្រាមមិនឲ្យសិស្សប្រើ AI ពីថ្នាក់បឋម រហូតដល់ អនុវិទ្យាល័យ

អាមេរិក ៖ អាជ្ញាធរទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ បានប្រកាសដាក់បម្រាម រយៈពេលមួយឆ្នាំ លើការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់សិស្សសាលារដ្ឋ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ អនុវិទ្យាល័យ ។ លោក Zohran Mamdani អភិបាលក្រុងញូយ៉កនិយាយថា សាលារៀនទាំងអស់នៅទីក្រុងញូយ៉កនឹងត្រូវផ្អាកការប្រើប្រាស់ឧបករណ៍អប់រំ AI ប្រមាណ ៤០ ប្រភេទ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅក្នុងថ្នាក់រៀន ។ លោក Mamdani គូសបញ្ជាក់ថា «កុមារត្រូវការគ្រូបង្រៀន និងការទំនាក់ទំនងរវាងមនុស្ស និង មនុស្ស ដើម្បីរៀនសូត្រ ជាមួយនឹងការលូតលាស់។ ពួកគេត្រូវការអភិវឌ្ឍជំនាញជាមួយមិត្តរួមថ្នាក់ បង្កើតទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និង ដោះស្រាយបញ្ហាលំបាកៗ ដោយខ្លួនឯង»។ យ៉ាងណា លោកអះអាងថា លោកគ្រូ អ្នកគ្រូ នៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ AI សម្រាប់ការរៀបចំកិច្ចការបង្រៀន និងការងាររដ្ឋបាល ដូចជា ការរៀបចំកាលវិភាគជាដើម។ យ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ AI ធំៗ ដូចជា…
-
ពលរដ្ឋម្នាក់មកប្តឹងដល់ក្រសួងយុត្តិធម៌ ដោយចោទនគរបាល និងមន្រ្តីតុលាការខេត្តស្ទឹងត្រែងថាចាប់គាត់ទៅឃុំឃាំង១ឆ្នាំដោយភាន់ច្រឡំ

ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅខេត្តស្ទឹងត្រែងម្នាក់បានដាក់ពាក្យបណ្ដឹងនៅក្រសួងយុតិ្តធម៌ដើម្បីសុំកិច្ចអន្តរាគមន៍ស្វែងរកយុត្តិធម៌ឡើងវិញ ដោយអះអាងថា រូបគេត្រូវមន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីតុលាការខេត្តស្ទឹងត្រែង ចាប់និងឃុំខ្លួនច្រឡំរយៈពេល ១ឆ្នាំ។ ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រសួងបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែងនេះ។ អ្នកនាំពាក្យក្រសួងយុតិ្តធម៌បញ្ជាក់ថា បានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់លោកអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួចហើយ។ ករណីនេះ ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ជាក់ថា ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ ហើយករណីនេះចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ និងឯករាជ្យ ដោយយន្តការមានសមត្ថកិច្ច ជាពិសេសក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាស្ថាប័នមានសមត្ថកិច្ចផ្ទាល់ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។ ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ដូចករណីខាងលើនេះផងដែរ។ សូមបញ្ជាក់ថា ពលរដ្ឋខ្មែរ-ឥស្លាមដែលបានដាក់ពាក្យបណ្ដឹងនេះ មានឈ្មោះថា ស្លេះ ហ្វឺត រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងពាក្យបណ្ដឹងនោះ លោក ស្លេះ ហ្វឺត បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនលោក ដោយចោទថាបានកាប់រុករានដីព្រៃដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិនៅឧទ្យាណជាតិវ៉ើនសៃ-សៀមប៉ាង។ ប៉ុន្តែការចាប់ខ្លួននៅពេលនោះ ត្រូវបានលោក និងក្រុមគ្រួសាបដិសេធថាមិនមែនជាឈ្មោះរបស់លោកនៅក្នុងដីកាចាប់ខ្លួនទេ។ នៅក្នុងដីកា…
-
ក្រសួងចំនួន២ ជំរុញឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាសថ្មីៗ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងទេសចរណ៍ បានជំរុញ និងលើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យងាកមកចុះឈ្មោះនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការលើកទឹកចិត្ត និងការថែបំប៉នផ្សេងៗពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ អត្ថប្រយោជន៍ដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាននាពេលបច្ចុប្បន្ន រួមមាន៖ ការស្នើចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍, បណ្ណជំនាញតម្លៃ ១៥០ដុល្លារ, បណ្ណជំនួយសម្រាប់ដំណោះស្រាយឌីជីថលតម្លៃ ១លានរៀល, កញ្ចប់ធានារ៉ាប់រង, សេវាឌីជីថលសម្រាប់ការលក់ និងគ្រប់គ្រងអាជីវកម្ម, ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនភាព និងជំនាញឌីជីថល។ យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សំណើចុះឈ្មោះចំនួនជាង ៤៦ម៉ឺន ៥ពាន់លើថ្នាលឌីជីថល ត្រូវបានអនុម័តដោយផ្តល់វិញ្ញាបនបត្រឌីជីថលជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ប្រើប្រាស់ដើម្បីស្នើសុំអត្ថប្រយោជន៍នានា។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ការចុះឈ្មោះមិនមែនគ្រាន់តែដើម្បីទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការបើកច្រកទៅរកអត្ថប្រយោជន៍ និងឱកាសថ្មីៗ សម្រាប់ការរីកចម្រើន។ ទោះបីយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះឈ្មោះបានសម្រេចមិនមានន័យថានឹងទទួលបានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិទេ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវស្នើសុំអត្ថប្រយោជន៍នីមួយៗទៅតាមលក្ខខណ្ឌកំណត់។ រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយបង្កលក្ខណៈឱ្យអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពចូលរួម និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន…