-
កាតា អេហ្ស៊ីប និងហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសអារ៉ាប់

បរទេស ៖ ប្រទេសកាតា, អេហ្ស៊ីប និងហ្ស៊កដានី កាលពីថ្ងៃពុធ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាង រួមមានកូវ៉ែត និង បារ៉ែន ជាដើម ដោយបានព្រមានថា ការកើនឡើងនៃជម្លោះយោធានេះ អាចបង្កើនអស្ថិរភាពក្នុងតំបន់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងការទប់ស្កាត់ភាពតានតឹង។ ក្រសួងការបរទេសអេហ្ស៊ីប បានគូសបញ្ជាក់ថា ការវាយប្រហារនេះគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃបណ្តាប្រទេសអារ៉ាប់ដែលរងគ្រោះ ហើយជាការកើនឡើងនៃជម្លោះដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសកាតា បានថ្លែងថា ការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់លើហ្ស៊កដានី បារ៉ែន និង កូវ៉ែត គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ , អង្គការសហប្រជាជាតិ និងគោលការណ៍របស់អ្នកជិតខាងល្អ។ កាតាបានទាមទារឱ្យអ៊ីរ៉ង់ ទទួលខុសត្រូវពេញលេញតាមផ្លូវច្បាប់ ចំពោះផលវិបាកនៃការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់មកកាន់ «ការចរចា និងកិច្ចសន្ទនា» ដោយស្មោះត្រង់។ ចំណែកឯប្រទេសហ្ស៊កដានី វិញ ក៏បានប្រកាសថ្កោលទោសការវាយប្រហារ ដោយចាត់ទុកថា ជាកំហុសឆ្គង មកលើបារ៉ែន និងកូវ៉ែត ដោយអះអាងពីការគាំទ្រពេញទំហឹងចំពោះវិធានការទាំងឡាយណាដែលប្រទេសទាំងពីរជ្រើសរើស ដើម្បីការពារអធិបតេយ្យភាព និង…
-
អ៊ីស្រាអែលប្រកាសត្រៀមជម្លៀសប្រជាជនរាប់សែននាក់ចេញពីហ្គាហ្សា

ហ្គាហ្សា ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។ អំឡុងសន្និសីទសារព័ត៌មាន, លោកប្រមុខការពារជាតិ Israel Katz បានបញ្ជាក់ថា «គ្មានដំណោះស្រាយពិតប្រាកដណាមួយសម្រាប់ ហ្គាហ្សា នោះទេ ប្រសិនបើគ្មានការផ្លាស់ប្តូរទីលំនៅ»។ លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល បានរៀបចំ និងត្រៀមខ្លួនជាស្រេចក្នុងការជម្លៀសពួកគេចេញ តាមផ្លូវសមុទ្រ ផ្លូវអាកាស និងគ្រប់វិធីទាំងអស់ដែលអាចធ្វើទៅបាន។ លោក Katz បានគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រាន់តែ «ផ្អាក» គំនិតនេះជាបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលកំពុងស្វែងរកបណ្តាប្រទេសផ្សេងៗដើម្បីទទួលយកប្រជាជនប៉ាឡេស្ទីន ដោយសារប្រទេសអេហ្ស៊ីបមិនមែនជាជម្រើស។ លោកបន្ថែមទៀតថា ប្រជាជនប្រមាណ ៨០% ចង់ចាកចេញ ប៉ុន្តែ ត្រូវរារាំងដោយក្រុមហាម៉ាស។ បើតាម AFP, កាលពីដើមឆ្នាំ២០២៥, លោក ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ២ លាននាក់ចាកចេញពីហ្គាហ្សា ដើម្បីអភិវឌ្ឍន៍តំបន់មួយនេះទៅជាទីតាំងរមណីយដ្ឋានលំដាប់ខ្ពស់។ ទោះជាយ៉ាងណា…
-
ប្រមុខ NATO ព្រមានថា រុស្ស៊ី កាន់តែធ្វើសកម្មភាពមិនប្រុងប្រយ័ត្ន

