-
សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត

បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១សីហា។ ការប្រកួត ដែលមានប្រទេស៧ចូលរួមនេះ រៀបចំឡើងដោយសហព័ន្ធកីឡាវាយសីអាស៊ី និងឧបត្ថម្ភដោយ ក្រុមហ៊ុន វឌ្ឍនៈគ្រុប។ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ការប្រកួតរយៈពេល៧ថ្ងៃនេះ បានបញ្ចប់ដោយមោទនភាព ដោយសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសសើរនិងវាយតម្លៃខ្ពស់ថា ការរៀបចំរបស់កម្ពុជាធ្វើបានល្អ ហើយថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីអាស៊ីបានបន្តស្នើសុំឱ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់នេះនៅក្នុងឆ្នាំ២០២៧បន្តទៀត។ ឯកឧត្តម អះអាងថា ជោគជ័យនេះអាចសម្រេចបានដោយមានការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេស គឺទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ ការជ្រោមជ្រែងទាំងនេះហើយ ទើបជំរុញឱ្យសហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងការត្រៀមកីឡាករកីឡាការិនី និងការទទួលបដិសណ្ឋាកិច្ច ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យអត្តពលិកអន្តរជាតិមកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងមន្រ្តីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់ការប្រកួត ធ្វើឱ្យការរៀបចំទទួលបានជោគជ័យលើសការរំពឹងទុក។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៩គ្រឿង។ ចំណាត់ថ្នាក់លេខ១បានទៅលើប្រទេសមីយ៉ាន់ម៉ា ជាមួយមេដាយសរុប២៤គ្រឿង…
-
អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានព្រមានវាយប្រហារលើផលប្រយោជន៍របស់បណ្តាប្រទេសក្នុងតំបន់ ដែលជួយសហរដ្ឋអាមេរិក លើអ្វីដែលខ្លួនហៅកថា សង្គ្រាមសេដ្ឋកិច្ច ប្រឆាំនឹងទីក្រុងតេហេរ៉ង់។ សង្គ្រាមសេដ្ឋកិច្ច ដែលអ៊ីរ៉ង់ចង់សំដៅលើ «ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងនធ្ងន់» របស់អាមេរិក។ បើតាម anadolu, លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់។ ដោយសំដៅលើគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់, លោក Rezaei បានមានប្រសាសន៍ថា «យើងសូមប្រាប់ទៅកាន់ប្រទេសជិតខាងទាំងអស់កុំឱ្យចូលរួមជាមួយអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ។ បើមិនដូច្នេះទេ យើងនឹងចាត់ទុកពួកគេជាសត្រូវ។ យើងមិនមានបំណងពង្រីកសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់សហការជាមួយអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច យើងនឹងវាយប្រហារលើផលប្រយោជន៍របស់ពួកគេ»។ លោក Rezaei បានបញ្ជាក់ថា ប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់ គាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច, ពួកគេនឹងប្រឈមចំពោះការបិទឈូងសមុទ្រពែរ្ស ដូចគ្នា នឹងច្រកសមុទ្រ Hormuz ដែរ ហើយនឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីតែមួយដំណក់ ឆ្លងកាត់តំបន់នោះឡើយ។ មន្ត្រីអ៊ីរ៉ង់រូបនេះក៏បានព្រលយពាក្យសម្តីផងដែរថា បំណងប្រាថ្នាក្នុងការទទួលបានអាវុធនុយក្លេអ៊ែរបានកើនឡើងនៅទូទាំងពិភពលោក ដោយសារតែគោលនយោបាយ «មិនគិតគូរពីផលវិបាក» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕ ប្រភព ៖…
-
កម្លាំងជំនាញចុះបង្ក្រាបបទល្មើសជលផលនៅស្រុកព្រែកប្រសព្វ រុះរើរបាំងស្បៃមុងជាង ១,៦គីឡូម៉ែត្រ

កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះប្រតិបត្តិការបង្ក្រាប បទល្មើស ជលផលនៅតាមតំបន់ទំនាបលិចទឹក ដោយបានរុះរើ និងបំផ្លាញ ចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងបានចាក់ លែងត្រីចម្រុះប្រមាណ ១០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ។ នៅចុងសប្ដាហ៍នេះកម្លាំងខណ្ឌរដ្ឋបាលជលផលក្រចេះ និង ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះល្បាតដោយប្រើប្រាស់ទូកម៉ាស៊ីន ចំនួន ៤គ្រឿង នៅចំណុចបឹងក្បាលខ្មោច និងបឹងវែង ស្ថិតក្នុង ភូមិសាស្ត្រឃុំចំបក់ និងឃុំឫស្សីកែវ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរកឃើញ និងរុះរើបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែងសរុប ១,៦៥០ម៉ែត្រ លូស្បៃមុង ១៧មាត់ និងបង្គោលចម្រឹងឫស្សី ចំនួន ២៥៥ដើម។ កម្លាំងជំនាញក៏បានសង្គ្រោះ និងចាក់លែងត្រី ចម្រុះទម្ងន់ប្រមាណ ១០០គីឡូក្រាម ដែលជាប់ក្នុងឧបករណ៍ ទាំងនោះទៅក្នុងទឹកធម្មជាតិវិញ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ស្បៃមុង គឺជាការបំផ្លិចបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះវាចាប់យកទាំងត្រីតូចៗ និងធ្វើឱ្យរាំងស្ទះចរន្តទឹកក្នុងរដូវត្រីពងកូន។ ទន្ទឹមនឹងនេះ អាជ្ញាធរនិងសមត្ថកិច្ចជំនាញបានអំពាវនាវយ៉ាង ទទូច ដល់ប្រជានេសាទទាំងអស់…
-
លោក ពូទីន ថា កងកម្លាំងអ៊ុយក្រែនគ្មានឥទ្ធិពលអ្វីឡើយ លើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនមានឥទ្ធិពលអ្វីឡើយ ទៅលើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា «ប្រតិបត្តិការឥទ្ធិពល» រយៈពេល ៤០ ថ្ងៃរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ដែលបានបញ្ចប់ នៅថ្ងៃទី ៥ ខែសីហា នោះ មិនទទួលបានលទ្ធផលអ្វីទាំងអស់ និងមិនមានឥទ្ធិពលអ្វីឡើយទៅលើខ្សែត្រៀមជួរមុខ។ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅតែបន្តរុលទៅមុខលើគ្រប់ទិសដៅ ហើយថែមទាំងបានបង្កើនល្បឿននៃការវាយលុករបស់ពួកគេទៀតផង។ លោកបានបន្ថែមថា «របបទីក្រុងកៀវ និងមេខ្លោងរបស់ពួកគេ មិនទទួលបាន និងនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយ»។ បើតាម AFP សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេល បួនឆ្នាំកន្លះ មកហើយ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ចំនួនជនស៊ីវិលដែលបានស្លាប់រហូតមកទល់ពេលនេះក្នុងឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែដំបូងៗនៃសង្គ្រាមមក។ នៅថ្ងៃចន្ទ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាអំពីវិធីដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖…
-
អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក

ដាម៉ាស ៖ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារថ្មីមួយទៀត នៅក្នុងប្រទេសស៊ីរី ក្រោយមានការរិះគន់ពីសហរដ្ឋអាមេរិក។ ក្រៅពីនេះ, អ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងទៅលើលោក Tom Barrack ដែលជាបេសកជនសហរដ្ឋអាមេរិក ចំពោះការរិះគន់ លើការវាយប្រហារមុននេះ ទៅលើមូលដ្ឋានទ័ពអាកាសមួយ នៅភាគពាយព្យ ដែលអ៊ីស្រាអែលចោទប្រកាន់ថា ប្រទេសតួកគីមានបំណងប្រើប្រាស់មូលដ្ឋាននេះ។ កាលពីថ្ងៃអង្គារ លោក Tom Barrack បេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានទ័ពអាកាសយោធាដែលលែងប្រើប្រាស់នោះ ដោយចាត់ទុកថា «វាជាការបង្កើនភាពតានតឹងដែលមិនចាំបាច់ និងមិនជួយលើកកម្ពស់ស្ថិរភាពក្នុងតំបន់ឡើយ»។ លោក Barrack បានលើកឡើងថា ការវាយប្រហារនោះអាចមានបំណងបង្កជម្លោះជាមួយប្រទេសតួកគី ដែលជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ធ្វើការឆ្លើយតបវិញ នៅថ្ងៃសៅរ៍ ដោយហៅការលើកឡើងទាំងនោះថា «ពោរពេញទៅដោយភាពមិនត្រឹមត្រូវ»។ បើតាម CNA, ចាប់តាំងពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើក នៅក្នុងប្រទេសស៊ីរី និងបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ ឬ buffer zone ដែលស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ដែលតំបន់នេះធ្លាប់បានបំបែកកងកម្លាំងអ៊ីស្រាអែល…
-
ការចុះបញ្ជីដីធ្លីជាសមិទ្ធិផលលេចធ្លោមួយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំនៃការដឹកនាំរបស់សម្តេចបវរធិបតី

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ គឺជាគម្រប់ខួប៣ឆ្នាំគត់នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល៣ឆ្នាំនេះ ទោះបីឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចសមិទ្ធិផលធំៗជាច្រើនជូនជាតិ ក្នុងនោះវិស័យដីធ្លី គឺជាសមិទ្ធិផលលេចធ្លោមួយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកំណត់យកការវាស់វែងដីធ្លី ការចុះបញ្ជី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាគោលនយោបាយអាទិភាពដ៏សំខាន់មួយ។ ភារកិច្ចនេះត្រូវបានត្រូវបានប្រគល់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នកអនុវត្ត។ គិតមកដល់ពេលនេះ ក្រសួងបានវាស់វែងក្បាលដីសរុបចំនួនជិត១៤លានក្បាលដី ហើយជាមួយគ្នានេះ ក្រសួងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបជាង៩លានបណ្ណ ស្មើនឹងជិត ៩០% នៃក្បាលដីដែលបានបិទផ្សាយរួច។ យោងតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦នេះ និងបញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧។ សម្តេចធិបតីបានចាត់ទុកការបញ្ចប់ភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុសាសន៍ឱ្យក្រសួងរៀបចំដែនដី បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត«ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងពង្រឹងការតភ្ជាប់រវាងតំបន់មួយទៅតំបន់មួយ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលឹកផងដែរថា…
-
រួមគ្នាជំរុញទេសចរណ៍ភាពយន្ត ដើម្បីផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

កម្ពុជាកំពុងព្យាយាមប្រើប្រាស់សក្តានុពលដ៏សម្បូរបែបរបស់ខ្លួន ទាំងសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញអ្នកថតភាពយន្តអន្តរជាតិល្បីៗ។ ក្នុងទិសដៅនេះ ស្ថាប័នពាក់ព័ន្ធរដ្ឋ និងឯកជនបានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកមធ្យោបាយប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ភាពយន្ត។ សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី២០សីហា ដោយប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការជាក់ស្តែងក្នុងការជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្ត កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។ ចំណុចសំខាន់ៗ ដែលសិក្ខាសាលាលើកមកពិភាក្សា គឺ «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត»។ តំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យភាពយន្ត និងទេសចរណ៍ បានចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ ដើម្បីកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងកិច្ចពិភាក្សា វាគ្មិនបានផ្តោតលើសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា សម្រាប់ការទាក់ទាញផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ដោយកម្ពុជាមានទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទេសភាពធម្មជាតិ ឆ្នេរសមុទ្រ កោះ តំបន់អេកូទេសចរណ៍ ទីក្រុង និងជីវភាពរស់នៅរបស់ប្រជាជន ដែលអាចក្លាយជាទីតាំងថតភាពយន្តប្រកបដោយភាពចម្រុះ និងមានអត្តសញ្ញាណពិសេស។ ជាមួយគ្នានេះ អង្គពិភាក្សាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលត្រូវការកិច្ចសហការដោះស្រាយជាប្រព័ន្ធ រួមមាន…
-
សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការរីកលូតលាស់អាជីវកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកឧកញ៉ាលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍអាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ដែលរៀបចំឡើងនៅខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។ សិក្ខាសាលានេះ គឺជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យហិរញ្ញវត្ថុ និងម្ចាស់សហគ្រាស ដើម្បីរួមគ្នាជំរុញការទទួលបានហិរញ្ញប្បទាន ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែរឹងមាំ។ ទិន្នន័យជាក់ស្តែងនៅក្នុងខេត្តកណ្តាលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលសហគ្រាសកំពុងជួបប្រទះ។ យោងតាមលោកអភិបាលរងខេត្ត ប៊ុន ផេង ខេត្តកណ្តាលមានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ១ ៣៦៧ មូលដ្ឋាន ជាមួយនឹងទុនអចល័តជាង ៨៥ លានដុល្លារអាមេរិក។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦…
-
អាវុធហត្ថរាជធានីភ្នំពេញកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់សរុបជាង ៣៦ម៉ឺនគ្រឿង

