Category: ព័ត៌មាន

  • អាមេរិក លុបចោលផែនការធ្វើសមយុទ្ធជើងទឹកជាមួយ កូរ៉េខាងត្បូង នៅខែក្រោយ

    អាមេរិក លុបចោលផែនការធ្វើសមយុទ្ធជើងទឹកជាមួយ កូរ៉េខាងត្បូង នៅខែក្រោយ

    វ៉ាស៊ីនតោន ៖ យោធាអាមេរិកសម្រេចលុបចោលការធ្វើសមយុទ្ធវាយលុកឆ្នេរសមុទ្ររួមគ្នា ដែលត្រៀមធ្វើឡើងជាមួយកូរ៉េខាងត្បូងនាខែក្រោយ ដោយលើកឡើងពីបញ្ហាខ្វះខាតកងទ័ព ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ។ ការលុបចោលនេះ កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាគួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីបង្រួមការបញ្ចេញសាច់ដុំយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ដែលទើបបញ្ចប់កាលពីថ្ងៃទី២១ ខែសីហា ដោយលើកឡើងពីបញ្ហាចំណាយ និងព្រោះកូរ៉េខាងត្បូងបដិសេធចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ ។ អ្នកនាំពាក្យកងម៉ារីនកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃ ចន្ទ ថា កងម៉ារីនអាមេរិកបានជូនដំណឹងជាផ្លូវការមកភាគីកូរ៉េខាងត្បូង កាលពីខែមិថុនា ថា លទ្ធភាពដាក់ពង្រាយកងកម្លាំងនឹងមានកំណត់ សម្រាប់ការធ្វើសមយុទ្ធកម្រិតកងពលធំ សាន់យ៉ុង “Ssangyong” ។ អ្នកនាំពាក្យរូបនេះបន្ថែមថា សម្ព័ន្ធមិត្តទាំងពីរនៅតែបន្តពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ អំពីការចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ខណៈភាគីកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូងក៏មិនបានឆ្លើយតបផងដែរ ។ ទោះបីមានការកាត់បន្ថយសមយុទ្ធក៏ដោយ កូរ៉េខាងជើងនៅតែក្តៅស្លឹកត្រចៀក ដោយបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាង ១០ គ្រាប់ កាលពីសប្តាហ៍មុន និងបានចេញថ្លែងការណ៍ថ្កោលទោស ចំពោះការបញ្ចេញសាច់ដុំយោធានេះ ។ ក្រៅពីបាញ់មីស៊ីលគំរាម កូរ៉េខាងជើងថែមទាំងបានចេញថ្លែងការណ៍ថ្កោលទោសល្បែងសង្គ្រាមនេះ ដោយចាត់ទុកថា ជាការត្រៀមលក្ខណៈ ឬហាត់សមសម្រាប់ការឈ្លានពានលើទឹកដីរបស់ខ្លួន ៕ ប្រភព ៖ Straits…

  • សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាពេលខាងមុខ ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដោយចាត់ទុកថា ជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ២០២៦នេះ កម្ពុជា និងរុស្ស៊ីប្រារព្វខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សម្តេចតេជោ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី។ ជាមួយគ្នានេះ សម្តេចតេជោបានស្វាគមន៍ការពិភាក្សារបស់លោក Andrey Rudenko ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តោតលើ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យទាំងនេះគឺជាសសរស្តម្ភសំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោបានរំលឹកអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសគឺការរួមចំណែករបស់សម្ដេចផ្ទាល់ តាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដោយបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក…