ព្រុចសែល ៖ អគ្គលេខាធិការណាតូ លោក Mark Rutte បានរិះគន់មិនសំចៃមាត់កាលពីថ្ងៃ ពុធ ថា រុស្ស៊ីកំពុងធ្វើសកម្មភាពកាន់តែមិនប្រុងប្រយ័ត្ន តាមរយៈការបាញ់មីស៊ីល និងយន្តហោះដ្រូនឆ្លងចូលដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងសកម្មភាពបង្កអរិភាពដែលកំណត់គោលដៅលើទឹកដីណាតូ ។ លោក Rutte បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងប្រ៊ុចសែលថា រុស្ស៊ីកាន់តែបង្កើនសកម្មភាពប្រថុយប្រថាន ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបន្តក៏ដោយ ។ ប្រមុខអង្គការណាតូរូបនេះ អះអាងថា សកម្មភាពអរិភាពរបស់រុស្ស៊ី ដែលតម្រង់ទិសដៅផ្ទាល់លើដែនដីអង្គការណាតូ រួមមានករណីសង្ស័យអំពីការដុតបំផ្លាញរោងចក្រផលិតបរិក្ខារការពារជាតិសម្រាប់អ៊ុយក្រែន និងការវាយប្រហារបែបកូនកាត់របស់រុស្ស៊ី នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ។ ជាមួយគ្នានេះ លោកស្រី Von der Leyen និយាយថា អាល្លឺម៉ង់ជឿជាក់ថា រុស្ស៊ីជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារយន្តហោះដឹកទំនិញ នៅឯអាកាសយានដ្ឋាន Leipzig និងHalle ដោយប្រើសម្ភារៈកម្រិតយោធា ។ លោកស្រីថា អឺរ៉ុបនឹងឈរប្រកៀកស្មាជាមួយអាល្លឺម៉ង់ ហើយក៏មិនអត់ឱនចំពោះសកម្មភាពបែបនេះផងដែរ ដោយលោកស្រីបានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងត្រៀមខ្លួនរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ក៏ដូចជាបិទចន្លោះប្រហោងដែលទីក្រុងមូស្គូអាចប្រើប្រាស់…
-
ចិន គាំទ្រមជ្ឈិមបូព៌ាកសាងស្ថាបត្យកម្មសន្តិសុខថ្មី

គែរ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនគាំទ្របណ្តាប្រទេសនៅមជ្ឈិមបូព៌ា កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់តំបន់នេះ, ប្រឆាំងការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ និងអំពាវនាវឱ្យដោះស្រាយបញ្ហាប្រជាជនប៉ាឡេស្ទីន ។ បើតាម Anadolu, មេដឹកនាំចិនរូបនេះ បានបញ្ជាក់កាលពីថ្ងៃ ពុធ ថា ទីក្រុងប៉េកាំងគាំទ្រប្រទេសក្នុងតំបន់ កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់មជ្ឈិមបូព៌ា ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។ លោក ស៊ី សង្កត់ធ្ងន់ថា ប្រជាជនមជ្ឈិមបូព៌ាគួរតែជាអ្នកសម្រេចអនាគតរបស់ខ្លួនឯងផ្ទាល់ និងគួរតែបដិសេធការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ ហើយថា បញ្ហាប្រជាជនប៉ាឡេស្ទីននៅតែជាវិបត្តិស្នូលនៃតំបន់មជ្ឈិមបូព៌ា ដែលមិនគួរមើលរំលង ឬបោះបង់ចោលឡើយ ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយសន្តិសុខដ៏ទូលំទូលាសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់ ហើយលោកថែមទាំងជំរុញឱ្យចិន-អេហ្ស៊ីប ត្រូវរួមគ្នាប្រឆាំងគោលនយោបាយឯតោភាគីនិយម និងទង្វើគំរាមកំហែង ។ បន្ថែមលើនេះ លោក ស៊ី ក៏បានទទូចឱ្យប្រទេសនានាទូទាំងពិភពលោក ផ្តល់ការគាំទ្រដល់តួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងតំបន់ និងបានជំរុញឱ្យមហាអំណាចខាងក្រៅ បោះបង់ចោលការប្រកាន់យកស្តង់ដារពីរនៅមជ្ឈិមបូព៌ា ។ លោកប្រធានាធិបតី ស៊ី បានថ្លែងបែបនេះ ក្នុងអំឡុងជំនួបកំពូលជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់…
-
UN ព្រមានថា ពិភពលោកប្រឈមនឹងឡើងកម្តៅលើស ១.៥ អង្សាសេ

អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាននៅថ្ងៃ ពុធ នេះថា ពិភពលោកត្រូវប្រឈមមុខនឹងការពិត ដែលថា សីតុណ្ហភាពសកលកំពុងឈានឆ្ពោះទៅរកការកើនឡើងកម្ដៅលើស ១.៥ អង្សាសេ ហើយសហគមន៍អន្តរជាតិត្រូវតែត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះបន្ទាន់។ បើតាម CNA, របាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ហៅកាត់ UNEP បានព្រមានថា ការឆ្លងកាត់ការកើនឡើងកម្តៅលើស ១.៥ អង្សាសេ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដូច្នេះ បញ្ហាប្រឈមមិនមែនមានត្រឹមការព្យាយាមជៀសវាងការកើនឡើងកម្តៅលើសកម្រិតនេះទៀតទេ ប៉ុន្តែត្រូវរៀនពីរបៀបកាត់បន្ថយរយៈពេល និងផលប៉ះពាល់នៃការកើនឡើងកម្តៅលើស ១.៥ អង្សាសេ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រក៏បានទទួលស្គាល់ដែរថា ការកើនឡើងកម្ដៅផែនដីលើស ១.៥ អង្សាសេ នឹងបង្កើនហានិភ័យផ្នែកអាកាសធាតុធ្ងន់ធ្ងរ ។ ក្នុងនោះរួមមាន រលកកម្ដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងអាចរុញច្រានប្រព័ន្ធធម្មជាតិមួយចំនួនឱ្យឈានដល់ “ចំណុចវិលត្រឡប់មិនបាន” រួមមានការរលាយផ្ទាំងទឹកកក និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ លោក Richard Betts អ្នកវិទ្យាសាស្ត្រ និងជាសហអ្នកនិពន្ធរបាយការណ៍ថ្មីនេះ បានចាត់ទុកការវាយតម្លៃនេះថា ជាការដាស់តឿនឱ្យមើលឃើញការពិត ប៉ុន្តែបានសង្កត់ធ្ងន់ថា មនុស្សជាតិនៅតែអាចធ្វើអ្វីៗជាច្រើន ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅលើស…
-
អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី

កៀវ ៖ លោកប្រធានាធិបតី Volodymyr Zelensky បានចេញការព្រមានកាលពីថ្ងៃអង្គារថា រាល់យន្តហោះដឹកអ្នកដំណើរទាំងអស់ អាចនឹងត្រូវគ្រាប់មីស៊ីល និង រងការវាយប្រហារពីយន្តហោះដ្រូន អ៊ុយក្រែន នៅពេលហោះដល់ដែនអាកាសរុស្ស៊ី ព្រោះផ្ទៃមេឃទាំងមូលរបស់ប្រទេសមួយនេះបានក្លាយជាតំបន់ដែលមានគ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្ន ។ បើតាម anadolu, លោក Zelensky បានបញ្ជាក់តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម Telegram ថា ទោះបីជាអាជ្ញាធររុស្ស៊ីមិនបានជូនដំណឹងត្រឹមត្រូវដល់ប្រជាជនរបស់ខ្លួនអំពីរឿងនេះក៏ដោយ ប៉ុន្តែលំហអាកាសរុស្ស៊ីនឹងត្រូវបិទជាស្វ័យប្រវត្តិ ព្រោះថាសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី គឺ កំពុងបិទផ្ទៃមេឃរបស់ខ្លួនឯង ។ យ៉ាងណា លោក Zelensky បញ្ជាក់ថា ទីក្រុងកៀវ មិនដែលតម្រង់ទិសដៅ វាយប្រហារលើអាកាសចរណ៍ស៊ីវិល ឬ យន្តហោះដឹកអ្នកដំណើរធម្មតានោះទេ ។ ប៉ុន្តែលោកបានព្រមានថា វត្តមានដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនដែលត្រូវបានបាញ់ជាប្រចាំនៅលំហអាកាសរុស្ស៊ី ក្នុងគោលបំណងការពារខ្លួននោះ កំពុងបង្កើនហានិភ័យកាន់តែខ្លាំង ។ លោកបន្ថែមថា កន្លងមក អ៊ុយក្រែន ធ្លាប់បានយល់ព្រមផ្អាកការវាយប្រហារដោយដ្រូនជាបណ្តោះអាសន្ន តាមការស្នើសុំពីដៃគូអន្តរជាតិ ដើម្បីបង្ហាញពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ប៉ុនប៉ងបញ្ចប់សង្គ្រាម។ ជាក់ស្តែង នៅពេលដែលអាមេរិកបានស្នើឲ្យផ្អាកការវាយប្រហារលើក្រុងម៉ូស្គូ និង ទីក្រុង St.…
-
អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានស្នើសុំដោយផ្ទាល់ ទៅដល់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យរួមដៃគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិក ។ បើតាម The Washington Post, សំណើនេះត្រូវបានធ្វើឡើង ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នៅក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការស៊ាងហៃ ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ក្នុងពេលជួបតទល់មុខគ្នាដ៏កម្រ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរះគន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មដែលធ្លាក់លើប្រទេសរបស់លោក ដោយប្រៀបធៀប សំពាធសេដ្ឋកិច្ចនេះ ទៅនឹងទណ្ឌកម្មដែលត្រូវបានដាក់លើរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំអ៊ីរ៉ង់ បានជំរុញឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបំបាក់ឥទ្ធិពលនៃទណ្ឌកម្មទាំងនោះ។ លោក Pezeshkian បានប្រាប់ទៅកាន់លោក ពូទីន ថា «អាមេរិកគ្មានសិទ្ធិដាក់ទណ្ឌកម្មតាមចិត្ត ចាប់បង្ខំឱ្យបំពានច្បាប់អន្តរជាតិ និង ប្រព្រឹត្តអំពើឈ្លានពាននោះឡើយ»។ ជាការឆ្លើយតប, ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្តេជ្ញាគាំទ្រ ប្រទេសអ៊ីរ៉ង់ ប្រឈមមុខទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងឥទ្ធិពលពិភពលោក ជាមួយអាមេរិក។ បើតាមវិមានក្រឹមឡាំង, លោក…
-
លោក ត្រាំ បដិសេធប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ចន្ទ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោន នឹងអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងយកទៅវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ទោះបីជាការចរចាបញ្ចប់សង្គ្រាមជាប់គាំងក៏ដោយ។ នៅពេលត្រូវបានអ្នកកាសែតសួរនាំថាតើលោកនឹងបដិសេធប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ដែរឬអត់? មេដឹកនាំសហរដ្ឋអាមេរិករូបនេះឆ្លើយតបថា ពួកគេ (សំដៅលើកងកម្លាំងអ៊ីរ៉ង់) ត្រូវបានយោធាអាមេរិកវាយបំបាក់ទាំងស្រុងហើយ… ខ្ញុំពិតជាបានផ្តួលរលំពួកគេ ហើយឥឡូវនេះ តើខ្ញុំគួរតែប្រើអាវុធនុយក្លេអ៊ែរវាយសំពងពីលើពួកគេថែមទៀតឬ? នេះជាសំណួរឆោតល្ងង់ណាស់។ បើតាម Jerusalem Post, លោក Trump បញ្ជាក់ថា លោកធ្លាប់និយាយកាលពីខែមេសាកន្លងទៅថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយក៏បានធ្លាប់និយាយថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើដោយប្រទេស ឬបុគ្គលណាមួយដែរ។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានអះអាងសារជាថ្មីថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ នៅតែជាគោលដៅសំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ លោកថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរក្នុងដៃជាដាច់ខាត នោះហើយជារឿងសំខាន់បំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ… វានឹងអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរ មិនត្រឹមតែអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ តែថែមទាំងទីក្រុងនានារបស់សហរដ្ឋអាមេរិកផងដែរ៕ ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម…
-
ខេត្តកំពតនឹងបង្ហាញផលិតផលទេសចរណ៍ថ្មីមួយទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ

