-
ឆ្នាំនេះ រំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បានបណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពនេះធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គមានការហក់ឡើងខ្លាំង បណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅប្រទេសកម្ពុជា តាមស្ថិតិរបស់ក្រសួងចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ទឹកទន្លេមេគង្គតែងតែឡើងខ្ពស់រហូត ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ទឹកទន្លេមេគង្គមានកម្ពស់ទាប មិនបណ្តាលឱ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក នៅឆ្នាំ២០២៦ រំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា កម្ពស់ទឹកហក់ឡើងខ្ពស់នៅផ្នែកខាងលើរហូតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងបណ្តាលឱ្យមានការជន់លិចនៅតំបន់មួយចំនួនតាមដងទន្លេមេគង្គ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង ជាក់ស្តែងនៅឆ្នាំនេះមានព្យុះរហូតដល់ ២១រួចហើយគិតត្រឹមចុងខែសីហា ដែលជាធម្មតារៀងរាល់ឆ្នាំចំនួននេះគឺកើតឡើងនៅខែកញ្ញាឬខែតុលា។ មួយវិញទៀតកម្ដៅកាន់តែឡើងខ្លាំង កន្លែងខ្លះភ្លៀងខ្លាំង…
-
អាមេរិក ស្នើសុំ អ៊ុយក្រែន ផ្អាកបាញ់មីស៊ីល និងដ្រូនដាក់ រុស្ស៊ី ខ្លាចប៉ះចំប្រមុខ CIA ទៅមូស្គូ

មូស្គូ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានស្នើសុំឲ្យអ៊ុយក្រែនផ្អាកបាញ់មីស៊ីល និងយន្តហោះដ្រូនរយៈពេល ៣ ថ្ងៃទៅលើទីក្រុងមូស្គូ និងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី ដោយសារតែខ្លាចប៉ះចំប្រមុខទីភ្នាក់ងារស៊ើបការណ៍ CIA ដែលកំពុងធ្វើទស្សនកិច្ចយ៉ាងសម្ងាត់នៅទីនោះ ។ បើតាមកាសែត Washington Post, ប្រមុខ CIA លោក John Ratcliffe បានអញ្ជើញទៅដល់ទីក្រុងមូស្គូកាលពីថ្ងៃទី២៥ ខែសីហា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ហើយនេះក៏ជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ប្រមុខ CIA ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក ។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងនេះ រដ្ឋាភិបាលទីក្រុងបានយល់ព្រមផ្អាកការវាយប្រហារជាបណ្តោះអាសន្នលើទីក្រុងទាំងពីរនេះ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ។ បើតាម Kyiv Post, ការស្នើសុំនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនទុកចិត្តលើសមត្ថភាពនៃប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ី ។ ចំណែក គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Ratcliffe នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈខ្លឹមសារនៃជំនួប ឬមន្ត្រីរុស្ស៊ីរូបណាដែលនឹងត្រូវជួបរូបលោកក៏មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយផងដែរ ។ យ៉ាងណា លោក Dmitry…
-
ភេរវករនៅ ស៊ីរី រំលាយក្រុមចោល ក្រោយ អាមេរិក លែងចាត់ទុកប្រទេសនេះជារដ្ឋគាំទ្រភេរវកម្ម

ដាម៉ាស ៖ ក្រុមបណ្តាញភេរវករ YPG នៅប្រទេសស៊ីរី ឬកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលដឹកនាំដោយជនជាតិឃឺដ បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាលស្វយ័តរបស់ខ្លួន រួមទាំង រចនាសម្ព័ន្ធយោធា និង ស៊ីវិលទាំងអស់ ត្រូវបានរំលាយចោល ហើយប្រកាសចុះចូលជាមួយរដ្ឋាភិបាលទីក្រុងដាម៉ាសផងដែរ ។ បើតាម Yahoo, ការប្រកាសរំលាយក្រុមខ្លួនឯងចោលនេះកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកប្រទេសស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រអំពើភេរវកម្ម» ដែលធ្លាប់បានដាក់ក្នុងបញ្ជីខ្មៅបែបនេះ អស់រយៈពេលជាច្រើនទសវត្សរ៍ ។ ព្រឹត្តិការណ៍នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ បន្ទាប់ពីការដក លោក Bashar al-Assad ចេញពីអំណាច និងតែងតាំងលោក Ahmed al-Sharaa ប្រធានាធិបតីថ្មីរបស់ស៊ីរី ។ លោក Ferhat Abdi Sahin មេដឹកនាំរបស់ក្រុមប្រដាប់អាវុធ YPG និយាយថា បន្ទាប់ពីមានកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa និង ក្រោយពេលបញ្ចប់ដំណើរការនៃការបញ្ចូលកងកម្លាំងរបស់យើងទៅក្នុងកងពលតូចនានានៃកងទ័ពស៊ីរី យើងសូមប្រកាសជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ថា យើងកំពុងរំលាយខ្លួនឯង ក្នុងនាមជាកងកម្លាំងយោធាឯករាជ្យមួយ»។ ជាមួយគ្នានេះ ការប្រកាសនេះ…
-
អ៊ុយក្រែន ជំរុញ ចិន ប្រើឥទ្ធិពលការទូតឱ្យខ្លាំងក្លា ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី

កៀវ ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអង្គារ ថា ទីក្រុងកៀវកំពុងពឹងផ្អែកលើចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី ប្រើប្រាស់ឥទ្ធិពលការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។ បើតាម Anadolu, លោក Zelensky បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Xi Jinping ប្រធានាធិបតីចិន បានផ្ញើសារលិខិតអបអរសាទរអ៊ុយក្រែន ក្នុងឱកាសបុណ្យឯករាជ្យជាតិគម្រប់ខួប ៣៥ឆ្នាំ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីសហភាពសូវៀត ។ លោក Zelensky បញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម X ថា យើងពឹងផ្អែកលើចិន ក្នុងការដើរតួនាទីការទូតឱ្យកាន់តែសកម្ម ដើម្បីនាំយកសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទៅរកទីបញ្ចប់ ពីព្រោះសន្តិភាពអាចជាសមិទ្ធផលរួមរបស់ពួកយើង ។ ការអំពាវនាវរបស់លោក Zelensky នេះទៀតសោតក៏ធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបន្តស្វែងរកសម្ពាធការទូតពីសហគមន៍អន្តរជាតិលើប្រទេសរុស្ស៊ី និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង ។ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់ទីក្រុងមូស្គូចូលលុកលុយទៅក្នុងទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ។ ជាមួយគ្នា សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤…
-
ក្រសួងមហាផ្ទៃប្រើធម៌ក្តៅ ៖ មន្រ្តីផឹកស្រវឹង បើកបរហើយបង្កគ្រោះថ្នាក់ ប្រឈមបណ្តេញចេញពីក្របខណ្ឌ

ចាប់ពីពេលនេះតទៅ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ទាំងស៊ីវិល ទាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រសិនរកឃើញថាបានបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ គឺមិនត្រឹមតែប្រឈមមុខច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវប្រឈមការបណ្តេញចេញពីក្របខណ្ឌផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា គោលការណ៍នេះត្រូវបានដាក់ចេញដោយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។ ជាងនេះទៅទៀត វិធានការក្តៅនេះមិនមែនអនុវត្តតែក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ឡើយ។ លោក ទូច សុខៈ បញ្ជាក់បន្ថែមថា មន្ត្រីទាំង៣ប្រភេទនេះ បើសិនជាទទួលទានគ្រឿងស្រវឹងហើយ ទៅរករឿងអ្នកដទៃ ដែលបង្កសកម្មភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈនានា ក៏នឹងត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នាផងដែរ។ ការដាក់ចេញវិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងស្របពេលដែលកន្លងមក មានមន្រ្តីនគរបាលខ្លះ បន្ទាប់ពីស្រាចូលខ្លួន បានប្តូរអត្តចរិត ហើយប្រព្រឹត្តិល្មើសតួនាទី ដោយបង្កហិង្សាលើជនស៊ីវិល។ វាក៏ស្របពេលជាមួយការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តឡើងវិញនៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ។ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១ ៥៩០លើក មានអ្នកស្លាប់ជិត ១ពាន់នាក់ និងរងរបួសជាង ២ ៣០០នាក់៕ សៅ សុខអេង
-
កម្ពុជា-វៀតណា-ឡាវ គ្រោងបង្កើតកញ្ចប់ទស្សនកិច្ចថ្មី ដើម្បីទាក់ទាញទេសចរពិភពលោក