  • លោក ត្រាំ ទូរស័ព្ទទៅបណ្តាមេដឹកនាំបរទេស ឱ្យឈប់ទាក់ទងអ៊ីរ៉ង់

    លោក ត្រាំ ទូរស័ព្ទទៅបណ្តាមេដឹកនាំបរទេស ឱ្យឈប់ទាក់ទងអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់បណ្តាមេដឹកនាំបរទេសនានា ទាមទារឱ្យប្រទេសទាំងនោះ កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ចេញផ្សាយដោយ Tass នៅថ្ងៃអង្គារនេះ។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងទាក់ទងទៅកាន់មេដឹកនាំពិភពលោក ជាមួយនឹងសំណើជាក់លាក់ឱ្យបញ្ឈប់ការទាក់ទងជាមួយអ៊ីរ៉ង់ ប៉ុន្តែ លោកបានបដិសេធមិនបញ្ចេញឈ្មោះអ្នកដែលបានទទួលការហៅទូរស័ព្ទពីសហរដ្ឋអាមេរិកនោះទេ។ លោក Bessent រៀបរាប់ថា «យើងនឹងមិនបញ្ចេញឈ្មោះនោះទេ។ យើងបានឃើញលទ្ធផលខ្លះៗរួចហើយ ហើយខ្ញុំជឿជាក់ថា ប្រធានាធិបតី ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ គឺជាបុគ្គលដែលមានសមត្ថភាពបញ្ចុះបញ្ចូលបានយ៉ាងល្អ»។ លោកបានបន្ថែមថា «យើងកំពុងបន្តតាមដានការហៅទូរស័ព្ទរបស់គាត់ តាមរយៈការចុះទៅជួបផ្ទាល់ និង ការហៅទូរស័ព្ទពីក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ដើម្បីជម្រាបប្រាប់មេដឹកនាំ ប្រទេស និងស្ថាប័ននានាឱ្យបានច្បាស់លាស់អំពីអ្វីដែលយើងរំពឹងទុក និង ពេលវេលាកំណត់នានា»។ លោក Scott Bessent បានបន្ថែមទៀតថា «ហើយខ្ញុំរំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកគេមិនឆ្លើយតបទេនោះ លោកអ្នកនឹងឃើញពីផលវិបាកនៃការសម្រេចចិត្តរបស់ពួកគេ»៕ ប្រភព…

  • អាមេរិក អនុម័តលក់យន្តហោះចាក់សាំងតាមអាកាស ក្នុងតម្លៃ ៤,៥ ពាន់លានដុល្លារឱ្យ កាតា ទោះ អ៊ីស្រាអែល ហាមឃាត់ក៏ដោយ

    អាមេរិក អនុម័តលក់យន្តហោះចាក់សាំងតាមអាកាស ក្នុងតម្លៃ ៤,៥ ពាន់លានដុល្លារឱ្យ កាតា ទោះ អ៊ីស្រាអែល ហាមឃាត់ក៏ដោយ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកសម្រេចបើកភ្លើងបៃតងលក់យន្តហោះចាក់សាំងតាមអាកាសប្រភេទ Boeing KC-46A ចំនួន ៤គ្រឿង និងបរិក្ខារយោធាពាក់ព័ន្ធ ក្នុងតម្លៃ ៤.៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតា ទោះបីជាមានការហាមឃាត់ពីសំណាក់អ៊ីស្រាអែលក៏ដោយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកទៅកាន់សភា ។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការទិញលក់យុទ្ធោបករណ៍នេះ ធ្វើឡើងមានគោលបំណងពង្រឹងសន្តិសុខរបស់ដៃគូយុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនសមត្ថភាពរបស់កាតា ក្នុងការឆ្លើយតបចំពោះការគំរាមកំហែងទាំងពេលបច្ចុប្បន្ន និងអនាគត ។ បើតាម Jerusalem post, តាមរយៈកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់កាតា ដែលធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-15, យន្តហោះចម្បាំង Typhoon និងយន្តហោះចម្បាំង Rafale អាចបំពេញបេសកកម្មវាយប្រហារចម្ងាយឆ្ងាយហួសពីព្រំដែនរបស់ខ្លួនជាលើកដំបូង ។ យ៉ាងណា ដោយសារតែការកកស្ទះក្នុងការផលិតនាពេលបច្ចុប្បន្ន និងតម្រូវការខ្ពស់ទូទាំងពិភពលោក កាតាប្រហែលជាមិនអាចទទួលបានយន្តហោះចាក់សាំងតាមអាកាសទាំងនេះមុនឆ្នាំ ២០៣០ នោះទេ ខណៈប្រទេសនេះនៅមិនទាន់មានកងយន្តហោះចាក់សាំងផ្ទាល់ខ្លួននៅឡើយទេ ។ គួរបញ្ជាក់ថា អាមេរិកនៅតែជាប្រទេសនាំមុខគេលើពិភពលោក ដែលមានយន្តហោះចាក់សាំងតាមអាកាស KC-46 ច្រើនជាងគេរហូតដល ១០៥ គ្រឿង ហើយក៏មានផែនការទិញបន្ថែមសរុបចំនួន ២៨៣ គ្រឿង ។…

  • ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ

    ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ

    វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំបានបង្ហាញពីសញ្ញាវិជ្ជមាន ដោយទទួលបានទេសចរអន្តរជាតិរហូតដល់ជាង១ម៉ឺន ២ពាន់​នាក់ ត្រឹមរយៈពេល៧ខែ ខណៈកាលពីឆ្នាំទៅមិញក្នុងរយៈដូចគ្នាមាន ចំនួនត្រឹមជាង១ម៉ឺន១ពាន់នាក់។ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ ខេត្តកំពង់ធំទទួលបានភ្ញៀវ ទេសចរអន្តរជាតិចំនួន ១២.៥០០នាក់ ពោលគឺ​កើនឡើង​បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានត្រឹមតែ ១១.០០០ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា​ រយៈពេល៧ខែ ខេត្តកំពង់ឆ្នាំងធំ ក៏បានទទួលទេសចរ​ជាតិ​ប្រមាណ ៦៥ម៉ឺននាក់។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ បណ្តាញព័ត៌មាន AMS ថា ខេត្តកំពង់ធំ ​មានរមណីយដ្ឋាន​បែប​ធម្មជាតិ និងវប្បធម៌ ​​ដ៏ទាក់​ទាញជាច្រើនកន្លែង រួមមាន ​រមណីយដ្ឋាន​ប្រាសាទសំបូរ​ព្រៃគុក​, ប្រាសាទ​គុក​នគរ​, ភ្នំ​សន្ទុក​, ស្ទឹង​ព្រៃ​ប្រស់​, បឹង​សំរឹទ្ធិ ធ្នស់តាព្រំ ស្ទឹងព្រៃប្រស់ សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរ គិរីបឹងក្រញ៉ាក តំបន់អេកូទេសចរណ៍​ផាត់​សណ្តាយ និង​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ជាដើម​។  ក្នុងចំណោមរមណីយដ្ឋានទាំងនេះ រមណីយដ្ឋានដែលល្បីល្បាញ​ជាងគេ​គឺ «ប្រាសាទសំបូរ​ព្រៃ​គុក» ។បណ្ដុំនៃប្រាសាទនេះត្រូវ​បាន​ចាត់ទុក​ជា​បេះដូងរបស់ខេត្តកំពង់ធំ។ របាយការណ៍មន្ទីរជំនាញដដែលបានបង្ហាញទៀតថា…

  • កម្ពុជា ជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម នៅប្រទេសបារាំង

    កម្ពុជា ជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម នៅប្រទេសបារាំង

    ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» នៅក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំង អង់ហ្គូលែម លើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអង់ហ្គូលែម ប្រទេសបារាំង។ ការផ្តល់កិត្តិយសនេះការបង្ហាញពីចំណងមិត្តភាព និងវប្បធម៌ដ៏យូរអង្វែងរវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបក់រវិកៗ នៅលើអគារសាលាក្រុង អង់ហ្គូលែម ប្រទេសបារាំង ដោយហេតុថា នៅឆ្នាំនេះ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែមលើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកមហោស្រពភាពយន្តដ៏ល្បីល្បាញនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា នៅទីក្រុងអង់ហ្គូលែម ក្រោមព្រះវត្តមានរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា និងការចូលរួមពីឯកឧត្តម Xavier Bonnefont អភិបាលក្រុងអង់ហ្គូលែម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងឥស្សរជនពាក់ព័ន្ធជាច្រើននាក់ទៀត។ ក្នុងកម្មវិធីពិសេសនេះ ភាពយន្តខ្មែរចំនួន៩រឿង ត្រូវបានជ្រើសរើសមកបញ្ចាំងនៅក្រៅការប្រកួតប្រជែង ក្នុងនោះមាន រឿង «រស់ដោយសប្បាយ» ដែលជាស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ,…

  • ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

    ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

    (ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម។ អាហារូបត្ថម្ភមានតុល្យភាពមានសារៈសំខាន់សម្រាប់ការធ្វើលំហាត់ប្រាណ ប៉ុន្តែកាបូអ៊ីដ្រាតគឺជាគន្លឹះពិសេសសម្រាប់រក្សាបាននូវប្រសិទ្ធិភាពខ្ពស់បំផុតអំឡុងពេលហាត់ប្រាណ។ តាមពិតកាបូអ៊ីដ្រាតគឺជាប្រភពសំខាន់នៅក្នុងរបបអាហាររបស់អត្តពលិក! ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ខុសជាទូទៅថា កាបូអ៊ីដ្រាតទាំងអស់មិនល្អ ទោះបីជាមានកាបូអ៊ីដ្រាតដែលមានសុខភាពល្អជាច្រើនដែលត្រូវជ្រើសរើសក៏ដោយ។ នេះជាហេតុផលទាំងបួនដែលអ្នកមិនគួរកាត់បន្ថយកាបូអ៊ីដ្រាត។ 1. កាបូអ៊ីដ្រាត ជំរុញខួរក្បាល និងសាច់ដុំ កាបូអ៊ីដ្រាតគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ខួរក្បាល និងរាងកាយរបស់យើងដំណើរការបានត្រឹមត្រូវ។ ពួកវាជំរុញប្រព័ន្ធសរសៃប្រសាទកណ្តាល និងសាច់ដុំរបស់យើង។ រាងកាយរបស់យើងផ្ទុកកាបូអ៊ីដ្រាតនៅក្នុងសាច់ដុំដូចជា glycogen ដែលបន្ទាប់មកត្រូវបានបំលែងទៅជាគ្លុយកូសនៅពេលដែលអ្នកត្រូវការវា។ នេះជារបៀបដែលកាបូអ៊ីដ្រាតជួយពន្យារភាពនឿយហត់ ទ្រទ្រង់អ្នកតាមរយៈការហាត់ប្រាណយូរ ឬកីឡាដែលមានការប្រកួតប្រជែង។ 2. កាបូអ៊ីដ្រាតការពារការបំបែកសាច់ដុំ ការទទួលទានកាបូអ៊ីដ្រាតគ្រប់គ្រាន់អាចការពារការបំបែកសាច់ដុំពីការថយចុះ glycogen ដោយការបញ្ចេញប្រូតេអ៊ីនដើម្បីធ្វើការងារចម្បងរបស់វា៖ ជួសជុល និងបង្កើតជាលិកាសាច់ដុំឡើងវិញ។ ប្រសិនបើយើងកំណត់កាបូអ៊ីដ្រាត ប្រូតេអ៊ីននឹងត្រូវបានប្រើសម្រាប់ថាមពល ជាជាងការកសាងសាច់ដុំគ្មានខ្លាញ់។ នៅក្នុងការងាររបស់ខ្ញុំជាមួយអត្តពលិកអាជីព ខ្ញុំតែងតែណែនាំរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់សម្រាប់អ្នកដែលត្រូវការការស៊ូទ្រាំ និងកម្លាំងច្រើន ដើម្បីទ្រទ្រង់តម្រូវការប្រចាំថ្ងៃនៃការហ្វឹកហាត់ និងការហាត់ប្រាណ។ ជាការពិតណាស់…

  • រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ

    រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ

    មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ ចន្ទ បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុងរារាំងដំណើរការសន្តិភាព និងចាក់សាំងលើភ្លើង តាមរយៈការផ្តល់ព័ត៌មានដែលទីក្រុងកៀវត្រូវការ ដើម្បីយកផលិតមីស៊ីលវាយលុកចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ។ ការចោទប្រកាន់នេះកើតឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានសន្យាថា នឹងបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់រដ្ឋធានីកៀវ ចាប់តាំងពីឡើងកាន់តំណែងជាផ្លូវការ ។ បើតាម AFP, ទីក្រុងឡុងដ៍នឹងអនុញ្ញាតឱ្យក្រុមហ៊ុនការពារជាតិ MBDA ផ្ទេរទិន្នន័យសម្ងាត់ស្តីអំពីសមាសធាតុ ដែលត្រូវប្រើក្នុងមីស៊ីល SCALP ដែលផលិតរួមគ្នារវាងបារាំង និងអង់គ្លេសទៅឱ្យអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យទីក្រុងកៀវអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតអាវុធយុទ្ធសាស្រ្តនេះដោយខ្លួននៅក្នុងស្រុកបាន ។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរិះគន់ពេញៗមាត់ថា អង់គ្លេសកំពុងចាក់សាំងលើភ្លើង និងកំពុងរៀបចំផែនការជាប្រព័ន្ធដើម្បីរារាំងសន្តិភាពនៅអ៊ុយក្រែន ទោះបីជាមានភាពរីកចម្រើនបន្តិចបន្តួចក្នុងដំណើរការចរចាបញ្ចប់សង្គ្រាមក៏ដោយ ។ ក្រៅពីរិះគន់ លោក Peskov ក៏បានព្រមានធ្ងន់ៗផងដែរថា កងទ័ពរុស្ស៊ីកំពុងប្រមូលទិន្នន័យការណ៍សម្ងាត់ ដើម្បីស្វែងរកទីតាំងរោងចក្រផលិតមីស៊ីលទាំងនោះនៅអ៊ុយក្រែន ហើយនឹងធ្វើការវាយប្រហារបំផ្លាញចោលទាំងស្រុងតែម្តង ។…