ខេត្តកំពតគ្រោងនឹងបង្ហាញផលិតផលទេសចរណ៍ថ្មីមួយទៀត គឺរូបសំណាកបាតដៃដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងសម្រាកកម្សាន្ត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះថា រូបសំណាកបាតដៃនេះជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តកំពត ដែលបានសាងសង់នៅអំឡុងខែមីនាដើមឆ្នាំនេះ។ គិតមកដល់បច្ចុប្បន្នសំណង់ស្ថាបត្យកម្មសម្រេចជាង ៩០%ហើយ ហើយនឹងរួចរាល់ នាពេលឆាប់ៗខាងមុខ។ តាមឯកឧត្តម ម៉ៅ ធនិន ចង់ឱ្យការសាងសង់រូបសំណាកបាតដៃ រួចរាល់ទាន់រដូវបុណ្យភ្ជុំបិណ្ឌដើម្បីបើកឱ្យភ្ញៀវទេសចរទស្សនកម្សាន្ត។ខេត្តកំពតជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ជាប់មាត់សមុទ្រ បានបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើនចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន ធ្វើជាអភិបាលខេត្ត ។ ផលិតផលទេសចរណ៍ថ្មីៗដែលទើបបង្កើតឡើងមានដូចជា រូបសំណាកសេះសមុទ្រ, រូបនាឡិកាយក្ស និងសួនបាញ់ទឹករាំចម្រុះពណ៌ជាដើម។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តនឹងកសាងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តមាន ២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ, ណាតាយ៉ា, កែបថ្មី, ឋានសួគ៌បូកគោ, ភ្នំដូង, ភ្នំកំពង់ត្រាច, កោះតាដា, ប្រាសាទភ្នំខ្យង, ប្រាសាទភ្នំឈ្ងោក, ទំនប់ម្លេច, ទំនប់ប្រទាក់ក្រឡា, កោះសេះ, ស្រះឈូក, អន្លង់ក្មេងលេង, វត្តត្រើយកោះ, ភ្នំនាងសេដាឱន,…
-
ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ហើយសំណុំរឿង ៤៤៦ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានបង្កកថវិកាជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងវាយតម្លៃតាមផ្លូវច្បាប់។ វិធានការនេះមានគោលដៅកាត់ផ្តាច់លំហូរហិរញ្ញវត្ថុ និងផលប្រយោជន៍ពីសកម្មភាពរបស់បណ្តាញឧក្រិដ្ឋកម្ម។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២កញ្ញានេះ ដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ របាយការណ៍បញ្ជាក់ផងដែរថា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុប ៤៤៦ករណី ទៅកាន់តុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទជិត ៤ពាន់នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩សញ្ជាតិ។ ក្រៅពីឧក្រឹដ្ឋជន សមត្ថកិច្ចក៏បានអនុវត្តច្បាប់ចំពោះមន្រ្តីពាក់ព័ន្ធផងដែរ ដោយបានកសាងសំណុំរឿង ៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥នាក់ ក្នុងនោះមានព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងនគរបាលរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ យោងតាមរបាយការណ៍ដដែល កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ទីតាំង ដោយបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះ សមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោកទ្រង់ទ្រាយធំចំនួន ៨៦ទីតាំង ហើយកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់។ អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្ន មិនមានទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជាទៀតទេ។ ទោះជាយ៉ាងណា សកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការខ្នាតតូច…