ក្រុមហ៊ុនវៀតណាមមួយបានផ្តួចផ្តើមបង្កើតកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣” រវាងកម្ពុជា វៀតណាម និងឡាវ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ។ កញ្ចប់ទស្សនកិច្ចថ្មីនេះត្រូវបានរំពឹងថា អាចជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក។ លោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation ដែលជាក្រុមហ៊ុនទេសចរណ៍នាំមុខគេជាង៣ទសវត្សនៅវៀតណាម បានលើកយកគំនិតផ្តួចផ្តើមនេះមកពិភាក្សាជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា។ កញ្ចប់ទេសចរណ៍ថ្មីនេះនឹងភ្ជាប់ទីក្រុងវេ (Huế) របស់វៀតណាម ទីក្រុងសៀមរាបរបស់កម្ពុជា និងទីក្រុងហ្លួងព្រះបាងរបស់ឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣។ ទន្ទឹមនេះ ក្រុមហ៊ុនទេសចរណ៍វៀតណាម បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជំរុញឱ្យក្រុមហ៊ុនបង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគ្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននឹងមកស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប…
-
ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃពុធទី២៦ សីហា ឆ្នាំ២០២៦នេះថា ភាគីថៃនឹងដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់ក្នុងចំណោម ៣នាក់ នៅថ្ងៃទី២៩ សីហាខាងមុខ នៅច្រកព្រំដែនខ្លងយ៉ៃ ប្រទេសថៃ ជាប់ច្រកព្រំដែនអន្តរជាតិចាំយាម ក្នុងខេត្តកោះកុងរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ នឹងទៅទទួលពួកគេនៅទីនោះ ដើម្បីជួយចាត់ចែងបញ្ជូនត្រឡប់មកកម្ពុជា ខណៈអ្នកនេសាទម្នាក់ទៀតត្រូវពន្យាពេលដោះលែងរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់មកមុននេះ ត្រូវបានមន្រ្តីពន្ធនាគារប្រទេសថៃបញ្ជាក់ថា ដោយសារមានសាលក្រមសម្រេចឲ្យដោះលែងពីតុលាការថៃ។ នេះបើតាមឯកឧត្តម ចាន់ រតនា ដែលទទួលបានដំណឹងនេះពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ ចំពោះអ្នកនេសាទម្នាក់ទៀត គឺត្រូវរងចាំដីការសម្រេចដោះលែងពីតុលាការថៃសិន។ តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទទាំង ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។ ពួកគេត្រូវបានទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាលពី…
-
អ្នកជំនាញថា របងព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ការសាងសង់ជញ្ជាំងព្រំដែនរវាងថៃ និងកម្ពុជា ដោយយោធាថៃមិនត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិទេ ហើយក៏មិនទទួលបានការគាំទ្រពីប្រជាជនដែលរស់នៅតំបន់នោះដែរ។ លោក ឆាំង យុ យល់ឃើញថា សកម្មភាពនេះគឺថៃគ្រាន់តែធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយរយៈពេលខ្លីរបស់ក្រុមឥស្សរជនថៃ ដែលព្យាយាមបង្កើតភាពតានតឹងជាមួយកម្ពុជា ដើម្បីជំរុញរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកជំនាញឯកសារប្រវត្តិសាស្ត្ររូបនេះ បានលើកឡើងទៀតថា យោធាថៃអាចសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថា ជញ្ជាំងដែលខ្វះមូលដ្ឋានគ្រឹះនៃច្បាប់ ភាពស្របច្បាប់ និងភាពចាំបាច់ខាងសីលធម៌ ជាក់ស្តែង នឹងដួលរលំ និងបរាជ័យ។ ការលើកឡើងរបស់លោកឆាំង យុ គឺស្របពេលដែលសារព័ត៌មានថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចុះផ្សាយពីគម្រោងសាងសង់របងព្រំដែនថៃ និងកម្ពុជា ដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រ ក្រោយពីបញ្ចប់ការសាងសង់របងព្រំដែនដំណាក់កាលទី១ ប្រវែង១ ៣០០ម៉ែត្រកាលពីខែកក្កដាកន្លងទៅ។ របងព្រំដែន ដែលថៃបានសង់ គឺស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៨ ស្រុកពង់ណាំរ៉ុន ខេត្តចន្ទបូរី ប្រទេសថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ យកលេសថា របងព្រំដែននេះគឺជាការបង្ហាញការតាំងចិត្តរបស់ប្រទេសថៃក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងទប់ស្កាត់ការជួញដូរមនុស្ស និងទំនិញខុសច្បាប់។ ប៉ុន្តែលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លើកឡើងថា ការសាងសង់របងព្រំដែននេះ…
-
ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ

លោកស្រី វ៉ានធី បាច ទូយ៉េត( Van Thi Bach Tuyet) អនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានលើកឡើងថា ទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកចំណេះដឹង ទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណើនប្រកបដោយចីរភាព ទៅដល់ប្រទេសកម្ពុជា និងឡាវ។ សារព័ត៌មានវៀតណាមបានដកស្រង់សម្តីលោកស្រីដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំការងាររួមគ្នារវាងមន្ត្រីវ័យក្មេងមកពីគណបក្សកុម្មុយនិស្តវៀតណាម (CPV) គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងមកពីគណបក្សកាន់អំណាចនៃប្រទេសទាំងបីនេះគឺជាឱកាសចែករំលែកបទពិសោធន៍គ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍របស់ទីក្រុង និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកផងដែរ។ លោកស្រី បានលើកឡើងថា វៀតណាមតែងតែចាត់ទុកប្រទេសកម្ពុជា និងឡាវ ជាប្រទេសជិតខាងល្អ ខណៈដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម រួមទាំងគណៈកម្មាធិការបក្ស រដ្ឋបាល និងប្រជាជនទីក្រុងហូជីមិញ តែងតែមានការយល់ដឹងយ៉ាងជ្រាលជ្រៅ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា។ លោកស្រីយល់ឃើញថា ការអភិវឌ្ឍ និងភាពជោគជ័យរបស់ប្រទេសឡាវ និងកម្ពុជា ក៏ជាជោគជ័យ និងសេចក្តីរីករាយរបស់ទីក្រុងហូជីមិញផងដែរ៕ សៅ សុខអេង
-
ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិភាក្សា “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ប្រមាណ ១៥០រូប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាអាទិភាពមួយ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍថ្នាល និងកម្មវិធីជាច្រើនសម្រាប់គាំទ្រដល់ដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានជំនឿចិត្តខ្ពស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការជ្រើសរើសបច្ចេកវិទ្យាប្រភពកូដបើកចំហ (Open-Source) និងការអភិវឌ្ឍថ្នាលដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) គឺជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល ការធានាចីរភាពថវិកា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងការបញ្ជៀសការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ។…