  • លោក Trump ថា សេដ្ឋកិច្ច អ៊ីរ៉ង់ កំពុងដួលរលំ មុនទណ្ឌកម្មធំបំផុតមកដល់

    លោក Trump ថា សេដ្ឋកិច្ច អ៊ីរ៉ង់ កំពុងដួលរលំ មុនទណ្ឌកម្មធំបំផុតមកដល់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ ប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់កំពុង “ដួលរលំ” ទាំងស្រុង មុនពេលកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកមកដល់ ។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម Truth Social ថា សេដ្ឋកិច្ចអ៊ីរ៉ង់កំពុងដួលរលំទាំងស្រុងហើយ ខណៈការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ចេញកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់ គឺ “economic D-Day” ។ បើតាម AFP, រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent ថែមទាំងបានបោះសម្តីព្រមានធ្ងន់ៗថា ប្រទេសណាក៏ដោយ ដែលហ៊ានបន្តជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមមួយនេះ នឹងក្លាយជារដ្ឋដែលត្រូវបានគេកាត់ចេញពីសហគមន៍អន្តរជាតិ ។ បន្ថែមលើនេះ លោក Bessent ក៏បានអះអាងតាមបណ្តាញសង្គម X ដែរថា ក្រៅពីចាប់ផ្តើមកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចខ្នាតយក្ស សហរដ្ឋអាមេរិកក៏បានកម្ទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ និងបំផ្លាញរោងចក្រយោធារបស់ពួកគេជិត ១០០ ភាគរយផងដែរ ជាពិសេសយោធាអាមេរិកក៏បានកប់ក្នុងក្តាមមឈូសនូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងផងដែរ ។ យ៉ាងណាមិញ ភាគីអ៊ីរ៉ង់បានសើចចំអកចំពោះការអះអាងនេះ ដោយនិយាយថា វិធានការចុងក្រោយបង្អស់របស់អាមេរិក…

  • អ៊ីស្រាអែល គំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលហ្គាហ្សា ឆ្លើយតបនឹងការបង្ហោះខ្លែងរបស់កុមារ

    អ៊ីស្រាអែល គំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលហ្គាហ្សា ឆ្លើយតបនឹងការបង្ហោះខ្លែងរបស់កុមារ

    ហ្គាហ្សា ៖ «ប្រសិនបើជាខ្លែងរបស់កុមារនៅហ្គាហ្សា ហោះធ្លាក់ចូលក្នុងតំបន់តាំងទីលំនៅ អ៊ីស្រាអែល មិនត្រូវបានបញ្ឈប់ទេនោះ កងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើតំបន់ដែលខ្លែងទាំងនោះត្រូវបានបង្ហោះចេញ និង ធ្វើការបណ្តេញប្រជាជនចេញដោយបង្ខំទៀងផង»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ បើតាម anadolu, ការប្រកាសគំរាមនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Benjamin Netanyahu បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការគំរាមកំហែងបង្កឡើងដោយខ្លែង ដែលត្រូវបានបង្ហោះចេញពីតំបន់ Gaza ហើយធ្លាក់ចូលទៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល រួមទាំង ការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក និង ការបង្ហោះប៉េងប៉ោង ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនានាបានរាយការណ៍ថា ខ្លែងដែលត្រូវបានបង្ហោះដោយកុមារ Gaza បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីស្រាអែល នៅក្នុងតំបន់នោះ។ ការណ៍នេះ នាំឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yisrael Katz បានណែនាំឱ្យកងទ័ពចាត់វិធានការយ៉ាងតឹងរ៉ឹងលើបញ្ហានេះ បើទោះបីជា ទាហានរបស់ខ្លួនប្រចាំការនៅទីនោះបានប្រកាសថា គ្មានអ្វីគួរឱ្យសង្ស័យ អំពីខ្លែងទាំងនោះ ក៏ដោយ។ ឆ្លើយតបនឹងការគំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលតំបន់ហ្គាហ្សា ព្រោះតែសកម្មភាពរបស់កុមារបែបនេះ, អ្នកនាំពាក្យក្រុម Hamas…