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ ការិយាល័យជំនាញ រួមជាមួយមូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចំនួន ១៤លើក ចាប់យកវត្ថុតាងសរុបជាង ៣៦ម៉ឺន ក្នុងនោះភាគច្រើនជាបារីអេឡិចត្រូនិក ក្បាលជក់ ទឹកវ៉ែប ម៉ាស៊ីនកិនកញ្ឆា និងបារី។ សមត្ថកិច្ចក៏បានឃាត់ខ្លួនបណ្តោះអាសន្នជនជាប់ពាក់ព័ន្ធចំនួន ១៦នាក់ ក្នុងនោះបានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ០២នាក់។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមការងារចុះអប់រំ និងផ្សព្វផ្សាយតាមបណ្តាមូលដ្ឋានសាលារៀន អំពីទិដ្ឋភាពច្បាប់ និងផលវិបាកសង្គមដោយសារការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។ យុទ្ធនាការចុះផ្សព្វផ្សាយអប់រំនេះធ្វើឡើងនៅតាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួនជាង ៥ម៉ឺននាក់ និងនៅអង្គការមូលនិធិកុមារកម្ពុជា ជាមួយអ្នកចូលរួមចំនួន ១៦០នាក់។ ក្នុងពិធីកិនកម្ទេចនេះដែរ លោកជំទាវ…
-
លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

មូស្គូ ៖ «រុស្ស៊ីជាប្រទេសតែមួយគត់ នៅលើពិភពលោកដែលមានជំនាញគ្រប់ជ្រុងជ្រោយ ក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល» នេះគឺជាការគូសបញ្ជាក់របស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ។ បើតាម Tass, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយស្តីពីថាមពលនុយក្លេអ៊ែរ។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានអះអាងថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលមានជំនាញ និង សមត្ថភាពគ្រប់ជ្រុងជ្រោយ នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល។ លោកបានមានប្រសាសន៍ថា «អាចនិយាយបានថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានសមត្ថភាពគ្របដណ្តប់លើខ្សែសង្វាក់ទាំងមូលនៃវិស័យថាមពលនុយក្លេអ៊ែរ ហើយ ក៏រក្សាបាននូវស្តង់ដារខ្ពស់ជាប្រពៃណីទាំងផ្នែកសុវត្ថិភាព និងភាពជឿជាក់នៃប្រតិបត្តិការ នៅតាមរោងចក្រថាមពលរបស់ខ្លួនផងដែរ»។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា គុណសម្បត្តិប្រកួតប្រជែងទាំងនេះអនុញ្ញាតឱ្យប្រទេសរុស្ស៊ីកាន់កាប់តួនាទីនាំមុខគេ នៅក្នុងទីផ្សារសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅបរទេស៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត