-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ហានិភ័យចំពោះសន្តិភាព និងការអភិវឌ្ឍជាតិ អាចកើតមានគ្រប់ពេល និងពីគ្រប់ទិសទី

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យប្រជាជនកម្ពុជាបន្តលើកកម្ពស់សាមគ្គីភាព ឯកភាព និងអត្តសញ្ញាណជាតិ ខណៈពេលដែលហានិភ័យមនានាអាចកើតមានចំពោះប្រទេសជាតិគ្រប់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា មេរៀនដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថា ហានិភ័យដែលអាចប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស អាចកើតមានគ្រប់ពេលវេលា និងពីគ្រប់ទិសទី។ ដូច្នេះ ការកសាង និងថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងអត្តសញ្ញាណជាតិឱ្យបានរឹងមាំ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដែលប្រារព្ធធ្វើនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. តែងតែរៀបចំវេទិកា និងសកម្មភាពនានា ដើម្បីបង្កើតឱកាសឱ្យយុវជនជួបជុំ ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចរួម និងពង្រឹងមោទនភាពជាតិ ព្រមទាំងបំផុសស្មារតីស្នេហាជាតិ និងការហ៊ានចេញមុខការពារប្រទេសជាតិ និងផលប្រយោជន៍របស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា លើសពីការបំពេញបេសកកម្មសង្គម ស.ស.យ.ក. ក៏ជាសាក្សីនៃដំណើរវិវត្តរបស់កម្ពុជា ចាប់តាំងពីស្មារតីថ្ងៃទី២…
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍

ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្កានុពលតំបន់រមណីយដ្ឋាន និងផលិតផលក្នុងស្រុករបស់ប្រជាសហគមន៍តាមបណ្តាខេត្ត។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទ សំបូរព្រៃគុក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍អបអរ សាទរ ខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជា បេតិកភណ្ឌ ពិភពលោក ឯកឧត្តម វ៉ា ហេងដាវុធ រដ្ឋលេខា ធិការ ក្រសួងទេស ចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបង្កើតឡើង ដោយក្រសួង គឺដើម្បីរំលេចពីសក្ដានុពលទេសចរណ៍ និងលើកស្ទួយ ស្នាដៃផលិតផលរបស់ប្រជាសហគមន៍។ ជាក់ស្តែងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនាពេលនេះ បាន ទាក់ទាញអ្នកចូលរួមប្រមាណ ២ពាន់នាក់ ដែលធ្វើឱ្យមានការ ផ្សព្វផ្សាយយ៉ាងសុះសាយលើបណ្តាញសង្គម ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនចាញ់កាលពីព្រឹត្តិការណ៍ជិះកង់ទៅកាន់ ប្រាសាទ ភ្នំជីសូ ខេត្តតាកែវ កន្លងទៅនោះទេ។ ដោយឡែក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ គឺជាចលនាបំផុសការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍ ឱ្យកាន់តែលេចធ្លោឡើង។…
-
ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦៖ យុទ្ធសាស្ត្ររុញកសិផលក្នុងស្រុក និងទាក់ទាញទេសចរជាមួយកម្មវិធី «ប៊ូហ្វេទុរេន»

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» រយៈពេល ១០ថ្ងៃពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងលើកកម្ពស់កសិផលក្នុងស្រុក និងបំផុសចលនាទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តដ៏មានសក្កានុពលមួយនេះ។ ពិសេសប្លែកគេគឺអ្នកចូលរួមអាច ញ៉ាំទុរេន និងផ្លែឈើឆ្ងាញ់ៗ «ឥតកំណត់» រយៈពេល ៨០នាទី។នេះបើយោងតាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ។កម្មវិធី «ប៊ូហ្វេទុរេន និងផ្លែឈើ» រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា)។ នៅក្នុងកម្មវិធីពិសេសនេះ សាធារណជន និងអ្នកស្នេហាផ្លែឈើទុរេន នឹងមានឱកាសភ្លក្សរសជាតិទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ព្រមទាំងផ្លែឈើដទៃទៀតជាច្រើនប្រភេទដោយឥតកំណត់ ក្នុងរយៈពេល ៨០នាទីពេញ។ អ្វីដែលជាការជឿជាក់នោះគឺ ផ្លែឈើទាំងអស់ត្រូវបានធានាថា នាំយកមកពីចម្ការរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងផ្ទាល់ ១០០ភាគរយ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ និងភ្លក្សរសជាតិផ្ទាល់នូវផ្លែឈើធម្មជាតិរបស់អ្នកចម្ការ ដូចជា៖ ទុរេន សាវម៉ៅ មង្ឃុត មៀនប៉ៃលិន…
-
តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល

តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី ម៉ាធីលដា ប័ហ្គនើ (Matilda Bogner) បានជួបជាមួយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលម្អៀងនៅកម្ពុជា។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់កាលថ្ងៃទី៧ ខែកក្កដា ថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីអាណត្តិការងារ និងវិស័យនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស និងជួយធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ»។ ជាមួយគ្នានេះដែរ ការពិភាក្សាខាងលើនេះក៏បានលើកឡើងអំពីកំណែទម្រង់ច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន ភាពចង្អៀតណែនក្នុងពន្ធនាគារ លំហពលរដ្ឋ និងតួនាទីរបស់ស្ថាប័នយុត្តិធម៌ក្នុងការលើកកម្ពស់នីតិរដ្ឋ។ លើសពីនេះ ករណីបុគ្គលមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ចំណែកមហាអយ្យការកំពូលវិញ បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា កិច្ចពិភាក្សាការងារបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីយុត្តិធម៌ ព្រមទាំងការជំរុញកំណែទម្រង់ច្បាប់ ដើម្បីបង្កើនល្បឿនដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ និងមានតម្លាភាព។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការកាត់បន្ថយភាពណែនណាន់ក្នុងពន្ធនាគារ តាមរយៈវិធានការជំនួសការឃុំខ្លួនស្របតាមច្បាប់។ លើសពីនេះ កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការតាមដានការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធការការពារសិទ្ធិស្ត្រី និការងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអំពើហិង្សាលើស្ត្រី និងកុមារ ស្របតាមអនុសាសន៍របស់គណៈកម្មាធិការ CEDAW កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចពិភាក្សានោះដែរ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារមនុស្សធម៌ កិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា រាល់ចំណាត់ការច្បាប់របស់មហាអយ្យការ…
-
អាមេរិកដកអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់វិញ បន្ទាប់ពីការវាយប្រហារនៅហ័រមូស

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសពីការដកហូតអាជ្ញាប័ណ្ណ «អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់» វិញ បន្ទាប់ពីការវាយប្រហារ នៅច្រកសមុទ្រ ហ័រមូស។ ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកបានដកហូតអាជ្ញាប័ណ្ណ ដែលធ្លាប់អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ពោលគឺបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ថ្មីៗនេះ នៅជិតច្រកសមុទ្រហ័រមូស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបញ្ជាក់ថា «ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស OFAC របស់ក្រសួងរតនាគារ កំពុងដកហូតអាជ្ញាប័ណ្ណទូទៅ ដែលធ្លាប់អនុញ្ញាតឱ្យផលិត, ដឹកជញ្ជូន និង លក់ប្រេងអ៊ីរ៉ង់»។ បើតាម Anadolu, ការដកហូតនេះ បានកើតមានឡើង បន្ទាប់ពីនាវាពាណិជ្ជកម្ម ចំនួនបីគ្រឿង ត្រូវបានវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយមីស៊ីលអ៊ីរ៉ង់ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ជិតច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ មិនមានអ្នកស្លាប់ និង របួសនោះទេ។ យ៉ាងណាមិញ កងកម្លាំងអាមេរិក បានប្រកាសពីការវាយប្រហារអ៊ីរ៉ង់ សងសឹកវិញហើយដែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
អ៊ីរ៉ង់ ថា អាមេរិករំលោភលើអនុស្សរណៈនៃការយោគយល់

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ទីក្រុងអ៊ីស្លាម៉ាបាដ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ បានរំលោភលើប្រការទីមួយ និងទីពីរ នៃ MOU ទីក្រុងអ៊ីស្លាម៉ាបាដ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Fars។ ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សម្តី របស់លោក Gharibabadi ដែលបាននិយាយបន្ថែមថា «ក្នុងរយៈពេលបីសប្តាហ៍ កន្លងមកនេះ សហរដ្ឋអាមេរិកបានរំលោភលើលក្ខខណ្ឌនៃអនុស្សរណៈ ម្តងហើយម្តងទៀត»។ បើតាម Tass, ការប្រកាសនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពី បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានរាយការណ៍ថា ពួកគេបានចាប់ផ្តើមការវាយប្រហារដ៏ខ្លាំងក្លា ជាបន្តបន្ទាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេអះអាងថា ជាការវាយប្រហារ ដោយសាធារណរដ្ឋអ៊ីស្លាម លើនាវាចំនួនបីគ្រឿង នៅក្នុងច្រកសមុទ្រ Hormuz៕ ប្រភព ៖ Tass ប្រែសម្រួល ៖…
-
ឥណ្ឌូនេស៊ី ចាយ ៦៣០ លានដុល្លារ ទិញមីស៊ីលលឿនជាងសំឡេងរបស់ ឥណ្ឌា

ញូវដែលី ៖ ប្រទេសឥណ្ឌូនេស៊ី បានដកលុយចេញពីហោប៉ៅប្រមាណ ៦៣០ លានដុល្លារ ទិញមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra ពីប្រទេសឥណ្ឌា ។ កិច្ចព្រមព្រៀងខ្នាតធំនេះ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាជាផ្លូវការ អំឡុងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកក្កដា មកកាន់ប្រទេសឥណ្ឌូនេស៊ី ។ ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសទីបី បន្ទាប់ពីវៀតណាម និងហ្វីលីពីន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited របស់ឥណ្ឌា ។ កិច្ចសន្យានេះ បានបង្ហាញពីការពង្រីកការនាំចេញសម្ភារៈការពារជាតិដ៏សំខាន់របស់ឥណ្ឌា ជាពិសេសពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយមហាយក្សចិន សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតរបស់ពិភពលោក ហើយអាចបាញ់ចេញពីដីគោក សមុទ្រ និងអាកាស ។ រីឯមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra អាចត្រូវបានប្រើនៅលើយន្តហោះចម្បាំង Sukhoi…
-
Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

** ប្រូម៉ូសិននេះផ្តល់ជូនជាពិសសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាលើផ្លូវហោះហើរសៀមរាប-ហាណូយ ភ្នំពេញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត ធុរកិច្ចរបស់ខ្លួន ដោយផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្ងៃទី៧ខែ៧ ដ៏គួរឱ្យរំភើបរីករាយបំផុត ដែលប្រូម៉ូសិនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦។ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយ ជាមួយការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញដែលកំពុងពង្រីករបស់ Vietjet រួមទាំងតម្លៃសំបុត្រថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ 20% លើតម្លៃសំបុត្រថ្នាក់ Deluxe និង SkyBoss ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន SALE77 ដែលធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនដែលកំពុងកើនឡើងនៅទូទាំងអាស៊ី និងអឺរ៉ុប។ ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ ដល់ថ្ងៃទី…
-
អ៊ុយក្រែន ចង់បង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយ រុស្ស៊ី

កៀវ ៖ ប្រមុខការទូតកំពូលនៃប្រទេសអ៊ុយក្រែនប្រកាសថា ទីក្រុងកៀវត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការសន្តិភាព ។ ថ្លែងក្នុងកិច្ចពិភាក្សាមួយនៅក្រៅជំនួបកំពូលអង្គការណាតូ កាលពីថ្ងៃ អង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។ យើងនឹងមិនរារាំងផ្លូវសន្តិភាពឡើយ… យើងចង់បានសន្តិភាព ហើយយើងមានសំណើជាក់ស្តែង ដើម្បីសម្រេចវា ។ ប៉ុន្តែលោក Sybiha បានអះអាងច្បាស់ៗថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនាពេលអនាគត គូរតែរួមបញ្ចូលនូវការធានាសន្តិសុខទ្វេភាគី ដែលមានលក្ខណៈស្របច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ។ ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើសន្តិភាពត្រូវបានរំលោភបំពានម្តងទៀត អ៊ុយក្រែននឹងត្រូវការការគាំទ្រផ្នែកយោធានៅលើសមរភូមិផ្ទាល់ វឌ្ឍនភាពឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប និងកងទ័ពដ៏រឹងមាំជាងមុន ដែលអាចរារាំងការឈ្លានពានណាមួយនាពេលអនាគត ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីឆ្នាំ២០២២ ។ អំពើហិង្សាប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕ ប្រភព ៖ Anadolu…
-
អ៊ុយក្រែន ជំរុញ អឺរ៉ុប ពន្លឿនការផលិតសំណាញ់មេឃ

អង់ការ៉ា ៖ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យប្លុកអឺរ៉ុប ពន្លឿនការអភិវឌ្ឍ និងការផលិតប្រព័ន្ធការពារដែនអាកាសជាទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបកំណើនតម្រូវការសំណាញ់មេឃ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ។ នៅក្នុងវេទិកាឧស្សាហកម្មការពារជាតិ នៃកិច្ចប្រជុំកំពូលណាតូ កាលពីថ្ងៃ អង្គារ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ពិសេសពន្លឿនការចែកចាយប្រព័ន្ធការពារដែនអាកាស ។ ឆ្លៀតឱកាសនោះ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់អំពីតម្រូវការរបស់អឺរ៉ុប ក្នុងការបង្រឹងប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន ដោយលោកបាននិយាយថា អឺរ៉ុបត្រូវការសំណាញ់មេឃ និងមីស៊ីលប្រឆាំងកាំជ្រួចបាលីស្ទិកផ្ទាល់ខ្លួន ។ ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងទៀតថា អឺរ៉ុបត្រូវការប្រព័ន្ធប្រឆាំងមីស៊ីលលឿនជាងសំឡេង ដែលមានតម្លៃសមរម្យ និងផលិតបានច្រើនក្នុងពេលតែមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពោលគឺត្រូវមានចាប់ពីថ្ងៃនេះតែម្តង ។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានប្រាប់សម្ព័ន្ធមិត្តណាតូច្បាស់ៗថា ឥឡូវនេះ អ៊ុយក្រេនបានក្លាយជាប្រភព នៃការពង្រឹងសមត្ថភាពការពារដ៏អស្ចារ្យ សម្រាប់សម្ព័ន្ធមិត្ត ។ បើតាម Anadolu, កិច្ចប្រជុំកំពូលណាតូឆ្នាំនេះ ធ្វើឡើងក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧ និង៨ ខែកក្កដា…